Wednesday, November 17, 2021

លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ»



(ភ្នំពេញ)៖ គណបក្សមួយដែលមានឈ្មោះថា CNRP ដែលគេស្គាល់ថាជា «គណបក្សបំផ្លាញជាតិ» ត្រូវបានអំណាចសាលដីកាតុលាការកំពូលកាត់រំលាយ ហើយទីបំផុតនៅពេលនេះផ្ទះរបស់ទណ្ឌិត សម រង្ស៉ី ដែលជាអតីតទីស្នាក់ការគណបក្សបំផ្លាញជាតិមួយនេះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេច រឹបអូសដាក់លក់ ដើម្បីសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភា ដែលអតីតមេបក្សបំផ្លាញជាតិមួយនេះបរិហារកេរិ៍្ត។


ការរឹបអូសទីស្នាក់ការបក្សដោយអំណាច សាលក្រមស្ថាពររបស់តុលាការប្រៀបបាន នឹងការរំលាយផ្នូរខ្មោច បក្សប្រឆាំងដែលធ្វើឲ្យព្រលឹងគណបក្សនេះ រកទីកំណើតមិនឃើញ។ ព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យច្រើនយ៉ាងសម្រាប់ប្រទេសកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ។


ទី១៖ នេះគឺជាការអនុវត្តសាលក្រមស្ថាពររបស់តុលាការដែលជាដំណើរការប្រក្រតីក្នុងប្រព័ន្ធច្បាប់ ទោះជានៅក្នុងប្រទេសណាក៏ដោយ។ គ្មានជនណាម្នាក់អាចរត់គេចពីសំណាញ់ច្បាប់បានឡើយ។ បើទោះបីជាជននោះរត់គេចខ្លួនចេញទៅសម្ងំលាក់ខ្លួន រឺរស់នៅក្រៅប្រទេសបានក៏ដោយ ក៏ការទទួលខុសត្រូវមិនអាចចៀសវាងបានឡើយ។ ទោះបីជាទណ្ឌិតរត់គេចខ្លួនបានក៏ក៏ដោយ ក៏មិនមែនមានន័យថា ទណ្ឌិតរូប នោះរួចផុតពីទោសទណ្ឌនោះឡើយ។ ទោសព្រហ្មទណ្ឌគឺជាទោសជាប់ខ្លួនដូចស្រមោលអន្ទោលតាមប្រាណ ខណៈដែលទោសរដ្ឋប្បវេណីគឺជារឿងដាច់ដោយឡែក មួយទៀតដែលច្បាប់ ត្រូវតែចាត់ការដូចពាក្យចាស់ពោលថា «ទូទៅតែកំពង់នៅ»។


ទី២៖ ការរំលាយចោលអតីតបក្សប្រឆាំង គឺជាការបិទបញ្ចប់នូវភាពវឹកវរ និងភាពអាណាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ដែលគណបក្សនេះតែងតែបង្កឡើងឥតឈប់ឈរ។ ចាប់តាំងពីបក្សនេះរលាយបាត់ទៅ ប្រជាពលរដ្ឋខ្មែរក៏បាននិងកំពុងស្គាល់នូវភាពស្ងប់សុខ ខណៈដែលអ្នកប្រកបរបរអាជីវកម្មផ្សេងៗក៏គ្មានទទួលនូវការរំខានណាមួយ ដោយក្រុមបង្កចលាចលសង្គមទៀតដែរ។ 


ភាពស្ងប់សុខ និងការប្រកបមុខរបរដោយគ្មានការរំខាន គឺជាផលចំណេញយ៉ាងធំមួយដែលប្រជាពលរដ្ឋខ្មែរទទួលបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយជាពិសេសអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសក៏មិនព្រួយបារម្ភអំពីសុវត្ថិភាពនិងអសន្តិសុខសង្គមនិងនយោបាយទៀតដែរ។


ទី៣៖ ការរលំរលាយនៃអតីតបក្សប្រឆាំង ក្រោមអំណាចសាលដីកាតុលាការកំពូល រហូតដល់ទីបំផុតមានការរឹបអូសយកទីស្នាក់ការគណបក្សនេះ ដើម្បីលក់យកប្រាក់មកសងជំងឺចិត្តដល់អ្នករងគ្រោះដោយការបរិហារកេរ្តិ៍ គឺជាភស្តុតាងថ្មីនិងច្បាស់លាស់ជាក់ស្តែងមួយទៀតដែលបញ្ជាក់ថា ក្តីរំពឹងដោយភាព រវើរវាយរបស់មនុស្សមួយចំនួនដែលថា គណបក្សនេះអាចរស់ឡើងវិញត្រូវបានបិទ បញ្ចប់ទាំងស្រុង។ សាកសពអតីតបក្សប្រឆាំងដែលបានស្លាប់ទៅហើយនោះ ពិតជាគ្មានអ្វីនិងនរណាមួយអាចប្រស់ឲ្យរស់ឡើងវិញបានឡើយ។


ទី៤៖ ការរំពឹងទៅលើ សម្ពាធអន្តរជាតិក៏ត្រូវបិទបញ្ចប់ទាំងស្រុងផងដែរពីព្រោះគ្មានអន្តរជាតិណាមកដោះស្រាយរឿងខ្មែរក្រៅតែពីខ្មែរខ្លួនឯងឡើយ។ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងបន្តបំពេញការងារជាមួយសហគមន៍អន្តរជាតិគ្រប់ទិសទីដោយ ស្មើមុខមាត់ស្មើសិទ្ធគ្នា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ ដូច្នេះការរំពឹងនិងក្តីសង្ឃឹមលើសម្ពាធអន្តរជាតិ ទោះក្នុងទំរង់និងរូបភាពណាក៏ដោយ ដើម្បីជួយឲ្យខ្មោចអតីតបក្សប្រឆាំង នេះបានរស់ឡើងវិញគឺបានត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះ ព្រោះនៅលើការជាក់ស្តែងគ្មានឡើយសម្ពាធអន្តរជាតិ មានតែការបន្តកន្ទុយគ្នាមក ទាក់ទងកម្ពុជាដើម្បីធ្វើការជាមួយគ្នាក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២២។ 


ម៉្យាងវីញទៀត កម្ពុជាក៏កំពុងរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបដែលមានប្រទេសជាង៥០ចូលរួម។ កម្ពុជាក៏ត្រូវបានសហគមន៍អន្តរជាតិ កោតសរសើរចំពោះចំណាត់ការប្រឆាំងកូវីដ-១៩ ជាពិសេសជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ បើនិយាយឲ្យខ្លី សម្ពាធអន្តរជាតិគ្រាន់តែជាពាក្យបំពេរអារម្មណ៍មនុស្សរវើររវាយ និងអវិជ្ជាតែប៉ុណ្ណោះ។ 


ទី៥៖ ការរលំរលាយនៃគណបក្សបំផ្លាញជាតិមួយនេះ និងការរឹបអូស ទីស្នាក់ការបក្សដើម្បីជាសំណងរដ្ឋប្បវេណី ដែលអតីតមេបក្សនេះបានប្រព្រឹត្ត គឺជាសារ មួយយ៉ាងច្បាស់លាស់ទៅកាន់មេគណបក្ស ឧទ្ទាម ក៏ដូចជាទៅកាន់កូនចៅរបស់ក្រុមឧទ្ទាមទាំងឡាយថា ជីវិតនយោបាយរបស់អ្នកនយោបាយបម្រើបរទេស និងបំផ្លាញជាតិខ្លួនឯងមានវាសនាមិនខុសគ្នាឡើយ។ ទីបំផុត គឺក្តីវិនាសអន្តរាយរកដី ជ្រកមិនបាន ហើយសូម្បីតែទីស្នាក់ការមួយក៏មិនអាចរក្សាបានផង ដែលយើងអាចនិយាយបានថា អតីតបក្សប្រឆាំងត្រូវរលាយទាំងរូប និងរលាយទាំងផ្នូរ។ 


ចាប់ពីពេលនេះតទៅទីស្នាក់ការអតីតបក្សប្រឆាំងដែលពីមុនធ្លាប់ជាទីជំរក របស់ក្រុមបង្កអស្ថិតរភាពសង្គមដើម្បីបំផ្លាញជាតិ បន្តិចទៀតនេះនឹងក្លាយជាទីតាំង ដែលមានប្រយោជន៍សាធារណៈ យ៉ាងហោចណាស់ក៏ប្រហែលជាអាចក្លាយជាកន្លែងលក់កាហ្វេ និងបង្គន់សាធារណៈ «Coffee N Restroom Place ។ល។ សម្រាប់បម្រើមហាជនទូទៅដែរ។ នេះហើយជាលទ្ធផលនៃនយោបាយបំផ្លាញជាតិ និងបម្រើបរទេស ហើយនេះក៏ជាវាសនាអ្នកនយោបាយ «ក្បត់ជាតិ»៕


ដោយ៖ អ្នកនយោបាយតុកាហ្វេ



ផ្សាយបន្តផ្ទាល់ ៖ អបអរសាទរ ការផ្តល់វ៉ាក់សាំងដោយជោគជ័យរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

 
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ 
 #Cambodia #China #វ៉ាក់សាំង #ហ៊ុនសែន

លិខិតមិត្តអ្នកអាន៖ ក្រុមនិយម កឹម សុខា ចំអកឱ្យ សម រង្ស៊ី និងបក្ខពួកដែលក្បត់ការរួបរួម!

ភ្នំពេញៈ ក្រុម កឹម សុខា និយម បានធ្វើការវាយប្រហារ និងដាក់ចំៗក្រយ៉ៅរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី រួមទាំងក្រុមផ្កាប់មុខរបស់ខ្លួន ដែលតែងតែចោទប្រកាន់ និងលាបពណ៌ទៅលើលោក កឹម សុខា ឥតឈប់ឈរ។ ក្រៅពីលាបពណ៌ គឺមេឧទ្ទាមរូបនេះ ក៏បានក្បត់ជាមួយលោក កឹម សុខា ជាពិសេសក្បត់ការរួបរួម ដោយទណ្ឌិត សម រង្ស៊ី បានឱ្យមនុស្សរបស់ខ្លួនទៅរៀបចំដំណើរការឡើងវិញនូវគណបក្សភ្លើងទៀន ដោយចាត់តាំងឱ្យលោក ថាច់ សេដ្ឋា ទៅដឹកនាំធ្វើសកម្មភាពចុះតាមមូលដ្ឋានដើម្បីកៀរគរកម្លាំង។ ចំណុចទាំងនេះហើយ ដែលបង្ហាញពីការបែកបាក់រវាងទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា។


មកដល់ពេលនេះ លែងមានទៀតហើយពាក្យថា សម រង្ស៊ី និង កឹម សុខា ជាមនុសស្សតែមួយ។ ដោយសារតែទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា លែងជាមនុស្សតែមួយ បានធ្វើឱ្យក្រុមនិយម កឹម សុខា ធ្វើការបង្ហាញអំពីទង្វើក្បត់ និងលាបពណ៌របស់ទណ្ឌិត សម រង្ស៊ី មកលោក កឹម សុខា ដូចតទៅ៖

-លាចេញពីប្រធានបក្សសង្រ្គោះជាតិ ទៅបង្កើតសមាគមទ្រទ្រង់អ្នកប្រជាធិបតេយក្យ។

-ហក់ចេញពីគណបក្សសង្រ្គោះជាតិ ទៅបង្កើតចលនា។

-រួចបន្តបង្កើតរចនាគណបក្ស CNRPO នៅក្រៅប្រទេស ផាត់ចោលរចនាសម្ព័ន្ធដឹកនាំចាស់របស់សង្រ្គោះជាតិដែលមានស្រាប់។

-ហើយត្រឡប់ចូលមកសង្រ្គោះជាតិវិញ ប្រកាសតែងតាំងខ្លួនឯងជាស្តីទីបក្ស។

-នរណានិយាយថា កឹម សុខា ជាប់គុកឥតប្រយោជន៍ គឺ សម រង្ស៊ី។

-នរណានិយាយថា កែម ឡី ស្លាប់ឥតប្រយោជន៍ គឺ សម រង្ស៊ី។

-នរណាថា លោក កឹម សុខា ស៊ីឈ្នួលជាប់គុក គឺភាគី សម រង្ស៊ី។

-នរណាដៀលជេរប្រមាថ លោក កឹម សុខា សុះសាច់ គឺភាគី សម រង្ស៊ី ។

-នរណាថា លោក កឹម សុខា សម្ងំយកសុខ គឺភាគីលោក សម រង្ស៊ី។

-នរណាចោទ លោក កឹម សុខា ថា លក់ខ្លួន គឺភាគីលោក សម រង្ស៊ី។

-នរណាហៅ មនុស្សស្មោះស្ម័គ្រលោក កឹម សុខា ថា ពួកអាត្រឹមត្រូវ គឺភាគីលោក សម រង្ស៊ី។

-នរណាជេរប្រមាថ កឹម មនោវិទ្យា នូវភាសាបែបតិរិច្ឆានរាប់មិនអស់ គឺភាគីលោក សម រង្ស៊ី។

-នរណាលើកតែងតាំងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិទាំងបំពានច្បាប់បក្សធ្ងន់ធ្ងរ គឺលោក សម រង្ស៊ី។

-នរណាបំបែករចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសខ្ទិចអស់ គឺសម រង្ស៊ី។

-នរណាចោទប្រកាន់ លោក កឹម សុខា ថា លេងល្បែង លោក ហ៊ុន សែន តាមរយៈតុលាការតេឡេ គឺភាគីលោក សម រង្ស៊ី។

-នរណាតែងពោលពាក្យរួបរួម កឹម សុខា សម រង្ស៊ី ជាមនុស្សតែមួយគឺលោក សម រង្ស៊ី និងគូកនរបស់គាត់។

-ចុងក្រោយរុញឱ្យដំណើរការបក្សភ្លើងទៀន បំបែកខ្លួនចេញពីគណបក្សសង្រ្គោះជាតិ បំពេញបំណងរបស់គណបក្សប្រជាជនកម្ពុជា។


ប្រភពដដែលបានបន្តថា ការរៀបរាប់ខាងលើ គឺជានយោបាយរួបរួមបែបលោក សម រង្ស៊ី ឬភាគីរបស់គាត់។ ក្រុមនិយម កឹម សុខា បានលើកឡើងថា បន្ទាប់ពីបែកការណ៍រឿងលោក អេង ឆៃអ៊ាង ឱ្យក្រុមលោក ថាច់ សេដ្ឋា លោក សៀម ភ្លុក បង្កើតគណបក្សបះដូងជាតិ មិនបានសម្រេចដោយសារក្រសួងមហាផ្ទៃបានរកឃើញថា គណបក្សនេះ បានប្រឌិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិក ដែលមានចេតនាទុច្ចរិតក្នុងការបង្កើនបរិមាណសមាជិក គឺទណ្ឌិតសម រង្ស៊ី និង អេង ឆៃអ៊ាង បានបង្វែរទិសដោយឱ្យលោក ថាច់ សេដ្ឋា និងមន្ត្រីរបស់ខ្លួនមួយចំនួនទៀតទៅចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីរៀបចំធ្វើសកម្មភាពបក្សនេះឡើងវិញ បន្ទាប់ពីដេកចាំផ្ទះមួយរយៈ។ បើទោះបីជាទណ្ឌិត សម រង្ស៊ី និងក្រុមខ្លួនខិតខំបិទបាំងយ៉ាងណាក៏ដោយ ក៏មិនជិតដែរ។ តើទាំងអស់នេះ លោក កឹម សុខា ក្បត់ទណ្ឌិត សម រង្ស៊ី ឬក៏ទណ្ឌិត រង្ស៊ី ក្បត់លោក សុខា?៕

ដោយៈពលជ័យ