Friday, March 27, 2020

ព្រះរាជសាររបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ស្តីពីជំងឺកូវីដ-១៩ ប្រគេនចំពោះព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយខ្មែរ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស

ព្រះរាជសាររបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីជំងឺកូវីដ-១៩ ប្រគេនចំពោះព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយខ្មែរ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស ។

ពិភពលោកកំពុងរាតត្បាតដោយមេរោគកូរូណា ឬ កូវីដ-១៩ បច្ចុប្បន្នមានប្រទេសជាង១០០ កំពុងរាតត្បាតដោយមេរោគនេះ  រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ មេរោគនេះមិនទាន់មានថ្នាំព្យាបាល តែអាចការពារបាន។ ព្រះសណ្តាប់ និងស្តាប់នូវព្រះរាជបន្ទូល សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយដូចតទៅ៖

 

(Video)៖ សេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតជម្ងឺ កូវីដ 19 របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបលិខិតសមាជិកសភាអាមេរិក៖ «មិនត្រូវយកចំណុចមិនឯកភាពគ្នា ធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិកទេ

ក្នុងសារលិខិតឆ្លើយតបទៅកាន់ លោក ថិត យ៉ូហូ (Ted S. Yoho) សមាជិកសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានពន្យល់ប្រាប់សមាជិកសភារូបនេះថា កន្លងមកមានការងារមួយចំនួន ដែលប្រទេសទាំងពីរអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយដល់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខ្ញុំយល់ថា មានការងារមួយចំនួន ដែលយើងអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ»។

សារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ថេដ យ៉ូហូ ដែលធ្លាប់វាយប្រហារខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា និងតែងកាន់ជើងអតីតគណបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារដ៏កម្រមួយដោយថ្លែងអំណរគុណចំពោះ លោកដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ។

លោកបានបន្តថា៖ «ក្នុងន័យនេះ ខ្ញុំត្រៀមជាស្រេច ដើម្បីធ្វើការផ្លាស់ប្តូរទំព័រថ្មី នៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ដូចដែលខ្ញុំបានគូសបញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតឆ្លងឆ្លងរបស់ខ្ញុំជូនឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំ កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាព នៃប្រទេសយើងទាំងពីរ»។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលមានមនុស្សជាង ២២០០នាក់ មកពី ៤១ជាតិសាសន៍ នៅលើពិភពលោក ក្នុងនោះមានអ្នកទេសចរជនជាតិអាមេរិកជាង៦០០នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ១៩។

សមានចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះនាវាទេសចរខ្នាតយក្សនេះ បានទទួលការកោតសរសើរ និងគោរពពីបណ្តាប្រជាជនអាមេរិក មេដឹកនាំប្រទេសមួយចំនួន ដែលក្នុងនោះមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រធានអង្គការសុខភាពពិភពលោកផងដែរ។

កាលពីពេលថ្មីៗនេះ លោក ថេដ អេស. យ៉ូហូ ដែលធ្លាប់វាយប្រហាររាជរដ្ឋាភិបាល ក៏បានផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្ដី។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដោយផ្ទាល់ ចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យនាវា Westerdam បានចូលចត នៅក្នុងប្រទេសរបស់សម្តេចកាលពីខែមុន។ បដិសណ្ឋារកិច្ចរបស់លោក ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ ឱ្យបានមកដល់ប្រទេសលោក និងការអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតអាមេរិក នាំពលរដ្ឋអាមេរិកច្រើនជាង ៦០០នាក់ ឱ្យទទួលបានសុវត្ថិភាព គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ»។

ជាការឆ្លើយតបនឹងលិខិតនេះ លោកបញ្ជាក់ផងដែរថា៖ «ជាប្រទសតូច ប៉ុន្តែមានចិត្តទូលាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ខ្ញុំ ឱ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធពហុនិយម រួមទាំងការសាមគ្គីភាពជាអន្តរជាតិដោយគ្មានការរើសអើង ជាពិសេសនៅពេលប្រឈមនឹងការដោះស្រាយបញ្ហាតំបន់ ឬអន្តរជាតិផ្សេងៗ។ ផ្អែកលើគោលជំហរនេះ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះជីវិតអ្នកដំណើរ និងនាវិកនៅលើនាវា Westerdam នៅពេលដែលនាវានោះ ត្រូវបានគេបដិសេធមិនឱ្យចូលចតដោយប្រទេស និងដែនដីមួយចំនួន រួមទាំងកោះហ្គាម ដែលជាដីកោះ នៃដែនដីសហរដ្ឋអាមេរិកផងនោះ ព្រោះតែការភ័យខ្លាចការឆ្លងជំងឺកូវីដ១៩» ៕

ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លងតបទៅកាន់លោក ថត យ៉ូហូ ៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រីឧកញ៉ា ស៊ួន គឹមស្រ៊ុន និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោកស្រីឧកញ៉ា ស៊ួន គឹមស្រ៊ុន និងស្វាមី ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ប៉ា សុជាតិវង្ស និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ប៉ា សុជាតិវង្ស និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ម៉ម ប៊ុននាង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ម៉ម ប៊ុននាង និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក យិន សារ៉ាន់ និងលោកស្រី អ៊ាន អេឡែន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក យិន សារ៉ាន់ និងលោកស្រី អ៊ាន អេឡែនដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ខៀវ កាញារីទ្ធ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ខៀវ កាញារីទ្ធ និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លោកស្រីម្ចាស់ផ្សារថៃហួត ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក លោកស្រីម្ចាស់ផ្សារថៃហួត ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩៨នាក់ ខណៈមានអ្នកជំងឺសរុប១១នាក់បានជាសះស្បើយ


ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យា​បាលជាសះស្បើយពីជំងឺកូវីដ១៩ សរុបចំនួន១១នាក់ ហើយកំពុងបន្តព្យាបាលចំនួន៨៧នាក់។

សូមអានសេចក្តីប្រកាសខាងក្រោម៖


លោកស្រី ឱ វណ្ណឌីន៖ ជនជាតិឥណ្ឌូនេស៊ីពីររូបសុខចិត្តត្រឡប់ពីថៃមកព្យាបាលនៅកម្ពុជាព្រោះកម្ពុជាមិនយកថ្លៃព្យាបាលជំងឺកូវីដ១៩

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដែលជនជាតិឥណ្ឌូនេស៊ីពីររូប ព្យាយាមចាកចេញពីប្រទេសថៃ មកស្វែងរកការព្យាបាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ព្រោះតែការព្យាបាលនៅកម្ពុជាមិនអស់ថ្លៃ ខណៈការព្យាបាលនៅប្រទេសថៃត្រូវចំណាយថ្លៃព្យាបាលខ្ពស់។
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានប្រកាសបង្ហាញថា មានជនជាតិឥណ្ឌូនេស៊ីពីររូប ត្រូវបានរកឃើញមានជំងឺកូវីដ១៩។ ក្នុងសេចក្តីប្រកាស បានគូសបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីពីររូបនេះ បានរកឃើញមានជំងឺកូវីដ១៩នៅមន្ទីរពេទ្យផាយ៉ាថៃ នាទីក្រុងបាងកក ប្រទេសថៃ តែពួកគេបាននាំគ្នាមកព្យាបាលនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីដែលមានអាយុ ៤១ឆ្នាំ និង៤៤ឆ្នាំនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋខ្មែរ បានសម្តែងការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាជនជាតិឥណ្ឌូនេស៊ីពីររូបនេះ រកឃើញមានជំងឺនៅក្នុងប្រទេសថៃហើយ បែរជាមករកការព្យាបាលនៅក្នុងប្រទេសកម្ពុជាទៅវិញ ខណៈគោលការណ៍អាស៊ានបានកំណត់ថា អ្នកជំងឺរកឃើញនៅប្រទេសណា ត្រូវព្យាបាលនៅប្រទេសនោះ?
លោកស្រី ឱ វណ្ឌឌីន បានបំភ្លឺទៅលើករណីនេះយ៉ាងដូច្នេះ «យើងដឹងហើយថា ថៃមិនមែនមើលទទេទេ គាត់យកលុយ។ ខ្ញុំមិនដឹងថា គេយកលុយប៉ុន្មានទេ ប៉ុន្តែយើងឮហើយការប្រកាសរបស់ថៃ ជនបរទេសទាល់តែមានកញ្ចប់ធានារ៉ាប់រងសុខភាព១០ម៉ឺនដុល្លារ ទើបឱ្យចូលស្រុកថៃ។ អ៊ីចឹងដោយសារឥណ្ឌូនេស៊ីហ្នឹងអត់លុយ គាត់ក៏ធ្វើដំណើរដោយសារឮថាស្រុកខ្មែរព្យាបាលដោយមិនយកលុយ។ អ៊ីចឹងគាត់ក៏ធ្វើដំណើរមកស្រុកយើង»។ លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា ពេលធ្វើដំណើរពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យក្នុងខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ីទាំងពីររូបនេះ បានជួលផ្តាច់រថយន្តមួយគ្រឿងធ្វើដំណើរមក ដូច្នេះមិនមានអ្នកប៉ះពាល់ជាមួយពួកគាត់ច្រើននោះទេ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់ ហើយអ្នកកំពុងបន្តព្យាបាលចំនួន ៨៧នាក់៕

ហើយអ្នកកំពុងបន្តព្យាបាលចំនួន ៨៧៕