Monday, November 13, 2023

ប្រកាសអន្តរក្រសួង ស្តីពី "ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងបុគ្គលស្វ័យនិយោជន៍"


ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ និងកម្មករ និយោជិត រដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គមថ្មីបន្ថែម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ដោយអាចទទួលបាននូវការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព។ កិច្ចការងារអាទិភាពនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែល "ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង" ដោយផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី  "មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់" គឺជាកិច្ចអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ "ការអភិវឌ្ឍមូលធនមនុស្ស" ។ 

ការរៀបចំប្រព័ន្ធគាំពារសង្គមថ្មីនេះឡើង គឺស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ចំនុចទី២  ក្នុងចំណោមអនុសាសន៍ទាំង៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើរៀបចំក្នុងឆ្នាំ២០២៣ ដោយត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។







រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនគ្រប់កាលៈទេសៈ


តាំងពីសម័យកាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់អណត្តិអ្នកបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែងផ្តល់អាទិភាពដល់ពលរដ្ឋក្រីក្រនិងវិស័យឯកជន។ 

តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី ១៩ ដែលបើកធ្វើនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនយ៉ាងប្តូរផ្តាច់ដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ។ 

សម្តេចធិបតីបានប្រកាសបន្តមិនយកភាស៊ីពីអ្នកលក់ដូរតូចតាចតាមញ្ច្រែង មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធអចលទ្រព្យសម្លៃទាបជាង ១០០ លានរៀល មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរាមារបស់កម្មករនិងមិនយកពន្ធផ្សេងៗទៀតយ៉ាងច្រើន។ និយាយជារួម រាជររដ្ឋាភិបាលព្យាយាមចៀសវាងមិនយកពន្ធពីអ្នកមានចំណូលទាបដើម្បីកុំឱ្យប៉ះពាល់ជីវភាពបស់ពួកគេ។ 

ផ្ទុយទៅវិញ ពលរដ្ឋទាំងនោះទទួលបានការគាំពារពីរាជរដ្ឋាភិបាលមុនគេនៅពេលពួកគេជួបវិបត្តិផ្សេងៗដូចជាវិបត្តិកូវីដ១៩ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។ 

ចំពោះវិស័យឯកជនវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសាកលដូចជាវិបត្តិជំងឺកូវីដ១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស ប៉ាឡេស្ទីនក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យឯកជននៅឯកោឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការជាច្រើនដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលពាណិជ្ជករកំពុងជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យផ្នែកឯកជនមានសន្ទុះទៅមុខ។

ពលរដ្ឋក្រីក្រ និងអ្នករកទទួលទានក្នុងវិស័យឯកជនបានសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនៅតែប្តូរផ្តាច់គាំពារវិស័យឯកជនដូចអ្វីដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដោយឥតប្រែប្រួល។ 

គោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងមោះមុតនេះហើយដែលបានឆក់ទាញបេះដូងពលរដ្ឋខ្មែរឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាដរាបដោយឥតងាករេ ខណៈវិស័យឯកជនវិញតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសគ្រប់កាលៈទេសៈរហូតធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងខ្លាំងដូចសព្វថ្ងៃ៕

ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

 សម្តេចធិបតី នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


ប្រកាសអន្តរក្រសួង ស្តីពី ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ឞ.ស.ស ជាមន្រ្តីសាធារណៈ


អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវការងារអាទិភាពចំនួន​ ៦ ក្នុងឆ្នាំ២០២៣ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក  ប.ស.ស ជាមន្ត្រីសាធារណៈ”​  ។

គោលបំណងនៃកម្មវិធីនយោបាយនេះ គឺសំដៅលើកកម្ពស់កិច្ចគាំពារសង្គម។ កម្មវិធីនយោបាយនេះ គឺកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល "ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង" គឺជាកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ "ការអភិវឌ្ឍមូលធនមនុស្ស" ដែលផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី​ "មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់" ។







អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត


(ភ្នំពេញ)៖  អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ 






សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតី ក្នុងកម្មវិធី «វេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩»


 CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល!

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត!
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

ខ្ញុំពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមជាអធិបតីក្នុងវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលជាប្រពៃណីបន្តពីវេទិកាជាបន្តបន្ទាប់កន្លងមក។ ជំនួបរបស់យើងពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយខ្ញុំគិតថាសាធារណៈជន ជាពិសេសនៅក្នុងវិស័យឯកជនគឺរង់ចាំអ៊ុតមើលថា តើរាជរដ្ឋាភិបាលមានគោលការណ៍អ្វីខ្លះដែលជួយជំរុញវិស័យឯកជនដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចជាតិជាកត្តាសំខាន់ព្រោះវាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រការនេះមានន័យថា រាល់សេចក្តីសម្រេចនានាចេញពីវេទិកានេះ នឹងមានអានុភាព (ស្មើ)នឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ អញ្ចឹង ការដាក់ចេញនូវគោលនយោបាយពីវេទិកានៅថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួតនិងវប្បធម៌សន្ទនារវាងរដ្ឋាភិបាលនិងផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

មួយវិញទៀត ការរៀបចំវេទិការដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ កិច្ចការដំបូងរបស់រាជរដ្ឋាភិបាលគឺត្រូវមើលថាតើអ្វីខ្លះដែលជាកត្តាចាំបាច់ ជាកិច្ចការសំ​ខាន់ដែលយើងត្រូវធ្វើ? ថ្ងៃនេះគឺជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាសម្រាប់ខ្លួនខ្ញុំផ្ទាល់ ក្នុងការដឹកនាំវេទិកា(រាជរដ្ឋាភិបាលនិងវិស័យឯកជន)ជាលើកទី១ ហើយក៏ជា(វេទិកា)លើកទី១ ក្នុងរយៈពេល ៤ឆ្នាំ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ វេទិកាក៏បានបង្ហាញពីភាពបន្ទាន់និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំដំណើរការរួមគ្នារវាងរដ្ឋាភិបាលនិងផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុមដើម្បីឈានទៅសម្រេចបាននូវមហិច្ចតារួមរបស់កម្ពុជាគឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅក្នុងស្មារតីនេះ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនិងក្រសួងនិងមន្ត្រីទាំងអស់នៃគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានខិតខំរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដ៏មហោឡារិកនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ផ្នែករាជរដ្ឋាភិបាលតំណាងអង្គទូត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំ​ណាងវិស័យឯកជន និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃដើម្បីចូលរួមយ៉ាងច្រើនកុះករ នៅក្នុងវេទិការបស់យើងនាពេលនេះ។

ខ្ញុំសុំរំលឹកដែលថាចាប់ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានដឹកនាំវេទិការដ្ឋាភិបាលផ្នែកឯកជនលើកទី១ ដល់លើកទី១៨ ប្រ​កបដោយភាពជោគជ័យត្រចះត្រចង់។ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាប្រទេសមានឯករាជ្យ អធិបតេយ្យសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយប្រជាធិបតេយ្យ​និងនីតិរដ្ឋកាន់តែរឹងមាំ និងមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងអត្រាកំណើនជាមធ្យម៧% ក្នុង១ឆ្នាំ។ ក្នុងរយៈពេលជាង ២ទស្សវត្សរ៍កន្លងទៅនេះ កំណើនដ៏ខ្ពស់នេះបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រដែលទើបតែងើបចេញពីភ្នក់ភ្លើងនៃសង្គ្រាម ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយបានជួយបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ឱ្យចាកចេញពីភាពក្រីក្រ។

នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាកន្លងទៅ កម្ពុជាក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់លើសកលលោកទាំងមូល បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបញ្ហាប្រឈមសកលជាបន្តបន្ទាប់រួមមាន៖ ការឆ្លងការរាលដាលជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមអ៊ុយក្រែន-រុស្សី វិបត្តិថាមពល និងការរិតបន្តឹងគោលនយោបាយរូបិយវត្ថុជាដើម។ ស្ថិតនៅក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលនៅតែអាចសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនដែលមានជាអាទ៍ ការគ្រប់គ្រងដ៏ជោគជ័យ និងការយកឈ្នះលើសមរភូមិប្រយុទ្ធនៃជំងឺកូវីដ-១៩ ការស្តារនិងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ ការធ្វើជាម្ចាស់ផ្ទះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាខែមិថុនា ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រដោយសេរីត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

សូមងាកមកកាន់កិច្ចដំណើរការនៃវេទិការបស់យើងនាព្រឹកនេះ។ វេទិកាយើងនឹងដំណើរការពេញមួយព្រឹក ហើយប្រហែល​ជាអាចផុតថ្ងៃត្រង់ ព្រោះយើងខាន ៤ឆ្នាំ។ អញ្ចឹងការប្រជុំលើកនេះមានសំណើជាច្រើន ដែលត្រូវដោះស្រាយ។ ខ្ញុំសង្ឃឹមនិងខ្ញុំជឿថាឯកឧត្តម លោកជំទាវ អស់លោក ប្រហែលជាចង់បានព័ត៌មាននេះ ជាងបាយថ្ងៃត្រង់។ យើងនឹងខិតខំព្យាយាមដើម្បីបញ្ចប់មុន ដើម្បីបានដំណឹងល្អទៅហូបបាយថ្ងៃត្រង់ …។

[ចប់សេចក្តីអធិប្បាយ១]

ព្រឹកនេះ យើងមានរបៀបវារៈទាំងអស់ចំនួន ៦៖

ទី១. មតិបើកវេទិការបស់ខ្ញុំផ្ទាល់ដែលធ្វើពេលនេះ។

ទី២. របាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ស្តីពីការរៀបចំយន្តការ ការសម្របសម្រួលនិងវឌ្ឍនភាពទូទៅនៃក្រុមការងារទាំង១៤។

ទី៣. បទអន្តរាគមន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានសម្របសម្រួលរួមរបស់ផ្នែកឯកជនស្តីពីលទ្ធផលសង្ខេបនៃកិច្ចពិភាក្សាទាំងឡាយរបស់ក្រុមការងារតាមវិស័យ។

ទី៤. បទអន្តរាគមន៍ស្តីពីបញ្ហាប្រឈមរបស់វិស័យឯកជនដោយឧកញ៉ា លូ ម៉េង តំណាងក្រុមការងារផ្នែកទេសចរណ៍ ក្រុម(ខ) ឧកញ៉ា សូ ងួន តំណាងក្រុមការងារផ្នែកដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ ក្រុម(ច) ឧកញ៉ាបណ្ឌិត ណាង សុធី តំណាងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ក្រុម(ជ)។

ទី៥. របាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យឯកជន និងការដោះស្រាយបញ្ហាដែលមានចរិតលក្ខណៈជាប្រព័ន្ធ និងជារចនាសម្ព័ន្ធនៃការកែទម្រង់ពាក់ព័ន្ធនឹងគោលនយោបាយអន្តរវិស័យ។

ទី៦. គឺបទអន្តរាគមន៍គន្លឹះនិងមតិបូកសរុបក្នុងការបិទអង្គប្រជុំរបស់ខ្ញុំ។

សូមចាប់ផ្តើមកម្មវិធីឈានដល់របៀបវារៈទី២ តែម្តង គឺសូមអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឡើងផ្តល់របាយការណ៍ជូនដល់វេទិកា។ សូមអញ្ជើញ! (…) សូមអរគុណចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យចំពោះរបាយការណ៍នេះ។ ចូលកម្មវិធីចុងក្រោយរបស់យើងនៅព្រឹកនេះ កម្មវិធីដែលវែងជាងគេគឺបទអន្ដរាគមន៍គន្លឹះ និងមតិបូកសរុបអង្គវេទិការរបស់ខ្ញុំ នៅក្នុងនោះនឹងដាក់ចេញនូវវិធានការនិងការណែនាំមួយចំនួន ដែលឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន …។

ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ស៊ុន ចាន់ថុល ក្រុមការងារទាំង១៤ ដែលមានតំណាងរាជរដ្ឋាភិបាលនិងវិស័យឯកជន ដែលបានខិតខំពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែមកនេះ គិតទៅ ចាប់តាំងពីថ្ងៃដាក់ចេញនូវគោលការតាំងថ្ងៃ២៤ ខែសីហា ២០២៣ កន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកទី១។ មានសំណួរថា «ហេតុអីបានចាំដល់ខែ១១ បានចេញគោលការណ៍?»។ ដូចក្នុងរបាយការណ៍ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ បានបញ្ជាក់ហើយ កិច្ចការទាំងអស់នេះ មិនមែនធ្វើឆក់កណ្ដៀត ធ្វើមួយថ្ងៃពីរថ្ងៃដើម្បីចេញនូវវិធានការដែលល្អស្ដាប់នោះទេ ប៉ុន្ដែទាមទារនូវភាពចំាបាច់ច្បាស់​លាស់ ជាពិសេសត្រូវការពេលវេលាដើម្បីជជែកគ្នាដើម្បីឲ្យដឹងថាអ្វីជាបញ្ហាប្រឈមពិតប្រាកដ ហើយយើងអាចដោះស្រាយកំរិតណា។ ខ្ញុំសូមអរគុណណាស់ចំពោះក្រុមការងារទាំង១៤ ដែលបានដោះស្រាយបញ្ហាជាច្រើន នៅក្នុងក្របខណ្ឌនិងសមត្ថកិច្ចដែលអាចដោះបាន ហើយយើងទុកបញ្ហាមួយចំនួនដែលនៅក្នុងសមត្ថកិច្ចនោះមិនអាចដោះបានដើម្បីជជែកគ្នានិងដាក់ចេញជាវិធានការផ្សេងៗ។

រាជរដ្ឋាភិបាលនីតិកាលទី៧ មានភារកិច្ចបន្ដថែរក្សាសមិទ្ធផលចាស់និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីបង្កើននូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល។ ជាមួយនឹងភារកិច្ចដ៏ធំធេងនេះ រាជរដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ហ៊ានស្ដាប់ ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងគណៈរដ្ឋមន្ដ្រីនីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំបានដាក់ចេញនូវ (១)យុទ្ធសាស្ដ្របញ្ចកោណដំណាក់ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មប្រវត្ដិសាស្ដ្រចម្បង២។

ទី១. ថែរក្សានិងថែបំប៉នសុខសន្ដិភាព ដែលសំរេចបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននិងពូនជ្រុំចលករនៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជារួម និងទី ២ កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជំ​រុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចលករនៃការប្រែខ្លួនពីប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ សំរេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន វិស័យសារធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ មូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ត្រូវបានកំណត់បាវចនា គឺ កំណើន ការ​ងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ (២) រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ សំរាប់យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវឆ្លុះបញ្ចាំងជាចំបងតាមរយៈបញ្ចកោណយុទ្ធសាស្ដ្រចំនួន៥ ក្នុងរចនាសម្ព័ន្ធយុទ្ធសាស្ដ្រទាំងមូល។ រាជរដ្ឋាភិបាលក៏បានចេញនូវគោលនយោ​បាយអាទិភាពចំនួន៦ និងការអនុវត្ដវិធានគន្លឹះចំនួន៥ សំរាប់ការដោះស្រាយអាទិភាពរបស់ខ្លួន។

មុនចូលទៅក្នុងកិច្ចពិភាក្សា(អំពី)សំណើនោះ ខ្ញុំសូមរំលេចបន្ដិចពាក់ព័ន្ធនឹងគោលនយោបាយអាទិភាព វិធានការគន្លឹះក៏ដូចជាវឌ្ឍនភាពនៃការរៀបចំនេះ។ កម្មវិធីគោលនយោបាយ៦ រួមមាន៖

ទី១. កសាងសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។

ទី២. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ …។

ទី៣. ការធ្វើស្ថាប័នូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សំរាប់គ្រួសារក្រីក្រ សំរាប់ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្ដិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

ទី៤. អនុវត្ដយុទ្ធសាស្ដ្រស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

ទី៥. យន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផលសំខាន់ៗក្នុងកំរិតសមរម្យ។

ទី៦. ការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រ​ទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់យើង និងការរៀបចំឲ្យមានសហគមកសិកម្មនៅតាមទីជនបទ។

ការអនុវត្ដវិធានគន្លឹះចំនួន៥ រួមមាន៖

ទី១. ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមតិកម្មរបស់មន្ដ្រីនៅស្ថាប័ន។

ទី២. លើកកម្ពស់គុណភាពអប់រំដែលផ្ដោតសំខាន់លើការការពង្រឹងគុណភាពសាលារដ្ឋពីថ្នាក់មត្ដេយ្យដល់ថ្នាក់មធ្យមសិក្សា។

ទី៣. លើកកម្ពស់គុណភាពសេវាសុខាភិបាលដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន។

ទី៤. ពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយ ឈានដល់ការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។

ទី៥. ពង្រឹងនិងលើកកម្ពស់ គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្ដិធម៌។

ជាក់ស្ដែង (៣) ក្នុងរយៈពេលជាង២ខែ កន្លងទៅនេះ រាជារដ្ឋាភិបាលសំរេចបាននូវវឌ្ឍនភាពគួរឲ្យកត់សំគាល់មួយចំនួនរួចហើយនៅក្នុងការជំរុញការអនុវត្ដកម្មវិធីនយោបាយអាទិភាពនិងវិធានការគន្លឹះទាំងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកឡើងពី វឌ្ឍនភាពនិងសមិទ្ធផលធំៗមួយចំនួន ដូចខាងក្រោម៖

ទី១. កាលពីថ្ងៃទី ១០ តុលា ២០២៣ រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្ដនូវយុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពីឆ្នាំ២០២៣ដល់២០២៨ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យរីកធំធាត់ មានលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងទទួលបានការគាំពារនានា ហើយក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារនិងការកែលំអជីវភាពរបស់ប្រជាជន ព្រមទាំងរួមចំណែកជាអតិបរមាឈានដល់ការសំរេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

ទី២. កាលពីថ្ងៃ ២៤ តុលា ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្ដនូវការពង្រឹកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ដែលជាជំហានដំបូងនៃការធានាថាមិនមានប្រជាជនកម្ពុជាណាម្នាក់មិនបានទទួលនូវការថែទាំសុខភាពឡើយ។ តាមរយៈកម្មវិធីនេះ បងប្អូនប្រជាពលរដ្ឋចំនួនជាង ៤៩ម៉ឺន គ្រួសារ ដែលស្មើនឹងជិត ២លាននាក់ នឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។

ទី៣. នៅថ្ងៃ ១៤ វិច្ឆិកា ២០២៣ ស្អែកនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្ដកម្មវិធីគោលនយោបាយអាទិភាពមួយទៀតគឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយនឹងអនុកម្មវិធីអាទិភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្តតាមរបបវិភាគទានអ្នកក្នុងបន្ទុករបស់សមាជិក បសស ។ ក្នុងកម្មវិធីអាទិភាពនេះ យុវជនគោលដៅចំនួនប្រ​មាណ ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស និងទទួលបានការបណ្តុះបណ្តាលលើជំនាញដែលជាតម្រូវការនៅក្នុងវិស័យអាទិភាព និងជំនាញវិជ្ជាជីវៈដូនតា។

ទី៤. រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើតគណៈកម្មការជាតិចំនួន៣ ដើម្បីជំរុញការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ និងវិស័យសុខាភិបាល ដែលខ្ញុំដឹកនាំផ្ទាល់។

ទី៥. រាជរដ្ឋាភិបាលបានបង្កើតការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា​ការ ដែលត្រូវបានកំណត់រួចហើយ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែកៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងធានាបាននូវសុខដុមរមនានិងយុត្តិធម៌ក្នុងសង្គមជាតិ។

ការវិវត្តន៍វិស័យឯកជនជារបៀបវារៈគោលនយោបាយដ៏ចំបងមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ នៅ​ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះជាបញ្ចកោណយុទ្ធសាស្ត្រមួយក្នុងចំណោមបញ្ចកោណយុទ្ធសាស្ត្រទាំង៥ ពោលគឺបញ្ចកោណយុទ្ធសាស្ត្រទី៣ ដែលផ្តោតលើការអភិវឌ្ឍន៍វិស័យឯកជននិងការងារ។ ជាក់ស្តែងការរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នាថ្ងៃនេះ គឺជាសាក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនិងកង្វល់វិស័យឯកជន ក៏ដូចជាគោលបំណងនៃការជំរុញការវិវត្តន៍វិស័យឯកជនឲ្យកាន់តែរឹងមាំដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងភាពធុនក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ខ្ញុំសូមយកឱកាសនេះគូសបញ្ជាក់ថា គោលដៅនៃការគាំទ្ររបស់រាជរដ្ឋាភិបាលគឺដើម្បីបង្កើនភាពប្រកួតប្រ​ជែង​នៃសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល និងសុខុមាលភាពរបស់ប្រជាជនជារួម សំដៅរកបាន រក្សាបានទីផ្សារ និងការងារដែលមានស្រាប់ និងរកទីផ្សារនៃការងារឲ្យបានកាន់តែច្រើន នៅក្នុងឧស្សាហកម្ម សក្តានុពលថ្មីៗបន្ថែមទៀត ជាមួយនឹងការបង្កើនចំណូលនិងជំនាញដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ យើងក៏ត្រូវខិតខំចៀសវាងឲ្យបានដែរនូវសតិអារម្មណ៍នៃស្ថានភាពដែលថា ពេលខាតរដ្ឋចេញ ពេលចំនេញឯកជនយក។ ដូច្នេះភាពចាំបាច់នៃកិច្ចការកែទម្រង់គឺមានទាំងសងខាង ទាំងសម្រាប់រាជរដ្ឋាភិបាលនិងទាំងសម្រាប់វិស័យឯកជន ហើយការផ្តល់កិច្ចសហការគាំទ្រក៏មិនមែនជាកាតព្វកិច្ចតែម្ខាងរបស់រាជរដ្ឋាភិបាលនោះដែរ។ វិស័យឯកជនក៏មានកាតព្វកិច្ចបង្ហាញពីសមិទ្ធកម្មជាក់ស្តែងដែលខ្លួនសម្រេចបាន បន្ទាប់ពីទទួលបានការគាំទ្រណាមួយពីរាជរដ្ឋាភិបាល។

ទន្ទឹមនេះ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ច្បាស់អំពី (៤) បន្ទុកអនុលោមភាព (compliance burden) ដែលកន្លងមកវិស័យឯកជនតែងតែលើកឡើង។ ពិតណាស់ បន្ទុកអនុលោមភាពមួយចំនួនដែលជាបន្ទុកមិនចាំបាច់ រាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការលុបបំបាត់ ឬកែសម្រួល ដូចដែលខ្ញុំនឹងជម្រាបជូននាពេលបន្តិចទៀតនេះ។ ក៏ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា វិស័យឯកជនមិនត្រូវរងបន្ទុកអនុលោមភាពណាមួយសោះនោះទេ ព្រោះបន្ទុកអនុលោមភាពនេះជាស្តង់ដារអប្បបរមា ដែលវិស័យឯកជនត្រូវអនុវត្តតាមដើម្បីបង្កើតនូវជំ​នឿទុកចិត្តអតិថិជនរបស់ខ្លួន ក៏ដូចជាការជំរុញឲ្យដំណើរការរបស់ខ្លួនច្បាស់លាស់ អាចលូតលាស់ និងមានចីរភាព។ គុណសម្បតិ្តនៃការចូលរួមនិងអនុលោមភាព ក៏ជួយពង្រឹងនូវតម្លាភាពការងារ ការប្រកួតប្រជែងស្មើភាព និងភាពទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។

បន្ទុកអនុលោមភាពនេះគឺជាកាតាលីករ ដែលនឹងជំរុញឲ្យមានភាពប្រកួតប្រជែងស្មើភាព ជាខែលការពារក្រុមហ៊ុនពីសកម្មភាពផ្លូវច្បាប់ណាមួយ នៅពេលមានបណ្តឹងផងដែរ។ ជាពិសេសសម្រាប់រយៈពេលវែង គឺវិស័យឯកជនតែងតែចង់បាននូវបរិស្ថានមួយដែលប្រាកដប្រជា ដែលស្មើភាព ច្បាស់លាស់ ងាយស្រួលនៅក្នុងការធ្វើផែនការ។ ផ្ទុយទៅវិញ បើគ្មានអនុ​លោមភាព ប្រព័ន្ធសេដ្ឋកិច្ចទីផ្សាររបស់យើងនឹងក្លាយជាសេដ្ឋកិច្ចអនាធិបតេយ្យ បាត់បង់នូវសេចក្តីទុកចិត្ត ហើយក៏មិនអាចធានានូវភាពប្រកួតប្រជែងដោយស្មើភាពផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ខ្ញុំបានលើកឡើងនៅក្នុងវេទិកាសាធារណជាច្រើន ពេលជួបជាមួយវិស័យឯកជន ក៏ដូចជាជួបនូវលក្ខណៈឯកជនជាមួយថ្នាក់ដឹកនាំវិស័យឯកជន។ ខ្ញុំចង់ឃើញវិស័យឯកជនដើរតួនាទីយ៉ាងសកម្មចូលរួមជាមួយរដ្ឋាភិបាលជួយជំរុញនូវការចូលរួមអនុលោមភាព។ បានន័យថា វិស័យឯកជនដើរតួនាទីជាប៉ូលីសផង។ រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋមិនចាំបាច់ មិនត្រូវការ ឬមួយក៏មិនចង់ដើរតួនាទីតែឯងទេ ព្រោះកិច្ចការជាច្រើននៅក្នុងការជំរុញអនុលោមភាព បានន័យថាជា collective responsibility ការរួមគ្នាទទួលខុសត្រូវ។ បើសិនជាវិស័យឯកជនដើរតួនាទីកាន់តែសកម្ម ហើយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងជំរុញអនុលោមភាពក្នុងវិស័យឯកជន រដ្ឋនឹងបានធូរមួយកម្រិត ហើយស្ថាប័នរដ្ឋក៏នៅខាងក្រោយសម្រេចគាំទ្រទៅវិញ។ កិច្ចការទាំងអស់នេះ ខ្ញុំគិតថា គឺជាអ្វីដែលយើងនឹងខិតខំព្យាយាម។ ខ្ញុំចង់ឲ្យវិស័យឯកជនបង្កើនតួនាទី ជួយជំរុញអនុលោមភាពក្នុងវិស័យឯកជន។ រូបមន្តយ៉ាងណា យើងនឹងពិភាក្សាគ្នាទៅមុខទៀត។

[ចប់សេចក្តីអធិប្បាយ២]

ដូច្នេះ សូមវិស័យឯកជនព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការឆ្លើយតបទៅនឹងអនុលោមភាព ដោយមិនត្រូវចាត់ទុកអនុលោមភាពជារបាំងឧបសគ្គឡើយ។ រាជរដ្ឋាភិបាលនឹងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយបន្ទុកអនុលោមភាពនេះ ហើយជាមួយនឹងការចូលរួមពីគ្រប់តួអង្គ យើងនឹងបង្កើតឡើងនូវប្រ​ព័ន្ធ ecology ដែលជំរុញការលើកស្ទួយកិច្ចសហការរួមគ្នានៅក្នុងចីរភាពនៃប្រព័ន្ធតួអង្គតែមួយ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចកម្ពុជា។ ដូចក្នុងរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន (បានគូសបញ្ជាក់) វេទិការាជរដ្ឋាភិបាល ឯកជនលើកទី១៩ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជនសំខាន់ៗ ដែលយើងបានលើក។ ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានដឹងថា បញ្ហាប្រឈមនិងកង្វល់ភាគច្រើន ត្រូវបានវិស័យឯកជនដោះស្រាយរួច។ ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរដល់ក្រុមការងារតាមវិស័យទាំង១៤ ដែលបានខិតខំដោះស្រាយបញ្ហាប្រឈម និងកង្វល់យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពជិតស្និទ្ធជាមួយនឹងវិស័យឯកជន។

សម្រាប់បញ្ហាប្រឈមនិងកង្វល់ដែលនៅសេសសល់ ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែម សម្រាប់វិស័យមួយចំនួនដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ខ្ញុំសូមដាក់ចេញនូវ (៥) វិធានការកែទម្រង់គន្លឹះដ៏មុតស្រួចដូចតទៅ៖

ទី១. ពាក់ព័ន្ធនឹងការកែសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែទម្រង់ស៊ីជម្រៅ ដើម្បីកែលំអគុណភាពនៃការផ្តល់សេវាសាធារណៈ ក្នុងគោលដៅបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ការអនុវត្តជាក់ស្តែងនៅមិនទាន់បានរលូនទាំងស្រុង តាមការរំពឹងចង់បាននៅឡើយ ហើយបន្ទុកចំណាយមួយចំនួនលើការបំពេញអនុលោមភាពក៏នៅមានកម្រិតខ្ពស់នៅឡើយ ធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ ហេតុនេះរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ (៦) វិធានការសំដៅដោះស្រាយបញ្ហាប្រឈម និងកង្វល់រួមរបស់វិស័យឯកជន នៅតាមវិស័យ និងផ្នែកមួយចំនួន ដូចខាងក្រោម៖

ទី១. ការបំពេញកាតព្វកិច្ចគណនេយ្យនិងសវនកម្ម។ ក្រោយពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឬលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ បានចូលជាធរមាននៅឆ្នាំ ២០១៦ ដែលតម្រូវឲ្យេសហគ្រាសធុនមធ្យម និងធុនធំបំ​ពេញនូវកាតព្វកិច្ចមួយចំនួន ស្របតាមឧត្តមានុវត្តជាអន្តរជាតិ មានជាអាទិ៍៖

ទី១៖ ការកាន់កាប់បញ្ជីគណនេយ្យ
ទី២៖ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដារគណនេយ្យជាធរមាន
ទី៣៖ ការដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ឲ្យរងសវនកម្មឯករាជ្យ
ទី៤៖ ការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដារគណនេយ្យ និងជាមូលដ្ឋានបំពេញកាតព្វកិច្ចសារពើពន្ធ និង
ទី៥៖ ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមកនិយ័តករមកគណនេយ្យនិងសវនកម្ម សហគ្រាសមួយចំនួនបានលើកឡើងនូវក្តីកង្វល់ការតវ៉ាប្រតិកម្មតប និងសំណូមពរមួយចំនួនមកនិយ័តករគណនេយ្យសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ជាការពិតបញ្ហាប្រឈមនេះ ពាក់ព័ន្ធជាមួយនឹងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ យល់ដឹងពីបញ្ហាប្រឈមរបស់សហ​គ្រាសទាំងអស់ក្នុងការបំពេញកាតព្វកិច្ចគណនេយ្យ និងសវនកម្ម រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី​១ ផ្តល់ការអនុគ្រោះដល់សហគ្រាសមិនរងសវនកម្មឯករាជ្យដែលមិនទាន់បានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្មរហូតដល់ដំណាច់ខែកុម្ភៈឆ្នាំ ២០២៤។

ទី២ និយ័តករគណនេយ្យនិងសវនកម្ម ត្រូវផ្តល់ភាពទន់ភ្លន់នៅក្នុងការអនុវត្តវិន័យអន្តរកាល និងការពិនិត្យដោះស្រាយការតវ៉ានានាពីវិស័យឯកជន។

ទី៣ ធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីវិន័យអន្តរកាលចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្មឯករាជ្យ។

ទី៤ ជំរុញការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធ និងការបណ្តុះបណ្តាបច្ចេកទេសស្តង់ដារគណនេយ្យជូនដល់តំណាង និងគណនេយ្យកររបស់សហគ្រាស សារធារណជន និងមន្រ្តីសាធារណៈពាក់ព័ន្ធ។

ទី៥ ជំរុញការរៀបចំសន្ទានុក្រមវាក្យសព្ទគណនេយ្យភាវូបសវនកម្ម និងការបកប្រែស្តង់ដារគណនេយ្យទាំងសវនកម្មជាភាសាខ្មែរ។

ទី៦ ពិនិត្យលទ្ធភាពក្នុងការរៀបចំស្តង់ដារគណនេយ្យសាមញ្ញសម្រាប់សហគ្រាសជាអ្នកជាប់ពន្ធមធ្យម​ធុនតូច ភាសារអង់គ្លេសគេហៅថា Cambodia Simplified Accounting Standard សម្រាប់រយៈពេលអន្តរកាលមុននឹងឈានទៅដល់ការអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ។

ត្រូវការពេលវេលាដើម្បីធ្វើការឈានជាជំហានជាជំហានប៉ុន្តែធ្វើយ៉ាងណាដូចបានលើកអញ្ចឹងគឺជាស្តង់ដារមួយដែលយើងធានានូវការឯកភាពគ្នា និងភាពប្រកួតប្រជែងច្បាស់លាស់។ បើសិនជាថ្ងៃក្រោយរាជរដ្ឋាភិបាលស្ថាប័នរដ្ឋដកខ្លួនថយ ត្រូវតែមានអ្នកគ្រប់គ្រង អញ្ចឹងគឺស្តង់ដារនេះហើយជាអ្នកដែលជួយសម្រួលនៅក្នុងការអនុវត្ត ហើយនេះហើយជាអ្វីដែលជាការប្រឈមរយៈពេលវែងរបស់យើង។

ទី២ លើកកម្ពស់តម្លាភាពនៃការស្រាវជ្រាវស៊ើបអង្កេត និងការបង្រ្កាបផលិតផលក្លែងក្លាយ។ វិស័យឯកជនបានលើកអំពីការអនុវត្តការងាររបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្លាយបានជាបន្ទុកមួយ។ ឆ្លើយតបទៅនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីសម្រេចលេខ ៤៦៨៦ សសរ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវការស្រាវជ្រាវស៊ើបអង្កេតនិងការបង្រ្កាបផលិតផលក្លែងក្លាយរបស់លេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរួចហើយ ដើម្បីកែសម្រួលតួនាទីភារកិច្ចសំដៅលុបបំបាត់ចំណុចអវិជ្ជមានលើប្រសិទ្ធភាពការងារ។ យើងត្រូវធ្វើកិច្ចការនេះ ជាពិសេសបទដ្ឋានការងារត្រូវឲ្យមានភាពច្បាស់លាស់ ភាពសម័យ ហើយសំខាន់បំផុតគឺការអនុវត្តឲ្យចំគោលដៅ កុំអនុវត្តលើស។ កិច្ចការនេះគឺទាមទារនូវការគ្រប់គ្រង និងការពង្រឹងនូវស្ថាប័នខ្លួនឯងដែលជាអាទិភាពមួយសំខាន់របស់រាជរដ្ឋាភិបាលគឺកំណែទម្រង់ពង្រឹងរដ្ឋបាលសាធារណៈ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

កិច្ចការនេះ សូមឯកឧត្តម ស សុខា (ដែល)បានមកថ្ងៃនេះព្យាយាមតបឲ្យលឿន ហើយធ្វើយ៉ាងណានៅក្នុងការ​ជំរុញការរៀបចំផលិតឡើងវិញ ជាពិសេសយន្តការអនុវត្តតែម្តង ព្រោះបញ្ហាប្រឈមជាច្រើនដែលបានលើកក្នុងនេះមិនមែនតែពិនិត្យទេ គឺពាក់ព័ន្ធទៅនឹងការអនុវត្ត ដែលទាមទារឲ្យយើងកែសម្រួលនីតិវិធីបទដ្ឋាន ស្នើធ្វើម៉េចឲ្យងាយស្រួលទាំងអ្នកអនុវត្តឲ្យងាយយល់។ ជួនកាលនីតិវិធីខ្លះសូម្បីអ្នកអនុវត្តក៏មិនទាន់យល់ច្បាស់បានន័យថានៅមានលំហ។ អញ្ចឹងគឺខិតខំកែសម្រួលយ៉ាងណាឲ្យប្រាកដប្រជាឲ្យច្បាស់លាស់ ហើយមានការផ្សព្វផ្សាយ ទាំងអ្នកចេះអនុវត្តក៏យល់គ្នា ទាំងអ្នកដែលត្រូវចូលរួមក្នុងការអនុវត្តក៏ត្រូវយល់ទៅលើកិច្ចការនេះ …។

[ចប់សេចក្តីអធិប្បាយ៣]

ចំណុចមួយទៀតគឺ ការបន្តជំរុញការរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៅក្នុងគោលដៅសម្រួលដល់ការចុះបញ្ជីអាជីវកម្ម។ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មថ្មី តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅលើថ្នាលតែមួយនៅក្នុងពេលតែមួយនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២០។ គិតត្រឹមខែតុលាឆ្នាំ ២០២៣ សហគ្រាសដែលបានចុះបញ្ជីអាជីវកម្មមានចំនួនប្រមាណ ៣ ម៉ឺនសហគ្រាសជាមួយនឹងដើមទុនសរុបជិត ៩ ប៊ីលានដុល្លារអាមេរិក ដើម្បីសម្រួលឲ្យបានជាអតិបរមាដល់ការចុះបញ្ជី និងការកែសម្រួលព័ត៌​មានក្រុមហ៊ុនរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមដូចខាងក្រោម៖

ទី១ អភិវឌ្ឍមុខងារ ធ្វើបច្ចុប្បន្នកម្មព័ត៌មានក្រុមហ៊ុនសហគ្រាសទាំងចាស់ទាំងថ្មី លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រេចឲ្យបានពេញលេញមុនខែវិច្ឆិកា ឆ្នាំ ២០២៤។

ទី២ បញ្ចប់ការបញ្ចូលសេវាសាធារណៈរបស់ក្រសួងស្ថាប័នដែលបានប្រកាសចូលរួមមកក្នុងប្រព័ន្ធចុះបញ្ជីអា​ជីវកម្មតាមថ្នាក់បច្ចេកវិទ្យាព័ត៌មានរួចហើយនៅក្នុងដំណាក់កាលទី ៣ កាលពីខែមិថុនាឆ្នាំ ២០២៣ កន្លងទៅដែលរួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌និងធានាគារជាតិកម្ពុជា។

ទី៣ បញ្ចូលសាវាសាធារណៈឬប្រព័ន្ធរបស់ក្រសួងស្ថាប័នចំនួន៣ បន្ថែមទៀតដែលទើបស្នើដាក់បញ្ចូល ចុះក្នុងបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រោយការប្រកាសដំណាក់កាលទី៣ រួមមាន៖

ទី១ សេវាផ្តល់ការពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិចរបស់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់

ទី២ គឺសេវាផ្តល់ប័ណ្ណសារព័ត៌មានជារូបវ័ន្តបុគ្គលរបស់ក្រសួងព័ត៌មាន និងប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

ចង់បញ្ជាក់ក្នុងអង្គប្រជុំថា នៅអាណត្តិទី៧ (ក្នុង)យុទ្ធសាស្រ្តបញ្ចកោណ ចំណុចបន្ថែមលើយុទ្ធសាស្ត្រចតុកោណគឺ digital ឬប្រព័ន្ធបច្ចេកវិទ្យា ដែលមិនមែនត្រឹមតែការអភិវឌ្ឍ គឺទាញការវិនិយោគផលិតសម្ភារៈនោះទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធនេះជួយបង្កើននូវប្រសិទ្ធភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ និងកាត់បន្ថយការចំ​ណាយពេលវេលា និងភាពមិនប្រក្រតីមួយចំនួន។ សូមធ្វើម៉េចជំរុញកិច្ចការនេះធានានូវភាពប្រកួតប្រជែង ជួយ​សម្រួលនៅក្នុងកិច្ចការជាច្រើន។

[ចប់សេចក្តីអធិប្បាយ៤]

ប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈក៏បានចូល។ ចំណុចទី ៤ ការដាក់បញ្ចូលបន្ថែមទៀតនូវសេវាសាធារណៈ និងគន្លឹះរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងការធ្វើភារកិច្ចក៏ដូចជាសេវាសាធារណៈដែលប្រជាពលរដ្ឋត្រូវការចាំបាច់បំផុត ឬជាញឹកញាប់បំផុតក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងក្របខណ្ឌការផ្លាស់ប្តូរទិន្នន័យរួមរបស់រាជរដ្ឋាភិបាលតាមរយៈថ្នាល CamDX ឲ្យបានសម្រេចមុនឆ្នាំ២០២៤ ដំណាច់ឆ្នាំ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

នៅត្រង់ចំណុចនេះ មានការលើកការព្រួយបារម្ភពីការដាក់សម្ពាធទៅលើរដ្ឋបាលមួយចំនួន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនទាន់រៀបចំរួច។ ពិតណាស់យើងនៅមានបញ្ហាសមត្ថភាពនៃការត្រៀមលក្ខណៈប៉ុន្តែទិសដៅយើងត្រូវតែធ្វើ។ យើងមិនអាចយកហេតុផលពីការចាំបាច់ត្រូវត្រៀមលក្ខណៈ(នោះទេ)។ ជាទិសដៅ គឺពង្រឹងទាំងមនុស្សពង្រឹងទាំងធនធាន ហើយសំណួរនេះមិនមែនតែថ្នាក់ជាតិទេ។ ថ្ងៃមុន នៅក្នុងកម្មវិធីសម្ពោធអគាររបស់ក្រសួងមហាផ្ទៃ ខ្ញុំក៏បានបញ្ជាក់ហើយថាការបង្កើនបច្ចេកវិទ្យាមិនមែនដើម្បីទាញនូវការងារមកកណ្តាលទេ គឺយើងត្រូវធ្វើវិមជ្ឈការបញ្ជូនសិទ្ធិអំណាចទៅដល់មូលដ្ឋាន។ អញ្ចឹង ការដោះស្រាយទៅដល់វិស័យឯកជនថ្នាក់ខេត្ត ថ្នាក់ស្រុកគឺឈានទៅដល់ការដោះស្រាយនៅហ្នឹងកន្លែង … អញ្ចឹងកិច្ចការនេះ ខ្ញុំបន្តធ្វើ និងបន្តជំរុញឲ្យបានសម្រេច …។

[ចប់សេចក្តីអធិប្បាយ៥]

មួយទៀត អំពីការគាំទ្រដល់សហគ្រាសធុនមីក្រូតូចនិងមធ្យម រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ ដល់ការជំរុញការអភិវឌ្ឍកម្រិតមីក្រូ តូចនិងមធ្យម ឱ្យក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវវិធានការគាំទ្រនិងលើកទឹកចិត្តជាច្រើនក្នុងយន្តការផ្សេងៗដូចជា ការបង្កើតធនាគារ សហគ្រាស ធុនតូចនិងមធ្យមកម្ពុជា SME Bank សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ Modern twice អភិវឌ្ឍន៍ជំនាញជាដើម។ ថ្មីៗ នេះក្រុមការងារកម្មន្តសាលសហគ្រាសធុនតូចនិងមធ្បម និងសេវាក្រុមការកៀរគរ ក៏បានដោះស្រាយបញ្ហាចំនួន២៩ ជូនវិស័យឯកជនរួចទៅហើយ។ ខ្ញុំសូមអរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យឡើងវិញកម្រងសេវាសាធារណៈទាំងអស់របស់ក្រសួងដោយបានពន្យាសុពលភាពនិងកាត់បន្ថយរយៈពេលផ្ដល់ និងថ្លៃសេវានៃលិខិតអនុញ្ញាតនិងអាជ្ញាបណ្ណផ្សេងៗ ក្នុងគោលដៅសម្រេចបន្តការគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមជាពិសេសខាងកម្មន្តសាល។ នៅក្នុងចំណុចនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាក់ស្ដែងបានកំពុងបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តិថ្មី ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈ​របស់ខ្លួន នៅក្នុងនោះសេវាសាធារណៈចំនួន១៦ នឹងត្រូវលុបចេញ ៥៦សេវានិងត្រូវបន្ទាប ១៩៩សេវាទៀតនឹងត្រូវពន្លឿននៅក្នុងរយៈពេលនៃការផ្ដល់ឱ្យខ្លីជាងមុនជូនអ្នកស្នើសុំ។ កិច្ចការទាំងអស់នេះសុទ្ធតែសេវាពាក់ព័ន្ធនឹងវិស័យផលិតកម្ម និងសិប្បកម្ម ដែលរាជរដ្ឋាភិបាលយល់ថាជាឆ្អឹងខ្នងកំណើនសេដ្ឋកិច្ចនៅអនាគត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]

ខ្ញុំក៏សូមគូសបញ្ជាក់ដែរថា តាមរយៈការសម្រួលទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងលះបង់នូវចំណូលមួយចំនួន។ យើងមិនខ្លាចទេនឹងលះបង់ចំណូលរដ្ឋ(ទេ) បើសិនជាកិច្ចការនោះ ជួយសម្រួលនិងគាំទ្រដល់ការដល់វិស័យឯកជនដើម្បីរីកលូតលាស់ … ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនេះ ដូចជាក្រសួងស្ថាប័នផ្សេងទៀត។ ទន្ទឹមនឹងការកែសម្រួលសេវាសាធារណៈនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងបញ្ចូលសេវាទាំងនេះទៅក្នុងក្របខណ្ឌព័ត៌មានទាំងស្រុងចុងឆ្នាំ ២០២៤ នេះផងដែរ។ នេះជាស្មារតីបុរេសកម្មដែលខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួង។

ចំណុចមួយទៀត គឺការលើកកំពស់តម្លាភាពនិងប្រសិទ្ធភាពនៃការរៀបចំបទដ្ឋានគតិយុត្តិ វិស័យឯកជនបានលើកឡើងអំពីការរៀបចំបទដ្ឋានគតិយុត្តច្រើន ដោយបទដ្ឋានគតិយុត្តិខ្លះមានភាពត្រួតស៊ីគ្នា និងមិនមានភាពមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ អម្បាញ់មិញអ្នកឧកញ៉ា គិត ម៉េង ក៏បានលើកពីបញ្ហាត្រួតគ្នា ឬមួយក៏ Overlapping responsibility … កិច្ចការនេះគឺជាអាទិភាពមួយសំខាន់សម្រាប់រាជរដ្ឋាភិបាល នៅក្នុងការធ្វើម៉េចសម្រួល សម្រួច និងធ្វើឱ្យស្រាលនូវយន្តការក្នុងការអនុវត្ត ធានាប្រសិទ្ធភាពកុំឱ្យមានការជាន់គ្នា។ ការតាក់តែងបទដ្ឋានគតិយុត្តិកន្លងទៅ កន្លែងខ្លះគឺមិនទាន់សូវបានពិគ្រោះយោបល់ជាមួយវិស័យឯកជន ហើយការដាក់ចេញអនុវត្តតែងតែធ្វើឡើងភ្លាមៗ ដោយមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមិនទុកពេលគ្រប់គ្រាន់ ដើម្បីឱ្យវិស័យឯកជនអាចសម្របខ្លួននិងរៀបចំផែនការអាជីវកម្មបានទាន់ពេលវេលា។

[បញ្ចប់សេចក្ដីអធិប្បាយ៦]

នៅក្នុងន័យធានាតម្លាភាពនិងប្រសិទ្ធភាព នៃការរៀបចំនិងការអនុវត្តបទដ្ឋានគតិយុត្ត ខ្ញុំសូមដាក់ចេញជាគោលការណ៍រួមដូចខាងក្រោម៖

រាល់ការតាក់តែងបទដ្ឋានគតិយុត្ត ដែលមានការពាក់ព័ន្ធកិច្ចប្រតិបត្តិការរបស់សហគ្រាស អាជីវកម្មនៃវិស័យឯកជន ទៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានការពិគ្រោះយោបល់ជាមួយវិស័យឯកជន ពាក់ព័ន្ធសំខាន់ៗ។ ការអនុវត្តដាក់ឱ្យអនុវត្តត្រូវមានការផ្សព្វផ្សាយ បានទូលំទូលាយនិងទុកពេលអន្តរកាលយ៉ាងហោចណាស់៦ខែ មុននឹងចាប់ផ្ដើមអនុវត្ត។

ចំណុចមួយទៀត ការពិនិត្យលិខិតអនុញ្ញាតនិងពិនិត្យអាជ្ញាបណ្ណឡើងវិញ វិស័យឯកជនបានលើកឡើងថាសហគ្រាស គ្រប់វិស័យនៃមួយៗត្រូវស្នើសុំលិខិតអនុញ្ញាតនិងឬអាជ្ញាបណ្ណច្រើនពីក្រសួងស្ថាប័នផ្សេងគ្នា ដែលលិខិតអនុញ្ញាតឬអាជ្ញាបណ្ណមួយចំនួនដូចជាមិនចាំបាច់ ហើយមួយចំនួនទៀតមានលក្ខណៈត្រួតគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាតនិងអាជ្ញាបណ្ណទាំងអស់ក្នុងវិស័យនីមួយៗ ដែលចាប់ផ្ដើមពីវិស័យទេសចរ វិស័យសហគ្រាសធុនមីក្រូតូច និងមធ្យមដើម្បីលុបចេញ គួបចូលគ្នានូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធីនិងថ្លៃសេវា នៃលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនៃមួយៗឱ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថាគ្មាននីតិវិធីណាមួយ ដែលបង្ករការលំបាកនិងដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

ចំពោះការសម្រាលបន្ទុកលើអនុលោមភាពដែលលោក លោកឧកញ៉ា ណាង សុធី បានលើកក្នុងវិស័យការងារ រាជរដ្ឋាបាលយកចិត្តទុកដាក់ខ្ពស់លើកម្មករនិយោជិតតាមរយៈការផ្ដល់អត្ថប្រយោជន៍ក្នុងរូបភាពផ្សេងៗដូចជា ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការផ្ដល់កិច្ចគាំពារសង្គមជាដើម។ កិច្ច​ការទាំងនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រពីសំណាក់និយោជក ដែលត្រូវរ៉ាប់រងបន្ទុកចំណាយបន្ថែម ដើម្បីលើកំពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់កម្មករនិយោជិត។ ខ្ញុំសូមអរគុណ ក្រ​សួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានដោះស្រាយសំណើចំនួន១៥ ចំណុចរបស់វិស័យឯកជនរួចទៅហើយ។ នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបង្កើតក្រុមការងារ អន្តរក្រសួងតាមវិស័យដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុងមួយឆ្នាំ ក្រោមកិច្ចសម្របសម្រួលដែលដឹកនាំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីកាត់បន្ថយដល់ការរំខានដល់រោងចក្រសហគ្រាស ឱ្យបានជាអតិបរមា។ ទោះជាយ៉ាងណាក្ដីខ្ញុំបានទទួលព័ត៌មានថា កន្លងមកនៅតែមានការចុះអធិការកិច្ចច្រើន ក្រៅក្របខណ្ឌក្រុមការងារអន្តរក្រសួង។

[បញ្ចប់សេចក្ដីអធិប្បាយ៧]

នៅក្នុងន័យនេះខ្ញុំសូមឱ្យរដ្ឋមន្ត្រីនិងប្រធានគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកការ​ងារនេះដូចខាងក្រោម៖

ទី១ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្តដឹកនាំពង្រឹងការងារអធិការកិច្ចអន្តរក្រសួងតាមការសំរេច របស់វេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ នៅខែមិនា ឆ្នាំ២០១៩ កន្លងមក គ្រប់ក្រសួងស្ថាប័នដែលស្ថិតនៅក្នុងយន្តការអធិការកិច្ចក្រសួង រួមទាំងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្មជួយដល់វិស័យឯកជន ឱ្យចេះវាយតម្លៃកម្រិតអនុលោមភាពរបស់ខ្លួន មុនពេលចុះអធិការកិច្ចរួមគ្នា។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារលើប្រព័ន្ធអនឡាន ដែលអនុញ្ញាតផ្នែកឯកជនអាចបំពេញព័ត៌មាននិងដឹងភ្លាមៗ ពីចំណុចមិនអនុឡោមភាពរបស់ខ្លួន មានរយៈពេលត្រឹម៤៥ថ្ងៃ ដើម្បីពិនិត្យវិញនិងបំពេញបន្ថែមឯកសារ និងកែលម្អចំណុចខ្វះខាតឱ្យបានត្រឹមត្រូវ ពោលគឺអាចកែប្រែចំណុចដែលមិនអនុលោមភាពទៅជាអនុលោមភាពវិញដោយខ្លួនឯង មុនពេលហួសសុពលភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]

ចំណុចនេះ ខ្ញុំបានលើកថាខ្ញុំចង់ឱ្យវិស័យឯកជនដើរតួនាទីជាយន្តការនៅក្នុងការជួយ​សមាជិករបស់ខ្លួនក្នុងការពង្រឹងអនុលោមភាព។ រាជរដ្ឋាភិបាលបានដកឃ្លា ហើយ(ផ្តល់)ការទុកចិត្តនិងឱកាសឱ្យបំពេញតាមអនឡាញ ប៉ុន្តែដើម្បីកុំឱ្យលំបាក ព្រោះបើវិស័យឯកជនអនុវត្តបានត្រឹមត្រូវគឺបង្កើតទំនុកចិត្ត។ ថ្ងៃក្រោយ លែងចាំបាច់ត្រូវការអធិការកិច្ចច្រើនពីក្រសួងហើយ។ មិនមែនតែវិស័យការងារទេ។ ខ្ញុំចង់ឃើញនៅគ្រប់វិស័យទាំងអស់។ ពុំមែនតែវិស័យឯកជនទេដែលដឹងអំពីតម្រូវការ និងអាចដោះស្រាយតម្រូវការវិស័យឯកជនបាន។ គ្រប់ក្រសួងស្ថាប័នត្រូវធានាថា មួយឆ្នាំគឺរួមគ្នាចុះអធិការកិច្ចតែមួយដងគត់លើគោលដៅតែមួយ លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករនិយោជិកផ្ទាល់ ឬមានឧបទ្ទវហេតុណាមួយកើតឡើង។ សូមធ្វើតាមគោលការណ៍ដែលយើងបានកំណត់ មានន័យថា អធិការកិច្ចរួមគ្នាតែមួយលើកក្នុងមួយឆ្នាំ … កិច្ចការនេះក៏ត្រូវពិនិត្យលទ្ធភាពពង្រីកនៅក្នុងវិស័យផ្សេងទៀតផងដែរ ជាពិសេសចំពោះអាជីវកម្មធុនតូចនិងមធ្យម ដែលត្រូវប្រឈមជាមួយនឹងការចុះធ្វើអធិការកិច្ច ឬការធ្វើសវនកម្មផ្សេងៗដែលយើងកំពុងតែជជែកគ្នានេះ។

គ្រប់ក្រសួងស្ថាប័នដែលត្រូវស្ថិតនៅក្នុងយន្តការអធិការកិច្ចអន្តរក្រសួង ត្រូវមានយន្តការទទួលពាក្យបណ្ដឹងពីវិស័យឯកជនដើម្បីទប់ស្កាត់ការឆ្លៀតចុះធ្វើអធិការកិច្ចដោយឡែករបស់ក្រុមការងារណាមួយ។ វាផ្ដើមចេញពីការចូលរួមរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ពង្រឹងនីតិវិធីផ្ទៃក្នុងរបស់ខ្លួនដើម្បីធានានូវភាពម្ចាស់ការ និងការគ្រប់គ្រង់យន្តការរបស់ខ្លួនផងដែរ។ ជាដៃគូ វិស័យឯកជនក៏ដូចគ្នា អញ្ចឹងយើងនឹងធ្វើការជាដៃគូដែលសំខាន់ កាន់តែសកម្ម មិនត្រឹមតែរួមគិត ហើយលើកសំណើទេ រួមធ្វើទៀត រួមអនុវត្ត រួមជួយការជម្រុញនូវអនុលោម ដើម្បីយើងឯកភាពគ្នាធ្វើ។ ហើយនេះដែលយើងចង់បាន។

[បញ្ចប់សេចក្ដីអធិប្បាយ៨]

ទី២ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវជម្រុញការអវភិឌ្ឍជំនាញ និងផលិតភាពរបស់កម្មករ និយោជិក ដោយផ្ដល់លទ្ធភាពដល់វិស័យឯកជន អាចចូលរួមសហការ អនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់កម្មករ និយោជិក និងការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ស្របតាមច្បាប់ស្ដីពីការងារ ដូចជាការបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលវេនយប់ ឬចុងសប្ដាហ៍ និងអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់អាគាររបស់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំប៉នសមត្ថភាពជំនាញ បង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញដល់កម្មករ និយោជិករបស់ខ្លួន សំដៅជម្រុញកំណើនផលិតភាពការងារ និងគាំទ្រដល់ការធ្វើទំនើបកម្ម ខ្សែចង្វាក់ផលិតកម្ម ឬការផ្ដល់សេវាកម្មរបស់រោងចក្រ សហគ្រាស។

ទី៣ ពង្រឹងយន្តការផ្សះផ្សានិងដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគី។ ពង្រឹងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសមត្ថភាពមន្រ្តីផ្សះផ្សាវិវាទការងារនៅថ្នាក់ក្រសួងនិងមន្ទីរ ព្រមទាំងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ សិទ្ធិ កាតព្វកិច្ច និងរូបមន្តគណនាអត្ថប្រយោជន៍នានា ដើម្បីកាត់បន្ថយការយល់ច្រឡំ និងនាំឱ្យមានការវិវាទការងារ។

ចំណុចទី៣ គឺការសម្រួលដល់ធុរកិច្ចនៅក្រោមដែនសមត្ថកិច្ចពន្ធដារ។ ការប្រមូលពន្ធ គឺជាកិច្ចការចាំបាច់ ការរួមចំណែកគាំទ្រដល់កិច្ចដំណើរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ នៅក្នុងទសវត្សចុងក្រោយនេះ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សំគាល់ ដែលការនេះ បានអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល មានលទ្ធភាពនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូថ្នល់ ស្ពាន អគារ សា​លារៀន មន្ទីរពេទ្យជាដើម នៅទូទាំងប្រទេស។ ចំណូលពន្ធក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចកៀងគរទុនបម្រុងជាប្រាក់សន្សំ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដូចជាការទិញវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសដោយឥតគិតថ្លៃ ព្រមទាំងការផ្ដល់នូវការគាំពារផ្សេងៗទៅដល់ប្រជាពលរដ្ឋរាប់សែនគ្រួសារ ដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះ។

(៧) ៣.១ គឺការបន្តគោលការណ៍មិនយកពន្ធ។ ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងអាណត្តិនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលនឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ ក៏មិនមានការដំឡើងអត្រានោះដែរ។

កន្លងមក រាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុន បានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនដូចខាងក្រោម៖

ពន្ធសត្វពិឃាត ពន្ធលើរបបម៉ៅការ ពន្ធតែម សារពើពន្ធលើលិខិតរដ្ឋបាល លិខិតតុលាការនិងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តដែលកម្លាំងដល់ ១៤០-១៥០ សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន។ ហ្នឹង គឺពន្ធដែលយើងបានលុបចោល ហើយយើងនឹងបន្តអនុវត្តគោលការណ៍នេះ។

បន្ថែមលើនេះ កន្លងមកមានការលើកលែងពន្ធមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះ បន្តអនុវត្តនូវគោលការណ៍មិនយកពន្ធ៖

ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលចូលសម្ភារកសិកម្ម កសិផលកសិកម្ម ពន្ធអចលនទ្រព្យតម្លៃទាបជាង ១០០លានរៀល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ ពីឪពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដីសម្រាប់ឱ្យអំណោយតែមួយលើកនិងមរតក អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារដ្ឋាន ប៉ុន្តែជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨ និងពន្ធលើប្រាក់បៀវត្សអប្បបរមារបស់មន្រ្តីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិក ទាំងនេះគឺជាពន្ធដែលយើងបានលើក ហើយបានរាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងបន្តអនុវត្ត។

៣.២ ការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏នឹងបន្តអនុវត្តនូវការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើល្អីនៅតាមទីផ្សារនានានៅទូទាំងប្រទេស។ ព្រមជាមួយនឹងគោលនយោបាយនៃការអនុញ្ញាតឱ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរានស្ដង់ដារ ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ និងអ្នកដទៃទៀតបាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៩]

លើចំណុចនេះ ឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្តក៏បានចូលរួមនៅថ្ងៃនេះដែរ សូមបន្តតាមមើលការអនុវត្តនេះ។ កន្លងទៅមានបាតុភាពឆកល្វែងខ្លះ។ ថ្ងៃមុន គឺនៅក្នុងរាជធានីភ្នំពេញ មានអ្នកទៅយកភាស៊ីពីប្រ​ជាពលរដ្ឋលក់តាម(កញ្ច្រែង កញ្ជើល្អី)។ ខ្ញុំបានចាត់វិធានការភ្លាម។ ខ្ញុំសូមប្រកាសបញ្ជាក់គោលការណ៍ជាថ្មីម្ដងទៀត គឺមិនមានការបង់ភាស៊ី បង់ថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើល្អី នៅតាមទីផ្សារនៅទូទាំងប្រទេស។ សូមបញ្ជាក់ ហើយសូមអនុវត្ត ហើយត្រួតពិនិត្យការអនុវត្តឱ្យបានច្បាស់។ បើមានការឆកល្វែង ត្រូវកែសម្រួលជាបន្ទាន់។

[បញ្ចប់សេចក្ដីអធិប្បាយ៩]

ចំណុច ៣.៣ ការអនុគ្រោះពន្ធបន្ថែម

ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋទូទៅ និងវិស័យឯកជននៅក្នុងនៃជម្រុញសកម្មភាព សេដ្ឋកិច្ចនៅក្នុងគ្រប់វិស័យឱ្យមានភាពរស់រវើក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រេចផ្ដល់ការអនុគ្រោះបន្ថែមលើប្រភេទពន្ធមួយចំនួនដូចខាងក្រោម៖

ទី១ បន្ដការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើនឹង ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទី២ ការលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត លើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអនុវត្តលំនៅដ្ឋានជាបុរី ដែលមានអាជ្ញាប័ណ្ណអាជីវកម្ម អចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ ២០២៤។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១០]

ខ្ញុំនឹងផ្ដល់ព័ត៌មានលំអិតបន្ថែមទៀតនៅក្នុងការអត្ថាធិប្បាយពាក់ព័ន្ធនឹងវិធានការវិស័យសំណង់ និងអចលនទ្រព្យនៅឱកាសក្រោយ។

[បញ្ចប់សេចក្ដីអធិប្បាយ១០]

ទី៣ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ប្រភេទ រួមមានពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេសរហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទី៤ លើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនប្រើប្រាស់ ដោយម្ចាស់អចលនទ្រព្យអាចបង់តែប្រាក់ពន្ធដោយមិនចាំបាច់បង់ពន្ធបន្ថែម និងការប្រាក់រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ ២០២៤។ ការលើកលែងនេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួចហើយនោះទេ។

ទី៥ លើកលែងការកំណត់ពន្ធឡើងវិញ ដែលរួមមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែម និងការប្រាក់ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ ២០២៤ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលទ្រព្យកន្លងមក ខុសតម្លៃដី ទំហំ ប្រភេទសំណង់ ឬអាយុកាលសំណង់ ចាប់ពីឆ្នាំ ២០២៤ តទៅ ត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានជាធរមាន។

ទី៦ អនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយចំពោះអចលនព្រទ្យមានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ ដែលពុំធ្លាប់បានចុះបញ្ជីនិងប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមក។

៣.៤ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ ចំណុចនេះមានសំណួរច្រើន ហើយមានការលើកឡើងផ្សេងៗ បកស្រាយតាមបណ្តាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំ ហើយមានការបារម្ភមួយចំនួន។ ពាក់ព័ន្ធទៅលើពន្ធលើអចលនទ្រព្យ និងបង់លើដីធ្លីមិនបានប្រើប្រាស់នេះ កន្លងមកមានការភាន់ច្រឡំច្រើនថាពន្ធទាំងពីរនេះហាក់មានភាពត្រួតស៊ីគ្នា។

ដើម្បីឱ្យសាធារណជនយល់កាន់តែច្បាស់ ខ្ញុំសុំជម្រាបជូនថា ពន្ធលើអចលនទ្រព្យរហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តចំពោះតែអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងក្រុងចំនួន២៧ នៃខេត្តទូទាំងប្រទេសតែប៉ុណ្ណោះ។ ដោយឡែកពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវអនុវត្តលើដីមានសំណង់និងគ្មានសំណង់ដែលមិនបានប្រើប្រាស់ និងអនុវត្តលើដីមិនបានប្រើប្រាស់ដែលជាទូទៅគឺជាដីដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនិងក្រុង។

ការកំណត់ពន្ធលើដីធ្លីមិនប្រើប្រាស់ គឺក្នុងគោលបំណង ៤ រួមមាន៖

ទី១ ជាឧបករណ៍ទប់ស្កាត់ការទិញដីធំៗ រាប់សិបហិកតាទុកចោលមិនប្រើប្រាស់ សម្រាប់លក់ដំឡើងថ្លៃដើម្បីកេងចំណេញ ឬជាសកម្មភាពបរិកម្ម speculation ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដីដែលជាធនធាននិងជាកត្តាផលិតកម្មកម្ររបស់យើង។ ទី២ ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្របនិងមានការអភិវឌ្ឍ។ ទី៣ បង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងការងារ។ ទី៤ ធានាការប្រ​មូលចំណូលជាគុណប្រយោជន៍ដល់ថវិការបស់រដ្ឋាភិបាលក្រោមជាតិ។

ដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅស្របតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញនូវគោលការណ៍ឱ្យអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ទទួលបានការលើកលែងពន្ធលើដីមិនប្រើប្រាស់ឱ្យមានភាពច្បាស់លាស់ដូចតទៅ៖

ទី១ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ។ អញ្ចឹងគឺអត់មានការត្រួតគ្នាទេ។

ទី២ ដីដែលជាកម្មវត្ថុនៃពន្ធលើដីមិនប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតាក្នុងមួយកន្លែង។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១១]

បានន័យថា ដីដែលមានទំហំ ៥ហិកតាចុះ លែងព្រួយពីដីមិនប្រើប្រាស់ហើយ។ ការងារនេះ កន្លងទៅយើង ធ្លាប់កាត់ ១.២០០ ការ៉េ គិតថាជាលំនៅដ្ឋាន ក្រោយមកយើងបានគិតដូចជា ១០០លានរៀល។ តែឥឡូវ កុំឱ្យពិបាកនៅក្នុងការគិតថាផ្ទះប៉ុន្មានអីប៉ុន្មាន? គឺ(កំណត់យកទំហំ) ៥ហិកតា គឺអត់គិតពីដីមិនប្រើប្រាស់ទៀតទេ។ បើយើងគិត ៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើសពី ៥ហិកតា ហើយដីទុកអត់ធ្វើអីគឺមានមិនច្រើនទេ … ចំពោះដីដែលលើសពី ៥ហិកតា យើងក៏មានលក្ខខណ្ឌមួយចំនួនទៀតដើម្បីអនុគ្រោះ។ និយាយរួម គោលដៅនៃការដាក់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក … ទិញយកទៅបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីឱ្យចូលចំណូលទៅខេត្ត ចំណូលទៅអីផ្សេងៗ ជាជាងទិញយកទៅទុកចោល …។

[ចប់សេចក្តីអធិប្បាយ១១]

ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

ទី១ ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការនិងអនុកម្មការ វាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់ ដីបានកំពុងប្រើប្រាស់ផល ដាំដំណាំអីបានជាផល អត់ជាប់ពន្ធទេ។

ទី​​២ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ គាត់ទិញ គាត់ជួលបង្កើតរោងចក្រ បង្កើតសិប្បកម្មអីអត់ជាប់ពន្ធទេ។

ទី៣ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល។

ទី៤ ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍គឺអត់ជាប់ពន្ធមិនប្រើប្រាស់ទេ។ ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវ័ន្តបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម និងឧស្សាហកម្ម សេវាកម្ម និងចុងក្រោយស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំក្រុម (ដ) គឺដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំសិក្សាធិការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើក្នុងវិស័យដែលបានរៀបរាប់ខាងលើ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១២]

សម្រាប់វិស័យអប់រំ ឧទាហរណ៍ ថាដីហ្នឹងយកទៅសម្រាប់កសាងកន្លែងបណ្តុះបណ្តាល ឬមួយកសាងសាលាអាហ្នឹងគឺអត់ជាប់ទេ។ យើងលើកទឹកចិត្ត។ ប៉ុន្តែលក្ខខណ្ឌមួយ នៅក្នុងករណីនេះបើសិនជាដីសងហើយរួចតែមិនបានប្រើប្រាស់ បែរជាយកទៅលក់ ឬមិនបានបម្រើទៅលើគោលដៅខាងលើ នឹងត្រូវបំពេញកាតព្វកិច្ចពន្ធដារនិងច្បាប់ជាធរមាន។ អញ្ចឹងបើន័យដែលស្នើសុំសម្រាប់ទុកធ្វើសាលាគឺធ្វើសាលា ទុកធ្វើទីលានសម្រាប់ធ្វើថ្នាលកសិកម្ម ឬមួយអីធ្វើការបណ្តុះបណ្តាលហ្នឹងអត់ជាប់ទេ។ ប៉ុន្តែបើអត់ធ្វើទេ អាហ្នឹងជាប់ពន្ធហើយ។ អញ្ចឹងទាក់ទងទៅនឹងពន្ធដីមិនប្រើប្រាស់ខ្ញុំសូមបញ្ជាក់(ប៉ុណ្ណេះ)ថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ នៅទីនេះក៏ដូចជាប្រជាពលរដ្ឋយើង ដែលចាប់អារម្មណ៍ហើយមានចង្ងល់រឿងពន្ធលើដីមិនប្រើប្រាស់ នៅពេលដែលគោលការណ៍នេះចេញយើងអាចយល់បាន ហើយងាយស្រួលក្នុងការអនុវត្ត។ ភាគច្រើនគឺប្រហែលជាអាចគិតថាធូរច្រើន។ ដូចដែលខ្ញុំនិយាយ អ្នកដែលមានលទ្ធភាព ៥ហិកតាឡើង ដើម្បីទុកចោលមិនមានច្រើនទេ។ បើមានច្រើនជាង ៥ហិកតា ទុកចោលអត់ធ្វើអីគឺជាប់ពន្ធតែបើចង់រួចគឺសុំបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីផល។ កុំឱ្យដីនៅក្នុងប្រទេសកម្ពុជាក្លាយជាដីអត់ប្រើប្រាស់ ជាដីដែលអាចទាញផលសម្រាប់ផលចំណូលជូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ នេះជាគោលដៅធំ។

[ចប់សេចក្តីអធិប្បាយ១២]

ទី៤ ពន្ធលើដីធ្លីមិនប្រើប្រាស់ស្របតាមគោលការណ៍ខាងលើ និងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ ២០២៥។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៣]

ទុកពេល ១៣ខែ ជាអន្តរកាល ជាពិសេសសម្រាប់អ្នកដែលមានដីធំលើសពី ៥ហិកតា ដើម្បីប្រែ។ ក្រែងលោថាអត់ទាន់ជាប់ អាចជាប់។ បើលើសពី ៥ហិកតាទៅ គឺត្រូវការរៀបចំផែនការវិនិយោគធំ អញ្ចឹងប្រែក្លាយទៅជាប្រើប្រាស់។ អញ្ចឹងដូចជាគោលការណ៍ដែលបានដាក់ដំបូងយ៉ាងហោចណាស់ ៦ខែ មុននឹងចាត់តាំងអនុវត្ដ ប៉ុន្ដែការងារនេះយើងទុកឲ្យដល់ដំណាច់ឆ្នាំ ២០២៤ ដើមឆ្នាំ ២០២៥ ដើម្បីរៀបចំផែនការប្រើប្រាស់។ អញ្ចឹងពាក់ព័ន្ធនឹងដីមិនប្រើប្រាស់ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ។

[ចប់សេចក្តីអធិប្បាយ១៣]

ទី៣.៥ ការសំរួល និងពង្រីកវិសាលភាពនៃការអនុគ្រោះពន្ធក្នុងវិស័យកសិកម្ម។ កសិកម្មជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើនក្នុងគោលដៅ​គាំទ្រនិងជំរុញការអភិវឌ្ឍឲ្យក្លាយជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។

ជាក់ស្ដែងក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៨ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញផលិតកសិកម្មចំនួន ៨ មុខ រួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ។ ជារួមផលិតផលកសិកម្ម៨ មុខនេះទទួលបានការលើកលែងពន្ធកាត់ទុកលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស អាករលើតំលៃបន្ថែមការលើការផ្គត់ផ្គង់សេវាឲ្យដល់សហគ្រាសទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរិមានៅក្នុងករណីបានកាន់នូវបញ្ជីគណនេយ្យបានត្រឹមត្រូវសមស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ដិជាធរមាន។ សំរាប់ការរៀបចំវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី ១៩ នេះ ជាពិសេសតាមរយៈក្រុមការងារផ្នែកកសិកម្ម កសិឧស្សាហកម្ម ក្រុម «ក» និងក្រុមការងារផ្នែកស្រូវអង្ករក្រុម « ឈ» វិស័យឯកជនមកពីអនុវិស័យជាច្រើន បានស្នើសុំប្រហាក់ប្រហែលគ្នា៖

ទី១ ស្នើសុំពន្យារសុពលភាពនៃការអនុគ្រោះពន្ធ ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៣។
ទី២ ស្នើសុំដល់ការអនុគ្រោះដូចគ្នាដល់ផលិតផលកសិកម្មមួយចំនួនទៀត។
ទី ៣ ស្នើសុំ បន្ថែមនូវការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

ជាការឆ្លើយតប រាជរដ្ឋាភិបាលសំរេចផ្ដល់ជូនតាមការស្នើសុំរបស់វិស័យឯកជន ដោយដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖

ទី១ បន្ដការលើកទឹកចិត្តផ្នែកពន្ធដារចំនួនពីរឆ្នាំបន្ដទៀត ស្របតាមប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី ១១ មីនា ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ និងការបន្ដលើកទឹកចិត្ត និងពិនិត្យជាក់ស្ដែង អំពីភាពចាំបាច់នៃការបន្ដ ឬមិនបន្ដក្នុងរយៈពេល ២ ឆ្នាំ ម្ដង។

ទី២ បន្ថែមផលិតផលកសិកម្មចំនួន ៥ មុខ ទៀត ដែលកំពុងមានសក្ដានុពលគឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងជាផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ។ ដោយអនុវត្ដនូវយន្ដការដូចការនឹងប្រកាសលេខ ២៥២ ខាងលើ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ឬផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតំរូវឲ្យមានការផ្ដល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម នៅអគ្គនាយកដ្ឋានពន្ធដារ សំរាប់ផ្ទៀងផ្ទាត់។

ទី៣ លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយបន្ថែម មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតដូងប្រេងក្នុងស្រុកដែលជាវត្ថុដើមនៃការផលិតចំណីសត្វក្នុងស្រុកសំរាប់រយៈពេល ២ ឆ្នាំគឺចាប់ពីឆ្នំា ២០២៤ និង ២០២៥។

ពាក់ព័ន្ធនឹងអនុវិស័យកៅស៊ូ ដោយសារមានការស្នើសុំស្រដៀងគ្នានេះដែរ ខ្ញុំសូមជំរាបជូនថា ផ្នែកតាមមាត្រាទី៥៣ នៃច្បាប់ស្ដីពីសារពើពន្ធ ការលក់ជ័រកៅស៊ូជាវត្ថុធាតុដើមក្នុងស្រុកទាំងជ័រកកចាន និងជ័រកៅស៊ូកែច្នៃពាក់កណ្ដាលសំរេច ជ័រក្រែប រវាងក្រុមហ៊ុនក្នុងស្រុកដូចគ្នាបំរើដល់ការនាំចេញនិងការលក់ជ័រកៅស៊ូជាវត្ថុធាតុដើមក្នុងស្រុក ទាំងជ័រនិងជ័រកកចានឬជ័រកៅស៊ូច្នៃពាក់កណ្ដាលសំរេចក្នុងស្រុក ​​ជ័រក្រែប ឬទឹកជ័រឡាតិច (Latex) ពីក្រុមហ៊ុនផលិតក្នុងស្រុកទៅឲ្យក្រុមហ៊ុនកែច្នៃផលិតផលសំរេច សំរាប់ផលិតផលក្នុងស្រុក ឬនាំចេញ គឺជាការផ្គត់ផ្គង់មិនជាប់អាករលើតំលៃបន្ថែមររួចទៅហើយ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៤]

ចំណុចនេះ ខ្ញុំសូម(មាន)ចំណាប់អារម្មណ៍បន្ដិច។ ឥឡូវនេះ យើងមានក្រុមហ៊ុនផលិតកង់ឡាន៣ នៅក្នុងប្រទេស។ ក្រុមហ៊ុនធំមួយទៀត ក្រុមហ៊ុន វ៉ាន់លី ដែលឯកឧត្តម ស៊ុន ចាន់ថុល បានទៅចរចា និងដែលបានឯកភាពដាក់ទុនខ្ទង់ ៥០០ លានដុល្លារដើម្បីបង្កើនការផលិតនៅកម្ពុជា (ពីដំបូង … (ក្រុមហ៊ុន)បានគិតថានឹងវិនិយោគនៅប្រទេសផ្សេង ប៉ុន្ដែ) ឥឡូវបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម។ ក្រុមហ៊ុនដែលមានស្រាប់គឺក្រុមហ៊ុន ខាថាយ (Car Tire) នៅបាវិត ក្រុមហ៊ុន ចេនឺរ៉លថាយ តិចណូឡូជី (General Tire Technology) នៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុន Newbustar (Cambodia) Tire ដែលកំពុងកសាងនៅក្រចេះ។ យើងចង់ជំរុញកសិកម្មនេះ។ ថ្ងៃក្រោយមិនមែននាំចេញវត្ថុធាតុដើមទេ។ ថ្ងៃក្រោយនាំចេញផលិតផលសំរេច ហើយនេះជាការវិវត្ដកសិឧស្សាហកម្ម។ ក្នុងវិស័យកៅស៊ូនេះ ខ្ញុំសូមអរគុណចំពោះគំរោងវិនិយោគ ដាក់មកធំៗនៅទីនេះ ហើយគំរោងដូចក្រុមហ៊ុន ខាថាយ គ្រោងនឹងវិនិយោគពង្រីកបន្ថែមជាង ២០០ លានដុល្លារទៀត។

អ្វីដែលជាចំណុចវិជ្ជមាន … វត្ថុធាតុដើមក្នុងស្រុកយើងតិចពេក ប្រើប្រាស់បានត្រឹម ២០% ទៅ ៣០% ដោយ​សារ​បញ្ហាបច្ចេកទេស។ អញ្ចឹងនៅមានសក្ដានុពលធំណាស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង មិនចំាបាច់នំាកៅស៊ូចេញទៅក្រៅប្រទេស(ទេ)។ នាំចូលមករោងចក្រផលិតកង់ឡាន និងសំភារៈនៅក្នុងស្រុកយើងតែម្ដង។ ក្នុងន័យនេះ ខ្ញុំសូមឲ្យស្ថាប័នពាក់ព័ន្ធក៏ដូចជាវិស័យឯកជន និងសមាគមកៅស៊ូកម្ពុជាធ្វើការបង្កើតយន្ដការមួយសំរបសំរួលដោះស្រាយបញ្ហាបច្ចេកទេស បញ្ហាដំាដុះអីផ្សេងៗ ដើម្បីធានាខ្សែចង្វាក់ផលិតកម្ម តាំងពីអ្នកដាំ ការយកចូលផលិត។ ឧទាហរណ៍ថាក្នុងកង់ឡានមួយយកតែ ៣០% ទេ កៅស៊ូក្នុងស្រុក … ក្នុងកង់ឡានមួយត្រូវការវត្ថុធាតុដើមគីមីអីមួយចំនួនដើម្បីផលិត ប៉ុន្ដែជាធាតុកៅស៊ូគឺសូមពង្រីកយកឲ្យបានច្រើននៅក្នុងស្រុក។ ប្រសិនបើកៅស៊ូច្រើនចូលទៅក្នុងការផលិតក្នុងស្រុក បានន័យថា ត្រូវការជ័រពីក្នុងប្រទេស។ អញ្ចឹង(ត្រូវការកៅស៊ូពី)សហគមន៍ ប្រជាកសិករយើងគឺអាចពង្រីក(ការដាំដុះ)បាន … មិនមែនតែផលិតផលកង់ឡានទេ ផលិតផលផ្សេងទៀតដែលផលិតពីកៅស៊ូ(ផងដែរ)។

សូមយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកៅស៊ូក្នុងប្រទេសរបស់យើង ទាំងបច្ចេកទេសដាំដុះ និងរោងចក្រដែលមានស្ដង់ដារ ដើម្បីយើងអាចធានាបាន។ ឥឡូវនិយាយពីទីផ្សារ (តើចាំបាច់)យើងនាំចេញទៅណា? បើយើងអាចផ្គត់ផ្គង់ក្នុងស្រុកនេះ ហើយក្នុងស្រុកយកផលិតផលសំរេចបានខ្ពស់។ ខ្ញុំគិតថាសូមយកចិត្តទុកដាក់លើអនុវិស័យកៅស៊ូនេះផងដែរ ជាពិសេសការធានា។ អម្បាញ់មិញនេះ ដូចជាក្នុងរបាយការណ៍អ្នកឧកញ៉ា គិត ម៉េង និយាយអំពី domestic market integration។ យើងនៅចន្លោះប្រហោងត្រូវបង្កើនអាហ្នឹង។ ទីផ្សារនៅក្រៅ(ប្រទេស)ធំ ប៉ុន្ដែដូចវិស័យទេសចរណ៍អញ្ចឹង។ ទេសចរក្រៅប្រទេសល្អ ប៉ុន្ដែទេសចរក្នុងស្រុកក៏ច្រើនដែរ។ អញ្ចឹងធ្វើយ៉ាងណាឲ្យការធានាការភ្ជាប់ប្រទាក់ក្រឡាគ្នា integration ទីផ្សាររបស់យើង។ សូម្បីការផ្គត់ផ្គង់ដំណាំមួយចំនួន រវាងវិស័យកសិកម្មជាមួយវិស័យទេសចរណ៍ក៏យើងភ្ជាប់ ដើម្បីបន្តិចទៀតនៅក្នុងដំណោះស្រាយវិស័យទេសចរណ៍ ក៏យើង(នាំចេញនៅហ្នឹងកន្លែង)ជាជាងយើងនាំបន្លែទៅក្រៅ … មិនបាច់ផលិតបន្លែនាំទៅក្រៅ ឬនាំទៅណា រុញមកតំបន់ទេសចរណ៍ដែលនៅកៀកតែម្តង។ អញ្ចឹងគឺការយកចិត្តទុកដាក់ទៅលើការភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៅក្នុងហ្នឹង គឺថាការភ្ជាប់គ្នា ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក។ ពិតណាស់មិនមែនជាការងារងាយស្រួល ប៉ុន្តែយើងដាក់ទិសដៅ យើងសហការគ្នា យើងបានធ្វើច្រើន។

[ចប់សេចក្តីអធិប្បាយ១៤]

ចុងក្រោយវិស័យឯកជន ក៏បានស្នើសុំការបន្ធូរបន្ថយនៅក្នុងការអនុវត្តវិធានវិក្កយបត្រចំពោះប្រតិបត្តិការជា​មួយ​នឹងកសិករដែលពុំមានចេញ ឬមិនមានអ្នកណាទុកវិក្កយបត្រដែលបង្កលក្ខណៈជាពិសេសសម្រាប់ការប្រើប្រាស់ក្នុងការកាត់កងចំណាយ។ ជាការឆ្លើយតបនឹងបញ្ហានេះរាជរដ្ឋាភិបាលដាក់ចេញជាគោលការណ៍ដូចខាងក្រោម៖

ផ្តល់ការសម្រួលដល់សហគ្រាសក្នុងវិស័យកសិកម្ម ដោយបន្ធូរបន្ថយការអនុវត្តវិធានវិក្កយបត្រចំពោះប្រតិបត្តិករជាមួយនឹងកសិករដោយកំណត់ត្រឹមលក្ខខណ្ឌតម្រូវឲ្យមានឯកសារបញ្ជាក់ពីប្រភពនៃការផ្គត់ផ្គង់ច្បាស់​លាស់​ជាអត្តសញ្ញាណនិងអស័យដ្ឋានរបស់អ្នកផ្គត់ផ្គង់មុខទំនិញ ឬសេវា ឬព័ត៌មានជាមូលដ្ឋានមួយចំនួនទៀតពាក់ព័ន្ធនឹងការផ្គត់ផ្គង់ដើម្បីងាយស្រួល។ ជួនកាលទៅទិញអីខ្លះពីប្រជាកសិកររកវិក្កយបត្រ ប្រ​សិន​ជារវល់ចាំវិក្កយបត្រគ្រប់ចំនួនអាចយឺតយ៉ាវ ហើយប្រកបការលំបាក។ វិធាននេះគឺយើងយក ប៉ុន្តែយើងយកជាគោលដើម្បីងាយស្រួលនៅក្នុងការអនុវត្តនេះ។

៣.៦ ការផ្តល់ការលើកទឹកចិត្តផ្សេងទៀតក្រៅពីវិស័យកសិកម្ម និងទេសចរណ៍ រាជរដ្ឋាភិបាលក៏បានទទួលការស្នើសុំពាក់ព័ន្ធនឹងវិស័យផ្សេងទៀតពីក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ចអប់រំក្រុមឃ និងក្រុមការងារផ្នែកផលិតកម្មកែឆ្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្មក្រុមឆ្មបផងដែរ។ ជាពិសេសពាក់ព័ន្ធនឹងសហគ្រាសជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ QIP ឆ្លើយតបនឹងការស្នើសុំនេះរាជរដ្ឋាភិបាលសុំដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១ ផ្តល់ការលើកលែងពន្ធអប្បរមាដល់សហគ្រាសជា គ.ល.ក QIP សម្រាប់ឆ្នាំដំបូងដែលមិនទាន់មានរបាយការណ៍សនវកម្មឯករាជ្យដោយកំណត់លក្ខខណ្ឌតម្រូវឲ្យសហគ្រាសផ្តល់របាយការណ៍សវនកម្មឯករាជ្យមកនាយកដ្ឋានពន្ធដារយ៉ាងយូរត្រឹមដំណាច់ខែមិថុនានៃឆ្នាំបន្ទាប់។

ទី២ ផ្តល់ការអនុគ្រោះពន្ធ ការព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែរហូតដល់ដំណាច់ឆ្នាំ ២០២៥ សម្រាប់សហគ្រាសជា គ.ល.ក រួមមានសហគ្រាសផលិតស្លាកយីហោសម្រាប់សម្លៀកបំពាក់ government logo ផលិតផលស្រោមដៃ ស្រោមជើង កន្សែង ស្រោមខ្នើយ ស្រោមភួយ កម្រាលពូក និងកម្រាលតុ ដូចសហគ្រាសនៅក្នុងវិស័យវាយនភណ្ឌដែរ ដើម្បីទទួលបាននូវការលើកទឹកចិត្តនេះ សហគ្រាសត្រូវផ្សារភ្ជាប់ជាមួយអនុលោមភាពសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដូចមានចែងក្នុងប្រការបួនក្នុងប្រកាសលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។

ទី៣ កែសម្រួលប្រកាសលេខ ២១៧ សហវ.ប្រក ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ស្តីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្តដើម្បីការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការកែតម្រូវលិខិតប្រកាសដោយស្ម័គ្រចិត្តដោយទុកពេលរហូតដល់ដំណាច់ខែមិថុនាឆ្នាំ ២០២៤ ។ ដោយឡែកការស្នើសុំកែតម្រូវលិខិតប្រកាសក្រោយបរិច្ឆេទនេះ នឹងត្រូវទទួលរងទណ្ឌកម្មស្របតាមនឹងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ទន្ទឹមនឹងនេះ ការអនុញ្ញាតិនេះនឹងមិនត្រូវបានអនុវត្តចំពោះការកែតម្រូវលើលទ្ធផលដែលត្រូវបានរកឃើញនៅក្នុងអំឡុងពេលសវនកម្មពន្ធដារ។

ទី៤ រាជរដ្ឋាភិបាលបានផ្តល់នូវការលើកទឹកចិត្តមួយចំនួនសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលខ្ញុំជម្រាបជូនលំអិតនៅក្នុងផ្នែកការស្តារនិងលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍។

៣.៧ ការកែទម្រង់រដ្ឋបាលសារពើពន្ធនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋបាលសារពើពន្ធនៅកម្ពុជាបានធ្វើការកែទម្រង់យ៉ាងលឿនគួរឲ្យកត់សម្គាល់ដើម្បីសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់វិស័យឯកជន។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាការកែទម្រង់រដ្ឋបាលសារពើពន្ធគឺជាកិច្ចការដែលមានភាពស្មុគ្រស្មាញខ្ពស់ផ្នែកបច្ចេកទេស និងត្រូវការពេលដើម្បីរៀបចំជាជំហានៗ។ ក្នុងកិច្ចដំណើរការនៃការរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ នេះ រាជរដ្ឋាបាលទទួលបានសំណើសុំច្រើនតាមរយៈយន្តការក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ចអប់រំក្រុម ឃ ក៏ដូចជាយន្តការក្រៅផ្លូវការ ជុំវិញការធ្វើសវនកម្ម ត្រួតស៊ីគ្នា និងភាពមិនប្រាកដប្រជា នៅក្នុងការវាយតម្លៃពន្ធឡើងវិញ tax assessment និង fee assessment ជាដើម ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពសម្រាប់រយៈពេលវែងទៅមុខ។

រាជរដ្ឋាភិបាលសុំដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១ បង្កើតស្តង់ដាររួមឲ្យបានច្បាស់លាស់ប្រកបដោយតម្លាភាពសម្រាប់ការអនុវត្តរវាងមន្រ្តីពន្ធដារ និងមន្រ្តីពន្ធដារ និងមន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ ទៅតាមរយៈការរៀបចំសៀវភៅណែនាំ ស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិ SOP ពាក់ព័ន្ធទី ១ សវនកម្មពន្ធដារ និងបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារនិងអ្នកជាប់ពន្ធ។ ការអង្កេតសហគ្រាស និងបែបបទ នីតិវិធីនៃការធ្វើអង្កេតសហគ្រាស ការអង្កេតអចលនទ្រព្យនិងបែបបទ និងនីតិវិធីនៃការធ្វើអង្កេតអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទលើនីតិវិធីសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធដារ។ ពន្ធលើអចលនទ្រព្យ និងបែបបទ និងនីតិវិធីសម្រាប់មន្រ្តីពន្ធដារអ្នកជាប់ពន្ធ ពន្ធប្រថាប់ត្រា និងបែបបទ និងនីតិវិធីសម្រាប់ មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងបែបបទ នីតិវិធីសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងបែបបទ និងនីតិវិធីសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ និងពន្ធតាមរបបស្វ័យប្រកាស និងបែបបទ និងនីតិវិធីសម្រាប់មន្រ្តីពន្ធដារ ទាំងអ្នកជាប់ពន្ធ។

ទី២ ផ្តល់អាទិភាពដល់ការរៀបចំ SOP ពាក់ព័ន្ធនឹងការធ្វើសវនកម្មឲ្យបានឆាប់បំផុតដោយត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីប្រភេទបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ និងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ។ មុខងារ និងភារកិច្ចរបស់អង្គភាពពាក់ព័ន្ធ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងរដ្ឋាបាលសារពើពន្ធ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្រ្តីសវនករពន្ធដារ និងមន្រ្តីស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារដោយត្រូវបានធ្វើបច្ចុប្បន្នភាព និងពង្រឹងការអនុវត្តការងាររបស់គណកម្មការគ្រប់គ្រងការអនុវត្តការងារសវនកម្មពន្ធដារ និងស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ លើបទបញ្ញត្តិស្តីពីពន្ធដារ យន្តការទទួលពាក្យបណ្តឹងនិងយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត។

ទី៣ ក្នុងករណីមិនឯកភាពនៅក្នុងការអនុវត្តរបស់មន្រ្តីពន្ធដារដែលមិនស្របតាម SOP ដែលបាននឹងកំពុងរៀបចំអ្នកជាប់ពន្ធអាចធ្វើការតវ៉ាទៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬគណកម្មការដោះស្រាយវិវាទសារពើពន្ធដើម្បីដោះស្រាយ។

ទី៤ សម្រាប់សហគ្រាសដែលបានចុះបញ្ជីត្រឹមត្រូវ។ ការអនុវត្តកាលបរិច្ឆេទនៃការជូនដំណឹងជាផ្លូវការផ្សេងៗសម្រាប់គោលដៅដាក់ពិន័យលើសកម្មភាពយឺតយ៉ាវណាមួយ ត្រូវគិតចាប់ពីកាលបរិច្ឆេទបានទទួលលិខិតជាជាងកាលបរិច្ឆេទនៃការចេញលិខិត។

ទី៥ កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ គន្លងបរិការណ៍ដែលការប្រកួតប្រជែងទៅលើទីផ្សារអន្តរជាតិកាន់តែមានភាពតានតឹង វិស័យឯកជនតែងស្នើសុំឲ្យមានការកាត់បន្ថយថ្លៃចំណាយ ធ្វើសាមញ្ញកម្ម និងលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពឲ្យបានជាអតិបរមាជាពិសេសពាក់ព័ន្ធនឹងការបំពេញបែបបទ បញ្ចេញទំនិញពីគយដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាច្រើន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យបានជាអតិបរមា។ ដើម្បីបន្តសម្រួលដល់ការធ្វើពិពិធការ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១ លើកលែងការបង់កម្រៃបែបបទគយ Customs Processing Fee ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារអាមេរិក និងកាត់បន្ថយការយកកម្រៃប្រតិវេទន៍គយពី ១ម៉ឺន៥ពាន់រៀល មក ៨ពាន់រៀន ក្នុងមួយប្រតិវេទន៍ចំពោះទំនិញនាំចេញ-ចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារអាមេរិក។

ទី២ លើកលែងការបង់ពន្ធតម្លៃស្កេនចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្កេន។

ទី៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តធ្វើការងារជាមួយវិស័យឯកជនក្នុងការកាត់បន្ថយថ្លៃសេវា Logistics តាមរយៈការពិនិត្យឡើងវិញនូវថ្លៃសេវានានា និងការកាត់បន្ថយ និងការធ្វើសាកលភាវូបនីយកម្ម នីតិវិធីគយ ព្រមទាំងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ទី៤ ការដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២៤ នេះតទៅ នូវវិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច ស្របតាមប្រកាសលេខ ៧៨៨ សហវ.ប្រក ចុះថ្ងៃទី ២៧ តុលា ឆ្នាំ ២០២៣ ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់។ នីតិវិធីនេះនឹងអនុញ្ញាតឱ្យធុរជនអាចបញ្ជូនព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិច មុនពេលទំនិញមកដល់ការិយាល័យគយ ដើម្បីយកទំនិញចេញឱ្យបានលឿនពេលទំនិញមកដល់ដោយមិនចាំបាច់រង់ចាំពេលយូរ។

ទី៥ បែងចែកប្រភេទទំនិញដើម្បីពន្លឿនបែបបទគយតាមរយៈការដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤នេះតទៅ នូវវិធាន និងនីតិវិធីសម្រាប់ការបំពេញបែបបទគយចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន។

ទី៦ ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២៤ នេះតទៅ នូវការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំណើរដើម កំណើនទំនិញក្នុងប្រព័ន្ធប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ CVDS។ ការតភ្ជាប់ប្រព័ន្ធដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្ន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និងការផ្តល់អត្រាពន្ធអនុគ្រោះពីប្រព័ន្ធ CVDS ទៅប្រព័ន្ធអាស៊ីគូដា និងការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាង ដើម្បីដើមកំណើនទំនិញទម្រង់ក្រដាស និងអាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ។

ទី៧ ឆ្លើយតបអំពីការលើកឡើងអំពីថ្លៃចំណាយខ្ពស់ក្នុងការប្រើប្រាស់ឯកសារ ក្នុងទម្រង់ Hard copy ច្រើន នឹងការជួបគ្នាផ្ទាល់ជាមួយមន្រ្តីច្រើនកន្លែង។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវរៀបចំដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពជាក់លាក់ សំដៅ ទី១ កាត់បន្ថយថ្លៃចំណាយលើការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកែសម្រួលថ្លៃសេវាឱ្យបានសមរម្យឡើងវិញ។ ទី ២ រៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ឯកសារភ្ជាប់ក្នុងទម្រង់អេឡិចត្រូនិចជាឯកសារផ្លូវការ។ ទី ៣ កែសម្រួលនីតិវិធីប្រតិវេទន៍គយក្នុងប្រព័ន្ធអាស៊ីគូដា និងប្រព័ន្ធ e-Customs ដោយជំរុញការប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិច និងកាត់បន្ថយឯកសារជាក្រដាស និងចុងក្រោយពង្រឹងយន្តការច្រកចេញចូលតែមួយនៅការិយាល័យគយដោយកាត់បន្ថយនីតិវិធី និងការជួបផ្ទាល់ជាមួយមន្ត្រី។

ទី៨ ពាក់ព័ន្ធនឹងគយគឺជំរុញនិងបញ្ចប់ការរៀបចំដំណាក់កាលទី ៣ នៃប្រព័ន្ធបញ្ជរតែមួយជាតិ National Single Window ដើម្បីបញ្ចូលអាជ្ញាប័ណ្ណលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានជាអាទិភាពនៅក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល។

ទី៩ សម្រួលឱ្យបានជាអតិបរមានូវការត្រួតពិនិត្យទំនិញសម្រាប់ការនាំចេញ តាមរយៈការពិនិត្យនិងផ្អែកលើហានិភ័យរួមទាំងការប្រើប្រាស់ម៉ាស៊ីនស្កេន ដោយកាត់បន្ថយការត្រួតពិនិត្យឱ្យនៅក្រោម ១០% ព្រមទាំងការលើកលែងការបង់កម្រៃស្កេនចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្កេន។

ទី១០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តជំរុញការបណ្តុះបណ្តាលនិងការផ្តល់អាជ្ញាប័ណ្ណជើងសារគយ។

ទី១១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោងរបស់មន្ត្រីគយនៅពេលយប់ នៅតាមផែស្ងួត ដោយរៀបចំការកំណត់ប្រាក់ថែមម៉ោងឱ្យបានសមរម្យ ដើម្បីពន្លឿនការនាំចេញ។

ទី១២ បន្តជំរុញការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដែលបានទទួលការអនុញ្ញាត (Authorized Economic Operator Program – AEO) និងកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ធុរកិច្ចល្អបំផុត Best Trader បច្ចុប្បន្នយើងមានដូចជា ៤៩ ក្រុមហ៊ុនដែលទទួល Startup ជា Best Trader ហើយ ២ក្រុមហ៊ុន គឺ Minebea និង Huawei Technologies កំពុងតែដាក់នៅក្នុងការស្នើសុំ Startup ជា AEO។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៥]

យើងសង្ឃឹមថាទៅមុខនឹងមានក្រុមហ៊ុនបន្ថែមទៀតចូលជាក្រុមហ៊ុន Best Trader និង AEO។ កិច្ចការទាំងអស់នេះសំខាន់នៅក្នុងការធានា និងការទុកចិត្តរវាងវិស័យឯកជននិងរដ្ឋ។ បើយើងមានទំនុកទុកចិត្តបែបនេះយើងនឹងងាយស្រួលក្នុងការអនុវត្ត។ រដ្ឋមិនចង់ដើរតួនាទីជាប៉ូលីសទេ។ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រ … ឥឡូវយើងដាក់វិធានជាច្រើន ផ្តល់សិទ្ធិ និងការទុកចិត្តជូនវិស័យឯកជនក្នុងការ Declare ក្នុងការប្រកាសពន្ធ។ សូមធ្វើម៉េចវិស័យឯកជនចូលរួមនៅក្នុងការអនុវត្តបែបនេះឱ្យបានសុក្រឹត ដើម្បីយើងឈានទៅដល់ការពង្រីក​បន្ថែម ព្រោះកិច្ចការនេះវាជាកិច្ចការសាកល្បង។ បើសិនជាការងារនេះដើរ ថ្ងៃក្រោយយើងនឹងពន្លាតទៅលើចំ​ណុចផ្សេងៗទៀត។ ការស្វ័យអនុវត្តនិងការបង្កើតនូវការទុកចិត្តវាជាកិច្ចសំខា ងទាក់ទងនឹងការងារគយនេះ។

[ចប់សេចក្តីអធិប្បាយ១៥]

ទី១៣ គឺវិស័យឯកជនបានស្នើសុំឱ្យមានការពង្រឹងការគ្រប់គ្រង និងការនាំចូលសាច់ជ្រូកបង្កក មាន់ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពដែលធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ (៨) ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងឱ្យបានម៉ត់ចត់នូវការនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើងតែសាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី ខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជានោះទេ។

ទី២ កំណត់ច្រកទា្វរព្រំដែនដែលអនុញ្ញាតឱ្យវៀតណាមការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្ករភាពងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ។

ទី៣ ធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១៧ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពរបស់ប្រជាជនស្របតាមការកំណត់ នៃបទដ្ឋានគតិយុត្តិជាធរមាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ National Single Window សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន។

ទី៤ ធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២ អនក្រ ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ដីអំពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូ ដោយសហការជាមួយវិស័យឯកជន ដើម្បីកំណត់ថ្លៃមធ្យមភាគ និងរូបមន្តមូលធនគិតពន្ធជ័រកៅស៊ូនាំចេញរបស់កម្ពុជា ដើម្បីឱ្យកាន់តែមានភាពប្រាកដនិយម។

ទី៥ ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋានរចនាសម្ព័ន្ធ។ ការជញ្ជូនទំនិញពីកន្លែងផលិតទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ពឹងផ្អែកទៅលើគុណភាព សេវា logistics និងដឹកជញ្ជូន វិស័យឯកជនតែងតែលើកឡើងថា កង្វះសេវា logistics និងថ្លៃដឹកជញ្ជូនខ្ពស់ ប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគលើវិស័យនេះ ជាបន្តបន្ទាប់ ជាពិសេសការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់វិស័យនេះ បញ្ហាមួយដែលស្នើសុំកន្លងមក គឺការដំឡើងកម្រិតទំងន់ដឹកជញ្ជូនសរុបពី ៤០តោន ទៅដល់ ៤៥តោន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ជាពិសេសក្នុងវិស័យកសិកម្ម។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៦]

ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំក៏សូមផ្ដល់ការអនុញ្ញាតជាគោលការណ៍ដំឡើងកម្រិតទំងន់ដឹកជញ្ជូន ដោយរថយន្តដឹកទំនិញពី ៤០តោន ទៅ ៤៥តោន។ ដើម្បីអនុវត្តការងារនេះឱ្យបានឆាប់ ខ្ញុំសូមប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការសិក្សាបច្ចេក​ទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត ប្រភេទផ្លូវ ដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើងកម្រិតនេះ។ ជាមួយនឹងការលើកទឹកចិត្ត និងការជួយដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន យើងក៏ត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ … ដើម្បីកាត់បន្ថយនៅក្នុងការដឹកជញ្ជូនលើសទំងន់ធ្ងន់។ ការបន្ថែម(កម្រិតទំងន់)ពី ៤០តោន ទៅ ៤៥តោននេះ សង្ឃឹមថានឹងអាចជួយ(សម្រាលបន្ទុកអ្នកដឹកជញ្ជូន)។ (៤៥តោន)ទុកជាផ្លូវការតែម្ដង … ប៉ុន្តែទោះបីជាយ៉ាងណា គឺកំណត់ផ្លូវឱ្យបានតាមស្ដង់ដារបច្ចេកទេស ព្រោះផ្លូវខ្លះមិនបានសាងសង់សម្រាប់កម្រិតហ្នឹងទេ … ត្រូវ(គិតគូរពីការ)បង្កើនសមត្ថភាពបច្ចេកទេសកម្រិតណា។ ចំពោះសំណើរចំនួន ២ ដែលលើកឡើងដោយឧកញ៉ា សូ ងួន អម្បាញ់មិញនេះ។ ឯកឧត្តមរង់ចាំដំណឹងល្អ ឬមិនសូវល្អ …។

ទី១ ការស្នើសុំបញ្ចុះពន្ធនិងអាករលើរថយន្តដឹកជញ្ជូនរបស់រដ្ឋាភិបាល មិនទាន់អាចមានលទ្ធភាពបញ្ចុះបន្ថែមនៅពេលនេះទេ ដោយសារចំណូលពន្ធនិងអាករនៅលើរថយន្តគឺជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាល។ កន្លងទៅ រដ្ឋាភិបាលបានបញ្ចុះអាករពិសេសម្ដងរួចទៅហើយ តាមអនុក្រឹត្យលេខ១៨ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះយើងកាត់បន្ថយអត្រាពី ៤០% មក ២៥ % លើមុខទំនិញរថយន្តសណ្តោងនិងរ៉ឺម៉កគ្រប់ប្រភេទ រថយន្តដឹកកុងតឺន័រ។

ទី២ យើងកាត់បន្ថយពី ៤០%មក ៣០% ទៅលើមុខទំនិញរថយន្តដឹកទំនិញ ដែលមានទំងន់សរុបលើសពី ៥តោន និងអត្រាពី ៤០% ចុះមក ៣០% នៅលើមុខទំនិញរថយន្តបែន រថយន្តស្ទួច រថយន្តឯកទេសផ្សេងទៀត។ ទន្ទឹមនឹងនេះ អត្រាពន្ធនាំចូលលើរថយន្តដឹកជញ្ជូន ជាទូទៅមានតែ ១៥% តែប៉ុណ្ណោះ ប៉ុន្តែអត្រានេះមានកម្រិតសូន្យភាគរយ ប្រសិនបើរថយន្តដឹកជញ្ជូនត្រូវបាននាំចូលពីប្រទេសដៃគូ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយយើងហើយ។ អញ្ចឹងចំពោះការស្នើសុំ ទោះបីជាលើកនេះមិនបានបន្ធូរបន្ថែម ក៏ប៉ុន្តែ យើងក៏បានបន្ធូរ ២ឆ្នាំមុនហើយ កំពុងអនុវត្តនិងបានផលបានច្រើន។

ទី៣ ចំពោះការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្ដល់ឥណទាន ដែលមានអត្រាការប្រាក់ទាប។ រាជរដ្ឋាភិបាលក៏អត់មានលទ្ធភាពដែរ ដោយសារអត្រាការប្រាក់ គឺអាស្រ័យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាអ្នកកំណត់។ រដ្ឋាភិបាលមិនអាចទៅប្រាប់វិស័យធនាគារថាឱ្យរៀបចំយ៉ាងម៉េចនោះទេ។ អញ្ចឹងគឺមានតែឯកជនទល់ឯកជនចរចាគ្នាតែប៉ុណ្ណោះ។ រដ្ឋាភិបាលនឹងគាំទ្រនូវកិច្ចព្រមព្រៀងណាដែលបាន(ធ្វើ)រវាងសមាគមដឹកជញ្ជូនជាមួយនឹងសមាគមធនាគារ។ ខ្ញុំក៏អាចថា ខាងវិស័យធនាគារពិនិត្យលទ្ធភាពតាមជាក់ស្ដែងជាមួយនឹងវិស័យដឹកជញ្ជូន ឬមួយគ្រប់វិស័យទាំងអស់ គឺរដ្ឋាភិបាលជាអ្នកសម្របសម្រួលកន្លែងណាដែលវិស័យឯកជនជាមួយវិស័យឯកជនធ្វើការបាន ខ្ញុំគិតថាជា collective ព្រោះជួនកាលពាក់ព័ន្ធគ្នា …។

ខ្ញុំក៏សូមការយោគយល់ទៅលើចំណុចនេះ ប៉ុន្តែទាក់ទងទៅនឹងវិស័យដឹកជញ្ជូននេះ គឺយើងបានធ្វើ ហើយក្រៅពីនោះយើងនឹងខិតខំកាត់បន្ថយសេវាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសេវាក្រៅផ្លូវការ សេវាអី្វផ្សេងៗ ជាពិ​សេសប្រព័ន្ធដឹកជញ្ជូនរបស់យើង នៅក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗរបស់យើង។

[បញ្ចប់សេចក្ដីអធិប្បាយ១៦]

(៩) ទី៦ ការស្ដារ និងការលើកស្ទួយអភិវឌ្ឍវិស័យទេសចរណ៍។ ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបានផ្ដល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋយើង ហើយបានចូលរួមចំណែកយ៉ាងសកម្ម យ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក។ រហូតដល់ពេលនេះ យើងឃើញថា តួលេខទេសចរដែលបានមកប្រទេសកម្ពុជា មានការកើនឡើងទាំងតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្ករ។

ជាការពិត វិស័យទេសចរណ៍មានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនពេលមានវិបត្តិកូវីដ-១៩ ទេ ហើយការកើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នា នៅតាមគោលដៅទេសចរសំខាន់ៗ ជាពិសេសនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា។ នៅក្នុងជំនួបជាមួយនឹងវិស័យឯកជន ក្នុងវិស័យទេសចរណ៍កន្លងមក វិស័យឯកជនបានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ទាំងនៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍និងវិស័យឯកជន ការជួបក្រៅផ្លូវការរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនួបជាមួយនឹងខ្ញុំផ្ទាល់កាលពីថ្ងៃ ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ យើងទាំងអស់គ្នាទទួលស្គាល់ថា ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមបណ្ដាគោលដៅទេសចរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនាពេលបច្ចុប្បន្ន។

ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដើម្បីលើកស្ទួយទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ។ ខ្ញុំសូមគូសបញ្ជាក់ថា នៅពេលដែលស្ថានភាពទេសចរណ៍ខេត្តសៀមរាបមានភាពល្អប្រសើរឡើងវិញ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។ ពិតណាស់ ការផ្ដោតទៅលើខេត្តសៀមរាប មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនគិតគូរពីវិស័យទេសចរណ៍នៅកន្លែងផ្សេងទេ ប៉ុន្តែជាជំហានចំពោះមុខ គឺការផ្ដោតយកចិត្តទុកដាក់ជាពិសេសទៅលើខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ មុខស្រួច ដើម្បីយើងឈានទៅដល់ការទាញទេសចរមកកម្ពុជា។

នៅក្នុងន័យនេះ ខ្ញុំសូមប្រកាសជូនជនរួមជាតិទាំងនៅទីនេះថា រាជរដ្ឋាភិបាលបានផ្តួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ ទស្សនាសៀមរាបឆ្នាំ ២០២៤។ ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន សំដៅជម្រុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញដូចខាងក្រោម៖

ទី១ ក្រសួងទេសចរណ៍ ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត។ ការដាក់ចេញនូវក្រុមប្រឹក្សាទេសចរណ៍ នឹងអាចដោះស្រាយបញ្ហាប្រឈម និងវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ។ ការរៀបចំដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ និងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនៅក្នុងរយៈពេល(កន្លងទៅ)។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៧]

ចំណុចនេះ ក្រុមប្រឹក្សាទេសចរណ៍មិនមែនត្រឹមតែជាយន្តការនៅក្នុងការជួបគ្នា នៅក្នុងការជជែកគ្នាតែប៉ុណ្ណោះទេ សូមឱ្យយន្តការនេះជាយន្តការប្រតិបត្តិយន្តការ ដែលមិនត្រឹមតែគិតគូរនិងដាក់ចេញផែនការគ្រប់ជ្រុងជ្រោយ(នោះទេ តែក៏)​ដើរគោះទ្វារគេទាំងក្នុងនិងក្រៅប្រទេស។ យើងត្រូវការយន្តការដែលដើរផុតពីក្រដាសដើម្បីអនុវត្ត តាមដានត្រួតពិនិត្យ។ អញ្ចឹងត្រូវរៀបចំជាក្រុមការងារចំពោះកិច្ច រៀបចំ package tour រៀបចំជាអី សហការជាមួយនឹងស្ថាប័នរដ្ឋនៅក្រៅប្រទេសដើម្បីដើរគោះទ្វារតែម្ដង។ ត្រូវការការងារបែបនេះ។ យើងយកសាកល្បងជា pilot project។ អញ្ចឹងការរៀបចំយន្តការនេះ ត្រូវមានការចូលរួមពីវិស័យឯកជនឱ្យបានច្រើន។ ធនធានថវិការបស់ជាតិមានកំណត់។ ធនធានថវិកាវិស័យឯកជនក៏មានកំណត់។ តែរួមគ្នា យើងអាចធ្វើបាន។ លុយតិចតែចាយឱ្យចំគោលដៅ។

ក្នុងវិស័យឯកជន វាអត់សំខាន់លុយប៉ុន្មានយើងចំណាយទេ។ សំខាន់ផលដែលបានមកវិញពី មួយដុល្លារ ដែលយើងវិនិយោគ។ ១០០ដុល្លារដាក់ទៅ បានផលមកវិញតែ ១៥០ដុល្លារ តែចាយ ១០ដុល្លារ បាន ១៥០ដុល្លារនេះបានផលច្រើនជាង។ អញ្ចឹងរឿងលទ្ធភាព យើងច្បាស់ជាគិតហើយ តែដាក់ឱ្យចំ មុតស្រួច ហើយចាត់ចែងការឱ្យចំ ទាំងការដាក់ចេញការអនុគ្រោះផ្សេងៗ ដែលរដ្ឋាភិបាលជួយផ្ដល់ឥណទានផ្សេងៗ បូកជា​មួយនឹងការខិតខំ។ អញ្ចឹងគឺធ្វើយ៉ាងណា យន្តការនេះឱ្យសកម្ម ឱ្យបុរេសកម្ម។ បុរេសកម្ម បានន័យថា យើងដើរមុនសភាពការ។ យើងព្យាករណ៍មុន យើងធ្វើយ៉ាងណាកុំចាញ់។ គ្រប់ប្រទេសទាំងអស់ ដើរគោះទ្វារ។

ពេលដែលខ្ញុំចេញទៅប្រជុំនៅវេទិកាផ្សេងៗនៅអន្តរជាតិ គ្រប់ប្រទេសទាំងអស់តែងតែមានជួបជាមួយនឹងវិស័យឯកជន។ គេដើរគោះទ្វារដូចគ្នា។ សំខាន់មិនត្រឹមតែគោះទ្វារទេ គឺត្រូវឱ្យគេមក ហើយត្រូវមានអ្វីទាក់ទាញ។ រៀបចំផ្ទះរបស់យើងឱ្យរៀបរយ ចាំហៅគេមក។ ផ្ទះយើងមិនរៀបរយទេ យើងហៅគេមក ជួនកាលគេទៅវិញ គេប្រាប់គ្នាឱ្យឈប់មកទៀត។ អញ្ចឹងការថែរក្សាអ្នកដែលមកហើយឱ្យកាន់តែរីករាយ កាន់តែសប្បាយចិត្ត ហៅគ្នាមកទៀត ជាកិច្ចការសំខាន់។ យន្តការនេះ ត្រូវតែធ្វើឱ្យ practical ផ្អែកទៅលើភាពជាក់ស្ដែងនិយម កុំយកទ្រឹស្ដីនិយម។ មិនចាំបាច់ថា ទាល់តែយើងត្រូវរៀបចំកញ្ចប់ផែនការធំទូទាំងប្រទេសទេ។ ធ្វើឱ្យតែសៀមរាបមួយដើរសិននៅឆ្នាំ ២០២៤។ នេះជាអភិក្រម។ គិតឱ្យគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ប៉ុន្តែដល់អនុវត្ត យកវិធាន micro ឱ្យធ្វើឱ្យដើរ។ ដាក់នូវវិធានការកម្មវិធីទស្សនា …។

[បញ្ចប់សេចក្ដីអធិប្បាយ១៧]

ទី២ ចំពោះមុខរបស់ក្រុមប្រឹក្សាទេសចរណ៍នេះ ក្នុងការដឹកនាំរបស់ក្រសួងទេសចរណ៍ ត្រូវរៀបចំឱ្យបានដូចខ្ញុំបានលើកនូវផែនការ អ្វីដែលខ្ញុំចង់ឃើញផែនការនេះ គឺការគិតគូរដោះស្រាយរាល់បញ្ហាប្រឈមជាខ្សែចង្វាក់តម្លៃទាំងមូល។ សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដែលមានជាអាទិ៍ ការផ្សព្វផ្សាយ ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែសម្រួលនិងផ្ដល់សេវានាពេលមកដល់ ពេលស្នាក់នៅនិងពេលត្រឡប់ទៅវិញ តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌពីព្រលានយន្ដហោះថ្មី មកកាន់ក្រុងសៀមរាប ថ្លៃសំបុត្រចូលទស្សនារមនីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរ ។ល។

និយាយជារួម ផែនការនេះ ត្រូវមានភាពទាក់ទាញ និងជាកត្តានិករជម្រុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានសន្ទុះឡើងវិញ។ ផែនការសកម្ម ក៏ត្រូវមានការបែងចែកការទទួលខុសត្រូវរវាងការច្បាស់លាស់ រវាងវិស័យរដ្ឋនិងវិស័យឯកជន គិតគូរពីតម្រូវការថវិកា ការតាមដានវាយតម្លៃក្នុងស្មារតីរួមគិតរួមធ្វើ និងរួមទទួលខុសត្រូវ។ រាជរដ្ឋាភិបាលអាចជួយសម្រួលរឿងពន្ធ រឿងរៀបចំយន្តការបាន ប៉ុន្តែរាជរដ្ឋាភិបាលអត់មានសមត្ថភាព និងជំនាញក្នុងការរៀបចំ package tour អត់អាចរៀបចំសេវាដែលផ្ដល់ឱ្យទេសចរ ដែលគាត់មកទេ។ រាជរដ្ឋាភិបាលមិនអាចទៅ operate ឬមួយដឹកនាំសណ្ឋាគារនោះទេ មិនអាចទៅដឹកនាំ ឬត្រួតពិនិត្យ restaurant ឱ្យធ្វើការបានល្អ ធានាតម្លៃសមរម្យ អនាម័យល្អសម្រាប់ទូទាំងខេត្តសៀមរាបនោះទេ មានតែវិស័យឯកជន។ នេះហើយ ទាមទារ ដែលខ្ញុំចង់ឃើញថា វិស័យឯកជនអាចរួមគ្នាជាយន្តការមួយអាចត្រួតពិនិត្យ ដើម្បីយើងធ្វើម៉េចឱ្យមានស្ដង់ដារ។

ប្រកួតប្រជែងចុះ ប៉ុន្តែត្រូវមានព្រំដែនមួយ កុំឱ្យប្រកួតប្រជែងខ្លាំងពេក ព្រោះត្រូវគិតអញ្ចេះ ក្រុមហ៊ុនណាក៏ដោយ វិស័យណាក៏ដោយ យើងជាតួអង្គតែមួយទេ ព្រោះយើងត្រូវប្រកួតជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងវិស័យ(ដូចគ្នា) កុំគិតថា ក្រុមហ៊ុននេះត្រូវប្រកួតជាមួយនឹងក្រុមហ៊ុននេះក្នុងប្រទេស ឬមួយខេត្តសៀមរាបត្រូវប្រកួតជាមួយនឹងខេត្តព្រះសីហនុក្នុងប្រទេស អត់ទេ យើងត្រូវជាតួអង្គរួមគ្នា គិតគូររួមគ្នា ដើម្បីបំពេញគ្នា ព្រោះយើងរួមគ្នាទើបបានធំបន្តិច ទៅប្រកួតជាមួយនឹងគេ។ ដូចខ្ញុំនិយាយអញ្ចឹង ជម្រើសទេសចរ គាត់មានច្រើន គ្រាន់តែនៅអាស៊ានរបស់យើង ១០ប្រទេសជាង ហើយប្រទេសនីមួយៗសុទ្ធតែមានវិស័យទេសចរណ៍(រៀងៗខ្លួន) សុទ្ធតែមានហេដ្ឋារចនាសំខាន់។

បើយើងមិនរួមកម្លាំងគ្នាជាធ្លុងមួយ យើងរវល់តែប្រកួតគ្នាអត់មានព្រំដែន អាហ្នឹងគឺយើងពិបាកហើយ។ យើងនឹងធ្វើឱ្យវិស័យនេះមានបញ្ហា ហើយគ្រប់វិស័យទាំងអស់មិនមែនតែវិស័យទេសចរណ៍។ អញ្ចឹងគឺយើងចង់ឃើញក្នុងយន្តការនេះ តួអង្គ ការបែងចែកភារកិច្ចរវាងវិស័យទេសចរណ៍ វិស័យឯកជន និងវិស័យរដ្ឋ អ្នកណាធ្វើអី ហើយគាំទ្រគ្នាទៅវិញទៅមក។ ហើយវិស័យឯកជន គឺរួមគ្នា ដើម្បីយើងធ្វើយ៉ាងណាឱ្យជាកញ្ចប់ក្រុមតែមួយ ជា team work បានក្នុងវិស័យហ្នឹង។

អញ្ចឹងគឺខ្ញុំសូម(ឱ្យធ្វើ)កិច្ចការនេះ ហើយបន្ថែមពីលើកិច្ចការសកម្មភាព ដែលនឹងត្រូវរៀបចំនិងដាក់ចេញ។ ក្រុមប្រឹក្សានេះក៏នឹងមានភារកិច្ចរួម សហការជាមួយនឹងយន្តការ និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ដែលវិស័យឯកជនជួបប្រទះក្នុងអាជីវកម្មប្រចាំថ្ងៃផងដែរ ដូចជាការគ្រប់គ្រង និងការបណ្ដុះបណ្ដាលមគ្គទេសក៍ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញទេសចរណ៍ បញ្ហាអនាម័យ និងការគ្រប់គ្រង់សំរាម ការពង្រឹងសន្ដិសុខ និងសុវត្ថិភាព និងតាមគោលដៅទេសចរណ៍សំខាន់ៗ និងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ការកំណត់ថ្លៃសម្រាប់ភ្ញៀវបរទេសនិងភ្ញៀវក្នុងស្រុក ការជម្រុញការបិត price stickers បង្កើតផែនទីទេសចរណ៍ និងការដាក់បញ្ចូលទីតាំងទេសចរណ៍ថ្មីៗ និងការផ្សព្វ​ផ្សាយទៅលើប្រព័ន្ធអ៊ីនធើណែត ការកែលម្អនិងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយកម្រៃជើងសារ commission ការផ្សព្វផ្សាយនូវការកែច្នៃប្រកបដោយភាពច្នៃប្រឌិត។

សម្រាប់ជាការចូលរួមចំណែកដល់ការរៀបចំនិងរុញការអនុវត្តកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម។ ការបដិសណ្ឋារកិច្ចតាមច្រកព្រំដែន។ ចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវទេសចរបរទេស នៅពេលដែលពួកគេជួបនិងទទួលសេវាពីមន្រ្តីប៉ូលិសអន្តោប្រវេសន៍ ដើម្បីលើកកម្ពស់ការផ្ដល់សេវាល្អដល់ទេសចរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នឹងដាក់ចេញនូវវិធានការចំនួន ៣ រួមមាន៖

ទី១ ការរៀបចំសម្របសម្រួលកែលម្អ បំពេញបែបបទពេលមកដល់ e-arrival card ពី ៣ទម្រង់ ដែលយើងមានអន្តោប្រវេសន៍ គយ ចត្តាឡីស័ក មកនៅតែមួយទម្រង់ ពោលគឺទម្រង់ អេឡិត្រូនិច ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ តទៅ។

ទី២ រៀបចំជាប្រព័ន្ធ hotline ដើម្បីទទួលពាក្យបណ្ដឹងផ្សេងៗ ភ្លាមៗ ទាក់ទងនឹងការផ្ដល់សេវារបស់មន្រ្តីអន្តោប្រវេសន៍នៅតាមគោលដៅសំខាន់ៗ។

ទី៣ បង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យបំពាក់ប្រព័ន្ធប្រវត្តិកម្ម និងប្រព័ន្ធកាមេរ៉ានៅតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការងារជាប្រចាំរបស់មន្រ្តីប៉ូលីសអន្តោប្រវេសន៍ នៅក្នុងគោលដៅជម្រុញអនុវត្តកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ ២០២៤ ឱ្យបានទាន់ពេល។

ខ្ញុំសូមស្នើឱ្យមានការរៀបចំការងារទាំង៣ ខាងលើនេះ ជាការសាកល្បងមុនគេនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ ២០២៣ នេះ មុននឹងឈានអនុវត្តនៅតាមព្រលានយន្តហោះ និងមាត់ច្រកអន្តរជាតិផ្សេងទៀត។

ទី៤ ការពង្រឹងវិសាលភាពតាមព្រំដែន។ វិស័យឯកជនបានលើកសំណូមពរឲ្យពង្រីកវិសាលភាពប័ណ្ណព្រំដែន ដើម្បីអនុញ្ញាតឲ្យភ្ញៀវមានលទ្ធភាពធ្វើដំណើរកម្សាន្តឆ្លងពីព្រំប្រទល់មកដល់ខេត្តសៀមរាបតែម្តង។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៨]

ទាក់ទងនឹងសំណើពង្រីកវិសាលភាពប័ណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះដើម្បីពិភាក្សា។ កិច្ច​ការនេះ កន្លងទៅយើងមានការឯកភាពគ្នា ជាពិសេសជាមួយប្រទេសថៃ ខេត្តជាប់ព្រំដែន ដែលប្រជាជនធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់ passport។ កិច្ចការនេះ កាលពីឯកឧត្តម នាយករដ្ឋមន្ត្រីថៃមក ខ្ញុំក៏បានលើក ហើយក៏មានការឯកភាពគ្នាគោលការណ៍ថា យើងពិនិត្យមើលលទ្ធភាពដើម្បីប្រជាពលរដ្ឋ ជាពិសេសមកពីខាងថៃចូលមកដល់សៀមរាប ដោយមិនចាំបាច់មាន passport។ គាត់ប្រើបាន ហើយធ្វើប័ណ្ណ border pass មកដល់ខេត្តសៀមរាប ឬមួយថាអាចសៀមរាប ឬភ្ជាប់ជាមួយខេត្តជាប់ហ្នឹង ដូចកំពង់ធំ ព្រះវិហារ សម្បូរព្រៃគុក មានកោះកេរ្តិ៍ … ប៉ុន្តែយើងអាចសាកល្បងពីខេត្តសៀមរាបឆ្នាំ ២០២៤ នេះ … ព្រោះការងារវាមិនមែនមានតែទេសចរណ៍ទេ មានរឿងសន្តិសុខអីផ្សេងៗ … កិច្ចការពង្រីកវិសាលភាពព្រំដែននេះត្រូវបានចរចា កែសម្រួលកិច្ចការពាក់ព័ន្ធ ការចរចាកែសម្រួលកិច្ចព្រមព្រៀងឆ្លងដែន ហើយខ្ញុំសូមឲ្យក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការបរទេស និងក្រសួងមហាផ្ទៃ រៀបចំនិងជំរុញកិច្ចការងារនេះឲ្យបានឆាប់។

[ចប់សេចក្តីអធិប្បាយ១៨]

ចំណុចមួយទៀត គឺការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។ ដោយមកឃើញនូវការលំបាករបស់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប នៅក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ក្នុងការស្តារមកវិញ ក្នុងការកែលំអអាជីវកម្ម រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន ២ ដូចខាងក្រោម៖

ទី១ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២ ខែ។

ទី២ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០ លានដុល្លារអាមេរិក ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឲ្យបងប្អូនដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៩]

៥០ លានមិនច្រើនទេ ប៉ុន្តែក៏មិនតិចដែរ។ សំខាន់ដូចខ្ញុំលើកគឺថា return on investment ដាក់ឲ្យចំគោលដៅ ធ្វើយ៉ាងម៉េច ៥០ លាននេះ យកទៅបង្កើត ២០០ ឬ៣០០ លានដុល្លារ។ នេះជាដើមទុនយកទៅឲ្យវិស័យឯកជនរៀបចំនៅក្នុងការទាញទេសចរណ៍មក ដើម្បីយកចំណូលពីទេសចរណ៍រាប់រយលានដុល្លារ។ សង្ឃឹមថាអាចចូលពាន់លាននៅក្នុងឆ្នាំ ២០២៤ ឬ២០២៥ នេះ។ បើយើងធ្វើត្រូវ។ សង្ឃឹមថានឹងបានជាចលករជួយ ព្រោះពាក់ព័ន្ធច្រើន។ បងប្អូននៅក្នុងវិស័យទេសចរណ៍ ពិតណាស់ជាអ្នកទាក់ម៉ូយ ប៉ុន្តែអ្នកបានផលគឺបានគ្រប់ទាំងអស់ ទាំងសេដ្ឋកិច្ចជាតិយើង ទាំងបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅក្រៅប្រព័ន្ធ សមាគមរត់ម៉ូតូកង់បី សមា​គមអ្នកលក់បន្លែនៅផ្សារ សិប្បកម្មអីផ្សេងៗ។ អញ្ចឹងចំណូលដែលគាត់ចំណាយនេះគឺចូលច្រើន ហើយសំខាន់ធ្វើយ៉ាងណាឲ្យការស្នាក់នៅរបស់ទេសចរណ៍មួយៗកាន់តែវែង។ ហ្នឹងហើយទាមទារនូវការចូលរួម ការគិតគូរ តើអ្វីខ្លះ។ គេថា complimentary activity។ យើងមានប្រាសាទ យើងមានការរៀបចំពាក់ព័ន្ធ យើងមានបឹងទន្លេសាប ប៉ុន្តែអ្វីទៀតដែលយើងអាចរៀបចំ … ដើម្បីឲ្យទេសចរណ៍មក ជាជាងមកមួយថ្ងៃមួយថ្ងៃកន្លះខ្លះអាចនៅ ២ ឬ៣ ឬ៤ ថ្ងៃ។ ខ្ញុំបានទទួលព័ត៌មានថាទេសចរណ៍ក្រោយពីជំនាន់កូវីដ-១៩ ខុសពីមុន គឺរយៈពេលនៃការស្នាក់នៅយូរជាងមុន ដោយសារការធ្វើដំណើរចល័តប្រទេសមិនសូវមាន បរិមាណតិច ប៉ុន្តែរយៈពេលវែងជាងមុន។ អញ្ចឹងយើងធ្វើយ៉ាងម៉េចឲ្យមានការពិពិធកម្មនៃផលិតផលទេសចរណ៍នេះ។

[ចប់សេចក្តីអធិប្បាយ១៩]

ចំពោះការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីជួយរក្សាលំនឹង និងសម្រួលបន្ទុកហិរញ្ញវត្ថុ សម្រាប់អាជីវកម្មទេសចរណ៍ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភ្ញៀវទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ពីខែតុលា ឆ្នាំ ២០២៣ រហូតដល់ចប់ឆមាសទី ១ ឆ្នាំ ២០២៤។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម E-vat ជារៀងរាល់ខែ នៅក្នុងអំឡុងពេលនេះ។

ទី២ លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៣ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៣ យ៉ាងយឺតបំផុតឲ្យក្នុងដំណាច់ខែមីនា ឆ្នាំ ២០២៤។

ទី៣ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលបានបង់រួច នឹងត្រូវអនុញ្ញាតជាឥណទានសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៤។ អញ្ចឹងឃើញថា ឃើញថាអត់ពន្ធ តែអ្នកបង់ហើយជ្រុល អត់ទេ កាត់កងសម្រាប់ឆ្នាំ ២០២៤ ជូន។

ទី៤ លើកលែងបំណុលពន្ធទាំងអស់ដែលមានកាលបរិច្ឆេទមុនឆ្នាំ ២០២៣ ដែលក្នុងនោះរួមមានប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ពន្ធបន្ថែម ២៥% និងប្រាក់រត់បន្តចំពោះសហគ្រាសដែលស្ថិតក្នុងវិស័យទេសចរណ៍ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងខេត្តសៀមរាប។

ទី៥ មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ នៅក្នុងកាលបរិច្ឆេទឆ្នាំ ២០២០ ដល់ ២០២២ សម្រាប់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប និងកំពត។

ទី៦ មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងកាលបរិច្ឆេទឆ្នាំ ២០២០ ដល់ ២០២៣។

ទី៧ លើកលែងការពិន័យអន្តរកាលជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណមគ្គទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីអ្នកមគ្គទេសក៏ទេសចរណ៍។ ជារួមវិបត្តិកូវីដ-១៩ និងភាពមិនទាន់ប្រសើរពេញលេញនៃវិស័យទេសចរណ៍ បានធ្វើឲ្យប៉ះពាល់ដល់អ្នកមគ្គទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គទេសក៏ ដែលមួយចំនួនបានបោះបង់អាជីពរបស់ខ្លួនមួយរយៈ។ ដើម្បីជាយន្តការលើកទឹកចិត្ត និងជំរុញឲ្យមគ្គទេសក៏ទេចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គទេសក៏ទេសចរណ៍ ងាកមកប្រកបអាជីពរបស់ខ្លួនឡើងវិញ ក្រសួងទេសចរណ៍បានស្នើសុំការអនុញ្ញាតជាគោលការណ៍ផ្តល់ការអនុគ្រោះលើកលែងការពិន័យអន្តរកាលជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណអ្នកមគ្គទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គទេសក៍ទេសចរណ៍។ លើសំណើនេះ រាជរដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះលើកលែងការពិន័យអន្តរកាលជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណមគ្គទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គទេសក៏ទេសចរណ៍ ដោយទុកឱសាទវាទអនុវត្តរហូតដល់ខែមីនា ឆ្នាំ ២០២៤ នេះ។

ទី៨ ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ ដើម្បីមកសៀមរាប។ ក្រសួងទេសចរណ៍ធ្វើការពិភាក្សានៅក្រោមយន្តការក្រុមប្រឹក្សាទេសចរណ៍ និងដាក់ចេញជាវិធានការ ដើម្បីជំរុញការតភ្ជាប់ ដោយការហោះហើរដោយត្រង់រវាងគោលដៅទេសចរណ៍ល្បីៗនៅតាមបណ្តាប្រទេសជិតខាង នៅខេត្តសៀមរាប ដូចជាការហោះហើរត្រង់ រវាងភូកេត សៀមរាប បាលី សៀមរាប ដាណាង សៀមរាប។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២០]

កិច្ចការទាំងអស់នេះ ខ្ញុំក៏បានជជែកគ្នាជាមួយនឹងឯកឧត្ដម ប្រធានាធិបតីហ្វីលីពីន ដែលសុំការហោះហើរពីសេប៊ូ និងឯកឧត្ដមនាយករដ្ឋមន្រ្តីថៃ ពីភូកេតមកសៀមរាប ហើយទៅថ្ងៃក្រោយលទ្ធភាពយើងអាចភ្ជាប់ទិសដៅផ្សេងទៀតជាមួយខេត្តព្រះសីហនុ និងភ្នំពេញ … ជួនកាលទេសចរដែលគាត់មកពីអឺរ៉ុប ពីអាមេរិក ហោះមក ២០ម៉ោងទៅហើយ។ អញ្ចឹងអ្នកខ្លះ ជាជាងកុំឲ្យខាតជើង គេតជើង។ អញ្ចឹងយើងគួរតែផ្តល់ជាកញ្ចប់ ហើយជាយន្តការដើម្បីបូកបន្ថែមទៅលើ។ សូមឲ្យគិតគូរក្នុងការពិចារណានេះ។

[ចប់សេចក្តីអធិប្បាយ២០]

ខ្ញុំសូមគូសបញ្ជាក់ជាថ្មីទៀតថា អ្វីដែលខ្ញុំបានជម្រាបជូនខាងលើនេះ គឺជាវិធានការដែលរាជរដ្ឋាភិបាលបានគិតគូរ និងដាក់ចេញដើម្បីចូលរួមអនុវត្តនូវកម្មវិធីពិសេស “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ថែមដោយវិធានការដែលត្រូវរៀបចំដោយក្រុមប្រឹក្សាទេសចរណ៍ កម្មវិធីពិសេស “ទស្សនាសៀមរាប ឆ្នាំ២០២៤” នឹងទទួលបានជោគជ័យតាមការរំពឹងចង់បាន ហើយខេត្តសៀមរាបរបស់យើងនឹងក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក និងអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ បន្ថែមទៅលើការរៀបចំផែនការសកម្មភាព និងវិធានការនានាដែលអនុវត្ត ពិសេស “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក៏នៅមានសំណូមពរផ្សេងទៀត ដែលខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលដូចខាងក្រោម៖

ទី១ បញ្ហាទិដ្ឋាការ។ វិស័យឯកជនបានស្នើឲ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការ ដែលមានភាពបត់បែន និងទាក់ទាញសម្រាប់ទីផ្សារអាទិភាព។ សំណូមពរនេះមិនមែនជាដំណោះស្រាយដែលឆ្លើយតបបញ្ហានោះទេ ព្រោះកម្ពុជាបាននិងកំពុងផ្ដល់នូវកិច្ចសម្របសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្ដល់ទិដ្ឋាការនៅពេលមកដល់ ការផ្ដល់ទិដ្ឋាការអេឡិកត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំងភ្ញៀវទេសចរមកកម្ពុជានោះឡើយ។

ពាក់ព័ន្ធនឹងការស្នើសុំលើកលែងទិដ្ឋាការ ខ្ញុំសូមជម្រាបជូនអង្គប្រជុំដូចខាងក្រោម៖

សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាការគឺជាប្រភពចំណូលចម្បងមួយនៃចំណូលមិនមែនសារពើពន្ធ។ ក្នុងន័យនេះ ការដាក់ស្នើសុំចេញនូវគោលនយោបាយលើកលែងកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្របសម្រាប់បរិបទកម្ពុជានោះទេ ព្រោះកម្ពុជាមិនទាន់មានប្រភពចំណូលផ្សេងមកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុពីគោលនយោបាយនេះ។ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អនូវនីតិវិធីសម្រួល ដែលធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈនានា ដើម្បីឲ្យទេសចរមកកម្ពុជាមានភាពកក់ក្ដៅ និងរីករាយ ទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។

ទី២ បញ្ហាកិត្តិនាមដែលប៉ះពាល់ដល់កម្ពុជា។ កន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលប៉ះពាល់ជាអវិជ្ជមានចំពោះកិត្តិនាមរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សុវត្ថិភាព ដែលនេះជាកិច្ចការចាំបាច់ និងជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរ និងវិនិយោគិនមកកម្ពុជា។ ដូច្នេះ ការខិតខំបោសសម្អាតបទល្មើសនានា និងការជម្រះមន្ទិលសង្ស័យចំពោះព័ត៌មានអវិជ្ជមាននានា ដែលទាក់ទងនឹងកិត្តិនាមរបស់ប្រទេសកម្ពុជាគឺជាកត្តាចាំបាច់។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជំរុញការអនុវត្តវិធានការដែលបានស្នើដោយ ឯកឧត្ដម ថោង ខុន និងឯកឧត្ដម សុខ សូកេន ក៏ដូចជាចំណាររបស់ខ្ញុំឲ្យមានប្រសិទ្ធភាព។ ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្ថាប័នពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរាជធានី/ខេត្ត យកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ សណ្ដាប់​ធ្នាប់ ជាពិសេស នៅតាមបណ្ដាតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ទី៣ បញ្ហាប្រឈមនិងសំណូមពរដែលត្រូវការដោះស្រាយក្នុងរយៈពេលមធ្យម។ សំណូមពរមួយចំនួនពីវិស័យឯកជនទាមទារឲ្យមានការសិក្សា និងពិគ្រោះយោបល់ឲ្យបានច្បាស់លាស់ មុននឹងដាក់ចេញនូវវិធានការគោលនយោបាយដែលមានប្រសិទ្ធភាព។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាលទ្ធភាពអនុវត្តលើសំណើដែលមានដូចខាងក្រោម៖

ទី១ ការបង្កើតខ្សែច្រវាក់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែសាច់របស់ប្រជាកសិករនៅមូលដ្ឋានអាជីវកម្មទេសចរណ៍ឯណោះ។ កិច្ចការងារនេះខ្ញុំបានបញ្ជាក់អម្បាញ់មិញ ក្រសួងកសិកម្ម ទេសចរណ៍ គឺសូមពិនិត្យមើលជាមួយវិស័យឯកជន ព្រោះអត់ចាំបាច់ត្រូវនាំនូវផលិតផល ឬបន្លែ វត្ថុធាតុដើមមួយចំនួន ដែលយើងអាចផ្គត់ផ្គង់បាននៅខាងក្នុង។ ប៉ុន្តែ ទាមទារឲ្យមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំជាសហគមន៍កសិករផ្សេងៗទៀត ដែលនឹងលើកក្នុងវិស័យកសិកម្មនេះ គឺក្នុងគោលដៅនេះឯង។

ទី២ ការអភិវឌ្ឍភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ។

(១០) ទី៧ គឺការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាវិស័យអាទិភាពមួយដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតអាជីវកម្ម មុខរបរនិងការងារ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជនរាប់លាននាក់។ នៅក្នុងនីតិកាលទី ៧នេះ រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើង លើការពង្រឹងផលិតកម្ម ផលិតភាព ការកែច្នៃក្នុងស្រុក ការស្វែងរកទីផ្សារ ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញការអភិវឌ្ឍវិស័យនេះ ហើយក្លាយទៅជាជន្ទល់ដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងធានាសន្តិសុខស្បៀងក្នុងបរិការណ៍ដែលបញ្ហាប្រឈមជាសកលបាននិងកំពុងកើតមានឡើងជាបន្តបន្ទាប់។

ជាមួយនឹងសារៈសំខាន់នេះ ខ្ញុំនឹងប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីចំនួន៣ គឺ៖

ទី១. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រក្សាទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសកម្មៗក្នុងកម្រិតសមរម្យ។

ទី២. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ/សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតផលកសិកម្ម និងជួយដល់គ្រួសារកសិករនៅក្នុងការលើកកម្ពស់ លើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។

ទី៣. ការរៀបចំសហគមន៍កសិកម្ម។ កម្មវិធីទាំងបីនេះ នឹងជួយផ្ដល់ដល់វិស័យកសិកម្មនៅលើគ្រប់មុខផលិតផលកសិកម្ម ទាំងផ្នត់គំនិតថ្មី បច្ចេកទេស និងហិរញ្ញប្បទាន។

ជាការពិត កម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានលទ្ធភាពផលិតបាននូវកសិផលជាច្រើន។ នាពេលកន្លងមកនេះ ខ្ញុំបានណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជំរុញការនាំចេញ ដែលនៅក្នុងនោះ ត្រូវគិតគូរលើកសិផលពីរមុខសិន គឺស្រូវ និងស្វាយចន្ទី។ ឆ្លងតាមកិច្ចប្រជុំនេះ យើងបានគិតគូររៀបចំជាខ្សែច្រវាក់ប្រទាក់ក្រឡាគ្នានូវយន្តការនាំចេញកសិផល ដោយចាប់ផ្ដើមពីយន្តការនាំចេញអង្ករ រួមបញ្ចូលនូវយន្តការហិរញ្ញប្បទាន យន្តការដោះស្រាយបញ្ហាជាខ្សែច្រវាក់ផលិតកម្មទាំងមូល និងយន្តការដឹកនាំ ។ល។ ដោយឡែក សម្រាប់ការនាំចេញកសិផលផ្សេងទៀត រាជរដ្ឋាភិបាលនឹងគិតគូររៀបចំដាក់ចេញនូវវិធានការពង្រឹងបន្ថែមជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំរវាងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន វិស័យឯកជនបានលើកឡើងនូវសំណើជាច្រើន ទាំងផ្នែករដ្ឋបាល ផ្នែកពន្ធ និងក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងដោះស្រាយសំណើទាំងនេះស្ទើរតែរួចទាំងអស់ទៅហើយ។ ប៉ុន្តែ បន្ថែមទៅលើអ្វីដែលបានដោះស្រាយរួចហើយនេះ ខ្ញុំសូមសង្កត់ធ្ងន់ទៅលើវិធានការដូចខាងក្រោម៖

ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្តនូវកម្មវិធីអាទិភាពទាំងបី ដែលខ្ញុំលើកឡើងខាងលើប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ទី២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជំរុញការផ្ដល់គ្រប់ពូជសុទ្ធ និងគុណភាពល្អ ទាំងស្រូវ និងបន្លែ ក៏ដូចជាជំរុញឲ្យមានការវិនិយោគពីវិស័យឯកជនក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងផលិតគ្រាប់ពូជ សម្រាប់ផ្គត់ផ្គង់ដល់កសិករឲ្យបានទូលំទូលាយ។

ទី៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពន្លឿនការរៀបចំច្បាប់ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ។

ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តវិធានការដែលបានទទួលការឯកភាពពីខ្ញុំ លើលិខិតរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ១១០៣៣ ស្ដីពីរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំពីស្ថានការណ៍នាំចេញអង្ករ និងស្វាយចន្ទីកម្ពុជា។

ទី៨ វិស័យធនាគារ និងហិរញ្ញវត្ថុ ភាពរីកចម្រើន និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការទ្រទ្រង់ជំរុញកំណើនសេដ្ឋកិច្ច។ យ៉ាងណាមិញ ការកើនឡើងនៃអត្រាការប្រាក់ពីប្រភពទុនក្នុងស្រុក និងក្រៅប្រទេស និងការកើនឡើងនៃអតិផរណាជាសកល បាននិងកំពុងបង្កការប៉ះទង្គិចដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាមានការយល់ដឹងច្បាស់លាស់អំពីភាពចាំបាច់ក្នុងការចាត់វិធានការរួម សំដៅបន្តភាពអនុគ្រោះនិងជួយគាំទ្រដល់និរន្តរភាពនៃសកម្មភាពអាជីវកម្មក្នុងវិស័យឯកជន។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួន ដែលចាំបាច់ក្នុងការផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមគាំទ្រក្រុមហ៊ុន សហគ្រាស ដូចជា ការផ្ដល់ហិរញ្ញប្បទាន និងការរៀបចំឥណទានឡើងវិញក្នុងវិស័យដែលទទួលរងផលប៉ះពាល់ពីវិបត្តិ។

វិធានទាំងនោះរួមមាន៖

ទី១. អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ទី២. អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ទី៣. អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយមិនចាំបាច់ធ្វើសម្បទានធនរយៈពេល ១២ ខែ។

ទី៤. លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញចំពោះវិស័យអចលនទ្រព្យជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយត្រូវអនុវត្តតាមបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានត្រូវធ្វើការសិក្សា និងវិភាគច្បាស់លាស់អំពីស្ថានភាពរបស់អតិថិជន និងផលប៉ះពាល់នៃឥណទានរបស់អតិថិជននោះ ចំពោះប្រព័ន្ធទាំងមូល ព្រមទាំងអាចស្នើសុំការពិភាក្សាជាមួយធនាគារជាតិដើម្បីពិចារណាអំពីវិធានការអនុគ្រោះតាមករណីជាក់ស្ដែងបន្ថែមទៀត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២១]

ធនាគារគឺដូចនឹងធនាគារឈាមអញ្ចឹង គឺត្រូវធ្វើយ៉ាងណាឲ្យធនាគារនេះនៅមានសុខភាពល្អ ដើម្បីឈាមល្អជួយចិញ្ចឹមខ្លួន។ ប៉ុន្តែ ពេលជាមួយគ្នា ធនាគារឈាមនេះក៏មិនអាចល្អបានដែរ បើសិនជាអវយវៈមិនដើរ។ អញ្ចឹងទាមទារធ្វើយ៉ាងណាសម្របសម្រួល។ ពិតណាស់ រាជរដ្ឋាភិបាលមិនអាចបង្ខំវិស័យធនាគារឲ្យកំណត់អត្រានោះទេ ប៉ុន្តែខ្ញុំសុំអំពាវនាវឲ្យវិស័យធនាគារយើងជួយ៖

ទី១. ការធានា prudence ការប្រុងប្រយ័ត្ន ប៉ុន្តែគិតយ៉ាងណាដើម្បីសម្រួលយ៉ាងណាដែលអាចធ្វើទៅបានដល់វិស័យឯកជន ជាពិសេស វិស័យដែលកំពុងប្រឈមនឹងការលំបាកក្នុងកម្រិតណាមួយ ដើម្បីជួយសម្រួលឲ្យដំណើរការ។ វិស័យទាំងនោះគឺជាអតិថិជនរបស់ធនាគារ។ ធនាគារជាអ្នកជួយទ្រទ្រង់។ អញ្ចឹងជាវដ្ដជួយគ្នាទៅវិញទៅមក។ យើងត្រូវគិតអំពីលំនឹងនិងស្ថិរភាពនៃវិស័យទាំងមូល … កន្លងទៅយើងក៏មានបញ្ហាមួយចំនួន ដែលយើងត្រូវពិនិត្យនិងវាយតម្លៃឡើងវិញនូវការ learning practice របស់យើង … កិច្ចការនេះជាទូទៅក៏ធ្លាប់មាននៅបណ្ដាប្រទេសជាច្រើន។ នៅអាមេរិកក៏ឧស្សាហ៍មានវិបត្តិហិរញ្ញវត្ថុអីផ្សេងៗ។

ឥឡូវនេះ យើងដើរតួនាទីសំខាន់ គឺថាអវយវៈខ្វះឈាមដើម្បីចិញ្ចឹម តែឈាមត្រូវបញ្ចេញទៅក្នុងក្របខណ្ឌណាមួយដើម្បីកុំឲ្យទៅដាច់សរសៃ។ អត់សរសៃក៏មិនកើតដែរ។ អញ្ចឹងរាជរដ្ឋាភិបាលមិនអាចធានា ឬមួយបង្ខំវិស័យធនាគារថាត្រូវទម្លាក់ប៉ុណ្ណេះឬយ៉ាងណា តែ(សូមយក)ជាការគិតគូរ។ អញ្ចឹងអ្វីដែលរដ្ឋាភិបាលជួយសម្រួលដល់វិស័យធនាគារ ក៏ដូចជាដល់អតិថិជន អនុញ្ញាតឲ្យធ្វើការគិតគូររៀបចំឥណទានឡើងវិញ restructuring អីផ្សេងៗ គឺការជួយបន្ធូរបន្ថយទៅលើសម្ពាធនៃវិបត្តិនេះ ដែលអាចធ្វើទៅបាន …។

[ចប់សេចក្តីអធិប្បាយ២១]

ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនេះដែរ ខ្ញុំក៏បានឃើញសំណើពីក្រុមការងារផ្នែកអប់រំ ក្រុម”ជ” ដែលបានស្នើសុំឲ្យវិស័យអប់រំទទួលបាននូវឥណទានពីធនាគារសហគ្រាសធុនតូច និងធុនមធ្យមកម្ពុជា ក្នុងអត្រាការប្រាក់ ៣,៥ ទៅ ៤,៥%។ ខ្ញុំសូមជម្រាបថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបង្កើតឡើងដើម្បីជួយដល់សហគ្រាសដែលមានទំហំតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យផលិតកម្ម និងកែច្នៃ នៅក្នុងគោលបំណងលើកកម្ពស់ផលិតកម្មក្នុងស្រុក កែច្នៃផលិតផលបឋមជាពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច ក៏ដូចជាឧបករណ៍របស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យជួបការលំបាក វិបត្តិធ្ងន់ធ្ងរបំផុត ជាអាទិ៍ វិស័យទេសចរណ៍នៅខេត្តសៀមរាប។ ជាលទ្ធផល ការផ្ដល់ទុនពីរាជរដ្ឋាភិបាលដល់(ធនាគារ)សហគ្រាសធុនតូច និងមធ្យមកម្ពុជានៅមានកម្រិត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២២]

អញ្ចឹងយើងផ្ដោតតែលើវិស័យសំខាន់។ ពិតណាស់ អប់រំក៏ជាវិស័យសំខាន់ដែរ ប៉ុន្តែវិស័យដែលមានហានិភ័យប្រឈមខ្ពស់ អាទិភាពចម្បង គឺយើងជួយមុន គឺវិស័យទេសចរណ៍ ហើយថវិកាយើងមិនមានច្រើន។ អញ្ចឹងគឺខ្ញុំសូមមេត្តាយោគយល់ ហើយសូមបន្តនូវការវិនិយោគទៅតាមការទទួលបានឥណទានពីប្រភពផ្សេង ដើម្បីយើងបន្ត ហើយយើងមានលទ្ធភាពទៅថ្ងៃក្រោយនៅពេលដែលសេដ្ឋកិច្ចយើងដើរ លទ្ធភាពយើងដើរ យើងពិនិត្យពង្រីកវិសាលភាព ប៉ុន្តែក្នុងដំណាក់កាលនេះ(មិនទាន់ទេ)។ អញ្ចឹងក្នុងវិស័យអប់រំ សូមមេត្តាយោគយល់ និងតាមពាក្យដែលថា “ឯកភាពចំពោះការស្នើ ប៉ុន្តែគ្មានលទ្ធភាពជូនទេ”។ ឯកភាពចំពោះការស្នើដើម្បីបានដឹង ប៉ុន្តែលទ្ធភាពយើងកំណត់។

[ចប់សេចក្តីអធិប្បាយ២២]

(១២) ទី ៩ វិស័យរ៉ែ និងថាមពល

៩.១ វិស័យរ៉ែ៖ ការធ្វើអាជីវកម្ម និងការនាំចេញថ្មអា

កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញការធ្វើអាជីវកម្ម និងការនាំចេញថ្មអា តាមរយៈការផ្ដល់ការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញវិនិយោគក្នុងវិស័យនេះ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនូវចំណាយបានដាក់សម្ពាធជាអវិជ្ជមានដល់វិស័យនេះ ហើយបានធ្វើឲ្យបាត់បង់ការប្រកួតប្រជែងដែលធ្លាប់មានពីមុនមក។ ជាការឆ្លើយតប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិភាក្សាជាមួយតំណាងវិស័យឯកជនដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ ជារួម ដើម្បីឲ្យអាជីវកម្មថ្មអាអាចដំណើរការ និងមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ ៦១៤ សហវ.ប្រក ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ស្ដីពីនីតិវិធី និងបែបបទសម្រាប់ការស្នើសុំនាំចេញផលិតផលរ៉ែ ដែលរាល់ការនាំចេញផលិតផលរ៉ែត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ការនាំចេញ តែមិនអនុវត្តប្រការ ៨ នៃប្រកាសអន្តរក្រសួងនេះ ដែលតម្រូវឲ្យមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្វើការត្រួតពិនិត្យផលិតផលរ៉ែមុននាំចេញម្ដងៗនោះទេ ដោយទុកភារកិច្ចនេះជូនសមត្ថកិច្ចគយនៅតាមច្រកនាំចេញធ្វើការត្រួតពិនិត្យតែម្ដង។ អញ្ចឹងគឺថា ត្រួតតែម្ដងគឺនៅច្រកចេញតែម្ដង កុំឲ្យពិបាក។ មន្រ្តីគយត្រូវអនុវត្តការត្រួតពិនិត្យទំនិញនាំចេញនៅក្នុងកម្រិតមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញមួយលើកៗ ដោយពន្លឿនការត្រួតពិនិត្យនេះឱ្យបានឆាប់រហ័សតាមលទ្ធផលដែលអាចធ្វើទៅបាន ករណីរកឃើញបទល្មើសឬភាពមិនប្រក្រតីមន្ត្រីគយអាចពង្រីកវិសាលភាពនៃការត្រួតពិនិត្យជាយថាហេតុ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ និងតាមបទដ្ឋានបញ្ញត្តិជាធរមាន។ ចំពោះទំនិញ៩៥%ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវពន្លឿនដើម្បីឱ្យបានចេញឆាប់បំផុត បន្ថែមលើនេះត្រូវចាត់វិធានការមុតស្រួចនៅក្នុងការទប់ស្កាត់នៃការនាំចេញផលិតផលរ៉ែខុសច្បាប់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២៣]

បានន័យថាក្នុងការនាំចេញនីមួយៗគឺយើងឆែកតែ ៥% ទេ ទំនិញ ៥៥% ទៀត ដែលមិនជាប់សុំឱ្យចេញកុំនៅរង់ចាំរហូត ៥% នេះពិនិត្យចប់បានឱ្យចេញទាំងអស់ នាំឱ្យស្ទះដំណើរការ។ ខ្ញុំបញ្ជាក់គឺ ៩៥% ដែលមិនជាប់កាតព្វកិច្ចគឺសុំពន្លឿនឱ្យចេញបានឆាប់។

[បញ្ចប់សេចក្ដីអធិប្បាយ២៣]

ទី២. បន្តអនុវត្តតម្លៃមូលដ្ឋានគិតអាករនាំចេញតាមច្បាប់ស្ដីពីគយ និងបទបញ្ញត្តិពាក់ព័ន្ធជាធរមានដែលស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ស្ដីពីតម្លៃគិតពន្ធគយជាតម្លៃទិញលក់ពិត។

ទី៣. ការកែសម្រួលបញ្ចុះអត្រាករនាំចេញលើទំនិញថ្ម ផ្អែកតាមរចនាសម្ព័ន្ធតារាងពន្ធគយជាធរមានដូចខាងក្រោម៖

ទី១. សម្រេចបញ្ចុះអត្រាពន្ធអាករនាំចេញពី ៣០% មក ១០% ចំពោះថ្មអាមិនទាន់កែឆ្នៃ ក្នុងជំពូក ២៥ ដែលមានទម្រង់ជាដុំៗ។

ទី២ .បញ្ចុះអាករនាំចេញពី៣០% មក៥% ចំពោះថ្មអាមិនទាន់កែឆ្នៃក្នុងរង្វង់ ២៥ ដែលមានទំរង់ជាបន្ទះស្លា។

ទី ៣ .បញ្ចុះអត្រាអាករនាំចេញពី ២០% មក ០% ចំពោះថ្មកែឆ្នៃរួចគ្រប់ប្រភេទក្នុងជំពូកទី ៦៨។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២៤]

ក្នុងប៉ុន្មានខែក្រោយពីយើងអនុវត្តនេះទៅ ឃើញការនាំចេញក៏បានច្រើន ចំណូលក៏បានច្រើន ការប្រកួតប្រជែងក៏បានច្រើន។ សុំបន្តសហការគ្នា ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនដើម្បីទាញយកនូវអ្វីដែលរាជរដ្ឋាភិបាលជូន ដើម្បីពង្រឹងខ្លួនទៅខាងមុខ។

[បញ្ចប់សេចក្ដីអធិប្បាយ២៤]

ទី៤. ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវជំវុញការធ្វើសាមញ្ញកម្មនីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ការនាំចេញ លិខិតអនុញ្ញាតគយនាំចេញ និងនីតិវិធីបំពេញបែបបទ បញ្ចេញទំនិញពីគយឱ្យកាន់តែរហ័សនិងមានប្រសិទ្ធភាព ដោយមិនត្រូវឱ្យលើស ៣ថ្ងៃ នៃការធ្វើការ រាប់ចាប់ពីថ្ងៃទទួលសំណុំឯកសារស្នើសុំត្រឹមត្រូវនិងគ្រប់គ្រាន់។

ទី៥. ដាក់ចេញយន្តការអន្តរក្រសួង ដើម្បីសិក្សានិងដាក់ឱ្យអនុវត្ត មូលនិធិស្ដារការដ្ឋានរ៉ែនិងស្ថាបន្រដែលស្ដារបរិស្ថានឡើងវិញ មូលនិធិថែទាំផ្លូវការអភិវឌ្ឍសហគមន៍ ដោយលើកអនុសាសន៍អនុវត្តការងារនេះ នៅរយៈពេល៦ខែក្រោយ។

ទី៦. ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបង្កើត Hotline សម្រាប់ទទួលនិងដោះស្រាយសំណូមពររបស់ធុរជនក្នុងវិស័យអាជីវកម្មរបស់ថ្មអា។

ដើម្បីធានាវិធានការអនុវត្តសាកល្បងខាងលើប្រកបដោយតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនក្រុមការងារទារបំណុលអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានតំណាងក្រសួងរ៉ែនិងថាមពលជាអនុប្រធាន និងជាសមាជិកដឹកនាំការងារតាមដានអនុវត្តជាប្រចាំនិងរៀបចំជាកិច្ចប្រជុំរៀងរាល់២ខែម្ដង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយខាងលើ។

ផ្ទៀងផ្ទាត់ការបង់ចំណូល និងពិនិត្យមើលបញ្ហាប្រឈមនានាដែលនៅសេសសល់ ឬកើតឡើងជាថ្មីជាយថាហេតុ ក្រោយរយៈពេល ៦ខែ នៃការអនុវត្តការសាកល្បងនេះក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ត្រូវសហការដឹកនាំកិច្ចប្រជុំអន្តរក្រសួង រវាងក្រសួងស្ថាប័ននិងការពិគ្រោះយោបល់ ជាតួអង្គពាក់ព័ន្ធដទៃទៀតដើម្បី ពិនិត្យនិងវាយតម្លៃឡើងវិញអំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនានា នៅក្នុងការអនុវត្តការសាកល្បងកន្លងទៅ។

៩.២ វិស័យថាមពល កន្លងមករាជរដ្ឋាភិបាលទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ជុំវិញការបញ្ចុះថ្លៃអគ្គិសនីជាគោលការណ៍ រាជរដ្ឋាភិបាលតែងតែខិតខំបញ្ចុះថ្លៃអគ្គិសនីឱ្យអស់លទ្ធភាពដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្ដីលទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនីអាស្រ័យទៅតាមស្ថានភាព និរន្តរភាពនៃអាជីវកម្ម និងស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឱ្យបានច្បាសលាស់និងគ្រប់ជ្រុងជ្រោយ។ នៅក្នុងស្ថានភាពដ៏លំបាកដោយសាវិបត្តិ ជំងឺកូវីដ-១៩ និងនយោបាយសកលលោកដែលបានធ្វើឱ្យកើតមានវិបត្តិថាមពលនិងកើនឡើងថ្លៃនៃប្រេងឥន្ធនៈ ប្រទេសជាច្រើនរួមទាំងប្រទេសជិតខាងរបស់កម្ពុជា បានដំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ដើម្បីទប់នឹងការខាតបង់ អាជីវកម្ម។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរក្សាតម្លៃអគ្គិសនីមិនឱ្យឡើងសំដៅជួយដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគទាំងអស់ បន្ថែមលើនេះ ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានណែនាំអោយអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាម​ពលប្រើលើស ជាការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបង្កើនការផលិត និងបង្កើនការងារបន្ថែម។ ជុំវិញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល កន្លងមកនេះស្របតាមបទបញ្ញត្តិស្ដីពីលក្ខខណ្ឌទូទៅ ក្នុងការតភ្ជាប់ប្រភពអគ្គិសនី ពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទៅជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិ។

អគ្គិសនីកម្ពុជាបានកំណត់ថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ គឺត្រូវបង់ថាមពលប្រើ Energy charge និងថ្លៃអាទិភាព Capacity charge។ ចាប់ពីខែមេសាឆ្នាំ ២០២៣ ក្រសួងរ៉ែនិងថាមពលបានសហការជាមួយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ UNDP ដើម្បីរៀបចំនិងដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ សម្រាប់អនុញ្ញាតប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល នៅកម្ពុជា។

ផ្អែកតាមគោលការណ៍នេះអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បាននិងកំពុងរៀបចំបទបញ្ញត្តិមួយចំនួនឈ្មោះថា បទបញ្ញាត្តិស្ដីពីការដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល នៃកម្ពុជា គ្រោងនឹងដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២៤ខាងមុខនេះ។ បទបញ្ញត្តិនេះគ្របដណ្ដប់ទៅលើការគ្រប់គ្រងក្រុមហ៊ុនផ្ដល់សេវាដំឡើង និងអ្នកប្រើប្រាស់ការដំឡើងថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងការកំណត់បញ្ជីថ្លៃលក់អគ្គិសនីថ្មី សម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ ដែលនឹងមិនតម្រូវឱ្យមានការបង់ថ្លៃអាទិភាព Capacity charge ទៀតទេ គឺបង់ថ្លៃតែថាមពលប្រើប្រាស់ Energy charge តាមគោលការណ៍សមធម៌ថ្លៃតែប៉ុណ្ណោះ។

(១៣) ទី១០. វិស័យសំណង់និងអចលនទ្រព្យ មុនការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យសំណង់និងអចលនទ្រព្យមានកំណើនខ្ពស់គួរឱ្យកត់សំគាល់និងបានក្លាយទៅជំទល់កំណើនសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា។ ក្រោយ​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងវិបត្តិផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់តម្រូវការទាំងខាងក្នុងនិងខាងក្រៅវិស័យនេះ ហាក់នៅទ្រឹង និងតម្រូវឱ្យមានការតាមដានជាប្រចាំ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសិក្សាវាយតម្លៃស្ថានភាពនៃវិស័យនេះ និងបានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច រួមបញ្ជូលទាំងផ្នែកសារពើពន្ធនិងផ្នែករូបិយវត្ថុដើម្បីរក្សាលំនឹងវិស័យសំណង់និងអចលនទ្រព្យដែលរួមមាន ដូចខាងក្រោម៖

ទី១.បន្តពន្យាពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាល រហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅស្ថានជាបុរីដែលបាននឹងកំពុងប្រតិបត្តិការ គម្រោងអភិវឌ្ឍលំនៅស្ថាន និងដែលមានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុផ្ដល់ដោយនិយ័តករអាជីវកម្ម អចលនវត្ថុនិងបញ្ចាំ។ ដោយឡែកក្រុមហ៊ុនដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍលំនៅដ្ឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុត្រូវរួសរាន់ចុះបញ្ជី គំរោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុស្របតាមនីតិវិធីជាព័ត៌មានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០២៣ ដើម្បីទទួលបានការបន្ដការបង់ពន្ធជាកញ្ចប់រហូតដល់ចុងឆ្នាំ ២០២៤។

ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ សំរាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លាន ដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៨ ខែ សំរាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរីដែលបង់ពន្ធលើសពី ១ លាន ដុល្លារអាមេរិក។

ទី៣. ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគំរោងអភិវឌ្ឍលំនៅដ្ឋានជាបុរី តែមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធតាមនីតិវិធីជាព័ត៌មានរបបពិត និងត្រូវកាន់បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ។

ទី៤. បន្ដពន្យារពេលការអនុវត្ដលើពន្ធចំណេញមូលធនសំរាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៤ ។

ទី៥. បន្ដលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ឬដែលមានតំលៃក្រោមឬ ស្មើ ៧ ម៉ឺន ដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទី៦. លើកទឹកចិត្តនឹងស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការស្ម័គ្រចិត្ត និងការព្រមព្រាងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនវត្ថុ និងអភិវឌ្ឍលំនៅដ្ឋានជាបុរី ដែលអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រក ចុះថ្ងៃទី ១ ធ្នូ ២០១៧ ស្ដីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងវិធានធនលើអ៊ីមភែរមិន។

ទី៧. លើកលែងការផាកពិន័យផ្សេងៗចំពោះគំរោងអភិវឌ្ឍលំនៅដ្ឋានជាបុរី ប៉ុន្ដែគំរោងចំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៨៩ សហវ. ប្រក ស្ដីពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ ។

ទី៨. ពន្យារពេលអនុវត្ដរហូតដល់ដំណាច់ឆ្នាំ២០២៣ លើសេចក្ដីប្រកាស ៥៦៣ សហវ ចុះ ថ្ងៃទី ១០ កក្កដា២០២០ ស្ដីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យសវនកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាលនៅពេលនេះ បានបង្កើតក្រុមការងារអន្ដរក្រសួងចំនួនពីរ ដើម្បីតាមដាន ដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យនេះរួមមាន ក្រុមការងារក្រសួងស្ថាប័ន ដើម្បីដោះស្រាយបញ្ហាវិវាទផ្សេងៗ ក្នុងវិស័យអចលនទ្រព្យ និងក្រុមការងារអន្ដរក្រសួងស្ថាប័នកម្រិតនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច វាយតម្លៃស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ និងសិក្សាវិភាគ និងការដាក់ចេញនូវគោលនយោបាយសំដៅដល់ការធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ។

ដើម្បីបង្កើនការជួយដល់វិស័យសំណង់និងអចលនទ្រព្យ ខ្ញុំសូមដាក់ចេញនូវវិធានការបន្ថែមដូចខាងក្រោម៖

ទី១. លើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតំលៃលើសពី ៧ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឲ្យដកទំហំទឹកប្រាក់ ៧ ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សំរាប់ការទិញលំនៅដ្ឋាន ក្នុងគំរោងលំនៅដ្ឋានបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ ២០២៤។ តាមរយៈវិធានការនេះ អ្នកទិញលំនៅដ្ឋានគ្រប់ប្រភេទនឹងត្រូវបានទទួលបានការលើកទឹកចិត្តពោលគឺសំរាប់អ្នកមានធនធានតិចដែលទិញផ្ទះក្នុងតំលៃចាប់ពី ៧ ម៉ឺន ដុល្លារអាមេរិកចុះនៅក្នុងបុរីនឹងត្រូវបានរួចពន្ធប្រថាប់ត្រាហើយសំរាប់អ្នកទិញលំនៅដ្ឋានថ្លៃលើសពី ៧ ម៉ឺន ដុល្លារអាមេរិក ក៏នឹងទទួលបានការលើកទឹកចិត្តតាមរយៈការដកទឹកប្រាក់ ៧ ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋានគិតពន្ធផងដែរ។ ឧទាហរណ៍ ប្រសិនជាលំនៅដ្ឋានជាកម្មវត្ថុកាលទិញមានតម្លៃ ១០ ម៉ឺនដុល្លារ ច្រើនជាង ៧ ម៉ឺនដុល្លារ នោះមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រានៅសល់តែ ៣ ម៉ឺនដុល្លារទេ គឺយើងយក ១០ ម៉ឺនដក ៧ ម៉ឺនដុល្លារចេញ ហើយពន្ធប្រថាប់ត្រាហ្នឹងគិតតែលើ ៣ម៉ឺនដុល្លារប៉ុណ្ណោះ ពោលគឺតែប៉ុណ្ណឹង។

ទី២. គឺការផ្តល់ដល់សិទ្ធិជនបរទេសទិញលំនៅដ្ឋានទាក់ទងនឹងការងារនេះក៏មានសំណើផងដែរ ទាក់ទងទៅនឹងការស្នើសុំរបស់វិស័យឯកជន ឲ្យរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាតិឲ្យជនបរទេសមានសិទ្ធិលំនៅដ្ឋាន ជាដីធ្លីសុំមានសិទ្ធិក្នុងការប្រើប្រាស់ និងមានសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ខ្ញុំសូមយកវេទិកានេះបញ្ជាក់ឲ្យបានច្បាស់ថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធមិនបានអនុញ្ញាតិឲ្យជនបរទេសដែលជារូបវ័ន្តបុគ្គល ទាំងជានីតិវិធីបុគ្គលអាចក្លាយជាកម្មសិទ្ធលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គលទេ ឬនីតិបុគ្គល ដែលមានតែបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ហើយខ្ញុំគិតថាការដោះស្រាយបញ្ហាប្រឈមចំពោះវិស័យអចលនទ្រព្យបច្ចុប្បន្ននេះក៏មិនទាមទារនៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះដែរទេ។ យ៉ាងណាមិញ បន្ទាប់ពីការធ្វើការសិក្សានិងពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្តិដែលមានស្រាប់។

កម្ពុជាក៏មានយន្តការផ្តល់សិទ្ធិឲ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យដែលមានសិទ្ធិស្ទើតែដូចគ្នាទៅនឹងសិទ្ធិកាន់កាប់កម្មសិទ្ធិករដែរ តាមរយៈយន្តការចំនួន ៣ ដូចខាងក្រោម៖

ទី១. យន្តការតាមរយៈតំណាងជាជនជាតិខ្មែរ តាមរយៈការអនុញ្ញាតិឲ្យជនបរទេសអាចទិញដីបានតាមរយៈតំណាងជាជនជាតិខ្មែរ ប៉ុន្តែ នៅលើបណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ហើយដើម្បីការពារអ្នកវិនិយោគទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយនឹងតំណាងរបស់ខ្លួន។

ទី២. យន្តការតាមរយៈក្រុមហ៊ុនបរធនបាល trust company យោងតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាលដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ ពោលគឺជនបរទេសអាចទិញទ្រព្យសម្បត្តិ ដែលមានក្រុមហ៊ុនបរធនបាលដើរតួនាទីជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិនេះ តែក្រុមហ៊ុននោះគ្មានសិទ្ធិយកទៅលក់បន្តឡើយដរាបណាមិនមានការយល់ព្រមពីជនបរទេសដែលជាម្ចាស់អចលនទ្រព្យ។

ទី៣. គឺយន្តការវិនិយោគតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះម្ចាស់ដៃគូតំបន់ ឬទេសចរមានសិទ្ធិអាចបានទទួលការលើកទឹកចិត្តដូចជា ទី១៖ អាចទទួលបានទិដ្ឋការចេញចូលកម្ពុជាច្រើនដង ឬការលើកលែងទិដ្ឋការ ឬស្នាក់នៅរយៈពេលយូរស្របតាមច្បាប់កំណត់ ឬអាចប្រើប្រាស់ប័ណ្ណអនុញ្ញាតិចេញចូលពិសេសពីរាជរដ្ឋាភិបាល និងទី២៖ អាចទទួលបានសិទ្ធិ ឬកម្មសិទ្ធិប្រើប្រាស់អាស្រ័យផលលើអចលនទ្រព្យនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ។ ការរៀបចំនេះ គឺកាលនោះយើងរៀបចំនៅឆ្នាំ ២០១៨-២០១៩ មុន កូវីដ-១៩ ដល់អញ្ចឹងយើងដឹងហើយ គឺថាពេលកូវីដ-១៩ អ្វីៗត្រូវស្ទះរួមទាំងទេសចរណ៍ដែលភ្ជាប់ជាមួយនឹងអចលនទ្រព្យ។ អញ្ចឹង យើងសុំឲ្យប្រើប្រាស់យន្តការដែលមានស្រាប់នេះ សុំពិនិត្យឡើងវិញ ហើយរុញតាមយន្តការនេះ។

វិស័យអចលនទ្រព្យមិនមែនមានតែប្រភេទបុរី គឺមានពិពិធកម្មនៃផលិតផល ក្នុងនោះគឺតំបន់ទេសចរណ៍ពិសិដ្ឋក៏ជាទេសចរណ៍មួយដែលថាអ្នកដែលចូលនិវត្តន៍នៅបណ្តាប្រទេសគាត់អាចទិញផ្ទះស្នាក់នៅកម្ពុជារយៈពេលវែង។ អញ្ចឹងតាមរបៀបនេះទោះបីជាយើងមិនធ្វើវិសោធនកម្មដើម្បីផ្តល់សិទ្ធិតែយើងបានបើកច្រកច្រើនរួចទៅហើយ។ ក្រោយពីមានការពិភាក្សាគ្នាច្រើន មុននឹងវេទិកាថ្ងៃនេះរាជរដ្ឋាភិបាលនីតិកាលមុនដែលរដ្ឋាភិបាលបានសម្រេចជំរុញការអនុវត្តយន្តការមួយបន្ថែមទៀត គឺយន្តការសិទ្ធិជួលរយៈពេលវែង បន្ថែមឲ្យយន្តការទាំង ៣ ខាងលើ។

ខ្ញុំសូមបញ្ជាក់ថានេះ មិនមែនជាយន្តការថ្មីនោះទេ។ បទដ្ឋានគតិយុត្តិយើងមានស្រាប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានលើកមកពិភាក្សា និងរៀបចំយន្តការការអនុវត្ត ហើយសាធារណជនទូទៅក៏មិនសូវទាន់យល់ដឹងលើយន្តការនេះដែរ។ តាមច្បាប់ ជនបរទេសដែលមានសិទ្ធិជួលអចលនទ្រព្យតាមរយៈកិច្ចសន្យាជួលរយៈពេលវែង ជាពិសេសនៅក្នុងបុរី ដោយមិនផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ទោះបីជាជនបរទេសមិនមានសិទ្ធិទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិបានក៏ដោយ ជនបរទេសអាចចុះកិច្ចសន្យាជួលរយៈពេលវែងនូវអចលទ្រព្យទាំងនោះក្នុងរយៈពេលចាប់ពី១៥ឆ្នាំ ដល់ ៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀត ដោយទទួលបាននូវសិទ្ធិប្រត្យក្សស្ទើរតែដូចនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ រួមមាន សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ/កាដូ ការទិញ/លក់ ការជួលបន្ត និងសន្តតិកម្មជាដើម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២៥]

យើងអាចពិនិត្យមើល ជាជាង(ផ្តល់ការរស់នៅ)អចិន្ត្រៃយ៍តាមរយៈកែរដ្ឋធម្មនុញ្ញ (ពីចារណាពីការ)ផ្ដល់សិទ្ធិរយៈពេលវែងនេះគឺ ៥០ឆ្នាំ ហើយមានសិទ្ធិ renew បន្តទៀត ៥០ឆ្នាំទៀត។ អញ្ចឹងវាស្មើនឹងផ្ដល់ឲ្យគាត់នូវលំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ធ្វើវិសោធនកម្មទៅលើច្បាប់ រដ្ឋធម្មនុញ្ញរបស់យើង។

[ចប់សេចក្តីអធិប្បាយ២៥]

សូមពិនិត្យមើលដើម្បីពន្លឿនក្នុងការសម្របសម្រួលការអនុវត្តយន្តការសិទ្ធិជួលរយៈពេលវែងនេះ រួមទាំងយន្តការទាំង៣ដែលខ្ញុំបានរំលឹកពីខាងដើម ឲ្យបានប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមលើស្នើឲ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយនូវលក្ខខណ្ឌ យន្តការ នីតិវិធី និងបទដ្ឋានគតិយុត្តិ សម្រាប់ការអនុវត្តយន្តការទាំងនេះ រួមបញ្ចូលផងដែរនូវយន្តការសម្របសម្រួលលើកទឹកចិត្ត ការផ្ដល់ទិដ្ឋាការ យន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងយន្តការតាមដានវាយតម្លៃដែរ។

ខាងលើ គឺជាបណ្ដាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលរដ្ឋាភិបាលបានចេញ និងកំពុងរៀបចំបន្ថែម ហើយនិងជំរុញអនុវត្តឲ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅលើកស្ទួយភាពប្រកួតប្រជែង និងបង្កើនពិពិធកម្មសេដ្ឋកិច្ចជាតិ តាមរយៈការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ក៏ដូចជាបញ្ហាប្រឈមជាក់ស្ដែងសំខាន់ផ្សេងទៀត ដែលបណ្ដាវិនិយោគិន និងធុរជន បាននិងកំពុងជួបប្រទះនៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងនេះ ខ្ញុំក៏បានខិតខំឆ្លើយតបចំពោះសំណើ និងសំណូមពរមួយចំនួនដែលតំណាងវិស័យឯកជនបានលើកឡើងផងដែរ ដែលផ្សារភ្ជាប់សំណើនិងសំណូមពរទាំងនេះទៅនឹងក្របខណ្ឌវិធានការកែទម្រង់ដែលរដ្ឋាភិបាលបានដាក់ចេញ ឬកំពុងតែរៀបចំដាក់ចេញ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២៦]

ទាក់ទងទៅនឹងយន្តការនៃការជួលនោះ យើងនឹងមានវិធានលម្អិតទាក់ទងនឹងទីតាំងកន្លែងណាដែលអនុវត្តរយៈពេលវែង … ដើម្បីយើងកំណត់ ព្រោះយើងមិនធ្វើរាលដាលទូទាំងប្រទេសទេ។ យើងនឹងមានកំណត់ព្រំដែន កន្លែងណា ចម្ងាយប៉ុន្មានពីព្រំដែន ឬមួយយ៉ាងម៉េចៗ យើងនឹងធ្វើកិច្ចការនេះ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋ សំណួរនៃការរៀបចំទៅលើវិធានការនានា។

[ចប់សេចក្តីអធិប្បាយ២៦]

យ៉ាងណាមិញ មុននឹងបញ្ចប់នូវវេទិការបស់យើង ខ្ញុំសូមគូសរំលេចនូវការងារបន្តមួយចំនួនរបស់ស្ថាប័ន ត្រូវយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖

ទី១. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំជំរុញការអនុវត្តវិធានការ ដែលបានដាក់ចេញខាងលើ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានការរៀបចំនូវសូចនាករគន្លឹះ និងក្របខណ្ឌពេលច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ទី២. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការខាងលើ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលប្រចាំរៀងរាល់៦ខែម្ដង។

ទី៣. វិធានការដែលបានដាក់ចេញខាងលើអាចមានចរិតជារចនាសម្ព័ន្ធ ប្រព័ន្ធ ឬអន្តរវិស័យ ព្រមទាំងមានលក្ខណៈជាបន្ទាត់។ ជាការពិត បញ្ហាប្រឈមមួយចំនួនដែលបានលើកដោយវិស័យឯកជន មិនទាន់បានដោះស្រាយនៅពេលនេះ តែនឹងត្រូវបានជួយដោះស្រាយនៅក្នុងរយៈពេលមធ្យម។

ក្នុងន័យនេះ ខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការងាររៀបចំកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនពិតប្រាកដប្រជាខ្ពស់ សម្រាប់រយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលត្រូវរួមបញ្ចូលផងដែរនូវការគិតគូរ ការដោះស្រាយបញ្ហាធំៗមួយចំនួន ដែលវិស័យឯកជនបានលើកឡើង រួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ការអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគម្រូពហុបំណង ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនិងទេសចរណ៍ ការជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីៗដូចជាវិស័យយានយន្ត និងអេឡិកត្រូនិកកម្ពុជាជាដើម កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេស ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីបន្តកាត់បន្ថយឲ្យអស់នូវការប្រើប្រាស់ឯកសារចេញចូលក្នុងទម្រង់រឹងឲ្យបានក្នុងរយៈពេល៤ឆ្នាំ ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែកដែលមានបច្ចុប្បន្នឲ្យកាន់តែមានប្រសិទ្ធភាព និងថ្លៃសមរម្យ និងការជំរុញការកែសម្រួលឲ្យកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀតនូវបរិយាកាសធុរកិច្ចនិងការវិនិយោគ​ជាដើម។

ទី៤. ខ្ញុំសូមផ្ដល់ការឯកភាពជាគោលការណ៍នូវការបង្កើតក្រុមការងារតាមវិស័យចំនួន១បន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល និងទូរគមនាគមន៍ ដើម្បីជាអាទិភាពដាច់ដោយឡែកមួយនៅក្នុងការស្ដាប់ ការជួយដោះស្រាយ និងការរួមគ្នាអភិវឌ្ឍនូវវិស័យដែលជាអាទិភាពនេះ។ ដូច្នេះ ក្រុមការងារតាមវិស័យនៅតាមយន្តការវេទិការាជរដ្ឋាភិបាល-វិស័យឯកជន នឹងមានចំនួនសរុប ១៥។ ខ្ញុំសូមណែនាំឲ្យក្រុមការងារតាមវិស័យទាំង១៥ ត្រូវសហការជិតស្និទ្ធជាមួយវិស័យឯកជន ដោយរៀបចំកិច្ចប្រជុំឲ្យបានទៀតទាត់ និងខិតខំដោះស្រាយអស់នូវបញ្ហាប្រចាំថ្ងៃរបស់វិស័យឯកជន ដោយមិនត្រូវរង់ចាំការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនឡើយ។ ទន្ទឹមនេះ ដោយក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល និងទូរគមនាគមន៍ ទើបតែនឹងបង្កើតឡើង ខ្ញុំសូមស្នើសុំឲ្យមានការរៀបចំសមាសភាពឲ្យបានឆាប់ ដើម្បីចាប់ផ្ដើមប្រជុំស្ដាប់ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជននៅផ្នែកនេះ។

ចំពោះកិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងរយៈពេលតទៅទៀត ដោយរំពឹងថា ក្រុមការងារទាំង១៥ នឹងបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដើរតួនាទីជាយន្តការសម្របសម្រួលរកដំណោះស្រាយលើបញ្ហា ដែលមានចរិតលក្ខណៈអន្តរស្ថាប័ន អន្តរវិស័យ បានមួយកម្រិតធំទៀត។

បន្ថែមលើនេះ ដោយគោរពស្មារតីនៃការសម្រេចរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កន្លងទៅផងដែរ ខ្ញុំសូមស្នើថា យើងរៀបចំប្រជុំវេទិការបស់យើងឲ្យបានយ៉ាងហោចណាស់ ២លើក ក្នុងមួយអាណត្តិនីមួយៗរបស់រាជរដ្ឋាភិបាល ពោលគឺនៅដើមអាណត្តិមួយលើក និងនៅពាក់កណ្ដាលអាណត្តិមួយលើក។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២៧]

ក្នុងចន្លោះពេលនេះ យើងក៏ត្រូវមានភាពបត់បែន។ បើសិនជាមានការចាំបាច់ណាមួយយើងអាចរៀបចំប្រជុំទៅលើកិច្ចការងារនេះ។ ប៉ុន្តែ ក្រៅពីយន្តការវេទិការាជរដ្ឋាភិបាលជួបវិស័យឯកជន ទោះបីឆ្នាំដែលយើងមិនមានការរៀបចំក៏ដោយ យើងមានក្រុមការងារទាំង ១៥ ដែលនៅបន្តជួបប្រជុំជាប្រចាំដើម្បីរាជរដ្ឋាភិបាលកំណត់បានបញ្ហារបស់វិស័យឯកជន ព្រមទាំងស្វែងរកដំណោះស្រាយ … អញ្ចឹងយន្តការ(នេះនឹង)តាមដានជាប់ជាប្រចាំដើម្បីដាក់ចេញនូវវិធានការតាមដានត្រួតពិនិត្យ និងគោលការណ៍ដែលយើងបានចេញនូវថ្ងៃនេះឱ្យបានលឿនទាន់ពេលវេលា។ មិនមានអី្វល្អឥតខ្ចោះនោះទេ។ ជួនកាលយើងគិតជាគោលការណ៍ ពេលដែលអនុវត្តការប្រឈមត្រូវមាន។ កន្លែងដែលក្រុមការងារអាចដោះស្រាយបាន ក៏ដោះស្រាយភ្លាម។ កន្លែងណាដែលត្រូវការគោលការណ៍ កុំចាំបាច់រៀបចំវេទិកាពីរឆ្នាំទៀត។ ដោះស្រាយជាបន្ទាន់។

កិច្ចការទាំងនេះត្រូវបន្តធ្វើ … ព្រោះបរិបទនៃការប្រកួតប្រជែងវិស័យឯកជនរបស់យើងគឺលឿន។ ពិភពលោកដើរលឿន។ ទាមទារឱ្យយើងដើរលឿន។ ពេលខ្លះដើរលឿនជាងពិភពលោក។ បានន័យថា ត្រូវមានចក្ខុវិស័យ និងបុរេសកម្ម ព្យាករណ៍ទុកមុន ធ្វើអីមុន … មាន់និងពងមាន់មួយណាកើតមុន? … ពេលខ្លះត្រូវរៀបចំលក្ខ​ខណ្ឌដើម្បីធានាធនធានមនុស្សអោយហើយស្រេចទើបវិនិយោគគេមក។ កុំចាំវិនិយោគមកបានបណ្តុះបណ្តាលនិងរៀបចំ។

នេះហើយគឺជាអ្វីដែលយើងបានធ្វើ ជាពិសេសនៅក្នុងសេដ្ឋកិច្ចប្រភេទថ្មី សេដ្ឋកិច្ចឌីជីថលនេះគឺត្រូវដើរលឿនមែនទែន។ ឌីជីថលដើរលឿន … ដូចជាទូរស័ព្ទដូរមិនចង់ទាន់។ បន្តិចចេញមកម៉ូតថ្មីហើយ ហើយទូរស័ព្ទខ្ញុំឱ្យតែម៉ូតថ្មីចេញមក ដូចរាងគាំង។ អញ្ចឹងវាដូចតែគ្នាទេ … គោលនយោបាយយើងដូចគ្នា។ ចេញមកត្រូវការពេល​វេលា ហើយពេលខ្លះពេលដែលវិវត្តន៍លឿនយើងត្រូវការពិនិត្យមើលនិងការសម្រេច ប៉ុន្តែសំខាន់យន្តការតាមដានពិនិត្យកែសម្រួលជាប្រចាំ។

[​ចប់សេចក្តីអធិប្បាយ២៧]

ខ្ញុំក៏សូមយកឱកាសនេះផ្តាំផ្ញើទៅដល់វិស័យឯកជនទាំងអស់គ្នាថា ខណៈដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង និងមានភាពបុរេសកម្មនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ការរីកចម្រើននៃវិស័យឯកជន។ វិស័យឯកជនខ្លួនឯងក៏ត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ពង្រឹងនូវអភិបាលកិច្ច សាជីវកម្មបំពេញឱ្យបានសព្វគ្រប់នូវកាតព្វកិច្ច ទាំងពន្ធដារ និងពន្ធគយស្របតាមបញ្ញត្តិជាធរមាន ជួយបណ្តុះបណ្តាលធនធានមនុស្ស ធានានូវបរិស្ថានការងារល្អប្រសើរជូនដល់កម្មករ និយោជិក លើកកម្ពស់ការទទួលខុសត្រូវខាងផ្នែកបរិស្ថាន និងសង្គម និងពង្រីកការវិនិយោគឡើងវិញរបស់ខ្លួនបន្ថែមទៀតផងដែរ។ ខ្ញុំសុំលើកទឹកចិត្តដល់ស្ថាប័នជាតិ និងដៃគូអន្តរជាតិទាំងអស់បន្តគាំទ្រចូលរួមយ៉ាងសកម្មក្នុងការជំរុញ ការវិវត្តន៍វិស័យឯកជននៅកម្ពុជា ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ជាចុងបញ្ចប់ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលតំណាងអង្គទូត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មាន សុខភាពល្អបរិបូរណ៍ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន។ សូមប្រកាសបិទ​វេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នាពេលនេះ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់៕

************

Selected Comments Samdech Moha Bovor Thipadei Hun Manet, at The 19th Government-Private Sector Forum

[Unofficial and translations]



CMF:

[…] At the 7th legislature first Cabinet plenary meeting, I outlined the first phase of the Pentagonal Strategy […] with two main historical missions. Firstly, maintain and foster the hard-won peace, with priceless dedication and the driving force of economic growth and overall development, and secondly, build and consolidate the foundation to further national development. Thus, moving through the milestones of transforming to a high-middle-income country by 2030, and achieving Cambodia’s vision (of high-income country) by 2050 by building resilience in five sectors – public, economic, financial, human and social capital, and environment responding to the climate change. The (1) first phase of the pentagonal strategy is defined by the mottos of employment, growth, equity, efficiency and sustainability, as well as five key priorities for the first phase – people, roads, water, electricity and technology […] the Royal Government has issued also six priority policies and implemented five key rules for addressing its priorities […]

I have mentioned in many public forums and in meeting with the private sector as well as private sector leaders. (2) I would like to see the private sector play an active role in engaging with the government to help promote compliance. This means that the private sector also acts as a police force. The Royal Government does not need or does not want to play the role alone, […] promoting compliance means enhancing collective responsibility. If the private sector plays a more active and effective role in managing and promoting compliance in the private sector, the state will be relieved to a certain extent and the state institutions will be acting from behind […]

(Regarding the need to promote the transparency of research, investigation and crackdown on counterfeit products, Deputy Prime Minister and Minister of Interior,) His Excellency Sar Sokha (who is also) here present today, (3) will try to respond quickly and do what he can to promote the reorganization, especially the implementation mechanism, because many of the challenges raised here are not only for inspection but also implementation related. That would require us to adjust the procedures, standards, how to make it easy for practitioners to understand. Sometimes the practitioner does not fully understand some procedures, meaning that there is still space (of misunderstanding and misinterpretation). Let us try to make sure that it is clear and that there is publicity and even those who take part in the implementation understand each other and the job to do […]

(On the effort to realize business registration at information technology platform within the framework of the exchange of common data of the Royal Government through CamDX before the end of 2024,) (4) I would like to emphasize that the additional pentagon in the Pentagonal Strategy of the 7th legislative term, is the digital or information technology system, which not only develops and attracts investment to produce materials, but also uses this system to increase efficiency and convenience for the people and will reduce the cost of time and certain irregularities. We have to make sure we can promote this work and ensure competition, while facilitating other works related […] The other day at the inauguration of the Ministry of Interior (office building g), I made it clear that the (5) increasing use of technology is not for the sake of bringing jobs to the center. We need to decentralize or transfer of power to the grassroots. The effort should be helping to bring solution for the private sector at the provincial and district levels […] I will continue to do this work and push for it to be achieved […]

(In relation to efforts of the Ministry of Industry, Science, Technology and Innovation to finalize the preparation of new regulations to facilitate the provision of public services,) […] the Ministry of Industry, Science, Technology and Innovation (MISTI) (6) will sacrifice some revenue. We are not afraid to give up state revenue if it will facilitate and support the private sector to grow […] another point is the improvement of transparency and efficiency in private sector regulation. The private sector has brought up this issue of too many legal standards, some of which are overlapping and not yet comprehensive. Nak Oknha Kith Meng also raised the issue of overlapping responsibility […] this task is an important priority for the Royal Government as it works to facilitate, sharpen and lighten the mechanism to implement to ensure efficiency […] legislative standards formulation in some places has not been consulted with the private sector, and implementation has always been immediate, without widespread publicity and/or insufficient time for the private sector to adapt and prepare their business plan in a timely manner […]

(As for the issue of cancellation of taxes and other fees,) since we have here the provincial governors with us, please continue to watch this implementation. In the past, there were some shortcomings. The day before, in Phnom Penh, there were people who collected taxes from the vendors who sold their goods (in baskets in the streets/markets). I took immediate action. (7) I would like to reaffirm the principle that there are no taxes or fees imposed on people who sell things in baskets in the markets across the country. Please implement and monitor the implementation clearly. If there is such shortcomings, you have to correct it immediately […]

(With regard to unused land tax, anyone with)five hectares of land worries no more about unused land tax […] (8) (we are determined that for a size limit of) five hectares, it is no longer considered unused land. There would not be many who can afford to buy more than 5 hectares and leave it unused […] and for land that exceeds five hectares, we have some favorable conditions to offer too. The goal of this tax is to make sure people do not buy land and leave them unproductive […] they buy land and create economic activity so that income will come to the province and national economy […] (the RGC will) (9) leave a period of 13 months as a transition for those who have more than five hectares of land to convert (it to economic activities) […] If they have more than five hectares, it is in their interest to prepare an investment plan, and turn it into used land […] we leave time for this work until the end of 2024, and early 2025 to prepare a plan to use land […]

(Relating to facilitating and expanding the scope of preferential tariffs in agriculture,) I think, on issue of rubber sub-sector […] in the report, Nak Oknha Kith Meng was talking about domestic market integration. We did have a gap. We need to work on it. The overseas market is large, (10) indeed but we must ensure market integration. We can think of supply of crops between agriculture and tourism. We must work out solution for tourism, where we (can export to hotels) rather than to outside the country […] no need to produce vegetables to export anywhere but to the nearby tourist area […] (or we say it is) connecting the local production line […]

(On promoting transportation and infrastructure,) I would give permission in principle to increase the weight level transported by trucks from 40 tons to 45 tons. In order to carry out this work as soon as possible, I would entrust the Ministry of Public Works and Transport with the task of (11) amending the laws and regulations related to the comprehensive technical study to determine the types of vehicles that can be used for this level of installation. Along with encouraging and helping to reduce shipping costs, we also need to think about infrastructure […] to reduce in overweight transportation […]

(With respect to reorganizing and launching the tourism council,) (12) the Council should not only be a mechanism in the meeting, in the debate, but this it must be an implementation one, a mechanism that not only thinks and sets out a comprehensive plan (but also) knocks on the right doors – domestic and international […] we are making it a pilot project. The preparation of this mechanism requires a lot of participation from the private sector. The national budget resources are limited. The private sector budget resources are also limited. But together we can do it. We have less money, but we must be spending it on target […] the Government helps provide various loans […] and set up proactive and practical mechanism based on reality, not theory. It is not necessary to go into it only when we have a nationwide plan package for the country. Let us make the mechanism work in Siem Reap in 2024 […]

(As Cambodia Small and Medium Enterprise Bank will organize a direct loan program with an initial amount of US $ 50 million to tour operators in Siem Reap,) (13) though the amount is not much, but it is not less either. The important thing is the return on investment […] hope to be a driving force to help […] for the beneficiary is to the national economy, the people in the informal economy, tricycle association, vegetable sellers and handicraft markets […] it is important to make each tourist stay longer […] we have temples, we have the Tonle Sap Lake, but we must think of anything else that we can arrange […] for tourism to stay more than one day or one and a half days, […] I have received information that after the Covid-19, tourists seem to have stay longer than before […]

(As for the mechanisms that give foreigners the right to purchase and occupy real estate that have almost the same rights as the owner,) (14) instead of (providing permanent residence that we would have to make) amendments to the Constitution (let us think of it from the point of view of providing a) long-term right for 50 years and has the right to renew for another 50 years instead. It would be like giving him/her a long-term stability without us having to amend our constitution […]

Regarding the mechanism of the lease, we will have detailed rules regarding the location, where it applies in the long run […] so that (15) we can determine (what to expect) because we do not do it throughout the country. We will have a demarcation, where and how far it is from the border, or whatever. We will do this to address some of the concerns of the people, regarding the question of arranging measures […]

(We hold the RGC-Private Sector forum at least twice in each government term, one at the beginning of term and another in the middle of term,) […] in the meantime, we also need to be flexible. (16) If necessary, we can arrange a meeting on that particular issue. In addition to the forum mechanism, the Royal Government meets the private sector, even though the year that we were not able to organize the meeting, we have 15 working groups that continue to meet regularly to identify the problem and find a solution […] sometimes what we think in principle has encountered with challenges when we put it into implementation. Whatever the team can solve, they do it immediately. Whatever principles from above are needed, there is no need for another two-year forum […]./.