នៅទូទាំងពិភពលោក រដ្ឋាភិបាលនានាបានស្នើឱ្យមានបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃព័ត៌មានក្លែងក្លាយ។
ការស្ទង់មតិមួយដោយអង្គភាពរដ្ឋាភិបាលសម្រាប់ការទទួលយោបល់តបឈ្មោះ Reach បានរកឃើញការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីដែលត្រូវបានស្ទង់មតិចំនួន ២.៥០៤នាក់ប្រហែល ៨០ ភាគរយបាននិយាយថា ពួកគេយល់ស្របថា ច្បាប់គួរតែត្រូវបានពង្រឹង ខណៈប្រហែល ៩០ ភាគរយចង់ឱ្យអ្នកដែលមានចេតនាផ្សាយព័ត៌មានក្លែងក្លាយត្រូវបានកាត់ទោស ប្រសិនបើសកម្មភាពរបស់ពួកគេមានផលវិបាកធ្ងន់ធ្ងរ។
ការរកឃើញទាំងនេះកើតមានឡើងចំពេលការពិភាក្សាស្តីពី ថាតើប្រទេសសិង្ហបុរីគួរតែដោះស្រាយជាមួយនឹងព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណេតដោយចេតនាយ៉ាងដូចម្តេច?
គណៈកម្មាធិការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានភារកិច្ចពិនិត្យមើលបញ្ហានេះនឹងបន្តសវនាការជាសាធារណៈរបស់ខ្លួននៅថ្ងៃនេះ និងក្នុងរយៈពេលពីរថ្ងៃទៀត។
រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដោះស្រាយបញ្ហានេះ ដោយប្រទេសម៉ាឡេស៊ីបានពិភាក្សាអំពីច្បាប់មួយកាលពីម្សិលមិញ ដែលស្នើឱ្យផាកពិន័យរហូតដល់ ៥០០,០០០ រីងហ្គីត (១៦៨.០០០ដុល្លារសិង្ហបុរី) ឬដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ សម្រាប់អ្នកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ជំហរដែលត្រូវបានស្នើឡើងគឺគួរឱ្យមានការព្រួយបារម្ភលើពីរចំណុច។
ទីមួយ ប្រព័ន្ធផ្សព្វផ្សាយមិនមែនគ្រាន់តែជាកន្លែងដែលការពិតត្រូវបានលើកឡើងនោះទេ។ វាក៏ជាវេទិកាមួយដែលការពិតត្រូវបានជជែកដេញដោល និងជាកន្លែងដែលការពិតអាចធ្វើការផ្លាស់ប្តូរតាមពេលវេលា។
ឧទាហរណ៍ មានការលើកឡើងថា ការមិនបានលាងដៃរបស់គ្រូពេទ្យបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងពេលសម្រាលកូននឹងត្រូវបានគេចាត់ទុកជាព័ត៌មានក្លែងក្លាយ។
ដូចគ្នានេះដែរ នៅដើមសតវត្សរ៍ទី ២០ គំនិតដែលថា ស្ត្រីមានសិទ្ធិបោះឆ្នោត ឬធ្វើការមិនត្រូវបានទទួលស្គាល់ពីសង្គមឡើយ។
ក្នុងករណីនេះ អ្នកដែលប្រឆាំងនឹងការស្រុះស្រួលគ្នាអាចត្រូវបានកាត់ទោសក្រោមច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយរាប់មិនអស់ដែលកំពុងត្រូវបានគេពិភាក្សាទូទាំងពិភពលោក។
ច្បាប់ព័ត៌មានក្លែងក្លាយអាចនឹងរារាំងដល់ដំណើរការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសង្គម។
គ្រោះថ្នាក់ទីពីរគឺនយោបាយ។ រដ្ឋាភិបាលអាចត្រូវបានគេបញ្ចុះបញ្ចូលក្នុងការភ្ជាប់ថា ព័ត៌មានដែលនិយាយពិស្តារទាក់ទងនឹងរឿងអាម៉ាស់មុខថា ជាព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចឈ្មោះដល់គូប្រជែងនយោបាយ។
ភស្តុតាងស្តីពីព័ត៌មានពិតអាចត្រូវបានគាបសង្កត់ ហើយមនុស្សស្លូតត្រង់អាចត្រូវបានគេដាក់គុកដោយគ្រាន់តែរាយការណ៍ពីការពិត។
ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តដោយមានបំណងល្អបំផុត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយជំនាន់ក្រោយអាចប្រើច្បាប់នោះ ដើម្បីដាក់គុក ឬបំភិតបំភ័យអ្នកប្រឆាំងនយោបាយដែលមានព័ត៌មានទាក់ទងទៅនឹងការធ្វើឱ្យអាម៉ាស់មុខ។
តើអ្វីទៅជាដំណោះស្រាយចំពោះព័ត៌មានក្លែងក្លាយ?
ចម្លើយគឺថា សារព័ត៌មានមានសេរីភាពជាងមុន ក៏ប៉ុន្តែមានអ្នកប្រឈមតិចតួច។ វាមិនមែនជាការចៃដន្យទេ ដែលថា ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់បណ្តាញព័ត៌មានភ្លាមៗតែម្តង បន្ទាប់ពីច្បាប់នេះត្រូវបានគេពង្រឹងឱ្យធ្លាក់ចូលទៅក្នុងចង្កោមប្រជាជាតិមួយក្តាប់តូច។
ដោយមានការប្រកួតប្រជែងតិចតួច និងការគិតគូរច្រើនជាងមុន មានសម្លេងតិចជាងមុនដើម្បីតតាំងទៅនឹងការផ្សព្វផ្សាយពិត។
ដំណោះស្រាយពិតប្រាកដ គឺនៅស្រពិចស្រពិល ការប្រឈមជាចំហចំពោះព័ត៌មានក្លែងក្លាយទាំងនោះថា ជាព័ត៌មានពិត ឬក្លែងក្លាយ៕
ប្រភព៖ The Straits Times ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨
No comments:
Post a Comment