Tuesday, December 28, 2021

លិខិតមិត្តអ្នកអាន៖ «បណ្ឌិត ហ៊ុន ម៉ាណែត បកស្បែកមុខទណ្ឌិត សម រង្ស៊ី»


ភ្លាមៗ ក្រោយការជ្រើសតាំងជាផ្លូវការជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ពិតជាមិន បានបណ្តោយឲ្យទណ្ឌិត សម រង្ស៊ី បន្តទម្លាប់លាបពណ៌ ភូតកុហកនិងមួលបង្កាច់ដើម្បីបង្ខូចកិត្តយសអ្នកដទៃដូចដែលគាត់ធ្លាប់បានធ្វើរហូតក្លាយជាទម្លាប់ដ៏អាក្រក់បែបនេះទៀតឡើយ។ ក្នុងសារឆ្លើយតបរបស់ខ្លួនទៅកាន់ទណ្ឌិត សម រង្ស៊ី លោក ហ៊ុន ម៉ាណែត បានយកតំណែងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនទៅដាក់ភ្នាល់ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏ដូចជារបស់និស្សិតខ្មែរជាច្រើននាក់ទៀតដែលធ្លាប់បានទៅរៀននិងកំពុងរៀននៅបរទេសហើយដែលរងនូវការប្រមាថ បង្កាច់បង្ខូចពីទណ្ឌិត សម រង្ស៊ី។ 


ក្នុងនាមជាយុវជន ឈាមថ្មី និងជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាក្តីសង្ឃឹមរបស់ពលរដ្ឋទូទាំងប្រទេស លោក ហ៊ុន ម៉ាណែត បាន ប្រើភាសាដ៏ថ្លៃថ្នូរ សុភាពរាបសារ តែពោរពេញទៅដោយអត្ថន័យវាយបកទៅ លើជនទុច្ចរិតដែល បានមួលបង្កាច់បន្ថោកតម្លៃសញ្ញាបត្ររបស់ខ្លួនដែលទទួលបានពី សហរដ្ឋអាមេរិកនិងពីចក្រភពអង់គ្លេស។ ការបបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់មុខតំណែងបេក្ខជននាយករដ្ឋមន្ត្រីគឺមានលក្ខណៈ ប្រាកដ និយមនិងតម្លាភាពខ្លាំងណាស់ពីព្រោះលោកហ៊ុន ម៉ាណែត បានយកសាលានិងសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិកនិងអង់គ្លេសមកធ្វើជាអាជ្ញាកណ្តាល ដោយមានក្រុមការ ងារទាំងសងខាងជាអ្នកសម្របសម្រួល ហើយថែមទាំងបានយកបណ្តាញផ្សាយព័ត៌មានបរទេសជាភាសាខ្មែរជាអ្នកតាមដានថែមទៀតផង។ នេះជាអ្វីដែលគេហៅថា «មាសសុទ្ធមិនខ្លាចភ្លើង»។


ប្រឈមមុខចំពោះមាសសុទ្ធដូច បណ្ឌិត ហ៊ុន ម៉ាណែត ទណ្ឌិត សម រង្ស៊ី ច្បាស់ជារឹងថ្គាមពិបាករកច្រកសមរម្យនិងឡូហ្ស៊ីកដើម្បីដោះខ្លួនចេញអោយរួចផុតបានឡើយក្រៅតែពីការ ប្រើល្បិចថោកទាបដើម្បីគេចវេសដូច ដែលខ្លួនធ្លាប់តែបានធ្វើកាលពីពេលកន្លងទៅ។ 

ប៉ុន្តែម្តងនេះ ល្បិចដដែលៗរាក់កំផែលរបស់ទណ្ឌិតសម រង្ស៊ី ពិតជាមិនអាចលាក់ បាំងការពិតពីក្រសែ ភ្នែករបស់មហាជនខ្មែរ បានឡើយ ហើយក៏កំពុងរុញច្រានទណ្ឌិតរត់ចោលគុករូបនេះឲ្យស្ថិតក្នុងស្ថានភាព «តម្រិះជិះកឯង»។


នរណាក៏ដឹងដែរថា មួយជីវិតនយោបាយរបស់ខ្លួន ទណ្ឌិត សម រង្ស៊ី និងគូកនមិនដែលចេះធ្វើអ្វីក្រៅតែពីការ និយាយមួលបង្កាច់ លាបពណ៌និងញុះញង់អុជអាលនោះឡើយ។ ទីបំផុត សូម្បីតែតម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ក៏ដូចជារបស់និស្សិតដែលបានទទួលពីសាកលវិទ្យាល័យល្បីៗនៅប្រទេសអាមេរិកនិងអង់គ្លេស ក៏ទណ្ឌិតរូបនេះហ៊ានបន្ទាបបន្ថោកមួល

បង្កាច់ដោយឥតអៀនខ្មាសដែរ។ នេះជាភស្តុតាងបង្ហាញអំពី សារជាតិនៃមនុស្ស មិនចេះធ្វើអ្វីក្រៅតែពីនិយាយមុសារពីអ្នក ដទៃដែលចាស់បូរាណ ចាត់ទុកជាប្រភេទ«ជនពាល»។ 

មនុស្សប្រភេទនេះមិនបានប្រើពេលវេលាដើម្បីធ្វើអ្វីជាប្រយោជន៍ដល់ខ្លួននិង ដល់សង្គមនោះឡើយ ប៉ុន្តែជំនាញរបស់ពួកគេគឺ បើកភ្នែក បើកមាត់ដើម្បីនិយាយអាក្រក់និងមួលបង្កាច់អ្នកដទៃ។ 

ជាក់ស្តែង ចាប់តាំងពី លោកហ៊ុន ម៉ាណែត ត្រូវបានគណបក្ស កាន់អំណាចដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញមុខ រហូតដល់គណៈកម្មាធិការកណ្តាលគណបក្សសម្រេចជ្រើសតាំងជាផ្លូវការជាបេក្ខជននាយករដ្ឋមន្ត្រី  

ទណ្ឌិត សម រង្ស៊ី និងគូកន គិតតែនាំគ្នានិយាយចាក់រុក ញុះញង់ និងបង្កាច់ បង្ខូចគ្រប់បែបយ៉ាងដោយមិនបានគិតពីគណបក្សរបស់ខ្លួនថាត្រូវធ្វើអ្វីនោះឡើយ។ ប្រជាពលរដ្ឋខ្មែរពិតជា ងឿងឆ្ងល់ថា ហេតុអ្វីបានជាទណ្ឌិត 

សម រង្ស៊ី និងបរិវារ មិនប្រើពេលវេលាដើម្បីគិតគូរអំពីអនាគត នយោបាយរបស់ពួកខ្លួនតែបែរជាចំណាយពេលទាំងស្រុងសម្រាប់តែវាយ ប្រហារខុសការពិត ទៅលើអ្នកដទៃ?

ឥឡូវនេះ គណបក្ស ប្រជាជនកម្ពុជាមានឈាមថ្មីអ្នកបន្តវេនហើយ ចុះក្រុមប្រឆាំងវិញ តើបានគិតគូរពីការបន្តវេនហើយឬនៅ? ចំលើយគឺ ពិតជានៅទទេស្អាតខណៈដែលមេដឹកនាំបច្ចុប្បន្នកាន់តែចាស់ជរាផងហើយមាន ទោសជាច្រើនជាប់

នឹងខ្លួនទៀតផង ចំណែកបញ្ញាស្មារតីក៏កាន់តែចុះខ្សោយជាលំដាប់។ 

តាមពិត ក្រុមប្រឆាំងត្រូវបង្ហាញឈាមថ្មីរបស់ខ្លួនមុនគណបក្សប្រជាជនកម្ពុជាទៅ ទៀតដើម្បីឲ្យសមនឹងអ្វីដែលពួកគេធ្លាប់ឃោសនារិះគន់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នៅក្រាញអំណាច មិនព្រមទុកឱកាសអោយយុវជនជំនាន់ក្រោយ។ 

ប៉ុន្តែនៅទីបំផុត គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ទេតើដែលបានគិតគូរពីអ្នកបន្តវេន ដោយបានប្រកាសចេញជា សាធារណៈហើយនៅពេលនេះ។ នេះបង្ហាញថា គណបក្សប្រជាជននៅតែដើរតួនាទីឈានមុខគេ

លើគ្រប់វិស័យដដែលរាប់ទាំងការបន្តវេនផង។

ចំណែកឯឈាមចាស់របស់ក្រុមប្រឆាំង គឺចាស់ទាំងអាយុ ទ្រុឌទ្រោមទាំងរាងកាយ ចុះខ្សោយទាំងបញ្ញា ពោលគឺគ្មានអ្វីថ្មីក្រៅពីលេងល្បែងចាស់គំរឹល ហើយក៏ត្រូវឈាមថ្មីរបស់គណបក្សកាន់អំណាចប្រដៅយ៉ាងចាស់ដៃហើយដែល លោក  ហ៊ុន សែន ចំអកថា«ចាស់ហើយឲ្យក្មេងប្រដៅ»។

មិនមែនតែលោក ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ប៉ុន្តែ និស្សិតខ្មែរជាច្រើនដែលបាន និងកំពុងបន្តការសិក្សា នៅក្រៅប្រទេសក៏ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបាននិយាយ មួលបង្កាច់បន្ថោកតម្លៃសញ្ញាបត្ររបស់ពួក គេ។ 

និយាយជារួម សារ នយោបាយរបស់ទណ្ឌិត សម រង្ស៊ី មិនដែលផ្តល់ផលចំណេញដល់ខ្លួននិង ដល់ប្រជាពលរដ្ឋខ្មែរម្តងណាឡើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានគំរាមដក សញ្ជាតិអាមេរិកពីបងប្អូនខ្មែរណាដែលគាំទ្ររដ្ឋាភិបាលដឹកនាំដោយគណបកក្សប្រជាជនកម្ពុជា។ 

សារនយោបាយដ៏ឆ្កួតលេលានេះបានបង្កនូវការខឹងសម្បារពីសំណាក់ពលរដ្ឋខ្មែរអាមេរិកគ្រប់ទិសទី។ ឥឡូវនេះ ទណ្ឌិតមាត់ ឥតប្រយោជន៍ដដែលនេះក៏កំពុងបង្កការខឹងសម្បារពីសំណាក់និស្សិតខ្មែរដែលរៀន បានសញ្ញាបត្រពីបរទេស។ ចុះទណ្ឌិត សម រង្ស៊ី ខ្លួនឯងដែលជាកូនកើតក្នុងត្រកូលអភិជន ហើយបានរៀនសូត្រនៅប្រទេសបារាំង បានទទួលសញ្ញាបត្រអនុគ្រោះកម្រិតទី២ដែរឬទេ? នេះជាអ្វីដែលគេហៅថា «បាចអង្កាមបញ្ច្រាសខ្យល់»។ 


តាមរយៈសកម្មភាពទាំងនេះ គេអាចទាញការសន្និដ្ឋានបាន យ៉ាងច្បាស់លាស់ថា៖

ទី១៖ ទណ្ឌិត សម រង្ស៊ី និងគូកន មានជំនាញតែនិយាយមុសារពីអ្នកដទៃ តែមិនបានគិតពីការកសាងខ្លួនឡើយ។ ទីបំផុត គណបក្សក៏រលាយ ហើយអនាគតនយោបាយក៏គ្មាន។ 

ទី២៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី មានសណ្ឋានដូចជាប៉ោត ទទេដែលលឺតែសំឡេងតែប្រហោងក្នុង។ ជាក់ស្តែង ពេលដែលគណបក្សប្រជាជនកម្ពុជាបានគិតគូរអំពីការបន្តវេន និងបានបង្ហាញបេកក្ខជននាយក

រដ្ឋមន្ត្រីអនាគត ក្រុមប្រឆាំងបែរជាគ្មានអ្នក ចេញមុខមកប្រកួត ហើយបន្តប្រើអ្នកនយោបាយចាស់វស្សាដែលខ្វះសេចក្តីក្លាហាននិងខ្វះការទទួលខុសត្រូវដដែល។ 

ទី៣៖ ល្បិចកលដដែលៗរាប់ទសវត្សរ៍ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់ក្រយៅនិងអស់ជំនឿ ហើយសូម្បីតែអតីតសហការរីនិងអ្នកគាំទ្ររបស់ខ្លួនក៏ បានដើរចេញទៅបង្កើតបក្សថ្មី ឬចូលរួមជីវភាពនយោបាយជា មួយគណបក្សផ្សេងដែរ។

ទី៤៖ នយោបាយអស់ស្នៀតនិងគ្មានអ្នកបន្តវេន បានរុញច្រាន ទណ្ឌិត សម រង្ស៊ី ឲ្យនៅក្រាញននៀល

ចង់លេងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលប្រៀប ដូចជាគោចាស់បាក់ ស្នែង អស់ធ្មេញ ចង់រត់ប្រណាំងជាមួយគោពេញកម្លាំងដែលទីបំផុតត្រូវដួលដោយ ស្នៀតដំបូងរបស់លោកហ៊ុន ម៉ាណែត ដូចពាក្យចាស់បូរាណ ពោលថា «ដួលដូចគោចាស់»។ 

ទី៥៖ នយោបាយល្ងង់ខ្លៅរបស់ទណ្ឌិត សម រង្ស៊ី កាន់តែធ្វើ ឲ្យសហគមន៍អន្តរជាតិអស់ជំនឿនិងមិនអាចបន្តគាំទ្រអ្នកនយោបាយបែប នេះបានទៀតឡើយ។ ការនិយាយបន្តុះបង្អាប់បន្ថោកតម្លៃសញ្ញាបត្ររបស់ប្រទេសគេខុសពីការពិតគឺជាឧទាហរណ៍ជាក់ស្តែងដែលបណ្តាប្រទេសទាំងនោះមើលឃើញកាន់តែច្បាស់អំពីភាពគ្មានតម្លៃរបស់អ្នក

ប្រជាធិបតេយ្យក្លែងក្លាយរូបនេះ។

សរុបមកវិញ គោចាស់ សម រង្ស៊ី កំពុងត្រូវឈាមថ្មីគណបក្ស ប្រជាជនប្រដៅយ៉ាងចាស់ដៃ និងរុញផ្ទប់ដល់កៀនជញ្ជាំង។ ទណ្ឌិត សម រង្ស៊ី គួរតែមានឆន្ទៈហ៊ានប្រកាសលាលែងពីឆាកនយោបាយ ហើយត្រូវបញ្ចេញឈាមថ្មីឲ្យមកប្រកួតប្រជែងដើម្បីចៀស វាងស្ថានភាព «មនុស្សចាស់ត្រូវក្មេងប្រដៅ»។ 

ការលាឈប់ពីនយោបាយគឺជាជម្រើសតែមួយគត់ដែលនៅសេសសល សម្រាប់ទណ្ឌិត សម រង្ស៊ី ពីព្រោះមួយក្បាច់ របស់លោក ហ៊ុន ម៉ាណែតនេះ ពិតជាកំពុងធ្វើឲ្យរបើកស្បែកមុខ ទណ្ឌិត សម រង្ស៊ី ដែលជាត្រកូលក្បត់ជាតិ

តពីឪពុកយ៉ាងពិតប្រាកដ៕ 

ដោយ: អ្នកនយោបាយតុកាហ្វេ

អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»

(ភ្នំពេញ)៖ សកម្មជនម្នាក់ដែលធ្លាប់គាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា បានផ្ញើជូននូវសំណេរ និងការយល់ឃើញផ្ទាល់ខ្លួនប្រដៅលោក សម រង្ស៉ី ដោយប្រដូចថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»។

លិខិតចំហរបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បើកការវាយប្រហារតាមបណ្តាញសង្គម លើលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ពេលអនាគត៕ ខាងក្រោមនេះជាលិខិតចំហរ អតីតសកម្មជនម្នាក់ប្រដៅលោក សម រង្ស៉ី៖










សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ «ក្មេងប្រដៅចាស់ ឬ កូនក្របីជល់ជាមួយក្របីចាស់»

(ភ្នំពេញ)៖ តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារមួយបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់ ដើម្បីបញ្ជាក់ភាពស្អាតស្អំលើ សញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក ដែលហៅថា West Point នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានចេញសារមួយផងដែរ។

ក្នុងសារបង្ហោះលើហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនឹងសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងស្រុងផងនោះ សម្តេចតេជោ ហ៊ុន សែន បានហៅសារនេះថា ជាការប្រដៅទៅលើទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ បន្ថែមទៀតថា សារនេះប្រៀបដូចកូនក្របីជល់ជាមួយក្របីចាស់។



សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ដូច្នេះ «ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើរសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា បានចេញសារដ៏វែងមួយតបទៅនឹងទណ្ឌិត សម រង្ស៉ី អ្នកនយោបាយចាញ់តជំនាន់ ដែលបានព្យាយាមវាយប្រហារម្តងហើយម្តងទៀតលើកម្រិតសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក ឬហៅថា West Point។

លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់គ្នាដោយយកតំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់លោកមកភ្នាល់តែម្តង។ លក្ខខណ្ឌនៃការភ្នាល់នោះ លោក ហ៊ុន ម៉ាណែត បានឱ្យទណ្ឌិត សម រង្ស៉ី ស្វែងរកការបញ្ជាក់ពីសាលា West Point ក៏ដូចជាសាកលវិទ្យាល័យញូវយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) ថា កាលនៅរៀនទីនោះ លោកគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យលោក ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ លោកនឹងលាលែងពីតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត មកពីគណបក្សប្រជាជនកម្ពុជាភ្លាម។

ផ្ទុយទៅវិញបើទណ្ឌិត សម រង្ស៉ី មិនអាចរកការបញ្ជាក់ពីសាលាទាំង៣នេះបានទេ លោក ហ៊ុន ម៉ាណែត ទាមទារឱ្យទណ្ឌិត សម រង្ស៉ី លាឈប់ពីសង្វៀននយោបាយផងដែរ។

លោក ហ៊ុន ម៉ាណែត បានហៅការចេញមកបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់បញ្ជាក់ពីកម្រិតគុណភាពសញ្ញាបត្រនេះ ដើម្បីការពារការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀត របស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក។

លោក ហ៊ុន ម៉ាណែត សង្ឃឹមថា អ្នកនយោបាយចាស់វស្សាដូចទណ្ឌិត សម រង្ស៉ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន កុំឱ្យក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។

ខាងក្រោម គឺជាខ្លឹមសារទាំងស្រុងនៃសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃនេះ៖

ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

កាលពីថ្ងៃទី២៨ កញ្ញា ២០១៩ លោក សម រង្ស៉ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៉ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៉ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា «មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»។ sic.

អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ «ប្រភេទ២» ឬ «សញ្ញាប័ត្រយោគយល់» ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ឱ្យនិស្សិតទាំងនោះ។

ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។

ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងឱ្យនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្ស៉ី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៉ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៉ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកស ម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។

លក្ខខណ្ឌនៃការភ្នាល់៖

ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

បើសិនជាលោក សម រង្ស៉ី អាចឱ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះ គឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៉ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះ ផ្តល់ឱ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៉ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោក សម រង្ស៉ី ឯកភាព ដើម្បីឱ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,...,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។

តើលោក សម រង្ស៉ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ខ្ញុំសង្ឃឹមថាលោក សម រង្ស៉ី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។

ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៉ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។

លោក សម រង្ស៉ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអ៊ីចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឱ្យក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។

ជាសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ៕

លោក ហ៊ុន ម៉ាណែត ផ្ញើសារពិសេសជូនលោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា និងបបួលភ្នាល់ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសមួយផ្ញើជូនលោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ពាក់ព័ន្ធការសិក្សារបស់លោកនៅសាលាបណ្ឌិតសភាយោធាអាមេរិក ព្រមទាំងបបួលលោក សម រង្ស៉ី ភ្នាល់ផងដែរ។


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេររៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖

ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ លោក សម រង្ស៊ី ធ្លាប់បាននិយាយមើលងាយថាសញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា "មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ"។ sic.

អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ "ប្រភេទ២" ឬ "សញ្ញាប័ត្រយោគយល់" ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ អោយនិស្សិតទាំងនោះ។

ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។

ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។

លក្ខណ្ឌនៃការភ្នាល់៖

ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,...,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។

ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។

លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។

ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ៕