Wednesday, October 30, 2019

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីឡាវយកចិត្តទុកដាក់ពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ខាំផាន់ ភុំម៉ាថាត (Khamphanh Phommathat) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ខាំផាន់ បានសម្តែងនូវអំណរសាទរចំពោះការរីកចម្រើន និងការអភិវឌ្ឍដ៏ប្រសើររបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខបក្ស ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។
លោក ខាំផាន់ ភុំម៉ាថាត ក៏បានជម្រាបលោកនាយករដ្ឋមន្ត្រីដែរថា ថ្នាក់ដឹកនាំឡាវ ក៏ដូចជាប្រជាជនឡាវ រីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះការលើកតម្កើង ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបន្ថែមថាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ស្របតាមកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ។ ជាពិសេសជំរុញការងារ ដែលបានចុះហត្ថលេខាហើយ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យមានដំណើរការទៅមុខ និងទទួលបានជោគជ័យ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា លោកពិតជារីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត កាលពីខែកញ្ញាកន្លងមកទៅនេះ ដោយបានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ ឲ្យទៅជាទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នៅក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏បានជំរុញទំនាក់ទំនងនេះ ដើម្បីធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការវិនិយោគលើវិស័យអគ្គិសនី ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។ លោក បានលើកទឹកចិត្តឱ្យកម្ពុជា-ឡាវ យកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើវិស័យអគ្គិសនី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសទាំងពីរពិនិត្យមើលលទ្ធភាពមើលសក្ដានុពលផ្សេងទៀត ដែលប្រទេសទាំងពីរអាចសហកាគ្នាបាន ក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើងនូវកម្រិតនៃទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕




លិខិតមិត្តអ្នកអាន៖ រដ្ឋាភិបាលបក្សប្រជាជនគួរកាត់ «សាច់ដំបៅមហារីកសម រង្ស៊ី» គ្រវាត់ចោលត្រឹមថ្ងៃ ៩វិច្ឆិកា!

រឿងរ៉ាវឈឺចាប់អូសបន្លាយរ៉ាំរ៉ៃដោយសារភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍រហូតដល់ទីបំផុតរុញច្រានប្រទេសឲ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិត ជាបានធ្វើឲ្យខ្មែរគ្រប់គ្នាឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ។ ទម្រាំតែស្តារប្រទេសឡើងវិញបានដូចសព្វថ្ងៃ គេត្រូវការពេលស្ទើរតែកន្លះសតវត្សរ៍ឬពាក់កណ្តាលជីវិតមនុស្សដោយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែយក ជីវិតធ្វើដើមទុនដើម្បីនាំប្រទេសចេញពីរបបវាលពិឃាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកឲ្យប្រទេសដ៏កំសត់មួយនេះនូវសុខសន្តិភាពយ៉ាងពេញលេញដែលកម្រកើត មាននៅកម្ពុជាក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។
ដូច្នេះ តើរដ្ឋាភិបាលគួរតែទុកឲ្យមនុស្សមួយក្តាប់តូចបន្តអុកឡុកសភាពការណ៍ប្រទេសជាតិដោយប៉ុនប៉ងធ្វើរដ្ឋ ប្រហារបង្ហូរឈាមខ្មែរដូចពីអតីតកាលទៀតឬយ៉ាង ណា?
ខ្ញុំសុំការយោគយលអធ្យាស្រ័យពីមេដឹកនាំបក្សបក្សកាន់ អំណាច ដែលខ្ញុំនិយាយការពិតដោយត្រង់ៗក្នុងទស្សនៈវិភាគនេះទោះបីជាខ្ញុំដឹងច្បាស់ថា «ពាក្យពិតរែងស្លែង» ក៏ដោយចុះពីព្រោះខ្ញុំយល់ឃើញថា ខ្មែរយើងបានចំ ណាយពេលវេលាឥតប្រយោជន៍ច្រើនពេកណាស់ទៅហើយក្នុងជម្លោះនយោបាយ ហើយជានយោបាយបែបបំផ្លិចបំផ្លាញដដែលៗនាំឲ្យខូចប្រយោជន៍ជាតិយ៉ាង ធ្ងន់ធ្ងរ។ នយោបាយដែលលោកសម រង្ស៊ី និងគូកនបាននិងកំពុងតែធ្វើនេះគឺមិនគួរត្រូវអនុញ្ញាតឲ្យកើតមានលើទឹកដីដ៏កំសត់នេះតទៅទៀតទាល់តែសោះ។
សម្រាប់ខ្ញុំ ៩ វិច្ឆិកាដែលលោក សម រង្ស៊ី និងគូកនគាត់បានប្រកាសកំណត់យកជាថ្ងៃវិលចូលស្រុកវិញគួរតែក្លាយជាថ្ងៃជម្រះបញ្ជីជាមួយក្រុមលោក សម រង្ស៊ី តែម្តងទៅដើម្បីជៀសវាងកុំឲ្យក្រុមនេះនៅបន្តធ្វើព្យុះភ្លៀងរំខានដល់រដ្ឋាភិបាលនិងពលរដ្ឋខ្មែរឥតឈប់ឈរយ៉ាង ដូច្នេះតទៅទៀតពីព្រោះខ្មែរត្រូវការពួតដៃគ្នាដើម្បីកសាងសេដ្ឋ កិច្ចរបស់ខ្លួនឲ្យបានរឹងមាំសម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។ ខ្ញុំយល់ថា ការប្រកាសកន្លងមករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ “អ្នកក្លា ហានអោយចូលស្រុក” វិញដែលសំដៅទៅលើលោក សម រង្ស៊ី ដើម្បីអាចចាត់វិធានការតាមផ្លូវច្បាប់មិនត្រឹមតែជាវិធីដ៏ល្អបំផុតដើម្បីជម្រះបញ្ជីខ្មៅនេះចេញពីកម្ពុជាតាមយុទ្ធសាស្ត្រ “ចាប់ឆ្កែចចកញាត់ទ្រុងប្រសើរជាងទុកឲ្យវារស់នៅក្នុងព្រៃ” ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រ កាសដែលចេញពីទឹកចិត្តនិងបំណងពិតៗរបស់លោក ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនដែលចង់ឲ្យសម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃ៩វិច្ឆិកា រឺ មុនថ្ងៃ៩វិច្ឆិកាទៀតផង។
ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយល់យ៉ាងដូច្នេះ? សម្រាប់ក្រសែភ្នែករបស់ខ្ញុំ ទាំងលោក ហ៊ុន សែន និងអ្នកដឹកនាំដទៃទៀតមិនថាជាស៊ីវីល រឺកងកំលាំងប្រដាប់អាវុធនោះទេ សុទ្ធតែមានជំហរនិងទស្សនៈយល់ឃើញដូចគ្នាថា៖
ទី១៖ បច្ចុប្បន្ននេះគឺជាឱកាសមាសដ៏ល្អបំផុតដើម្បីរៀប ចំអោយអ្នកជំនាន់ថ្មីបន្តកិច្ចការដឹកនាំប្រទេសជាតិ ប៉ុន្តែ វាជា«ការរៀបចំបន្តវេន»គឺមិនមែនជាការបន្តទំនាស់នោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ បច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកាន់អំណាចទាំងស្រុង ១០០% ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ និងទាំងកំលាំងសេដ្ឋកិច្ច។ ស្ថានការណ៍បច្ចុប្បន្ន ខុសគ្នាស្រឡះបើធៀបទៅនឹងឆ្នាំ ១៩៧៩ ដែលគណបក្ស ប្រជាជនកម្ពុជាកសាងប្រទេសពីបាតដៃទទេសុទ្ធសាធ និងក្នុងស្ថានភាពដ៏លំបាកលំបិនបំផុត ប៉ុន្តែ រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចពុះពារជំនះធ្វើបាននិងឈានឡើងបានដល់កំរឹតខ្ពស់ដូចសព្វថ្ងៃ។ ចុះទម្រាំស្ថានភាពដ៏មហាសែនអំណោយផលដូចបច្ចុប្បន្ននេះតើមានអ្វីគួរឲ្យព្រួយបារម្ភ? គឺ ប្រាកដជាគ្មានទាល់តែ សោះពោលគឺនពពិតជាឱកាសមាសពិតៗសម្រាប់រដ្ឋាភិបាល។
ទី២៖ គណបក្សប្រជាជនរឹងមាំខ្លាំងក៏ដោយសារតែមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំនិងមិនដែលបាត់ម្ចាស់ការម្តងណាឡើយតាំងពីដើមរហូតដល់បច្ចុប្បន្នជាពិសេសពេលបក្សនេះត្រូវប្រឈមដោះស្រាយបញ្ហាគ្រោះថ្នាក់ដល់ជាតិម្តងៗ។ យុទ្ធមិត្តរបស់គណបក្ស ប្រជាជនដែលបានរួមដំណើរជាមួយគ្នា ស្មាកៀកស្មាគ្នាដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមកាលពីឆ្នាំ ១៩៧៩ ពេលនេះក៏មានវ័យកាន់តែចាស់ ហើយយុទ្ធមិត្តមួយចំនួនក៏មានសុខភាពទ្រុឌទ្រោម ខណៈដែលមួយ ចំនួនទៀតក៏បានទទួលអនិច្ចកម្មទៅហើយ។ ដូច្នេះ មេ ដឹកនាំបក្សកាន់អំណាចប្រាកដជាចង់ឃើញកូនចៅជំនាន់ក្រោយបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដោយគ្មានអ្នកណាមកបំផ្លាញសមិទ្ធផលដ៏កម្រដែលខ្លួនខំលះបង់គ្រប់បែបយ៉ាងនិងកសាងយ៉ាងលំបាកនោះឲ្យរលាយសាបសូន្យទៅវិញបានឡើយ។
ទី៣៖ ពេលនេះគឺជាពេលដែលប្រទេសនានាលើពិភព លោកកំពុងប្រឡងប្រណាំងប្រជែងគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសគេរៀងៗខ្លួនក្នុងនោះក៏មានកម្ពុជាដែរ។ ដូច្នេះនេះជាពេលវេលាដែលកម្ពុជាត្រូវកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបានរឹងមាំដើម្បីអនុញ្ញាតឲ្យមេដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ទៅហើយនោះបានផ្ទេរអំណាច និងការទទួលខុសត្រូវដល់អ្នកបន្តវេនរបស់ខ្លួន ហើយពួកគេក៏អាចមានពេល ឈប់សម្រាក និងអង្គុយចាំតម្រែតម្រង់អ្នកបន្តវេនរបស់ខ្លួនផង។
ទី៤៖ គេក៏គួរដឹងដែរថា ពេលនេះប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាព និងភាពសម្បូរសប្បាយនិងចង់ឃើញកូនចៅរបស់ខ្លួនរស់ក្នុងស្ថានភាពបែបនេះទៅថ្ងៃអនាគត។ ដូច្នេះ គ្មានអ្នកណាចង់ឃើញ ប្រទេសជាតិរបស់ខ្លួនធ្លាក់ក្នុងសភាពវឹកវរវិលទៅរកអតីតកាលដ៏ឈឺចាប់វិញតាមការញុះញង់របស់លោក សម រង្ស៊ីនោះឡើយ។
ទី៥៖ ងាកមកមើលស្ថានភាពលោក សម រង្ស៊ី វិញ ! បច្ចុប្បន្ន គាត់ជាអ្ននយោបាយគ្មានបក្ស គ្មានអ្នកគាំទ្រច្រើនដូចគាត់បានអះអាងនោះឡើយ ទាំងនៅក្នុងស្រុក និងក្រៅស្រុកពីព្រោះកម្លាំងរបស់លោក សម រង្ស៊ី បានបែកបាក់ខ្ទេចខ្ទីស្ទើរអស់ទៅហើយ។ ដោយឡែកពាក្យថា «សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយ»នោះ វាគ្រាន់តែជាល្បែងថ្ពឹនភ្នែកលើគោកដើម្បីបោកប្រាស់អ្នកគាំទ្រមួយគ្រាៗសម្រាប់ដោះទាល់តែប៉ុណ្ណោះ។ តែធាតុពិត កឹម សុខា និងសម រង្ស៊ី បែកគ្នាបាត់ទៅហើយ និងក៏គ្មានថ្ងៃចូលគ្នាវិញបានឡើយប្រៀបបានទឹកនិងប្រេង។ ស្ថិតក្នុងស្ថានភាពបែបនេះ បើសិនជាលោក សម រង្ស៊ី ហ៊ានតែប្រថុយឈានជើងចូលជាន់ដីកម្ពុជា សមត្ថកិច្ចពិតជានឹងចាប់ខ្លួនលោក សម រង្ស៊ី ញាត់គុកដោយងាយបំផុត ប្រៀបដូចជាការចាប់ឆ្កែចចកញាត់ក្នុងទ្រុងដើម្បីកុំឲ្យវាបន្តដើរព្រូសក្នុងព្រៃនាំអោយរំខានឮត្រចៀកគេឯងតទៅ ទៀត។
មានមតិយោបល់ខ្លះយល់ថា រដ្ឋាភិបាលភ្នំពេញមិនចង់អោយ សម រង្ស៊ីវិលចូលស្រុកព្រោះខ្លាចប្រឈមនឹងបញ្ហាផ្សេងៗក្រោយចាប់សម រង្ស៊ី ដាក់គុក។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈនេះទេពីព្រោះជំហានដើររយៈ ពេលជាង៤០ឆ្នាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាពិតជាបានផ្តល់នូវមេរៀន និងបទពិសោធន៍យ៉ាងសម្បូរបែបនិងគ្រប់គ្រាន់ពេកក្នុងការប្រឈមមុខដោះ ស្រាយបញ្ហាដែលកើតឡើង កុំថាឡើយត្រឹមរឿងចាប់និងក្រោយចាប់លោក សម រង្ស៊ី ញាត់គុក ឬក្រោយពីអស់លោក សម រង្ស៊ី ពីឆាកនយោបាយកម្ពុជាជា យថាហេតុ។
គួរកត់សម្គាល់ថា ការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់ក្រោយការផ្តួលរំលំរបបខ្មែរក្រហមមិនត្រឹម តែបានធ្វើឡើងដោយមានតែបាតដៃទទេសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ដំណើរការកសាងប្រទេសពេលនោះបានធ្វើឡើងក្រោមសម្ពាធនិងការហ៊ុមព័ទ្ធទាំងនយោ បាយនិងសេដ្ឋកិច្ចអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅតែអាចជម្នះបានឧបសគ្គដ៏មហាសែនលំបាកទាំងនោះរហូតកសាងប្រទេសបានដូចសព្វថ្ងៃ។
ក្នុងចន្លោះពេលនោះទៀតសោត មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដោយជោជ័យ។ ជាក់ស្តែង ព្រឹត្តិការណ៍ ៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ ដែលជាការតទល់ជាមួយកម្លាំងប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់សម្តេចក្រុមព្រះដោយមានទាំងការប្រើប្រាស់កម្លាំងខ្មែរក្រហមជាជំនួយផង ក៏ប៉ុន្តែ ការ ប៉ុនប៉ងនេះត្រូវបរាជ័យក្រោមកណ្តាប់ដៃដែករបស់រដ្ឋា ភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនោះ កម្ពុជាក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលធំៗពីរដែលកើតមានឡើងកាលពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧-២០០៨ ប៉ុន្តែ កម្ពុជានៅតែអាចទប់ទល់បានយ៉ាងល្អ។
យុទ្ធសាស្ត្រឌីហ្វីត (Divide – Isolate – Finish – Integrate – Develop) ដើម្បីបំផ្លាញអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមកាលពីឆ្នាំ ១៩៩៨ ក៏ធ្វើឡើងក្រោមគំនិតដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ និងចុងក្រោយនេះគេក៏មិនត្រូវភ្លេចដែរនូវព្រឹត្តិការណ៍ក្រោយការ បោះឆ្នោត ឆ្នាំ២០១៣ ដែលក្រុម លោក សម រង្ស៊ី បានប្រើប្រាស់កម្លាំងមហា ជនដើម្បីផ្តួលរំលំដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែ កម្លាំងនេះក៏ត្រូវបរាជ័យទាំងស្រុងក្រោមកណ្តាប់ដៃលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន។ ចុះឥឡូវ ត្រឹមតែចាប់ចចកព្រៃពីរបីក្បាលដែលកំពុងតែបែកហ្វូងមកដាក់ក្នុងទ្រុង ខ្ញុំយល់ថាដូចជាគ្មានអ្វីគួរឲ្យពិបាកទាល់តែសោះខណៈដែលចចកព្រៃទាំងនោះបានប្រកាសវិលចូលស្រុកវិញដោយខ្លួន ឯង។
ដោយយោងលើអំណះអំណាងដូចបានលើកឡើងខាង ដើម ខ្ញុំយល់ឃើញថា គេមិនគួរទុកឲ្យកម្ទេចភ្លើងតូច តាចបង្កជាផ្សែងនាំឲ្យខូចបរិយាកាសកសាងប្រទេសអូសបន្លាយតទៅទៀតនោះឡើយ ពោលគឺ ដល់ពេលដែលរដ្ឋាភិបាលត្រូវតែកម្ចាត់ចោលកូនបន្លាក្នុងបាតជើងនេះហើយ។ តាមការវិភាគរបស់ខ្ញុំ ប្រសិនបើលោក សម រង្ស៊ី ហ៊ានប្រថុយចូលស្រុកថ្ងៃទី ៩ វិច្ឆិកាមែននោះ លទ្ធផលមានតែ២គត់៖ ទី១ គឺជាប់គុក និងទី២ គឺអាចត្រូវបាតដៃទី៣ឆក់យកជីវិតដូចអ្វីដែលបានកើតឡើងនៅហ្វីលីពីនកាលពីឆ្នាំ ១៩៨៣។ មិនថាជោគវាសនារបស់លោក សម រង្ស៊ី ជួបប្រទះនឹងហេតុការណ៍ណាមួយក៏ដោយក្នុងចំណោមលទ្ធផលទាំងពីរ ក៏រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចគ្រប់គ្រងសភាពការណ៍បានដដែលព្រោះវាពិតជាមិនមែនជារឿងថ្មីនិងពិបាកពិបាកដោះស្រាយនោះឡើយសំរាប់បុរសខ្លាំងកម្ពុជាដែលមានបទពិសោធន៍នយោបាយយ៉ាងជោគជាំ ហើយដែលបច្ចុប្បន្នកំពុងកាន់អំណាចណែនក្នុងដៃតាំងពីជាង៤០មកហើយ។
សម្រាប់លោក សម រង្ស៊ី វិញ មិនថាត្រូវជាប់គុក ឬត្រូវអស់ជីវិតដោយសារបាតដៃទី៣ឡើយ ជីវិតនយោបាយរបស់លោក សម រង្ស៊ី នឹងត្រូវចប់ជាស្ថាពរពីព្រោះបើអស់ពីលោក សម រង្ស៊ី និងគូកនគាត់ប៉ុន្មាននាក់នេះទៅ អ្នកប្រឆាំងដែលនឹងបន្តវេននឹងច្បាស់ជាមានជម្រើសនយោបាយល្អប្រសើរជាងលោក សម រង្ស៊ី ជាក់ជាមិនខាន។ ដូច្នេះ តើការជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយលោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា មិនមែនជាជម្រើសល្អជាងទុកបណ្តោយឲ្យលោក សម រង្ស៊ី បន្តបង្កាត់ភ្លើងបក់ផ្សែងមកឲ្យគ្រប់គ្នាហិតក្នុងរយៈពេលយូរតទៅទៀតទេឬអ្វីដែលយើងគួរចងចាំគឺ សកម្មភាពនយោបាយនិងមនោគមវិជ្ជារបស់លោក សម រង្ស៊ី រយៈពេលជាង ២០ ឆ្នាំមកនេះគឺប្រៀបដូចជាមេរោគដំបៅមហារីកមួយដ៏គ្រោះថ្នាក់សម្រាប់សង្គមខ្មែរ។
ដូច្នេះការវះកាត់ដុំសាច់មហារីកមួយដុំនេះគ្រវាត់ចោលគឺជាការចាំបាច់ណាស់បើទោះបីជាត្រូវរងការឈឺចាប់ខ្លះក៏ដោយ តែវាល្អជាងការទុកដុំសាច់មួយដុំតូចនេះឲ្យវាបង្កជាជំងឺមហារីក។ សម្រាប់ខ្ញុំ មានតែវិធីនេះទេដែលគណបក្សប្រជាជនអាចកសាងគ្រឹះដ៏រឹងមាំសំរាប់ «ការបន្តវេនដែលមិនបន្តទំនាស់»៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម


ពលរដ្ឋជាច្រើននាំគ្នា Comment មិនគាំទ្រផែនការវិលត្រឡប់ទណ្ឌិត សម រង្ស៉ី ក្នុងហ្វេសប៊ុកវិទ្យុបារាំង ដោយសារគ្មានសមត្ថភាពធ្វើនយោបាយ

ប្រជាពលរដ្ឋជាច្រើន ជាពិសេសប្រិយមិត្តរបស់វិទ្យុបារាំងអន្តរជាតិ (RFI) នៅលើបណ្តាញសង្គម Facebook ពេលនេះបាននិងកំពុង Comment បង្ហាញពីការមិនគាំទ្រ និងជេរប្រទេចផ្ដាសាចំពោះទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ជាបន្តបន្ទាប់ ដែលមានភាពក្រឡេចក្រឡុច គ្មានសមត្ថភាព ក្នុងការធ្វើនយោបាយ។
ការវាយប្រហារលើទណ្ឌិត សម រង្ស៉ី តាមសារ Comment នេះបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសរវាងវិទ្យុបារាំងអន្តរជាតិ តំណាងដោយ លោក គួច គន្ធារ៉ា ជាមួយ លោក សម រង្ស៉ី អំពីជំហររបស់ទណ្ឌិតរូបនេះ ក្នុងការត្រឡប់មកកាន់ប្រទេសកម្ពុជា ដែលបង្ហោះលើ Facebook វិទ្យុបារាំង នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចសម្ភាសនោះ អ្នកសារព័ត៌មានវិទ្យុបារាំង ដែលជាវិទ្យុប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈខ្ពស់ បានសួរចំៗអំពីលទ្ធភាពនៃការវិលត្រឡប់របស់ លោក សម រង្ស៉ី ដោយសារតែភាពបរាជ័យរបស់ក្រុមលោក ក្នុងការចូលទៅកាន់ប្រទេសថៃ និងប្រទេសមួយចំនួននៅអាស៊ាន។ លោក គួច គន្ធារ៉ា បានសួរថាតើ ជីវិតនយោបាយរបស់ លោក សម រង្ស៉ី នឹងត្រូវបញ្ចប់ឬទេ ? នៅពេលមិនបានមកប្រទេសកម្ពុជាដូចការប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ? ប៉ុន្តែសំណួរនេះបានធ្វើឲ្យទណ្ឌិត សម រង្ស៉ី ខឹងសម្បារនឹងវិទ្យុបារាំង ដោយចោទថា វិទ្យុនេះគ្មានវិជ្ជាជីវៈទៅវិញ។
ជាសារចំអកដល់ទណ្ឌិត សម រង្ស៉ីនោះ Facebook ឈ្មោះ Rin Sothy បានសរសេរថា៖ «សម្តីមេស៊ី យកប្រជារាស្ត្រដាក់មុខឲ្យឲ្យស្លាប់ជំនួសវាតែរហូត»។ ចំណែក Brunei Chan បានសរសេរថា៖ «រង់ចាំអ្នកយូរហេីយ ឱ្យតែមកត្រៀមរួចហើយដាក់ឱ្យបែកក្បាលម៉ង»។
ជាមួយគ្នានេះ Facebook ឈ្មោះ «សុំត្រឹមមនុស្សស្មោះ» សរសេរថា៖ ធ្លាប់តែឆ្លើយនៅវិទ្យុអាស៊ីសេរី និង VOA ស្រួលសុទ្ធតែអញ ឥឡូវនេះមកឆ្លើយនៅវិទ្យុបារាំង អន្តរជាតិម្ដង អញគាំងបេះដូង សួរចំៗពេកទៅផ្លូវណាទេអញម្ដងនេះ បងពិធីករកុំធ្វើបាបអុំស៊ី ខ្ញុំគាត់ជាបក្សសាងគ្រោះជាតិផង »។
សម្រាប់ Facebook ឈ្មោះ សំឣាត ពេជ្រ៖ «២០ឆ្នាំជាងហើយសម្តីអាចោលម្សៀតឯងហ្នឹងនិយាយតែប៉ុន្មានម៉ាត់ហ្នឹងឯង»។
Facebook ឈ្មោះ Meng Hou៖ សំនួរចាក់ដោត ចម្លើយដ៏គ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ ១.បើសិនប្រជាពលរដ្ឋងើបមកតវ៉ាហើយមានគ្រោះថ្នាក់ហើយ គម្រោងមិនទទួលបានជោគជ័យតើនរណាទទួលខុសត្រូវលើអ្នកទាំងនោះ? ២. ប្រជាពលរដ្ធទាំងអស់មិនមែនសុទ្ធតែគាំទ្រ ឯកឧត្តមទាំងអស់នោះទេ ក៏មានអ្នកគាំទ្របក្សកាន់អំណាចដែរ តើអ្នកទាំងនោះពិតជានៅស្ងៀមតើមែនទេច្បាស់ណាស់ហឹង្សារនឹងកើតឡើង ៣. ភាពច្របូកច្របល់នឹងកើតឡើងរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ៤. ការចូលរួមដោយប្រដាប់អាវុធចង់ ឬមិនចង់គឺចាត់ទុកថារដ្ឋប្រហារ១០០% ខ្ញុំនិយាយក្នុងនាមពលរដ្ធសាមញ្ញធម្មតាមិនលំអៀងបក្សណាមួយឡើយ តែនិយាយជាការវាយតម្លៃជាក់ស្តែង ប្រយ័ត្តជាន់ដានប្រវត្តសាស្រ្តក្រោមពាក្យស្លោក «ជ័យោសម្តេចឪនរណាមិនទៅបាញ់ចោល» ពេលទៅដល់ដូចចូលអន្ទាក់ចឹង។
Facebook ឈ្មោះ Sithan Sors៖ ច្បាស់ណាស់ សម រង្ស៉ី មិនចូលដាច់ខាតតាមរយៈវីដេអូនេះ ស្ដាប់សម្ដីគាត់ ខ្ញុំថា 100% គឺគាត់អត់ចូលស្រុកខ្មែរទេ គឺគ្រាន់តែបង្ករចលាចលឱ្យគេលើកយកប្រធានបទអំពីគាត់មកនិយាយតែប៉ុណ្ណោះ។
Facebook ឈ្មោះ លក្ខិណា គីម៖ ខ្ញុំមិនគាំទ្រពូស៊ីឯងទេ បើ RFI មកសួរខ្ញុំវិញគឺខ្ញុំឆ្លើយថា ខ្ញុំមិនត្រូវការពូស៊ីឯងទេ
Facebook ឈ្មោះ Rath Bondol៖ ចេះតែនិយាយអោយរួចពីមាត់ហ្មងហា ផ្តួលរំលំ ប្តូររបប ថ្ងៃ៩ អញចង់កោសក់សាក់រូបលោកឯងផងបេីធ្វេីបានមែននោះ
 សមស្រមើស្រមៃមើលលទ្ធភាពខ្លួនឯង សព្វថ្ងៃផង
Facebook ឈ្មោះ Bun Chhieng៖ អានេះឈ្លើយ ថាវិទ្យុបារាំងគ្មានវិជ្ជាជីវៈ មិនដូចវិទ្យុអាស៊ីសេរីរបស់វាទេ ដែលចេះសម្ភាសអ្នកគាំទ្រវា បង្ហាញថាជាសម្លេងគាំទ្រ! មិនដឹងខួរធើពីអីទេ អាម្សៀ សតិមិនគ្រប់!
Facebook ឈ្មោះ ប៉ិច សៀមរាប៖ គ្មានជំនឿរក្នុងខ្លួនសូម្បីបន្តិច បើនិយាយទៅសមរង្សីចាប់ផ្តើមមុខជ្រុងហើយព្រោះតែដេកមិនលក់កុហកពលរដ្ឋខែ្មរដែលគាំទ្រខ្លួន ទាល់ច្រកអស់សង្ឃឹមក្នុងចិត្ត ដេកគិតដេកព្រួយ ដេកខ្វល់ ល្បែងធ្ពឹនភ្នែកសមរង្សីបោកបានតែខ្មែរមួយចំនួនតូចដែលចង់បានអំណាចតែប៉ុណ្ណោះ រាស្រ្តដូចខ្ញុំសុខចិត្តក្រងាប់ក៏មិនគាំទ្រសមរង្សុីដែរ ព្រោះខ្លាចកូនចៅជំនាន់ក្រោយជួបសង្រ្គាមដូចស្រមោលអាឌិតកាល
Facebook ឈ្មោះ Bun Chhay៖ គេសួរខាងលិចឆ្លើយខាងកើតអាប្រកាច់ ហ៊ានមកវេទនាខ្លួនឡូវបើរាស្ត្រលែងជឿហើយសន្យាខ្យល់រហូត
Facebook ឈ្មោះ ជាង សំណង់៖ ស្តាប់ទៅចង់តែសើច មុខក្រាស់មែនអាស្អីគេនេះ ឯណាអ្នកគាំទ្រទៅណាអស់ហើយខមិនមួយមើលចែកគំនិតអោយខ្ញុំបានដឹងផងថាយើងគិតម៉េច
Facebook ឈ្មោះ Pagna Lsp ៖ អានេះមិនចេះការពារប្រយោជន៍ជាតិសោះ ពិសេសរឿងចោទទំនាក់ទំនងខ្មែរចិន។ គេខំការពារមិនមានមូលដ្ឋានទ័ពចិនទេ វាបែរបន្ទរតាមបរទេសខ្លះព្យាយាមពន្លិចខ្មែរ។ ចង់អោយខ្មែរសត្រូវចិនវិញ ក្នុងពេលប្រទេសទាំងអស់ក្នុងតំបន់ចង់បានទំនាក់ទំនងល្អជា១ចិន។ សួរចិនមានឈ្លានពាន ទម្លាក់គ្រាប់បែកប្រទេសណា១ដូចប្រទេសខ្លះនៅ។ អានេះឡប់ហើយតើ។ សូមសរសើរអ្នកសម្ភាសន៍
Facebook ឈ្មោះ Eang Vannak៖ សមរង្ស៉ី ឆ្លើយខុសសំណួររហូតចឹងពូ! គិតទៅអត់ចោលមែនអាចរឹកទម្លាក់ដាក់កូនចៅជាអាយ៉ងខ្លួន ដូចរុញក្បាលក្រុមកាសែតក្រៅច្បាប់អាស៉ីសេរីចូលក្រោមដីចឹង
Facebook ឈ្មោះ Odom Heng Heng៖ គ្មានកន្លែងជ្រកឱ្យពិតប្រាកដសោះ អ្នកនយោបាយឡប់សតិ មិនដែលទទួលខុសត្រីវនូវទង្វើរបស់ខ្លួនទាល់តែសោះអាឆ្កួត !!!!! ។
Facebook ឈ្មោះ Rathanak Yun៖ គេសួរខ្លួន បែរជាទៅឆ្លើយអ្នកដ៏ទៃមនុស្សក្រឡេចក្រឡុចចឹងមកដឹងនាំប្រទេសកើតដែរអី? និយាយថាមិនមែនមកក្នុងរូបភាព រដ្ឋប្រហារទេ តែបែរជានិយាយថាមកផ្ដួលរបបរបស់សម្ដេច វាស្មើនឹងផ្ដួលរដ្ឋាភិបាលស្របច្បាប់ ចឹងបានគេហៅអាអ្នកនយោបាយបោកយកតែលុយ និងគេហៅអាក្បត់ជាតិមិនខុសមែន សង្ស័យមិនដែរថតសំលេងខ្លួនឯងស្ដាប់ឡើងវិញទេ មើលទៅ។ 
Facebook ឈ្មោះ ក្មេង ស្រែ៖ ក្រុមរដ្ឋប្រហារដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងទ័លជ្រកព្រោះគ្មានអ្នកចូលរួម និងគាំទ្រផែនការបំផ្លាញជាតិរបស់ខ្លួន
Facebook ឈ្មោះ SomNang So៖ សំនួរដ៏មានន័យគឺបានឆ្លុះបញ្ចាំងពីទស្សន:ពិតរបស់វិទ្យុ RFI បារំាង ដែលបានសួរទៅ សម រង្សី អ្វីដែលសមរង្សីឆ្លើយគឺ មិនមែន ស្របទៅនឹងប្រធានបទឡើយ គឺឆ្លើយរបៀបផ្ចាញ់ផ្ចាលតែប៉ុណ្ណោះនេះសរបញ្ជាក់ថាភាពក្រឡិចក្រឡុចរបស់សមរង្សី គឺមិនកែប្រែ..
អរគុណRFI មួយសំនួរក៏ធ្វើឲ្យយសមរង្សី ទល់ច្រកដែរ RFIគឺ វិទ្យុឆ្លុះបញ្ចាំងពីរ ពត៍មានពិតក្នុងសង្គមមិនលំអៀង…ចំណែក សម រង្ស៉ី កំពុងតែបោកបន្តរឱ្យដល់ថ្ងៃ អវសាន្តហើយ ៩ វិច្ឆិកា…
Facebook ឈ្មោះ Robert Jefferson៖ នេះជាមនុស្សមហាក្រឡិកក្រឡុកនិយាយឥគ្មានការពឹត១ម៉ាត់ ចង់ដូរគុម្នឹត្យ១០០ដងក្នុង១ថ្ងៃ ហើយដើរស្រែកត្អូញត្អែថា ស្រុកខ្មែរក្រៗណាស់ចង់ងាប់អស់ហើយ តែខ្លួនឯងថតរូបបង្ហោះឃើញតែសម្បូណ៍សប្បាយ សុីចុកហូរហៀចាក់ជ្រាស គេងប្រវ័ញយកពីញើសឈាម អ្នកដ៏ទៃអ្នកក្រីក្រ រឿងឥមឹនឲ្យគ្នាក្រ ហើយដើស្រែកអន្ទងឲ្យគេទៅតាមដង្ហែរដង្ហម ទៅរកងាប់ជាប់គុកឯណាចង់ឲ្យ ទៅងាប់ជាប់គុកជាមួយ មឹនហ៊ានធ្វើឥប្រឈគ្រោះថ្នាក់ម្នាក់ឯងទេ ស្រែកប្រកូសប្រកាសឲ្យមនុស្សរាប់ម៉ឺនទៅងាប់ជុម្នួសខ្លួន ៕
ប្រភពព័ត៌មាន Fresh New










ឯកឧត្តម ហោ ណាំហុង អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលលើកទី១៨ នៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) កាលពីថ្ងៃទី២៥ ដ ល់ ២៦ ខែតុលា ឆ្នាំ២០១៩

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលលើកទី១៨ នៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) កាលពីថ្ងៃទី២៥ ដ ល់ ២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សកម្មភាព ឯកឧត្ដម យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី និង លោកជំទាវ Anita Herczegh អញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៧-៣០ ខែតុលា ឆ្នាំ២០១៩