Wednesday, November 09, 2016

លោក ហ៊ុន សែន ៖ ប្រជាជនអាមេរិកត្រូវការត្រាំ​ដឹកនាំប្រទេស ខណៈមនុស្សមួយ​ចំនួនវាយប្រហារទៅលើ​ត្រាំថាជាជនផ្តាច់ការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះថា « នៅពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តម(ត្រាំ)ដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ »។
ជាមួយនឹងសារអបអរសាទរជ័យជ័យជម្នះរបស់លោក ដូណាល់ត្រាំដែលបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាម៉េរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា « ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំចំពោះឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ»។
នៅពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ។
គួររំលឹកផងដែរថា មនុស្សដែលបានចោទថា លោកត្រាំជាជនផ្តាច់ការនោះ គឺលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួន។ អីឡូវនេះ មនុស្សដែលលោក សម រង្ស៊ី ចោទថាជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកហើយ ៕







សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ បេសកជនពិសេស​នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុក​ពាណិជ្ជកម្ម ចូលជួប សម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យលោក Davit Puttnam បេស​កជនពិសេសនាយក រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្ម ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ដែលជំនួបពិភាក្សានេះ បានធ្វើ ឡើងនៅវិមានសន្តិភាពនៃទីស្តីការគណរដ្ឋមន្ត្រី នារ​សៀល​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

លោក Davit Puttnam បានជម្រាប ប្រាប់ស​ម្តេចតេជោ ហ៊ុន សែន ថាលោក​បានធ្វើដំណើទៅកាន់ ខេត្តផ្សេងៗ របស់ ប្រទេសកម្ពុជាក្នុងដំណើទស្សនកិច្ច មកកាន់​ប្រទេ​ស​កម្ពុជានៅពេលនេះ លោកមានអារម្មណ៍ថា លោកមានជំនឿ យ៉ាងខ្លាំងទៅ​លើការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា។​
លោក Davit Puttnam ក៏បានជម្រាប ជូនសម្តេចដែរថា ចំពោះការចាកចេញ របស់ចក្រ​ភពអង់​គ្លេសពីសហភាពអឺរ៉ុប រហូតមកដល់ពេលនេះ ជាពិសេសនៅ ក្នុងដំណាក់កាលចរចា លោក​មិនបាន ឃើញចំណុចណាមួយ ដែលធ្វើឱ្យមាន ការប្រែប្រួលធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនង​​ពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភព អង់គ្លេសនោះទេ។


ក្នុងន័យនេះជាកាឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ​​បានថ្លែងអំណរគុណ ដល់លោកលោក Davit Puttnam ចំពោះព័ត៌មាននេះ ហើយក៏មានជំនឿ ជឿជាក់ថា ការចាកចេញ​របស់​ចក្រភព​អង់​គ្លេស នេះមិនធ្វើអោយប៉ះពាល់ ដល់ដំណើការទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស​ឡើយ ហើយអ្វីដែលកម្ពុជា ចង់បាននោះ​គឺពង្រីកបន្ថែមទៀតនូវ ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ កម្ពុជា-អង់គ្លេស ព្រោះសក្តានុពល សម្រាប់ ពង្រីកទំហំពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរនៅមានច្រើនទៀត៕