Monday, July 12, 2021

ពលរដ្ឋខ្មែរខឹងសម្បា «អាស៊ីសេរី» ក្រោយផ្សាយបង្អាប់ផែនការ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល

(FN)៖ ប្រជាពលរដ្ឋខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុក បានចេញមកបង្ហាញការខឹងសម្បា និងស្តីថាឱ្យ «វិទ្យុអាស៊ីសេរី» ផ្សាយជាភាសាខ្មែរយ៉ាងចាស់ដៃបំផុត បន្ទាប់ពីវិទ្យុគាំទ្រថវិកាដោយសហរដ្ឋអាមេរិកមួយនេះ ផ្សាយអត្ថបទបង្អាប់ពីផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។


វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កំពុងលេងល្បែង «មួយចានទឹកមួយចានគោក» ជាមួយការអនុវត្តយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

វិទ្យុដែលគេចាត់ទុកជាការផ្សាយសំឡេងប្រតិកិរិយារបស់បរទេសមួយនេះ បានចាត់ទុកផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើវ៉ាក់សាំងផលិតនៅប្រទេសចិន ជាការសម្រេចចិត្តមួយប្រថុយប្រថាន ដោយគេហៅថាជាការសម្រេចចិត្តបែប «មួយចានទឹក មួយចានគោក»។

វិទ្យុនេះផ្សាយបន្តថា «មួយចានទឹក» គឺសម្តេចតេជោ នឹងទទួលបាននូវផ្លែផ្កាកេរដំណែលនយោបាយវិជ្ជមាន ប្រសិនបើវ៉ាក់សាំងកំពុងប្រើមានប្រសិទ្ធភាពល្អ។ ដោយឡែក «មួយចាន់គោក» គឺនឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ និងកេរ្តិ៍ឈ្មោះបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ផងដែរ ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព។

វ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា និងលើពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសកម្ពុជា បានប្រើប្រាស់វ៉ាក់សាំងផលិតនៅប្រទេសចិនចំនួនពីរចាក់ជូនប្រជាពលរដ្ឋ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងបានចំនួន ១៦លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំងជាជំនួយរបស់ខូវ៉ាក់ គឺវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូសផងដែរ។ វត្តមានវ៉ាក់សាំងទាំងនេះ ធ្វើឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ហើយ។

ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលុបទន្ទឹងរង់ចាំការចាក់វ៉ាក់សាំង ហើយបានសម្តែងការត្រេកអរជាខ្លាំងក្រោយពេលបានចាក់វ៉ាក់សាំង។ ពួកគេបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំងក្នុងការការពារសុខភាព និងអាយុជីវិតរបស់ពួកគេពីការរាតត្បាតនៃជំងឺកូវីដ១៩។

ការផ្សាយរបស់វិទ្យុអាស៊ីសេរី បានធ្វើឱ្យប្រជាពលរដ្ឋនៅលើបណ្តាញសង្គមសម្តែងការមិនពេញចិត្ត ហើយក៏ខឹងសម្បាណាស់។ ពួកគេបានចាត់ទុកការផ្សាយនេះជាការអុជអាល និងញុះញង់មួយរំខានដល់ដំណើរការចាក់វ៉ាក់សាំង ដែលជាធម្យោបាយតែមួយគត់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

ពលរដ្ឋខ្មែរប្រើបណ្តាញសង្គមហ្វេសប៊ុកដោយដាក់ឈ្មោះ «មនុស្សដែកថែប ចិត្តថ្ម» បានលើកឡើងថា «Rfa khmer ពិតជាពូកែចាក់រុក ញុះញង់ បន្លំ ឱ្យខ្មែរនិងខ្មែរឈ្លោះគ្នាមែន។ បើអ្នកជាជនខ្មែរត្រូវបម្រើប្រយោជន៍ដល់ជាតិខ្មែរ មិនមែនខ្លួនខ្មែរ ក្បាលអាម៉េរិក ក្បាលបារាំង ក្បាលអង់គ្លេសទេ។ បើអ្នកខ្លាំងមកនិយាយនៅកម្ពុជាមក សម្តេច ស្វាគមន៍ជានិច្ច កុំធ្វើអ្នកបម្រើគេ ខ្មាសដូនតាខ្មែរ»។

ពលរដ្ឋម្នាក់ទៀតប្រើហ្វេសប៊ុកឈ្មោះ «Nak Ratanak» បានសរសេរថា «វាមិនមែនជាល្បែងទេ តែជាជម្រសើតែមួយគត់ដែលមានក្នុងកាលៈទេសៈបច្ចុប្បន្ន។ នណាក៏ដឹងថា Pfizer ល្អ ប៉ុន្តែត្រូវរង់ចាំដល់ពេលណា? ២០២២/ ២០២៣?»។

អ្នកលេងហ្វេសប៊ុកដោយប្រើឈ្មោះ «រ៉ន សុភារម្យ» សរសេររៀបរាប់ «ខ្ញុំអត់យល់ពួកលោកឯងគិតអី? ជំងឺឆ្លងទូទាំពិភពលោក បែរជាមកគេងចំណេញនយោបាយ ក្បាលហ្អែងសំតែគ្រាប់សំណរម៉ែន ដែលខ្វល់ពីជីវិតប្រជាជនខ្មែរអត់?»។

អ្នកលេងបណ្តាញសង្គមម្នាក់ទៀត មានគណនីហ្វេសប៊ុក Sothea Heng បានសរសេរថា «RFA ថាអញ្ចឹង ! ចុះប្រជាជនចិនរាប់សិបលាននាក់ គិតយ៉ាងណា ? បើគ្មានប្រសិទ្ធភាពនោះ មិនស្លាប់អស់ទៅហើយ!»។

ដោយឡែកពលរដ្ឋខ្មែរប្រើហ្វេសប៊ុកឈ្មោះ «Sin Sothea» បានបង្ហាញការប្រតិកម្មយ៉ាងដូច្នេះថា «នៅក្នុងវិបត្តិកូវិត-១៩ បញ្ហាវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩ គឺជាប្រធានបទមួយដ៏ក្តៅគគុកក្នុងការជជែកវែកញែកអំពីអនាគតប្រជាពលរដ្ឋខ្មែរ។ ថ្វីត្បិតថា វ៉ាក់សាំងរបស់ចិន មិនមានប្រសិទ្ធភាព១០០% ក្នុងការការពារជំងឺកូវីត-១៩ក៏ដោយ។ ប៉ុន្តែក្នុងអំឡុងពេលដែលវ៉ាក់សាំងការពារកូវីត១៩នៅក្នុងពិភលោក ផលិតមិនទាន់សម្រាប់តម្រូវការប្រជាពលរដ្ឋរបស់យើង»។

ពលរដ្ឋខ្មែររូបនេះបន្តថា «ដូច្នេះហើយជម្រើសដ៏ល្អគឺត្រូវតែជ្រើសយកវ៉ាក់សាំងចិនមកចាក់ជូនប្រជាពលរដ្ឋរបស់យើង ជាជាងយើងរងចាំវ៉ាក់សាំងរបស់ប្រទេសលោកខាងលិចដែលផ្តល់អោយ រឺក៏លក់ជូនរាជ្យរដ្ឋាភិបាលរបស់យើង។ ព្រោះថាជំងឺកូវិត-១៩កំពុងតែរីករាដាលខ្លាំងទូទាំងពិភពលោក។ ពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល»។

ពលរដ្ឋខ្មែរម្នាក់ទៀតប្រើគណនីហ្វេសប៊ុកឈ្មោះ «Pheak Kdei» បានសរសេរថា «បើកម្ពុជារង់ចាំវ៉ាក់សាំងផ្សេងក្រៅពីវ៉ាក់សាំងចិន ប្រហែលជាស្លាប់ជាងនេះមិនដឹងជាគុណនឹងប៉ុន្មានដងទេ?»។

ដោយឡែកពលរដ្ឋខ្មែរដែលប្រើហ្វេសប៊ុកឈ្មោះ «Chantha Cham» បានចាត់ទុកការផ្សាយរបស់អាស៊ីសេរីនេះ គឺជាគំនិតស្មោគក្រោគ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chantha Cham» បានសរសេររៀបរាប់ដូច្នេះ «វាមិនមែនជាល្បែងដូចពួកអាឆ្កែវង្វេងជាតិគិតនោះទេ។ តែវាជាយុទ្ធនាការថ្នាក់ជាតិក្នុងការការពារជីវិតពលរដ្ឋពីជំងឺរាតត្បាត គំនិតពួកស្មោគគ្រោក គិតតែរឿងស្មោគគ្រោកគួរអោយខ្ពើម»។

ក្រៅពីសម្រង់ខ្លឹមសារមតិយោបល់ដែលបានលើកមបង្ហាញ គឺនៅមានមតិយោបល់របស់ប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានសរសេរនៅការផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើនេះ។ ភាគច្រើននៃមតិយោបល់នោះសុទ្ធតែបានខឹងសម្បា ហើយបានរិះគន់ និងទិតៀនយ៉ាងខ្លាំងលើការផ្សាយរបស់វិទ្យុបម្រើដល់នយោបាយបរទេសមួយនេះ។

វិទ្យុអាសេរី ដែលជាវិទ្យុខុសច្បាប់ ដោយមិនបានសុំច្បាប់ផ្សាយនៅកម្ពុជា និងជាឧបករណ៍បំភ័ន្តសាធារណមតិរបស់អាមេរិក គឺតែងតែផ្សាយផ្ទុយពីការពិត និងប្រឆាំងរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ការផ្សាយរបស់គេនេះ ក៏នាំឱ្យការរិះគន់លើការផ្សាយរបស់អាស៊ីសេរីផងដែរ ហើយមានអ្នកខ្លះថា គេមិនដែលស្តាប់វិទ្យុនេះនោះឡើយ។

អ្នកលេងហ្វេសប៊ុកឈ្មោះ «Chea Kosal» បានសរសេរថាឱ្យអាស៊ីសេរីយ៉ាងដូច្នេះ «យីមនុស្សស្អី! ហ៊ាននិយាយសម្តីចោលម្សៀតបែបនេះទៅកើត! ឱ RFA Khmer»។

ដោយឡែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Yong Sarith» បានសរសេរថា «មិនដែលស្ដាប់ទេអាវិទ្យុឆ្កួតហ្នឹងរាប់ឆ្នាំហើយ តែវាមកផុសជាអក្សរឱ្យទើសមុខទៀត ម៉ាអាក្រុមព្រះធរណីស្រូប»។

សូមបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូហ្វាម ដែលកំពុងប្រើប្រាស់នៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយក៏កំពុងចរាចរណ៍ចាក់ជូនប្រជាពលរដ្ឋមិនតិចជាង ១០០ប្រទេសនោះឡើយ នៅលើពិភពលោក។ ក្រៅពីនោះរដ្ឋាភិបាលចិន បានប្រើវ៉ាក់សាំងទាំងពីរនេះ ចាក់ជូនប្រជាពលរដ្ឋខ្លួនបានជាង ១,៣០០លាននាក់ហើយផងដែរ។

បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយសូម្បីអង្គការសុខភាពពិភពលោកក៏បានសម្តែងការបារម្ភផងដែរ នូវវិសមភាពនៃការផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ហើយបានអំពាវនាវឱ្យប្រទេសនានាជួយផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រផងដែរ។

ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើននោះទេ ដែលបានរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានលឿនជាងផែនការកំណត់។ កម្ពុជា ក៏បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងមានចំនួនច្រើន។

មិនត្រឹមតែពលរដ្ឋខ្មែរទេ បានសម្តែងការសាទរចំពោះផែនការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការងារចាក់វ៉ាក់សាំងនេះ។ ក្នុងអង្គការអន្តរជាតិជាដៃគូ រួមមានអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងប្រទេសជាមិត្តជាច្រើនក៏បានសម្តែងការសាទរ ចំពោះលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរនេះផងដែរ៕



អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចសម្រេចបានជិត៤០ភាគរយ

 សៀមរាប៖ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ លោកបន្តថា ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ទៅ៣០ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀងនិងឥដ្ឋចាស់។

លោកបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលាចំនួន១ឆ្នាំ ទើបរួចរាល់ ដែលមកដល់ពេលនេះដំណើរការជួសជុលសម្រេចបានប្រមាណ៤០ភាគរយហើយ។ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារចេញចូល ខែវស្សាត្រូវធ្វើដំណើរដោយទូកជាដើម។

លោកបានឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ ដោយបានធ្វើការជួសជុលរៀបចំខឿន នៅបរិវេណជុំវិញតួរកណ្តាលនៃប្រាសាទនិងបានរកឃើញរូបចំលាក់មួយចំនួន យកទៅរក្សាទុកនៅអភិក្សដ្ឋានអង្គរ។

សូមបញ្ជាក់ថា ប្រាសាទត្រពាំងផុង មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ៕







អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់អំណោយជាស្បៀងអាហារ និងថវិកាដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត

កំពង់ឆ្នាំង៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយជាស្បៀង និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅភូមិថ្មី  ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ដែលជួបការលំបាកក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី១កេះ  ទឹកត្រីមួយយួរ ទឹកសុីអុីវ១យួរ និងថវិកា ៤០.០០០រៀល។ ប្រជាពលរដ្ឋដែលទទួលអំណោយបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងលោកជំទាវ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជួយដល់់គ្រួសារដែរជួបការលំបាកដោយវិបត្តិជំងឺកូវីដ-១៩ ៕





កិច្ចប្រជុំត្រៀមរៀបចំយន្ដការនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុសជំហានទី២ លើកទី១

 កំពង់ឆ្នាំង ៖ ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុន្ធីរ និងលោកធូ ផល្លី អភិបាលរងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយន្ដការនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុសជំហានទី២ លើកទី១។

កិច្ចដំណើរការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន២ គឺមណ្ឌលសុខភាពអភិវឌ្ឃន៍(ទទួលប្រជាពលរដ្ឋ ៥ឃុំ) និង មណ្ឌលសុខភាពជៀប(ទទួលប្រជាពលរដ្ឋចំនួន ៤ឃុំ)។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចំពោះកិច្ចថ្នាក់ស្រុក លោកលោកស្រីមេឃុំទាំង ៩ លោកប្រធានមណ្ឌល និងបុគ្គលិកមណ្ឌលចាក់វ៉ាក់សាំងទាំងពីរកន្លែង។

លោកអភិបាលរងស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗ និងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមការដឹកនាំនិងចាត់ចែងរបស់អាជ្ញាធរមូលដ្ឋាន ពិសេសជាងនេះទៅទៀតត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល “៣កុំ ៣ការពារ”ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕




ប្រជាពលរដ្ឋក្រុងសៀមរាបចំនួន១០,៧៩៥នាក់ ស្រីចំនួន ៥,៧៨៥នាក់បាន ចាក់វ៉ាក់សាំង ដូសទីមួយរួចរាល់

 សៀមរាប៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈ កម្មការកាតព្វ កិច្ចចាក់វ៉ាក់ សាំងបានអនុញ្ញាតនិងផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់ប្រជាពលរដ្ឋខេត្តសៀមរាបរួចមក គិត ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១០,៧៩៥នាក់ ស្រីចំនួន ៥ ,៧៨៥នាក់បានទទួលវ៉ាក់សាំងដូសទីមួយ។ ដោយឡែកប្រជាពលរដ្ឋ ដែលគ្រូពេទ្យ មិនអនុញ្ញាតចាក់ឱ្យមានចំនួន ៧២នាក់ ស្រី ៥៨នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជាពីរជំហាន ក្នុងនោះជំហានទីមួយគឺចាក់តាមបណ្តាសង្កាត់ទាំង១២ក្នុងក្រុងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំហានទីពីរគឺអនុវត្តតាមបណ្តាស្រុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាពេលនេះ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តដូចខាងក្រោម ៖
១- រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២.-សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣-ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤- សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំង ដែល នៅ ក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ
៥- ចំពោះប្រជាជនក្រៅខេត្តសៀមរាប រងចាំវ៉ាក់សាំង ដែលគណៈកម្មការ បានចាត់ ចែងទៅ តាមបណ្តាខេត្តរបស់លោកអ្នក៕









ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឆ្នាំង ក្រោយពេលរកឃើញមានអាជីវករឆ្លងជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឆ្នាំង និងតាមផ្ទះប្រជាពលរដ្ឋពលរដ្ឋ ក្នុងតំបន់ផ្សារឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់ជូនផងដែរថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងផ្សារឆ្នាំងនេះ គឺក្រោយពេលដែល អាជ្ញាធរ និងក្រុមគ្រូពេទ្យរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ ជាច្រើននាក់ទៅលើអាជីវករផ្សារឆ្នាំង និងពលរដ្ឋនៅតំបន់នេះ ៕