Thursday, March 17, 2016

ការរក្សាសុ​ខស​ន្តិភាព គឺជា​លក្ខខណ្ឌមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍន៍ជាតិ

យោង​តាមទំព័រ​ហ្វេសប៊ុក​របស់​សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា ដែ​លមាន ឈ្មោះ​ថា Samde​​ch Hun Sen, Cambodian Prime Minister បង្ហោះផ្សា​យនៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ២​០១៦ នេះបា​នឱ្យដឹង​ថា សម្តេចតេជោ​ បានផ្ញើសាររំលឹ​កដល់ថ្ងៃរដ្ឋ​ប្រហារ​យោធាទម្លាក់ សម្តេ​ចព្រះ​នរោត្ត​មសីហនុ និងផល​វិបាកនៃស​ង្រ្គាមស៊ីវិ​ល។

 ស​ម្តេចតេជោ បាន​លើកឡើងថា ថ្ងៃស្អែកគឺ​ជាខួប ៤៦ ឆ្នាំ នៃរដ្ឋប្រ​ហារយោធាទម្លាក់ សម្តេច​ព្រះនរោតម្ត សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា ១៩៧០-១៨មិនា ២០១៦)។​ផ្តើម​ពី​ រដ្ឋប្រហារ​យោធានេះហើយ ដែលក​ម្ពុជាយើងធ្លា​ក់ចូលទៅ​ក្នុងភ្នក់ភ្លើ​ងសង្គ្រាម និង​បន្ទាប់​មកធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមបានដាក់មនុស្សគ្រប់រូប ពិសេសយុវជន ឱ្យស្ថិតនៅជាចំណាប់ខ្មាំង នៃសង្គ្រាម​ដែលគ្មានផ្លូ​វទី៣សំរាប់ជ្រើសរើស​នោះទេ។ ស្ថិតនៅតំប​ន់ណា ត្រូវធ្វើទាហាន ឬបំរើឱ្យរបប​គ្រប់គ្រងនៃតំបន់នោះ។



សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា មានមនុ​ស្សត្រូវស្លាប់ របួស ពិការ​យ៉ាងច្រើន និងខូចខាត​ទ្រព្យសម្បត្តិស្ទើរគ្មានសល់។ មកដល់របប ប៉ុល ពត របប​នេះ​បានបំផ្លិច​បំផ្លាញដល់ប្ញសគ​ល់ជាមួយនឹង​ការស្លាប់ជីវិតម​នុស្សរាប់លាននាក់។ សម្តេចតេជោ បានគូស​បញ្ជាក់ថា ប្រទេសកម្ពុ​ជា​យើងបាន​ប្រឹងរស់ ប្រឹងតស៊ូ ដើម្បីការរ​ស់រាន​​មាន​ជីវិត​របស់​ជាតិ និងប្រជាជន។ រាជរដ្ឋា​ភិបាលក៏​បានខិតខំក​សាងជាតិ​ឡើងវិញ​​ជាមួយ​នឹង​ការខិត​ខំស្វែងរ​កសន្តិភាពតា​មរយះកិច្ចព្រមព្រៀងក្រុងប៉ារីស និងចុងក្រោយតា​មរយៈ​​នយោ​បាយ​ឈ្នះ-​ឈ្នះ។



សម្តេច​តេជោ បានមានប្រ​សាសន៍ថា ទោះបីសម្តេចជាជនរងគ្រោះនៃរដ្ឋប្រហារ នៃសង្គ្រាម និងរបប​ប្រល័យពូជ​សាសន៍ដូចប្រជាជន​កម្ពុជាផ្សេងទៀតរ​ហូតក្លាយខ្លួន​ជាជនពិកា​រក្តី ក៏ប៉ុន្តែ​សម្តេច មាន​មោទនៈភាពដោយ​បានរួមចំណែកដឹកនាំ​ប្រទេ​សពី​សង្គ្រាម​មកកា​ន់​សន្តិភាព និង​ការអភិវឌ្ឍ​ន៍រហូ​តសព្វថ្ងៃ។ សម្តេចតេ​ជោ ហ៊ុន សែន ក៏បានអំពាវនាវ​ឱ្យ​ប្រជាជន​​​កម្ពុជា រួបរួម​ជាមួយរា​ជរដ្ឋាភិបាល ថែរក្សាស​ន្តិភាពដែលយើ​ងរកបានទាំងលំ​បាក​ឱ្យបានគ​ង់វង្ស ដែលជា​លក្ខខណ្ឌមិ​នអាចខ្វះបានសំរាប់​កា​រអភិវឌ្ឍន៍៕