Wednesday, December 04, 2013

បទអត្ថាធិប្បាយ៖ ខ្លួន​ឯង​ជាចោរ​ បែរ​ជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​

ដោយ ពង្ស សុក្រឹត្យ

ថ្មីៗនេះ​ រឿងរ៉ាវ​​ពុករលួយ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បែក​ធ្លាយ​ ដោយ​សារ​ទំនាស់​ផល​ប្រយោជន៍​ របស់​ក្រុម​មន្ត្រី​​ដែល​ទទួល​បន្ទុក​ ទុក​ដាក់​លុយ​របស់​គណបក្ស​ ក្នុង​ការ​​ចាយ​វាយ​ ឬយក​ទៅ​ប្រើ​ប្រាស់​ជាប្រយោជន៍​បុគ្គល​​។​

កន្លង​មក​ លុយ​ដែល​ទទួល​បាន​ពី​ប្រភព​នានា ដូច​ជាការ​រៃ​អង្គាស​ ពី​ប្រជាពលរដ្ឋ​ ក្រី​ក្រ​ ពីតំណាង​រាស្ត្រ​ដែល​បាន​ជាប់​ឆ្នោត​ តែ​អត់​ទាន់​មាន​ប្រាក់​ខែ​​ ឬ​លុយ​ដែល​បាន​ដើរ​សុំ​គេ​ពី​ក្រៅ​ប្រទេស​ ត្រូវ​បាន​គណបក្ស​​​​​ប្រឆាំង​មួយនេះ​ បន្លំ​​ភ្នែក​​ប្រជាពលរដ្ឋ​ និង​សកម្មជន​នៅ​ក្នុង​បក្ស​​ ថា​ជា​មូលនិធិ​សង្គ្រោះជាតិ​ ហើយ​ថា​យក​មក​ដើម្បី​ជួយបាតុកម្ម​ ឬ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ជាដើម​នោះ​ គឺ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅក្នុង​គណបក្ស​មាន​ការ​តូច​ចិត្ត​ និង​លួច​បង្ហើប​ប្រាប់​ថា​ មនុស្ស​មួយ​ចំនួន​ដែល​កាន់​លុយ​ មូលនិធិ​សង្គ្រោះ​ជាតិ​ បាន​យក​ទៅ​ចាយ​វាយ​ និង​ប្រើប្រាស់​សម្រាប់​តែ​ក្រុម​ខ្លួន​មួយ​ចំនួន​តូច​ដែល​ស្និត​នឹង​មេបក្ស និង​មេបក្ស​ទាំងពីរ ​ប៉ុណ្ណោះ​។ ជាក់​ស្តែង​ លុយ​មួយភាគ​ធំរបស់​មូលនិធិ​​ ត្រូវ​បាន​មេបក្ស​ទាំង​ពីរ​​ចែក​គ្នា​ទិញ​ឡាន​ទំនើប​​ជិៈ​ផ្ទាល់​​​ខ្លួន​ម្នាក់​មួយ​ ដែល​ពាក្យ​សាមញ្ញ​ ហៅ​ថាជា​ « ដង្ខៅ​បាតុកម្ម​ »​ ។​

ជាការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ខាង​លើ​ ​ យើង​​ក៏​បាន​ឃើញព័ត៌មាន​ ដែល​ចុះ​ក្នុង​​​ទំព័រ​ខាង​មុខ​​​នៃ​​សារព័ត៌មាន​ រស្មីកម្ពុជា​ ថ្ងៃ​អង្គារ ទី០៣ ខែធ្នូ ឆ្នាំ​២០១៣​​ ​​មាន​ចំណង​ជើង​ធំៗ​ថា​       « មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​សង្គ្រោះ​ជាតិ​ទម្លាយ​អំពើ​ពុក​រលួយ​ លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ » ផង​ដែរ​។ នៅក្នុង​អត្ថបទ​ បាន​បញ្ជាក់​ច្បាស់​ថា​​ ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុងតែ​មាន​ការ​រង្គោះរង្គើ​ ​និង​បែក​បាក់​ ដោយ​សារ​តែ​​ថវិកា​​មូល​និធិ​សង្គ្រោះ​ជាតិ​របស់​គណប​ក្ស ដែល​បាន​មក​ពី​សប្បុរស​ជន​នាពេល​កន្លង​មក​ ត្រូវ​បាន​ចាយ​វាយ​ និង​យក​ទៅ​ប្រើ​ប្រាស់​មិនចំ​គោល​ដៅ​ ជាពិសេស​ថវិកា​ ប្រមាណ​១០​ម៉ឺន​​ដុល្លារ​អាមេរិក​ បាន​បាត់​ រកមុខ​មិនឃើញ​ទៀត​ផង​។​​​

បន្ថែម​លើ​នេះ​ទៀត​ វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ដែល​​​មាន​​លោកហ្គារី ជាប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ែកខាងជើង​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​​​​ ប្រកាសថា ​​ឈប់ទទួលជំនួយ​ឲ្យគណបក្សសង្រ្គោះជាតិ តាមរយ:វិទ្យុ​ខ្មែរប៉ុស្ដិ៍ ហើយ​ ដោយ​សារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា​​ នៅក្នុងរឿង​ថវិកា​ជំនួយពី​ប្រជាពលរដ្ឋ​នៅអាមេរិក​​នេះ​ឯង​​​។​

ដូច្នេះ​ ​​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​​លើក​ថា ​គណបក្ស​ ​គ្រោង​នឹង​លើក​ឡើង​​ពី​​អំពើ​ពុករលួយ និង​អត្រា​ការប្រាក់​ខ្ពស់​ក្នុង​ការប្រើប្រាស់​ជំនួយ​របស់​អង្គការ មូលនិធិ​​រូបិយវត្ថុ​អន្ដរជាតិ​ (IMF) នៅ​កម្ពុជា​ប្រាប់​ដល់​ប្រធាន IMF ដែល​កំពុង តែ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ គឺ​ជារឿង​មួយ​ដែល​ចម្លែក​ ពី​ព្រោះ​សូម្បី​តែ​ការ​គ្រប់​គ្រង​​ថវិកា​នៅក្នុង​គណបក្ស​តូច​មួយ​របស់​ខ្លួន​ ក៏​មាន​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទៅ​ហើយ​​។ វាមិន​ខុស​ពីពាក្យ​ចាស់​ពោល​ថា​​ ខ្លួន​ឯង​ជាចោរ​ បែរ​ជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​ ទៅ​វិញ​នោះ​ទេ​។

 ប្រជាពលរដ្ឋ​ និង​​សកម្មជន​​ទាំង​អស់​​ ដែល​បាន​លះបង់​ថវិកា​ផ្ទាល់​ខ្លួន​ប្រចាំខែ​ ជូន​គណប​ក្ស​​​​ស្នើ​សុំ​ ឲ្យ​មាន​ការ​បំភ្លឺ​ពី​ប្រធាន​គណបក្ស​ទាំង​ពីរ។​​ ​​យើងក៏​​ស្នើ​​សុំ​ឲ្យ​​បង​ប្អូន​ប្រជាពលរដ្ឋ​​​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​​អស់​ ទាំង​ក្នុង​ និង​ក្រៅ ប្រទេស​ដែល​បាន លះបង់​​ថវិកា​របស់​ខ្លួនមេត្តា​ចូលរួម​ដាក់​ញត្តិប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​​វែក​​មុខ​ជន​​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​​​​​​​

ម្យ៉ាង​វិញទៀត​ លុយ​មូលនិធិ​ ដែល​ជាញើស​ ឈាម​ របស់​ប្រជាពលរដ្ឋ​ និង​សកម្មជន​​របស់​ខ្លួន​បាន​ប្រមែ​​ប្រមូល​ បែរ​ជាបាត់ មិន​ដឹង​មុខ​បែប​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​គាំ​ទ្រ​​ទាំង​អស់ បាត់​បង់​នូវ​ជំនឿទាំងស្រុង​ ​ដែល​បក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ស្រែក​ ក្តែង​ៗ​ថា​ បក្ស​ខ្លួន​នឹង​បំបាត់​អំពើពុករលួយ​​​​ក្នុង​សង្គម​ នៅពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​។​

ជារួម​ ការ​ដឹក​នាំ​ប្រទេស​ គឺ​ដូច​គ្នា​ ទៅ​នឹង​ការ​គ្រប់​គ្រង​គ្រួសារ​មួយ ឬគណបក្ស​មួយ​ផង​ដែរ​​។ ប្រទេស​ជាតិ​មួយ​រុងរឿង រឹងមាំ​ទៅ​បាន សង្គម​មួយ​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍​​ លុះ​ត្រា​​តែ​មេដឹក​នាំ​ប្រទេស​នោះ​​​មាន​បទ​ពិសោធន៍ មាន​​សមត្ថភាព​ពេញ​លេញ​ ក្នុង​​ការ​កសាង​​ប្រជាធិបតេយ្យ​ និងអភិវឌ្ឍ​ប្រទេស​ជាតិ​។​ ផ្ទុយ​ទៅ​វិញ​ ​វាជារឿង​មួយ​ដែល​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ប្រសិន​បើ​គណបក្ស​​សង្គ្រោះ​​ជាតិ​មក​ដឹក​នាំ​ប្រទេស​ ព្រោះ​បក្ស​ដែល​គ្មាន​ប្រវត្តិ​ក្នុង​ដឹក​នាំតែងតែ​មាន​ការ​បែក​បាក់​ផ្ទៃក្នុង​ជាប្រចាំ​ ជាពិសេស​​​គឺ​គ្រាន់​តែ គណបក្ស​តូច​មួយគ្រប់​គ្រង​​មូលនិធិ​របស់​ខ្លួន​មិនបាន​​ និង​មាន​​អំពើ​ពុករលួយ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ​ ដូច្នេះ​គណបក្ស​​សង្គ្រោះ​ជាតិ​មិន​អាច​មក​ដឹក​នាំ​ប្រទេសជាតិ​​​បាន​ទេ​៕​ ​​

ឯក​ឧត្ដម​​បណ្ឌិត​សភាចារ្យ សុខ អាន ទឹក​​ចិត្ត​​​ដល់​​ភាគី​សហព័ន្ធ​រុស្សី​​​ឱ្យជួយ​​​ជួស​ជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ខេត្ត​សៀមរាប

ក្នុង​ឱកាស​​ទទួល​ជួប​ឯកឧត្ដម Vyacheslav Nikonov ប្រធាន​គណ​កម្មកា​រអប់រំ​និង​វប្បធម៌​សភា​សហព័ន្ធ​​ រុស្សី​​នៅសុខា​អង្គរ​ខេត្ត​សៀមរាប​រសៀល​ថ្ងៃទី​០២​ធ្នូ ឯក​ឧត្ដម​បណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋ​មន្រ្តី​បានមានប្រសាសន៍​លើកទឹក​ចិត្ត​​ដល់​ភាគីសហព័ន្ធ​រុស្សី​​ឱ្យជួយ​​ជួសជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ខេត្តសៀមរាប។

ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ  សុខ អាន បានពន្យល់​នូវ​ខ្លឹម​សារ​នៃការ​ការ​ពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​ប្រាសាទ​អង្គរ​ក៍ដូច​ជាការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ័​ពិភពលោក​នៅ​កម្ពុជា។ ក្នុងឱកាស​នោះដែរ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន បាន​រំលឹក​ឡើង​នូវ​ទំនាក់ទំនង​ការ​ទូតល្អៗ​ជាមួយ​ប្រទេស​រុស្សីតាំង​ពីទស្សវត្ស​៨០រហូតមក​ដល់បច្ចុប្បន្ន​​ហើយ​បាន​​​បន្ត​ទំនាក់​ទំនងកាន់​តែល្អឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​និងបានថ្លែងអំណរគុណចំពោះ​សហព័ន្ធ​រុស្សី​​ដែល​​តែង​តែបាន​ផ្ដល់ជំនួយ​កន្លង​មក​ជួយ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ជាការឆ្លើយតបឯកឧត្ដម Vyacheslav Nikonov​ ប្រធាន​គណ​កម្មកា​រអប់រំ​និង​វប្បធម៌​សភា​សហព័ន្ធ​​រុស្សី  បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់ ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន នឹង​សន្យា​ពាំ​នូវ​​សំណើរ​របស់​ភាគី​កម្ពុជាទៅ​ជូនសភា​សហព័ន្ធ​រុស្សី។  ឯកឧត្ដម Vyacheslav Nikonov បានមាន​ប្រសាសន៍​បញ្ជាក់​ថា​ យើងមាន​មិត្តចាស់​ដ៍ល្អមួយ​ប្រសើរ​ជាងមានមិត្តថ្មី​ពីរមាន​ន័យ​ថាប្រទេស​រុស្សីចង់​រក្សា​ទំនាក់​ទំនង និង​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​មិត្តភាព​ជាមួយ​កម្ពុជា ជា​ពិសេស​ដែល​ជា​មិត្ត​ចាស់ៗ​របស់​ប្រទេស​រុស្សីឱ្យ​បាន​កាន់​តែល្អប្រសើរ​ខ្លាំងក្លា​ជាង​មុន។  ឯកឧត្ដម ប្រធាន​គណ​កម្មការ​អប់រំ​និង​វប្បធម៌​សភារុស្សី​ បានឱ្យ​ដឹងថា​សព្វថ្ងៃ​នេះមាន​ អ្នកទេសចរ​មកពី​ប្រទេស​ ​រុស្សី​ដែល​បាន​មក​ទស្សនាក​ម្ពុជា​មាន​រហូត​ដល់​ជាង​១២ម៉ឺននាក់​​កាល​ពីឆ្នាំ​កន្លង​មក​ហើយ​ចំនួន​អ្នកទេសចរ​រុស្សីនឹង​កើនឡើង​ជារៀងរាល់​ឆ្នាំ។

ស្ថាបន័​៣មក​ពី​ប្រទេស​បារាំង បាន​ផ្ដល់​ថវិការ​ចំនួន​២៧​៣ពាន់អ៊ឺរ៉ូ​ដើម្បី ​គ្រប់​គ្រង​ទឹក​ នៅ​តំបន់​ឧទ្យាន​​អង្គរ​​និងក្រុង​សៀម​រាប​រយះ​ពេល​៣ឆ្នាំ

នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀមរាប​នារសៀល​ថ្ងៃទី០៣ធ្នូ ឯកឧត្ដម​បណ្ឌិត​ សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រី្តទ​ទួលប​ន្ទុកទីស្ដីការ​គណៈរដ្ឋន្រ្តី​និង​ជាប្រធាន​អាជ្ញាធរអប្សរា​បានអញ្ជើញ​ធ្វើជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ឯកឧត្ដម​ប៊ុនណារិទ្ធ​អគ្គនាយក​អអាជ្ញាធរ​អប្សរា និង​ឯកឧត្ដម ឃឹម​ ប៊ុនសុង​អភិបាល​ខេត្ត​សៀមរា​បជាមួយ និងតំណាង​ស្ថាបន័​គ្រប់គ្រង​ទឹកនៃ​ប្រទេស​បារាំង​ចំនួន៣​ដើម្បី​ធ្វើការ​ផ្ដល់​និង​ទទួល​ជំនួយ​សំរាប់​គម្រោង​ការសាង​សង់​ប្រពន្ធ័​គ្រប់​គ្រងទឹក​នៅ​តំបន់ឧទ្យាន​​អង្គរនិង​ក្រុង​សៀមរាប​(ចាប៉ពី​ភ្នំគូលែន​រហូត​ដល់បឹង​ទន្លេសាប)​ដោយ​មាន​ថវិកា​ចំនួន​២៧១​ពាន់​អឺរ៉ូស​ម្រាប់​រយះ​ពេល​៣ឆ្នាំ។

ឯកឧត្ដម ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញារ​អប្សរា​បាន​ឱ្យដឹងថា​កន្លង​មកទីក្រុង​សៀមរាប​ពិសេស​តំបន់​អង្គរ​បាន​ជួបប្រទះ​បញ្ហា​គ្រោះទឹក​ជំនន់​ជាញឹក​ញយ​តែដោយមាន​ការខិត​ខំប្រឺង​ប្រែង​របស់​អាជ្ញាធ​រអប្សរា​គឹអាច​កាត់​បន្ថយ​បាននូវ​ផល​ប៉ះពាល់​បានយ៉ាង​ច្រើន។ ឥឡូវនេះ​អាជ្ញា​រអប្សរា​ទទួល​បានការ​គាំទ្រមាន​ស្ថាបន័​ជំនាញ​គ្រប់គ្រង​ទឹកចំនួន​៣មក​ពីប្រទេស​បារាំង​សំរាប់​គម្រោង​ ការសាងសង់​ប្រពន្ធ័​គ្រប់គ្រងទឹក​ នៅ​តំបន់​ឧទ្យាន​អង្គរនិង​ក្រុង​សៀមរាប។ ទី១សហជីព​អន្តរ​សង្កាត់​គ្រប់គ្រង​ទឹកនៃ​ជ្រលង​វីយ៉ែល​ទីក្រុង​ប៉ារីស។ ទី២សមាគម​មិត្តអង្គរ​ទី៣​សហជីព​អន្តរខណ្ឌ​នៅប៉ារីស​ដែលបាន​ផ្ដល់ថវិកា​រចំនួន​៩១ពាន់ អ៊ឺរ៉ូក្នុង​១ឆ្នាំ​សំរាប់​គម្រោង​នេះ។ ឯកឧត្ដម ប៊ុន ណារិទ្ធ បានមាន​ប្រសាសន៍​ថាជំហាន​ទី១សំរាប់​អនុវត្ត​គម្រោង​នេះមាន​រយៈ


ពេល៣ឆ្នាំ​សំរាប់​បំពាក់​​​ឧបករណ៍​​​​តាមដាន​ទឹកនៅ​តំបន់អង្គរ ដែល​អាចមាន​លទ្ធភាព​ផ្ដល់​ទិន្ននយ័​មកដល់​​ការិយា​លយ័​​ទាន់ពេល​វេលាដោយ​មិនចាំបាច់​ត្រូវធ្វើ​ច្រើនកន្លែង​នោះទេ។ សម្រាប់​ការងារ​នេះ​​ភាគីបារាំង​ទាំង៣​ស្ថាបន័​ជាអ្នកផ្ដល់​ជំនាញ​បច្ចេកទេស​សិក្សា​ដែលអា​ច​ជួយអនុវត្ត​គម្រោង​ជាមួយ​អាជ្ញាធរ​អប្សរា។ តាមរយៈ​កិច្ចព្រម​ព្រៀង​ដែលបាន​ចុះហត្ថលេខា​នេះ​គឹបាន ប្រគល់​សិទ្ធិឱ្យ​អាជ្ញាធរ​អប្សរា​ជាអ្នក​អនុវត្ត​គម្រោង​ជាមួយ​ភាគីបារាំង​ចំណែក​អាជ្ញាធរ​ខេត្តសៀម​រាបជាអ្នក​គាំទ្រសកម្មភាព​គម្រោង​ធ្វើយ៉ាង​ណាឱ្យការ​ងារអនុវត្ត​បានល្អតាម​ផែនការ។ ​

លោក ព្យែ ក្លេម៉ង់  ប្រធានស​មាគមមិត្ត​អង្គរ តំណាង​ស្ថាបន័​បារាំង​ទាំង៣​ដែលជាអ្នក​ឧបត្ថម្ភ​គម្រោង​គ្រប់គ្រង​ទឹកនៅ​តំបន់​ឧទ្យាន​អង្គរនិង​ក្រុងសៀមរាប​ផងដែរ​បានសំដែង​នូវការរីក​រាយក្នុង​ការផ្តល់​មូលនិធិ​គាំទ្រក​ម្រោង​នេះ។  លោក ព្យែ ក្លេម៉ង់  បានបញ្ជាក់​ថា បន្ទាប់​ពីបញ្ចប់​ដំណាក់​កាល​អនុវត្ត​គម្រោង​ទី១​ទទួល​បាន​ជោគ​ជយ័​នឹង​មាន​គម្រោង​ដំណាក់​កាលទី២​ទៀតគឺ​ការបំពាក់​ឧបករណ៍​បញ្ជា​ទ្វារទឹក​ដោយ​ស្វយ័​ប្រវត្តិ​ដែលមាន២​ស្ថាបន័ធំៗ​របស់ប្រទេស​បារាំង​ព្រមជា​មួយនិង​ជំននួយ​ដ៍ធំដែល​មានទឹក​ប្រាក់​ប្រមាណ​៣លាន​អ៊ឺរ៉ូ​ដើម្បីធ្វើ​យ៉ាងណា​គ្រប់គ្រង​ទឹក និងកាត់​បន្ថយ​ផលប៉ះ​ពាល់ពី​ទឹកជំនន់​នៅ​តំបន់​អង្គរ៕