Thursday, July 01, 2021

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អនុញ្ញាតិឱ្យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល លោក ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាស ឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ពីភាពជោគជ័យនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា បានរួមចំណែកពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិ កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូតវៀតណាម បានសម្តែងសេចក្តីរីករាយ ដែលបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត “២០ មិថុនា ១៩៧៧២០មិថុនា ២០២១។ មុនការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។លោក វ៉ី ក្វាង មិញ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ ដឹងគុណរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈនូវការលំបាករបស់វៀតណាម ចាប់តាំងពីសង្គ្រាមឥណ្ឌូចិន វៀតណាម-អាមេរិក រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់ឯកអគ្គរដ្ឋទូតវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអបអរសាទរចំពោះ ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា។ បេសកកម្មនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការបន្តលើកកម្ពស់ និងពង្រឹងថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ឲ្យមានសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។លោក ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពការរីករាលរាលដាលជំងឺកូវីដ-១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឱបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរឹង-១៩។ ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសយើងទាំងពីរបានបន្តពង្រឹងចំណងមិត្តភាព។ សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវី៨-១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងកូវីដ ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូរីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ជូនថា ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេស តំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរបានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមក ដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមVideo Conference ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរកម្ពុជា-វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមានការចូលរួមរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងឯកអគ្គរដ្ឋទូតវៀតណាម នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនាI-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។ ប្រការនេះ បានបង្ហាញថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតវៀតណាមបានជួយជម្រុញសម្រេចលទ្ធផលជាប្រវត្តិសាស្រ្តក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្តុផ្លូវប្រវត្តិសាស្រ្តពីតំបន់ប្រវត្តិសាស្ត្រខេត្ត| ប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ នាពេលអនាគត។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានពាំនាំនូវការថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមសហការរៀបចំអភិវឌ្ឍតំបន់X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០មិថុនា ២០២១ ដំណើរការប្របដោយជោគជ័យ និងផ្លែផ្កា និងស្ទើរដ្ឋាភិបាលវៀតណាមជួយគាំទ្រដល់ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ។លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានជូនពរ ឯកអគ្គរដ្ឋទូតវៀតណាម ទទួលជោគជ័យនូវភារកិច្ចថ្មី មានសុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារកិច្ច ដែលបក្ស រដ្ឋាភិបាល និងប្រជាជនប្រគល់ជូន៕





រាជរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ ១០៣ អនក្រ.បក ស្ដីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

 

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

(FN-ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។




នៅមុនចាប់ផ្តើមកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយ។ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ ទើបតម្រូវឱ្យសម្តេចបង្ខំចិត្តប្រជុំនាព្រឹកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា មានពាក្យចចាមអារាមថាសម្តេចទទួលមរណភាព ខណៈសម្តេចកំពុងថ្លែងសារដឹកនាំកិច្ចប្រជុំអំពីកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានភាពចាំបាច់អ្វីដែលត្រូវលាក់ព័ត៌មាន បើសិនជាសម្តេចទទួលមរណភាពមែននោះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានផ្ញើទៅកាន់អ្នកផ្សព្វផ្សាយព័ត៌មានចចាមអារាមទាំងនោះ ឱ្យយកចិត្តទុកដាក់ទៅលើសុខភាពរបស់ខ្លួនវិញល្អប្រសើរ ជាងការខ្វាយខ្វល់ពីសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា និងការចូលចតនាវាវេស្ទើដាម ជាព្រឹត្តិការណ៍មួយដ៏ធំ តែកម្ពុជាអាចគ្រប់គ្រងបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យនាវាវេស្ទើដាមចូលចត គឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយរបស់កម្ពុជា ដែលនាំឱ្យមានការចងចាំពីអ្នកទេសចរទាំងអស់លើនាវា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែមិថុនា រកឃើញអ្នកឆ្លងថ្មី ៩៩៩នាក់ទៀត ខណៈអ្នកស្លាប់ឡើង ៦០២នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេនោះ ដែលជាការបារម្ភដ៏ធំរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានៃការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» មិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ព្រមទាំងប្រទេសជិតខាងកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកូរ៉េខាងជើង ប្រហែលជានឹងកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធនគ្មានប្រាក់បើកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដូចការឃោសនារបស់ជនមួយចំនួននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលបានពីព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ សម្តេចម៉េ និងការឧបត្ថម្ភពីសប្បុរសជន ជនរួមជាតិ មានរហូតដល់ទៅជាង១២២លាន ២សែន ៣ម៉ឺន ៦ពាន់ ៥៧៥ដុល្លារ។

* រាជរដ្ឋាភិបាល បានទិញមន្ទីរពេទ្យហ្វួងម៉ែក្នុងតម្លៃចំនួន១៥លាន ៤សែនដុល្លារ សម្រាប់ព្យាបាលជំងឹកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាទាំងនេះ ជាការចូលរួមដ៏ធំរបស់ជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសង្ឃឹមថាជំងឺកូវីដ១៩ ត្រូវផុតរលត់ក្នុងរយៈពេលខ្លីមិនអាចទៅរួចនោះទេ ហើយវាអាចរស់នៅជាមួយមនុស្សដូចជំងឺផ្តាសាយក្នុងរយៈពេលយូរទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជារង់ចាំរៀនសូត្របទពិសោធន៍វៀតណាម លើការគ្រប់គ្រងការឆ្លងសហគមន៍នៅក្រុងហូជីមិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រំដែនវៀតណាម ដែលមានអាណិកជនវៀតណាមរស់នៅ ត្រូវហាមឱ្យផ្អាកការធ្វើដំណើរទៅវៀតណាមជាបណ្តោះអាសន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានភាពចាំបាច់ហាមមិនឱ្យឆ្លងទៅថៃ វៀតណាម និងឡាវនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសដាក់គ្នានោះឡើយ គឺជាពេលពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានតេស្តរហ័ស ១,១៤៤,៤៥០សម្រាប់ ខណៈ ១លានសម្រាប់ទៀត នឹងដឹកមកដល់នាពេលខាងមុខ ហើយចំនួន ៣សែនសម្រាប់ កំពុងស្ថិតនៅក្នុងស្តុកយុទ្ធសាស្ត្រ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត។

* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅក្រសួងសុខាភិបាលធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះកម្ពុជាក្រ តែក៏មិនទុកឱ្យពលករខ្មែរត្រឡប់ពីថៃជួបការលំបាកនោះដែរ ត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅលោក ខេង សុមេធ ចុះទៅតាមខេត្តជាប់ព្រំដែន ដើម្បីពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។

* សម្តេចតេជោ បានបញ្ជាក់ថា ភាគីថៃ បានបញ្ជាក់ហើយសម្រាប់អ្នកធ្វើការខុសច្បាប់នៅថៃ ក្នុងកំលុងពេលកូវីដ១៩នេះ មិនមានការដាក់ទោសទណ្ឌទេ ហើយនឹងជួយផ្តល់ភាពស្របច្បាប់ថែមទៀតផង។ សម្តេចតេជោ អំពាវនាវដល់ពលករនឹងនរចិត្ត កុំសម្រុកចេញពីថៃមកកម្ពុជា ដែលប្រឈមការឆ្លងជំងឺ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយតំបន់ឆ្លង និងចំនួនឆ្លងឱ្យមកនៅទាប ដោយប្រើវិធានការ អប់រំ សុខាភិបាល រដ្ឋបាល និងច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបំពាននឹងច្បាប់ ឬវិធានការនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចេញប៉ុន្មាន ចាប់បណ្ណឹង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង១ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាលធ្វើសេនាធិការជូនសម្តេចបាន ៥ភាគរយ រីឯសម្តេចធ្វើសេនាធិការឱ្យក្រសួងវិញ រហូតដល់ ៩៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអារ៉ាប់ និងមជ្ឈិមបូព៌ា ព្រមទាំងសម្តេចផងបានប្រើថ្នាំបុរាណចិនដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេទ្យដែលដាក់ឈ្មោះចូលក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខណ្ឌ ហើយមិនចូលរួមបំពេញការងារ ត្រូវលុបឈ្មោះចេញ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព និងតាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជាងកាត់សក់របស់សម្តេច បានឆ្លងជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួន ហើយបើចាំបាច់ត្រូវតេស្តបុគ្គលិករបស់ខ្លួនដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រូពេទ្យបង្ហាត់បង្រៀនពីការធ្វើតេស្តរហ័ស ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើតេស្តដោយខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ត្រូវធ្វើតេស្តរហ័ស ដើម្បីរកឃើញមេរោគភ្លាមៗ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រង។ យុទ្ធសាស្ត្រនេះ មានវិធានការ៥ រួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្លាប់ក្នុងរបប ប៉ុល ពត ជាកម្សត់មួយណាស់ទៅហើយ តែការស្លាប់ដោយជំងឺកូវីដ១៩ ក៏កម្សត់ណាស់ដែរ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងហោចណាស់មានមឈូសដាក់ឱ្យបានត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជានាយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យសម្តេចឈរជើងក្នុងតំណែងជានាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម ១៨ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានព្រមានជាមុនកុំយកលេសយកដីបម្រើដល់ការកប់សពអ្នកជំងឺកូវីដ១៩ យកទៅធ្វើជាកម្មសិទ្ធ ឬបន្លំកាប់ឈើ ក្រោមលេសយកឈើធ្វើមឈូស។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើភាពជាក់ស្តែងកម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិនប្រមាណ ២០លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែកក្កដា នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែកក្កដានេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លើការងារវ៉ាក់សាំង បើសម្តេចមិនសម្រេចពឹងចិនទេនោះ មកដល់ពេលនេះរកតែវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋឱ្យបាន ២០ម៉ឺននាក់មិនបានផង។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើមិនឱ្យសម្តេចពឹងចិន តើទៅពឹងនរណា? បើប្រទេសខ្លះបានត្រឹមតែសន្យា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនសិង្ហបុរី ក៏ប្រើប្រាស់វ៉ាក់សាំងចិនដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យការចាក់វ៉ាក់សាំងនេះ បញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យការចាក់វ៉ាក់សាំងនេះ បញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារពិសេស នៅវេលាម៉ោង១០៖៤៥នាទី៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាបន្តរកវ៉ាក់សាំងចាក់ឱ្យប្រជាជន១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបន្តខិតខំរកវ៉ាក់សាំងចាក់ឱ្យប្រជាជនចំនួន ១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំបន្ថែមទៀត សំដៅបង្កើតឱ្យបាននូវភាពស៊ាំសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តទី៦ ស្តីពីវ៉ាក់សាំង មានវិធានការចំនួន ៣ចំណុចរួមមាន៖ ទី១- ការស្វះស្វែងរកឱ្យបានគ្រប់នូវវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនចំនួន១០លាននាក់ និងបន្តគិតគូរដល់មនុស្សអាយុក្រោម ១៨ឆ្នាំ ទី២- ការបន្តយកចិនធ្វើជាបង្អែកក្នុងការសម្រេចយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំង និងទី៣- នៅពេលវ៉ាក់សាំងមកដល់ ត្រូវចែកតាមតំបន់អាទិភាព និងត្រូវប្រមូលកម្លាំងចាក់ឱ្យបានឆាប់ជាទីបំផុត៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យគ្រូពេទ្យចាប់ផ្តើមបង្រៀនការធ្វើតេស្តរហ័សដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសដើម្បីចូលរួមទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យគ្រូពេទ្យចាប់ផ្តើមបង្រៀនការធ្វើតេស្តរហ័សដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសដើម្បីចូលរួមទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើតេស្តរហ័សដោយខ្លួនឯងរបស់បណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស ពុំមានអ្វីខាតបង់នោះទេ ហើយបើរកឃើញថាមានវិជ្ជមានសូមប្រញ៉ាប់ទៅរកគ្រូពេទ្យបានទាន់ពេលវេលា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា បើក្រុមហ៊ុន រោងចក្រ សហគ្រាស មានកម្មករចាប់ពី១០០នាក់ឡើងទៅ ឬក្រុមហ៊ុនមានបុគ្គលិក ៣០-៤០នាក់ គ្រូពេទ្យ អាចចាប់ផ្តើមទៅបង្រៀនការធ្វើតេស្តរហ័ស។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលដែលមានឧបករណ៍ធ្វើតេស្តរហ័សមកដល់ ត្រូវផ្តល់ទៅដល់កងទ័ព នគរបាល និងអាវុធហត្ថ ត្រូវតែធ្វើតេស្តរហ័សឱ្យបានមុនគេផងដែរ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្តជាបន្ទាន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការមិនចែកចាយឧបករណ៍ធ្វើតេស្តរហ័សឱ្យបានគ្រប់គ្រាន់ទៅតាមបណ្ដាខេត្ត ខណ:ឧបករណ៍ធ្វើតេស្តរហ័សមាននៅពេញក្នុងឃ្លាំង ហើយលោក បានដាក់បទបញ្ជាអោយបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្ត ដោយក្នុងមួយខេត្តត្រូវប្រគល់អោយ១ម៉ឺន។ លោក បានប្រកាសថាឧបករណ៍ធ្វើតេស្តរហ័សត្រូវតែចែកចាយអោយបានគ្រប់គ្រាន់គ្រប់ខេត្ត ដោយមិនត្រូវរក្សាទុកក្នុងឃ្លាំងហើយទុកអោយតាមបណ្តារខេត្តមានការខ្វះខាតនោះទេ។  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្នក្នុងឃ្លាំងមានឧបករណ៍តេស្តរហ័សចំនួន ១លាន២សែន៤ម៉ឺន ៥ពាន់ ហើយនឹងមកដល់កម្ពុជាចំនួន១លានបន្ថែមទៀត ទន្ទឹមនោះ លោក សម្តែងការមិនសប្បាយចិត្តនៅពេលដែលដឹងថាសម្ភារៈនៅពេញក្នុងឃ្លាំងតែបែជានៅតាមបណ្តារខេត្តខ្វះខាតឧបករណ៍ធ្វើតេស្តរហ័សទៅវិញ។ លោកថ្លែងបន្តថា កម្ពុជាមិនខ្វះលុយក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សនោះទេ ហើយរដ្ឋាភិបាលកម្ពុជាមិនដួលរំលំដោយសារតែខូវិដ វាយលុកក្នុងរយះពេលពីរឆ្នាំនេះដែរ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេតុអ្វីបានជាតេស្តរហ័សមានការចាំបាច់ ពីព្រោះបើយើងដឹងរហ័ស គឺយើងងាយគ្រប់គ្រងរហ័សដែរ។ បន្ថែមពីនេះ លោក បានណែនាំជាបន្ទាន់អោយប្រើឧបករណ៍ធ្វើតេស្តរហ័សដល់គ្រប់ពលករ និងតាមគ្រប់ច្រកតាមព្រំដែន៕




សេចក្តីសម្រេច លេខ៖៣១១សខល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩

សេចក្តីសម្រេច លេខ៖៣១១សខល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩




 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអនុគណៈកម្មាធិការ⁠សាងសង់ និងជួសជុល ត្រូវចុះទៅពិនិត្យ និងផ្តត់ផ្គង់សម្ភារៈព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្ត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាក្រ តែថ្នាក់ដឹកនាំកម្ពុជាមិនទុកអោយប្រជាពលរដ្ឋខ្វះការយកចិត្តទុកដាក់នោះឡើយ នៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសទាំងអស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជំរុញអោយអនុគណៈកម្មាធិការ⁠សាងសង់ និងជួសជុល ត្រូវចុះទៅតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវបញ្ហាកង្វះខាតសម្ភារៈ ដែលបម្រើអោយការសម្រាកព្យាបាលជំងឺកូវីដ១៩ អោយបានគ្រប់គ្រាន់ សូមធ្វើកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជារៀបចំច្បាប់ដើម្បីការពារអាយុជីវិតប្រជាជន បែរជាគេថារំលោភសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជា បានរៀបចំច្បាប់ផ្សេងៗរួមទាំងច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជន ប៉ុន្តែបែរជាគេថារំលោភសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនខ្វល់នឹងពាក្យសម្តីអ្នកណាថាអ្វីនោះឡើយ ប៉ុន្តែនៅក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩នេះ អ្វីដែលសំខាន់ត្រូវតែការពារអាយុជីវិតរបស់ប្រជាជនឱ្យបានរស់នៅ និងមានសេចក្តីសុខតែប៉ុណ្ណោះ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឱ្យគ្រប់ខេត្តជាប់ព្រំដែនត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវបន្តពង្រឹងការចេញចូលតាមព្រំដែន និងការធ្វើតេស្តរហ័ស ដោយមូលហេតុចម្បងថា ការរកឃើញលទ្ធផលរហ័ស ក៏អាចឱ្យយើងគ្រប់គ្រងបានរហ័សផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ផ្តល់នូវឧបករណ៍ធ្វើតេស្តរហ័សទៅតាមបណ្តាខេត្តឱ្យបានលឿន និងទាន់ពេលវេលាដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ចូលមកក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព៕




ផ្សាយបន្តផ្ទាល់ពិសេស៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩

 
 ផ្សាយបន្តផ្ទាល់ពិសេស៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសខ្លះនៅក្នុងតំបន់របស់យើងបានបិទប្រទេស ប៉ុន្តែពុំបាននាំមកនូវការថយចុះនៃចំនួនអ្នកឆ្លងនិងអ្នកស្លាប់ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសង្កត់បញ្ជាក់ថា ប្រទេសខ្លះនៅក្នុងតំបន់របស់យើង បានបិទប្រទេស ប៉ុន្តែការបិទប្រទេសនោះ គឺពុំបាននាំមកនូវការថយចុះ នៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ទេ។ សូម្បីតែនៅជុំវិញយើង ឡាវ ចាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ ក៏ប៉ុន្តែ ឡាវ ក៏បានឆ្លងចូលក្នុងសហគមន៍រួចស្រេចទៅហើយ ហើយការបិទទីក្រុងវៀងច័ន្ទ និងទីក្រុងផ្សេងទៀត ប៉ុន្តែកាលពីម្សិលមិញ ឡាវនៅតែមានការឆ្លងរហូតដល់២០នាក់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា សម្រាប់ប្រទេសវៀតណាម ម្សិលមិញនេះ ឆ្លងទៅរហូតដល់៤៥០នាក់ វៀតណាម ក៏ធ្លាប់មានការឆ្លងរហូតដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ ក្នុងចំនួននេះ គឺជាងពាក់កណ្តាលគឺកើតនៅទីក្រុងហូជីមិញ។ ចំនួនឆ្លងថ្មីនៅវៀតណាមយប់មិញនេះ គឺ១៨៩នាក់។ លោកបន្តថា សម្រាប់ថៃវិញ កាលពីម្សិល មានចំនួនអ្នកឆ្លង ៤៨៨៦នាក់ និងស្លាប់៥៣នាក់។ ឯសម្រាប់យើង ឆ្លង១១៣០ និងស្លាប់២៧នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់បញ្ជាក់ថា នៅលើពិភពលោកយើងនេះ មិនទាន់មានប្រទេសណាដែលថាមិនទាន់ឆ្លងក្នុងសហគមន៍នោះទេ។ ដូច្នេះមានតែការយកវិធានការការពារ និងអនុវត្តដោយស្មារតីប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះ ប៉ុន្តែយើងក៏ត្រូវរៀនសូត្រពីការគ្រប់គ្រងការឆ្លងពីប្រទេសជិតខាងយើងផងដែរ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានពីវីរុសកូវីដ១៩បំប្លែងថ្មីដែលអាចបង្កជារលកទី៣នៅកម្ពុជាបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានពីវីរុសកូវីដ១៩បំប្លែងថ្មីដែលអាចបង្កជារលកទី៣នៅកម្ពុជាបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងករណីដែលកម្ពុជាយើងមិនបានយកវិធានការទប់ស្កាត់ទាន់ពេលវេលានោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហានៃវីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទដែលតា និងដែលតាផ្លឹសនេះ នឹងបង្កជាគ្រោះមហន្តរាយមិនថាសម្រាប់តែកម្ពុជានោះទេ គឺកំពុងរីករាលដាលទូទាំងពិភពលោក៕