Tuesday, April 28, 2020

សន្និសទីសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍គ្រីស្ទសាសនា»




នៅរសៀល ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសទីសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍គ្រីស្ទសាសនា»​ ដែលមានវាគ្មិនអញ្ជើញចូលរួម៖
ឯកឧត្ដម ឧញ៉ា សៀ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
ឯកឧត្ដម ហេង ចេង ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ នៃគ្រីស្ទរិស័ទកម្ពុជា
លោក ឌួង សាវង់ តំណាងសមាគមន៍កាតូលិក គ្រីស្ទសាសនាកម្ពុជា
លោក គឹម រតនា នាយកអង្គការការីតាស់កម្ពុជា

សន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា




នៅព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»​ ដែលមានវាគ្មិនអញ្ជើញចូលរួម៖
ឯកឧត្ដម តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារាចរណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

នៅក្នុងសារាចរណែនាំដដែលនេះបានឱ្យដឹងថា ខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពនិងការងារ សមរម្យ»។ ប៉ុន្តែដោយសារតែយើងទាំងអស់គ្នាកំពុងចូលរួមបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖



អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងពិភាក្សាអំពីគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារបានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។
ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទ តាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថាន ភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។

ក្នុងឱកាសនោះដែរ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕





អាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ដោយបញ្ជាក់នៅរយៈពេលនេះ សីតុណ្ហភាពនៅកម្ពុជា អប្បបរមា ពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា នៅរយៈពេលនៃការព្យាករណ៍នេះ ក៏មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។ បើតាមសេចក្ដីសម្រេច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមមាន តួនាទី និងភារកិច្ចដូចជា៖
– សិក្សាលើទិដ្ឋភាពទូទៅ និងបញ្ហាប្រឈមនានា នៃប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងការងារ គាំពារសង្គមដែលបាន និងកំពុងដំណើរការ
– រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើលទ្ធភាពនៃការតភ្ជាប់ ឬធ្វើសមាហរណកម្មប្រព័ន្ធចុះបញ្ជី ឬប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធ នឹងប្រព័ន្ធគាំពារសង្គម ដែលមានស្រាប់ក្នុងកម្រិតមិនប៉ះពាល់ដល់ព័ត៌មាន ឯកជនភាពបុគ្គល់
– ផ្តល់យោបល់ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងសម្របសម្រួលជាមួយស្ថាប័ន ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន លើការងារពាក់ព័ន្ធនឹងការរៀបចំ ដំឡើង កែសម្រួល ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យា ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យអាចធ្វើអន្តរប្រតិបត្តិការ ជាមួយគ្នាបាន
– រាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គមស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍ ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនឹងការងារគាំពារសង្គម
– បំពេញការងារផ្សេងទៀតដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម៕

សូមអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖






ចាប់ពីថ្ងៃទី០១ ឧសភា សមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ដែលមានការផាកពិន័យខ្ពស់ជាងមុនទ្វេដង

ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។ នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។
ក្នុងសេចក្តីជូនដំណឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ថ្ងៃនេះក្រសួងសុខាភិបាលជូនព័ត៌មានថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ


(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានជូនព័ត៌មានថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។
ចំណែកអ្នកកំពុងសម្រាកបន្តព្យាបាលជំងឺកូវីដ១៩ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូមខាងក្រោម៖