Monday, December 21, 2015

ពន្លាជាតិកម្ពុជាជាតិកម្ពុជា បានទទួលពានរង្វាន់ប្រាក់ ក្នុងពិព័រណ៍ពាណិជ្ជកម្មពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះថា ពន្លាជាតិកម្ពុជា បានទទួលពានរង្វាន់ប្រាក់ ចំពោះការបង្កើតប្រធានបទពិព័រណ៍ប្រកបដោយភាពច្នៃប្រឌិត «ដំណាំស្រូវដាំ នៅលើដែនដីវប្បធម៌ដ៏សម្បូរបែប» ដែលសិ្ថតក្រោមប្រធានបទរបស់ពិព័រណ៍ពិភពលោក «ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត» សម្រាប់ឆ្នាំ២០១៥។ ពន្លាជាតិ ដែលមានផ្ទៃក្រលា២៥០ ម៉ែត្រក្រឡា បានបញ្ជាក់ពីសារៈសំខាន់ស្តីពីផលិតកម្មដំណាំស្រូវ នៅលើដែនដី វប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។
ក្រសួងបានបញ្ជាក់ទៀតថា ពានរង្វាន់នេះបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ និងនាំមកនូវមោទនភាពជាតិសម្រាប់កម្ពុជា ក្នុងការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥។ ពន្លាជាតិកម្ពុជា បានទទួលស្វាគមន៍អ្នកចូលរួមទស្សនាពិព័រណ៍ជាង ២លាននាក់ សម្រាប់រយៈពេល ៦ខែនៅក្នុងការតាំងពិព័រណ៍នៅទីក្រុងមីឡាន ប្រទេសអ៉ីតាលី។
ក្រសួងពាណិជ្ជកម្ម នឹងបើកសន្និសីទព័ត៌មានមួយបង្ហាញពីជោគជ័យនេះ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ នាក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយផ្តោតលើការរចនាពន្លាជាតិ និងសេចក្តីលម្អិតស្តីពីប្រធានបទ «ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត» ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០១៥។
 ប្រទេសកម្ពុជាទទួលបាន «ពានរង្វាន់ប្រាក់ (Silver Award)» ពីពិព័រណ៍ពាណិជ្ជកម្មពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៥ ដែលប្រារព្ធឡើងនៅទីក្រុងមីឡាន ប្រទេសអ៉ីតាលី ដោយមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេសនានាចំនួន៩១ នៅលើពិភពលោក។

ប្រទេសកម្ពុជាបានចូលរួមប្រកួតប្រជែងជាមួយ ៩១ប្រទេស។ ជាលទ្ធផលកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលមានមោទនភាពយ៉ាងក្រៃលែងទទួលបានពានរង្វាន់ប្រាក់ ០១គ្រឿង (Silver Award) ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE)

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ ១២គ្រួសារ នៅខេត្តកណ្តាល

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយ​ការសម្តេចតេជោ បានយកអំណោ​យសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជា​ពលរដ្ឋទីទ័លក្រ ចំនួន ១២ គ្រួសារ ស្ថិ​តក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តា​លស្ទឹង ខេត្តក​ណ្តាល។ កម្មវិធីនេះដឹ​កនាំដោយ លោក ហ៊ិ​ន សុវុឌ្ឍ ដោយនាំយកអំណោ​យជាស្បៀង រួមមាន៖ ម៉ីយើង ចំនួន​៣៦ កេស, ទឹកស៊ីអ៊ីវចំនួន ១២ យួរ ស្មើ​នឹង៧២ដប, ត្រីខចំនួន ៦០ កំប៉ុង, និងថវិកាចំនួន ១០០​០០០រៀល។
លោក ហ៊ិន សុវុឌ្ឍ បានមានប្រ​សាសន៍បញ្ជាក់ជូនប្រជា​ពលរដ្ឋថា ថ្វីត្បិតតែអំ​ណោយនេះ មាន​បរិមាណតិចតួ​ចមែន តែជាការបញ្ជាក់​ពីសណ្តានចិត្តសប្បុ​រសធម៌របស់សម្តេ​ចតេជោ ហ៊ុន សែន ជានាយ​ករដ្ឋមន្ត្រី  ដែលតែងតែគិត​គូរទៅដល់សុខទុក្ខ​របស់ប្រជាព​លរដ្ឋខ្មែរទូ​ទៅ និងមានព្រហ្ម​វិហារធម៌គិតគូរ​ដល់ការខ្វះខាតរបស់​ពុកម៉ែបងប្អូន តាមរយៈអំណោ​យនេះ ជាសក្ខីភា​ពស្រាប់។
ក្រុមជំនួ​យការសម្តេចតេ​ជោ បានឲ្យដឹងថា ក្រុមខ្លួនទទួលកិច្ចកា​របំពេញបេសកកម្មស្វែ​ងរកគ្រួ សារទី​ទ័លក្រជាក់ស្តែង​នៅតាមភូមិ​ ឃុំ ដោយមិនធ្វើតា​មរយៈ មេភូមិ មេឃុំទេ គឺយើងធ្វើដោយខ្លួនឯង និងចែ​កដោយផ្ទាល់ដៃជាមួយប​ណ្តាញសប្បុរសធ​ម៌ស្ម័គ្រចិត្ត ជា​ពិសេសទៅទៀត គឺបេសកក​ម្មនេះ ឈរលើគោលការណ៍​មិនរើសអើងពណ៌សម្បុ​រនយោបា​យឡើយ។ បេស​កកម្មនេះ បង្ហាញនិងសម្តែ​ងឲ្យឃើញនូវចិត្តសប្បុ​រសធម៌គំរូរបស់​សម្តេចតេជោ ហ៊ុន សែន ជូនប្រជា​ពលរដ្ឋខ្មែរ និងធ្វើឡើ​ងក្នុងគោលបំណងចង់​ពង្រឹងសេចក្តីស្រ​ឡាញ់ រាប់អា​នគ្នាជាភា​តរៈក្នុងរង្វង់​មហាគ្រួសារខ្មែរ ដោយលើកកំព​​ស់វប្បធម៌នៃការជួយយកអា​សារគ្នា ដែ​លជាប្រពៃណីជាយូរល​ង់មកហើយរបស់ដូ​នតាខែ្មរ។
ឆ្លើយតបនឹង​ការងារមនុ​ស្សធម៌នេះ ប្រជាពលរដ្ឋបានសម្តែងការ​ពេញចិត្តរីករាយ និងថ្លែងអំណរគុណដ​ល់សម្តេចតេជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅចំពោះការយ​កចិត្តទុកដាក់របស់សម្តេចគ្រ​ប់ពេលវេលា។ គួរបញ្ជាក់ថា កម្មវិធីនេះបាន​ផ្តល់ឱកាសយ៉ាងច្រើ​​នដល់ក្រុមជំនួយការសម្តេចតេ​ជោ ដឹង និងយល់ពីទស្សនៈប្រជាពល​រដ្ឋអំពីសុខទុក្ខពិតប្រាក​ដនៅមូ​លដ្ឋាន៕




ព្រះមហាក្សត្របានយាងចេញពីកម្ពុជា ក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរយៈពេល៣ថ្ងៃ

យោងតាមទំ​ព័រហ្វេសប៊ុកផ្លូវការ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា ដែលមាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែលបាន​បង្ហោះនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១​៥នេះ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃ​ទី២១ ធ្នូ ឆ្នាំ ២០១៥ នេះ សម្ដេច តេជោ ហ៊ុន សែន អញ្ជើញ​ជូនព្រះរាជ​ដំណើរ ព្រះករុ​ណា ព្រះបាទសម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី យាងទៅ​បំពេញទស្ស​នកិច្ចផ្លូវរដ្ឋ នៅសាធារណ​:រដ្ឋ ប្រជាធិបតេ​យ្យ ប្រជាមានិត ឡាវ ។
                                                                                      
អញ្ជើញមកជូ​នព្រះរាជដំណើ​រយាង របស់ព្រះករុណាព្រះ​មហាក្សត្រនៅព្រលា​នយន្តហោះ អន្តរជាតិភ្នំ​ពេញមា​នវត្តមាន សម្ដេចតេ​ជោ ហ៊ុន សែន សម្ដេចវិបុ​លសេនាភក្ដី សា​យ ឈុំ ប្រធានព្រឹ​ទ្ធសភា សម្ដេចអគ្គ​មហាពញាច​ក្រី ហេង សំរិន ប្រធា​នរដ្ឋសភា ព្រមទាំងរា​ជវង្សានុវង្ស និង នាម៉ឺនស​ព្វមុខមន្ត្រីជា​ច្រើនរូបទៀ​តផងដែរ។
                  
ការយាង​ទៅបំពេញទស្ស​នកិច្ចរបស់ព្រះអ​ង្គ គឺតបតាមការ គោរព​យាង ពីលោក Choummaly SAYASONE ប្រធានរដ្ឋនៃ​សាធារណៈរដ្ឋប្រជា​ធិបតេយ្យប្រជាមា​និតឡាវ ។ ហើយកា​រយាងទៅ របស់ព្រះ​អង្គគឺ មានរយៈពេលពីថ្ងៃ​ទី ២១ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៥ ។
                     

សូមព្រះ​អង្គមានព្រះរាជ​សុខភាពល្អបរិបូ​ណ៌ និងព្រះជន្ម​យឺនយូរដើម្បី​គង់ប្រថាប់​ជាម្លប់ដ៏    ត្រជាក់​បំផុតសម្រាប់ប្រជា​នុរាស្រ្ត និងប្រទេសកម្ពុជា​ទាំងមូល ៕