នៅទីបំផុត មេដឹកនាំគណបក្សប្រឆាំង គឺពិតជាមិនអាចលាក់បាំងនូវពុតត្បុតរបស់ខ្លួនបានទៀតឡើយ ពីព្រោះបាតុកម្មដែលដឹកនាំដោយសកម្មជនរបស់ខ្លួនមួយក្រុមតូច ក្នុងនោះដឹកនាំដោយឈ្មោះ ម៉ែន វណ្ណៈ និងគូកន ព្រមទាំងមានការចូលរួមពីក្រុមសង្ឃសកម្មប្រយុទ្ធមួយចំនួន បានធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដោយពួកគេទាំងនោះ បានស្រែកតវ៉ា យ៉ាងគឃ្លើន និងនិយាយបំផ្លើសប្រាស់ចាកពីស្ថានភាពពិតនៅកម្ពុជាទាំងស្រុង។
ពួកគេស្រែកឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ខណៈដែលពួកគេមានគ្នាតែមួយដំបរស្វាសោះ មិនមែនតំណាងឲ្យពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលបានបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ដោយសម្លេងច្រើនលើសលប់រាប់លាននាក់នោះឡើយ។ ពេលឮពាក្យនេះជាថ្មី គឺយើងបាននឹកឃើញដល់សកម្មភាពដឹកនាំធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យនៅក្នុងប្រទេសដឹកនាំដោយលោក កឹម សុខា និងសម រង្ស៊ី ក្រោយពីគណបក្សខ្លួនបានចាញ់ឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ ជាមួយនឹងសម្រែក ហ៊ុន សែនអើយចុះចេញទៅៗៗៗៗៗ។
សារដដែលៗរបស់មេបក្ស និងសកម្មជន គឺដូចគ្នា! តើលោក កឹម សុខា បានលឺទេ? ឬក៏ពួកអស់លោក គិតថា ប្រើល្បិចឆ្កែកន្ទុយខ្វៀននេះ អាចបិទបាំងគេឯងបាន? ការពិតពួកលោកប្រសប់សម្តែងល្ខោនណាស់ ប៉ុន្តែ ល្បិចស្មោគគ្រោកនេះ វារាក់កំផែលពេកហើយ។
អ្វីដែលយើងចង់បង្ហាញប្រាប់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ គឺចរិតបង្កហេតុ បង្កជម្លោះ ញុះញង់បង្ករឿង គឺពិតជាផ្តើមចេញពីសកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា មេបក្សប្រឆាំងទាំងពីររូប គឺអសមត្ថភាពបំផុតក្នុងការគ្រប់គ្រងកម្លាំងរបស់ខ្លួន មិនបាន ដោយហេតុថា គណបក្សប្រឆាំងមួយនេះ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់ពីមានការព្រមានរបស់លោក ហ៊ុន សែន ថាប្រសិនបើមានបាតុកម្មនៅសហរដ្ឋអាមេរិកប្រឆាំងរូបលោក ស្ថានការណ៍នៅកម្ពុជានឹងធ្ងន់ធ្ងរ គឺបក្សសង្គ្រោះជាតិកាលណោះបានប្រកាសថា គណបក្សរបស់ខ្លួនពុំមានគោលការណ៍ ឬផែនការឲ្យសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅខែកុម្ភៈ នេះឡើយ។ ភ្លាមៗនោះ គណបក្សសង្គ្រោះជាតិសាខា រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ក៏បានចេញសេចក្តីប្រកាសព័ត៌មានផងដែរថា ពួកខ្លួនក៏មិនមានគម្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែនដែរ។
សួរថា ចុះពេលនេះ ហេតុអ្វីបានជាអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ែន វណ្ណៈ នៅតែប្រមូលផ្តុំគ្នាធ្វើបាតុកម្ម? នេះហើយដែលគេហៅថា ពួកក្រុមនិយាយក្រឡិចក្រឡុច និងក៏ជាការបង្ហាញពីកំសោយផុតលេខរបស់មេបក្សសង្គ្រោះជាតិ គឺសូម្បីតែសកម្មជនរបស់ខ្លួនមួយតំបរស្វា ក៏គ្រប់គ្រង ទប់ស្កាត់មិនបានផង ចុះទម្រាំដឹកនាំប្រទេសទៀត តើកម្ពុជានឹងត្រូវប្រឈមនឹងបញ្ហា វឹកវរចលាចលយ៉ាងណាទៅ?
ដូច្នេះ បើមានបាតុកម្មណាមួយប្រឆាំងនឹងមេដឹកនាំបក្សសង្គ្រោះជាតិនៅក្នុងប្រទេស សូមមេបក្សប្រឆាំងកុំបកស្រាយបំពាន ពីព្រោះទង្វើទុចរិត និងមេភ្លើង នាំឲ្យមានបញ្ហាកើតឡើង ពិតជាផ្តើមចេញពីក្រុមប្រឆាំងហ្នឹងឯង ជាមេក្លោង ញុះញង់ បង្កជម្លោះ! ហើយក៏សូមផ្តាំផ្ញើទៅមេបក្សប្រឆាំងផងដែរថា សូមពួកអស់លោកបញ្ឈប់ទៅការផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ទៅសមត្ថកិច្ចដើម្បីការពារ ថ្នាក់ដឹកនាំ ទីស្នាក់ការ លំនៅដ្ឋានរបស់ពួកអស់លោកនៅភ្នំពេញ ប្រសិនបើពួកអស់លោកអសមត្ថភាពក្នុងការគ្រប់គ្រងសកម្មជនរបស់ខ្លួនបែបនេះ៕
Monday, February 15, 2016
អគ្គលេខាធិការដ្ឋានរដ្ឋសភាអំពាវនាវដល់មន្ត្រីរាជការចូលរួមបរិច្ចាគឈាម
អគ្គលេខាធិការដ្ឋានរដ្ឋសភាអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ចូលរួមសកម្មភាពមនុស្សធម៌ បរិច្ចាគឈាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នៅវិមានរដ្ឋសភា។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦កន្លងមក បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងរៀបចំកម្មវិធី « អប់រំផ្សព្វផ្សាយ និងធ្វើការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទៅតាមការស្ម័គ្រចិត្ត» ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ បានយល់ដឹង និងចូលរួមធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលស្ថិតក្នុង ភាពអាសន្នចាំបាច់ត្រូវការឈាម។ ការបរិច្ចាគនេះ ពុំធ្វើឲ្យទន់ខ្សោយ ឬបះពាល់សុខភាពអ្នកការបរិច្ចាគឈាមបន្តិចសោះឡើយ ផ្ទុយទៅវិញ គឺជា គុណបុណ្យដ៏ធំមួយ ដែលជាកាយវិការជួយដល់ញាតិមិត្តជិតឆ្ងាយរបស់យើង ដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិត។
តាមព័ត៌មានពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹងថា សព្វថ្ងៃនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមមិនទាន់មានឈាមគ្រប់គ្រាន់សម្រាប់ ជួយសង្គ្រោះ ជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមលើសពី១០០ប្លោក សម្រាប់ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗ ហើយនៅទូទាំងប្រទេស ត្រូវការឈាមប្រមាណ១៥០ប្លោកជារៀងរាល់ថ្ងៃ ដូចនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់ ។
សូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្លាប់បានរៀបចំធ្វើការបរិច្ចាគឈាមម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៥ ។

ភ្ញៀវទេសចរបរទេសចូលមកទស្សនាតំបន់អង្គរមានការកើនឡើង ខណៈដែលក្រសួងទេសចរណ៍អះអាងថាភ្ញៀវទេសចរថយចុះនៅសៀមរាប-អង្គរក្នុងឆ្នាំ២០១៥
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។
យោងតាមទិន្នន័យចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុង ឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចំនួនភ្ញៀវបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើងប្រមាណ២% ដោយធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។
ចំនូនភ្ញៀវទេសចរនៅតែមានកំណើននៅក្នុងតំបន់អង្គរ គឺបណ្តាលមកពីកិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន។ កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរគ្រប់រូបក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយកិត្តិស័ព្ទរបស់អង្គរ ដែលត្រូវសាធារណៈមតិបោះឆ្នោតគាំទ្រឱ្យជាប់លេខមួយផ្ទួនៗគ្នា ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅក្នុងគេហៈទំព័រ ArchaeoMadness ក្នុងឆ្នាំ២០១៤, Trip Adviser និង Lonely Planet ក្នុងឆ្នាំ២០១៥ ក៏ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាងមួយលាននាក់ ស្របពេលដែលសេវាកម្មស្នាក់នៅមានស្តង់ដាត្រឹមត្រូវ ហើយអាហារមានគុណភាពខ្ពស់និងអនាម័យល្អ។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃការងារអភិរក្សរបស់អាជ្ញាធរជាតិអប្សរា និងការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដើម្បីធានានូវសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានចូលមកកំសាន្តនិងស្វែងយល់ពីតំបន់អង្គរ ក៏ជាចំណែកយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការទស្សនានៅតំបន់អង្គរ។
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាសន្តិសុខនិងសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរ លើកតម្លៃប្រាសាទនិងផ្តល់នូវបទពិសោធទស្សនាដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូប ការងារជាច្រើនត្រូវបានរៀបចំជាបន្តបន្ទាប់ដូចជា ការគ្រប់គ្រងលំហូរភ្ញៀវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខាចាំបាច់សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវ ការរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ ការកែលម្អសោភ័ណភាពនៅតាមប្រាសាទ ការដាក់អនុវត្តក្រមប្រតិបត្តិអង្គរ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរនៅតាមប្រាសាទ និងកិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ដែលមិនអាចខ្វះបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់ចំណតអាកាសយានដ្ឋានអន្តរជាតិហុងកុង ក្នុងដំណើរអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ស.រ.អា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រ តិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១០ និង៣៥នាទីម៉ោងនៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ត្រូវនឹងម៉ោង៩និង៣៥នាទី ម៉ោងក្នុងប្រទេសកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦កុម្ភៈ។
នៅចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ចុះសំចតវត្តមាន នៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីលោក ផន ពៅ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហុងកុង ព្រមទាំងមន្រ្តីការទូត របស់ប្រទេសកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ និងធ្វើដំណើរចាកចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង នៅវេលាម៉ោង១២ និង២០នាទី ថ្ងៃទី១៤កុម្ភៈ ដើម្បីបន្តដំណើរទៅកាន់ទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៥-១៦កុម្ភៈ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក អ្នកយកព័ត៌មានពិសេស នឹងធ្វើសេចក្តីរាយការណ៍ពីទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជូនជាបន្តបន្ទាប់ទៅទៀត។

គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុមការងារចុះពង្រឹងឃុំ សង្កាត់ គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនគណបក្សឃុំ សង្កាត់ សរុបប្រមាណ ៤៥០នាក់ ។
អង្គពិធីបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ៣ ៖ ១.ខ្លឹមសារជំនួយស្មារតី ក្នុងពេលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩, ២.ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ និង៣.ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍គូសបញ្ជាក់ក្នុងអង្គពិធី លើខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ថា រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ដោយអង្គសន្និបាត បានពិនិត្យ វាយតម្លៃសេចក្តីសម្រេចសន្និបាតលើកទី៣៨ និងគាំទ្រនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “មានសម្តេច មានគណបក្សប្រជាជន ទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ” ។
ឯកឧត្តម មានប្រសាសន៍ទៀតថា ដើម្បីលើកស្ទួយសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥សេសេ, លុបចោលការយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង, បន្ថយថ្លៃសេវាធ្វើប័ណ្ណបើកបរ ស្លាកលេខ ឆៀក និងប័ណ្ណអាជីវកម្ម ពី៤០ទៅ៥០ភាគរយ, ព្យួរការបង់ពន្ធផ្ទេរសិទ្ធដីធ្លីឲ្យកូនចៅ-ប្រពន្ធប្តី និងបញ្ចុះថ្លៃអគ្គិសនី។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ថ្វីត្បិតតែករណីគ្រោះថ្នាក់មានការថយចុះ ប៉ុន្តែអត្រាមនុស្សស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានដាក់ទិសដៅមួយចំនួន ឲ្យគណបក្សខេត្ត ក្រុង ស្រុកយកទៅអនុវត្តដូចជា៖ ជម្រុញការកសាងសមាជិកបក្ស កម្លាំងនយោបាយ គាំទ្របក្ស, ជម្រុញការអនុវត្តន៍គោលនយោបាលភូមិ ឃុំ មានសុវត្ថិភាព និងវេទិកាសាធារណៈ, ធ្វើបច្ចុប្បន្នភាពសមាជិកបក្សឡើងវិញ, ពង្រឹងក្បាលម៉ាស៊ីនដឹកនាំបក្សនៅមូលដ្ឋាន, ជម្រុញចលនា និងចិញ្ចឹមចលនាមូលដ្ឋាន, ជួយសម្រួល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក, ឃុំ សង្កាត់នីមួយៗត្រូវកសាងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧, ក្តាប់ឲ្យបានពីសកម្មភាពរបស់គណបក្សប្រឆាំង ដើម្បីវាយបកឲ្យទាន់ពេលវេលា ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទទួលបានការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវធ្វើអំពើល្អ និងលុបបំបាត់ភាពអសកម្ម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន បានជូនថវិកាដល់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ចំនួន ៤៨នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិចំនួន២៤០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ផងដែរ ៕

បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៥០ម៉ែត្រនៅផ្លូវលេខ៧៣
ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង ១៥០ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៧៣ ចន្លោះឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា។
បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងរបស់ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អំពីលទ្ធផលការងារដែលខេត្តអនុវត្តន៍សម្រេចបាននាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តន៍បន្តរួចមក លោកឧត្តមសេនីយ៍ទោ គង់ អៀង នាយករងនៃនាយកដ្ឋានវិស្វកម្មក្រសួង ការពារជាតិ បានឱ្យដឹងថា ស្ពានកំពង់រាំងស្ថិតក្នុងភូមិសាស្ត្រ ឃុំពីរ ស្រុកពីរ និងខេត្តពីរ គឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយស្ថានភាពទឹកទន្លេមេគង្គនៅឆ្នាំ២០១៥ មានទំហំតូច ពុំចូលពេញបឹងបួរ ព្រែកឡើយ អាកាសធាតុត្រជាក់តិច ហើយក្តៅខ្លាំង ភ្លៀងតិច កម្រិតទឹកឡើងយឺត ស្រកល្បឿមលឿន បង្កការលំបាកដល់ការរស់នៅ របស់មនុស្ស និងសត្វផងដែរនោះ បន្ទាប់ពីមានការលើកឡើងជាសំណូមពីអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ការងារនេះមកឱ្យ កងវិស្វកម្មក្រសួងការពារ ជាតិ ដោយមានការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ចុះសិក្សា និងលើកជាគម្រោងសាងសង់ស្ពាននេះឡើង។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ គង់ អៀង បានឱ្យដឹងបន្តថា ពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុង ១កន្លែង នាពេលនេះ មានប្រវែង១៥០ម៉ែត្រ ទទឹង១២,៩០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គម្រោងសាងសង់ស្ពាននេះ មានរយៈពេល២៤ខែ ចាប់ពីថ្ងៃបើកការដ្ឋាននេះទៅ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុងថ្មីដែលសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យសាងសង់នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ព្រោះស្ពានចាស់ ដែលធ្វើអំពីដែកបាឡេមានទម្រង់តូច អាចឱ្យរថយន្តទៅមកបានម្ដងម្ខាងតែប៉ុណ្ណោះ ចំណែកស្ពានថ្មី ដែល កំពុងបើកការដ្ឋានសាងសង់មានប្រវែង ១៥០ម៉ែត្រ និងទំហំទទឹងរហូតដល់ ១២,៩ ម៉ែត្រ ដែលអាច ឱ្យរថយន្ត ឆ្លងកាត់ទៅមកទាំងសងខាងក្នុងពេលតែមួយ។ ការសាងសង់នេះ ប្រើប្រាស់ថវិការដ្ឋ ដែលគ្រោងប្រមាណ ១១៥០០ លានរៀល។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាស្ពាន គឺពង្រឹងការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ពន្លឿនការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។ ប្រការនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ទំនាក់ទំនងផ្លាស់ប្តូរផលិតផលរវាងប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាជាមួយនឹងប្រជាពលរដ្ឋនៅគ្រប់ទិសតំបន់នៅក្នុងប្រទេស និងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចដទៃទៀតនិងស្របតាមចំនុចផ្ដោតជាអាទិភាព របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៥ នេះ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង។
ឯកឧត្តម គាត ឈន់ បញ្ជាក់ថា ផ្លូវលេខ ៧៣ នេះជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលតភ្ជាប់ស្រុកឆ្លូង ទៅនឹងផ្លូវជាតិលេខ៧ ឆ្លងកាត់ ទីរួមខេត្តត្បូងឃ្មុំដែលទើបនឹងបង្កើតថ្មី ។ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា ផ្លូវលេខ ៧៣ នេះជាផ្លូវដងរនាស់ ដែលផ្លែរនាស់ម្ខាងផ្លូវលេខ ៣៧១ (ព្រែកតាហុប) និងម្ខាងទៀតកំណាត់ផ្លូវលេខ ៧៣ ពីឆ្លូងទៅក្រចេះ ហើយរាស់ប្រជាជន និងផលិតផលនានា ចាប់ពីព្រែកឆ្លូង (ស្រុកឆ្លូង) ឡើងទៅផ្លូវជាតិលេខ៧ និងទៅកាន់ទីក្រុងនានានៃប្រទេសកម្ពុជា។ យើងរំពឹងថាសកម្មភាពចរាចរណ៍ និងការដឹកទំនិញកសិផលនានា នឹងកាន់តែមមាញឹក រួមជាមួយសមាហរណកម្មតភ្ជាប់ជាមួយប្រទេសវៀតណាម និងឡាវ ក្នុងពេលអនាគត។
ក្នុងពេលអនាគត រាជរដ្ឋាភិបាលនឹងខិតខំសាងសង់ស្ពានបេតុង ជំនួសស្ពានដែកចាស់ៗនៅលើផ្លូវនេះបន្តទៀត។ គួររម្លឹកថា ផ្លូវលេខ ៧៣នេះ ដែលពីដើមជាផ្លូវលំមេព្រៃ។ តំបន់នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធយ៉ាងក្ដៅគគុកក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ដោមមានការទម្លាក់គ្រាប់យ៉ាងច្រើន។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងសង្កេតឃើញខ្មោចរថក្រោះ គ្រាប់មីននិងរបស់សំណល់ពីសង្រ្គាមជាច្រើននៅពាសពេញតាមបណ្ដោយផ្លូវនេះ។ ការធ្វើដំណើរតាមផ្លូវនេះមានការលំបាក ដោយសារផ្លូវមានភាពចាស់ទ្រុឌទ្រោម និងបញ្ហាអសន្តិសុខថែមទៀត៕

មជ្ឈមណ្ឌលផ្តល់ឈាមរៀបចំយុទ្ធនាការផ្តល់ឈាមផ្តល់សេចក្តីស្រឡាញ់
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានរៀបចំនូវយុទ្ធនាការទទួលអំណោយឈាម ដោយស្ម័គ្រចិត្តពីសំណាក់សាធារណជន ក្រោម ប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅមន្ទីរ ពេទ្យ ព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
យុទ្ធនាការបរិច្ឆាគឈាមនៅថ្ងៃនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់យុវជន ដែលបានចូល រួមផ្តល់ឈាម។ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានថ្លែងថា ការបរិច្ឆាគឈាមនៅពេលនេះ គឺជាការធ្វើអំពើល្អ មួយក្នុងសង្គម ដែលឈាមទំាងនេះ នឹងត្រូវបានយកទៅជួយសង្គ្រោះអាយុវជីវិតមនុស្ស។ ឯកឧត្តមបានបន្តថា ឈាមមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយនៅលើពិភពលោកយើងនេះ មិនទាន់មានអ្នកវិទ្យសាស្ត្រណា ស្វែងរក និងផលិតឈាម សិប្បនិមិត្ត មកជំនួសឈាមមនុស្ស ឬ ចាក់បញ្ចូល ដើម្បីជួយសង្គ្រោះ ជីវិតមនុស្ស បាននៅឡើយទេ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានអំពាវនាវដល់មន្ត្រីសាលាក្រុង និងយុវជនកាកបាទក្រហមចូលរួមផ្តល់ឈាមដើម្បីសង្គ្រោះជីវិត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបាន លើកឡើងនៅក្នុងទិវា នៃក្តី ស្រឡាញ់នេះថា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចែករំលែកក្តីស្រឡាញ់របស់ខ្លួន ជូនទៅដល់ ជនរងគ្រោះផ្សេងៗ តាមរយៈនៃការបរិច្ចាគឈាមផងដែរ ព្រោះអ្នកត្រូវការជួយសង្គ្រោះ មានការកើនឡើង ដែលធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងត្រូវការអំណោយឈាមពីអ្នកស្ម័គ្រចិត្តទាំងអស់ ព្រោះដោយ សារតែមជ្ឈមណ្ឌលជាតិ មិនទាន់ទទួលបាន អ្នកស្ម័គ្រចិត្តផ្តល់ឈាមគ្រប់គ្រាន់នៅឡើយ។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្តទៀតថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែបានរៀបចំយុទ្ធនា ការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ដោយបានសហការជាមួយ សាខាកាកបាទក្រហម រាជធានីភ្នំពេញ សកលវិទ្យាល័យនានា វិស័យឯកជន ក្នុងគោលបំណង ធ្វើឱ្យការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ពីអ្នកស្ម័គ្រចិត្ត ក្នុងចំណោមប្រជាជន និងយុវជនយើង។ លោកសង្ឃឹមថា តាមរយៈយុទ្ធនាការនេះ នឹងមាន អ្នកស្ម័គ្រចិត្ត មកបរិច្ចាគឈាម បានកាន់តែច្រើន ដើម្បីឆ្លើបតទៅនឹងតម្រូវការឈាម សម្រាប់ជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅទូទាំងប្រទេស។
ចំណែកក្រុមហ៊ុនទឹកសុទ្ធវីតាល់ក៏បានធ្វើសកម្មភាពមនុស្សធម៌នេះ ជាមួយរបស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម តាំងពីឆ្នាំ២០១១ មកម៉្លេះតាមរយៈមូលនិធិ ២៥រៀលរបស់វីតាល់។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមបើកយុទ្ធនាការបរិច្ចាគឈាម នៅក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈ៕

Subscribe to:
Posts (Atom)