Thursday, October 10, 2019

សមត្ថកិច្ចចាប់ខ្លួនសកម្មជនអតីតបក្សសង្គ្រោះជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

កំពង់ស្ពឺ៖ កម្លាំងនគរបាល បានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឈ្មោះ ឈឹម ម៉ារ៉ាឌី នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ១០១៩នេះ ពាក់ព័ន្ធក្នុងបទល្មើស «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានចាប់ខ្លួននៅស្រុកភ្នំស្រួច ហើយនៅពេលនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ ទើបបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់តាមនីតិវិធី។
បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានលោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ និងទោស ដែលមានចែងក្នុងមាត្រា២៩ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងដីកាដដែលនេះបានឱ្យដឹងថា ត្រូវនាំខ្លួនជនត្រូវចោទខាងលើមកបង្ហាញខ្លួននៅមុខចៅក្រមស៊ើបសួរ ក្នុងកំឡុងពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទទួលដីកានេះ៕



សមត្ថកិច្ចចាប់ខ្លួនជនល្មើស ២នាក់ ពីបទជាប់ពាក់ព័ន្ធការចូលរួមគំនិតធ្វើរដ្ឋប្រហារតាមទណ្ឌិតសម រង្ស៉ី

កំពង់ចាម៖ អតីតសមាជិកក្រុមប្រឹក្សាស្រុកដែលជាអតីតគណបក្សសង្គ្រោះជាតិចំនួន ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប្រមូលផ្ដុំ ដើម្បីផ្សព្វផ្សាយផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាំជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាព ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី។
សមត្ថកិច្ចចាប់ខ្លួន បាននៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ទី១៖ឈ្មោះ អន សាវេន និងទី២៖ឈ្មោះ លី គឹមហ៊ាង។
មន្ត្រីមានសមត្ថកិច្ច បានបញ្ជាក់ទៀតថា អ្នកទាំងពីរនាក់នេះ ត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យចូលខ្លួន ដោយចោទថា បានប្រព្រឹត្តបទល្មើស «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៥៣ និងមាត្រ ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រទេសជាច្រើនត្រូវបានដួលរំលំក្រោយពេលម្ចាស់ជំនួយត្រូវបានកាត់ផ្តាច់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ ឬនៅក្នុងតំបន់អាស៊ី ទាំងមូលមានតែប្រទេសកម្ពុជា មួយតែប៉ុណ្ណោះដែលបរទេសមកជួយទ្រទ្រងទាំងសេដ្ឋកិច្ច និងកងទ័ព ហើយនៅពេលប្រទេសទាំងនោះដកជំនួយយកទៅវិញរដ្ឋបាលកម្ពុជាគឺនៅស្ថិតស្ថេរភាពដដែល ដោយអត់មានរង្គោះរង្គើរនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីបណ្តាប្រទេសនានា ឬរដ្ឋាភិបាលមួយចំនួនដែលបានដួលរលំបន្ទាប់ពីបរទេសដកជំនួយទៅវិញដូចជា៖ រដ្ឋាភិបាលរបបលន់ នល់ ត្រូវដួលរលំ បន្ទាប់ពីសហរដ្ឋអាមេរិកដកទៅវិញ វៀតណាមខាងត្បូងត្រូវដួលរលំក្រោយអាមេរិកដកទៅវិញជាដើម។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា មិនអាចអធិបតេយ្យជាតិទៅដោះដូរយកជំនួយជាដាច់ខាត នេះជាគោលជំហរដ៏រឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី គោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ៕






អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក របស់គណបក្សប្រឆាំងបានចូលសារភាពកំហុស (Video)

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ចេញផ្សាយនូវការសារភាពកំហុសរបស់ឈ្មោះ សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការសារភាពនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩។
គួរបញ្ជាក់ផងដែរថា លោកស្រី សេង សុខន បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ២៤សេ ភូមិទ្រុង សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ ដែលជាអតីត ចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក (ជាជន សង្ស័យម្នាក់ ក្នុង ចំណោម០៥នាក់ ដែលត្រូវតុលាការ បានចេញ ដីកា បង្គាប់ ឱ្យនាំខ្លួនពីបទ រួមគំនិតក្បត់) បានចូលមកសារ ភាពកំហុស របស់ខ្លួនចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងបានបកអាក្រាតអំពីអំពើក្បត់ជាតិ របស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី៕
សូមទស្សនាវីដេអូនៃការសារភាពដូចខាងក្រោម៖