Wednesday, April 04, 2018

លោកបណ្ឌិត ជា វណ្ណដេត ចុះជួបពិភាក្សាការងារ និងពិនិត្យពីបរិស្ថានអនាម័យ សុវត្ថិភាពការងារនៅតាមរោងចក្រក្នុងស្រុកបាទី

តាកែវ៖ នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នេះលោកបណ្ឌិត ជា វណ្ណដេត តំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកបាទី បានចុះជួបពិភាក្សាការងារ និងពិនិត្យបរិស្ថានអនាម័យ សុវត្ថិភាពការងារ នៅតាមរោងចក្រក្នុង មូលដ្ឋានស្រុកបាទី ដូចជារោងចក្រ JD រោងចក្រ វិនតាយ និងរោងចក្រ សូឡាម៉ូដា។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរោងចក្រ លោកបណ្ឌិតអ្នកតំណាងរាស្ត្រ បានលើកឡើងពី ទំនាក់ទំនងជាមិត្តភាពយ៉ាងស្អិតរមួត រវាងកម្ពុជា-ចិន និងបានជម្រាបជូនភាគីរោងចក្រពីស្ថិរភាពនយោបាយ នៅកម្ពុជា ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឱកាសវិនិយោគ ក៏ដូចជាគោល នយោបាយក្នុងការលើកកម្ពស់សុវត្ថិភាព សុខុមាលភាព និងជីវភាពកម្មករនិយោជិកផងដែរ។

លោកតំណាងរាស្ត្រមណ្ឌលតាកែវរូបនេះ ក៏បានជម្រុញផងដែរ ដល់ថៅកែរោងចក្រសូមចូលរួម គោរពច្បាប់ ការងារ ព្រមទាំងលើកទឹកចិត្តដល់កម្មករ កម្មការិនី ជាពិសេសគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព ការងាររបស់ បងប្អូនកម្មករ កម្មការិនី បរិស្ថានអនាម័យនៅក្នុងរោងចក្រ សំដៅធ្វើយ៉ាងណាលើកកម្ពស់ បរិយាកាសការងារ ជូនបងប្អូនកម្មករ ព្រោះថាបើរោងចក្រមានអនាម័យល្អ បរិយាកាសការងារល្អ សុខភាពរបស់បងប្អូន កម្មករ យើង ក៏បានរឹងមាំ ដូច្នេះសង្វាក់ផលិតកម្មរបស់រោងចក្រក៏ដំណើរការទៅដោយរលូនផងដែរ។

ជាការឆ្លើយតប តំណាងរោងចក្រទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូដែលដឹកនាំដោយ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងបានឯកភាពទាំងស្រុង ចំពោះអ្វីដែលលោកបានលើកឡើង ព្រមទាំង សន្យាថានឹងខិតខំលើកកម្ពស់បរិស្ថានអនាម័យ និងបរិយាកាសការងារនៅក្នុងរោចចក្រឱ្យបានល្អបំផុត ៕











(សូមទស្សនាវីដេអូ)៖ ប្រជាពលរដ្ឋនៅខេត្តក្រចេះ សម្តែងការឈឺចាប់និងខឹងសម្បារយ៉ាងខ្លាំងចំពោះលោក សម រង្ស៊ី ដែលលួចចុះកិច្ចសន្យាកាត់ខេត្តពួកគាត់រស់នៅ ឱ្យទៅជនជាតិភាគតិចវៀតណាម

(សូមទស្សនាវីដេអូ)៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅមនុស្សចំនួន៦នាក់ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្រ្គោះជាតិខុសច្បាប់

(សូមទស្សនាវីដេអូ) អគ្គលេខាធិការអាស៊ាន លើកឡើងថា លោកពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន

(សូមទស្សនាវីដេអូ)៖ បក្សនយោបាយខ្លះកំពុងកាប់បំពង់រង់ចាំទឹកភ្លៀង

(សូមទស្សនាវីដេអូ)៖​ អាជ្ញាធរជាតិអប្សរាលើកឡើងថា ពុំមានប្រាសាទថ្មីដែលត្រូវបានរក​ឃើញនៅស្រុកវ៉ារិន ខេត្តសៀមរាបទេ!

ពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារសុខាភិបាល ក្នុងខេត្តតាកែវ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨

តាកែវ៖ នាថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពីបិទសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តតាកែវ។

ក្រោយពីបានស្តាប់នូវរបាយការណ៍សន្និបាតរបស់មន្ទីរសុខាភិបាលរួចមក លោកអភិបាលខេត្ត បានសំដែង នូវការកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការបម្រើការងារក្នុងវិស័យ សុខាភិបាលរបស់ ខេត្តតាកែវ ទាំងអស់ដែលបានខិតខំបម្រើសេវា សុខាភិបាលជូនប្រជាជាពលរដ្ឋ ជាពិសេសជួយព្យាបាល ដល់ប្រជា ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃក្នុងរយៈកាលកន្លងមក រហូតមកដល់ បច្ចុប្បន្ន។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើនូវអនុសាសន៍ មួយចំនួនដល់មន្រ្តីសុខាភិបាលក្នុងខេត្ត តាកែវ ត្រូវខិតខំទ្វេរដង ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍នៃ ក្រមសីល ធម៌វិជ្ជាជីវៈគ្រូពេទ្យ ជាពិសេស និងជាកាតព្វកិច្ចត្រូវជួយពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រដោយពុំយក កម្រៃ និងមិនត្រូវមានការរើសអើងចំពោះអ្នកជម្ងឺឡើយ ដើម្បីចូលរួម ទាំងអស់គ្នាក្នុងការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់នូវវិស័យសុខា ភិបាលរបស់ខេត្តតាកែវនិយាយដោយឡែក និងជារួមរបស់ប្រទេស ជាតិទាំងមូល ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ៕











អគ្គលេខាធិការអាស៊ាន លើកឡើងថា លោកពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន

នៅព្រឹកថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ក្នុងជំនួបនោះ លោក Dato Lim Jock Hoi បានមានប្រាសាសន៍ជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានបញ្ជាក់ថា លោកនឹងខិតខំ​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញការងារអាស៊ាន​ឲ្យកាន់តែ​ល្អប្រសើរឡើង។

លោក Dato Lim Jock Hoi ក៏បានជ្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ អំពីអាគារថ្មីនៃ​លេខាធិការដ្ឋានអាស៊ាន ដែលមានទីតាំងនៅទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ១៦ជាន់ មានទំហំធំទូលាយ ដែលអាចប្រើសម្រាប់កិច្ចការប្រជុំអាស៊ានបានយ៉ាងងាយស្រួល ព្រោះយ៉ាងហោច​ណាស់​ក្នុងមួយឆ្នាំ ក៏មានកិច្ចប្រជុំជាង ១៦០០ដងផងដែរ។ ទន្ទឹមនឹងនេះ គឺអាគារថ្មីនេះនឹងជួយសន្សំ​សំចៃកាត់​បន្ថយការចំណាយផ្សេងៗ ពេលប្រជុំអាស៊ានផងដែរ ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ពន្ធ័ នឹងអាគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន ដែលទើបបានរៀបចំ។ លោកនាយករដ្ឋមន្ត្រី ក៏បានយល់ស្រប ថាពិតជាមានការប្រជុំច្រើនមែន ក្នុងពេលដែលអាស៊ានកំពុងជំរុញសមាហរណកម្ម។ លោកក៏បាន​ស្នើសុំ​ឲ្យលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានថ្មីនេះ ពិចារណាធ្វើយ៉ាង​ណាជំរុញពន្លឿន​កិច្ចការ​ទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលបានព្រមព្រៀងគ្នារួចមកហើយ ព្រមទាំងស្នើឲ្យមាន​ការយកចិត្ត​ទុកដាក់ជាអាទិភាពចំពោះកិច្ចការសមាហរណកម្មរអាស៊ានតែម្តង ដែលជាអាទិភាពរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ានផងដែរ។

នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើលោកអគ្គលេខាធិការអាស៊ាន ជួយជំរុញបេក្ខភាពប្រទេសទីម័រលេស អោយឆាប់បានចូលសមាជិកអាស៊ានផងដែរ។ ប្រសិនបើមានការងារ​សំខាន់ចាំបាច់ទាំងឡាយណា ដែលកម្ពុជាអាចជួយសម្រួលបាន គឺកម្ពុជារីករាយចូលរួមជានិច្ច។ ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី បានស្នើអោយមានការពង្រឹងសហគមអាស៊ានទាំងមូលឡើងវិញ អោយសក្តិសមជាសហគមន៍ដែលមានសម្លេង និងតម្លៃស្មើមុខស្មើមាត់ ជាមួយសហគមន៍អន្តរជាតិនានា ដូចជាសហគមន៍អ៊ឺរ៉ុបជាដើម។ លោកអគ្គលេខាធិការអាស៊ានបានយល់ស្រប និងទទួលយកនូវសំណើ​លើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសន្យានឹងខិតខំជំរុញកិច្ចការទាំងអស់នេះ អោយមានដំណោះស្រាយបានឆាប់រហ័ស ៕







ពិធីសំណេះសំណាល ដើម្បីអបអរសាទរ និងជូនពរសិរីសួស្តី ដល់មន្ត្រីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

កណ្តាល៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ភិរុណ អភិបាល នៃគណ:​អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិកកម្មករ និងនិវត្តជន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត (នៅសាលប្រជុំមន្ទីរ)សរុបវត្តមានអ្នកចូលរួម ៦០០នាក់ ដើម្បីអបអរសាទរ និងជូនពរសិរីសួស្តី ដល់មន្ត្រីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។

ក្នុងឱកាសនោះ លោក អភិបាលខេត្តបានឧបត្ថម្ភមន្ត្រី ៤៣០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ៕












ប្រជាពលរដ្ឋនៅខេត្តក្រចេះ សម្តែងការឈឺចាប់ និងខឹងសម្បាយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលលួចចុះកិច្ចសន្យាកាត់ខេត្តពួកគាត់រស់នៅ ឱ្យទៅជនជាតិភាគតិចវៀតណាម

ក្រចេះ៖ សំណុំរឿងដ៏ល្បីកាត់ទឹកដីកម្ពុជាមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម បានផ្ទុះឡើងកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីបែកធ្លាយនូវវីដេអូលួចចុះ​កិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា។

នៅពេលនេះប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានខេត្តក្រចេះ ដែលជាខេត្តក្នុងចំណោមខេត្ត៤ ដែលត្រូវលោក សម រង្ស៊ី ចុះហត្ថលេខា មិនសប្បាយចិត្តទាល់តែសោះ នៅពេលដែលដឹងថា លោក សម រង្ស៊ី បានលួចចុះ​កិច្ចព្រមព្រៀងកាត់ទឹកដីដែលពួកគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា។ ពលរដ្ឋទាំងនោះបានសម្តែង ការខឹងសម្បារចំពោះលោក សម រង្ស៊ី ដែលហ៊ានប្រព្រឹត្តទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយគ្មានការអៀនខ្មាស់។

ស្រ្តីម្នាក់ឈ្មោះ មាស ណែត វ័យជាង៥០ឆ្នាំ ភូមិត្រពាំងព្រីង ស្រុកក្រចេះ ខេត្តក្រចេះ បានថ្លែងប្រាប់ក្រុម​ការងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកស្រីពិតជាឈឺចាប់ណាស់ ដែលមេដឹកនាំនយោបាយខ្មែរ បែរជាកាត់ទឹកដីរបស់ខ្លួនទៅជនជាតិផ្សេងនោះ។ លោកស្រីក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលហ៊ានលួចទៅចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស មេជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា ដើម្បីកាត់ទឹកដីខ្មែរ។

ស្រ្តីជាអាជីវករលក់ឥវ៉ាន់ចាប់ហួយដដែលឈ្មោះ មាស ណែត ក៏បានសម្តែងការឈឺចាប់ដូចគ្នា បាននិយាយថា លោក សម រង្ស៊ី មិនសមក្លាយជាអ្នកដឹកនាំគណបក្ស នយោបាយនោះឡើយ។ លោកស្រី បាននិយាយ​យ៉ាង​ដូច្នេះថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំក្តៅក្រហាយ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំក៏មិនចង់ឱ្យ សម រង្ស៊ី មកកាន់អំណាច​ដែរ ព្រោះសម្តេចតេជោ គាត់តស៊ូណាស់ដើម្បីទឹកដី។ ខ្ញុំឈឺចាប់ណាស់ ខ្ញុំអត់មានគាំទ្រ សម រង្ស៊ី និង កឹម សុខា ទេខ្ញុំស្អប់ជាទីបំផុត»។

លោកស្រី បានបន្តថា ជនជាតិភាគតិចមុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចកម្ពុជានោះទេ គឺជាជនជាតិ​ភាគតិចវៀតណាម ដែលមិនសមឱ្យអ្នកនយោបាយ ផ្តល់ដែនអធិបតេយ្យខ្មែរទៅឱ្យពួកគេទេ។ លោកស្រី បានស្នើឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារមួយជីវិត ព្រោះការកាត់​ទឹកដីកម្ពុជា ទៅឱ្យជនជាតិដទៃ គឺជារឿងឃោរឃៅសម្រាប់ជាតិសាសន៍ឯង។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ លោកស្រីនឹងចេញមុខប្រឆាំងនឹងលោក សម រង្ស៊ី ហើយមិនគាំទ្រឱ្យជននេះ ធ្វើនយោបាយនៅកម្ពុជា​ទៀត​ឡើយ។ លោកស្រីបានបន្តទៀតថា លោកស្រី ស៊ូស្លាប់រស់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីប្រឆាំង​នឹងជនក្បត់ជាតិសម រង្ស៊ី។

សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេល​បក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយ​ស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី លោកពិតជា​បានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះ​ជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅ​ក្នុង​ជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រម​ព្រហ្មទណ្ឌ កម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់​ពន្ធនាគារមួយជីវិតផងដែរ។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ កម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាង​ដូច្នេះ​ថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារមួយជីវិត» ៕

ប្រភព៖ Fresh News


ប្រសាសន៍ទាំងស្រុង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធី​ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ប្រសាសន៍ទាំងស្រុង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធី​ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា
ថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨


កិច្ចប្រជុំត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅលើទឹកដីខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សាត្រៀម​រៀប​ចំក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាព​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង​អា​ជ្ញាធរក្រុង-ស្រុកចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជា​មួយ​សមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីខ្មែរខាងមុខនេះ៕





អភិបាលខេត្តសៀមរាប​ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងទ័ពនៅ​សម​រភូមិមុខ

នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយជាគ្រឿងឧប​ភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធ​ភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិ​បត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែ​ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ប្រពៃណីជាតិខ្មែរយើងខាងមុខ។

លោកឧត្តមសេនីយត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងសៀមរាប ធ្វើ​សេចក្តីរាយការអំ​ពី​ស្ថាន​ភាព​សន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន និងស្ថានភាពជីវភាពរស់នៅរបស់កងទ័ព។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់ បានក្លាយជាសមរភូមិកំពុង​អភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព និងបានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និង​ពល​ទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការលើកកម្ពស់ដល់វិស័យកងទ័ព ព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាពក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជនផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជា រៀបចំទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ខាងមុខ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំ​ណាក់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការ តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។

លោកបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំ​ដែន​កម្ពុជា-ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព ព្រមទាំងបានលើកឡើងពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស និងបានគូសបញ្ជាក់ថា កងទ័ពគឺជាកងកម្លាំងការពារបូរណភាពទឹកដី ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែល​កើតចេញពីការបោះឆ្នោតរបស់ប្រជាពល​រដ្ឋ​។ ម៉្យាងទៀត ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង។ លោកបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមាន​ស​ភាព​ការណ៍ណាមួយកើតឡើង។

លោកបណ្ឌិតក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកង​ទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និងសុខភាព។ ម៉្យាងវិញទៀតថ្ងៃនេះ គណៈប្រតិភូខេត្តបានផ្តល់នូវជាគ្រឿងឧបភោគបរិ​ភោគ ដល់បងប្អូនជានាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គ​ភាពវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ក្នុងស្ថាន​ភាព​កសាងទីតាំង និងហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្ត ខេត្តសៀមរាប តាមជួយបីបាច់ថែរក្សាដល់កងកម្លាំងទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើន ដើមី្បចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋឲ្យដល់ត្រើយ​សុភ​មង្គ​ល​តទៅថ្ងៃអនាគត។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិ​ភាគទី៤ នូវ​ស្រា​បៀរ​៤០កេស មី៤០កេស មាន់២០ក្បាល ជ្រូក១ក្បាល ថវិកា ៥​លាន​រៀល អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគចំនួន ២៣មុខ និងថវិកាសរុប ៦លានរៀល ក្នុង​នោះបានចែកជូនយោធិនម្នាក់ៗ ៤​ម៉ឺន​រៀល​ផងដែរ៕