Sunday, December 13, 2020

សុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ”

 
សុន្ទរកថា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ” តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០

ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ,
ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល!

យើងទាំងអស់គ្នាបានឯកភាពថា ការប្រែប្រួលអាកាសធាតុគឺជាការពិត ។ ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះ ។  ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាព ចូលរួមដោះស្រាយនូវបញ្ហានេះ ។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិ- ការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩ លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ, វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ ២០៣០ ។ គោលដៅថ្មីនេះក៏រួមបញ្ចូលការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ២០៣០ ។ 

ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិត ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាប័ន្ននាពេលអនាគត។ ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ត, យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១ ។ ដើម្បីឱ្យការអនុវត្តនូវយុទ្ធសាស្រ្តរយៈពេលវែងនេះទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវប្រទេសអភិវឌ្ឍន៍ទាំងអស់បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា ។
សូមអរគុណ!


Remarks by Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, at the Summit on “Commitments to Climate Change”, held on 12th December 2020, via Video Conference.










អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាលបញ្ចេញផ្សាយនូវវីដេអូមួយបង្ហាញនូវមោទនភាពជាតិ ក្រោមចំណងជើងថា «ចលនាមហាសាមគ្គីជាតិខ្មែរផុសត្រដែតឡើងក្នុងសង្គមជាតិ ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន»

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូពិសេសមួយ ដែលបានបង្ហាញនូវមោទនភាពរបស់ជាតិខ្មែរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។


ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩  គឺជាមោទនភាពរបស់ជាតិទាំងមូល ដែលក្នុងវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតឡើង ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្នុងរយៈពេលចុងក្រោយនេះ នៅពេលដែលប្រទេសជាតិជួបការលំបាកដោយសារទឹកជំនន់ និងកូវីដ-១៩ ចលនាមហាសាមគ្គីជាតិខ្មែរក៏បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង។      ជាក់ស្តែង គ្រាន់តែសម្តេច តេជោ ហ៊ុន សែន ប្រកាសអំពីការត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋ ស្រាប់តែមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ អាជីវករ កម្មករ កម្មការិនី ព្រះសង្ឃ ជាពិសេសនោះ គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើន រួមជាមួយនិងមហាជនខ្មែរទូទៅ ក៏បានប្រកាសបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួនដោយស្ម័គ្រចិត្ត ដោយគ្មានការប្រកាសរៃអង្គាសឡើយ។

មានហេតុផលសំខាន់ៗចំនួន៧ចំណុចនៅក្នុងផ្ទៃរឿងនៃវីដេអូនេះ ដែលជាមូលហេតុនៃការផុសត្រដែតឡើងកម្លាំងសាមគ្គីជាតិខ្មែរតែមួយ រួមគ្នាគ្រប់ស្រទាប់សង្គម ប្រកាសបរិច្ចាគថវិកាជួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សង្គមខ្មែរកំពុងតែស្គាល់ការវិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់ ក្នុងនោះ ចលនាមហាសាមគ្គីជាតិខ្មែរក៏កំពុងលេចត្រដែតឡើងគួរជាទីមោទនៈ។ ក្នុងន័យនេះ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងត្រូវចាក់ឲ្យពលរដ្ឋខ្មែរគ្រប់រូបដោយឥតគិតថ្លៃក្នុងពេលខាងមុខនេះ ដោយសារតែកម្លាំងមហាសាមគ្គីជាតិខ្មែរក្នុងទស្សនៈ«ជួយគ្នាក្នុងគ្រាអាសន្ន» និង«វប្បធម៌ចែករំលែក»ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបណ្តុះរហូតមកក្នុងគ្រាដែលសម្តេចបាននិងកំពុងដឹកនាំរាជរដ្ឋាភិបាល។

ចលនាមហាសាមគ្គីជាតិមួយនេះ នឹងក្លាយជាកម្លាំងចលករដែលរុញច្រាននាវាកម្ពុជាឲ្យលឿនលយទៅមុខក្រោមការកាច់ចង្កូតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយតាមរយៈចលនាមហាសាមគ្គីជាតិដ៏ផុលផុសនេះ គេអាចវាយតម្លៃបានយ៉ាងច្បាស់លាស់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាប្រមុខដឹកនាំដ៏ខ្លាំងពូកែបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា ព្រោះមានតែប្រមុខដឹកនាំដ៏ខ្លាំងពូកែទេ ទើបអាចបង្កើតបាននូវចលនាមហាសាមគ្គីជាតិបែបនេះបាន។ 

ចុងបញ្ចប់ខ្លឹមសារនៃវីដេអូនេះបានពិពណ៌នាថា ក្នុងបរិបទកូវីដ-១៩ ដ៏លំបាកលំបិននេះ ចលនាមហាសាមគ្គីជាតិខ្មែរដែលកំពុងតែពុះកញ្ជ្រោលដូចទឹកបាក់ទំនប់នៅពេលនេះ នឹងក្លាយជាខឿនការពារសុខភាពពលរដ្ឋយ៉ាងរឹងមាំបំផុត ក្រោមទស្សនៈវិជ្ជាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ 

សូមទស្សនាវីដេអូ ដូចតទៅ៖


#ហ៊ុនសែន #មោទនភាពជាតិ #កូវីដ១៩ #កម្ពុជា