Thursday, May 13, 2021

រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា "តំបន់លឿងទុំ🟠" និង "តំបន់លឿង🟡" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩📌

BREAKING: រដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបន្ដអនុវត្តវិធានការ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រឃុំពើក ស្រុកអង្គស្នួល។ សេចក្ដីសម្រេចដែលត្រូវបានកំណត់នោះរួមមាន៖ * «តំបន់ក្រហម»៖ ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ និងផ្នែកខ្លះ នៃភូមិអណ្ដូង (លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿងទុំ) នៃឃុំបែកចាន * «តំបន់លឿងទុំ»៖ ភូមិពងទឹក, ភូមិត្នោតម្ពើម ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្ដូង (ស្ថិតនៅប៉ែងខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន * «តំបន់លឿង»៖ ភូមិកម្ពោតស្បូវ, ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖

BREAKING: រដ្ឋបាលខេត្តព្រះសីហនុ បន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់កូវីដ១៩ ដោយកំណត់ជាតំបន់លឿងទុំ តំបន់លឿង និងតំបន់ក្រហម

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់ភូមិសាស្រ្តខេត្តព្រះសីហនុ លើទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់លឿងទុំ តំបន់លឿង និងទីតាំងក្រហម។

វិធានការរដ្ឋបាលដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕

សូមអានសេចក្តីសម្រេចខាងក្រោម៖


រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះបុគ្គលដែលមានការសង្ស័យពាក់ព័ន្ធនឹងកូវីដ នៅតាមលំនៅដ្ឋាន ឬនៅតាមទីសំណាក់

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្ដីពីការដាក់ឱ្យធ្វើចត្តាឡីស័ក ចំពោះបុគ្គលដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាមលំនៅដ្ឋាន ឬនៅតាមទីសំណាក់ និងការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សូមអានសេចក្តីណែនាំខាងក្រោម៖














សូមអបអរសាទរអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦០នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ.!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃ គណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាល និងផ្ដាំផ្ញេីរជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ៕












លោក ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងខណ្ឌកំបូល

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌកំបូល។ ការចុះពិនិត្យនេះក៏មានការចូលរួមពី លោក ហេង សួ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងកម្លាំងជំនាញ និងអាជ្ញាធរដែលដីជាច្រើនរូបទៀត។


ក្នុងដំណើរចុះត្រួតពិនិត្យមើលសកម្មភាពការងារ របស់ក្រុមគ្រូពេទ្យកងទ័ព ដែលកំពុងមមាញឹកក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នៅតាមមណ្ឌលចាក់វ៉ាក់សាំងមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន ៧ មណ្ឌលចាក់វ៉ាក់សាំង និងកម្លាំងក្រុមគ្រួពេទ្យចូលរួមប្រតិបត្តិការចាក់វ៉ា់ក់សាំង ក្នុងភូមិសាស្ត្រខណ្ឌកំបូល មានក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានវិស្វកម្ម កម្លាំងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានបញ្ជូនសារ កម្លាំងក្រុមគ្រូពេទ្យនាយកដ្ឋានសុខាភិបាល កម្លាំងក្រុមគ្រូពេទ្យទីចាត់ការសុខាភិបាល និងកម្លាំងក្រុមគ្រូពេទ្យមកពីសាលានាយទាហានសកម្ម។


យោងទៅតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨៧៧,៨៤០នាក់។


ក្នុងឱកាសចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដុសទី១ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាពេលល នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖ ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី គឺដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និងឈានទៅរកភាពប្រក្រតីវិញ។ 


ដូច្នេះបើទោះបីបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានទទួលការចាក់វ៉ាក់សាំង ដូសទី ១ និងដូសលើកទី២ រួចរាល់នៅពេលខាងមុខនេះក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវបន្តការពារខ្លួនជានិច្ច ដោយអនុវត្តនូវវិធានការ ៣ កុំ និង ៣ការពារ និងវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍យើង ស្របខណៈពេលស្ថានភាពនៃការឆ្លង ជម្ងឺកូវីដ-១៩ សហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។ 


នៅក្នុងស្ថានភាពពេលនេះ លោក បានចាត់ទុកក្រុមគ្រូពេទ្យជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជម្ងឺកូវីដ១៩។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទាំងអស់ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់នៅតាមមូលដ្ឋានដែលយើងរស់នៅនីមួយៗ។


លោកបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសយើងក៏នៅមានការខ្វះខាតនូវវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋនៅឡើយ ហើយវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ក៏មិនទាន់បានចាក់ជូនគ្រប់គ្នា តែទោះបីយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ឲ្យបានគ្រប់ៗគ្នា ៕







សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារថ្នាក់ខេត្តដើម្បីត្រៀមរៀបចំគ្រប់គ្រង និងចាត់ចែងសាកសពដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង





ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ«ខ្យល់កន្រ្តាក់» ទទួលបានព្រះរាជអំណោយ

 ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរលោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជអំណោយរបស់សម្ដេចឪសម្ដេចម៉ែជូនដល់ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ«ខ្យល់កន្រ្តាក់» នៅវត្តវិហារហ្លួង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕







រដ្ឋបាលខេត្តសៀមរាបទទួលអំណោយរបស់អ្នកឧកញ៉ា សៀង ណាំ ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល

 សៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ២០តោន ត្រីខ ១០០កេស និងទឹកសុទ្ធ១៥០កេស ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

នាឱកាសនេះដែរ អ្នកឧកញ៉ា សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបនៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះដោយសារជំងឺដ៏កាចសាហាវនេះ។

លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកឧកញ៉ា សៀង ណាំ និងភរិយា ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធនធានផ្ទាល់ដោយបានផ្តល់ជូននូវសម្ភារគ្រឿងឧបភោគបរិភោគសម្រាប់បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី-ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុព័ទ្ធដោយហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភជាមួយប្រជាពលរដ្ឋដែលបាន វិលត្រឡប់មកពីបណ្តារាជធានី ខេត្តមានហានីភ័យខ្ពស់នៃជំងឺនេះផងដែរ។ លោកបានបន្ថែមថា រដ្ឋបាលខេត្ត បានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និងក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍។ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជំងឺកូវីដ-១៩ ដល់ត្រឹមថ្ងៃនេះមានចំនួន៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៥៥នាក់។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា ក៏ដូចសប្បុរសជនបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះទៅតាមបណ្តាក្រុង ស្រុកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួមឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង៕




អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

 កំពត៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស នូវអង្ករ ២តោន ម៉ាស់ចំនួន៥,០០០ម៉ាស់ អាល់កុលលាងដៃចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន៣០កេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករ ម៉ាស អាល់កុលលាងដៃ និងទឹកបរិសុទ្ធ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់នាពេលនេះ។ លោកក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននឹងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល លើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ នៅមូលដ្ឋាន សម្រាប់បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល៕





រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ”

 ក្រចេះ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ” ក្រោមអធិបតីភាព លិក វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តក្រចេះ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើសកម្មភាពយុទ្ធសាស្រ្តនីមួយៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យដែលបានដាក់ចេញប្រែក្លាយខេត្តក្រចេះទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ មានភាពទាក់ទាញក្នុងតំបន់ភូមិភាគឦសានតាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ។

សូមជម្រាបផងដែរថា ផែនការនេះបានកំណត់យកនូវយុទ្ធសាស្ត្រគោលចំនួន៨ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះរួមមាន៖
១-ការអភិវឌ្ឍផលិតផលទេសចរណ៍
២-ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
៣-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍
៤-សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន
៥-ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រងវិស័យទេសចរណ៍
៦-ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ
៧-ការវិនិយោគក្នុងវិស័យទេសចរណ៍
៨-ការភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឯកភាពលើការរៀបចំផែនការនេះ និងផ្តល់អនុសាសន៍បន្ថែមឲ្យគណៈកម្មាការដាក់បញ្ចូលនូវតំបន់សក្តានុពលចំនួន៣បន្ថែមទៀតដើម្បីអភិវឌ្ឍឲ្យចំគោលដៅ បន្ថែមលើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានរួមគ្នាអភិរក្ស និងពិនិត្យលទ្ធភាពរៀបចំតំបន់សក្តានុពលដែលមានស្រាប់ក្នុងតំបន់របស់ខ្លួន ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕