ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្ស ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ និងសមិទ្ធផលនានា ក្នុងបរិវេណក្រសួងមហាផ្ទៃដ៏អធឹកអធមនេះ។ រាជរដ្ឋាភិបាល មន្ដ្រីការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ពិតជាមានមោទនភាពចំពោះអគារថ្មីនៃទីស្ដីការថ្មីក្រសួងមហាផ្ទៃ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលការបំពេញការងាររបស់មន្ដ្រីរាជការនៃក្រសួងមហាផ្ទៃ ទាំងផ្នែកស៊ីវិល ទាំងមន្ដ្រីនគរបាលជាតិ។
ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ដែលបានសម្រេចបានដោយជោគជ័យនូវសំណង់អគារដ៏វិចិត្រនេះ ស្របតាមលំនាំស្ថាបត្យកម្មតាមបែបខ្មែរបុរាណផង និងតាមបែបខ្មែរទំនើបផង។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ១]
តាមរបាយការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ខ្ញុំសូមកោតសរសើរដល់ក្រុមសំណង់ក៏ដូចជាស្ថាបត្យករទាំងអស់ដែលបានខិតខំនៅក្នុង ២០ខែដែលយើងសម្រេចបាននូវការសាងសង់សំណង់ដ៏ធំមួយនេះ។ បើតាមដើរកាត់អម្បាញ់មិញនិងក៏ដូចជារបាយការណ៍ មិនត្រឹមតែជាកន្លែងធ្វើការមួយដែលជាការិយាល័យនោះទេ ប៉ុន្ដែមានគ្រប់ទាំងអស់ គឺថា Multi-purpose។ គ្រប់កន្លែងមានទាំងហាងកាហ្វេទៀត។ អញ្ចឹងគឺផាសុកភាព ជាពិសេសការរៀបចំសំណង់បែបនេះគឺស្របតាមតម្រូវការរបស់ប្រទេសជាតិយើងនៅក្នុងការពង្រីកសេវាដែលក្រសួងមហាផ្ទៃដើរតួនាទីសំខាន់។ អញ្ចឹងគឺការរៀបចំគិតគូរសម្រាប់មន្ដ្រីដែលត្រូវបម្រើការនេះ គឺជាកិច្ចការសំខាន់ណាស់។ ខ្ញុំសូមអបអរសាទរ និងកោតសរសើរសាជាថ្មី។
[ចប់សេចក្តីអធិប្បាយ១]
ខណៈដែលយើងកំពុងប្រារព្ធ(ពិធីសម្ពោធ)នូវសមិទ្ធផលដ៏ធំធេងនេះ យើងក៏មិនអាចបំភេ្លចបានផងដែរ នូវសមិទ្ធផលទាំងនេះជាស្នាដៃ និងមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការផ្ដួចផ្ដើមរបស់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការដែលមានការគាំទ្រពេញទំហឹងពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ២]
ដូចឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអានរបាយការណ៍អម្បាញ់មិញ មិនត្រឹមតែសំណង់(នេះប៉ុណ្ណោះទេ) ប៉ុន្ដែសមិទ្ធផលជាច្រើននៅក្នុងវិស័យសន្ដិសុខជាតិ ក៏ដូចជាសេវាសាធារណៈគ្រប់ជាន់ថ្នាក់ គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលអាណត្ដិទី៧ ដើម្បីបន្ដទៅទៀត។ ប៉ុន្ដែបើមិនមានមូលដ្ឋានដ៏រឹងមាំដែលកសាងបានក្នុងរយៈពេលជាង៤០ឆ្នាំនេះទេ ក៏យើងពិបាកនឹងអនុវត្ដកិច្ចការបន្ដនិងសមិទ្ធផលជាច្រើនដែលបន្សល់ទុកក្នុង(ក្រសួងមហាផ្ទៃ)។
[ចប់សេចក្តីអធិប្បាយ២]
ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ដ្រីរបស់ក្រសួងមហាផ្ទៃគ្រប់ៗរូប ដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈទាំងនេះ ជាពិសេស សូមតបស្នងសងគុណវិញដោយការតាំងចិត្តបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងបណ្ដាប្រទេសជាមិត្ត ដែលបានជួយជ្រោមជ្រែងដល់ក្រសួងមហាផ្ទៃ នៅក្នុងអនុវត្តបេសកកម្មរបស់ខ្លួន។ ខ្ញុំក៏សូមផ្សារភ្ជាប់សមិទ្ធផលរបស់យើងនៅថ្ងៃនេះ ជូនបងប្អូនជនរួមជាតិទាំងអស់ ដែលជាម្ចាស់ប្រទេស និងជាម្ចាស់ដ៏ពិតប្រាកដនៃរាជរដ្ឋាភិបាលរបស់យើង ជាមួយសមិទ្ធផលទាំងនេះ តាំងនាមឲ្យក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលទាំងមូល ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការបេ្ដជ្ញាចិត្តដ៏មោះមុតនៅក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព ឲ្យសក្ដិសមទៅនឹងសេចក្ដីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនដែលមានចំពោះរាជរដ្ឋាភិបាល។
អគារទីស្ដីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្តដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលក្រោមជាតិ និងនៅជាប់ផ្ទាល់នឹងបញ្ហាតាមមូលដ្ឋាន។ ពិតណាស់ គោលនយោបាយនឹងអាចនៅត្រឹមលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតក៏នឹងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល។ ក្នុងន័យនេះ ក្រៅពីការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានដើរតួនាទីដ៏សំខាន់មួយទៀតជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្ដែងដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
នៅក្នុងន័យនេះផងដែរ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ទាំងក្របខណ្ឌនគរបាលជាតិ និងស៊ីវិល ដែលបានខិតខំបំពេញភារកិច្ចនៅក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈនាពេលកន្លងមក ដែលជាកត្តាសំខាន់នៅក្នុងការប្រែក្លាយគោលនយោបាយរបស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្ដែងនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។ ហើយការចូលរួមរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងក្របខណ្ឌនគរបាលជាតិ និងស៊ីវិលរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបន្តជាកត្តាសំខាន់នៅក្នុងការអនុវត្តនូវគោលនយោបាយផ្សេងៗ ឲ្យមានប្រសិទ្ធភាពទៅមុខទៀត។
ខណៈដែលយើងកំពុងប្រារព្ធនូវសមិទ្ធផលជាទីមោទនភាព ពោលគឺអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃថ្ងៃនេះ ខ្ញុំសូមក្រើនរំលឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាលក៏មានក្ដីរំពឹងខ្ពស់លើក្រសួងមហាផ្ទៃ ហើយក្ដីរំពឹងនេះនឹងទាមទារឲ្យមានភាពដឹកនាំដ៏ឈ្លាសវៃ មានមន្រ្តីដ៏សកម្ម និងជាពិសេស មាននូវមនសិការក្នុងការបម្រើជាតិ និងប្រជាជនដោយមិនគិតពីឧបសគ្គនិងការនឿយហត់ណាមួយឡើយ។ ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃនឹងអាចឆ្លើយតបបានទៅនឹងក្ដីរំពឹងនេះ។
ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំក៏សូមគូសរំលេចនូវគោលនយោបាយ និងទិសដៅការងារមួយចំនួនដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងយកចិត្តទុកដាក់ ហើយមានឧបនិស្ស័យពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ។ ជាក់ស្ដែង វិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះ៥របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការពង្រឹងការអនុវត្តគោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ជាក់ស្ដែង ក្រសួងមហាផ្ទៃចាំបាច់ត្រូវពង្រឹងការទប់ស្កាត់នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួច/ឆក់/ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិក៏ចាំបាច់ត្រូវចូលរួមនៅក្នុងការផ្ដល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
[ចាប់ផ្ដើមសេចក្តធិប្បាយ៣]
ពាក់ព័ន្ធការងារនេះ ខ្ញុំឃើញមានការចាត់វិធានការជាច្រើនជាបន្តបន្ទាប់។ ខ្ញុំក៏សូមថ្លែងអំណរគុណកងកម្លាំងនគរបាលជាតិ អាជ្ញាធរមូលដ្ឋាន ចំពោះសមិទ្ធផលទាក់ទងនឹងការបង្ក្រាបទីតាំងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន និងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនេះ។ ប៉ុន្តែ ការងារនេះនៅច្រើន ទាមទារឲ្យយើងត្រូវបន្តឥតឈប់ឈរ ហើយខិតខំរិះរកមធ្យោបាយរួមសហការគ្នាទប់ទល់បន្តទៀត។ ការងារនេះគឺវាពាក់ព័ន្ធផ្ទាល់ជាមួយយើង ពាក់ព័ន្ធទៅនឹងមូលដ្ឋាននៅជុំវិញ បរិស្ថានដែលយើងត្រូវរស់នៅ បរិស្ថានដែលកូនចៅយើងត្រូវទៅរៀន ទៅប្រកបរបរ។ យើងរួមគ្នាដើម្បីធ្វើការងារនេះតទៀត។
[ចប់សេចក្តីអធិប្បាយ៣]
ក្រៅពីវិធានការគន្លឹះទាំងនេះ ខ្ញុំសូមសង្កត់ធ្ងន់ផងដែរនូវការបន្តកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានធ្វើជោគជ័យជាច្រើនឆ្នាំមកនេះ ការកែទម្រង់នេះនៅតែបន្តសារសំខាន់ ហើយយើងគ្រប់គ្នាត្រូវបន្តអនុវត្ត។
[ចាប់ផ្ដើមអធិប្បាយ៤]
ទៅលើកិច្ចការងារនេះ ខ្ញុំសូមមានចំណាប់អារម្មណ៍បន្ថែមបន្ដិច។ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ខ្ញុំធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈគឺ(១)ដំណាក់កាលនៃការពង្រឹងជាជាងពង្រីក។ ការពង្រឹងនេះគឺពង្រឹងនូវសេវានិងលទ្ធផលផ្ដោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយអាទិភាពបន្ទាន់ ៦ចំណុច បូកជាមួយនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមទៅលើយុទ្ធសាស្រ្តគោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ផ្ដោតទៅលើការជំរុញនិងការពង្រឹងការផ្ដល់សេវាទៅលើវិស័យអប់រំ សុខាភិបាល កសិកម្ម ហើយជាពិសេសសេវារដ្ឋបាលនៅមូលដ្ឋាន។ ដូច្នេះទាមទារការបង្កើនលទ្ធភាពរបស់មូលដ្ឋានក្នុងការដោះស្រាយ។
វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើជាច្រើនអាណត្តិមកហើយនេះ គឺត្រូវតែបន្តនិងត្រូវបន្តសម្រួចឱ្យកាន់តែមានប្រសិទ្ធភាព។ យើងធ្វើបានច្រើនហើយ។ យើងធ្វើបានច្រើន។ យើងបានផ្ទេរសិទ្ធិប្រតិភូកម្មអំណាចជាច្រើនបានទៅដល់ថ្នាក់ក្រោមជាតិ។ កិច្ចការជាច្រើន ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថាការដោះស្រាយបានកៀកជាមួយគាត់ ហើយបានលឿនទាន់ពេលវេលា។ ប៉ុន្តែកិច្ចការទាំងអស់នេះមិនទាន់ចប់ទេ។ នៅបន្តធ្វើទៀត។ (២)អាណត្តិទី៧នេះ យើងនឹងបន្តជំរុញបន្ថែម ហើយពង្រឹងបន្ថែមនូវយន្តការដែលមានស្រាប់ និងពង្រឹងបន្ថែមនូវការផ្ទេរអំណាច ឬប្រតិភូកម្មអំណាចទៅដល់ថ្នាក់ក្រោមជាតិ ព្រោះកិច្ចការទាំងអស់នេះ (នឹងជាតម្រូវការចាំបាច់និងមមាញឹក)នៅពេលដែល(ចំនួន)ប្រជាពលរដ្ឋយើងកាន់តែកើន។ ឥឡូវប្រជាពលរដ្ឋរបស់យើងមាន ១៧ លាននាក់ មិនយូរមិនឆាប់យើងនឹងកើនដល់ ២០លាននាក់។ កន្លែងមួយ ភូមិមួយធ្លាប់មានតែ ២០០០ ទៅ ៣០០០ នាក់ ឥឡូវចូលដល់ម៉ឺននាក់។ កន្លែងដែលធ្លាប់មិនមានមនុស្សក្លាយទៅជាភូមិ។
អញ្ចឹងយើង(៣) ត្រូវពង្រាយសេវាឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើននេះ មិនត្រឹមតែ(អោយ)មានវត្តមាននៅមូលដ្ឋានទេ តែត្រូវមានសិទ្ធិក្នុងការដោះស្រាយ។ យើងទាំងអស់គ្នាដឹងថា មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់អំពីបញ្ហានៅមូលដ្ឋាន។ មូលដ្ឋាន គឺជាអ្នកដែលមានលទ្ធភាពនៅនឹងកន្លែង អាចដោះស្រាយទាន់ពេលវេលា។ កម្លាំងសរុប កម្លាំងច្រើនណាស់នៅតាមមូលដ្ឋាន តែបើអត់មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការដឹកនាំវានឹងពិបាក។ ឧទាហរណ៍ កម្លាំងប៉ុន្មានស្ថាប័នដែលត្រូវដោះស្រាយបញ្ហាទឹកជំនន់ (តែ)គណៈបញ្ជាការឯកភាពមិនអាចបញ្ជាកម្លាំងបាន។ ត្រូវជំនាញណាមួយដោះស្រាយ តែនៅចាំឆ្លងមកភ្នំពេញ។ (បើដូចនេះ)យើងពិបាកហើយ។ កន្លងទៅ បញ្ហាកូវីដ-១៩ បានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពនៃការប្រតិភូកម្មនិងការផ្ទេរសិទ្ធិទៅដល់មូលដ្ឋាននៅក្នុងការដោះស្រាយ។
នេះហើយគឺជាអ្វីដែលជាកិច្ចការសំខាន់ ថ្នាក់ក្រោមជាតិដើរតួនាទីសំខាន់។ យើងមានថ្នាក់រាជធានីខេត្ត ឥឡូវយើងប្រតិភូកម្មឈានទៅដល់ស្រុកក្រុង ហើយទៅមុខកិច្ចការមួយចំនួនទៅដល់ឃុំសង្កាត់។ កិច្ចការនេះត្រូវតែអញ្ចឹង ព្រោះយើងមិនអាច(ថា)អ្វីៗ (ត្រូវរង់ចាំការណែនាំ)មកពីភ្នំពេញទេ។ ទោះបីជាថ្ងៃក្រោយ យើងមានឌីជីថលក៏ដោយ … ការរៀបចំថ្នាលបច្ចេកវិទ្យាមិនមែនដើម្បីបញ្ច្រាសទិសមកវិញទេ មិនមែនដើម្បីក្រសួងស្ថាប័នទៅយកសិទ្ធិមកក្ដោបនៅខាងលើទេ ព្រោះអាងថា ឌីជីថល(នីយ៍កម្ម)ហើយ អាចទាញមកទេ។ (៤)ការបំពាក់ទំនើបកម្ម គឺដើម្បីបម្រើជាមធ្យោបាយជំរុញវិមជ្ឈការ មិនមែនទៅទប់(សង្វាក់ការងារនេះ)វិញទេ។
ទី២ ការរៀបចំឱ្យមាន (៥) មេបញ្ជាការតែមួយនិងមានប្រសិទ្ធភាព … កម្លាំងទាំងអស់នៅមូលដ្ឋាន និងនៅថ្នាក់រាជធានីខេត្ត។ លើកលែងតែរាជធានីភ្នំពេញទេ ដែលយើងអត់មានយោធាក្រុង។ បើទៅតាមខេត្ត យើងមានតំបន់ប្រតិបត្តិការសឹករងខេត្ត នគរបាលខេត្ត អាវុធហត្ថខេត្ត។ យើងមានស្ថាប័នស៊ីវិល មានមន្ទីរចំណុះ។ អញ្ចឹងកិច្ចការទាំងអស់នេះ ត្រូវបង្ខិតសេវាជូនប្រជាពលរដ្ឋ ត្រូវមានលទ្ធភាពនិងសមត្ថភាពក្ដាប់(សភាពការណ៍និងសំណូមពរ)បាន។
អញ្ចឹងការ (៦)ជម្រុញកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការនេះ ត្រូវតែបន្ត ហើយត្រូវតែសម្រួច។ អ្វីដែលនៅសេសសល់ត្រូវខិតខំដុះខាតវា។ ពិតណាស់ យើងមិនអាចថាវាល្អឥតខ្ចោះនោះទេ ហើយជាពិសេស យើងមិនអាចថាកាត់ផ្ដាច់សេវាថ្នាក់ជាតិភ្លាម បិទនិងទម្លាក់ទៅដល់ថ្នាក់ក្រោមជាតិ(នោះទេ)។ វាត្រូវការមានដំណាក់កាលនៃការផ្ទេរ។ អញ្ចឹងការផ្ទេរនេះ ត្រូវការពេលវេលា ត្រូវការនីតិវិធីច្បាស់លាស់ ដើម្បីកុំឱ្យដាច់នូវសេវា។
(៧) គិតគូរអំពីការបង្កើនសមត្ថភាពមូលដ្ឋាន។ បើយើងបង្កើនសិទ្ធិ បង្កើនការទទួលខុសត្រូវ ត្រូវបង្កើនសមត្ថភាពនៅក្នុងការបំពេញភារកិច្ច។ បើសិនជាការផ្ទេរសិទ្ធិនេះទៅលឿនពេក ហើយសមត្ថភាពមូលដ្ឋានទាំងនីតិវិធី បទដ្ឋានការងារ ទាំងមន្រ្តីមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ វាអាចមានបញ្ហាចន្លោះប្រហោង។ វាធ្វើឱ្យពិបាកទៅវិញ។ អញ្ចឹងការរៀបចំនីតិវិធី។ យ៉ាងណាក្តី វិមជ្ឈការនិងវិសហមជ្ឈការ មិនមែនអ្វីដែលយើងទើបចាប់ផ្ដើមទេ។ យើងបានធ្វើប៉ុន្មានអាណត្តិហើយ។ អញ្ចឹងយើងបានវិវត្តទៅមុខកាន់តែច្រើន។
ខ្ញុំបានជជែកសួរឯកឧត្តមអភិបាល លោកជំទាវអភិបាលមួយចំនួន ទាក់ទងទៅនឹងកិច្ចការ(នេះ) ហើយក៏បានសួរទៅដល់ស្រុកទៀត។ ឃើញថា កិច្ចការមានប្រសិទ្ធភាព។ យើងបាន(ធ្វើ)ច្រើន ទាំងការធ្វើប្រតិភូកម្មក៏ដូចជានីតិវិធីជាច្រើន។ នៅមានការសេសសល់មួយចំនួន ដែលយើងត្រូវធ្វើដើម្បីបញ្ជាក់ឱ្យច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ច ក៏ដូចជានីតិវិធីមួយចំនួន។ អញ្ចឹងពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ (៨) អាជ្ញាធរមូលដ្ឋានត្រូវការជំនួយ ៣។ ទី១ ការប្រគល់សិទ្ធិ, ទី២ ការផ្ដល់លទ្ធភាព ហើយទី៣ ការជួយគាំទ្រ បង្កើនសមត្ថភាព។
រដ្ឋបាលថ្នាក់ជាតិនឹងបន្តជួយនៅក្នុងកិច្ចការងារនេះ។ ទី១ ការផ្ដល់សិទ្ធិ។ យើងបានផ្ទេរទៅឱ្យហើយ ប្រគល់ដាវទៅឱ្យ។ កាលមុន យើងប្រគល់ដាវទៅដល់រដ្ឋបាលថ្នាក់រាជធានីខេត្ត។ ឥឡូវយើងទៅដល់ស្រុកក្រុង។ កន្លែងខ្លះយើងទៅដល់ឃុំសង្កាត់។ ទៅមុខទៀត យើងត្រូវខិតខំធ្វើម៉េចដើម្បីបង្កើនសិទ្ធិ ជាពិសេសសិទ្ធិនៅក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីបង្ខិតឱ្យជិត ឱ្យគាត់ដឹង … (មន្រ្តីមូលដ្ឋាន)ជាអ្នកដឹងថា ប្រជាពលរដ្ឋចង់បានអ្វី ហើយរឿងហ្នឹងកើតនៅកន្លែងណា ហើយរូបមន្តណាដែលដោះស្រាយចេញនៅក្នុងក្របខណ្ឌបន្ទាន់មួយ។ យើងផ្តល់សិទ្ធិជូនគាត់នៅក្នុងការដោះស្រាយ ព្រោះវាត្រូវការភាពបត់បែន អត់ត្រូវការរូបមន្តមួយរឹងកំព្រឹស ដាក់ពីលើទៅទេ។ ត្រូវតែអនុវត្តតាមហ្នឹងនោះទេ។
ជាក់ស្ដែង នៅជំនាន់កូវីដ-១៩។ យើងឃើញហើយ រូបមន្តនៅភ្នំពេញមួយទៅ រូបមន្តនៅតាមខេត្តជាប់ព្រំដែនមួយទៅ រូបមន្តនៅតាមខេត្តមួយចំនួន ដែលកន្លែងណាមានពេទ្យច្រើនគ្រប់ យើងធ្វើរូបមន្តដោះស្រាយមួយទៅ។ កន្លែងណាដែលខ្វះ យើងច្នៃប្រឌិតយ៉ាងម៉េច(មួយទៅ)។ ទីបំផុត យើងសម្រេចបានភារកិច្ចជោគជ័យទាន់ពេលវេលា … គ្រោះទឹកជំនន់ប៉ុន្មានខែនេះ ឃើញគណៈអភិបាលខេត្តរាជធានី បានធ្វើការងារដោះស្រាយបានទាន់ពេលវេលា។ ទៅមុខទៀត មានបញ្ហាជាច្រើនទៀត មិនមែនតែទឹកជំនន់ គ្រោះមហន្តរាយនោះទេ។ បញ្ហាសេវាសាធារណៈ និងការដោះស្រាយផ្សេងៗ។ ការទប់ស្កាត់ល្បែងស៊ីសង បទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក៏បានធ្វើ។
អញ្ចឹងការធ្វើប្រតិភូកម្ម និងការផ្ទេរសិទ្ធិនេះ គឺត្រូវបន្តការជួយផ្ដល់សិទ្ធិ ការផ្ដល់លទ្ធភាពតាមរយៈការផ្ទេរថវិកាពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ និងការផ្ដល់ការគាំទ្រ ការពង្រឹងសមត្ថភាពមន្រ្តី ក៏ដូចជាការជួយពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ទាំងអស់នេះ។ ពេលខ្លះត្រូវការការជំនួយបច្ចេកទេសក្នុងដំណាក់កាលដំបូងពីថ្នាក់កណ្ដាល … ហើយកិច្ចការនេះ ក្រសួងស្ថាប័នជាច្រើនបានធ្វើការហើយ គឺយើងត្រូវបន្តទៅទៀត។
ពិតណាស់ អត់មានអ្វីដែល free នោះទេ។ (៩)ផ្ដល់សិទ្ធិ ទទួលបានសិទ្ធិបន្ថែម ទទួលបានលទ្ធភាពបន្ថែម ទទួលបានការជួយបន្ថែម ប៉ុន្តែវាមកជាមួយនូវលក្ខខណ្ឌការទទួលខុសត្រូវបន្ថែម។ អញ្ចឹងខេត្តរាជធានី ថ្នាក់ក្រោមជាតិស្រុកក្រុង ឃុំសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់នៅក្នុងការពង្រឹងតួនាទីរបស់ខ្លួន និងសមត្ថភាព ការទទួលខុសត្រូវរបស់ខ្លួន។ មានចំណុចមួយចំនួនដែលខ្ញុំចង់ផ្ដល់ជូនជាធាតុផ្សំដល់រដ្ឋបាលថ្នាក់ក្រោមជាតិគឺ ទី១ បានសិទ្ធិ បានកាតព្វកិច្ច បានលទ្ធភាពដើម្បីបម្រើ ស្របពេលដែលតម្រូវការនៅក្នុងមូលដ្ឋានកាន់តែច្រើន អញ្ចឹងទាមទារឲ្យយើងពង្រឹងខ្លួនយើង ពង្រឹងបទដ្ឋានរចនាសម្ព័ន្ធប្រព័ន្ធការងារផ្ទៃក្នុងរបស់ខេត្ត។ រៀបចំកែសម្រួលនូវយន្តការនានា គោលការណ៍ស្តង់ដារបែបបទ និងនិតីវិធីផ្តល់សេវាឲ្យមានលក្ខណៈទំនើប រហ័ស ប្រកបដោយតម្លាភាព និងសមធម៌ និងពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលក្រោមជាតិ។
ចំណុចដែលពាក់ព័ន្ធនៅក្នុងការជំរុញទំនើបកម្ម ទាំងទំនើបកម្មបែបបទធ្វើឲ្យមានភាពងាយស្រួល ទាំងបងប្អូនទៅបំពេញផ្ទាល់ក៏ដោយ (និង)មួយទៀតគឺពិនិត្យលទ្ធភាពនៅក្នុងការពង្រឹងប្រព័ន្ធ IT របស់យើង e-government … ខ្ញុំសូមបញ្ជាក់ថា (១០) ការរៀបចំ platform ឬមួយថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធមកក្រសួងវិញទេ … បច្ចេកវិទ្យាទាំងអស់នេះ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ឆ្ពោះទៅមូលដ្ឋាន វិមជ្ឈការនិងវិសហមជ្ឈការ។ យើងនៅតែរុញសេវាទៅដល់មូលដ្ឋាន ទៅដល់ស្រុក ទៅដល់អីដដែល ប៉ុន្តែថ្ងៃក្រោយ សូម្បីតែយកសេវាពីស្រុកក៏គាត់មិនចាំបាច់មកសាលាស្រុក ឬមួយក៏ច្រកចេញចូលតែមួយរបស់ស្រុកទេ។ គាត់អាចដាក់ពាក្យអនឡាញ ហើយមកយកនៅស្រុកដដែល។ អញ្ចឹងគឺការពង្រឹងថ្នាលនេះ គឺសុំអ្នករៀបចំបច្ចេកវិទ្យានេះ ធ្វើយ៉ាងណាកុំទាញយកមកលើវិញ។
បច្ចេកវិទ្យា ឧបករណ៍បម្រើដល់ទិសដៅនយោបាយ … កន្លងទៅដូចថាក្រសួងប្រៃសណីយ៍ ឯកឧត្តម ជា វ៉ាន់ដេត បានកំពុងតែសាកល្បងនៅខេត្តតាកែវ ប៉ុន្មានកន្លែងដែលរៀបចំជាថ្នាលនៅស្រុកដើម្បីប្រជាពលរដ្ឋអាចមានលទ្ធភាពទទួលសេវា ឬមួយព័ត៌មានរបស់ស្រុក … បច្ចេកវិទ្យាជាបច្ចុប្បន្នភាព និងទៅអនាគត យើងត្រូវដើរ(តាមទិសដៅហ្នឹង)។ (១១) យើងរៀបហេដ្ឋារចនាសម្ព័ន្ធមុនតែម្តង … តើឱ្យរដ្ឋាភិបាលរង់ចាំទាល់តែប្រជាពលរដ្ឋយើងប្រើទាំងអស់ ទើបរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ឬមួយក៏យើងត្រូវរៀបចំមុន ហើយឲ្យប្រជាពលរដ្ឋប្រើប្រាស់ចាប់ផ្តើមពីចំនួនតិច ទៅប្រើប្រាស់ទូលំទូលាយ? យើងត្រូវដើរមុន។ រៀបឲ្យបាន។ ឥឡូវនេះ ប្រព័ន្ធអ៊ីនធើណែតរបស់យើងសឹងតែគ្របដណ្តប់ទៅលើទូទាំងប្រទេសហើយ។ អញ្ចឹងការរៀបចំនេះក៏កាន់តែទំនើប ហើយកាន់តែងាយស្រួល កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលា និងជួយនៅក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។
ទី២ គឺរដ្ឋបាលរាជធានីខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យ ការតាមដាន ព្រមទាំងផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ក្នុងការរៀបចំ ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងសេវាសង្គមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលនៅក្នុងគម្រោងទាំងនេះ ទាក់ទងទៅនឹងការជួយពង្រឹងនូវសមត្ថភាព និងការទទួលខុសត្រូវ។
យើង(ធ្វើ)វិមជ្ឈការហើយ។ បន្តិចទៀតគោលនយោបាយដែលយើងពង្រឹងក្នុងអាណត្តិទី៧ នេះ ទាំងសុខាភិបាល មណ្ឌលសុខភាព ពេទ្យបង្អែក នឹងរុញទៅហើយ។ ឯកឧត្តម ឈាង រ៉ា បានដើរប៉ុន្មានខែថ្ងៃមុន ឃើញបាញ់ឲ្យខ្ញុំម៉ោង ៨ ឬ ៩យប់ នៅមណ្ឌលសុខភាព នៅចុងកាល់ ឧត្តរមានជ័យ។ ខ្ញុំឃើញកិច្ចការល្អ។ ខ្ញុំក៏មានមោទនភាពដែរ ដែលនៅតាមបណ្តាឃុំ តាមអីជាច្រើន ការរៀបចំមណ្ឌលសុខភាពបានល្អ។ ប៉ុស្តពេទ្យប្រចាំការអីផ្សេងៗ មានរហូតទៅដល់ពេទ្យយើងខ្លះ ឲ្យបិទភ្នែកលូកយកថ្នាំ អាចដឹងថាថ្នាំណា ទាយត្រូវទៀត។ អញ្ចឹងបានន័យថា គាត់មានវត្តមាននៅទីនោះជាប្រចាំ។
យើងក៏មិនទាន់ថាបានល្អឥតខ្ចោះទេ។ សេវាអប់រំក៏អញ្ចឹង។ សេវារដ្ឋបាលគឺជាកិច្ចការសំខាន់។ យើងបានធ្វើច្រើនហើយ។ នៅឃុំ សង្កាត់ ស្រុក ក្រុង យើងបានបម្រើប្រជាពលរដ្ឋច្រើន ហើយលទ្ធផលនៃការគាំទ្រ និងការផ្តល់ការទុកចិត្តរបស់ប្រជាជនសម្រាប់រាជរដ្ឋាភិបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីការពេញចិត្តរបស់គាត់ចំពោះសេវាមូលដ្ឋានដែលយើងបានធ្វើ។ យើងធ្វើកិច្ចការទាំងអស់នេះបានត្រូវហើយ។ ត្រូវតែបន្តធ្វើទៅទៀត ជាពិសេសការជួយគាំទ្រដល់ស្រុក ហើយទៅមុខទៀតជួយគាំទ្រទៅដល់ឃុំ ដើម្បីបង្កើនសមត្ថភាពរបស់គាត់ក្នុងការអនុវត្ត(មុខនាទី) ព្រោះទាំងអស់គឺដើម្បីឲ្យចំគោលដៅ ហើយមានប្រសិទ្ធភាព ព្រោះទាំងអស់ដើម្បីផលប្រយោជន៍យើងរួម។
រាជរដ្ឋាភិបាលចេញគោលការណ៍ថ្នាក់ជាតិ។ ការអនុវត្តវាអាស្រ័យទៅលើអ្នកនៅហ្នឹង(មូលដ្ឋាន)ផ្ទាល់ គឺ មេបញ្ជាការជួរមុខ ភូមិឃុំ សង្កាត់ ហើយមានការគាំទ្រពីជំនាញរបស់ស្រុក រដ្ឋបាលខេត្ត រាជធានី។ អញ្ចឹងត្រូវបន្តការជួយពង្រឹងសមត្ថភាពទាំងរចនាសម្ព័ន្ធ ប្រព័ន្ធការងារ ទាំងធនធានមនុស្ស។
ទី៣ ពង្រឹងយន្តការច្រកចេញចូលតែមួយឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកំណត់ឲ្យបានច្បាស់លាស់អំពីការផ្ទេរនិងប្រតិភូកម្មសិទ្ធិទៅឲ្យក្រសួង ទៅឲ្យថ្នាក់ក្រោមជាតិ។
យើងបានធ្វើច្រើនស្ថាប័ន(មែន) ប៉ុន្តែតាមក្រសួងស្ថាប័នមួយចំនួននៅមិនទាន់ច្បាស់លាស់នៅឡើយ។ សូមពន្លឿនការសម្រេច ជំរុញកិច្ចការនេះដើម្បីឲ្យធ្វើការងារពេញដៃពេញជើង ហើយបង្កើតនូវទម្លាប់ផ្តល់សិទ្ធិ ទម្លាប់នៅក្នុងការម្ចាស់ការ។ គេហៅថាស្វ័យម្ចាស់ការនៅក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ផ្តើមចេញពីការយល់បានច្បាស់លាស់អំពីសិទ្ធនិងភារកិច្ច។ កន្លែងខ្លះប្រតិភូកម្ម(ហើយ) ប៉ុន្តែមិនច្បាស់ថាមួយណាជាសិទ្ធក្រសួង មួយណាជាសិទ្ធ(អាជ្ញាធរមូលដ្ឋាន) នៅតែស្ទះដដែល។ អញ្ចឹងគឺត្រូវពន្យល់ឲ្យបានច្បាស់ពីកិច្ចការនេះ។ ការចាត់តាំង តែងតាំងមន្រ្តីក៏សំខាន់។ ជាពិសេសប្រធានអង្គភាពស្ថាប័នថ្នាក់ក្រោមជាតិ។ (១២) តួនាទីជាប្រធានស្ថាប័នថ្នាក់ដឹកនាំសំខាន់ណាស់ ត្បិតជាអ្នកកំណត់ទិសដៅ ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុងនិងជាអ្នកកំណត់ទិសដៅការងារ និងការអាកាត់មួយចំនួននៅមូលដ្ឋាន។
អញ្ចឹងត្រូវមាន (១៣) យន្តការវាយតម្លៃឲ្យបានច្បាស់លាស់ចៀសវាងនូវការអន្តរាគមន៍ផ្សេងៗ ដើម្បីរៀបចំមនុស្សឲ្យចំគោលដៅផ្អែកលើគុណាធិបតេយ្យ ឆន្ទៈនិងស្នាដៃនៅក្នុងការបម្រើប្រជាពលរដ្ឋ មិនថាក្នុងអប់រំ មិនថាក្នុងសុខាភិបាល រដ្ឋបាលស៊ីវិល គ្រប់វិស័យទាំងអស់ត្រូវធានា។ តួអង្គនេះសំខាន់។ បើអ្នកកាន់ចង្កូត អ្នកប្រាប់តម្រង់ទិសថាបែរទៅណា កាច់ទៅណាហើយ គាត់មិនសកម្ម ឬមួយអត់ច្បាស់ហើយ យើងពិបាកហើយ។ បើមូលដ្ឋានស្ទះគឺស្ទះដល់លើ។ ដូចខ្ញុំនិយាយអញ្ចឹងគោលការណ៍ពីលើតែអនុវត្តនៅលើដី បើលើដីស្ទះនៅលើអត់ទៅណាទេ … អញ្ចឹងត្រូវឲ្យរឹងក្រោមទើបខាងលើរឹងមាំ។ អញ្ចឹងផ្តើមចេញពី (១៤) ការចាត់តាំង តែងតាំងមន្រ្តីជាប្រធាននិងជួរថ្នាក់ដឹកនាំ អនុប្រធាន លើកកម្ពស់ យកចិត្តទុកដាក់ ផ្តល់ឱកាសដល់បេក្ខជនជាស្រ្តីផង ដើម្បីជួយលើកកម្ពស់សមភាព Gender រៀបចំនៅក្នុងជួរថ្នាក់ដឹកនាំ។
ទី៤ (១៥)ការគ្រប់គ្រងហិរញ្ញវត្ថុ គឺពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះឲ្យបានល្អនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់នៅក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រោះកិច្ចការ ការគ្រប់គ្រងធនធាននេះគឺ លុយតិចដាក់ចំគោលដៅបានផលច្រើន។ តែបើថវិកាច្រើនប្រើមិនចំគោលដៅគឺវាអត់ប្រសិទ្ធភាព។ ពីមួយឆ្នាំទៅមួយឆ្នាំ សមិទ្ធផលវាមិនអាចកើនឡើង។ ពិបាកកើត … មិនអាចកើតចេញជាសមិទ្ធផលទេ។ នៅទីនេះដូចគ្នា។ ពិតណាស់អគារដែលធំស្កឹមស្កៃនេះ កើតចេញត្រឹមតែ ២០ ខែប៉ុណ្ណោះ ប៉ុន្តែបើយើងនិយាយពីសមិទ្ធផលដែលមន្រ្តីនៅក្រសួងមហាផ្ទៃជាស្នូលបានធ្វើ ៤០ឆ្នាំហើយ (មិនមែនតែ)មួយជ្រុងទេ … រៀបចំមន្ត្រីឱ្យប្រើប្រាស់ធនធានចំគោលដៅ … ត្រូវដាក់ទៅលើអី្វដែលជាគោលដៅមុន អ្វីជាមូលដ្ឋានសសរស្ដម្ភ ត្រូវពង្រឹងមុន ហើយផ្សេងទៀតជាអាទិភាពបន្ទាប់។
ដូចកាលយុទ្ធសាស្ដ្រចាក់វ៉ាក់សាំងនៅជំនាន់ កូវីដ-១៩ ដែល សម្ដេចតេជោ ថា បើយើងមកសមធម៌គ្រប់ខេត្តចែកបន្ដិចៗ អត់ស្មើ។ ដាក់កន្លែងណាក្ដៅឱ្យចំ។ ពន្លត់កន្លែងហ្នឹង ហើយកន្លែងផ្សេងទៀត យើងនឹងទៅតាមក្រោយ។ ការប្រើប្រាស់ឱ្យចំគោលដៅ ឧទាហរណ៍ ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ តើយើងយកទៅដាក់នៅក្នុងមូលដ្ឋានដែលកំពុងតែលំបាក ឬមួយក៏យើងយកទៅធ្វើកន្លែងណាមួយដើម្បីក្លាយទៅជាខេត្តដែលមានសួនល្អជាងគេ។ មួយណាសំខាន់ជាង? គឺត្រូវដាក់មូលដ្ឋានដែលប្រជាពលរដ្ឋត្រូវការ។ សួនហ្នឹងយើងឆ្នៃប្រឌិតសិនទៅ កុំយកលុយទៅវិនិយោគធ្វើសួនឱ្យធំជាងគេ ដើម្បីថាខេត្តយើងមានសួនធំជាងគេ នៅពេលដែលតាមបណ្ដាឃុំខ្វះផ្លូវ … មូលដ្ឋានតម្រូវការរបស់ប្រជាជន កន្លែងណាដែលចាំបាច់ដាក់ឱ្យចំគោលដៅ ដែលធ្វើហើយវានឹងបម្រើនូវសកម្មភាព (ឆ្លើយតបទៅ) ទី១ តម្រូវការប្រជាពលរដ្ឋប្រចាំថ្ងៃ ទី២ តម្រូវការបម្រើសេដ្ឋកិច្ចនៅក្នុងខេត្ត ក្នុងស្រុក …។
ចំណុចចុងក្រោយ គឺម្ចាស់ការដោះស្រាយបញ្ហា។ សូមក្ដាប់ឱ្យជាប់រាល់បញ្ហាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយខិតខំព្យាយាមដោះកុំឱ្យឡើងទៅដល់តាខ្មៅ កាន់ញត្តិបាតុកម្មលើករូបថតខ្ញុំ រូបថតសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួនកាលមកមុខក្រសួងមហាផ្ទៃ សុំដោះស្រាយនៅមូលដ្ឋាន។ បញ្ហាវាមិនមែនសាមញ្ញទាំងអស់ទេ។ បើសិនជាបញ្ហាវាសាមញ្ញទាំងអស់ អត់ចាំបាច់ត្រូវការតុលាការ ត្រូវការយន្តការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធ(ទេ) ប៉ុន្តែបើខិតខំផ្សារភ្ជាប់ ហើយត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋផង។ ពេលខ្លះឡើងមកដល់លើ ទម្លាក់ទៅឱ្យខេត្តដោះស្រាយ ក៏បាត់ឈឹង(គ្មានដំណឹង)។ សូមជូនដំណឹងឱ្យគាត់ផង។ គាត់ត្រូវជិះឡានមកទៀត។ បើអញ្ចឹងសុំឱ្យមានចាត់ជាអ្នកទទួលខុសត្រូវឱ្យច្បាស់ដើម្បីភ្ជាប់ជាមួយប្រជាពលរដ្ឋនិងជូនគាត់ដឹងថាដោះស្រាយយ៉ាងម៉េច។
ខ្ញុំសូមអរគុណណាស់ ដល់រាជធានី ខេត្ត កន្លងទៅខិតខំដោះស្រាយបញ្ហាច្រើនណាស់ ឧទាហរណ៍រឿងដីធ្លី ដែលឡើងមកលើ២ឬ៣ករណីហ្នឹង មិនមែនបានន័យថាមួយអាណត្តិនឹងមានតែប៉ុណ្ណឹងទេ ប៉ុន្តែបញ្ហាផ្សេងទៀត មូលដ្ឋានបានខិតខំដោះស្រាយសម្របសម្រួលរួច។ យើងក៏ត្រូវទទួលស្គាល់បញ្ហាមួយចំនួន ដែលនៅសេសសល់ … ព្រោះជួលកាលមិនប្រាកដថាអ្នកដែលចេញមុខហ្នឹងគាត់មានទឡ្ហីករណ៍ត្រឹមត្រូវទេ។ ត្រូវស្ដាប់ស្វែងយល់គ្រប់ជ្រុងជ្រោយទាំងអស់ ហើយយើងដាក់ចេញនូវវិធានការ។ (១៦) សូមឱ្យក្ដាប់ឱ្យជាប់នូវរាល់បញ្ហាដែលកើតឡើង ហើយម្ចាស់ការដោះស្រាយទៅតាមហ្នឹងកុំរង់ចាំបទបញ្ជា។ វិមជ្ឈការនេះគឺការប្រគល់សិទ្ធ។ ប្រគល់សិទ្ធត្រូវដោះស្រាយ។ មិនមែនតែបញ្ហាទំនាស់រឿងនោះទេ ប៉ុន្តែបញ្ហាផ្ដល់សេវារដ្ឋបាលផ្សេងៗ ទៀត ម្ចាស់ការដោះស្រាយកុំចាំ … ក្រសួងស្ថាប័ននីមួយៗ ត្រូវចេញណែនាំឱ្យច្បាស់ គោលការណ៍ណែនាំបច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ ថាសិទ្ធអី មូលដ្ឋានកម្រិតណាមានសិទ្ធដោះ កុំឱ្យគាត់អត់ច្បាស់ មិនហ៊ានធ្វើ។ ប្រគល់ហើយបំពាក់បំប៉នគាត់ ហើយប្រគល់សិទ្ធឱ្យគាត់។ យើងផ្ដល់ការគាំទ្រ ព្រោះបើយើងប្រមូលច្បាមការងារមកយើងហត់ … បើ ២៥រាជធានីខេត្ត ប្រមូលផ្ដុំមកនៅក្រសួងតែមួយ ដោះមិនចេញទេ កកស្ទះនៅត្រង់ហ្នឹង។ ទម្រាំតែបញ្ជូនមន្ត្រីមួយពីថ្នាក់កណ្ដាលចុះទៅខេត្ត មួយៗសិក្សាយូរ ជួបគ្រប់ភាគីទាំងអស់សួរសំណួរ។ ឱ្យអ្នកមូលដ្ឋាន(គាត់ធ្វើ) ហើយអ្នកមូលដ្ឋានម្ចាស់ការចាត់ចែង។
ការផ្ដល់សិទ្ធជូនដាវទៅហើយសូមកាប់ផង ផ្ដល់លទ្ធភភាពទៅហើយសូមប្រើប្រាស់ឱ្យត្រូវគោលដៅ ដើម្បីបម្រើការវះកាត់ដោះស្រាយបញ្ហា បម្រើប្រជាជន។ ខ្វះការបំប៉នអីផ្សេងៗ ស្នើសុំមកថ្នាក់ជាតិ ដើម្បីយើង(ពិនិត្យដោះស្រាយ)ជូន និងពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងបច្ចេកទេស ព្រោះសមត្ថភាពមួយចំនួនគឺត្រូវការធនធានថ្នាក់ជាតិជួយ បន្ថែមទៅលើអ្វីដែលយើងមាន។ ការដោះស្រាយម្ចាស់ការនេះគឺខិតខំធ្វើយ៉ាងណាកុំរង់ចាំបទបញ្ជា។ (១៧) សុំម្ដងទៀតគឺក្រសួងស្ថាប័នដែលមិនទាន់មានការណែនាំច្បាស់លាស់អំពីសិទ្ធ ញែកឱ្យដាច់អំពីស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនិងផ្ដល់សិទ្ធជូនគាត់នូវការអនុវត្តដោះស្រាយបញ្ហា។
ចុងក្រោយគឺ (១៨) ខិតខំអភិវឌ្ឍន៍ខេត្ត រួមទាំងការទាក់ទាញវិនិយោគមកក្នុងខេត្ត តាមរយៈដូចជាអនុគណៈកម្មការវិនិយោគរាជធានីខេត្ត។ កិច្ចការងារនេះគឺខ្ញុំឃើញខាងខេត្តសកម្មច្រើន មានចាប់ដៃគូជាមួយដៃគូក្រៅប្រទេស ជាមួយដៃគូក្នុងប្រទេសនៅក្នុងការអភិវឌ្ឍខេត្ត ទាក់ទាញផ្សេងៗ គឺខិតខំទាញកិច្ចការងារនេះ ការប្រកួតប្រជែងក្នុងការធ្វើយ៉ាងណាឱ្យបរិស្ថាននៅខាងក្នុង(មានការទាក់ទាញ) … កន្លែងណាដែល(មានការប្រឈម សូម)សហការដោះស្រាយជាមួយស្ថាប័នថ្នាក់ជាតិ។ ទៅមុខទៀតយើងនឹងពិនិត្យលទ្ធភាពនៅក្នុងការបង្កើនសិទ្ធិនិងលទ្ធភាពរបស់រាជធានី ខេត្ត ក្នុងការទាក់ទាញនិងការសម្រេចទៅលើកិច្ចការវិនិយោគមួយចំនួន …។
ឥឡូវយើងផ្ដល់គម្រោងត្រឹម៥លានចុះឱ្យខេត្ត។ យើងពិនិត្យវាយតម្លៃមើលកន្លែងណាដែលពាក់ព័ន្ធយ៉ាងម៉េច សិទ្ធិកន្លែងណាក្នុងការគ្រប់គ្រង។ ប៉ុន្តែខេត្តត្រូវធានារៀបចំផ្ទះខ្លួនឯងឱ្យស្អាត យកសិទ្ធិទៅទាល់តែមានសមត្ថភាពថាខ្លួនមានសមត្ថភាពនិងត្រៀមលក្ខណៈសម្បិត្តគ្រប់គ្រាន់ដើម្បីអនុវត្តសិទ្ធិនេះ។ អញ្ចឹងយើងធ្វើការដើម្បីរៀបចំពង្រឹងផ្ទះនៅខាងក្រោមឱ្យស្អាត។ រដ្ឋាភិបាលថ្នាក់ជាតិមានភារកិច្ចបាញ់ឆ្ពោះទៅមូលដ្ឋានគឺពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈរបស់ក្រោមជាតិ ដើម្បីធ្វើការ(ទាកទាញវិនិយោគ)នេះ ដើម្បីយើងផ្ទេរសិទ្ធជាបន្តបន្ទាប់ទៅ។ ទាក់ទងទៅនឹងការងារនេះ ខ្ញុំសូមចំណាប់អារម្មណ៍បន្ថែមទៅលើរឿងវិមជ្ឈការនិងវិសហមជ្ឈការប៉ុណ្ណេះ។
[ចប់សេចក្ដីអធិប្បាយ៤]
មុននឹងបញ្ចប់ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ ៦ចំណុចសម្រាប់ក្រសួងមហាផ្ទៃអនុវត្ត អម្បាញ់មិញសម្រាប់ថ្នាក់ក្រោមជាតិ។ ទី ១ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការក្រមសីលធម៌និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ។ ពង្រឹងការវាយតម្លៃការតែងតាំងទាំងស៊ីវិល និងនគរបាល ឱ្យបានច្បាស់លាស់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
… កន្លងទៅដូចមានធ្លាយម្ដងម្កាល។ ថ្ងៃមុននៅកំពង់ធំ យើងភ្លាត់តែងតាំងមេប៉ុស្តិ៍មួយដែលធ្លាប់មានប្រវត្តិប្លន់ហើយជាប់គុក … ជួនកាលប្រព័ន្ធព័ត៌មានរបស់យើង(មិនគ្រប់)។ សូមឱ្យពិនិត្យមើលអោយច្បាស់។ ដំរីជើងបួនគង់មានភ្លាត់។ តែទិសដៅរបស់យើងត្រូវពង្រឹងនីតិវិធីបត់បែន។ យើងទទួលស្គាល់ថាយើងកែសម្រួលដើម្បីធានាអ្នកដែលទទួលបានតួនាទីបម្រើប្រជាពលរដ្ឋ ប្រាកដជាខ្លួនឯងមានប្រវត្តិ(ល្អ) … ព្រោះមនុស្សច្រើនណាស់ចង់បាន។ យើងរើសអ្នកដែលមានលក្ខខណ្ឌត្រឹមត្រូវ … មិនអាចធានាភាពឥតខ្ចោះបាន តែបើមានឆកល្វែង បើសិនជាការអនុវត្តមានបញ្ហា យើងត្រូវពនិត្យវាយតម្លៃកែសម្រួល។ នេះគឺជាការងារសំខាន់។
[ចប់សេចក្តីអធិប្បាយ៥]
ទី២ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងនូវយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្តាត់ភាពអសកម្មនានា ជាពិសេសការប្រើប្រាស់អំណាចខុសច្បាប់ នឹងត្រូវចាត់វិធានការតឹងរឹងប្រសិនមានករណីនេះកើតឡើង។
ទី៣ ត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថាគ្មាននីតិវិធីណាមួយដែលបង្ករការលំបាក និងដែលមានការចាំបាច់ដល់ប្រជាពលរដ្ឋនោះឡើយ។
ទី៤ ត្រូវពង្រឹងនូវយន្តការច្រកចេញចូលតែមួយ និងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដូចជាថ្នាល CamDX ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណាដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ដូចជាសេវាអត្រានុកូលដ្ឋាន ការស្នើរសុំលិខិតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។
ទី៥ ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពនៃការវិភាជន៍ធនធានទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថាថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្មដោយជោគជ័យ។
ទី៦ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិបានអនុវត្ត ដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយ ទៅនឹងការអនុវត្តជាក់ស្តែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។
អង្គពិធីទាំងមូលជាទីមេត្រី!
ជាថ្មីម្តងទៀតខ្ញុំសុំចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅថ្ងៃនេះ។ ជាទីបញ្ចប់ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូលសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់ នៃសុខសន្តិភាព និងសូមទទួលបាននូវពរ និងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕
*************
Selected Comments Samdech Moha Bovor Thipadei Hun Manet, over the official inauguration of the new office building of the Ministry of Interior
[Unofficial and translations]
In addition to the prepared text, Samdech Thipadei Hun Manet made the following off-the-cuff elaborations that Cambodia Moving Forward @kh.CMF-CNV.org.kh is making the following unofficial excerpts and translations:
According to the report of the Deputy Prime Minister and Minister of Interior, His Excellency Sar Sokha, I would like to commend the construction team as well as all the architects who have worked hard in the past 20 months to achieve this great construction […] it is a multi-purpose building […] comfortable, and especially the construction of such is in line with the needs of our country in expanding services, whereas the Ministry of Interior plays an important role […]
His Excellency Deputy Prime Minister and Minister of Interior just mentioned in his report (that today we celebrate) not only on construction, but also many achievements in the field of national security as well as public services at all levels as they are the basis for the Royal Government of the seventh legislative term to continue. Should there be no solid foundation built over the past 40 years, it would have been difficult for us to carry out the work and (for that reason we are thankful to) the many achievements left in (Ministry of Interior) […]
I have seen that many actions have been taken. I would thank the national police force and local authorities for their achievements in cracking down on gambling sites, drug use, and their joint efforts to combat this. But much of this work still requires us to continue and strive to find ways to work together to resist further […] this issue is directly relating to the local environment in which we live, where our children have to go to school and us to work […]
I have mentioned in the public fora that for the Royal Government of the seventh legislative term (of the National Assembly) it is (1) a phase of strengthening rather than expansion. By strengthening (we mean working on improving) the services and results based on the Royal Government’s laid-out six urgent priority policies, plus five key measures, in addition to the various policy strategies contained in the first phase of the pentagonal strategy, focusing on promoting and strengthening the provision of services in the fields of education, health, agriculture, and especially local administrative services. Therefore, it is necessary to increase the ability of the locals to respond to (the people’s) demand for administrative assistance […]
We must continue to sharpen and make the decentralization and de-concentration efforts more effective. (These are the tasks) that we have done for many terms so far […] we have delegated powers to the sub-national level […] the people are happy and we have brought mechanism of administrative assistance close to them, fast and timely. But all this work is not over […] (2) the Royal Government of the seventh legislative term continues to promote and strengthen the existing mechanisms for the transfer or delegation of power to the sub-national level, because these tasks (will be necessary and busy) when (the number) of people is growing. Now we have a population of 17 million, but soon we will reach 20 million […]
(3) Deploy services to respond to this need and progress, not only (to) be present at the grassroots, but to have the right to address (people’s requests and public service work). We all know that those who know the facts (of what is happening at the grassroot level) are the local officials […] they can address issues in a timely manner. There are forces at disposal at the grassroots level, but without sufficient authority to lead, it will be difficult […] in combating the Covid-19, the effectiveness of the delegation or transfer of rights/power to the grassroots authority has clearly shown. The sub-national level plays an important role. We have the capital and provincial level, now we have delegated to the districts and cities and forward some works to the communes […]
Even if we are going to digitalize certain public service functions in the future […] the technology platform is not set up to reverse the flow. It is not for the ministries and institutions to take back the right (to resolution) […] (4) Modernization is to serve as a way to promote decentralization, not to hinder (this chain of work) […]
Effort must made to arrange for (5) a single and effective commander […] we have every force at disposal at the local and provincial levels […] except in Phnom Penh, where we do not have a municipal military. As for provinces, we have provincial military operation areas, provincial police, provincial military police […] to move services to the people, and to have the ability and capability to grasp (situation and request) […]
(6) Promoting and sharpening the decentralization and de-concentration reform efforts […] what has not yet been done, we try to fulfil it. Of course, we cannot say that it is perfect, and in particular we cannot expect that once the national public function service is transferred, we expected immediately the sub-national level (able to take over). It needs to have a phase […] this transfer takes time, needs clear procedures so as the service/function will not be interrupted […]
(7) Think about increasing/improving capacity of the local authority. If we increase provision of rights, responsibility, and capacity in performing tasks too fast and the basic competencies, procedures, labor standards and officials are not able to adapt, there may be gaps. It makes it harder […] we have carried out these tasks many terms already. Therefore, we are confident that we will make further progress […]
There are still some works to be done to clarify the rights and obligations (among concerned institutions and/or and different level authorities), as well as some procedures, therefore (8) the local authorities need to have three assistances – first, empowerment (given right); second, provision of ability, and third, support to increase capacity. The national-level administration will continue to assist in this work. As for the provision of rights, the national-level administration already handed over the sword to them. In the past, we handed over the sword to the provincial capital administration. Now we do it to the city. In certain cases, we do it to the communes […]
(9) Entitlement to additional rights, access to additional capabilities, access to additional assistance comes with additional responsibility conditions […] once they have access to obligations and to services, while more local needs are required, the sub-national administrations must strengthen themselves, standards, structure, internal working system of the province, etc. Develop mechanisms, principles, standards, procedures and procedures for providing services that are modern, fast, transparent and equitable, and strengthen the cleanliness and responsibilities of sub-national administrations […]
The point about promoting modernization […] is to examine the possibilities in strengthening IT system in our e-government direction […] I would like to emphasize that (10) the establishment of a platform of digital technology is not for taking back thr right (of local public function and services) to the Ministry […] these technologies are made to serve our policy towards decentralization and de-concentration. We deliver (public) services to the grassroots […] technology is a tool to serve this political direction […] the Ministry of Posts has conducted pilot testing in Takeo […] in some districts so that people can have access to district information service […] technology is up to date and in the future, and we have to go (in that direction) […]
(11) We must have the infrastructure first and ready […] should the government wait until all our people (have access to or know how to) use it to start preparing the technology infrastructure, or do we have to prepare first and let the people start using it from a small number to a wide range. We have to have the infrastructure up and running and be ready. Now our internet system covers almost the whole country. This digitalization process is modern and easier, reducing costs and time and helping serve the people better […]
[…] Strengthen the One Window Service Office (OWSO) mechanism to be more effective by clearly defining the transfer and delegation of rights from the ministries to the sub-national level authorities […] some ministries and institutions are still unclear. Please expedite the decision to promote full time work, and establish the habit of giving rights and habits in ownership […] the appointment of officials is important, especially the head of sub-national units because (12) the role as the head of the institution, the leadership is very important. It is the center of internal unity, and sets the direction of some works and makes final decision at the grassroots level […]
There must be (13) clear evaluation mechanisms to avoid various interventions to prepare the right people to target, based on meritocracy, will and achievements in serving the people, whether in education, in health, civil administration in all fields […] if you hold the steering wheel, you orient where to turn, and if the operator is inactive or unclear, we will have a hard time. If the base is clogged, the top will not be any different […] then it must be firm at the bottom so that the top is too […]
Starting from (14) the appointment of officials as chairperson and/or the leadership position of the vice presidents or deputy directors, we are to pay attention to provide opportunities for female candidates to help promote gender equality in the leadership […]
Regarding (15) financial management, it is to strengthen the management of state assets and use state assets well within its jurisdiction, promote accountability and ownership in the performance of functions and effective, transparent and accountable use of financial resources transferred from ministries, national institutions […] though we have less money, should we target the right place, it can be more productive. However, with a lot of money, should we put in the wrong place, it is ineffective […] we also have to prepare officials to use resources on right targets […] what is the pillar must be strengthened first and the all else is the next priority […]
For example, the budget for infrastructure. Do we put in a place where people are facing difficulties or do we take it somewhere else, for instance, so the province has the best gardens? Which is more important? We must spend on the foundation that the people need. We should not invest money to beautify the garden […] when the communes lacked roads […] we will invest in things that will serve the activities (and respond to) first, the needs of the people daily, and second, the need to serve local and provincial economy […]
(16) Taking ownership in problem solving. Please grasp all the problems that occur in your jurisdiction and try to solve them so that they do not reach (the PM residence in) Takhmao […] try to connect and inform the people. Sometimes the matters were brought all the way up, and we have sent them back to the province to solve (and there were no news) […] please assign someone to be responsible to communicating with the people and inform them what happens/have been done to their cases […]
Hold on to all the problems that take ownership to solve accordingly, and do not wait for the order. This decentralization is devolution, which is granting the right to settle not only the issue of disputes, but also the issue of providing other administrative services, […] do not wait for instruction […] if all 25 provincial capitals are not resolving the cases and brought them all to concentrate at the Ministries, nothing could be done in timely manner, there will be congestion right there […]
The solution is to do your best not to wait for orders. (17) Again, the Ministries/Institutions that do not have clear instructions on the right must separate between national and sub-national institutions in order to increase efficiency and give him the right to practice problem solving […]
(18) Make efforts to develop the province, including attracting investment in the province through the capital-provincial investment sub-committee. Many provinces have been active in taking partnerships with foreign partners, domestic partners in development […] where (there are challenges, please) cooperate with national institutions. Going forward, we will examine the possibility of increasing the rights and capabilities of the provincial capital to attract and decide on certain investment matters […]
As of present, we allow right to decide on any project of 5 million USD to the province […] but we must to ensure that the house is clean. That taking the right (to decide on those matters,) one must be competent, and with being competent, one is ready to exercise this right. We work to prepare and strengthen the house below. The national government has a duty to delegate actions to the grassroots – to strengthen capacity and readiness (to attract investment) so that rights can be continuously transferred […]
Days ago, in Kampong Thom, we accidentally appointed a former criminal who had a history of robbery and imprisonment […] sometimes it is because we (do not have enough) information (to make decisions). Let us take a closer look […] our goal is to strengthen the procedure. We recognize that a person with (good) history is given the role of serving the people […] there are many people wanting the job. We select those who have the right conditions […] though we cannot guarantee perfection, we must make sure that if there is a gap, if the implementation has problems, we need to review, evaluate, ameliorate […]./.