Friday, December 13, 2019

បទអត្ថាធិប្បាយ៖ ថ្វីត្បិតកម្ពុជាគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនត្រូវល្មើសច្បា ប់ឡើយ!

ចាប់តាំងពីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម និងក្រោមនយោបា យឈ្នះ-ឈ្នះ ដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ទើបធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសករាជមាសរបស់ខ្លួនក្នុងការអភិវឌ្ឍជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យសេរីភាពសារព័ត៌មានផងដែរ ។ ដោយសារសេរីភាពនេះហើយ ទើបធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា តែងផ្សព្វផ្សាយព័ត៌ មានមិនពិត បំផ្លើសក្នុងគោលបំណងបង្ខូចបង្អាប់កិត្តិ យ ស ជាតិប្រាសចាកពីកិច្ចខិតខំប្រឹងប្រែងកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ ភាវូបនីយកម្មនៅកម្ពុជាថែមទៀត។
កម្ពុជាបច្ចុប្បន្នគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន។ ហេតុដែលថាជាឋានសួគ៌ព័ត៌ មាន ពី ព្រោះ មានក្រុមហ៊ុន សារព័ត៌មានជាច្រើន បាននិងកំពុងរកស៊ីលើវិស័យនេះ មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយា យភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម ដោយសេរីនិងគ្មានការរិតត្បិតសោះឡើយ។ សារព័ត៌មានខ្លះ បាននិងកំពុងធ្វើ សកម្មភាពយ៉ាងអាណាធិបតេយ្យទៅទៀត។ ចំណុចទាំងអស់នេះហើ យដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួ លបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។
បើប្រៀបធៀបពីសម័យកាលមុនៗ កម្ពុជាពេលនេះ សេរីភាពសារព័ត៌មានមានវិសាលភាពទូលំទូលាយណាស់។ ប្រជាជនកម្ពុជាបច្ចុប្បន្នមានឱកាសទទួលបានព័ត៌មានពេញលេញនិងងាយស្រួលជាទីបំផុតនៅក្នុងដៃរប ស់ខ្លួនតាមរយៈបណ្តាញសង្គមផ្សេងៗដែលអាចផ្តល់ព័ត៌ មានបានលឿន ដែលប្រការនេះហើ យក៏ជាការងាយ ស្រួលសម្រាប់បុគ្គលអគតិមួយចំនួនធ្វើការបំផ្លើសនិងបំពុលព័ត៌មានផងដែរដែលពេលខ្លះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួន តូច មើលឃើញតែភាពងងឹតនិងភាពអសកម្មរបស់កម្ពុជា ប៉ុ ន្តែ តាមការពិតកម្ពុជានៅក្នុងសារព័ត៌ មានគឺខុសស្រឡះពីកម្ពុជាពិតជាក់ស្តែង ដែលមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ជាការពិតមួយមិនអាចប្រកែកបានឡើយគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុង ផ្តោ តការយ កចិត្តទុក ដាក់ខ្ពស់បំផុតទៅលើវិស័យសារព័ត៌មានដែលត្រូវបានលោកគូសបញ្ជាក់ថាជាអំណាចទី៤ ក្នុងការចូលរួមកសា ងនិងអភិវឌ្ឍជាតិ ហើយលោកក៏តែងតែរៀបចំពិធីជួបជុំសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំផងដែរ។ លើសពីនេះទៀត ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ក៏តែងតែសំណូមពរឱ្យអ្នកសារព័ត៌មានធ្វើជាកញ្ចក់ជួយផ្ស ព្វផ្សាយការពិតដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែជាអកុសល ក៏មានអ្នកសារព័ត៌មានមួយចំនួនតូចដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលបម្រើបរទេស តែងតែផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ធ្វើឱ្យអាប់ឱនដល់កិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិដែលខុស ស្រឡះពីការពិត មិនស័ក្តសមជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ដែលពេលខ្លះឈានទៅដល់បទបរិហាកេរ្តិ៍អ្នកដទៃ បទរំលោភបំពានផ្សេងៗ ឬប្រព្រឹត្តអំពើអាស អាភាស អាវាសែជាដើម ដែលប្រការទាំងនេះ បានដើរផ្ទុយប្រាសចាកពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជារួម ស្របពេលដែលកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពនិងការអភិវឌ្ឍ ក្នុងនាមជាអ្នកសារព័ ត៌មាន គួរតែធ្វើការឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន បើទោះបីជាមាននិន្នាការស្រប ឬប្រ ឆាំ ងនឹងរាជរដ្ឋាភិបាលក្តី គឺត្រូវតែដឹងខ្លួនឯងថាកំពុងធ្វើការស្ថិតនៅក្រោ មច្បាប់របស់កម្ពុជាដោយមិនអាចបង្កព្យុះភ្លៀងស្រេចតែចិត្តនោះ ឡើយ ហើយក៏ត្រូវដឹងខ្លួនឯងថា អ្នកសារព័ត៌មានពុំមានអភ័យឯកសិទ្ធិពិសេសអ្វីឡើយ ឱ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែមានទោសដូចប្រជាពលរដ្ឋទូទៅដែរ។ ទោះបីកម្ពុជាគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មានពិតមែន ប៉ុន្តែអ្នកសារព័ត៌មានទាំងអស់មិនអាចធ្វើអំពើល្មើសច្បា ប់ស្រេ ចតែចិត្តនាំឱ្យប៉ះពាល់សិទ្ធិសេរីភាពផលប្រយោជន៍របស់អ្នកដទៃ ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់ជាតិ ឬបង្កស្ថេរភាពនយោបាយតាម រយៈការផ្សព្វផ្សាយបំពុលព័ត៌មានក្នុងគោលបំណងបំផ្លាញសេចក្តីសុ ខ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិបានឡើ យ៕

ដោយ៖ សារ៉ាដា

ទស្សនៈមិត្តអ្នកអាន៖ «ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ដល់ពេលត្រូវចែកផ្លូវគ្នាហើយ»

ឈ្មោះ សម រង្ស៊ី និងឈ្មោះ កឹម សុខា គឺជាអតីតមេដឹក នាំនៃអតីតខ្មោចគណបក្សសង្គ្រោះ ជាតិ ជាបក្សដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧។ប្រភពដើមនៃអតីតខ្មោច បក្សមួយនេះបានកើតចេញពីការផ្សំផ្គុំច្របាច់បញ្ចូលគ្នារវាងគណបក្សពីរ គឺគណបក្សសម រង្ស៊ី របស់ទណ្ឌិត សម រង្ស៊ី និងគណបក្សសិទ្ធិមនុ ស្សរបស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១២ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
ក្រោយពីផ្សំផ្គុំច្របាច់បញ្ចូលគ្នារួចមកសមាជិកនិងថ្នាក់ ដឹកនាំក្នុងបក្សមួយនេះ ហាក់ដូចជាមិនសូវស៊ីសង្វាក់គ្នាទាល់តែសោះរវាងក្រុមទាំងពីរ (សម រង្ស៊ី-កឹម សុខា) គឺតែងតែធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកគាំទ្រនៅតាមមូល ដ្ឋានបាក់ទឹកចិត្តនិងអស់ជំនឿ ដោយសារតែជម្លោះផ្ទៃ ក្នុងបក្ស ឆ្លងឆ្លើយឌឺដងឈ្លោះគ្នាមិនសូវលោះពេលពី សំណាក់ថ្នាក់ដឹកនាំដែលសញ្ញានៃការបែកបាក់ រវាងក្រុមទាំងពីរ។
រឿងរ៉ាវជម្លោះផ្ទៃក្នុងឆ្លងឆ្លើយ និងជេរឌឺដងគ្នាជារឿយៗរបស់ក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី នឹងក្រុមគាំទ្រ កឹម សុខា មិនមែនទើបតែកើតមានឡើងក្នុងពេលថ្មីៗនេះឡើយ សូម្បីតែលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសម រង្ស៊ី និងជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី ផងនោះ ក៏បានចេញមកនិយាយតាមរយទំព័រហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់គាត់អំពីការបែកបាក់របស់ក្រុមទាំងពីរនេះដែរថា៖ “ទាំងមុនទាំងក្នុងពេលចូលរួមគ្នា (សម រង្ស៊ី-កឹម សុខា តែមួយ) គ្មានភាពរលូននិងជឿជាក់រវាងគ្នាសោះនោះ មកដល់ក្រោយពេលរំលាយគេបានឃើញកាន់តែជាក់ស្តែងនូវការបែកបាក់គ្នាទាំងរវាងថ្នាក់ដឹកនាំ ទាំងរវាងសកម្មជន និងទាំងរវាងអ្នកគាំទ្រពេលនេះលេច ធ្លោបំផុត គឺខាង កឹម សុខា មានកញ្ញា កឹម មនោវិទ្យា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ផងជាកូនស្រីបង្កើតផងឈរម្ខាង និងម្ខាងទៀតមានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាចៅ សង្កាត់ស្រីវ័យក្មេងដ៏មានឈ្មោះបោះសម្លេងម្នាក់ជាអ្នកគោរពជឿជាក់ចំពោះ សម រង្ស៊ី បំផុត សុទ្ធតែបានចេញមកជាតំណាងនៃទស្សនៈរបស់ក្រុម កឹម សុខា និងក្រុម សម រង្ស៊ី ដែលមជ្ឈដ្ឋានទូទៅនៅតែស្រពិចស្រពិលអំពីមន្តអាគម សម រង្ស៊ី-កឹមសុខា ជាមនុស្សតែមួយ”។
សំដីរបស់លោក គង់ គាំ ខាងលើនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនោះលែងមានតទៅទៀតហើយ និងបានបង្ហាញកាន់តែច្បាស់ពីការបែកបាក់រវាងក្រុមទាំងពីរយ៉ាងពិតប្រាកដ។
ដើម្បីកាន់តែច្បាស់ពីការបែកបាក់នេះយើងគ្រាន់តែបង្ហាញនូវទឡ្ហីករណ៍ខ្លះៗខាងក្រោមតែប៉ុណ្ណោះ ក៏អាចបញ្ជាក់បានថា ក្រុមទាំងពីរ គឺក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី និងក្រុមគាំទ្រ កឹម សុខា ពិតជាបានបែកបាក់និងចែកផ្លូវគ្នាយ៉ាងពិតប្រាកដដែរ ដូចជា៖
ក- ក្រុមទណ្ឌិត សម រង្ស៊ី៖
កន្លងមកគេបានឃើញសារសំងាត់ជាច្រើនរបស់ សមរង្ស៊ី ឆ្លើយឆ្លងជាមួយនឹងមនុស្សជំនិតរបស់ខ្លួន និយាយអំពីការរៀបចំកលល្បិចលាបពណ៌មូលបង្កាច់ដើម្បីធ្វើឲ្យលោក កឹម សុខា ជាប់គុកបន្តទៅទៀត ឬត្រូវបិទសិទ្ធិធ្វើនយោ បាយជាដើម ដើម្បីឲ្យប្រជាប្រិយភាពរបស់លោ ក កឹម សុខា ធ្លាក់ចុះរួចឲ្យពលរដ្ឋងាកទៅគាំទ្រតែខ្លួនស ម រង្ស៊ី ម្នាក់ក្នុងនាមជាអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ កាលពីពេលថ្មីៗកន្លងទៅនេះ បុរសញៀនល្បែង អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី បានចេ ញមកអះអាងថា មិនមានការបែកបាក់ទេ។ សំដីរបស់បុរសញៀនល្បែង អេង ឆៃអ៊ាង ពេលនេះគឺគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈជននិងអ្នកធ្លាប់គាំទ្រឲ្យឈប់ចាប់អារម្មណ៍ពីការបែកបាក់ក្នុងបក្សនេះតែប៉ុណ្ណោះ។ ហើយសំដីនេះក៏កំពុងតែឆ្លុះបញ្ចាំងពីដង្ហើមចុងក្រោយនៃការបែកបាក់យ៉ាងពិតប្រាកដដែរ ពីព្រោះសូម្បីតែពាក្យស្លោករបស់អតីតខ្មោចបក្សសង្គ្រោះជាតិដែលធ្លាប់ប្រើពាក្យថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែ មួយ ក៏ក្រុម អេង ឆៃអ៊ាង បានដូរជំនួសវិញដោយពាក្យ ស្លោកថា៖ “ខ្ញុំជា សម រង្ស៊ី” រួចបាត់ទៅហើយ។ ដូច្នេះទង្វើទាំងនេះបានបង្ហាញពីការបែកបាក់គ្នាបាត់ទៅហើយ ដែលវាមិនចំលែកនិងពិបាកយល់នោះទេសម្រាប់ប្រជា ពលរដ្ឋដែលធ្លាប់គាំទ្របក្សនេះ។
ខ- ក្រុម កឹម សុខា៖
កាលពីពេលថ្មីៗកន្លងទៅនេះកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីបង្កើតរបស់ កឹម សុខា បាននិយាយឌឺដងនិងបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា របស់ សម រង្ស៊ី ថា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន តែប៉ុណ្ណោះ។ ហើយក្រុមស្និទ្ធនឹងលោក កឹម សុខា មួយចំនួនទៀតរួមមាន៖ យ៉ែម ប៉ុញ្ញរិទ្ធ ហ៊ីង សុខសាន្ត ប៉ាង ងួន ទៀង ហ៊ុន កុ ស ល្យ និងតំណាងរាស្ត្រអូស្ត្រាលី ហុង លីម ជាដើមផង។ល។ ក៏បានព្រួតគ្នាវាយប្រហារមកលើទណ្ឌិត សម រង្ស៊ី ផងដែរ។
សរុបមកដោយយោងតាមការរៀបរាប់ទាំងប៉ុន្មានខាងលើនេះបានបង្ហាញយ៉ាងច្បាស់អំពីការបែកបាក់គ្នាយ៉ាងធ្ងន់ ធ្ងររវាង សម រង្ស៊ី និង កឹម សុខា។ ពេលនេះមិនមែនជាមនុស្សតែមួយដូចដែលសកម្មជននិងអ្នកធ្លាប់គាំទ្រអតីតខ្មោចបក្សសង្គ្រោះជាតិធ្លាប់និយាយយ៉ាងរត់មាត់ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ដូចមុនទៀតឡើយ ដល់ពេលត្រូវចែកផ្លូវគ្នាហើយ ហើយក៏គ្មានផ្លូវបានចាប់ ដៃគ្នាតទៅទៀតដែរ៕

ដោយ៖ គង់ សំរេច

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី តាមចងកម្ម តែចាំស៊ីពែ កឹម សុខា!»

តើលោក កឹម សុខា ពិតជាមិនអាចគេចពីចំណងកម្មរបស់លោក សម រង្ស៊ី បានមែនឬ? ម្ត​​ងហើយម្តងទៀត លោក សម រង្ស៊ី តែងតាមចងកម្មលោក កឹម សុខា ឥតល្ហែឡើយជាពិ​សេ​សនៅពេលដែលដឹងថាលោក កឹម សុខា ប្រហែលជាអាចនឹងមានសេរីភាព លោក សម រង្ស៊ី តែងតែចេញមុខរឹតចំណងកម្មទៅលើលោក កឹម សុខា ជាដរាប។ ជាក់ស្តែង កាលពីយប់ថ្ងៃពុធទី ១១ ធ្នូ លោក សម រង្ស៊ី បាននិយាយតាមវិទ្យុអាស៊ីសេរីថា មានអង្គការធំៗពីររបស់អាល្លឺម៉ង់ បានជួយសរសេរកម្មវិធីនយោបាយឲ្យអតីតបក្សសង្គ្រោះជាតិ។ អង្គការរទាំងពីរនោះគឺ អ​ង្គការ  Konrad Adenauer Stiftung Foundation និងអង្គការ Frederic Norman Foundation។
លោក សម រង្ស៊ី បាននិយាយអួតអាងថា ខ្លួនគាត់ក៏មានទំនាក់ទំនងជិតស្និទ្ធនិងស៊ីជម្រៅជា​មួ​យអង្គការរបស់អាល្លឺម៉ង់ និងអង្គការរបស់សហរដ្ឋអាមេរិក NDI និង IRI ស៊ីជម្រៅជាងលោក កឹម សុខា ទៅទៀត ហើយលោក សម រង្ស៊ី ធ្វើជាជំរុញឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្តឹងលោកស្រី មែកែល នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងលោកត្រាំ ប្រធានាធិបតីអាមេរិកទៅតុលា​ការទៀតផង ពីព្រោះរដ្ឋាភិបាលទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងអតីតប​ក្សប្រឆាំង។ គេមិនដឹងថា ហេតុអ្វីបានជាលោក សម រង្ស៊ី ខំអូសរដ្ឋាភិបាលប្រទេសទាំងពីរមកភ្ជាប់ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួនទេ ខណៈដែលមេដឹកនាំបរទេសពិសេសលោកដូណា​ល់ត្រាំទើបតែបញ្ជាក់ប្រាប់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ថាខ្លួនគោរពអធិបតេយ្យភាពកម្ពុជារួចទៅហើយនោះ។
លោក សម រង្ស៊ី ធ្វើជាក្លាហានចង់ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញប្តឹងរូបលោកពីបទក្បត់ជាតិដូចលោក កឹម សុខា ផងដែរ។ បើស្តាប់មួយភ្លែតទៅដូចជាលោក សម រង្ស៊ី កំពុងជួយឈឺឆ្អាលចំ​ពោះលោក កឹម សុខា និងហាក់ដូចជាសម រង្ស៊ី ស្រឡាញ់ កឹម សុខា ណាស់ ចង់រួមសុខរួមទុ​ក្ខជាមួយគ្នា។ ប៉ុន្តែ តាមការពិត នៅពីក្រោយរូបភាពនេះ គឺមានបង្កប់ដោយចេតនាអាក្រក់​បំ​ផុតរបស់លោក សម រង្ស៊ី ដែលចង់ដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា ទៅវិញទេ។
ហេតុអ្វីបានជាខ្ញុំអាច អះអាងនិយាយបានដូច្នេះ? សូមពិចារណាហេតុផលដូចខាងក្រោម៖
ទី១៖ សំដីលោក សម រង្ស៊ី នេះជាការផ្តល់នូវភស្តុតាងបន្ថែមដល់តុលាការកម្ពុជាដែលគ្រោងនឹ​ងបើកសវនាការនៅពាក់កណ្តាលខែមករាឆ្នាំ២០២០លើករណីលោក កឹម សុខា។ ខ្ញុំនៅចាំបា​នថា ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងតាមរយៈសម្តីអះអាងរបស់គាត់ពាក់ព័ន្ធនឹងកា​រជួយជ្រោមជ្រែងនិងបង្វឹកពីសំណាក់គ្រូជំនាញបរទេសអំពីយុទ្ធសាស្ត្រនិងយុទ្ធវិធីផ្តួលរំលំរដ្ឋាភិបាលដោយចម្លងយកតាមចលនាបដិវត្តន៍ពណ៌នៅយូហ្គោស្លាវីនិងស៊ែរប៊ី។ ឥឡូវនេះ សម រង្ស៊ី កំពុងប្រាប់តុលាការកម្ពុជាអោយដឹងថា នៅមានភស្តុតាងជាច្រើនទៀត ដែលអាចដាក់បន្ទុ​កបន្ថែមលើលោក «កឹម សុខា ពាក់ព័ន្ធនឹងបទក្បត់ជាតិដោយឃុបឃិតជាមួយបរទេស» ហើ​យជាពិសេស សម រង្ស៊ីចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមានកឹម សុខា ជាប្រធានបានឃុបឃិតជាមួយបរទេសជាច្រើនទៀតដែលកន្លងទៅគេមិនបានលើកមកនិយាយ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី លើកមកនិយាយជាសាធារណៈនៅពេលនេះក្នុងគោលបំណងបន្ថែមបន្ទុកលើកឹម សុខា។
ទី២៖ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា៖ សម រង្ស៊ីដឹងថា ខ្លួននៅក្រៅប្រទេសនិងមិនហ៊ានចូលមកឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនទេ ! ដូច្នេះ គាត់ក៏តាំងខ្លួនជាអ្នកក្លាហានដោយធ្វើជានិយាយផ្គើ​នឲ្យតុលាការកម្ពុជាចោទគាត់ ពីបទក្បត់ជាតិដូច កឹម សុខា ដែរដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនដែ​លមិនបានពិចារណាវែងឆ្ងាយយល់ច្រឡំថា សម រង្ស៊ី ពិតជាក្លាហានមែន។ ប៉ុន្តែតាមពិត សម្តីរបស់ សម រង្ស៊ីយប់មិញនេះប្រៀបដូចជាយកចុងកាំបិទដ៏មុតស្រួចចាក់ចំបេះដូងកឹម សុខា។ បើនិយាយឲ្យចំគឺ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា ទាំងភ្នែកស្រស់តែម្តងពីព្រោះម្តងហើយម្តងទៀត គេតែងលឺលោក សម រង្ស៊ី និយាយថា គាត់មិនល្ងង់ឲ្យគេចាប់ដាក់គុកដូចកឹម សុខា ឡើយ។ ប៉ុន្តែពេលនេះ សម រង្ស៊ី បែរជានិយាយឌឺចង់ឲ្យតុលាការកម្ពុជា ចោទគាត់ដែរពីបទក្បត់ជាតិដូច កឹម សុខា ទៅវិញ។
ទី៣៖ សម រង្ស៊ី ក៏ចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមានកឹម សុខា ជាប្រធាននោះ សមនឹងត្រូវតុលាការរំលាយចោលមែនហើយពីព្រោះនេះជាគណបក្សដែលកើតឡើងតាមគំនិតរបស់បរទេសនិងក្រោមខ្សែញាក់របស់បរទេសទាំងស្រុងព្រោះសូម្បីតែកម្មវិធីនយោបាយរបស់គ​ណបក្សក៏បរទេសជាអ្នកសរសេរឲ្យដែរ។ ត្រង់ចំណុច  នេះ សម រង្ស៊ី ចង់បង្ហាញឲ្យឃើញថា កឹម សុខាជាមេបក្សដែលគ្មានសមត្ថភាព ពោលគឺគណបក្សសង្គ្រោះជាតិក្រោមការដឹកនាំរប​ស់ កឹម សុខា គ្មានចេះធ្វើអ្វីទាល់តែសោះក្រៅតែពីពឹងលើបរទេសទាំងស្រុង។
គួរកត់សម្គាល់ថា ចាប់តាំងពីកឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ ២០១៧ មក សម រង្ស៊ី តែងតែរិះរកមធ្យោបាយដើម្បីរារាំងការដោះលែងកឹម សុខា ជាដរាប។ ជាក់ស្តែង សម រង្ស៊ី ធ្លាប់បានប្រកាសយក សេរីភាព កឹម សុខា មកភ្នាល់ជាមួយលោក ហ៊ុន សែន ដោយដាក់លក្ខខ័ណ្ឌឲ្យលោកនាយក រដ្ឋមន្ត្រីចុះចេញពីអំណាចប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពទេ។ ការប្រកាសភ្នាល់បែបនេះបន្ទាប់ពីមានដំណឹងខ្សឹបខ្សៀវថា លោក កឹម សុខា អាចត្រូវគេដោះលែងកាលកំឡុងខែមីនាកន្លងទៅ។ ក្រោយមកទៀត លោក សម រង្ស៊ី និយាយថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មាន ន័យទេបើមិនឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ។
សម រង្ស៊ី ក៏ធ្លាប់និយាយជាញឹកញាប់ថា បើរដ្ឋាភិបាលក្រុងភ្នំពេញកាត់ទោស កឹម សុខា រួចហើ​យស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោស គឺជាឆាកល្ខោនមួយតែប៉ុណ្ណោះ។ ឥឡូវនេះ ពេលដឹងថា សំណុំរឿងក្តីកឹម សុខា បានឈានដល់ការបើកសវនាការក្នុងពេលឆាប់ៗ និងដោ​យក្តីបារម្ភខ្លាចក្រែង កឹម សុខា ត្រូវមានសេរីភាពធ្វើនយោបាយឡើងវិញ សម រង្ស៊ី ក៏ស្រាប់តែចេញមកបង្ហាញភស្តុតាងថ្មីៗទៀតដើម្បីដាក់បន្ទុកលើ កឹម សុខា បន្ថែមទៀតនៅពេលដែលក្រុ​មមេធាវីការពារក្តីកំពុងរកមធ្យោបាយនិងហេតុផលដើម្បីដោះបន្ទុកលោក កឹម សុខា។
តើទាំងអស់នេះមិនមែនជាឧបាយកលរបស់ សម រង្ស៊ីដើម្បីរារាំង កឹម សុខា មិនឲ្យរួចខ្លួនដោ​យបន្តជាប់គុកទៀតទេរឺ ?
ហេតុផលទាំងឡាយដូចបានលើកឡើងខាងដើម គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ដែលបង្ហាញថា ស​ម រង្ស៊ី នៅតែតាមចងកម្មជាមួយ កឹម សុខា ដល់ទីបញ្ចប់មិនព្រមលែងឡើយ។ នៅម្ខាងតា​មចងកម្ម តែនៅម្ខាងទៀត  សម រង្ស៊ី នៅតាមស៊ីពែ កឹម សុខា រហូតមិនព្រមដកថយដែរតាមរយៈការទន្ទិញពាក្យដដែលៗថា «កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ»ដើម្បីបោកប្រាស់អ្នកគាំទ្រ។ ប៉ុន្តែ នៅលើសមរភូមិជាក់ស្តែងក្នុងអតីតបក្សប្រឆាំងវីញ សម រង្ស៊ី និងកឹម សុខា មានតែម្នាក់ ពោលគឺមានតែមនុស្សម្នាក់ទេដែលត្រូវដឹកនាំអតីតបក្សសង្គ្រោះជាតិគឺ កឹម សុខា។ ដោយហេតុដូច្នេះហើយ សំរាប់ សម រង្ស៊ី មានតែបន្តទុកកឹម សុខា អោយនៅក្នុងគុកទេទើប សម រង្ស៊ី មានលេសបន្តតាំងខ្លួនជាប្រធានស្តីទីបានតទៅទៀត។ ផ្ទុយទៅវីញ បើកឹម សុខា មា​នសេរីភាពធ្វើនយោបាយឡើងវិញ គឺជីវិតនយោបាយរបស់ សម រង្ស៊ីក៏ត្រូវបញ្ចប់ដែរ។ នេះគឺជាហតុផលពិតប្រាកដ ដែលសម រង្ស៊ី ត្រូវតាមចងកម្ម តែចាំស៊ីពែ កឹម សុខា៕

ដោយ ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

បទអត្ថាធិប្បាយ៖ កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យសិទ្ធិមនុស្ស!

មជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនតូច ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនិងអង្គការអន្តរជាតិខ្លះដែល មាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែសម្តែងការព្រួយបារម្ភ ដដែលៗ អំពីស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនបានសិក្សាមើលឱ្យបានស៊ីជម្រៅលើទិដ្ឋភាពរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ ភាវូបនី យកម្មនៅកម្ពុជានោះទេ។ បើយើងពិនិត្យមើលឱ្យច្បាស់គឺ កម្ពុជាយើងពិតជាមានការរីកចម្រើនទៅមុខយ៉ាងខ្លាំងលើគ្រប់វិស័យ រួមទាំងវិស័យសិទ្ធិមនុស្សផងដែរ។
ទិវាសិទ្ធិមនុស្ស ១០ធ្នូ កន្លងទៅ គឺជានិមិត្តរូបអន្តរជាតិដ៏ពិសិដ្ឋ និងក៏ជាស្នូរជួងមួយដាស់មនុស្សលើពិភពលោកនេះឱ្យដឹងឮ និងទទួលយកអ្វីដែលជាច្បាប់ធម្មជាតិ និងច្បាប់ទំនើប ឬ ជាបទដ្ឋានអន្តរជាតិដែលប្រទេសនីមួយៗព្រមទទួលយកមកអនុវត្ត។ វាជាការពិត សិទ្ធិម នុស្សសំដៅយកសិទ្ធិគ្រប់បែបយ៉ាងដែលពលរដ្ឋគ្រប់រូបៗត្រូវមានក្នុងឋានៈខ្លួ នជាមនុស្ស។ ដូចគ្នាដែរ បទដ្ឋានអន្តរ ជាតិ ដែលអនុលោមតាមសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរ បស់អ ង្គ ការសហប្រជាជាតិ បានកំណត់អំពីសិទ្ធិ និងសេរីភាពទាំងឡាយដែលបុគ្គលម្នាក់ៗ ត្រូវមា ន ទោះបីក្នុងរបបនយោបាយណាក៏ដោយ។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានប្រកាសទទួ ល យក និងអនុវត្តបទដ្ឋានអន្តរជាតិទាំងអស់ទាក់ទងនឹងសិទ្ធិ មនុស្ស ក្នុងនោះមានសិទិ្ធនារី និ ងសិទ្ធិកុមារផងដែរ។ ប៉ុន្តែកត្តាទាំងអស់នេះ ត្រូវបានកម្ពុជាអនុវត្តយ៉ាងល្អប្រ សើរនិងខ្ជា ប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃ មិនដូចជាការចោទ ប្រកាន់ដោយងងើលរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។
បើយើងក្រឡេកថយក្រោយ នៅក្នុងរបបកម្ពុជាប្រជាធិ បតេយ្យដ៏ខ្មៅងងឹត គ្មានទេសិទ្ធិសេរីភា ពជាមូលដ្ឋាន។ សិទ្ធិសេរីភាពជាមូលដ្ឋាន របស់ប្រជាជនគ្រប់រូបត្រូវបានដកហូតទាំងស្រុងរួមទាំងសិទ្ធិរស់រានមាន ជីវិតផងដែរ។ ពាក្យថា អង្គការ នៅសម័យនោះ គឺជាអ្នកកំណត់ជោគ វា សនារបស់បុគ្គលម្នាក់ៗ។ ជាភ័ព្វសំណាង សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររស់ជាមនុស្សរបស់ប្រ ជាជនខ្មែរគ្រប់រូបត្រូវយកជូនប្រជាជននិងជាតិ មាតុភូមិត្រឡប់មកវិញ ដោយយគុណនៃថ្ងៃប្រាំ ពីរ មករា ឆ្នាំ១៩៧៩។ ការពិតក្នុងប្រវត្តិសាស្រ្ត គុណថ្ងៃ ៧ មករា ពិតជាមូលដ្ឋានដ៏សំ ខា ន់បាននាំឈានទៅដល់ការសង្គ្រោះអាយុជីវិតប្រជា ជាតិខ្មែរ ការរំលត់សង្គ្រាមស៊ីវិលដ៏មហាវិ នាសកម្ម និងការបង្រួបបង្រួមជាតិខ្មែរទាំងមូលក្រោមដំបូលនៃរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩៣ និងការកសាងឡើងវិញនៃរបបប្រជា ធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមទី២នាពេលបច្ចុប្បន្ន។
កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី ប្រែក្លាយពីប្រទេសដែលប្រើប្រាស់អាវុធដើម្បីដណ្តើមអំ ណាចមកជាប្រទេសដែលមានការប្រកួតប្រជែងតាមរយៈការបោះឆ្នោតយ៉ាងទៀត ទាត់រៀងរាល់៥ឆ្នាំម្តង។ ចំណុចនេះហើយដែលបង្ហាញពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាគ្រ ប់រូប ត្បិតបើមានសង្គ្រាម វាបានសម្លាប់ជីវិត មនុស្សគ្រប់ពេលវេលា ហើ យអាយុជីវិតនេះទៀតសោតក៏កាន់តែងាយរងគ្រោះជាទីបំផុត។
ប្រជាជនកម្ពុជាបច្ចុប្បន្នមានសិទ្ធិដើរហើរគ្រប់ទីកន្លែង ពោលគឺឱ្យតែមានបុណ្យទានម្តងៗ ប្រ ជាជនធ្វើដំណើរទៅតាមទីជិតឆ្ងាយ ទៅស្រុកកំណើត ទៅរមណីដ្ឋាន កន្លែងកម្សាន្តសប្បាយដោយគ្មានការភ័យខ្លាច។ ប្រជា ជនកម្ពុជាមិនត្រឹមតែដើរកម្សាន្តនៅក្នុងស្រុកនោះទេ អ្នកដែលមានលទ្ធភាពច្រើនអាចធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសទៀតផង ពីមួយឆ្នាំទៅមួយឆ្នាំមានបងប្អូនខ្មែរមិនតិចឡើយទៅទស្សនកិច្ចនៅបរទេស។ នេះគ្រាន់តែជាតឹកតាងមួយចំនួនតូចប៉ុណ្ណោះដែលបង្ហាញពីការរីកចម្រើននៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
ចំណុចមួយទៀត គឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងវិស័យសារព័ត៌មាន។ កម្ពុជាបច្ចុប្បន្នគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន ពោលគឺមានសារព័ត៌មានជាច្រើនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយាយភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម បើនិយាយពីទូរស័ព្ទវិញមានច្រើនប្រព័ន្ធ ប្រជាជនខ្មែរប្រើប្រាស់សុទ្ធតែទូរស័ព្ទទំនើបស្មាតហ្វូន។ ចំណុចទាំងអស់នេះហើ យដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។
ជារួម កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងច្រើនពាក់ ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដែលយើងរៀ បរាប់មិនអស់ឡើយ ហើយប្រជាជនកម្ពុជាក៏កំពុងតែទទួលបាននូវអត្ថប្រយោជន៍ពីការរីកច ម្រើននេះផងដែរ។ ប៉ុន្តែ ក៏យើងមិនភ្លេចឡើយថា មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងសិទ្ធិគ្រប់ បែបយ៉ាងនោះគឺត្រូវឈរលើកត្តាសុខសន្តិភាព ប្រសិនបើគ្មានសន្តិភាពនោះទេ កុំថាឡើយសិទ្ធិមនុស្ស សូម្បីតែជីវិតរបស់យើងម្នាក់ៗក៏មិនអាចថែរក្សាបានឡើយ។ ដូចនេះ កម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការ ពារសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍគ្រប់វិស័យរួមទាំងវិស័យសិទ្ធិមនុ ស្សនេះផងដែរ៕

ដោយ៖ សារ៉ាដា

អាមេរិក ផ្តល់ជំនួយឥតសំណង១ ៥០០លានដុល្លារជួយដល់កម្ពុជា

គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជា១៥០០លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក បាននាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ សហរដ្ឋអា មេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១ ៥០០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យ អប់រំសុខាភិបាល កសិកម្ម និងបរិស្ថាន។ លោកបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃមានក្រុមហ៊ុន អាមេរិកជាច្រើនបានដាក់ទុនវិនិយោគ នៅកម្ពុជាជាបន្តបន្ទាប់ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី បានបន្តកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក Patrick Murphy បានថ្លែងថា រដ្ឋាភិបាលអាមេរិក នឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីសុខភាពសាធារណៈ ការអប់រំ កម្មវិធីកសិកម្ម បរិស្ថាន កម្មវិធីដោះមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ អាមេរិក នឹងបន្តជួយផងដែរ ដល់វិស័យឯកជននៅកម្ពុជាតាមរយៈកម្មវិធីលើកកម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត៕