ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅក្នុងពិធីផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះថា ផែនទីបោនខ្នាត១/១០០.០០០ ដែលព្រះករុណាព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ តម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ ហើយអង្គការសហប្រជាជាតិបានប្រាប់ថា ជាងមួយខែហើយនៅ New York ផង ហ្សឺណែវផង រកមិនឃើញផែនទីបោនខ្នាត ១/១០០.០០០ ដែលកម្ពុជាបានស្នើសុំខ្ចីទេ គឺឃើញតែផែនទីUTMខ្នាត១/១០០០០០ ដែលបារាំងផលិតឡើង។ នៅវិទ្យាស្ថានភូមិសាស្រ្ត បារាំង ផលិតផែនទីបោនខ្នាត១/១០០០០០ និងUTMខ្នាត១/១០០០០០។
ឯកឧត្តម បានបន្ថែមថា ប៉ុន្តែអ្វីដែលកម្ពុជាយើងប្រើរហូតមកដល់សព្វថ្ងៃ ប្រើប៉ុន្មានទសវត្សរ៍មកហើយ ហើយបច្ចុប្បន្នកំពុងតែធ្វើការកំនត់ព្រំដែនវៀតណាម តាមផែនទីបោនខ្នាត១/១០០០០០ ។ ប៉ុន្តែអ្វីដែលអ.ស.ប រកឃើញគឺផែនទី UTMខ្នាត១/១០០០០០ ផែននេះធ្វើនៅឆ្នាំ១៩៦៤ នៅឆ្នាំ១៩៦៤ជាសម័យដែលព្រះករុណាសីហនុ ជាព្រះប្រមុខរដ្ឋទទួលស្គាល់ផែនទី UTMខ្នាត១/១០០០០០នេះហើយ ទើបយើងទទួលផែនទីនេះធ្វើការផ្ទៀងផ្ទាត់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពន្យល់បន្ថែមថា« យើងយកផែនទីបោនខ្នាត១/១០០០០០ ដែលយើងប្រើកន្លងមកជាច្រើនទសវត្សរ៍ទៅហើយនេះ យើងធ្វើក្រដាសថ្លាដែលយើងដាក់ពីលើច្បាប់ដើម មិនមែនCopyទេ ហើយគេគូសព្រំដែនច្បាស់ខ្លាំងណាស់។ រាជរដ្ឋាភិបាលឆ្នាំ១៩៦៤ ទទួលស្គាល់យ៉ាងច្បាស់ថា ព្រំដែនកម្ពុជាជាមួយវៀតណាម តាមផែនទី១៨សន្លឹកនេះ ហើយយើងមានផែនទីទាំងអស់ចំនួន២៦សន្លឹក តែយើងយកមក១៨ផ្ទាំង ដើម្បីឲ្យស្របតាម១៨សន្លឹកអ.ស.ប ពុំមានអ្វីខុសគ្នាសោះ ហឹ្នងចង់ឲ្យជ្រះស្រឡះពីអ្នកខ្លះកំពុងតែមានការសង្ស័យមានការធ្វើសកម្មភាពនានា»។
បញ្ហានេះដែលពីមុនមកយើងមិននិយាយ សម្តេចតេជោលោកមានប្រសាសន៍ខ្លះថា លោកបណ្ឌិត សុខ ទូច មានជំរាបជូនខ្លះ តាមផែនទី១/១០០០០០ ដែលយើងថាកម្ពុជាឆ្នាំ១៩៦៤ជារាជរដ្ឋាភិបាលរបស់ព្រះបរមរដ្ឋកោដ ទទូលស្គាល់ខ្សែព្រំដែនតាមបន្ទាត់ ដាក់ដាំ មានន័យថាខ្មែរយើងនៅខាងលើ ហើយដាក់ហ៊ូត នៅខាងក្រោម មានន័យថាវៀត ណាមនៅខាងក្រោម ហើយនៅក្នុងចន្លោះធំ មានទំហំ៥០គីឡូម៉ែត្រការ៉េទោះជាផែនទីបោនខ្នាត១/១០០០០០ គូសយកដាក់ដាំ ដីជាង៥០គីឡូម៉ែត្រការ៉េឲ្យទៅវៀត ណាមក្តី ហើយផែនទីUTMខ្នាត១/១០០០០០ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលឆ្នាំ៦៤ នោះក៏ទទួលស្គាល់នៅបន្ទាត់ដាក់ដាំ ហើយថ្ងៃនេះយើងបានឃើញហើយក្នុងការបញ្ចាំងឃើញថាផ្នែកដាក់ដាំ ចូលទៅទៅវៀតណាម គឺយើងមិនទទួលស្គាល់យើងនៅតែតវ៉ារហូតដល់សព្វថ្ងៃនេះ តវ៉ាដោយសារយើងយោងតាមការសំរេចរបស់អគ្គទេសាភិបាលវៀតណាម-បារាំង នៅទីក្រុងហាណូយ នៅឆ្នំា១៩៦៤អគ្គទេសាភិបាលប្រទេសកម្ពុជា ប្រទេសបារាំងបានដាក់វួច យកខ្សែដាក់វួចមានន័យថាពីខាងក្រោមចូលមកដីវៀត ណាម ខាងក្រោម ដើម្បីដី៥០គីឡូយើងធ្វើការតវ៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បន្ថែមថា ក្នុងការកំនត់ព្រំដែនខ្ញុំសូមជំរាបឯកឧត្តម លោកជំទាវ នឹងអស់លោកលោកស្រី ឲ្យច្បាស់យើងមិនមែនគ្រាន់តែយកតាមផែនទីបោនខ្នាត១/១០០០០០ មួយមុខគត់ទេ គឺយើងយកច្បាប់អន្តរជាតិមកនិយាយទៀតទោះជាបារាំងទទួលផែនទីបោនខ្នាត១/១០០០០០ ជាព្រំដែនជាមួយវៀតណាម ជាមួយឡាវ ក៏ប៉ុន្តែការចរចា យើងតែងតែលើច្បាប់អន្តរជាតិ។ ឧទាហរណ៍ ទឹកទន្លេដែលជ្រៅ គឺត្រូវយកខ្សែបន្ទាត់នៅពាក់កណ្តាល នៅលើផែនទីគេហៅថា តាវវេច កន្លែងណាដែលកប៉ាលបើកមិនបានយើងត្រូវកាត់យកពាក់កណ្តាលម្នាក់នេះជាច្បាប់អន្តរជាតិ។ ដូច្នោះសូមឲ្យឯកឧត្តម លោកជំទាវ នឹងអស់លោកលោកស្រី យល់ច្បាស់អំពីការខិតខំតស៊ូរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាង។
ហើយជាមួយប្រទេសថៃ ឯកឧត្តម លោកជំទាវ នឹងអស់លោកលោកស្រី ឃើញស្រាប់ហើយតែ៤.៦គីឡូម៉េត្រទេ យើងចំណាយពេលជិត២ឆ្នាំក្នុងការតវ៉ា នេះជាច្បាប់ដែលយើងត្រូវតែតវ៉ា ហើយឥលូវជាមួយវៀតណាម ៨ខែហើយនេះ ។ ខ្ញុំសូមបំភ្លឺតែប៉ុណ្ណឹងជូនឯកឧត្តម លោកជំទាវ នឹងអស់លោក លោកស្រី ឲ្យស្ងប់នូវអារម្មណ៍ និងការសង្ស័យ៕