Sunday, July 23, 2023

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ចេញសេចក្តីប្រកាសព័ត៌មានពីរបាយការណ៍បឋមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងបានធ្វើការសន្និដ្ឋាន ៧ចំណុច


(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍បឋមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពី ៧ស្ថាប័ន នឹងបានចុះទៅការិយាល័យបោះឆ្នោតចំនួន២៨៨ ដើម្បីចូលរួមសង្កេតដំណើរការបើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា និងបានធ្វើការសន្និដ្ឋានបន្ថែមចំនួន ៧ចំណុច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា អ្នកសង្កេតការណ៍ជាតិ មកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ៩០ស្ថាប័ន បានអញ្ជើញចុះទៅសង្កេតការបោះឆ្នោតចំនួន ១,៨០០ការិយាល័យបោះឆ្នោត។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍អន្តរជាតិ អញ្ជើញមកពី ៧ស្ថាប័ន បានចុះទៅការិយាល័យបោះឆ្នោតចំនួន ២៨៨ ដើម្បីចូលរួមសង្កេតដំណើរការបើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ, វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើការសន្និដ្ឋានបឋម ៧ចំណុចដូចខាងក្រោម៖

១៖ ស្ថានភាពជារួមនៃដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរ ស្ងប់ស្ងាត់ និងមិនមានការរំខាន ឬអំពើហិង្សាណាមួយកើតមានឡើងដែលគួរឱ្យកត់សម្គាល់ឡើយ។

២៖ ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត បានប្រើប្រាស់សិទ្ធិតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយក្ដីសោមនស្សរីករាយ និងមិនមានការភ័យខ្លាច។

៣៖ មន្រ្តីការិយាល័យបោះឆ្នោតរបស់ គ.ជ.ប. បានអនុវត្តតួនាទីនិងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពត្រឹមត្រូវ តម្លាភាព និងវិជ្ជាជីវៈ។

៤៖ នៅតាមការិយាល័យបោះឆ្នោត ឃើញមានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងភ្នាក់ងារគណបក្សនយោបាយបានចូលរួមតាមដានសង្កេតដំណើរការបោះឆ្នោត ចាប់តាំងពីពេលបើកការិយាល័យបោះឆ្នោត រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត។

៥៖ មកទល់ពេលនេះពុំឃើញមានភាពមិនប្រក្រតី ឬភាពអសកម្ម ឬបណ្ដឹងតវ៉ាណាមួយដែលកើតមាន នៅតាមការិយាល័យបោះឆ្នោតឡើយ។

៦៖ ស្ថានភាពដំណើការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន សេរី មានតម្លាភាព និងគ្មានការរំខាន ឬការបង្ខិតបង្ខំណាមួយឡើយ។

៧៖ ជារួមជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានបង្ហាញថា គ.ជ.ប. មានភាពចាស់ទុំនិងម្ចាស់ការក្នុងការគ្រប់គ្រងដំណើរការរៀបចំការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវឯករាជ្យភាព អធិបតេយ្យភាព តម្លាភាព និងភាពត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងមិនប្រកាន់នូវនិន្នាការនយោបាយ៕


សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ថ្ងៃ ២៣ កក្កដា ២០២៣

 CNV:

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់,

ថ្ងៃនេះ យើងបានដំណើរការបោះឆ្នោតនៅក្របខណ្ឌទូទាំងប្រទេស (ស្របគ្នានឹងមាន)ការរារាំងនៃក្រុមជ្រុលនិ​យម (បំផុស)ប្រជាជនកុំឱ្យទៅធ្វើការបោះឆ្នោត ឬទៅ(បោះឆ្នោតតែ)គូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែ មកដល់ពេលនេះ លទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះ​អាសន្ន គឺចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២% ក្នុងពេលដែលពេលនោះ(គណបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀននិងមេអ្នកបង្កើតភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ពីមុន (គណៈបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត ដោយមានការលើកទឹកចិត្តពីសំណាក់(បក្ស)ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០,៣២%។ ឥឡូវនេះ ទោះបីជាមានការដឹកនាំពីខាងក្រៅជា(អ្នក)បង្កើត(គណ​បក្ស)ភ្លើង​ទៀនអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោតនិងទៅគូសសន្លឹកឆ្នោតចោល(ក៏ដោយ) ប៉ុន្តែបែរជាមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត រហូតទៅដល់ជាង ៨៤% ទៅវិញ។

ចំណុចទាំងនេះ យើងអាចសន្និដ្ឋានបានថា​ ប្រជាពលរដ្ឋបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។ ប្រជាពលរដ្ឋចង់ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនក្រោមដំបូលសន្តិភាពដែលបាននិងកំ​ពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលតែងតែបានបំផ្លាញ(ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា)។ ឥឡូវនេះ (ជាការ)ប្រៀប(ធៀប) ចំនួនប្រជាជនដែលបានចេញទៅបោះឆ្នោតគឺមានចំនួនច្រើនលើស(ពី)ការបោះឆ្នោតដែលមាន(គណបក្ស)ភ្លើងទៀនចូលរួមទៀតផង។ យើងរង់ចាំមើលថាតើមានសន្លឹកឆ្នោតដែល​គូសខ្វែងប៉ុន្មានសន្លឹក? ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក? ឯអត្រាសន្លឹកឆ្នោតមោឃៈដូចជាការគូសខុសគឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា២%

នៅក្នុង Channel Telegram ដែលហៅថា Sbai សប្បាយ Telegram យើងបានឃើញគេបោះ(ឆ្នោតជា)គំរូ ហើយគេផ្ញើទៅកាន់ប្រធានរបស់គេនៅទីក្រុងប៉ារីស។ ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះ អស់លោកបានដំណើរការ Channel Telegram លើកទឹកចិត្តឱ្យមានសេចក្ដីក្លាហានគូសសន្លឹកឆ្នោតចោល ហើយបញ្ជូនសន្លឹកឆ្នោតនោះទៅកាន់មេដឹកនាំនៅឯទីក្រុងប៉ារីស។ ខ្ញុំក៏បានចូលមើល ហើយខ្ញុំក៏បានចូលទៅខម្មិននៅក្នុង Telegram របស់អស់លោកអ្នក។ យើងបានស្គាល់មុខអ្នកទាំងនោះអស់ហើយ។ អ្នកនៅក្នុងប្រ​ទេស។ ប៉ុន្តែខ្ញុំសូមស្នើកុំឱ្យមានការភ័យខ្លាច។ អ្នកអាចចេញមកសារភាពចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយអាជ្ញាធរ ចលនាបំផ្លាញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវតែផ្តន្ទាទោស។ អ្នកដឹងខ្លួនសូមប្រញាប់ប្រញាល់ចេញមកសារភាពចំពោះអាជ្ញាធរនៅទីកន្លែងដែលកៀកបំផុត។ បើមិនដូច្នេះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យកសម្រាប់អ្នកទាំងនោះ

Channel Telegram Sbai សប្បាយ របស់អ្នក មិនអាចបិទបាំងបានទេ។ ឥឡូវនេះមុខសញ្ញាទាំងឡាយដែលមាននៅក្នុងតេឡេក្រាមទាំងនោះ ហើយខម្មិននៅក្នុង Telegram ទាំងនោះ យើងបានចូលទៅហើយ។ អ្នកក៏អាចបានឃើញថា មានខម្មិនរបស់ខ្ញុំចំនួន ៤ ក្នុងទីនោះ។ អ្នកមិនអាចលាក់នូវអ្វីដែលជាការប៉ុនប៉ងរបស់អ្នកបំ​ផ្លាញ(ដំណើរការបោះឆ្នោត)នោះទេ ហើយសូមអ្នកទាំងឡាយដែលមានការពាក់ព័ន្ធ កុំរត់ចោលស្រុកអី។ សូមប្រញាប់ចេញមកសារភាពទទួលយកនូវកំហុសដែលខ្លួនបានប្រព្រឹត្តតាមមេដឹកនាំឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសថាសន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតរបស់គេ។ យើងចង់បែងចែកឱ្យដាច់។

ខ្ញុំសង្ឃឹមថា គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតនឹងបែងចែកឱ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតាជារៀងរាល់ពេល ទៅនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថាសន្លឹកឆ្នោតគូសខ្វែងគឺជាសន្លឹកបោះឆ្នោតឱ្យមេដឹកនាំជ្រុលនិយម។ ឥឡូវនេះ ប្រជាពលរដ្ឋមានរហូតដល់ជាង ៨៤% ទៅបោះឆ្នោត។ យើងកំពុងរង់ចាំមើល តើសន្លឹកឆ្នោតខ្វែងមានប៉ុន្មានសន្លឹកក្នុងចំ​ណោមសន្លឹកឆ្នោត ៨ ១៧៧ ០៥៣ សន្លឹកដែលបានបោះនៅគ្រប់ទីកន្លែង សរុបជាភាគរយមាន ៨៤,២១%។ នេះជាតួលេខបណ្ដោះអាសន្នតែប៉ុណ្ណោះ។ តួលេខនេះអាចមានការផ្លាស់ប្តូរ។ ដូច្នេះ យើងដឹងពិតប្រាកដហើយនូវ(ចំនួន)អ្នកដែល(បាន)ចេញទៅបោះឆ្នោត មិនព្រមស្ដាប់(តាម)ក្រុមប្រឆាំង ហើយគាំទ្រនូវដំណើរការប្រជាធិបតេយ្យរបស់ប្រជាជន គាំទ្រនូវការអំពាវរបស់ព្រះមហាក្សត្រជាទីសក្ការៈ គាំទ្រនូវការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគាំទ្រចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាលសូមអោយប្រជាជនបានចេញទៅធ្វើការបោះឆ្នោត

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងអំណរព្រះគុណនិងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិដែលបានទៅបំពេញភារៈកិច្ចក្នុងឋានៈជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ហើយក្នុងឋានៈជាអ្នកអនុវត្តនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមរយៈនៃការបោះឆ្នោត។ ទង្វើនេះបានធ្វើឱ្យពួកជ្រុលនិយមដែលប៉ុនប៉ងឱ្យ​មានការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (ខុសជំហរ)ដាច់ផ្ងារតែម្ដង។ សូមពួកក្រុមជ្រុលនិយមទាំង​ឡាយសម្លឹងមើលឱ្យច្បាស់និងវិភាគឱ្យច្បាស់នូវភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺ(ពួកគាត់)មិនទុកឱ្យក្រុមបោកប្រាស់ ក្រុមបំផ្លាញ អាចបំផ្លាញប្រទេសជាតិនោះទេ

ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ហើយខ្ញុំព្រះករុណាខ្ញុំនឹងតាមដានបន្ត ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំនឹងត្រូវទៅទទួលជួបជាមួយនាយករដ្ឋមន្ត្រី ហ្គីណេ ប៊ីសាវ ដើម្បីសន្ទនានិងទទួលទានអាហារជាមួយគាត់ក្នុងដំ​ណើរទស្សនិច្ចរបស់គាត់ចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតផងដែរ។ សូមអរព្រះគុណនិងសូមអរគុណ៕

************

Audio Message of Samdech Techo Hun Sen on the 23-July-2023 7th Legislative National Assembly Elections
[Unofficial Translation]
-----------


CNV:

Venerable Buddhist Monks,
Dear compatriots,

Today we have just concluded the (7th Legislature National Assembly) elections across the country (in parallel with the call of) the extremist groups (inspiring) people not to go to the polls or to (go to the polls only) to destroy the ballots. So far, the temporary result that I have received from the National Election Committee indicates that the number of people who went to the polls is up to 84.21% and may increase further. Compared to the 2022 commune/sangkat elections, where 80.32% of the population went to the polls at the time and with the participation of the Candlelight (Party), and at this time, the Candlelight Party and its founder called on their supporters not to go to the polls – we have noted the difference in polling rate. Previously, even with the encouragement of the participated Candlelight (Party), the turnout was only 80.32%. This time, despite leadership from the (creator) of the Candlelight Party from outside calling on the people not to go to the polls, and/or to go to the poll but invalidate their ballots with crossing out sign, on the contrary, more than 84% of the people did go to the polls.

From these points, we can conclude that the people have clearly participated in the democratic movement in Cambodia. The people want peaceful life and prosperity under the roof of peace that has been and is happening, and want to get away from the extremists who have always destroyed (the democratic process in Cambodia). Now (comparatively) the number of people who went to the polls is much higher than (from) the elections with the participation of the Candlelight Party even. We are waiting to see how many ballots that are crossed out since the leaders of the extremist group have made it clear that the invalidating ballots with crossing out signs are the ones that support them. We will see how many crossing-out ballots are there? […]

In their Telegram Chanel, known as the Sabay Telegram, we see a sample (ballot) cast and sent to their leader in Paris. I would like to inform the opposition that last night you launched the Channel Telegram to encourage (the supporters) to mark invalidating signs on the ballots and send to the leaders in Paris. I checked in and commented in your Telegram account. We already know their faces. They all are in the country. I would like to suggest that there should be no fear. They can come out and confess to the NEC or especially the authority. The vote-destroying movement is a crime that must be punished. If you are aware of the mistake, please hurry to confess to the authorities at the nearest place. Otherwise, legal action will be taken.

Their Sabay Telegram Chanel cannot be disguised. Now, (we have already identified) the target members of the said telegram channel, which we already went in to comment, they can check there are four of my commons in there. You cannot hide your attempt to destroy (the election process) and all of you who involved (in this movement), please do not flee the country. Please come out and confess your wrongdoing induced by the outlaw rebel leader who declared that those ballots (invalidated with crossing out signs) were his. Let us separate them.

I hope that the NEC will differentiate between invalid ballots, which usually occur every time (there is an election), to the ballots invalidated (by crossing-out signs) since they define the them as the ballots for the extremist leader. Now more than 84% of the people go to the polls. We are waiting to see how many of the 8,177,053 ballots cast in the elections or 84.21% of the total – were invalidated with the crossing-out sign. These are only temporary figures. This figure is subject to change. We know exactly how many people (who) went to the polls, refusing to listen to the opposition, and supported the people’s democratic process, supported HM the King’s call, supported the NEC’s call, and supported the government’s call for the people to go to the polls.

I am taking this opportunity to express my gratitude and thanks to all the Buddhist monks and compatriots who have fulfilled duties as the owners of the country, and the practitioners of true democracy through elections. This act has completely pushed the extremists who are trying to destroy democracy in Cambodia to lose their stands. Let all extremist groups look at and analyze the political maturity of the Cambodian people. The strength of the Cambodian people is (that they) would not let the cheating group destroy their nation.

I am very proud and I will follow this matter up as I am going meet and dine with the Prime Minister of Guinea-Bissau during his visit the Kingdom and to observe the elections. Thank you./.