Thursday, March 29, 2018

ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី

កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិក្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីមានការចូលរួមពីលោក សោម វឺន អភិបាលស្រុករលាប្អៀរ ព្រមទាំងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនផងដែរ៕





(សូមទស្សនាវីដេអូ) មេទ័ពចិនប្រកាសថា មហាមិត្តភាពកម្ពុជា-ចិន បានកសាងឡើងយ៉ាងផ្ចិតផ្ចង់ពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ពេលបច្ចុប្បន្ន

(សូមទស្សនាវីដេអូ) កែម ឡី និងជុន ច័ន្ទបុត្រ បញ្ជាក់ថា គណបក្សប្រឆាំងគឺជាគ្រោះថ្នាក់សម្រាប់ជាតិ

(សូមទស្សនាវីដេអូ) លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង

(សូមទស្សនាវីដេអូ)៖ ខេត្តត្បូងឃ្មុំរៀបចំ​ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត​លើកទី៦ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា

លំហាត់ហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជា នាពេលអនាគត

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពល ខេមរភូមិន្ទ នៅតែចាត់ទុកថា លំហាត់ហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាព យោធិន ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្យង់ បូ អគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា, ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ព រំដោះប្រជាជនចិន និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនកុះករផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដាក់ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំង ប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។
សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរ សាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ៕









លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការពារជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា កម្មវត្ថុនៃការសុំជួបនាពេលនេះ គឺដើម្បីអញ្ជើញលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបានជម្រាបថា នេះជាកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនមិនទាន់យល់ច្បាស់។ លើសពីនោះទៀត សន្និសីទនេះក៏អាចជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតបទៅនឹងការអញ្ជើញ លោករដ្ឋមន្ត្រីក៏បានទទួលយកការអញ្ជើញនេះ ដោយលោកយល់ថាសន្និសីទនេះ មានសក្ដានុពលច្រើនក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។ លោកបន្តទៀតថា ប្រទេសអាល្លឺម៉ង់ជាប្រទេសឧស្សាហកម្មធំមួយ ក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ ដូចនេះនៅក្នុងសន្និសីទនេះ លោករំពឹងថានឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាពមួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់ រថយន្ត៕






(សូមទស្សនាវីដេអូ)៖ ទស្សនៈមិត្តអ្នកអាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាដៃគូលើឆាកអន្តរជាតិ ដែលមិនអាចខ្វះបាន

ការបោះឆ្នោតម៉ាឡេស៊ី៖ បាតុកម្មត្រូវបានអំពាវនាវឡើង​ខណៈ​ដែល​លោក Najib បែង​ចែក​ព្រំ​ដែន​នៃ​មណ្ឌល​បោះ​ឆ្នោត

មួយឆ្នាំនៃការព្រួយបារម្ភ និងប្រថ្នូលអាក្រក់នៅក្នុងគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីនឹងបញ្ចប់នៅសប្តាហ៍នេះ នៅពេលដែល រដ្ឋាភិបាលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យអនុម័តនៅក្នុងសភានូវអាវុធដ៏សំខាន់មួយសម្រាប់ការ​បោះ​ឆ្នោតរបស់ខ្លួន ដែលចំណុចនេះគឺជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសចំពោះផែនទីបោះ​ឆ្នោតរបស់ម៉ាឡេស៊ី ដែលនឹងអាចកេញប្រយោជន៍ពីភាគីម្ខាងទៀត។

ក៏ប៉ុន្តែ សមាជិកសភាចេញពីសម្ព័ន្ធគណបក្សប្រឆាំង Pakatan Harapan បានប្រាប់សារព័ត៌មាន This Week in Asia ថា ពួកគេមានផែនការប្រឆាំងទៅនឹងព្រំដែនមណ្ឌលបោះ​ឆ្នោតថ្មី ដែលនឹងត្រូវដាក់មកជជែកនៅក្នុងសភានៅថ្ងៃពុធនេះ ពី​ព្រោះ​ព្រំ​ដែនថ្មីនេះនឹងប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរដល់តំបន់ដែលគាំទ្រពួកគេ។

សមាជិកសភាគណបក្សប្រឆាំង និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ឈ្មោះថា Bersih 2.0 និយាយថា ពួកគេនឹងធ្វើបាតុកម្មនៅច្រកទ្វារសភានៅថ្ងៃពុធនេះ ដើម្បីជំរុញឱ្យប្រធានសភាបញ្ឈប់ការជជែកអំពីការផ្លាស់ប្តូរព្រំដែនមណ្ឌលបោះឆ្នោតនេះ។ ពួកគេរៀបរាប់ថា ករណីនេះគឺជាករណីដ៏អាក្រក់នៃប្រវត្តិសាស្រ្តបោះឆ្នោតរបស់ប្រទេស។

លោក Najib ប្រធានសម្ព័ន្ធគណបក្សកាន់អំណាច Barisan Nasional ត្រូវបានគេរំពឹងថា នឹងជំរុញការផ្លាស់ប្តូរនេះតាមរយៈអង្គនីតិបញ្ញត្តិ ដែលជាស្ថាប័នពួកខ្លួនគ្រប់គ្រង។

បញ្ហានៃការបោះឆ្នោតនៅម៉ាឡេស៊ីនាពេលថ្មីៗនេះ ត្រូវបានគេរឹតបន្តឹងលើកិច្ចការប្រកួតប្រជែងមួយចំនួន បើទោះបីជា មាន​ការ​ប្តឹង​តវ៉ាជារឿយៗពីគណបក្សប្រឆាំងថា ជាការបោះ​ឆ្នោតអយុត្តិធម៌ក៏ដោយ។

ឆ្លើយតបទៅនឹងកាសែត This Week in Asia អ្នកនាំពាក្យគណបក្ស Barisan Nasional ម្នាក់បានច្រានចោលការតវ៉ារបស់គណបក្សប្រឆាំងដែលថា ដំណើរការនៃការបោះឆ្នោតនេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីរៀបចំឱ្យអ្នកគាំទ្របរាជ័យ។

អ្នកនាំពាក្យគណបក្ស Barisan Nasional លោក Eric See-To បាននិយាយថា “គណ​បក្ស​ប្រឆាំងនឹងបន្តនិយាយថា ការបោះឆ្នោតគឺអយុត្តិធម៌ ពីព្រោះវាគឺជាយុទ្ធសាស្រ្តមួយ ដែល​ពួកគេប្រើប្រាស់ដើម្បីទាញយកនូវផលចំណេញ និងផ្តល់ឱ្យពួកគេនូវការលើកលែងមួយដែលពួកគេបាត់បង់។”

ផែនទីបោះឆ្នោតថ្មីដែលស្នើឡើងដោយគណៈកម្មការបោះឆ្នោត បានរក្សានូវចំនួនសរុបនៃអាសនៈសភាចំនួន ២២២ អាសនៈ។

គណបក្ស Barisan Nasional ក្នុងពេលបច្ចុប្បន្ន គ្រប់គ្រង ១៣២ អាសនៈ ខណៈដែលគណបក្សប្រឆាំង Pakatan Harapan គ្រប់គ្រង ៧២ អាសនៈ។ គណបក្ស Parti Islam SeMalaysia គ្រប់គ្រង ១៣ អាសនៈ។

នៅក្នុងផែនទីបោះឆ្នោតចុងក្រោយ ដែលនឹងត្រូវដាក់ឱ្យអនុម័តនៅក្នុងសភានៅថ្ងៃពុធនេះ ព្រំដែនបោះឆ្នោត ៤០ ភាគរយ នៃរដ្ឋ Selangor និងអាសនៈសភានឹងត្រូវបានបែងចែកទៅតាមសំណើរបស់នាយកដ្ឋានបោះឆ្នោតឆ្នាំ ២០១៦។

សំណើទីពីរនេះ ត្រូវបានគេមើលឃើញថា នាយកដ្ឋានបោះឆ្នោតបានផ្លាស់ប្តូរចំណុចមួយចំនួននៃផែនទីបោះឆ្នោត​ឆ្នាំ​២០១៦​ បន្ទាប់ពីមានការច្រានចោលជិត ៨០០ លើកពីអ្នកបោះ​ឆ្នោត និងគណបក្ស Pakatan Harapan ជុំវិញករណីនៃ​ការ​បែង​ចែក​មិនត្រឹមត្រូវក្នុងប្រព័ន្ធបោះឆ្នោត គឺការបង្កើតមណ្ឌលបោះឆ្នោតដែលមានទំហំមិនស្មើគ្នា។

អ្នកជំនាញបោះឆ្នោតក្នុងស្រុកបាននិយាយថា គណៈកម្មការបោះឆ្នោត ដែលជាស្ថាប័នឯក​រាជ្យ បាននិងកំពុងដាក់បញ្ចូលអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រឆាំងទៅក្នុងមណ្ឌល​បោះ​​​ឆ្នោត ដែលមានចំនួនប្រជាជនច្រើន។

ផ្ទុយទៅវិញ អាសនៈនៅតំបន់ជនបទដែលសម្បូរទៅដោយជនជាតិម៉ាឡេគាំទ្រគណបក្ស Barisan Nasional ត្រូវបានគេរៀបចំឱ្យមានអ្នកបោះឆ្នោតតិចទៅវិញ។

នេះមានន័យថា បេក្ខភាពគណបក្ស Barisan Nasional ម្នាក់ ជាទូទៅត្រូវការសន្លឹកឆ្នោតតិចតួចប៉ុណ្ណោះ ដើម្បីឈ្នះការបោះឆ្នោតលើបេក្ខភាពគណបក្សប្រឆាំង។

លោក Wong Chin Huat អ្នកចិត្តសាស្រ្តនៅវិទ្យាស្ថាន Penang បាននិយាយថា ការអនុ​វត្ត​ការបែងចែកមិនស្មើភាពក្នុងប្រព័ន្ធបោះឆ្នោតនេះ បានប៉ះពាល់យ៉ាងច្បាស់ទៅ​លើគោល​ការណ៍ “មនុស្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក គុណតម្លៃមួយ”៕

ប្រភព៖ South China Morning Post ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨


ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយអាចបង្កើតបញ្ហាផ្សេងៗទៀត

នៅទូទាំងពិភពលោក រដ្ឋាភិបាលនានាបានស្នើឱ្យមានបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃព័ត៌មានក្លែងក្លាយ។

ការស្ទង់មតិមួយដោយអង្គភាពរដ្ឋាភិបាលសម្រាប់ការទទួលយោបល់តបឈ្មោះ Reach បានរកឃើញការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីដែលត្រូវបានស្ទង់មតិចំនួន ២.៥០៤នាក់ប្រហែល ៨០ ភាគ​​​រយបាននិយាយថា ពួកគេយល់ស្របថា ច្បាប់គួរតែត្រូវបានពង្រឹង     ខណៈប្រហែល ៩០ ភាគរយចង់ឱ្យអ្នកដែលមានចេតនាផ្សាយព័ត៌មានក្លែងក្លាយត្រូវបានកាត់ទោស ប្រ​សិន​​​​បើសកម្ម​ភាពរបស់ពួកគេមានផលវិបាកធ្ងន់ធ្ងរ។

ការរកឃើញទាំងនេះកើតមានឡើងចំពេលការពិភាក្សាស្តីពី ថាតើប្រទេសសិង្ហបុរីគួរតែដោះស្រាយជាមួយនឹងព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណេតដោយចេតនាយ៉ាងដូចម្តេច?

គណៈកម្មាធិការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានភារកិច្ចពិនិត្យមើលបញ្ហានេះនឹងបន្តសវនាការជាសាធារណៈរបស់ខ្លួននៅថ្ងៃនេះ និងក្នុងរយៈពេលពីរថ្ងៃទៀត។

រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដោះស្រាយបញ្ហានេះ ដោយប្រទេសម៉ាឡេស៊ីបានពិ​ភាក្សា​អំពីច្បាប់មួយកាលពីម្សិលមិញ ដែលស្នើឱ្យផាកពិន័យរហូតដល់ ៥០០,០០០ រីង​ហ្គីត (១៦៨.០០០​ដុល្លារសិង្ហបុរី) ឬដាក់ពន្ធនាគាររហូតដល់ ១០​ឆ្នាំ សម្រាប់អ្នក​ដែល​​ផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ។

ជំហរដែលត្រូវបានស្នើឡើងគឺគួរឱ្យមានការព្រួយបារម្ភលើពីរចំណុច។

ទីមួយ ប្រព័ន្ធផ្សព្វផ្សាយមិនមែនគ្រាន់តែជាកន្លែងដែលការពិតត្រូវបានលើកឡើងនោះទេ។ វាក៏ជាវេទិកាមួយដែលការពិតត្រូវបានជជែកដេញដោល និងជាកន្លែងដែលការពិតអាចធ្វើការផ្លាស់ប្តូរតាមពេលវេលា។

ឧទាហរណ៍ មានការលើកឡើងថា ការមិនបានលាងដៃរបស់គ្រូពេទ្យបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងពេលសម្រាលកូននឹងត្រូវបានគេចាត់ទុកជាព័ត៌មានក្លែងក្លាយ។

ដូចគ្នានេះដែរ នៅដើមសតវត្សរ៍ទី ២០ គំនិតដែលថា ស្ត្រីមានសិទ្ធិបោះឆ្នោត ឬធ្វើការមិនត្រូវបានទទួលស្គាល់ពីសង្គមឡើយ។

ក្នុងករណីនេះ អ្នកដែលប្រឆាំងនឹងការស្រុះស្រួលគ្នាអាចត្រូវបានកាត់ទោសក្រោមច្បាប់ប្រ​ឆាំងនឹងព័ត៌មានក្លែងក្លាយរាប់មិនអស់ដែលកំពុងត្រូវបានគេពិភាក្សាទូទាំងពិភពលោក។

ច្បាប់ព័ត៌មានក្លែងក្លាយអាចនឹងរារាំងដល់ដំណើរការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសង្គម។

គ្រោះថ្នាក់ទីពីរគឺនយោបាយ។ រដ្ឋាភិបាលអាចត្រូវបានគេបញ្ចុះបញ្ចូលក្នុងការភ្ជាប់ថា ព័ត៌​មាន​ដែលនិយាយពិស្តារទាក់ទងនឹងរឿងអាម៉ាស់មុខថា ជាព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចឈ្មោះដល់គូប្រជែងនយោបាយ។

ភស្តុតាងស្តីពីព័ត៌មានពិតអាចត្រូវបានគាបសង្កត់ ហើយមនុស្សស្លូតត្រង់អាចត្រូវបានគេដាក់​​គុកដោយគ្រាន់តែរាយការណ៍ពីការពិត។

ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តដោយមានបំណងល្អបំផុត។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយជំនាន់ក្រោយអាចប្រើច្បាប់នោះ ដើម្បីដាក់គុក ឬបំភិតបំភ័យអ្នកប្រឆាំងនយោបាយដែលមានព័ត៌មានទាក់ទងទៅនឹងការធ្វើឱ្យអាម៉ាស់មុខ។

តើអ្វីទៅជាដំណោះស្រាយចំពោះព័ត៌មានក្លែងក្លាយ?

ចម្លើយគឺថា សារព័ត៌មានមានសេរីភាពជាងមុន ក៏ប៉ុន្តែមានអ្នកប្រឈមតិចតួច។ វាមិនមែនជាការចៃដន្យទេ ដែលថា ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់បណ្តាញព័ត៌មានភ្លាមៗតែម្តង បន្ទាប់ពីច្បាប់នេះត្រូវបានគេពង្រឹងឱ្យធ្លាក់ចូលទៅក្នុងចង្កោមប្រជាជាតិមួយក្តាប់តូច។

ដោយមានការប្រកួតប្រជែងតិចតួច និងការគិតគូរច្រើនជាងមុន មានសម្លេងតិចជាងមុនដើម្បីតតាំងទៅនឹងការផ្សព្វផ្សាយពិត។

ដំណោះស្រាយពិតប្រាកដ គឺនៅស្រពិចស្រពិល ការប្រឈមជាចំហចំពោះព័ត៌មានក្លែង​ក្លាយ​ទាំងនោះថា ជាព័ត៌មានពិត ឬក្លែងក្លាយ៕

​ប្រភព៖ The Straits Times ចុះថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០១៨


នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីបើកប្រាក់ធានារ៉ាប់រងសង្គម ដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន១០គ្រួសារ

ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ទោ ជាង ឈន នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ តំណាងឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ចំនួន១០គ្រួសារ។

សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ទាំង១០គ្រួសារនោះរួមមាន៖
១-លោក ធឹម តន ពិការយោធា ទឹកប្រាក់ ១២,៥១៣,៦៦០រៀល
២-លោក ដួង សារ៉ន ពិការយោធា ទឹកប្រាក់ ៦,៤៩៣,២០០រៀល
៣.លោក តូច វន ពិការយោធា ទឹកប្រាក់ ៧,៤៩៦,៤០០រៀល
៤.លោក ប៊ុន ប៊ន ពិការយោធា ទឹកប្រាក់ ៨,៣៦៤,៤៥០រៀល
៥.លោក ឯម សឿសុង ពិការយោធា ទឹកប្រាក់ ១៩,៩១៥,៤៤០រៀល
៦.លោក ឡេង ថេងលាង និវត្តជនយោធា ទឹកប្រាក់ ៧,០១៧,៦០០រៀល
៧.លោក ឡេង វណ្ណា និវត្តជនយោធា ទឹកប្រាក់ ១០,៥១០,៨០០រៀល
៨.លោក ស៊ឹម សាវឿន និវត្តជនយោធា ទឹកប្រាក់ ២,៨២៧,២០០រៀល
៩.លោក យឹម សុគឿន និវត្តជនយោធា ទឹកប្រាក់ ៦,៧៤៨,៨០០រៀល
១០.លោក ឃួន រដ្ឋា និវត្តជនយោធា ទឹកប្រាក់ ៥,១០៧,២០០រៀល
សរុបទឹកប្រាក់សរុបទាំងអស់ ៨៦,៩៩៤,៧៥០រៀល៕




ខេត្តត្បូងឃ្មុំរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៦ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា»

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាមអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា “ និងអមដោយការដង្ហែក្បួនអបអរសាទរ បេក្ខភាពក្រុងសួង ទទួលបានជ័យលាភីផ្ការំដួល ១ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៨-២០២១។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថា របស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការបន្ថែមទៀត ដើម្បីរៀបចំឲ្យមានសកម្មភាពទីក្រុងស្អាត នៅតាមកន្លែងធ្វើការស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀត ប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលា។ យុទ្ធនាការនោះ មានដូចជា «ទេសចរម្នាក់ ដើមឈើមួយដើម» «យុវជនម្នាក់ ដើមឈើមួយដើម» និង«គូស្រករមួយគូ ដើមឈើពីរដើម»។

លោកអភិបាលរងខេត្ត បន្តថារាជរដ្ឋាភិបាល បានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ដែលនឹងត្រូវយកចិត្តទុកដាក់ ដើម្បីរៀបចំឲ្យមានសង្កាត់គំរូ នៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឲ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាររបស់អាស៊ាន បានល្អនៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។ លោកបន្តទៀតថា សកម្មភាពរបស់ប្រជាពលរដ្ឋ ដើម្បីទីក្រុងស្អាត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទីក្រុងកាន់តែស្រស់ស្អាត សមជាទីក្រុង ស្អាត និង បៃតង។

លោកបញ្ជាក់ថា កិច្ចការងារទាំងនេះ ជាការត្រៀមខ្លួនក្នុងការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន ដោយមានចលនាប្រឡងប្រណាំងទីក្រុងស្អាត ស្របតាមស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានបើកឲ្យមានយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដូច្នេះ តាមតំបន់រមណីយដ្ឋានទាំងអស់ ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដោយឈរលើគោលការណ៍ចីរភាពនៃការអភិវឌ្ឍន៍ ពោលគឺដើម្បីសម្រេចបាននូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងមនុស្សជំនាន់ក្រោយផង»៕









អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយអនុប្រធានផ្នែកគ្រប់គ្រងកីឡា នៃខេត្តGuizhouប្រទេសចិន ដើម្បីរួមគ្នាលើកកម្ពស់វិស័យកីឡានៃប្រទេសទាំងពីរ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចជំនួបរវាង លោក Xiang Enyou អនុប្រធានផ្នែកគ្រប់គ្រងកីឡានៃខេត្តគួយចូវ (Guizhou) នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណង ប្រជុំពិភាក្សាការងារលើវិស័យកីឡាជាមួយគណៈប្រតិភូរដ្ឋបាលកីឡាខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធនានា។ នាឱកាសនេះដែលលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងណែនាំពីការរីកលូតលាស់ ហេដ្ឋរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានាក្នុងខេត្តព្រះសីហនុ។ លោក គង់ វិតាណៈ ក៏បានបង្ហាញក្តី រីករាយចំពោះវត្តមានប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកនាឱកាសនេះ ជាពិសេសការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើវិស័យអប់រំ និងជាពិសេសផ្នែកកីឡា។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានអោយដឹងថា មន្ទីររបស់លោកមានកិច្ចការសំខាន់ៗផ្តោតទៅលើវិស័យអប់រំ វិស័យយុវជន និងវិស័យកីឡា។
លោកបន្តថា ស្របពេលគណៈប្រតិភូបំពេញបេសកម្មនាឱកាសនេះ គឺស្របពេលដែលមន្ទីររបស់លោក កំពុងធ្វើការរៀបចំអំពីការបញ្ជូនកីឡាករទៅប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ រួមទាំងបានកំពុងរៀបចំការប្រកួតកីឡាបាល់ទាត់មហាជនថ្នាក់ខេត្ត សម្រាប់ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់លោក Xiang Enyou និង លោក កែវ ឡាយ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តព្រះសីហនុ ដើម្បីជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការ ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយឈរលើមូលដ្ឋានសមភាព និងមិត្តភាពរដ្ឋបាលកីឡាគួយចូវ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយផ្តោតលើ៣ចំណុចសំខាន់ៗរួមមាន៖
១.ភាគីទាំងពីរ នឹងពិភាក្សាអំពីពេលវេលា និងដំណើរបំពេញទស្សនកិច្ច ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងការផ្លាស់ប្តូរសកម្មភាពកីឡា ទៅតាមពេលវេលាសមស្រប ដោយឈរលើគោលការណ៍ស្មើភាពគ្នា និងអត្ថប្រយោជន៍ទៅវិញទៅមក។
២.ការផ្លាស់ប្តូររួមមានការពិនិត្យលើទីតាំងលេងកីឡា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅទស្សនាព្រឹត្តការណ៍កីឡា ការផ្លាស់ប្តូរគ្រូបង្វឹក ការហ្វឹកហ្វឺនដល់កីឡាករ និងការផ្លាស់ប្តូរការហ្វឹកហាត់លើវិស័យកីឡាជាតិ។
៣.ពង្រឹងលើកីឡាផ្សេងៗទៀតដែលទាក់ទង៕







លទ្ធិប្រជាធិបតេយ្យ​ដើរថយ​ក្រោយ​មួយជំហាន​នៅ​ឥណ្ឌូនេស៊ី

២០ ឆ្នាំ​បន្ទាប់ពី​ការ​ដួល​រលំ​របប​ផ្តាច់ការ​របស់ប្រធានាធិបតី Suharto មក ប្រជាជន​ឥណ្ឌូនេស៊ី​កំពុង​ដឹង​ខ្លួន​ដោយ​ឃើញ​ថា ច្បាប់ថ្មីៗ​ដែល​ត្រូវ​បានអនុម័ត ​និង​កំពុង​ពិចារណា​​នឹង​​បណ្តាល​ឲ្យ​ខូច​ដល់​គោល​គំនិត ​ដែលបានតស៊ូយ៉ាង​ស្វិត​ស្វាញ​អំពី​សេរីភាពនៃ​ការ​បញ្ចេញ​​មតិនិង​និយាយស្តី។​

ក្នុងពេល​ដែល​ឥណ្ឌូនេស៊ី​អាច​មានអ្វីដែល​អង្គការ Freedom House ហៅ​ថា “បរិយាកាស​បណ្តាញ​ផ្សព្វផ្សាយ​ដ៏ចម្រុះ​និង​រស់រវើក” នោះ របាយការណ៍​ឆ្នាំ ២០១៧ របស់ខ្លួន​បាន​និ​យាយថា សេរីភាព​សារព័ត៌មាន​នៅតែត្រូវ​បាន​រាំង​ស្ទះ​ដោយ​ការ​រឹត​ត្បឹត​ផ្លូវ​ច្បាប់​ និង​ការ​តាម​​ដាន។​

នៅ​ក្នុងអ្វីដែល​សកម្មជន​និយាយនោះគឺ​ជា​ឧទាហរណ៍​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​​ពីការ​រអិល​ថយ​ក្រោយ​​លទ្ធិប្រជាធិបតេយ្យ និង​ការ​កែប្រែ​ក្នុងដំណើរការ​ព្រាង​ច្បាប់ ពោល​គឺ​រដ្ឋសភា​នៅ​ពេល​ថ្មីៗនេះ​បាន​អនុម័ត​លើ​វិសោធនកម្ម​​ច្បាប់​ស្ថាប័ន​នីតិបញ្ញត្តិ​ឆ្នាំ ២០១៤​ ដែល​បាន​ការ​ពារ​​អ្នក​នយោ​បាយ​របស់​ប្រទេស​ពីការ​រិះគន់ជា​សាធារណៈ។

ច្បាប់​នោះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឹក្សា​សីលធម៌សភា​​អាចចោទ​ប្រកាន់​លើ​នរណា​ដែល​មិន​គោរព​កិត្យានុភាព​​សភា ឬ​សមាជិក​សភា ប៉ុន្តែ​មិន​បាន​កំណត់​ថា តើ​ “ការ​មិន​គោរព” នោះ​មាន​ន័យ​ដូចម្តេច ឬ​និយាយ​អំពីទម្រង់ទណ្ឌ​កម្ម​អ្វី​ដែល​នឹង​ដាក់លើ​អ្នករំលោភបំពាន​នោះទេ។​

ទោះជា​​បក្ស​ប្រជាធិបតេយ្យ​ឥណ្ឌូនេស៊ី​កំពុងកាន់អំណាច​គឺ​ស្ថិត​ក្នុង​បក្ស​នយោ​បាយ​ចំនួន ៨ ដែល​បាន​គាំទ្រ​​ការ​ធ្វើ​វិសោធនកម្មនោះ​ក៏​ដោយ ក៏​ប្រធានាធិបតី​ Joko Widodo ​បាន​បដិ​សេធ​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ ហើយ​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​កំពុង​តែ​ប្តឹង​វា​ទៅ​តុលា​ការ​ធម្មនុញ្ញ។​

អ្នករិះគន់​និយាយថា ដោយការ​បដិសេធ​ពួក​គេ​នូវ​សិទ្ធិ​រិះគន់​អ្នក​តំណាង​ខ្លួន ច្បាប់​ធ្វើ​វិសោធ​នកម្ម​នោះ​បាន​បំផ្លាញ​ដល់​អធិបតេយ្យ​ប្រជាជន។

ប៉ុន្តែ អ្វីដែល​អ្នក​វិភាគ​ជាច្រើន​និយាយមិន​ចេញ​នោះគឺ​ហេតុអ្វីបាន​ជា​វិមានប្រធានាធិបតី​មិន​ខិត​ខំ​បញ្ជៀស ឬ​យ៉ាងហោចណាស់​​ក៏បង្កក​ដំណើរ​ការ​នោះដែរ នៅពេល​រដ្ឋធម្មនុញ្ញ​លើក​ឡើង​ច្បាស់​ថា អត្ថបទ​ព្រាង​នោះ​ត្រូវ​តែ​ចូលរួម​អនុម័ត​ដោយ​សភា និង​ប្រធានាធិបតី ឬក៏​តំណាង​របស់គាត់​នោះ។

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នោះមិន​សម្រេច​ទេនោះ អញ្ចឹង​សេចក្តីព្រាងនោះ​មិន​អាច​ពិចារ​ណា​ឡើង​វិញ​ដោយសភាដដែល​នោះទេ។

អ្នក​នាំពាក្យ​វិមានប្រធានាធិបតី​មិន​បាន​ឆ្លើយតប​ការ​ស្នើសុំ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​មន្ត្រីរដ្ឋា​ភិបាល​​អះអាង​ថា អភ័យ​ឯកសិទ្ធិ​ពីខចែង​លើការ​រិះគន់នោះ​ត្រូវ​បាន​បញ្ចូលបន្ទាប់ពីប្រ​ធានាធិបតី​បាន​យល់​ព្រម​លើ​សេចក្តីព្រាង​ច្បាប់នោះ។

ប្រសិន​បើ​រឿង​នោះកើត​ឡើង​នោះ អញ្ចឹង​វា​បង្ហាញពី​បរាជ័យ​ខ្លាំង​ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់​តែ​ម្តង ដោយ​ការ​ខ្វះ​ការ​ប្រាស្រ័យទាក់ទង​គ្នា ឬសហការគ្នា​រវាង​វិមាន​ប្រធានាធិបតី​និង​រដ្ឋមន្ត្រីយុត្តិធម៌​។ ជាក់ស្តែង វា​ស្រដៀង​គ្នា​នឹង​អ្វីដែលកំពុង​កើត​ឡើង​​ជា​មួយ​នឹង​ការ​ស្នើ​ប្តូរ​ក្រម​ព្រហ្មទណ្ឌ​​ដែល​មាន​អាយុ ១ សតវត្សរ៍​​ដ៏​ចម្រូង​ចម្រាស់​នោះដែរ។​

ដោយ​ខ្វះ​អំណាច​វេតូ លោក Widodo មិន​អាច​ទប់ស្កាត់​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ពីការ​ក្លាយជា​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ​នៅថ្ងៃទី ១៤ ខែ​មីនា រយៈ​ពេល ៣០ ថ្ងៃ​បន្ទាប់ពី​វា​ឆ្លង​កាត់​សម័យ​ប្រជុំ​សភា​បាន​ទេ។ មានតែ​បក្ស​សហអភិវឌ្ឍន៍ ​និង​បក្ស​ប្រជាធិបតេយ្យ​ជាតិ​ ជាសមាជិក​ពីរ​នៃ​ក្រុម​ចម្រុះ​កំពុងកាន់អំណាច​ប៉ុណ្ណោះដែល​ប្រឆាំង​នឹងវា។​

សកម្មជន​សង្គម​ស៊ីវិល​ដែល​ស្គាល់គាត់​និយាយថា ក្នុងនាមជា​សមាជិក​ដ៏យូរ​របស់បក្ស​ប្រ​ជា​ធិបតេយ្យនោះ លោក Laoly ដែលជា​ប្រធានសភា​នោះ​មាន​លក្ខណៈពិបាក​សម្រេច​ចិត្ត ដោយ​គេ​ឃើញ​តាម​រយៈ​ការ​អំពាវនាវជា​សាធារណៈ​ឲ្យ​មានការ​ដាក់ញត្តិ​ប្រឆាំង​ច្បាប់​នោះ។

ជាក់ស្តែងទៅ ការ​ធ្វើ​វិសោធនកម្ម​នោះ​បាន​កើនកម្លាំង​រយៈ​ពេល ៤ ខែ​មុន​ ចាប់ពី​អតីត​ប្រធាន​សភា Setya Novanto ជាប់ឃុំ​ពីការ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ២,៣ ពាន់ពាន់លាន​រូពី​ពី​គម្រោង​ប្រើ​បណ្ណ​អេឡិច​ត្រូនិកដែល​មាន​ទឹកប្រាក់ ៥,៩ ពាន់ពាន់​លានរូពី។​

​លោក Novanto បាន​អះអាង​ក្នុង​តុលាការ​កាលពីសប្តាហ៍មុន​ថា មេដឹកនាំ​បក្ស​ដ៏លេច​ធ្លោរ​ពីរ​រូប​ គឺរដ្ឋមន្ត្រី​អភិវឌ្ឍន៍​មនុស្ស​ និង​វប្បធម៌ Puan Mharani ​និង​លេខាធិការ​គណៈរដ្ឋមន្ត្រី Pramono Anung ទាំងពីរ​នាក់បានទទួល​ប្រាក់ចំនួន ៥០០.០០០ ដុល្លារ​ពី​គម្រោង​នោះ។​

Maharani ជាកូន​ស្រី​របស់​មេបក្ស​ប្រជាធិបតេយ្យ Megawati Sukarnoputri។ រឿង​អា​ស្រូវ​នោះ​បាន​ធ្វើ​ឲ្យ​សភា​ក្លាយជា​កន្លែង​រិះ​គន់​របស់សាធារណជន ដោយ​គណៈកម្មការ​ប្រ​ឆាំង​​អំពើ​ពុក​រលួយ​​ដែល​បាន​ប្តឹង​​បក្ស​នយោ​បាយ​ចំនួន ៩ រួម​ជាមួយ​សមាជិក​សភាចំនួន ៣៧ ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១៤ ដែល​គ្មាននរណា​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​កន្លងមកនោះទេ។​ Maharani និង Anung មិន​ទាន់​ត្រូវ​គេ​​ដៅ​ឈ្មោះនៅឡើយ​មក​ដល់ពេល​នេះ។​

 ច្បាប់នោះ​មិន​គ្រាន់តែជាការ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​តស៊ូ​លើ​សេរី​ភាព​សារព័ត៌មាន​នោះ​ទេ។ សេចក្តីព្រាងច្បាប់ព្រហ្មទណ្ឌ​ថ្មី​នោះ បច្ចុប្បន្ន​ស្ថិត​ក្នុង​ដៃគណៈ​កម្មាធិការ​ពិសេស​របស់សភាបាន​ដាក់ទោសទណ្ឌ​អតិបរមា​ ៩ ឆ្នាំ​ដល់ជន​ណា​ដែល​វាយ​ប្រហារ​ប្រធានាធិបតី ឬ​អនុ​ប្រ​ធា​នា​​ធិប​តី​​តាម​ពាក្យ​សម្តី។​

ជនណា​ដែល​បង្ខូចកេរ្តិ៍​មេដឹកនាំទាំង​ពីរ​នោះជា​សាធារណៈ​នឹង​ប្រឈម​មុខ​ជាប់គុក ៥ ឆ្នាំ ដែលជា​ភាសាទូលំទូលាយពេក​ដែលអាច​បកស្រាយ​យ៉ាង​ងាយ​ស្រួល។​

មាត្រា​ផ្សេង​ទៀត​ក៏​បាន​ដាក់ទោសទណ្ឌ​ ៣ ឆ្នាំ​​ដល់ជន​ណាដែល​បង្ខូច​កេរ្តិ៍​រដ្ឋាភិបាលជា​សា​ធា​រណៈ ក្នុង​ចេតនា​​ដែល​បណ្តាល​ឲ្យ​មាន​ចលាចល​សង្គម ឬដែល​ផ្សព្វផ្សាយ​ឯកសារ​បង្ខូច​កេរ្តិ៍​​ប្រឆាំង​រដ្ឋាភិបាល។​

អ្នកកាសែត​បរទេស​គ្មានពាក្យ​អ្វីត្រូវ​ពន្យល់់​ទេ​ ដោយ​សារតែ​មានការ​រឹតត្បឹត​ ទោះជា​ការ​សម្រេចចិត្ត​របស់លោក Widodo នៅឆ្នាំ ២០១៥ ក្នុងការដកចេញ​បម្រាម​លើ​ពួក​គេ​ដែលធ្វើដំណើរ​ទៅ​កាន់​ខេត្ត Papua នោះក៏ដោយ ក៏​វា​​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​នៅកន្លែងជាក់ស្តែងនោះទេ។

សូម្បីតែ​គេ​ផ្តល់ការ​អនុញាត​ ក៏នៅ​មាន​ឧបសគ្គដែរ។ មន្ត្រី​យោធា​បាន​បណ្តេញ​អ្នក​កាសែត BBC និង​ជំនួយការ​ជាតិ​ឥណ្ឌូនេស៊ី​របស់គាត់​ចេញពី​ដែនដីនោះកាលពីខែ​មុន ក្នុងពេល​ផ្តិត​យក​ការ​ជួយ​សង្គ្រោះបន្ទាន់ខាង​សុខ​ភាព​នៅ​ឆ្នេរ​សមុទ្រ​ភាគខាង​ត្បូង​។​

អ្នកកាសែត​នោះត្រូវ​ចោទពីបទធ្វើ​ឲ្យ​ប៉ះពាល់អារម្មណ៍​ទាហាន​ដែល​ចូល​រួម​ក្នុងការ​ជួយ​សង្គ្រោះនោះ​សរសេរ​ថា ជំនួយសម្រាប់​កុមាកុល​សម្ព័ន្ធ Asmat ដែល​ខ្វះ​ជីវជាតិ​ចិញ្ចឹមធ្ងន់​ធ្ងរ​នោះ​គ្មាន​អ្វីក្រៅតែពី​មីកញ្ចប់ ទឹក​ស្ក និង​នំ​ស្រួយនោះ។​

ប្រធាន​អង្គការ​លើកលែងទោស​ប្រចាំនៅឥណ្ឌូនេស៊ីបាន​ហៅ​ការ​បណ្តេញ​ចេញ​នោះថា ជាការ​រំលោភយ៉ាង​ច្បាស់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ហើយ​អ្នករិះគន់ផ្សេង​ទៀ​បាន​សួរ​ថា ហេតុ​អ្វី​បានជា​មានតែ​យោធា ហើយ​មិនមាន​ប៉ូលិស​ចូល​រួម?

របាយការណ៍​ឆ្នាំ ២០១៨ របស់ Freedom House ស្តីពីឥណ្ឌូនេស៊ី​មិន​ទាន់ចេញផ្សាយ​នៅ​ឡើយ ប៉ុន្តែ​គេ​ទំនង​ជា​​រិះគន់ខ្លាំង​ជាង​ដែល​គេធ្វើ​នៅឆ្នាំ ២០១៧ នៅពេល​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ៥៩ ដែល​ចាត់ថ្នាក់ថា “សេរី​ដោយ​ផ្នែក” ដែល​មាន​ពិន្ទុ​ ៤ ក្នុង​ចំណោម​ ៧ សម្រាប់​សេរីភាព​ស៊ីវិល។​

ច្បាប់នោះមានគោល​ដៅ​ក្នុងការបង្រ្កាប​លើ​រូបអាសអាភាស ការ​បោក​ប្រាស់​តាម​អនឡាញ ការ​លាង​លុយ ល្បែង និង​បទ​ល្មើសតាម​អ៊ីធឺណិត​ផ្សេង​ទៀត ប៉ុន្តែ​ការ​ផ្តោត​ភាគ​ច្រើន​ធ្វើ​លើ​ករណី​បរិហារកេរ្តិ៍ និង​ការ​ប្រមាថ ជំនួសវិញ។​

ក្នុង​ចំណោម​អ្នកប្រើ​ប្រាស់អ៊ីនធឺណិត​ជាង ២០០ នាក់ដែល​បាន​កាត់ទោសស្ថិតក្រោម​ច្បាប់​នោះ​កន្លងមក​គឺជា​អ្នកទោសដែល​ចោទត្រូវ​ចោទ​ពីបទ​ប្តឹង​អំពី​អំពើ​ពុក​រលួយ​ដែលពុំមាន​មូល​​ដ្ឋាន​លើ​មន្ត្រីរដ្ឋាភិបាល​និង​មន្ត្រី​សាធារណៈ​ផ្សេង​ៗទៀត៕

ប្រភព៖ Asia Times ចុះថ្ងៃ២៨ ខែមីនា​​ ​ឆ្នាំ២០១៨



លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកស្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។ លោកស្រីបានបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាសមិទ្ធិផលទាំងអស់នេះ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក តាន់ ថាណា និងលោកស្រី ហូ ឡាយ រួមជាមួយ លោក ឧកញ៉ា លោកស្រី និងសប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនិក បានឧបត្ថម្ភដ៏ថ្លៃថ្លានូវថវិកាផ្ទាល់ខ្លួន និងបានកៀរគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានា នៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្រ្ទានាពេលនេះ ។

ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ចៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ទី៤. មិនត្រូវជឿតាមការញុះញង់របស់ជនអគិតមួយចំនួនដែលតែងត រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។
ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរកុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។

ជាចុងក្រោយលោកស្រីក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាឃុំចន្ទ្រាផងដែរ៕







មេទ័ពចិនប្រកាសថា មហាមិត្តភាពកម្ពុជា-ចិន បានកសាងឡើងយ៉ាងផ្ចិតផ្ចង់ពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ពេលបច្ចុប្បន្ន

កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានហៅទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពប្រពៃ ដែលបានកសាងឡើងដោយផ្ចិតផ្ចង់ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ គឺលោកប្រធាន ម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក Zhou Songhe បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ រវាងកម្ពុជា-ចិន នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក Zhou Songhe បានបន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូដែលបានទុកចិត្តលើគ្នា យ៉ាងស្មោះត្រង់ កងទ័ពទាំងពីរកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយដ៏ល្អ ហើយទំនាក់ទំនងការទូត៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការអន្តរជាតិ ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។

សម្រាប់វិស័យការពារជាតិវិញ ឧត្តមសេនីយ៍ឯក Zhou Songhe បានបញ្ជាក់ថា ក្រសួងទាំងពីរ បានបង្កើត ជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ពទាំងពីរបានរក្សាទំនាក់ទំនងផ្លាស់ផ្តូរ បទពិសោធន៍គ្រប់ ជាន់ថ្នាក់។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និងសាលាក្នុង កងយោធពលខេមរភូមិន្ទ បច្ចុប្បន្នមានវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សរុប ១២សាលា ក្នុងនោះមាន៨សាលា ដែលរួមមានវិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យវិស្វកម្ម វិទ្យាស្ថានកងទ័ពថ្មើរជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យាស្ថានទ័ពពិសេស និងវិទ្យាស្ថានការពារគីមីសាស្ត្រ។

សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរ ខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើ ឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធ ប្រឆាំង អំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផងដែរ ៕





កាកបាទក្រហមខេត្តស្វាយរៀង រៀបចំពិធីវាយតម្លៃឲ្យពិន្ទុ ក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃសកម្មភាពរបស់កាកបាទក្រហម

ស្វាយរៀង៖ ដើម្បីចូលរួមអបអរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីវាយតម្លៃឲ្យពិន្ទុក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លា ស្រឡាញ់មនុស្សជាតិ ក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោល)។

ក្នុងការប្រកួតប្រជែងគំនូរនេះ គឺសាលាកាកបាទក្រហមបានណែនាំឱ្យគូររូបភាពសកម្មភាពចម្រុះវិស័យ ដើម្បីឲ្យសិស្សានុសិស្សជ្រើសរើសយកគំនូរ ដែលខ្លួន ពេញចិត្តសម្រាប់គូរ រួចជ្រើសរើសយកអ្នកមានសា្នដៃល្អពីលេខ១ ដល់លេខ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេស នៅទីស្នាក់ការ កណ្តាលកាកបាទក្រហកកម្ពុជា ។

ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា, លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម មន្ទីរអប់រំយុវជន និងកីឡាខេត្ត, លោកនាយកសាលា, លោកគ្រូ, មកពីសាលាទាំងបី ដោយបានវាយតម្លៃលើ ផ្ទាំងគំនូររបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុតកំពង់ចក ១៦ ផ្ទាំង និង សាលាបឋម សិក្សា ៧មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។

ដោយមុននឹងគូគំនូរ ក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើ ដោយសំដៅទៅលើ អត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ការប្រជុំវាយតម្លៃឲ្យពិន្ទុ គឺមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរ អប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ) សាលាបឋមសិក្សា៧មករាបាសាក់, លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក), សាលាបឋមសិក្សា ៧ មករាបាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ),សាលាបឋមសិក្សាកូវសាមុតកំពង់ចក៕




កែម ឡី និង ជុន ច័ន្ទបុត្រ៖ គណបក្សប្រឆាំងគឺជាគ្រោះថ្នាក់សម្រាប់ជាតិ

នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុកអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជា បានបញ្ចេញអត្ថបទវិភាគមួយ ក្រោមចំណងជើងថា កែម ឡី និង ជុន ច័ន្ទបុត្រ ៖ គណបក្សប្រឆាំង គឺជាគ្រោះថ្នាក់សម្រាប់ជាតិ។

ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុងនៃអត្ថបទវិភាគ ចៅ ចាក់ស្មុក៖
សំឡេង​សន្ទនាសម្ងាត់រវាង ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានបែកធ្លាយកំពុងតែបង្កើតឱ្យមានចម្ងល់ដល់មហាជនជុំវិញខ្លឹមសារដែល ជុន ច័ន្ទបុត្រ លើកឡើងអំពីគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី។ ជុន ច័ន្ទបុត្រ បានប្រាប់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា ខ្លួន និងបណ្ឌិត កែម ឡី បាននិយាយគ្នាថា «យើងសំណាងហើយ ដែលបក្សប្រឆាំងមិនឈ្នះ (ការបោះឆ្នោត)។ ប្រសិន បើគណ​បក្សប្រឆាំងឈ្នះឆ្នោតវិញ មិនដឹងថា ប្រទេសកម្ពុជាធ្លាក់ដល់កម្រិតណានោះទេព្រោះ សម រង្ស៊ី គឺជាជនផ្តាច់ការ»។

ក្រៅពីបញ្ជាក់ថា ជុន ច័ន្ទបុត្រ ពិតជាបានរំលោភលើ ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ក្នុងការទាក់ទងសម្ងាត់ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសុំជំនួយការ​ពារកុំឱ្យមានការតាមសម្លាប់ដូច បណ្ឌិត កែម ឡី តាមរយៈសម្តីនេះបង្ហាញឱ្យឃើញថា៖
ទី១៖ កែម ឡី និង ជុន ច័ន្ទបុត្រ ក៏បានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិ ជាគ្រោះរបស់ជាតិ និងប្រជាជនកម្ពុជា ព្រោះទាំង ជុន ច័ន្ទបុត្រ និងបណ្ឌិត កែម ឡី បានបង្ហាញនូវ ក្តីព្រួយបារម្ភមិនដឹង ជាកម្ពុជា រងទុក្ខវេទនាយ៉ាងណា បើបក្សនេះបានជាប់ឆ្នោតឡើងដឹក​នាំប្រទេស។ ការណ៍នេះអាចថាបណ្ឌិត កែម ឡី និង ជុន ច័ន្ទបុត្រ បានដឹងពីសារជាតិពិត នៃគណបក្សសង្គ្រោះជាតិ និងមន្ត្រីនៃថ្នាក់ដឹកនាំបក្សនេះ ដែលបានឃុបឃិតជាមួយបរ​ទេស នាំយកបដិវត្តន៍ពណ៌បំផ្លាញប្រជាជន និងធ្វើតែនយោបាយប្រជាភិថុតិនៅក្នុងចំណោម​ប្រជាជន បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណៈ។

ទី២៖ សម្រាប់ កែម ឡី – សម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុងគ្មានយុទ្ធសាស្រ្តត្រឹមត្រូវ ហើយក៏ជាជនផ្តាច់ការផងដែរ។ គេដឹងថា នៅពេលបណ្ឌិត កែម ឡី នៅរស់ ធ្លាប់បានស្នើ​សុំជួប សម រង្ស៊ី និងបានបង្ហាញពីគោលនយោបាយមួយចំនួន ព្រមទាំងប្រគល់ឯក​សារថា តើរដ្ឋាភិបាលទៅថ្ងៃអនាគតត្រូវធ្វើដូចម្តេច? ប៉ុន្តែសាក្សីបានឱ្យដឹងថាភរិយារបស់ សម រង្ស៊ី គឺ ជូឡុង សូមួរ៉ា ដែលជាអ្នកមានអំណាចធំនៅពីក្រោយខ្នង សម រង្ស៊ី បានយកឯកសារនោះ​ហែកចោលដាក់ក្នុងធុងសំរាម និងបានប្រាប់ទៅបណ្ឌិត កែម ឡី ថា សូមឱ្យទៅបង្កើតបក្សនយោបាយ និងចូលរួមប្រកួតប្រជែងបោះឆ្នោតទៅ។ បណ្ឌិត កែម ឡី នៅពេលនោះ ពិតជាឆ្អែតចិត្តបំផុត និងធ្វើឱ្យគាត់មានមូលដ្ឋានរឹងមាំដើម្បីវាយតម្លៃ។

ទី៣៖ កាលដែល ជុន ច័ន្ទបុត្រ បង្កើតកិច្ចពិភាក្សាជាមួយបណ្ឌិត កែម ឡី ដោយវាយប្រហារ​ទៅលើគណបក្សសង្គ្រោះជាតិ និងបុគ្គល សម រង្ស៊ី គឺបង្ហាញថា អ្នកទាំងពីរ នេះមិនស្ថិតនៅក្នុងក្រុម សម រង្ស៊ី ទេ ប៉ុន្តែអាចស្ថិតនៅក្នុងក្រុមណាមួយផ្សេងទៀត និងធ្វើសកម្មភាពរិះគន់វាយប្រហាររដ្ឋាភិបាល ដើម្បីប្រមូលប្រជាប្រិយភាព។ ចុងក្រោយគេបានឃើញច្បាស់ថា បណ្ឌិត កែម ឡី គឺជាអ្នកផ្តួចផ្តើមបង្កើតគណបក្សប្រជាធិបតេយ្យ មូលដ្ឋានហើយរហូតដល់ សម រង្ស៊ី និង កឹម សុខា បានចោទបណ្ឌិត កែម ឡី ថា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយហៅបក្សប្រជាធិបតេយ្យមូលដ្ឋានថាជា គណបក្សអាបមានតែក្បាល ប៉ុន្តែគ្មានអ្នកគាំទ្រ។

ទី៤៖ គាប់ជួបដំណឹង នៃការគ្រោងជួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបណ្ឌិត កែម ឡី បានបែកធ្លាយ។ គម្រោងជំនួបសម្ងាត់នេះមិនបានធ្វើឱ្យគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី សប្បាយចិត្តប៉ុន្មានឡើយ ព្រោះជាការបង្កើតមុំចង្រ្កានផ្សេងទៀត និងអាចបំធ្វើឱ្យគណបក្សសង្គ្រោះជាតិ ចុះខ្សោយព្រោះបក្សនេះកើនសំឡេងដោយ សារតែការនិយាយ​របស់បណ្ឌិត កែម ឡី ហើយពលរដ្ឋខ្លះជឿថាបណ្ឌិត កែម ឡី ស្ថិតនៅក្នុងបក្សប្រឆាំង បម្រើបក្សប្រឆាំង។ ប៉ុន្តែអនិច្ចា ខ្មាន់កំាំងបានបាញ់ប្រហារសម្លាប់បណ្ឌិត កែម ឡី មុនពេលជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី។

ទី៥៖ សម្រាប់បណ្ឌិត កែម ឡី គណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី គឺជាគ្រោះសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែនៅក្នុងក្រសែភ្នែកគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី – បណ្ឌិត កែម ឡី ជាមនុស្សគ្រោះថ្នាក់សម្រាប់បក្ស និងក្រុមខ្លួនដែរ ដោយសារតែលោកមានកេរ្តិ៍ឈ្មោះ តាមរយៈវោហារសាស្ត្ររបស់ គាត់នៅតាមរលកធាតុអាកាសវិទ្យុអាស៊ីសេរី វីអូឌី វីអូអេ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មាននិន្នាការទៅរកបក្សប្រឆាំងមួយចំនួនទៀត។ ចំណុចនេះ អាចគេចោទសួរសំណួរថា តើរវាងបណ្ឌិត កែម ឡី និងគណបក្សសង្គ្រោះជាតិ នរណានឹងទទួលបានផលប្រយោជន៍ច្រើនជាង ប្រសិនបើបាត់នរណាម្នាក់? តើបណ្ឌិត កែម ឡី មានផលប្រយោជន៍សម្រាប់បក្សប្រឆាំងទេ?

ដូច្នេះការលេចធ្លាយខ្សែអាត់នេះមក កាន់តែបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរបានឃើញ ច្បាស់អំពីរឿងរ៉ាវនៅពីក្រោយវាំងននទាំងអម្បាលមាណ ក្នុងទំនាក់ទំនងរវាង ជុន ច័ន្ទ បុត្រ និងបណ្ឌិត កែម ឡី និងគណបក្សប្រឆាំង។ ម្យ៉ាងទៀតសំឡេងនេះ កាន់តែបញ្ជាក់ច្បាស់ថា កាលដែលរាជរដ្ឋាភិបាលចាត់វិធានការច្បាប់ប្រឆាំង នឹងអង្គការចាត់តាំងផ្នែកនយោបាយ នៃបក្សសង្គ្រោះជាតិដោយរំលាយបក្សនេះ នឹងដកហូតសិទ្ធិមិនឱ្យសមាជិក សមាជិកាជាន់ខ្ពស់ ១១៨នាក់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍដែលមាន៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨

ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះផ្សាយនូវខ្លឹមសារខ្លីមួយក្នុងអត្ថន័យថា បើប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង។
ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុង ៖

កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកា ឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយ កម្មករយ៉ាងសប្បាយរីករាយ។

ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងក្រោដោយគ្មានការភ័យព្រួយ។

ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ប្រពៃណីខ្មែរសម្រាប់រាំកំសាន្ត។ ខ្ញុំនិងភរិយានឹងទៅចូលរួម សង្រ្កាន្តនៅសៀមរាបអង្គរ។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករ ទាំងអស់គ្នា។

នៅថ្ងៃស្អែកនេះ ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៦(GMS) និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLA-DTA) នៅប្រទេសវៀតណាម។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នាកុំបីខាន ៕