Wednesday, April 03, 2024

សម្រងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥

 CNV:

[ផ្ដើមសេចក្ដីអធិប្បាយ១]

មិនដែលបានអង្គុយខ្ពស់អញ្ចឹងទេ​។ នេះជាលើកទី១ហើយ ដែលបានអង្គុយខ្ពស់អញ្ចឹង។ ធ្លាប់តែដឹកនាំនីតិប្រតិ​បត្តិ យើងអង្គុយសើ្មគ្នា។ ឥឡូវគេរៀបចំឱ្យអង្គុយខ្ពស់។ សម្លឹងមើលទៅខាងក្រោមសុទ្ធតែប្រក់ស័ង្កសី។ សំណាងហើយអ្នកដែលនៅខាងលើមានថ្នាំលាបសក់។ កុំអីប្រហែលជាស្កូវទាំងអស់គ្នា … មុនចូលដល់សុន្ទរកថា (សូមអោយសមាជិកព្រឹទ្ធសភាទាំងអស់)គិតយ៉ាងម៉េចការពារសុខភាពឱ្យបានផុតនីតិកាល។ យើងត្រូវផុតនីតិកាលឆ្នាំ២០៣០។ ត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០។ ពេលនោះ ខ្ញុំនឹងមានវ័យ៧៨ឆ្នាំ។ វាជាការគាប់ជួន ថ្ងៃនេះ ៥៤ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំលួចលាក់ខោអាវចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ពេលដែលខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីគឺក្នុងវ័យ ៣២ឆ្នាំ។ ថ្ងៃនេះចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ៧២ឆ្នាំ។ អញ្ចឹង ៤២ឆ្នាំ គាប់ជួនលេខ ២នៅខាងចុង។

[ចប់សេចក្ដីអធិប្បាយ១]

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា
ឯកឧត្តម​ អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ជាទីមេត្រី

ជាកិច្ចចាប់ផ្តើម ទូលបង្គំខ្ញុំសូមថ្លែង​អំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ និង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ​ព្រឹទ្ធសភា​នីតិកាលទី៥ ទាំងអស់​ដែល​បានផ្តល់កិត្តិយស​ និង​សេចក្តីទុកចិត្តបោះឆ្នោតជ្រើស រើសទូលបង្គំខ្ញុំ ជាប្រធានព្រឹទ្ធសភា​នីតិកាលទី៥។

ទូលបង្គំខ្ញុំសូមទទួលយក​ការ​ទទួល​ខុស​ត្រូវ​ដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃ ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹង​លទ្ធិប្រជាធិបតេយ្យក្មេងខ្ចី​ ក៏ដូចជាក្នុង ការថែរក្សាគុណតម្លៃគ្រឹះនៃសង្គមរបស់យើង។

ទូលបង្គំខ្ញុំ ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះ សមាជិក​ សមាជិកា​រដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាម​មណ្ឌល​បោះឆ្នោត​​ក្នុងភូមិភាគ​ទាំង​ប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​​​កម្ពុជានាថ្ងៃទី​២៥ ខែកុម្ភៈ កន្លង​ទៅ​។ ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មី​ម្តង​ទៀត​​នូវជំនឿជាក់ ​និងទំនុកចិត្តលើគណបក្សប្រជាជន​កម្ពុ​ជា ជាគណបក្សដែលធានា​នូវ​សន្តិភាព ស្ថិរភាព និងមាគ៌ា អភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ នីតិកាលមុន ព្រមទាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីត​អនុ​ប្រធានទី២ ដែលការលះបង់ និងការដឹកនាំ​របស់សម្តេច និងឯកឧត្តមទាំងពីរ​ បានជួយពង្រឹង​ស្ថាប័នរបស់យើងក្នុងរយៈពេល​ជាច្រើនឆ្នាំ​កន្លងមក។ ការប្តេជ្ញាចិត្តរបស់ សម្តេច និងឯកឧត្តម​ទាំងពីរ ក្នុងការគោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និង​សុខុមាល​ភាពរបស់ប្រជាជនយើង ស័ក្តិសមទទួលបាននូវការដឹងគុណ​ដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំង​ជំរុញទឹកចិត្តយើងទាំងអស់គ្នា​ឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារ​ប្រចាំ​ថ្ងៃរបស់យើងទៀតផង។

ចាប់តាំងពីពេល​ចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញ​នូវ​សមត្ថភាព​វិសេស​វិសាល ភាពចាស់ទុំខាងនយោបាយ និង​ការទទួលខុសត្រូវខ្ពស់​បំផុត​ក្នុង​ការ​បម្រើប្រយោជន៍​ស្នូល​របស់​​ប្រទេស​ជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរ​ឱ្យ​ស្ញប់ស្ញែង​ជាច្រើន ក្នុងពេលអនុវត្តមុខងារ​ស្នូល​ទាំងបីរបស់ខ្លួនពោលគឺ មុខងារ​និតីកម្ម មុខងារតាមដាន​ការ​អនុវត្តច្បាប់និងគោលនយោបាយ និងមុខងារ​តំណាង។

ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទី​នយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាង​រដ្ឋសភានិងរាជរដ្ឋាភិបាល​ ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។​ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង ទូលបង្គំខ្ញុំ​សូម​យកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុង​ការដោះស្រាយ​វិបត្តិនយោបាយ​ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយ​ដល់​ឯកភាព ​និងស្ថិរភាព​ជាតិ​ ក្រោយ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។

សុឆន្ទៈរបស់​សម្តេចអគ្គមហាធម្ម​ពោ​ធិ​សាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ក្នុងការទទួលយកការដឹកនាំ​ស្ថាប័ន​កំពូលនេះ​នៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមាន​ដំណោះ​ស្រា​យ​​នយោបាយ និង​កិច្ចសហ​ប្រតិបត្តិ​ការ​រវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។​ ចាប់ពីពេលនោះមក ព្រឹទ្ធសភា​បានបំពេញ​ការងារប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាតំណាង និង​ការពារ​ផល​ប្រយោជន៍របស់ប្រជាជន និងក្នុងការធានាថាសំឡេងរបស់គាត់ត្រូវបានគោរពនៅក្នុងដំណើរ​ការ​តាក់តែង​ច្បាប់ នានា។ តាមរយៈការពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់យោបល់​លើសេចក្តីព្រាងច្បាប់ ឬ​សេចក្តី​ស្នើច្បាប់នានា ព្រឹទ្ធសភាក៏ផ្តល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ធានាថា​សេចក្តី សម្រេច​នានា​ត្រូវបានធ្វើឡើងដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នា​របស់​សង្គម​ជាតិ និង ប្រជាពលរដ្ឋយើង។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ខ្ញុំសូមយក​ឱកាសដ៏កម្រនេះ រំលឹកបន្តិច និងសង្ឃឹមថា សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ មិនធុញទ្រាន់នឹងការស្ដាប់នូវប្រវត្តិស្ដីពីការកកើតព្រឹទ្ធសភានោះទេ។ បើយើងនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ព្រះគុណដ៏ធំធេងរបស់ ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលពេលនោះ ព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត។ បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថាជា “អច្ឆិរយៈតាមដងទន្លេមេគង្គ”​ ប៉ុន្តែការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួនបានបង្កើតឡើងឲ្យមានវិបត្តិធ្ងន់ធ្ងរក្រោយការបោះឆ្នោត។

ប្រហែលជាអ្នកទាំងអស់គ្នា ឬហោចណាស់មួយចំនួន នៅចងចាំអំពីការប៉ុនប៉ងធ្វើឃាតលើខ្ញុំនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប។ ពេលនោះ ការប្រជុំនៅទីក្រុងភ្នំពេញមិនអាចធ្វើទៅបាន។ ពិតមែនតែមានការព្រមព្រៀងថា ការប្រជុំសភាលើកដំបូងត្រូវធ្វើនៅក្នុងព្រះបរមរាជវាំង ដោយខ្ញុំនឹងបញ្ជូនឧទ្ធម្ភាគចក្រ ២ គ្រឿង ថ្វាយព្រះករុណាយាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញដើម្បីប្រជុំ។ ការប្រជុំមិនធ្វើនៅក្នុងរដ្ឋសភាទេ។

ក្រោយមក ព្រះករុណា បានសព្វព្រះទ័យកោះប្រជុំសភានៅឯសៀមរាប។ ខ្ញុំចាត់ទុកថាការប៉ុនប៉ងធ្វើឃាត(មិនបានសំរេច)ជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិ ឬជាភ័ព្វសំណាងផ្ទាល់របស់ខ្ញុំ។ រឿងនេះមិនតូចទេ។ ប្រសិន​បើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត។ ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាប។ សូម្បីតែខ្ញុំគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវាយប្រហារ។ រ៉ុក្កែត ៤ គ្រាប់(ដែលបានបញ្ជាអោយផ្ទុះ) បានផ្ទុះតែ ១គ្រាប់។ នេះគឺជាព្រឹត្តិការណ៍អាណោចអាធ័ម។ ប៉ុន្តែ យើងនៅតែប្រជុំសភាបាន។ បន្ទាប់ទៅយើងទៅស្បថនៅអង្គរវត្ត។

ក្រោយការប្រជុំសភាហើយ រាជរដ្ឋាភិបាលមិនទាន់ត្រូវបានបង្កើតទេ។ ពេលនោះ សមាជិកសភាដែលបានស្បថហើយគឺមានអភ័យឯកសិទ្ធិ។ បន្ទាប់ពីការបោកគ្រាប់បែកចូលផ្ទះខ្ញុំនៅទីក្រុងភ្នំពេញដោយពួកបាតុកម្មមួយចំនួន ដែលធ្វើការបោះជំរុំនៅមុខរដ្ឋសភា ខ្ញុំបានចេញបទបញ្ជាហាមឃាត់មនុស្សទាំងអស់​មិនឲ្យចាកចេញពីទីក្រុងភ្នំ​ពេញទៅក្រៅប្រទេស។ ឯកឧត្ដម តុល ឡោះ ក្នុងពេលចរចានៅសៀមរាប បាននិយាយជាមួយខ្ញុំថា “សម្ដេច! ការហាមឃាត់តំណាងរាស្រ្តមិនឲ្យចេញពីប្រទេស វាខុសនឹងអភ័យឯកសិទ្ធិ”។ ខ្ញុំបានប្រាប់ទៅឯកឧត្ដម តុល ឡោះ ថា “តើពួកឯកឧត្ដមទៅជាតំណាងរាស្រ្តហើយឬនៅ? បើសភាមិនទាន់ប្រជុំ មិនទាន់បានស្បថ ឯកឧត្ដមមិនទាន់មានអភ័យឯកសិទ្ធិទេ”។

ក្រោយការប្រជុំរួចហើយ តំណាងរាស្រ្តនានាចាកចេញពីប្រទេស។ អញ្ចឹង ភាពជាប់គាំងខាងនយោបាយត្រូវបានបន្ត។ នៅក្នុងពេលជាប់គាំងនោះ សួរថាគំនិតទាក់ទងនឹងព្រឹទ្ធសភាចេញពីអ្នកណា? ខ្ញុំគួរតែអរគុណចំពោះវិញ្ញាណក្ខន្ធ​របស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលនឹកឃើញរឿងនេះ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានដឹងនិងលើកគំនិតនេះជាមួយខ្ញុំ។ ខ្ញុំក៏បានទៅពិភាក្សាជាមួយសម្តេច ជា ស៊ីម។ បន្ទាប់ទៅក៏មានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន (ដែលយកការសំរេច)ថា មានតែវិធីមួយទេដែលអាចប្រើប្រាស់ការចែករំលែកអំណាចនៅក្នុងដំណាក់កាលនៃប្រព័ន្ធ ២/៣ នេះ។ នោះគឺការបង្កើតព្រឹទ្ធសភា។

យើងក៏បានជូនសារនេះទៅគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ។ ព្រះករុណាបានកោះប្រជុំ។ សម្តេចក្រុមព្រះ បានស្នើឲ្យមានការធានាសន្តិសុខសម្រាប់ព្រះអង្គ។ ខ្ញុំបានបញ្ជាក់ថា ទូលបង្គំធានាខុសត្រូវទៅលើបញ្ហា​​សន្តិសុខ សុវត្ថិភាពរបស់ព្រះអង្គ។ មានការចាំបាច់ខ្លាំងណាស់ ដោយសារតែពេលនោះ ហ៊្វុនស៊ិនប៉ិច បានក្លាយទៅជា ហ៊្វុនស៊ិនប៉ិច ច្រើនក្រុម។ ដូច្នេះ មិនអាចឲ្យសម្តេចក្រុមព្រះមានគ្រោះថ្នាក់ទេ។ ប៉ុន្តែ មានមេបក្សនយោបាយមួយបានស្នើឲ្យខ្ញុំធានាសន្តិសុខសម្រាប់ពួកគេដែរ។ ខ្ញុំបានប្រាប់ទៅវិញថា ចង់ព្រាត់ប្រាសទៅណាក៏ព្រាត់ប្រាសទៅ។ ពេលដែលទៅ ខ្លួនឯងទៅបាន។ មកវិញ ម្តេចក៏ចាំបាច់ឲ្យខ្ញុំធានា។

កាលនោះយើងមាន ៣ គណបក្ស។ ខ្ញុំមិនចាំបាច់ចេញឈ្មោះទេ … ខ្ញុំបានប្រើពាក្យត្រង់ៗថា “ព្រាត់ប្រាសទៅណាព្រាត់ទៅ”។ នេះនិយាយឲ្យពិត។ សុំបើកមើលកិច្ចព្រមព្រៀង ១៣វិច្ឆិកា ឡើងវិញ គឺចំថ្ងៃសុក្រ ទី ១៣ ដែលខាងអឺរ៉ុបថាមិនល្អទេ ក៏ប៉ុន្តែខ្មែរយើងបែរជាល្អ។ ការប្រជុំ(បានប្រព្រឹត្តទៅ)នៅក្នុងព្រះបរមរាជវាំង នៅមហាប្រាសាទខេមរិន្ទ។ ខាងភាគីគណបក្សប្រជាជន មានសម្តេច ជា ស៊ីម មានខ្ញុំ មានសម្តេចវិបុលបញ្ញា សុខ អាន, ឯកឧត្តម ប្រាក់ សុខុន ក៏នៅជាជំនួយការ។ ខាងភាគី ហ៊្វុនស៊ិនប៉ិច មានសម្តេចក្រុមព្រះ មានឯកឧត្តម យូ ហុកគ្រី មានជំនួយការដូចជាឯកឧត្តម គង់ វិបុល និងអ្នកមួយចំនួនផ្សេងទៀត។

ពេលនោះយើងបានផ្តួចផ្តើមគំនិតដាក់ចេញនូវសំណើពីគណបក្សប្រជាជន ស្នើបង្កើតឲ្យមានព្រឹទ្ធសភា។ អញ្ចឹងព្រឹទ្ធសភារបស់យើងនេះបានចាប់ផ្តើមពីដោះស្រាយវិបត្តិនយោបាយ ក៏ប៉ុន្តែការបង្កើតស្ថាប័នព្រឹទ្ធសភា វាក៏ជាលំនាំនៃប្រទេសជាច្រើនដែលមានសភា ២ជាន់ ឬ ២ថ្នាក់។ អញ្ចឹងចំណុចត្រង់នេះ គឺព្រួញមួយបាញ់បានសត្វច្រើន ក្នុងនោះគឺការបញ្ចប់ភាពជាប់គាំងខាងនយោបាយ។ ពេលនោះ កាលពីនីតិកាលទី១ សម្ដេច ជា ស៊ីម ធ្វើជាប្រធានរដ្ឋសភា។ ខ្ញុំជាមួយសម្ដេចក្រុមព្រះ ជានាយករដ្ឋមន្ត្រីទី១ និងទី២។ តើត្រូវបែងអំណាចយ៉ាងម៉េច? ការបែងចែកអំណាចគឺ សម្ដេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្ដេចក្រុមព្រះធ្វើជាប្រធានរដ្ឋសភា និងខ្លួនខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ដែលលែងមានសហនាយករដ្ឋមន្ត្រីទៀត។

ព្រះករុណាព្រះបិតា ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំជាហ្លួង គឺជាមនុស្សទី១, សម្ដេច ជា ស៊ីម ជាមនុស្សទី២, សម្ដេចក្រុមព្រះជាមនុស្សទី៣, សម្ដេច ហ៊ុន សែន ជាមនុស្សទី៤”។ ព្រះអង្គបានមានព្រះបន្ទូលច្បាស់ថែមទៀតថា “អ្នកទី១, ទី២ និងទី៣ អត់មានអំណាចទេ។ អំណាចនៅនឹងអ្នកទី៤ គឺសម្ដេច ហ៊ុន សែន”។ រឿងនេះវាដូច្នេះ។ ក្នុងរបបសភា អំណាចស្ថិតនៅនឹងនាយករដ្ឋមន្ត្រី។ ឯផ្លូវពិធីការ ព្រះមហាក្សត្រទី១, ប្រធានព្រឹទ្ធសភាជាមនុស្សទី២, ប្រធានរដ្ឋសភាជាមនុស្សទី៣ និងនាយករដ្ឋមន្ត្រីជាមនុស្សទី៤។ មនុស្សទី៤ទេ ជាអ្នកចាត់ចែងអំណាច។

នេះជាការរំលឹកពីបញ្ហាទាក់ទងនឹងការផ្ដួចផ្ដើមគំនិតដើម្បីទម្លាយភាពទាល់ច្រក។ ប្រសិនបើគ្មានតួអង្គរបស់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ពេលនោះអាចនឹងមានវិបត្តិវែងឆ្ងាយឈានទៅដល់ការបង្ហូរឈាម ក្នុងពេលដែលខ្មែរក្រហមមិនទាន់ចេញពីព្រៃអស់នៅឡើយ។ ដូច្នេះហើយបានជារហូតដល់ចុងខែវិច្ឆិកា ទើបយើងបង្កើតរាជរដ្ឋាភិបាលនីតិកាលទី២ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ជាការប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី២ នៃរដ្ឋសភាដែលទូលបង្គំខ្ញុំដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ។ នេះជាការំលឹក ដើម្បីឱ្យយើងអាចមើលឃើញថា ស្ថាប័នព្រឹទ្ធសភាកើតចេញពីទីណា? ផ្ដួចផ្ដើមគំនិតយ៉ាងម៉េច?

សហស្ថាបនិកដែលបង្កើតរឿងនេះឡើង បើនិយាយពីតួអង្គសម្រាប់ការចរចានោះ គឺនៅសល់តែខ្ញុំទេ ដែលនៅមានជីវិត។ សូមអរព្រះគុណចំពោះព្រះវិញ្ញាណខ័ន្ធរបស់ព្រះករុណាព្រះបិតាជាតិ ដែលទម្លាយភាពទាល់ច្រក និងបណ្ដាបក្សនយោបាយនានា ដែលគោរពដង្ហែរ(តាមព្រះតំរិះរបស់ព្រះករុណា) បានជាមានការចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ដោយសារតែការកំណត់ក្នុងរដ្ឋធម្មនុញ្ញ(អោយមាន)ចំនួនពាក់កណ្ដាល។ ដូច្នេះបានជាចាប់ផ្ដើមពីបក្សនយោបាយ ៣ ដោយការតែងតាំងមុន ហើយបានយើងបោះឆ្នោតនៅពេលក្រោយ។

[ចប់សេចក្ដីអធិប្បាយ២]

សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ!

តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនង​អន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូត សភា​ជា​អាទិភាព​មួយ​ក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង។ សព្វថ្ងៃនេះ ពិភពលោកមានភាព ប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែង​ជា​យុទ្ធសាស្រ្តកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការ​គំរាមកំហែង​ផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុន មក។ នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់​ណាស់ដែលយើងត្រូវពង្រឹង​ទំនាក់​ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​អន្តរជាតិ​នានា និងធ្វើ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ តាមរយៈការជំរុញ​កិច្ចសន្ទនា និង​កិច្ចសហ ប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញ​បន្ថែម​ពី​លើ​​សកម្មភា​ព​ដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព​សកលលោក។

អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយ​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការ​ប្រចាំ​ថ្ងៃ ជាមួយ​ពួកគាត់​នៅថ្នាក់ក្រោមជាតិ។ យើង​នឹង​បន្ត​ចូល​រួម​ចំណែកដោយអស់ពីសមត្ថភាពដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ​ការ​កសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់​វិមជ្ឈការ ​និងវិសហមជ្ឈការ ដើម្បី​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​សេវា​សាធារណៈ។

ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថា ពលរដ្ឋ​​គ្រប់រូប​រស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយ​ដែល​ត្រូវ​បាន​ការពារ​​ដោយរដ្ឋ​ធម្មនុ​ញ្ញ។

ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូលបង្គំខ្ញុំសូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការ​បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បី​បំពេញ​អាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន​កម្ពុជា​។ យើងនឹងការពារ​យ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស និងនីតិរដ្ឋ។ យើងនឹង​ខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាព​ជាតិ និង​សាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រទេសជាតិយើង។

មុននឹងបញ្ចប់ ទូលបង្គំខ្ញុំ សូមថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានបណ្តោះអាសន្ន ព្រឹទ្ធសភា ដែលបានបំពេញតួនាទីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយ លទ្ធផល​ដ៍ត្រចះត្រចង់ ជាប្រវត្តិ​សាស្រ្ត​នាពេលនេះ។ ទូលបង្គំខ្ញុំ ក៏សូមអរគុណ​ចំពោះ​អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធសភា ដែលបានខិតខំ​ធ្វើការ​យ៉ាងសស្រាក់សស្រាំ​ជាមួយ​ក្រសួង​ព្រះបរមរាជវាំង និង ស្ថាប័នពាក់ព័ន្ធនានាក្នុងការត្រៀម និងបានរៀបចំ​យ៉ាង​ហ្មត់ចត់នូវពិធីបើកសម័យប្រជុំដំបូង ក្រោម ព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា​ ព្រះ​បាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា។ ទូលព្រះបង្គំខ្ញុំ សូមឆ្លៀតក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សនេះ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកត្តញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គបានប្រោសព្រះរាជទានកិត្តិយសក្នុងពិធីជាប្រវត្តិសាស្រ្តនេះ ដោយបានថ្លែង ព្រះរាជសុន្ទរកថា​ដ៏​មាន​អត្ថន័យដ៏ជ្រាលជ្រៅបំផុត និងចំពោះព្រះមហាករុណាទីគុណដ៏ធំធេង របស់ព្រះអង្គ ក្នុងព្រះរាជបេសកកម្មដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ និង​ព្រះ​បញ្ញាញាណវាងវៃ ជូនជាតិមាតុភូមិជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ។ សូមថ្វាយព្រះពរ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះបញ្ញញាណភ្លឺថ្លា និងព្រះរាជទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់​ជាម្លប់​ដ៏ត្រជាក់​នៃ ប្រជារាស្រ្តខ្មែរគ្រប់ៗរូបជារៀងដរាប។ ជាទីបញ្ចប់នេះ ក្នុងនាមឯកឧត្តមអនុប្រធានទី១ ឯកឧត្តម​អនុប្រធានទី២ ទូលបង្គំ និង​ខ្លួនខ្ញុំផ្ទាល់ សូមថ្វាយ និងជូនពរចំពោះ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិកា សមាជិក​ព្រឹទ្ធសភានីតិកាលទី៥ បាន​ប្រកបដោយ​ពុទ្ធពរ​​ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ និងទទួល​បាន​នូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មបម្រើជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង៕

Selected Comments Samdech Techo Hun Sen, President of the Senate,

at the opening ceremony of the first Senate Session for the fifth legislature

[Unofficial and translations]

*********

CNV:

[1]

[…] Before giving the speech, (let me ask all senators) to protect their health until we reach the end of this term of legislature, which is in 2030. Let us strive to protect health to be able to work together until 2030. I will be 78 years old by then. It is a coincidence that today, 54 years ago, I was getting myself ready to sneak into the Marquis responding to the call of Prince Norodom Sihanouk, Preah Borom Ratanak Kaod. I was 32 years old when I became Prime Minister. Today, at the age of 72, I become the President of the Senate […] coincidentally, they all end in number 2 […]

[2]

I would like to take this rare opportunity to remind you a little, and hope that Samdech, His Excellency, Lok Chumteav, will not get tired of hearing about the history of the establishment of the Senate. If we talk about this Senate, we must first remember the great grace of His Majesty the King Father, who at the time led the resolution of the post-election crisis. Although the election was hailed as a “miracle along the Mekong”, dissent from some political parties led to a serious post-election crisis.

Probably all of you, or at least some of you, still remember the assassination attempt on me on September 24, 1998 in Siem Reap. At that time, organizing meeting in Phnom Penh was not possible. Although it was agreed that the first session of the National Assembly should be held at the Royal Palace (in Phnom Penh) and I would send two helicopters for His Majesty from Siem Reap for the meeting, which was not to be taking place in the National Assembly.

Later, His Majesty decided to convene the National Assembly first session in Siem Reap. I consider the (unsuccessful) assassination attempt a good luck for the nation or my own good fortune. This story is not small. If I died then, Siem Reap would become a killing field. Pools of blood would appear all over Siem Reap. Even though I was not in danger, some commanders demanded an attack. Four rockets planted but only exploded. This was a tragic event. Despites all that, we could still convene the National Assembly session, after which, we went on to a swearing-in ceremony at Angkor Wat.

After the National Assembly session, the Royal Government was not able to take form. At that time, those sworn-in members of the National Assembly (MNAs) had immunity. After this incident that someone threw a grenade at my house in Phnom Penh, and the demonstrators camping in front of the National Assembly, I issued an order forbidding anyone from leaving Phnom Penh for foreign countries. His Excellency Tol Loh, during the talks in Siem Reap, said to me, “Samdech, banning MNAs from leaving the country is against immunity.” I told His Excellency Tol Loh, “Have you all become MNAs yet? since the National Assembly has not yet sworn in? You do not have immunity yet, Excellency.”

After the meeting, a number of deputies left the country. In this regard, the political stalemate continued. During that stalemate, one may ask where the idea of having the Senate come from? I should thank the soul of Samdech Vibol Panha Sok An, for thinking and brining up this idea. His Excellency Prak Sokhon also knew and raised this idea with me. I went to discuss with Samdech Chea Sim. Then there was the CPP Standing Committee meeting (which decided) that the only way for power sharing in this two-thirds majority system of elections is the creation of the Senate.

We sent this message to FUNCINPEC, led by Samdech Krom Preah (Norodom Ranaridh). (The late) His Majesty (Norodom Sihanouk) convened a meeting. Samdech Krom Preah requested security for himself. I have assured him that I am responsible for his security, which was very necessary since FUNCINPEC at that time had split into a multi-functional FUNCINPEC. Therefore, it was not possible to leave Samdech Krom Preah in danger. However, a political party leader asked me to also provide him security. I told him that he might go wherever he wanted. That he left on his own consent, why there needed to be my guarantee of security for him to return?

At that time, we had three (political) parties. I do not need to name them […] I used the straightforward term, “Wherever it may take, just you go.” This is true. Let’s re-open the Friday-13 November agreement, which, according to the Europeans, is not a good date, but for us Cambodians, it turned out to be good. The meeting (was held) in the Royal Palace’s Temple of Khemarin. On the CPP side, there were Samdech Chea Sim, myself, Samdech Vibol Panha Sok An, and HE Prak Sokhon was then an assistant. On the FUNCINPEC side, there were Samdech Krom Preah, His Excellency You Hockri, and assistants such as His Excellency Kong Vibol and some others.

At that time, we laid down the CPP proposed-initiative for the establishment of a Senate, which originated from resolving political crises, but also was in conformity with the pattern of many countries where there are two levels of parliaments. At this point, an arrow can shoot a number of birds, including the end of the political stalemate. At that time, during the first term, Samdech Chea Sim was the President of the National Assembly. Samdech Krom Preah and I were the first and second Prime Ministers. How did we go about dividing power? The division of power was Samdech Chea Sim became the President of the Senate, Samdech Krom Preah became the President of the National Assembly, and I became the Prime Minister. We no longer have a Co-Prime Minister.

His Majesty the King Father clearly stated, “I am the King, the first person, Samdech Chea Sim is the second person, Samdech Krom Preah is the third person, and Samdech Hun Sen is the fourth person.” He further stated, “the first, the second, and the third have no power. Power is with the fourth person, Samdech Hun Sen.” So, that was the story. In a parliamentary regime, power rests with the prime minister. On the protocol part, HM the King is the first person, the President of the Senate is the second person, the President of the National Assembly is the third person, and the Prime Minister is the fourth person. The fourth person is the one with ruling power.

This is a reminder of issues related to initiatives to break deadlocks. Without the role of His Majesty the King Father, then there would have been a long crisis leading to bloodshed while the Khmer Rouge had not yet left the jungle. That is why it was not until the end of November that we formed the Royal Government for the second term and on December 2, 1998, at the first meeting of the Council of Ministers for the second legislative term, I set out a triangular strategy. This is a reminder so that we can see where the Senate came from and how it was initiated.

The co-founders of this whole story, in terms of the characters for the negotiations, I am the only one left alive. I thank the soul of HM the late King Father of the Nation for breaking the deadlock, and the respective political parties for respecting (HM the King Father’s guidance) leading, in 1999, to (the Senate establishment) defined in the Constitutional provisions (to have) half of the seats (in the National Assembly). It all started from the three political parties to first appoint the senators, and later we voted […]./.

ឯកឧត្តម កើត រិទ្ធ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងយុត្តិធម៌ទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ស្វាយ ស៉ីថា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម គី តិច ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអនុប្រធាន ព្រមទាំងសមាជិកព្រឹទ្ធសភាទាំង ៦២អង្គ/នាក់ ចូលធ្វើពិធីសច្ចាប្រណិធាន នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងអនុប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា សរុប៦២រូប នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលធ្វើព្រះរាជពិធីសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ប្រាក់ សុខុន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ អញ្ជើញដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ អញ្ជើញដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទី១ អនុប្រធានទី២ និងសមាជិកសមាជិការព្រឹទ្ធសភា អាណត្តិទី៥ សរុប៦២រូប បានធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ នៅព្រះបរមរាជវាំង។