Monday, December 21, 2015

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ ១២គ្រួសារ នៅខេត្តកណ្តាល

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយ​ការសម្តេចតេជោ បានយកអំណោ​យសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជា​ពលរដ្ឋទីទ័លក្រ ចំនួន ១២ គ្រួសារ ស្ថិ​តក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តា​លស្ទឹង ខេត្តក​ណ្តាល។ កម្មវិធីនេះដឹ​កនាំដោយ លោក ហ៊ិ​ន សុវុឌ្ឍ ដោយនាំយកអំណោ​យជាស្បៀង រួមមាន៖ ម៉ីយើង ចំនួន​៣៦ កេស, ទឹកស៊ីអ៊ីវចំនួន ១២ យួរ ស្មើ​នឹង៧២ដប, ត្រីខចំនួន ៦០ កំប៉ុង, និងថវិកាចំនួន ១០០​០០០រៀល។
លោក ហ៊ិន សុវុឌ្ឍ បានមានប្រ​សាសន៍បញ្ជាក់ជូនប្រជា​ពលរដ្ឋថា ថ្វីត្បិតតែអំ​ណោយនេះ មាន​បរិមាណតិចតួ​ចមែន តែជាការបញ្ជាក់​ពីសណ្តានចិត្តសប្បុ​រសធម៌របស់សម្តេ​ចតេជោ ហ៊ុន សែន ជានាយ​ករដ្ឋមន្ត្រី  ដែលតែងតែគិត​គូរទៅដល់សុខទុក្ខ​របស់ប្រជាព​លរដ្ឋខ្មែរទូ​ទៅ និងមានព្រហ្ម​វិហារធម៌គិតគូរ​ដល់ការខ្វះខាតរបស់​ពុកម៉ែបងប្អូន តាមរយៈអំណោ​យនេះ ជាសក្ខីភា​ពស្រាប់។
ក្រុមជំនួ​យការសម្តេចតេ​ជោ បានឲ្យដឹងថា ក្រុមខ្លួនទទួលកិច្ចកា​របំពេញបេសកកម្មស្វែ​ងរកគ្រួ សារទី​ទ័លក្រជាក់ស្តែង​នៅតាមភូមិ​ ឃុំ ដោយមិនធ្វើតា​មរយៈ មេភូមិ មេឃុំទេ គឺយើងធ្វើដោយខ្លួនឯង និងចែ​កដោយផ្ទាល់ដៃជាមួយប​ណ្តាញសប្បុរសធ​ម៌ស្ម័គ្រចិត្ត ជា​ពិសេសទៅទៀត គឺបេសកក​ម្មនេះ ឈរលើគោលការណ៍​មិនរើសអើងពណ៌សម្បុ​រនយោបា​យឡើយ។ បេស​កកម្មនេះ បង្ហាញនិងសម្តែ​ងឲ្យឃើញនូវចិត្តសប្បុ​រសធម៌គំរូរបស់​សម្តេចតេជោ ហ៊ុន សែន ជូនប្រជា​ពលរដ្ឋខ្មែរ និងធ្វើឡើ​ងក្នុងគោលបំណងចង់​ពង្រឹងសេចក្តីស្រ​ឡាញ់ រាប់អា​នគ្នាជាភា​តរៈក្នុងរង្វង់​មហាគ្រួសារខ្មែរ ដោយលើកកំព​​ស់វប្បធម៌នៃការជួយយកអា​សារគ្នា ដែ​លជាប្រពៃណីជាយូរល​ង់មកហើយរបស់ដូ​នតាខែ្មរ។
ឆ្លើយតបនឹង​ការងារមនុ​ស្សធម៌នេះ ប្រជាពលរដ្ឋបានសម្តែងការ​ពេញចិត្តរីករាយ និងថ្លែងអំណរគុណដ​ល់សម្តេចតេជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅចំពោះការយ​កចិត្តទុកដាក់របស់សម្តេចគ្រ​ប់ពេលវេលា។ គួរបញ្ជាក់ថា កម្មវិធីនេះបាន​ផ្តល់ឱកាសយ៉ាងច្រើ​​នដល់ក្រុមជំនួយការសម្តេចតេ​ជោ ដឹង និងយល់ពីទស្សនៈប្រជាពល​រដ្ឋអំពីសុខទុក្ខពិតប្រាក​ដនៅមូ​លដ្ឋាន៕




No comments:

Post a Comment