Thursday, July 21, 2022

មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា


(ភ្នំពេញ)៖ មីយ៉ាន់ម៉ា បានសម្រេចមិនបញ្ជូនតំណាង មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅចុងខែកក្កដានេះទេ។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) ។


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។


បើតាមលោក ប្រាក់ សុខុន, ទោះបីជាមីយ៉ាន់ម៉ា បោះបង់សិទ្ធិក្នុងការមកប្រជុំទាំងនេះ ក៏ដោយក៏មិនបាត់កៅអីនៅអាស៊ាននោះដែរ។ លោកបានថ្លែងទៀតថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនបោះបង់ក្នុងការរកដំណោះស្រាយជូនមីយ៉ាន់ម៉ា និងព្យាយាមត្រួសត្រាយផ្លូវ ដើម្បីនាំប្រទេសនេះមកកាន់អាស៊ានវិញ។


លោក ប្រាក់ សុខុន បានបញ្ជាក់ទៀតថា «ចម្លើយរបស់មីយ៉ាន់ម៉ា នៅតែដូចមុនដដែល។ អ្នកតំណាងមិនមែនកម្រិតនយោបាយ មិនអាចត្រូវបានតែងតាំង ឲ្យមកចូលរួមកិច្ចប្រជុំទាំងនោះបានទេ។ ទោះបីជាយ៉ាងនេះក្តី កៅអីរបស់មីយ៉ាន់ម៉ា នៅអាស៊ាននៅតែរក្សាដដែល»។


សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក ប្រាក់ សុខុន បានពន្យល់ថា ការសម្រេចមិនអញ្ជើញប្រមុខការទូតមីយ៉ាន់ម៉ា មកចូលរួមប្រជុំនោះ ធ្វើឡើងតាមការឯកភាពជាឯកច្ឆន្ទរបស់សមាជិកអាស៊ានទាំង៩ ដែលយល់ឃើញថា មិនទាន់មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដែលឲ្យមីយ៉ាន់ម៉ាអនុវត្តកន្លងមក។


បើតាមលោក ប្រាក់ សុខុន, អាស៊ានទាំង ៩ប្រទេស បានឯកភាពគ្នាថា ដរាបណាដែលមិនទាន់មានវឌ្ឍនភាពគ្រប់គ្រាន់នៅមីយ៉ាន់ម៉ា ដរាបនោះការចូលរួមរបស់មីយ៉ាន់ម៉ា គឺស្ថិតត្រឹមតែជាតំណាងមិនមែនរដ្ឋាភិបាល។


កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖


ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។


ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។


ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។


ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។


ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។


លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ទោះបីជាមីយ៉ាន់ម៉ាមិនចាត់តំណាង ទាំងមិនមែនកម្រិតនយោបាយ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប៉ុន្តែសម្រាប់កិច្ចប្រជុំថ្នាក់អគ្គនាយក និងថ្នាក់ឧត្តមមន្ត្រី គឺមីយ៉ាន់ម៉ានឹងមកចូលរួម។ សម្រាប់ការចូលរួមកិច្ចប្រជុំកម្រិតថ្នាក់អគ្គនាយក និងថ្នាក់ឧត្តមមន្ត្រីនេះដែរ ខាងមីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីឋានៈនៃអ្នកចូលរួមឡើយ។


លោក លុយ ដាវីត បានបន្ថែមថា យោងតាមកម្មវិធី នៅថ្ងៃទី៣០ និង ៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក (Drafting Session) ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នឹងចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា។


លោក លុយ ដាវីត ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ផងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងនឹងការចូលរួមរបស់មីយ៉ាន់ម៉ា គឺរដ្ឋមន្ត្រី (ការបរទេស) របស់គាត់អត់ចូលរួមទេ គាត់ក៏អត់ចាត់តំណែង មិនមែននយោបាយចូលរួមដែរ។ ប៉ុន្តែក្រុមការងារគាត់សម្រាប់កិច្ចប្រជុំព្រាងថ្នាក់អគ្គនាយក យើងមិនដឹងថា គាត់ចាត់នរណាចូលរួមទេ។ ជាធម្មតាក្នុងយន្តការអាស៊ាន មុននឹងដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស គឺគេមានកិច្ចប្រជុំថ្នាក់ក្រោមទៀត ដូចជាថ្នាក់អគ្គនាយក (Drafting Session) និងថ្នាក់ឧត្តមមន្ត្រី ហើយមីយ៉ាន់ម៉ាចូលរួម ប៉ុន្តែយើងមិនដឹងថា គាត់នឹងបញ្ជូនគណៈប្រតិភូថ្នាក់ក្រោមមកចូលរួម ឬគាត់ចាត់តំណាងស្ថានទូតចូលរួម ក៏យើងអត់ទាន់ដឹងដែរ ព្រោះគេមិនទាន់បញ្ជាក់ទេ»។


សូមជម្រាបថា កាលពីកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នារាជធានីភ្នំពេញ មីយ៉ាន់ម៉ាក៏មិនបានចាត់តំណាងឲ្យមកចូលរួមប្រជុំដែរ ប៉ុន្តែបានចូលស្តាប់តាមតំណរភ្ជាប់មួយ (Link) ៕

ទស្សនៈមិត្តអ្នកអាន៖ «ទីបំផុត បាតុកម្មក្លាយជាអាជីវកម្ម»


បន្ទាប់ពីបានដឹកនាំបាតុកម្មខុសច្បាប់អស់ជាច្រើនខែដោយមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារ ឥឡូវដល់ពេលដែលសកម្មនយោបាយឈ្មោះ ឈឹម ស៊ីថរ និងជាមេដឹកនាំសហជីពអស់សុពលភាព រួមទាំងគូកនមួយចំនួនបានចេញក្បាច់ប្រកាសរៃអង្គាសប្រាក់វិញម្តង។ 

ឈឹម ស៊ីថរ និងវ៉ន ពៅ បានចេញសារអំពាវនាវឲ្យមហាជនជួយបរិច្ចាគថវិកាមួយដុល្លារក្រោម លេសថា ដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ សេចក្តីអំពាវនាវរបស់ឈឹម ស៊ីថរ និងគូកនគឺជាសម្រែកដែលបង្កប់ ដោយភាពពិសពុលច្រើនប្រការ៖

ទី១៖ ឈឹម ស៊ីថរ និងគូកន កំពុងប្រែក្លាយបាតុកម្មទៅជាអាជីវកម្ម ដោយយកគំរូតាមគ្រូជោគជ័យដែលធ្លាប់ផ្តល់មតិយោបល់ឲ្យតារាសិល្បៈមួយរូបសម្រក់ទឹកភ្នែកដើម្បីសុំក្តីអាណិតអាសូរពីមហាជនតាមរយៈការ

បរិច្ចាគថវិកាម្នាក់ ១ដុល្លារ។ ទោះបីជាក្បាច់នេះធ្លាប់ទទួលរងនូវការរិះគន់ពីមហាជនយ៉ាងខ្លាំងក៏ដោយ ក៏ឥឡូវនេះ ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពបានចម្លងយកក្បាច់នេះមកប្រើដើម្បីរៃអង្គាសប្រាក់ម្នាក់១ដុល្លារក្រោមលេសដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ ប៉ុន្តែ ពួកគេបានភ្លេចចោទសួរខ្លួនឯងថា តើយុត្តិធម៌សង្គមអ្វី និងសេរីភាពសហជីពអ្វី បើបុគ្គលិកណាហ្គាវើលដ៏ដែលគេបញ្ឈប់ពីការងារដោយសារវិបត្តិនៃរោគរាតត្បាតសកល កូវីដ~១៩ ត្រូវបានក្រុមហ៊ុនផ្តល់សំណងគ្រប់បែបយ៉ាងតាមច្បាប់ការងារ និងត្រូវបានក្រសួងការងារធានាជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀតនោះ។ 

យើងអាចនិយាយបានថា សម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះ លុយក៏បាន ការងារក៏មានធ្វើ។ តើអ្វីទៅជាយុត្តិធម៌សង្គម និងសេរីភាពសហជីពដែលសកម្មជននយោបាយទាំងនេះចង់និយាយ?

ទី២៖ សម្រែកអំពាវនាវ របស់ឈឹម ស៊ីថរ និង វ៉ន ពៅ បានធ្វើឡើងខណៈដែលអ្នកដើរតាមមានចំនួនកាន់តែតិចទៅៗ ដោយសារតែអតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនឡើងៗ បានយល់អំពីល្បិចកលនិងរបៀប

វារៈនយោបាយរបស់ឈឹម ស៊ីថរ និងគូកន ហើយពួកគេបានសម្រេចចិត្តជាបន្តបន្ទាប់ឈប់ដើរតាមសកម្មជន នយោបាយជ្រកក្រោមស្លាកសហជីពតទៅទៀត ហើយងាកមកទទួល យកដំណោះស្រាយតាមច្បាប់ការងារវិញ ដើម្បីទទួលបានសំណងផងនិងទទួលបានការងារថ្មីសម្រាប់ចិញ្ចឹមគ្រួសារផង។ ដូច្នេះ នៅពេលដែលដឹងខ្លួនថា សកម្មភាពរបស់ខ្លួនកាន់តែឯកោឡើងៗ ឈឹម ស៊ីថរ ក៏ឆ្លេឆ្លាស្រែករកជំនួយពីសហជីពផ្សេងដែលជាខ្សែបណ្តាញរបស់ខ្លួនឲ្យចូលជួយបំពងសំឡេង។ ប៉ុន្តែ វាជាសំឡេងដែលគ្មាននរណាចង់ស្តាប់នោះឡើយ ពីព្រោះល្បិចកលដដែលៗទាំងនេះត្រូវបានគេស្គាល់ឡើងជ្រិញអស់ទៅហើយ។

ទី៣៖ សម្រែកអំពាវនាវ របស់ ឈឹម ស៊ីថរ និង វ៉ន ពៅ គឺជាចេតនាអូសបន្លាយការអុកឡុកសភាពការណ៍ក្រោមរបៀបវារៈ នយោបាយដើម្បីបង្វែរសភាពការណ៍ឲ្យគេមើលឃើញថា មានបញ្ហាអយុត្តិធម៌ និងការបំបិទសេរីភាពសហជីព។ ប៉ុន្តែ មហាជនទូទៅ ជាពិសេសបុគ្គលិកកម្មករ និយោជិតដែលធ្លាប់ រឺកំពុងបំរើការនៅក្នុងវិស័យឯកជនយល់និងដឹងយ៉ាងច្បាស់ថា គឺគ្មានអ្វីជាភាពអយុត្តិធម៌ ឬខុសច្បាប់ការងារនោះឡើយនៅពេលដែលម្ចាស់ក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងាររបស់បុគ្គលិកណាម្នាក់ដោយផ្តល់សំណងតាមច្បាប់

ការងារទាំងស្រុងនោះ។ ផ្ទុយទៅវិញ អ្នកដែលឡាំប៉ាមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារទៅវិញទេ ដែលជាអ្នកបំពានច្បាប់ការងារនោះ។ 

ទី៤៖ នេះគឺជាយុទ្ធនាការដើម្បីបង្ខូចឈ្មោះអាជ្ញាធរ និងរដ្ឋាភិបាលតាមរយៈការការភូតកុហក បំប៉ោង និងបំភ្លៃព័ត៌មានថា មាន អំពើហិង្សាទៅលើបាតុករ។ តាមពិតសមត្ថកិច្ចគ្រាន់តែអញ្ជើញពួកគេឡើងឡានដើម្បីដឹកពួកគាត់ទៅទីលានប្រជាធិបតេយ្យដែលជាកន្លែងតវ៉ាស្របច្បាប់។ ប៉ុន្តែពួកគេ រឹងរូសមិនព្រមឡើងឡានតាមសម្រួល ហើយត្រូវអាជ្ញាធររុញឱ្យឡើងឡាន។ ហើយជាទម្លាប់ ក្រុមនេះតែងតែប្រើល្បិចតដៃជាមួយសមត្ថកិច្ចដើម្បីឲ្យមានការប៉ះទង្គិចគ្នា ហើយក្រុមរបស់គេក៏ថតយកទៅបង្ហោះចោទថា សមត្ថកិច្ចប្រើហិង្សា។

សរុបមកវិញ អ្វីដែល ឈឹម ស៊ីថរ និងគូកនមួយក្តាប់តូចបាននិងកំពុងធ្វើ គឺជាសកម្មភាពបំពានច្បាប់ការងារទាំងស្រុង, បំពានទៅលើសិទ្ធិនយោជកផង និងបំពានទៅលើអាជ្ញាធរមានសមត្ថកិច្ចផង។ សំណាងហើយដែល 

ក្រសួងការងារនិងសមត្ថកិច្ចកម្ពុជានៅតែបង្ហាញភាពអត់ធ្មត់ ដែលរហូតមកទល់ពេលនេះ មិនទាន់បានចាត់វិធានការអ្វីប្រឆាំងនឹងក្រុមនេះនៅឡើយ។ 

ទោះបីយ៉ាងណាគេសង្ឃឹមថា ការអត់ធ្មត់ទំនងជាមានព្រំដែន។ ដូច្នេះ គួរដល់ពេលហើយដែលសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពទាំងឡាយបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ 

ប្រជាពលរដ្ឋខ្មែរពិតជាធុញទ្រាន់នឹងសកម្មភាពអនាធិបតេយ្យទាំងនេះយ៉ាងខ្លាំងណាស់។

ការរៃអង្គាសប្រាក់របស់ក្រុម ឈឹម ស៊ីថរ និងគូកនទំនងជាវិធីសាស្ត្រចុងក្រោយក្នុងការប្រែក្លាយបាតុកម្ម

ទៅជាអាជីវកម្ម នៅមុនពេលដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងអស់ដកខ្លួនចេញពីការតវ៉ាហើយងាកទៅទទួលយកដំណោះស្រាយតាមច្បាប់ការងារវិញ។ ឈឹម ស៊ីថរ គិតថា យ៉ាងហោចណាស់មុននឹងសកម្មភាពនេះបញ្ចប់ទៅ ខ្លួននិងគូកនក៍អាចបានទទួលផលចំណេញ ពីអាជីវកម្មទៅលើបាតុកម្មនេះមួយចំនួនដែរតាមរយៈការបរិច្ចាគពីសំណាក់អ្នកដែលមិនទាន់យល់អំពីល្បិចកលរបស់ក្រុមនេះ។ 

ល្បិចបែបនេះគឺពិតជាការថតចម្លងនិងដើរ តាមក្បួនបោករបស់មេឧទ្ទាមជ្រុលនិយមក្រៅច្បាប់ដែលកំពុង




Keynote Address by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, at the ISEAS-Yusof Ishak Institute’s Special Discussion on the “Update on ASEAN’s Efforts in Myanmar”, 21 July 2022

 


Keynote Address by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, at the ISEAS-Yusof Ishak Institute’s Special Discussion on the “Update on ASEAN’s Efforts in Myanmar”, 21 July 2022



ថ្ងៃនេះជាគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ព, នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនអាវុធហត្ថថា «ខ្ញុំម្នាក់ឯងមិនអាចកសាងកេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃសម្រាប់កងរាជអាវុធហត្ថ និងកិច្ចការធំតូចជាច្រើនបានឡើយ បើគ្មានការចូលរួមពីបងប្អូន»

(FN-ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជាគម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ការកាន់តំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំស្ថាប័នកងកម្លាំងមួយនេះមានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាសេនាធិការ ដ៏រឹងមាំមួយរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលលើកិច្ចការងាររក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសបានចូលរួមទប់ស្កាត់ និងការបង្ក្រាបចលនាខុសច្បាប់ផ្សេងៗដែលប៉ុនប៉ងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

ក្រៅពីនេះកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចូលរួមការងារបង្ក្រាបបទល្មើសជាច្រើននៅក្នុងសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់រូបភាពដែលកើតមានឡើង។ សម្រាប់កងកម្លាំងអាវុធហត្ថទាំងអស់ នាយឧត្តមសេនីយ៍ សៅ សុខា មានទិសស្លោកជាត្រីវិស័យបង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖

*ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ

*ទី២៖ ចំពោះប្រជាត្រូវតែបម្រើ

*ទី៣៖ ចំពោះច្បាប់ត្រូវតែគោរព

*ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។

ក្នុងឱកាសគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ពរបស់យុវជនកំព្រា សៅ សុខា (២១ កក្កដា ១៩៧៨-២១ កក្កដា ២០២២) កូនចៅជាយោធិន នៃកងរាជអាវុធហត្ថគ្រប់ថ្នាក់ បានកោតសរសើរនូវវីរភាពអង់អាចក្លាហាន ឆន្ទៈមោះមុត សេចក្តីស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងភាពដឹកនាំដ៏ឈ្លាសវៃ មានគុណធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ កសាងកងរាជអាវុធហត្ថរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ចាប់ពីការហូប ការស្លៀកពាក់ ស្នាក់នៅ កន្លែងធ្វើការ អប់រំបណ្ដុះបណ្ដាលធនធានមនុស្ស បំពាក់មធ្យោបាយ យុទ្ធោបករណ៍ និងការងារទំនាក់ទំនង ជួយសង្គម ។ល។

ក្រោយពីទទួលបានសាររបស់កូនចៅក្រោមឱវាទតាមប្រព័ន្ធទំនាក់ទំនងនានា នាយឧត្តមសេនីយ៍ បានឆ្លើយតបដូចខាងក្រោម៖

ជាបឋមខ្ញុំថ្លែងនូវពាក្យថា «អរគុណ» នូវការលើកទឹកចិត្តខ្ញុំ ខ្ញុំរីករាយទទួលដោយស្មោះសបំផុត។ ប៉ុន្តែខ្ញុំម្នាក់ឯងមិនអាចកសាងកេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃសម្រាប់កងរាជអាវុធហត្ថ និងកិច្ចការធំតូចជាច្រើនបានឡើយ បើគ្មានបងប្អូនដែលមានមនសិការ ស្រឡាញ់ គាំទ្រចូលរួម។ ឆ្លៀតឱកាសនេះខ្ញុំសូមចែករំលែកពាក្យពេចន៍សរសើរលើកទឹកចិត្តខ្ញុំ ជូនទៅបងប្អូនទាំងអស់គ្នាម្នាក់បន្តិចៗស្មើៗគ្នា ពិសេសសូមគ្រប់គ្នាព្រមទាំងក្រុមគ្រួសារប្រកបតែនិងសុខភាពល្អកម្លាំងមាំមួនជន្មាយុវែង ចម្រុងចម្រើនការប្រកបមុខរបប ជោគជ័យការងារបម្រើរដ្ឋ មានសុភមង្គល និងជួបតែសំណាងល្អជានិច្ច។

នាយឧត្តមសេនីយ៍ បានបន្ដថា យើងរស់នៅ ធ្វើការជាមួយគ្នា ២៩ឆ្នាំហើយ ពិសេស ២៣ឆ្នាំដែលខ្ញុំទទួលខុសត្រូវជាមេបញ្ជាការ ខ្ញុំសូមបងប្អូនមេត្តាយោគយល់ និងអព្យាស្រ័យ នូវរាល់ពាក្យសំដី អាកប្បកិរិយា មាត់ធំ មាត់តូច កាយវិការខ្វះការគោរព ឬទង្វើរទាំងឡាយណាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងប្អូនកើតជាការមិនសប្បាយចិត្ត សូមមេត្តាអនុគ្រោះឲ្យខ្ញុំផង ក្នុងការផ្តល់គុណតម្លៃ នៃការខិតខំជាតួនាទី មុខតំណែង ឋានន្តរស័ក្កិ ឬការទាក់ទងប្រចាំថ្ងៃមិនបានស្មើៗគ្នា។ ខ្ញុំគ្មានគំនិតបក្ខពួកនិយម គ្រួសារនិយម អាត្មានិយម តំបន់និយមនោះទេ តែដូចបងប្អូនដឹងស្រាប់ហើយនំមួយដុំតូចតែអ្នកដែលត្រូវទទួលទានមានគ្នាច្រើន ខ្លះនៅជិត ខ្លះនៅឆ្ងាយ ខ្លះបាន ខ្លះអត់ ខ្ញុំដឹងខ្ញុំយល់ តែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចមាន តែពាក្យអង្វរកសូមមេត្តា យោគយល់ឲ្យខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណ សង្ឃឹម ជឿជាក់លើ បងប្អូនទាំងអស់ នឹងរួមទទួលរែកពន់កិច្ចការតូចធំដែលមានប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិបន្តដើម្បីថែរក្សាតម្លៃ កិត្តិយស កេរ្ត៍ឈ្មោះកងរាជអាវុធហត្ថតទៅមុខទៀត។

ខ្ញុំអស់ឪពុក ម្តាយ បងប្អូន តែខ្ញុំមានបងប្អូនទាំងអស់គ្នារាប់អាន ស្រឡាញ់ គាំទ្រ ចែករំលែក យកអាសាខ្ញុំ ខ្ញុំពិតជាសំណាង។ សូមបងប្អូនគ្រប់រូបមេត្តាទទួល នូវក្តីគោរព ស្រឡាញ់ ដឹងគុណពីខ្ញុំចំពោះបងប្អូនជានិច្ច។

សូមបញ្ជាក់ថា ស្ថាប័នកងរាជអាវុធហត្ថត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ពោលបន្ទាប់ពីការបោះឆ្នោតលើកដំបូង ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ «អ៊ុនតាក់»។ តាមក្រឹត្យចុះថ្ងៃទី១៤ កក្កដា ១៩៩៣ ការបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា នៅក្នុងរចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ។

បន្ទាប់មកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ៧៧ ស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅកងរាជអាវុធហត្ថ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧ បានចែងច្បាស់កំណត់សមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងគម្ពីទី២ មាតិកាទី៤ ជំពូកទី៤។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា យោងទៅតាមឯកសារគតិយុត្តខាងលើ ២៩ឆ្នាំកន្លងផុតទៅ កងរាជអាវុធហត្ថ បានកសាងហេដ្ឋារចនាសម្ពន្ធទាំងរឹងទាំងទន់ផង និងប្រតិបត្តិនូវតួនាទី ភារកិច្ចដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ក្នុងការរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។

តាមរយៈស្នាដៃ និងសមិទ្ធផលទាំងនេះ កងរាជអាវុធហត្ថ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល ពីសាធារណជន និងបានប្រគល់បន្ថែមនូវភារកិច្ច ឲ្យធ្វើការសហការជាមួយក្រសួង ស្ថាប័ននានា យ៉ាងមានប្រសិទ្ធភាព។

ដោយឡែកចន្លោះពេល២ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខួបលើកទី២៨ មិនបានប្រារព្ធពិធីអបអរសាទរនោះទេ ទើបតែឆ្នាំនេះ កម្ពុជាក្រោមការដឹកនាំឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងដោយបានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការណែនាំក្រសួងជំនាញ គឺក្រសួងសុខាភិបាល កម្ពុជាគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ ទើបថ្ងៃនេះយើងមកជួបជុំគ្នា រំលឹកខួបលើកទី២៩ ឡើងវិញ៕








វិភាគអន្តរជាតិ៖ តើ «ប្រជាធិបតេយ្យ» របស់សហរដ្ឋអាមេរិក លែងជាគំរូសម្រាប់ពិភពលោក មែនទេ?

(តូក្យូ)៖ កាលពីជាង៣០ឆ្នាំមុន សហភាពសូវៀតបានដួលរំលំ ដោយសារតែបណ្ដារដ្ឋមួយភាគធំ ដែលស្ថិតក្រោមដែនឥទ្ធិពលរបស់ខ្លួនបាត់បង់ជំនឿចិត្ត និងងាកមក ជឿជាក់ថាការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋតាមបែបលោកខាងលិច គឺល្អប្រសើរជាងរបបកុម្មុយនិស្ដសូវៀត។ នៅពេលនោះ ស្ថាប័ននយោបាយ ដ៏រឹងមាំ និងប្រកបដោយការបើកចំហរបស់សហរដ្ឋអាមេរិក ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមនុស្សរាប់លាននាក់ ដែលប្រាថ្នាចង់រស់នៅក្រោមប្រព័ន្ធនយោបាយ មួយជាទីដែលមេដឹកនាំត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយស្របច្បាប់ សេរី និងយុត្តិធម៌។

ផ្អែកលើហេតុផលជាច្រើន បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ដោយមានប្រភពធនធានធម្មជាតិដ៏មហាសាល, មានសេដ្ឋកិច្ចដ៏រស់រវើក ប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ បច្ចេកវិទ្យាស្ដង់ដារពិភពលោក ព្រមទាំងមានយោធាខ្លាំងក្លាដែលជះឥទ្ធិពលទៅកាន់គ្រប់តំបន់ទាំងអស់នៅលើ ពិភពលោក។ ក៏ប៉ុន្តែ ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបែរជាកំពុងផុយស្រួល និងរងការគំរាមកំហែង ហើយសម្ព័ន្ធមិត្តអាមេរិកបានត្រឹមតែបង្ហាញការខកចិត្ត តែប៉ុណ្ណោះ។

ជាការពិតណាស់ វាមិនមែនជារឿងសាមញ្ញទេ ដែលប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាចមានប្រជាប្រិយភាពអន់បំផុត។ បើតាមការស្ទង់មតិចេញផ្សាយកាលពី ពេលថ្មីៗនេះ ប្រជាជនអាមេរិកមានត្រឹមតែ ៣៩ភាគរយដែលគាំទ្រការដឹកនាំរបស់លោក ចូ បៃដិន ហើយនេះគឺជាអត្រាគាំទ្រទាបជាងលោក ដូណាល់ ត្រាំ ទៅទៀត បើគិតត្រឹមរយៈពេលដឹកនាំប្រទេសដូចគ្នា។ មួយវិញទៀត តាមរយៈអត្រាគាំទ្រដ៏ទាបនេះ លោក បៃដិន ពិបាកនឹងរំពឹងថាគណបក្សប្រជាធិបតេយ្យរបស់លោកអាចនឹង ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែអតិផរណា ការកើនឡើងនៃឧក្រិដ្ឋកម្ម និងភាពចលាចល នៅឯតំបន់ព្រំដែនរវាងអាមេរិក និងម៉ិកសិកជាដើម។

តែនេះគ្រាន់តែជាបញ្ហាបន្ទាប់ផ្សំប៉ុណ្ណោះ ដ្បិតបញ្ហាធំគឺស្ថិតនៅត្រង់ដំបៅផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកខ្លួនឯង។ មានព្រឹត្តិការណ៍ធំៗចំនួន២ ក្នុងនោះរួមមានសំណុំរឿង លោក ដូណាល់ ត្រាំ និងការលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក ដែលបាន និងកំពុងធ្វើឱ្យនយោបាយអាមេរិកបែកបាក់ បំផ្លាញសុចរិតភាពនៃស្ថាប័ននយោបាយ និងបង្កឱ្យមានការខឹងសម្បារនៅទូទាំងសហរដ្ឋអាមេរិក ហើយដែលនេះនាំឱ្យមានការភ័យខ្លាចថាជម្លោះ ឬចលាចលកាន់ខិតជិតមកដល់។ កាលពីប៉ុន្មានសប្ដាហ៍មុន គណៈកម្មាធិការមួយនៃសភាតំណាងរាស្ត្រអាមេរិក ដែលទទួលស៊ើបអង្កេតលើកុបកម្មដ៏ហិង្សានៅឯវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានបង្ហាញ ភស្ដុតាងដែលអាចបញ្ជាក់ថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកញុះញង់ឱ្យក្រុមអ្នកគាំទ្ររូបលោកសម្រុកចូល និងវាយប្រហារលើវិមានកាពីតូល ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន។

ជាងនេះទៅទៀត ភស្តុតាងក៏បានបង្ហាញដែរថាលោក ត្រាំ មិនត្រឹមតែចង់សម្រេចបំណងដោយចោទថាការបោះឆ្នោតត្រូវបានលួចបន្លំប៉ុណ្ណោះទេ ពោលគឺលោកក៏បាន ព្យាយាមសម្រេចបំណងដោយប្រើកម្លាំងបាយផងដែរ។ តែទោះជាបែបនេះក្ដី គ្មានមនុស្សណាម្នាក់ក្នុងទីក្រុងវ៉ាស៊ីនតោនមានជំនឿចិត្តថាលោក ដូណាល់ ត្រាំ និងមនុស្ស ជំនិតមួយចំនួនរបស់លោកនឹងត្រូវបាននាំខ្លួនឡើងតុលាការ ឬក៏ទទួលខុសត្រូវនៅចំពោះមុខច្បាប់ឡើយ។ ផ្ទុយទៅវិញ ការស្ទង់មតិបែរជាបង្ហាញថាលោក ត្រាំ នៅតែមាន ឥទ្ធិពលធំនៅក្នុងគណបក្សសាធារណរដ្ឋ ហើយអាចនឹងជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីទៀតផងសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខ ប្រសិនបើ លោកសម្រេចចិត្តចូលរួមប្រកួតប្រជែង។

ម្លោះហើយថាតើប្រជាជនអាមេរិកាំងអាចរំពឹងបានទេថា ប្រជាជនដទៃនៅជុំវិញពិភពលោកនឹងនៅតែមានជំនឿលើប្រជាធិបតេយ្យអាមេរិក នៅពេលដែល ៧០ភាគរយ នៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋមិនទទួលស្គាល់លោក ចូ បៃដិនជាប្រធានាធិបតីស្របច្បាប់ ហើយភាគច្រើនក្នុងចំណោមពួកគេថែមទាំងនិយាយថាត្រៀមខ្លួន ជាស្រេចដើម្បីបោះឆ្នោតគាំទ្រមនុស្សម្នាក់ដូចជាលោក ត្រាំ ដែលញុះញង់ឱ្យមានកុបកម្ម និងអំពើហិង្សានៅតាមកញ្ចក់ទូរទស្សន៍ទៅវិញ?

ដូច្នេះ វាមានហេតុផលត្រឹមត្រូវជាច្រើននៅពីក្រោយការភ័យខ្លាចថាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ អាចនឹងបង្កឱ្យមានអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក ហើយ ប្រជាជនអាមេរិកមួយភាគធំ នឹងច្រានចោលភាពស្របច្បាប់នៃការបោះឆ្នោត មិនថាបេក្ខជនរូបណាឈ្នះនៅក្នុងការបោះឆ្នោតនេះនោះទេ។ ពោលគឺប្រសិនបើលោក ត្រាំ សម្រេចចិត្តចូលរួមប្រកួតប្រជែង ហើយលោកទទួលបរាជ័យ ឬក៏បេក្ខជនដែលគាំទ្រដោយលោក ត្រាំទទួលបរាជ័យ នោះច្បាស់ណាស់ក្រុមអ្នកស្មោះស័្មគ្រ និងគាំទ្រ លោក ត្រាំ នឹងស្រែកតវ៉ាថាការបោះឆ្នោតត្រូវបានលួចបន្លំ ខណៈក្រុមមន្ត្រីគាំទ្រលោក ត្រាំ នៅតាមរដ្ឋនីមួយៗអាចនឹងបដិសេធទទួលស្គាល់ ឬអាចព្យាយាម រកមធ្យោបាយកែប្រែលទ្ធផលបោះឆ្នោត។

ដោយឡែក ប្រសិនបើលោក ត្រាំ ឬបេក្ខជនគាំទ្រដោយលោក ត្រាំ ទទួលបានជ័យជម្នះវិញ នោះក្រុមមនុស្សដែលស្អប់លោក ត្រាំ អាចនឹងនាំគ្នាតវ៉ាប្រឆាំងនឹងលទ្ធផល បោះឆ្នោត ដោយចោទថាការបោះឆ្នោតត្រូវបានលួចបន្លំ។ ក្នុងន័យនេះ ទោះជាលោក ត្រាំ ឬលោក បៃដិន មិនមែនជាបេក្ខជនប្រធានាធិបតីក៏ដោយ ក៏អាមេរិកនឹងនៅតែ ប្រឈមមុខនឹងបញ្ហាភាពស្របច្បាប់នៃការបោះឆ្នោតដដែល។

ចំណែកឯ ព្រឹត្តិការណ៍ធំមួយទៀត នោះគឺ «ការលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក» ពីសំណាក់តុលាការកំពូលអាមេរិក។ ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ បាន នាំឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងទាំងពីប្រជាជនអាមេរិក ព្រមទាំងពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិក ហើយប្រជាជនអាមេរិកដល់ទៅ ២ភាគ៣ ត្រូវបានគេរាយការណ៍ថាបានជំទាស់នឹងការសម្រេចចិត្តរបស់តុលាការកំពូល។ កាន់តែសំខាន់ជាងនេះទៅទៀត ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកបានបង្កភាព រង្គោះរង្គើរខាងនយោបាយ ដែលអាចនឹងនាំឱ្យមានការបែកបាក់គ្នានៅទូទាំងសហរដ្ឋអាមេរិក។ ការស្ទង់មតិបានបង្ហាញថាការសម្រេចចិត្តនេះអាចនឹងបំផ្លាញសុចរិតភាព នៃតុលាការកំពូលអាមេរិក ក្នុងនាមជាស្ថាប័នមួយដែលធ្លាប់តែទទួលបានការគាំទ្រពីប្រជាជនអាមេរិក ខ្លាំងជាងប្រធានាធិបតី ឬសភាទៅទៀត ហើយមិនតែប៉ុណ្ណោះវា ក៏អាចនឹងបង្កឱ្យមានអំពើហិង្សាផងដែរ។

តួយ៉ាង កាលពីខែមិថុនាកន្លងទៅ បុរសម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ពីបទព្យាយាមសម្លាប់ចៅក្រមតុលាការកំពូលអាមេរិក លោក ប្រេត កាវ៉ាន់ណាស់ (Brett Kavanaugh)។ ក្រុមរដ្ឋអាជ្ញាបានឱ្យដឹងថា បុរសរូបនេះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រី អាមេរិក ហើយរូបគេបារម្ភខ្លាចថាលោក កាវ៉ាន់ណាស់ អាចនឹងបន្ធូបន្ថយច្បាប់គ្រប់គ្រងកាំភ្លើង។

មែនទែនទៅ សំណុំរឿងកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វាបានបង្ហាញរួចទៅហើយពីហានិភ័យថាការចោទសួរពីភាពស្របច្បាប់នៃស្ថាប័ននយោបាយ នឹងបង្ក ទៅជាអំពើហិង្សា។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានព្រមានឱ្យមន្ត្រីប៉ូលិសនៅតាមតំបន់នានា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដោះស្រាយការកើនឡើងអំពើហិង្សាជ្រុលនិយមរបស់ក្រុមអ្នកស្ដាំ និងឆ្វេងនិយម បន្ទាប់ពីការសិក្សាថ្មីមួយរកឃើញថាយុវជនអាមេរិកជិត ៤០ភាគរយ បង្ហាញការគាំទ្រក្នុងការចូលរួម «ធ្វើបដិវត្តន៍នយោបាយ» បើទោះជាបង្កឱ្យមានអំពើហិង្សាក៏ដោយ។

ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការបែកបាក់នយោបាយយ៉ាងជ្រៅជាងពេលណាៗទាំងអស់ ដែលបង្កឱ្យមានការខឹងសម្បារ និងបញ្ហាប្រឈមជាច្រើនដល់ ភាពស្របច្បាប់នៃស្ថាប័ននយោបាយអាមេរិក ពិភពលោកទាំងមូលកំពុងភ័យខ្លាចថាប្រជាធិបតេយ្យអាមេរិក អាចដូចអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គិន បានលើកឡើង នោះគឺ «ទីក្រុងដ៏ចែងចាំងមួយនៅភ្នំ បែរជាកំពុងស្ថិតនៅក្រោមការគំរាមកំហែងទៅវិញ»៕ ដោយ៖ Fresh News