Wednesday, October 12, 2022

សុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមប្រធានបទ « ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន»

 សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ កិច្ចបជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន”

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, វេលាម៉ោង ១៤:៣០ ដល់ ១៧:០០ (រយៈពេល ៥ នាទី)
========


ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ;

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងបទអន្តរាគមន៍ និង សុន្ទរកថា ដ៏មានអត្ថន័យ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និង ឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជា មួយគ្នាក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទរបស់យើង ក្នុងថ្ងៃនេះ ។ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ ។ ក្នុងស្មារតីនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស និង មានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា យើងមានទស្សនៈវិស័យដូចគ្ន និងមានជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ, ការផ្ដល់សិទ្ធិអំណាច និង ការគាំទ្រដល់ ស្ត្រី ដែលជាគុណតម្លៃដ៏វិសេស-វិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុង បរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ក្រោយ ពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និង សហគមន៍, «បើស្ត្រីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ាន របស់យើង ក៏រឹងមាំដូចគ្នាដែរ» ។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយ ដ៏សំខាន់ ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្ត្រីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី លើកកម្ពស់ជីវភាពរបស់ខ្លួន និង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង ។

ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ, ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និង មិនអាចខ្វះបាន ។ ក្នុងន័យនេះ, រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ នាថ្ងៃនេះ នឹងបន្តក្លាយជា វេទិកាសម្រាប់ការបំផុស និង ជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និង ក្នុងតំបន់ ។ ជាពិសេស, ខ្ញុំមានជំនឿយ៉ាងមុតមាំថា សេចក្តីថ្លែងការណ៍ ស្ដីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និង ការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។

ជាកិច្ចបញ្ចប់, ខ្ញុំសូមជូនពរឱ្យ ឯកឧត្តម, លោកជំទាវ, លោក, លោកសី និង ភ្ញៀវកិត្តិយស ទាំងអស់ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ, វណ្ណៈ, សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមប្រកាសបិទ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ចាប់ពីពេលនេះតទៅ ៕

សូមអរគុណ!

 


Closing Remarks by
Samdech Techo HUN SEN Prime Minister of the Kingdom of Cambodia At the 2nd ASEAN Women Leaders’ Summit Under the Theme “Building a More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN”

Phnom Penh, 12 October 2022, 14:30 to 17:00
*******

  • Excellencies, Leaders of ASEAN and Partner Countries;
  • Excellencies, Ladies and Gentlemen!

Once again, I would like to express my deep gratitude to Excellencies, Leaders of ASEAN and Partner Countries for meaningful interventions and remarks, reflecting strong will and commitment, in the journey forward together, in unlocking women’s entrepreneurship in ASEAN in accordance with our theme today.

Acknowledging the need to strengthen women’s entrepreneurship and economic empowerment is a very important step forward. In this spirit, I am very pleased and optimistically encouraged to see that we have a common vision and stance, in continuing to promote gender equality and empower and support women as a key value for the development of ASEAN Community as a whole, especially in the context of sustainable, inclusive and resilient regional economic recovery after the COVID-19 crisis.

  • Excellencies, Ladies and Gentlemen!

As women are at the heart of families and communities, “If women are strong, so are our ASEAN family and community”. In this sense, promoting women’s entrepreneurship is an essential task, that can provide and increase opportunities for women to participate in economic activities, in order to improve their livelihoods and their families’, as well as participate in the development and socio-economic integration of our ASEAN region.

In order for women to participate in socio-economic activities fully and comprehensively, strengthening women’s economic capacity and empowerment is crucial and indispensable. Therefore, the governments of all ASEAN countries have the obligation to ensure that women have equal access to education, skills training, ownership in financial management, rights to participate in decision-making processes and leadership, so that they have full opportunities in socio-economic, commercial, as well as political aspects.

I firmly believe that today’s 2nd ASEAN Women Leaders’ Summit will continue to be a platform to inspire and motivate women in the ASEAN region. I would like to encourage ASEAN to continue to hold this Summit in years to come, as testaments to the commitment of the leaders of the ASEAN countries in the cause of achieving gender equality in the countries and region. In particular, I strongly believe that the Declaration on “Building a More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN”, which we have discussed today, will be supported and approved at the upcoming 40th and 41st ASEAN Summits in November 2022.

Finally, I would like to wish Excellencies, Ladies and Gentlemen and all Distinguished Guests the four Buddha blessings, namely Longevity, Nobility, Health and Strength. I would like to announce the Closing of the 2nd ASEAN Women Leaders’ Summit 2022 from now on.

Thank You!





លោក ឌី វិជ្ជា ថ្លែងអំណរគុណដល់ តុលាការប្រទេសបារាំង និងក្រុមមេធាវី ដែលបានបំពេញភារកិច្ចជោគជ័យ ក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបលោក

 (ភ្នំពេញ)៖ លោក ឌី វិជ្ជា កូនប្រុសរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ បានផ្ញើសារមួយថ្លែងអំណរគុណដល់ តុលាការទីក្រុងប៉ារីស ប្រទេសបារាំង និងក្រុមមេធាវីកម្ពុជា-បារាំង ដែលបានបំពេញភារកិច្ចជោគជ័យ ក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ ញុះញង់របស់ លោក សម រង្ស៉ី។


តាមរយៈសារលិខិតរបស់ លោក ឌី វិជ្ជា បានបញ្ជាក់ថា៖ «ក្នុងនាមខ្លួនខ្ញុំ ឌី វិជ្ជា ជាកូនប្រុសរបស់ អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហុក ឡងឌី ថ្ងៃនេះខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ដែលខ្ញុំបានពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៉ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិត អំពីមូលហេតុនៃការសម្លាប់របស់ឪពុកបង្កើតរបស់ខ្ញុំ រួមទាំងការលើកឡើងថា ខ្ញុំមានរៀបចំផែនការសងសឹក ដែលជាគំនិតដ៏រវើលរវាយរបស់ សម រង្ស៉ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៉ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៉ី ដែលគ្មានភស្តុតាងជាក់លាក់»

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការប្រទេសបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបលោក។

លោកបានបន្តថា «ជាការពិតណាស់ ឪពុកបង្កើតរបស់ខ្ញុំបានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូលតំបន់ដែលមានធាតុអាកាសមិនល្អ ដែលនាំឲ្យការបញ្ជាចុះចតភ្លាមៗមិនអាចគ្រប់គ្រងបាន។ ក្នុងនាមខ្ញុំដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ ខ្ញុំដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញ របស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ (Air Accident Investigation) របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) ផងដែរ»

លោកបានបន្ថែមថា «ទាក់ទិនទៅនឹងសេចក្តីសម្រេចរបស់តុលាការប្រទេសបារាំងនេះ មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការងឿងឆ្ងល់ចំពោះការផ្សព្វផ្សាយរបស់ សម រង្ស៉ី ដែលអះអាងថាខ្លួនជាអ្នកឈ្នះ!!! តើ សម រង្ស៉ី ឈ្នះអ្វី???

ខាងក្រោមនេះ លោកឌី វិជ្ជា សូមដកស្រង់នូវចំណុចខ្លះៗ នៃសាលក្រមរបស់សាលាដំបូង ទីក្រុងប៉ារីស ប្រទេសបារាំង ជូនជាការពិចារណា៖

១៖ ពុំមានភស្តុតាងជាក់លាក់ណាមួយ ដែល សម រង្ស៉ី បានផ្ដល់ឲ្យតុលាការ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុនៃឧប្បទ្ទវហេតុ កើតឡើងដោយសារការបំផ្ទុះគ្រាប់បែកនោះទេ « SAM Rangsi n’apporte pas d'élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries »

២៖ ការចោទប្រកាន់ថា សម្ដេចតេជោជាអ្នកបង្គាប់បញ្ជា ឲ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង០២ ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី [...] ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្ដេចតេជោ [...] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d'être pénalement qualifiés de complicité d'assassinat par instigation, soit d'avoir participé à l'un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l'article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។

៣៖ ក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌ អាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ដូចនេះ លោក សម រង្សី នឹងទទួលបាននូវការអនុគ្រោះឲ្យរួចផុតពីបទចោទទាំងពីរ។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។

៤៖ មិនដែលស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែបានដាក់ខ្លួនជា ឌី វិជ្ជា គិតចង់ស្វែងរកយុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. »

លោក ឌី វិជ្ជា បា​នបន្ថែមថា តាមរយៈសម្រង់ខ្លឹមសារខ្លះៗ នៃសាលក្រមខាងលើ គឺច្បាស់ណាស់ថា សម រង្ស៉ី ជាអ្នកនយោបាយទុច្ចរិត គ្មានសច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គល គំនិតសងសឹក និងចូលចិត្តប្រឌិតសាច់រឿងញុះញង់ បំបែកបំបាក់ និងបង្កចលាចលតាមអារម្មណ៍រវើរវាយរបស់ខ្លួន។ វាជារឿងដ៏គួរឱ្យអស់សំណើច ដែលមនុស្សចាស់ចំណាស់នេះហើយ នៅតែមានចរិត និងចិត្តគំនិតបែបនេះ។

លោកបន្តថា៖ «ចាប់តាំងពីខ្ញុំដឹងក្ដីពេលណា ខ្ញុំបានដឹងថា ឪពុករបស់ខ្ញុំបានចេញទៅធ្វើសង្គ្រាមជាមួយសម្ដេចតេជោ ដើម្បីជួយរំដោះប្រទេសជាតិ ជួយប្រជាជនឱ្យចេញផុតពីរបបប៉ុលពត រហូតដល់មានការទុកចិត្ត និងការផ្តល់តំណែងជាបន្តបន្ទាប់។ មិនត្រឹមតែទំនាក់ទំនងការងាររវាងសម្ដេចតេជោជាមួយឪពុករបស់ខ្ញុំនោះទេ សូម្បីតែគ្រួសារនិងគ្រួសារ ក៏មានភាពស្និទ្ធស្នាលគ្នាផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០០២ ប្អូនស្រីរបស់ខ្ញុំបានរៀបការជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជាកូនទី៣ របស់សម្ដេចតេជោ ហើយរូបខ្ញុំក៏បានរៀបការជាមួយភរិយារបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្ដេចតេជោ កាលពីចុងឆ្នាំ២០០៩ ផងដែរ។ ពួកយើងទាំងពីរគូ បានបង្កើតកូនៗ ជាចៅៗជូនឪពុកម្ដាយទាំងសងខាងជាច្រើននាក់។ តើអាចទៅរួចទេដែលថាការស្លាប់របស់ឪពុកខ្ញុំដូចអ្វីដែល សម រង្ស៊ី និយាយ? តើមនុស្សដែលមានសតិធម្មតាអាចគិតរឿងនេះបានដែរឬទេ?

ល្មមដល់ពេលដែលលោក សម រង្ស៉ី រៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!»





សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុង ឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នា ដើម្បីលើក កម្ពស់ តុល្យការ សកម្មភា ព មូលដ្ឋា នីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ”

 

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នា ដើម្បីលើក កម្ពស់ តុល្យការ សកម្មភា ព មូលដ្ឋា នីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២







សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន​ ថ្លែងបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់ នៅវិមានសន្តិភាព។

លោក លឹម ចុកហយ អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់នៅវិមានសន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ។ លោកស្រី យ៉ាស៊ីនដា អាដែន នាយករដ្ឋមន្ត្រីនូវែលសេឡង់, លោកស្រី ផេនី វង់ សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលោកស្រី វីគី ហ្វ័ដ ទេសរដ្ឋមន្ត្រីកិច្ចការអភិវឌ្ឍនៃក្រសួងការបរទេសអង់គ្លេស បានឡើងធ្វើបទអន្តរាគមន៍ផងដែរ មុនឈានដល់កិច្ចពិភាក្សាចង្អៀត។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី១ ដែលបានធ្វើឡើងនៅឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពចំពោះការបានធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

ផ្អែកទៅលើប្រធានបទដែលបានដាក់ចេញក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីតួនាដ៏សំខាន់របស់ស្ត្រីក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចតេជោ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រីក្នុងសហគ្រិនភាព ជាពិសេសនៅតាមទីជនបទ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវកិច្ចការចាំបាច់មួយចំនួន ដែលគួរយកយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗ។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖




Opening Remarks by Samdech Techo HUN SEN Prime Minister of the Kingdom of Cambodia At the 2nd ASEAN Women Leaders’ Summit Under the Theme “Building a More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN” Phnom Penh, 12 October 2022











បន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានស្តីពីស្រ្តីលើកទី២

 
 (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែល ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ ២០២២។ 

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា, ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅមធ្យម លាយឡំផ្ទររន្ទះ ខ្យល់កន្ត្រាក់ខ្សោយ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនសំណឹង ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៃដីសណ្ដមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច។ ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀង ក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ខ្សោយ។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងក្នុងកំរិតតិចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ៕




ភ្ញៀវជាតិ និងអន្តរជាតិជិត ៤សែននាក់ មកកំសាន្តក្នុងពិធីប្រណាំងទូក និងតាំងពិពណ៌ក្នុងខេត្តកំពង់ចាម

 (កំពង់ចាម)៖ រយ:ពេល ៣ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិ ជិត៤សែន បានមកចូលរួមទស្សនាកំសាន្ត ក្នុងពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំបណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ នៅក្នុងខេត្តកំពង់ចាម។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំជ្រូច ដែលបានប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃកន្លងទៅនេះ គឺថ្ងៃទីមួយ មានភ្ញៀវ ៦៨,៨៨៩នាក់ ថ្ងៃទីពីរ មានភ្ញៀវ ២៤៨,០២៥នាក់ និងថ្ងៃទីបី មានភ្ញៀវ ៧២,០៧៧នាក់។ ដូច្នេះសរុប ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួម ទស្សនាកម្សាន្ត ចំនួន ៣៨៨,៩៩៧នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៤៦២នាក់ផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំរយៈពេល ៣ថ្ងៃនេះ គឺដំណើរការទៅដោយជោគជ័យដូចការគ្រោងទុក។ ដោយឡែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ បង្កើតបរិយាកាស សប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកចូលរួមកំសាន្តនៅក្នុងខេត្តកំពង់ចាមរបស់យើង។

លោកអភិបាលខេត្ត បានបន្ថែមថា ការរៀបចំពិធីប្រណាំងទូក តាំងពិពណ៌ បណ្ដែតប្រទីប អុជកាំជ្រួចនេះដែរ រដ្ឋបាលខេត្ត មានគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព៕



សម្ដេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

 នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀនឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។ សម្ដេចបានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមកម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាននេះ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាពហើយនោះ ខ្មាំងសត្រូវនាពេលបច្ចុប្បន្នរបស់ជនរួមជាតិ យ៉ាងហោចណាស់មានបី គឺទី១. ភាពល្ងិតល្ងង់ ឬអវិជ្ជា, ទី២. ភាពក្រីក្រ និងទី៣ គឺខ្លួនឯង ដោយសម្ដេចបន្ថែមថា «ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឱ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំណួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយមើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង» ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធនធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានថ្លែងអំពីវឌ្ឍនភាព នៃការអនុវត្តសាកល្បងការផ្ទេរការគ្រប់គ្រងសាលាបឋម និងមត្តេយ្យសិក្សាមកឱ្យរដ្ឋបាលក្រុងស្រុកជាអ្នកគ្រប់គ្រងផងដែរ ៕






នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី៣

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បាននាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី៣។

ពិធីចែកជូនអាវរងាធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអង្គភាពត្រូវទទួលរួមមាន៖ បណ្តាកងឯកភាព សាលាចំណុះយោធភូមិភាគ, កងពលតូចលេខ៣១, តំបន់ប្រតិបត្តិការសឹករងចំណុះយោធភូមិភាគទី៣, កងរាជអាវុធហត្ថខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងវរសេនាតូចនគរបាលព្រំដែនមួយចំនួនទៀត ដែលឈរជើងក្នុងភូមិសាស្ត្រយោធភូមិភាគទី៣។

ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា​តិ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាអង្គភាពឈរជើងនៅទិសយោធភូមិភាគទី៣ ដែលបានខិតខំកសាងពង្រឹងអង្គភាពរបស់ខ្លួន និងបណ្តាភារកិច្ចយុទ្ធសាស្ត្រជាច្រើនទៀត សំដៅការពារសុខសន្តិភាព ការពាររាជរដ្ឋាភិបាល និងការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីដំណាក់កាលនៃការឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍របស់កម្ពុជា និងគុណតម្លៃសន្តិភាព រកបានដោយលំបាក ក្រោមការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់ឱកាសដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងបានផ្តាំផ្ញើឲ្យបន្តថែរក្សារាល់សមិទ្ធផលដែលកំពុងកើតមានសព្វថ្ងៃ៕

ប្រភព: អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ





អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

 (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងសូមផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថាសម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

 (ភ្នំពេញ)៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងសូមផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។


សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»។


ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថាសម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។


សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



មេបញ្ជាការអាវុធហត្ថខេត្តតាកែវ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ព្រមទាំងកងកម្លាំងក្រោមឱវាទទាំងអស់ បានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងសូមផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថាសម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



គណៈគ្រប់គ្រង មន្ត្រី និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

 (ភ្នំពេញ)៖ គណៈគ្រប់គ្រង មន្ត្រី និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានផ្ញើសារសូមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក មាសសុទ្ធមិនខ្លាចភ្លើង។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថា អ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី របស់ សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




ព្រឹទ្ធសភា ផ្ញើលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទាំងសមាជិក សមាជិកា មន្ត្រី និងបុគ្គលិក នៃអគ្គលេខាធិការព្រឹទ្ធសភាបានផ្ញើសារចូលរួមសម្តែងនូវការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត​ សម រង្ស៉ី។

ព្រឹទ្ធសភា សូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីសោមនស្សរីករាយឥតឧបមាជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានភាព យុត្តិធម៌ ការបញ្ជាក់ពីភាពស្អាតស្អំ និងជាជោគជ័យសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយតុលាការរបស់ប្រទេសបារាំង លើបណ្តឹងបរិហារកេរ្តិ៍ចំពោះសម្តេច។

ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកថា ការទទួលបានយុត្តិធម៌ និងភាពស្អាតស្អំនេះ គឺជាសក្ខីភាព និងជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្តម បំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាបិតាស្ថាបនិកសន្តិភាពរបស់ជាតិ ក្នុងកិច្ចខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងបេសកកម្មពលិកម្មគ្រប់សព្វបែបយ៉ាងក្នុងបុព្វហេតុ ការពារជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យទទួលបានមហាសន្តិភាព បង្រួបបង្រួមជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យភាព ស្ថិរភាពព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមានភាពល្បីរន្ទឺ ក្នុងសកលលោក។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ ព្រឹទ្ធសភាសូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមទទួល បាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !

តុលាការក្រុងប៉ារីស ប្រទេសបារាំងបានចេញសាលក្រមនៅថ្ងៃចន្ទទី ១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។ តុលាការបារាំងក៏បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើលោកនាយករដ្ឋមន្ត្រីថា ជាបទបរិហារកេរយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ តុលាការបាន

អនុគ្រោះទោសដល់ទណ្ឌិតរូបនេះក្នុងការសងជំងឺចិត្តជានិមិត្តរូប១អឺរ៉ូ។ ទណ្ឌិតត្រកូលក្បត់ជាតិ សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ប្តឹងទៅតុលាការ ប្រទេសបារាំងពីបទបរិហារកេរបន្ទាប់ពីបុគ្គល

នេះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា លោកនាយករដ្ឋមន្ត្រីជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី តាមរយៈការបំផ្ទុះឧត្ថម្ភាគចក្រ។


ទីបំផុត តុលាការក្រុងប៉ារីសក៏បានផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រីនិងបានផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រីដែលរងការនិយាយមួលបង្កាច់ដោយគ្មានភស្តុតាងពីសំណាក់ទណ្ឌិត សម រង្ស៊ី។ 

តាមពិត ការទាមទារសំណងជំងឺចិត្តមួយអឺរ៉ូបានសបញ្ចាក់ថា ដើមបណ្តឹងមិនមែនចង់បានប្រាក់នោះ ទេ ប៉ុន្តែចង់បានយុត្តិធម៌ដើម្បីលាងជម្រះការមួលបង្កាច់របស់បុគ្គលម្នាក់ដែលខ្វះការទទួលខុសត្រូវ និងតែងតែប្រើវិធីមួលបង្កាច់អ្នកដទៃជាមធ្យោបាយដើម្បីធ្វើនយោបាយតែប៉ុណ្ណោះ។ ដូច្នេះ សាលក្រមរបស់តុលាការ បារាំងនា ពេលនេះមានអត្ថន័យធំធេងនិង មិនត្រឹមតែសម្រាប់ដើមបណ្តឹងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។ 


អត្ថន័យទី១៖ សាលក្រមតុលាការបារាំងគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា រាល់សេចក្តីសម្រេចរបស់តុលាការកម្ពុជាទាំងប៉ុន្មាននាពេលកន្លងទៅដែលបានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវពីព្រោះមិនថា តុលាការប្រទេសណាឡើយ ការវិនិច្ឆ័យគឺដូចគ្នាដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់។ ជាក់ស្តែង អ្នកនយោបាយរូបនេះ ដែលតែងតែនិយាយបរិហារ មួលបង្កាច់អ្នកដទៃដោយគ្មានភស្តុតាង គឺត្រូវតែចាញ់ក្តីដោយចៀសមិនផុត។ កន្លងទៅ ជននេះតែងចោទតុលាការកម្ពុជាថាស្ថិតក្រោមសម្ពាធរបស់បក្សកាន់អំណាច !ចុះឥឡូវពេលតុលាការបារាំងសម្រេចបែបនេះ តើបុគ្គលនេះហ៊ានចោទតុលាការបារាំងថា 

ស្ថិតក្រោមអំណាចលោក ហ៊ុន សែន ដែរឬទេ? 

អត្ថន័យទី២៖ សាលក្រមតុលាការ បារាំងបានបករបាំងមុខជនប្រជាធិបតេយ្យក្លែងក្លាយឲ្យគេបានឃើញទូទាំងសាកលលោក។ កន្លងទៅនេះ ទណ្ឌិតសម្បូររឿងឡើងតុលាការមិនស្វាងរូបនេះតែងអះអាងនិងអួតក្អេងក្អាងថា 

ខ្លួនជាអ្នកប្រជាធិបតេយ្យ និងស្អប់ខ្ពើមអំពើអយុត្តិធម៌។ ប៉ុន្តែ ធាតុពិត បុគ្គលនេះហើយដែលបានបង្កភាពអនាធិបតេយ្យ និងបានសាងភាពអយុត្តិធម៌ដល់អ្នក ដទៃច្រើនរាប់មិនអស់។ គិតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់ និងមានទោសជាប់ខ្លួនរាប់រយឆ្នាំឯណោះ គឺទោសដោយសារមាត់ឥតគំរបនិយាយបរិហារ ចោទប្រកាន់គេដោយគ្មានភស្តុតាង និងអំពើល្មើសច្បាប់របស់ខ្លួន។ សាលក្រមតុលាការបារាំងនាពេលនេះអាចបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរគ្រប់រូបឲ្យបានឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី មិនមែនជាកូនចៀមគួរឲ្យអាណិតនោះទេ ប៉ុន្តែជាចចកពាក់ស្បែកចៀម។ 

អត្ថន័យទី៣៖ សាលក្រមតុលាការ បារាំងពេលនេះសបញ្ជាក់ថា អ្នកសាងអំពើអាក្រក់ ទោះជារត់ទៅដល់ក្រហែងមេឃណា ក៏នៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ រីឯមាសទឹកដប់ ទោះទៅដល់ទីណា ក៏នៅតែជាមាសទឹកដប់ដដែលដោយមិនខ្លាចភ្លើងនោះឡើយ។ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថា ខ្លួនរស់នៅលើទឹកដីបារាំងហើយអាចនិយាយអ្វីតាមអំពើចិត្តពីព្រោះតែអាជ្ញាធរកម្ពុជាមិនអាចធ្វើអ្វីខ្លួនបាននោះ ទីបំផុតត្រូវជាប់ក្នុងសំណាញ់ច្បាប់ប្រទេសបារាំងដោយចៀសមិនផុតឡើយ ដូចសុភាសិតមួយពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។ 

អត្ថន័យទី៤៖ សាលក្រមតុលាការបារាំងពេលនេះបានបង្ហាញពីក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅ ម៉ាត់ណាក៏និយាយរិះគន់បន្តុះបង្អាប់តុលាការកម្ពុជា ។ ប៉ុន្តែពេលនេះ តុលាការបារាំងក៏ចាត់ទុកសម្តីចោទប្រកាន់របស់ទណ្ឌិតរូបនេះថា ជាបទបរិហារកេរ្តិ៍ធ្ងន់ធ្ងរដែរ។ ដូច្នេះ ទណ្ឌិតរត់ចោលស្រុកដោយសារសម្តីគ្មានការទទួលខុសត្រូវរូបនេះ ត្រូវតែទទួលយកការពិតទាំងក្តីអាម៉ាស់នេះដោយមិនអាចចៀសវាងបាន។ គឺជាក្តីអាម៉ាស់លើកទី២ហើយរបស់ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីលើកទី១បានចាញ់ក្តីលោក ហោ ណាំហុង ក្នុងរឿងបរិហារកេរដោយគ្មានភស្តុតាងដូចគ្នានេះដែរ។ 

សរុបទៅ ទណ្ឌិត សម រង្ស៊ី បានក្លាយជាមនុស្សអស់លក្ខណ៍ អស់តម្លៃ និងអស់សេចក្តីថ្លៃថ្នូរ ជាអ្នកនយោបាយតាំងពីរយូរមកហើយដោយសារតែការបំពានច្បាប់ បំពានអ្នកដទៃ និងបំភ្លៃការពិត ភូតកុហក

ពលរដ្ឋខ្មែរជារៀងរហូតមក។ ប្រការដែល សម រង្ស៊ីចាញ់ក្តីក្នុងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការបារាំងពេលនេះ គឺជាទីអវសាន្តនៃជីវិតនយោបាយរបស់សម រង្ស៊ី ហើយ។ វាំងននបានរូតបិទផ្លូវចំពោះទណ្ឌិតរូបនេះជារៀងរហូតដោយគ្មានថ្ងៃអាចវិលចូលឆាកនយោបាយវិញបានឡើយ ហើយក៏គ្មាននរណានឹកគិតដល់ជនក្បត់ជាតិរូបនេះទៀតដែរមិនថាក្នុងឆាកនយោបាយជាតិ ឬសហគមន៍អន្តរជាតិឡើយជាពិសេស បន្ទាប់ពីតុលាការបារាំងបានបករបាំងមុខបុគ្គលរូបនេះនាពេលនេះ៕


ដោយ:អ្នកនយោបាយតុកាហ្វេ





លោក ជីវ កេង អនុប្រធានតុលាការកំពូល អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

 (ភ្នំពេញ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៉ីណា សូមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងសូមផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថាសម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសម្រេចរបស់តុលាការបារាំង

 

(ភ្នំពេញ)៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។

សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងបង្ហាញនូវសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនមកបង្ហាញថា «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និង ថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន(...)»។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ «ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក»។

ក្រុមមេធាវីបារាំង បានសង្កត់ធ្ងន់ថា ច្បាស់ជាងនេះទៅទៀត សាលាដំបូង បានកត់សំគាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ លើសពីនេះទៀត ទោះបីជាជនជាប់ចោទ សម រង្ស៉ី បានលើកឡើង ទាំងនៅក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តីដែលត្រូវបានតុលាការចោទប្រកាន់ ថាខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែតុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យវិច័យណាមួយឱ្យបានច្បាស់ នាពេលសវនាការនោះទេ។ ចុងក្រោយការផ្ដល់ជូនមកតុលាការនូវរូបថត ដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថាការធ្លាក់បាក់បែកឧត្តម្ភាគចក្រនោះ គឺកើតចេញពីការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមកសំអាង។

ក្រុមមេធាវីបារាំង បានអះអាងថា យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់របស់ សម រង្ស៉ី មានលក្ខណៈ «ខ្សោយ» ដែលវាផ្ទុយយ៉ាងខ្លាំងនឹង ការនិយាយចោទប្រកាន់មួយ ដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាតលោក ហុក ឡងឌីនោះទេ។ ហេតុដូច្នោះ សាលាដំបូងបានវិន្និច្ឆ័យយ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ពុំមានមូលដ្ឋាន និងអំណះអំណាងបញ្ជាក់ច្បាស់លាស់នោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបានបញ្ជាក់ច្បាស់ថា តុលាការ បានចាត់ទុកថា សម រង្ស៉ី មានមូលដ្ឋានអង្គហេតុ «តិចតួចបំផុត» ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការបារាំង គឺជាជោគជ័យមួយសម្រាប់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានរីករាយក្នុងការទទួលសេចក្តីសម្រេចនេះ ព្រោះបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពោលសម្តេចមិនជាប់ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡង់ឌី ដូចការមូលបង្កាច់របស់ សម រង្ស៉ី នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តុលាការបារាំងចំពោះសេចក្តីសម្រេចនេះ។

នៅក្រោយពេលសាលក្រមនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋកម្ពុជាផង បានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំងក្លា ចំពោះការទទួលបាននូវភាពស្អាតស្អំរបស់សម្តេចតេជោ ហ៊ុន សែន។ សាលក្រមនេះ បានបកស្បែកមុខ សម រង្ស៉ី ថាជាមេបក្សនយោបាយឧទ្ទាមតែងតែសាបព្រោះទង្វើអាក្រក់ និងមូលបង្កាច់មេដឹកនាំកម្ពុជា ដើម្បីបំពេញមហិច្ឆតាដ៏អាក្រក់របស់គេ៕


COMMUNIQUE DE PRESSE:

La 17éme Chambre du Tribunal Judiciaire de Paris a, dans sa decision du 10 octobre 2022, Jugé diffamatoires  les propos que Sam Rainsy n’a jamais contesté avoir tenus. 



សេចក្តីប្រកាសព័ត៌មាន៖

សភាជំនុំជម្រះទី ១៧ នៃសាលាតំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានលើកឡើង ដែលលោក សម រង្ស៊ី មិនដែលជំទាស់ តវ៉ាថាជាកាបរិហាកេរ្តិ៍។








វិភាគអន្តរជាតិ៖ តើអ៊ុយក្រែន អាចនឹងឆ្លងផុត «រដូវរងា» មែនឬ?


(កៀវ)៖ កាលពីថ្ងៃទី១០ ខែតុលានេះ រុស្ស៉ីបានបាញ់ស្រោចមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីកៀវ និងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ដែលនេះជាការវាយប្រហារ ទ្រង់ទ្រាយធំបំផុតមួយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ការវាយប្រហារនេះដែលលោក ពូទីន ជាអ្នកបញ្ជាដោយផ្ទាល់ និងអះអាងថាជាការសងសឹក ទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយតភ្ជាប់រវាងរុស្ស៉ី និងតំបន់គ្រីមៀកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលានេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៩នាក់ និង៩៧នាក់រងរបួស។


លោក ពូទីន បានព្រមានថារុស្ស៉ីនឹងវាយប្រហារកាន់តែសាហាវជាងនេះ បើការវាយប្រហារនៅតែបន្តកើតមាននៅលើទឹកដីរុស្ស៉ី។ ក្នុងរយៈពេលជាង ៧ខែមកនេះ សង្រ្គាម នៅតែបន្តស្ថិតនៅក្នុងភាពមិនអាចព្យាករបាន ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែនដែលមានការគាំទ្រពីលោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិក សុទ្ធតែកំពុងពន្លឿនជ័យជម្នះ រៀងៗខ្លួននៅមុន «រដូវរងា» ចូលមកដល់។ លោក ពូទីន កាលពីចុងខែកញ្ញាកន្លងទៅបានប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរុស្ស៉ី តែកងទ័ព អ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅមុខនៅក្នុងសមរភូមិនៃតំបន់ភាគខាងកើត និងខាងត្បូងដោយវាយដណ្ដើមបានទីក្រុង និងភូមិសំខាន់ៗពីកងទ័ពរុស្ស៉ីមកវិញ ជាបន្តបន្ទាប់។


ប៉ុន្តែ វានៅតែមានចម្ងល់មួយដ៏ធំ នោះគឺថាតើសង្រ្គាមអ៊ុយក្រែននឹងវិវត្តទៅមុខ ក្នុងទិសដៅបែបណា? បើតាមក្រុមអ្នកជំនាញ មានកត្តាសំខាន់ចំនួន៣ ដែលអាចនឹងកំណត់ពី អនាគតរបស់អ៊ុយក្រែន ក្នុងនោះរួមមាន៖ ការគាំទ្ររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំពោះអ៊ុយក្រែន, ការសម្រេចចិត្តដ៏គ្រោះថ្នាក់ដែលលោក ពូទីន អាចនឹងប្រថុយ និងនិយមន័យនៃជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។


*តើសង្រ្គាមនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប អស់ខ្យល់ ឬ?


សង្រ្គាមសព្វថ្ងៃ កំពុងផ្ទុះឡើងនៅលើទឹកដីអ៊ុយក្រែន ដូច្នេះមានតែប្រជាជនអ៊ុយក្រែនទេ ដែលរងការឈឺចាប់ខ្លាំងជានរណាៗទាំងអស់។ ប៉ុន្តែ ការគំាទ្រ និងការលះបង់ចំពោះ អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប វាក៏អាស្រ័យទៅលើសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារខ្លួនឯងប្រឆាំងនឹងរុស្ស៉ីដែរ។ ជាការពិតណាស់ បើគ្មានការគាំទ្រពី លោកខាងលិចទេ ម្ល៉េះជ័យជម្នះក្នុងប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ កាលពីពេលថ្មីៗនេះនឹងមិនអាចឡើងឡើយ។


បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៉ី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានណែនាំឱ្យមន្ត្រីការទូតរបស់ខ្លួន ប្រឹងប្រែងបញ្ចុះបញ្ចូល រដ្ឋាភិបាលលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសមកឱ្យអ៊ុយក្រែន ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ពីការវាយប្រហាដោយមីស៊ីល រុស្ស៉ី។ ការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន ជារឿងសំខាន់មិនអាចខ្វះបាន។ ប៉ុន្តែ ទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិក បណ្ដាប្រទេសលោកខាងលិច រួមទាំង ប្រទេសមួយចំនួននៅអាស៊ី កំពុងសំពងលើរុស្ស៉ី ក៏កំពុងជះទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោកដែរ តួយ៉ាងប្រទេសក្នុងតំបន់អឺរ៉ុបតែម្ដងដែលកំពុងប្រឈមមុខនឹងអតិផរណា និងបាតុកម្មតវ៉ាប្រឆាំងនឹងវិបត្តិថាមពល។ «រដូវរងា» នៅពេលខាងមុខនេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាអាចនឹងផ្លាស់ប្ដូរលក្ខខណ្ឌសង្រ្គាមនៅលើ សមរភូមិជាក់ស្ដែង ដោយអាកាសធាតុត្រជាក់នឹងលងបន្លាចបណ្ដាប្រទេសអឺរ៉ុបដែលនៅតែបន្តពឹងផ្អែកលើឧស្ម័នរុស្ស៉ី។ ក្នុងន័យនេះ ប្រសិនបើអតិផរណា និងវិបត្តិថាមពល កាន់តែមានសភាពអាក្រក់ គួបផ្សំនឹងការបោះឆ្នោតអាមេរិកពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ ថាតើសហរដ្ឋអាមេរិក និងអឺរ៉ុបអាចនឹងបន្តរក្សាការគំាទ្ររបស់ខ្លួន ចំពោះអ៊ុយក្រែនដែរឬទេ?


សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាជាង «១៧ពាន់លានដុល្លារ» ហើយឱ្យអ៊ុយក្រែន ខណៈបណ្ដាប្រទេសអឺរ៉ុបមួយចំនួន នៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទំនើបៗឱ្យ អ៊ុយក្រែន រីឯការចំណាយរបស់ពួកគេលើការទិញឧស្ម័នពីរុស្ស៉ី គឺច្រើនជាងការផ្ដល់ជំនួយឱ្យអ៊ុយក្រែនទៅទៀត ស្របពេលអ្នកជំនាញព្រមានថាសង្រ្គាមអ៊ុយក្រែនកំពុងស្រូប យកអាវុធចេញពីឃ្លាំងលោកខាងលិច ដែលនេះអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំដើម្បីបំពេញស្ដុកឡើងវិញ។ មកទល់នឹងពេលនេះ បណ្ដាប្រទេសអឺរ៉ុបទាំងអស់ រួមទាំងហុងគ្រី សុទ្ធតែបង្ហាញការគាំទ្រដល់អ៊ុយក្រែន។ តែខណៈកំពុងគាំទ្រអ៊ុយក្រែន មេដឹកនាំអឺរ៉ុបក៏កំពុងក្រពុលមុខនឹងបញ្ហានៅក្នុងស្រុកដែរ។ ជាឧទាហរណ៍ ការចាកចេញរបស់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស​ ចនសុន ត្រូវបានជំរុញយ៉ាងលឿនរហ័ស ដោយបញ្ហាសេដ្ឋកិច្ច និងអតិផរណា។ នៅបារាំង លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាកាលពីខែមិថុនា។ នៅអ៉ីតាលី រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) បានដួលរលំដោយសារ ការខ្វែងគំនិតគ្នានៅក្នុងរដ្ឋាភិបាលចម្រុះជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ បើទោះជាសង្រ្គាមនៅអ៊ុយក្រែន មិនត្រូវបានគេជឿជាក់ទាំងស្រុងថាជាមូលហេតុនៃវិបត្តិនយោបាយ ទាំងនេះក៏ដោយ តែការផ្លាស់ប្ដូរនយោបាយនៅអឺរ៉ុប បានបង្ហាញថាអភិបាលកិច្ច ឬការដឹកនាំគឺមានជាប់ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ច និងថាមពល។ ដូច្នេះប្រសិនបើការគាំទ្ររបស់ អ៉ឺរ៉ុបចំពោះអ៊ុយក្រែនថយចុះ តើសហរដ្ឋអាមេរិកបន្តដឹកនាំអឺរ៉ុបជួយអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ីបានដែរឬទេ?


* អី្វទៅជាការសម្រេចចិត្តដ៏គ្រោះថ្នាក់របស់លោក ពូទីន?

បទបញ្ជារបស់លោក ពូទីន ក្នុងការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងជាង ៩ផ្សេងទៀតរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ វាបានបង្ហាញថាលោក ពូទីន កាន់តែលង់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយមិនអាចដកខ្លួនបានឡើយ ដ្បិតលោកផ្ទាល់បានយកជោគវាសនារបស់លោកផ្ញើលើសង្រ្គាមនេះរួចទៅហើយ។ នៅមុនការបាញ់ ស្រោចមីស៊ីលនេះ លោក ពូទីនបានគំរាមត្រង់ៗពីការប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដីរុស្ស៉ី រួមទាំងទឹកដីដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន។


ក្រុមអ្នកវិភាគភាគច្រើនយល់ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាម​កំ​ហែង តែប៉ុណ្ណោះ។ តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុង​ករណីអ៊ុយក្រែនអាចវាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលា​ដ៏​គ្រោះ​ថ្នាក់បំផុត ដោយគេត្រូវរង់ចាំមើលថាតើអ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅ ឬក៏រុស្ស៉ីនៅតែបន្តទទួលរងបរាជ័យ?


* អ្វីទៅជានិយមន័យនៃជ័យជម្នះរបស់អ៊ុយក្រែន?

អ៊ុយក្រែន ដែលត្រូវបានក្រុមអ្នកជំនាញមួយចំនួន ព្យាករថានឹងដួលរលំត្រឹមរយៈពេល៤៨ម៉ោង នៅក្រោយការឈ្លានពានរបស់រុស្ស៉ីកាលពីថ្ងៃទី២៤ កុម្ភៈ បានតស៊ូប្រយុទ្ធនៅ ក្នុងសង្រ្គាមអស់ជាង២០០ថ្ងៃមកហើយ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានលើកឡើងជារឿយៗថាអ៊ុយក្រែនមានសមត្ថភាពអាចយកឈ្នះរុស្ស៉ី នៅក្នុងសង្រ្គាម ដោយអ្វី ដែលទីក្រុងកៀវត្រូវការដើម្បីសម្រេចគោលដៅនេះ នោះគឺការបញ្ជូនអាវុធទំនើបៗមកបន្ថែម។ សម្រាប់អ៊ុយក្រែន ជ័យជម្នះជារឿងដាច់ខាត ព្រោះវាមានជាប់ពាក់ព័ន្ធនឹង «អនាគតប្រទេសជាតិ ឯករាជ្យភាព និងមនុស្សជំនាន់ក្រោយរបស់ខ្លួន»។


ប៉ុន្តែ ចុះបណ្ដាប្រទេសដទៃដូចជាសហរដ្ឋអាមេរិក ព្រមទាំងប្រទេសអឺរ៉ុបធំដូចជាបារាំង និងអាល្លឺម៉ង់ ថាតើពួកគេកំណត់និយមន័យជ័យជម្នះយ៉ាងដូចម្ដេច? លោក ថូម៉ាស់ ហ្ក្រាហាំ (Thomas Graham) ជាអ្នកជំនាញម្នាក់ស្ដីពីរុស្ស៉ី មកពីវិទ្យាស្ថាន Council on Foreign Relations បាននិយាយថាទាំងអ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក មិនធ្លាប់ បានបញ្ជាក់លម្អិតថាតើលក្ខខណ្ខបែបណាដែលពួកគេយល់ថាជាលទ្ធផលអាចទទួលយកបានពីសង្រ្គាមសព្វថ្ងៃនោះទេ ដោយពួកគេមានទស្សនៈយល់ឃើញរៀងៗខ្លួន។


បើតាមលោក ហ្កា្រហាំ អាល្លឺម៉ង់ និងបារាំងដែលជាបងធំអឺរ៉ុប អាចនឹងទទួលយកលក្ខខណ្ឌដំណោះស្រាយចរចាមួយដែលក្នុងនោះ​អាចនឹងរួមមានការធ្វើសម្បទាន​ទឹកដីខ្លះៗ របស់អ៊ុយក្រែន ឱ្យរុស្ស៉ីដើម្បីបន្ធូរបន្ថយជម្លោះ និងត្រួសត្រាយផ្លូវចំពោះទៅរកការបញ្ចប់សង្រ្គាម។ ដោយឡែក សម្រាប់រុស្ស៉ីវិញ លោក ពូទីន ធ្លាប់បានអះអាងថារុស្ស៉ី មានចេតនាធ្វើ «​វិ​យោធកម្ម​» និង «​ប​ដិ​ណា​ហ្ស៊ី​នីយកម្ម​» នៅក្នុងប្រទេសអ៊ុយក្រែន តែឥលូវរុស្ស៉ីបែរជាកាត់យកទឹកដីអ៊ុយក្រែនចំនួន៤តំបន់ មកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ ខ្លួនទៅវិញដែលនេះបង្ហាញកាន់តែច្បាស់ពីទង្វើឈ្លានពាន។ យ៉ាងណាក៏ដោយ ផ្អែកលើស្ថានការណ៍សង្រ្គាមសព្វថ្ងៃ លទ្ធភាពដែលរុស្ស៉ីអាចយកឈ្នះក្រោមលក្ខខណ្ឌដែល ខ្លួនចង់បានហាក់ដូចជានៅឆ្ងាយពីការរំពឹង ហើយរឿងដែលគេបារម្ភ គឺប្រសិនបើរុស្ស៉ីមិនអាចឈ្នះសង្រ្គាមទេនោះ លោក ពូទីនមានលទ្ធភាពអាចធ្វើឱ្យបរាជ័យទាំងអស់គ្នា តែម្ដង។


ចំណែកឯ សហរដ្ឋអាមេរិកវិញ គេកាន់តែពិបាកយល់ទៅទៀត ដ្បិតរដ្ឋបាលលោក បៃដិន មិនដែលបង្ហើបពីនិយមន័យជ័យជម្នះដែលទីក្រុងវ៉ាស៊ីនតោន​ចង់បាន​នៅអ៊ុយក្រែន ដោយគ្រាន់តែនិយាយថានឹងជួយឱ្យអ៊ុយក្រែន អាចឈរនៅលើជំហររឹងមាំមួយ មុននឹងចូលតុចរចាជាមួយរុស្ស៉ី។ មិនតែប៉ុណ្ណោះ លោក ចូ បៃដិន និងក្រុមមន្ត្រីជាន់ខ្ពស់ មួយចំនួនរបស់លោកបានលើកឡើងផ្សេងៗពីគ្នាពីគោលបំណងរបស់សហរដ្ឋអាមេរិក ដោយលោក បៃដិន ធ្លាប់និយាយថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀត បានទេ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន លើកឡើងថាសហរដ្ឋអាមេរិកចង់ឱ្យរុស្ស៉ីចុះទន់ខ្សោយរហូតដល់ចំណុចមួយ លែងអាចឈ្លានពានអ្នកដទៃ នៅពេលអនាគត។


គួរបញ្ជាក់ថា បើតាមលោកស្រី ជែសស៊ីកា រ៉ូសិនប្លុំ (Jessica Rosenblum) មកពីវិទ្យាស្ថានអាមេរិក Quincy Institute បានអះអាងដោយផ្អែកលើការស្ទង់មតិមួយថា ប្រជាជនអាមេរិកភាគច្រើន គឺ៥៧ភាគរយ គាំទ្រឱ្យសហរដ្ឋអាមេរិកស្វែងរកការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បើទោះជា ត្រូវបង្ខំចិត្តឱ្យអ៊ុយក្រែនធ្វើការសម្រុះសម្រួលខ្លះៗជាមួយរុស្ស៉ីក៏ដោយ៕ (Fresh News)