Sunday, January 02, 2022

លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅ ឯណា?» (មានវីដេអូ)

 ក្នុងរយៈជាង៣០ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ីតែងតែប្រើនយោបាយទុច្ចរិត ប្រជាភិថុតិ ប្រជោនិយម បំភ្លៃ បំភាន់ ភូតកុហក មួលបង្កាច់ និង លាបពណ៌ជារៀងរហូតមក។ បច្ច័យដែលទទួលបានពីអំពើបែបនេះគឺគ្មានអ្វីក្រៅតែពីផលអាក្រក់ដែល ជះមកលើខ្លួនឯងវិញ នោះទេ ពោលគឺមិនខុសអ្វីពីអ្នក«បាចអង្កាមបញ្ច្រាសខ្យល់ ឬកាំបិតចិត្តដងឯង»នោះឡើយ។ ជាក់ស្តែង រាល់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី តែងទទួលរងនូវការវាយបកពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យអ្នកនយោបាយ«សម្តីឥតគ្រាប់» រូបនេះជួបនឹង បរាជ័យដ៏ជូរចត់ ងើប មុខមិនរួចជាបន្ត បន្ទាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏សម រង្ស៊ី មិនព្រមកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនឡើយ គឺនៅតែមានៈបន្តប្រីប្រាស់ល្បែង នយោបាយដដែលៗតទៅទៀតជាមួយយុវជនដែលជាអ្នកបន្តវេនរបស់បក្សកាន់ អំណាច ជាពិសេសគឺ បណ្ឌិតហ៊ុន ម៉ាណែត។

«យុទ្ធសាស្ត្រដដែល លទ្ធផលក៏នៅតែដដែល»។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ស្ងាត់មាត់មិនហ៊ានឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញ រឿងចោទប្រកាន់ អំពី «សញ្ញាបត្រកំរិត២ រឺ សញ្ញាបត្រយោគ យល់» ដែលលោក ហ៊ុន ម៉ាណែតទទួល បានពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នោះឡើយ។
ភាពទ័លច្រកមិនហ៊ានហើបមាត់តទល់អំពីបញ្ហានេះក៍គ្មានអ្វីគួរឲ្យឆ្ងល់នោះទេពីព្រោះនរណាក៏ដឹងដែរថា អ្វីដែល សម រង្ស៊ី បាននិយាយគឺជារឿងមិនពិតនិងគ្មានភស្តុតាងណាមួយមកបញ្ជាក់បាន នោះឡើយ។ ចំណែក លោក ហ៊ុន ម៉ាណែត ដែលជា «មាស សុទ្ធមិនខ្លាចភ្លើង» ពិតជា មានប្រៀបទាំងស្រុងនិងបានវាយចំ ចំណុចខ្សោយ (Knock-out/ KO) របស់សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយ មាត់ត្រីកំភ្លាញរូបនេះរឹងថ្គាមហារមាត់មិនរួច។
ឥឡូវនេះ សារទី២ របស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអ្នកបន្តវេនបានរុញទណ្ឌិត សម រង្ស៊ី ឲ្យផ្ទប់ជញ្ជាំងរើខ្លួនមិនរួចម្តងទៀតពីព្រោះរឿងចោទគេថា «ក្រាញអំណាចមិនទុកឱកាសឲ្យ យុវជនជំនាន់ក្រោយ» គឺជាប្រធានបទរបស់ សម រង្ស៊ី និងគូកនដែលតែងតែទន្ទិញយ៉ាងរត់មាត់។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតរូបនេះមិនបានគិតគូររៀបចំអ្នកបន្តវេននោះឡើយដោយសារតែខ្លួនចង់ធ្វើជាតួឯកនយោបាយប្រឆាំងផ្តាច់មុខតែម្នាក់ឯងរហូត«ផ្លុំផេះលែងហុយ» ក៏មិនព្រមផ្ទេរឲ្យអ្នកជំនាន់ក្រោយដែរ។ នេះជាភស្តុតាងដែលមិនអាចប្រកែក បានឡើយថា «សម រង្ស៊ី មិនបានធ្វើដូចមាត់ថានោះឡើយ»។

សារទី២របស់លោក ហ៊ុន ម៉ាណែត ពិតជា បានវាយចំចំណុច ខ្សោយ(Knock-out/ KO ) ម្តងទៀតរបស់សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយបរាជ័យមួយជីវិតរូប នេះទាល់ច្រកជាថ្មីម្តងទៀត។ បើនិយាយពីការប្រកួតកីឡាបាល់ទាត់វិញ គ្រាន់តែបើកឆាកក្នុងនាទីដំបូង លោក ហ៊ុន ម៉ាណែត បានទាត់ចូល «2-0» រួចទៅហើយ។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ សម រង្ស៊ី ដែលធ្លាប់បានដើរក្រឡាអុកទាល់ ច្រកខ្លួនឯងរហូតតាំងពីចាប់ផ្តើមលេងជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មកនោះ ឥឡូវនេះ អ្នកនយោបាយកំដរឆាករូបនេះ បាននិងកំពុងដើរក្រឡាអុកទាល់ច្រកខ្លួនឯងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។ ពីរស្នៀតដំបូងរបស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការបើក ឆាកកំដៅសាច់ដុំរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សកាន់អណាចតែប៉ុណ្ណោះ។ ប៉ុន្តែ ពីរស្នៀតនេះក៏បានធ្វើឲ្យទណ្ឌិត សម រង្ស៊ី ងងឹតមុខនិងដួលដូចគោចាស់បាត់ទៅហើយដែរ។ សំណួរសំខាន់នៅត្រង់ថា ប្រសិនបើគោចាស់របស់ក្រុមប្រឆាំងខ្សោយដល់កម្រិតបែបនេះទៅហើយនោះ ចុះហេតុដូចម្តេចបានជាពួកគេ មិនព្រមបញ្ចេញមុខក្រុមអ្នកបន្តវេន? ចំលើយគឺដោយសារតែពួកគេគ្មានឆន្ទៈនយោបាយ រឺគ្មានអ្នកបន្តវេនតែម្តង។ នយោបាយតួឯក អាត្មានិយម និងការក្រាញអំណាចរបស់ សម រង្ស៊ី គឺជាមូលហេតុចម្បងដែលធ្វើឲ្យ ក្រុមប្រឆាំងគ្មានអ្នកបន្តវេន។ នយោបាយតួឯកនេះបានធ្វើឲ្យយុវជនក្រុមប្រឆាំងអស់សង្ឃឹមនិងបែកបាក់គ្នាជាក្រុមតូចៗប្រៀបបាននឹងកែវមួយដែលធ្លាក់បែកជាបំណែករាប់ពាន់។ ក្នុងន័យនេះ គេអាចសន្និដ្ឋាន បានថា៖

ទី១៖ ទណ្ឌិតសម រង្ស៊ី ពិតជាគ្មានឆន្ទៈរៀបចំអ្នកបន្តវេន និងពិតជា មិនបោះបង់ចោលនូវមហិច្ឆតាចង់ក្តាប់អំណាចក្នុងនាមជាតួឯកនៃក្រុមប្រឆាំងនោះឡើយបើទោះបីជាខ្លួនមានអាយុ ៧៣ឆ្នាំហើយក៏ដោយ ពីព្រោះនរណាក៏ដឹងដែរថា នយោបាយគឺជាឈ្នាន់សំរាប់អនុវត្តផែនការ សងសឹកគំនុំគ្រួសារផងនិងជាប្រភពរស់របស់គ្រួសារសម រង្ស៊ី ផងតាមរយៈការប្រមូលប្រាក់ពីក្រុមអ្នកគាំទ្រផ្កាប់មុខរបស់ខ្លួនជាពិសេសអ្នកនៅក្រៅស្រុក។ «តើនេះមិនមែនជាការក្រាញអំណាចដែលធ្វើឲ្យយុវជន ស្រករក្រោយបាត់បង់ឱកាសទេឬ?»

ទី២៖ សកម្មភាពដដែលៗរបស់ សម រង្ស៊ី បានបង្ហាញឲ្យឃើញថា សារជាតិរបស់អ្នកនយោបាយរូប នេះ ឥតមានអ្វីប្រែប្រួលបន្តិចណាឡើយ ពោលគឺ សម រង្ស៊ី គឺ ជានិមិត្តរូបនៃនយោបាយលាបពណ៌ គំនុំសងសឹក និងជាគ្រូបង្វឹកនៃការនិយាយបង្ខូចបង្កាច់គូបដិបក្ខតាមរយៈវោហាសាស្ត្រ ដែលគ្មានភស្តុតាងនិងគ្មានការពិត។ ជាក់ស្តែង «ក្រុមឆ្កែកាច»ដែលជំនាញខាងជេរបញ្ចោរ អសីលធម៌ តាមបណ្តាញសង្គម សុទ្ធសឹងតែជាកូនជឹងរបស់ សម រង្ស៊ី ។ សម្រាប់សង្គមខ្មែរ ជនជំពូកនេះត្រូវបានគេចាត់ទុកជាជនក្រៅសង្គម។

ទី៣៖ ងាររបស់ សម រង្ស៊ី ដែល លោក ហ៊ុន ម៉ាណែតហៅថាជា «អ្នកនយោបាយចាស់វស្សា តែខ្វះសេចក្តីហានក្លាក្នុងការទទួលខុសត្រូវ» គឺពិតជាត្រឹមត្រូវណាស់ ពីព្រោះក្នុងមួយជីវិតនយោបាយរបស់សម រង្ស៊ី គ្មានទេពាក្យថា «ក្លាហាន និងទទួលខុសត្រូវ» គឺមានតែធ្វើជា«ជនកំសាកនិងគ្មានការទទួលខុសត្រូវរហូតមក»។

ទី៤៖ ទណ្ឌិត សម រង្ស៊ីពិតជាអ្នកនយោបាយមុខក្រាស មិនចេះខ្មាសអៀន និងជាជនទុច្ចរិត អសីលធម៌ពីព្រោះទោះជាអំពើស្មោគគ្រោកយ៉ាងណា ក៏អាចធ្វើបានដែរ។ ជាក់ស្តែង សូម្បីតែសញ្ញាបត្រក្មេងៗជំនាន់ក្រោយក៏ សម រង្ស៊ីខំប្រឹងប្រឌិតរឿងមួលបង្កាច់ដោយមិនគិតពីភាពសមរម្យនិងសេចក្តីថ្លៃថ្នូរឡើយ។

ទី៥៖ កំណត់ត្រាបានបង្ហាញថា សម រង្ស៊ី អាចឈរជើងក្នុងឆាក នយោបាយមកដល់បច្ចុប្បន្នគឺដោយសារតែបាន«តោងកាលីប» មេដឹកនាំគណបក្សកាន់អំណាចតែប៉ុណ្ណោះ ជាពិសេស គឺ«តោងកាលីប»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឥឡូវនេះ នៅពេលដែលគណបក្សប្រជាជនបានរៀបចំយុវជនជំនាន់ថ្មីដ៏មានសក្តានុពលសម្រាប់បន្តវេន ទណ្ឌិត សម រង្ស៊ី ក៏មក«តោងកាលីប»អ្នកជំនាន់ថ្មីរបស់បក្សកាន់អំណាចបន្តទៀតដើម្បីគ្រាន់តែសុំឲ្យគេហៅឈ្មោះតែប៉ុណ្ណោះ បើទោះបីជាហៅក្នុងន័យអាក្រក់យ៉ាងណា ក៏ដោយចុះ។

សរុបមកវិញ ការរៀបចំអ្នកបន្តវេនគឺជារឿងសំខាន់ណាស់សម្រាប់ឆាកនយោបាយកម្ពុជាពីព្រោះអ្នកនយោបាយជំនាន់មុនសុទ្ធតែមានវ័យចំណាស់ៗអស់ហើយ។ ប៉ុន្តែទីបំផុត មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានគិតគូរនិងបានរៀបចំថ្នាលបណ្តុះបណ្តាលយុវជនជំនាន់ក្រោយរហូតឈានដល់ការបញ្ចេញតួអង្គអ្នកបន្តវេនជាផ្លូវការនាពេលនេះ។ ចំណែកឯ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយសម រង្ស៊ី មិនបានគិតគូរអំពីបញ្ហានេះឡើយ។ នេះជាចំណុចខ្សោយដ៏ធំបំផុតមួយរបស់ សម រង្ស៊ី ដែលមិនអាចឆ្លើយតបជាមួយលោក ហ៊ុន ម៉ាណែត បាន។តទៅមុខ ប្រសិនបើក្រុមប្រឆាំងគ្មានអ្នកបន្តវេនទេ ពួកគេពិតជាអស់ឱកាសហើយពីព្រោះសូមកុំ ភ្លេចថា ការបណ្តុះបណ្តាលអ្នកបន្តវេនត្រូវការពេលវេលាយូរណាស់ដោយសារម្យ៉ាង ត្រូវការការគាំទ្រពីផ្ទៃក្នុងបក្ស និងម្យ៉ាងទៀតត្រូវការបេក្ខជនដែល មានសមត្ថភាព ហើយរៀនធ្វើ ការបណ្តើរៗមុននឹងចេញមុខជា សាធារណៈ។ ក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង និងក្នុងខណៈពេលដែលយុវជនជំនាន់ក្រោយបាននិងកំពុងចាកចេញពី ទណ្ឌិត សម រង្ស៊ី ស្ទើរតែអស់ទៅ ហើយនោះ តើអ្នកនយោបាយអាយុ៧៣ឆ្នាំរូបនេះមានពេលវេលាឯណាដើម្បីរៀបចំអ្នកបន្តវេន? តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា??? គឺជាសំណួរដែលគ្មានចម្លើយជារៀងរហូត៕
ដោយ:អ្នកនយោបាយតុកាហ្វេ




ទស្សនៈមិត្តអ្នកអាន៖ «ការបន្តវេនដើម្បីការផ្លាស់ប្តូរ៖ ករណីបណ្ឌិត ហ៊ុន ម៉ាណែត»


(ភ្នំពេញ)៖ នៅថ្ងៃនេះ លោកបណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអត្ថបទទស្សនៈរបស់ខ្លួនពាក់ព័ន្ធទៅនឹង ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំយុវជនបន្តវេន។



អត្ថបទ «ការបន្តវេនដើម្បីការផ្លាស់ប្តូរ៖ ករណីបណ្ឌិត ហ៊ុន ម៉ាណែត» មានគោលបំណងចូលរួមពិភាក្សាជុំវិញការជ្រើសរើសបេក្ខភាពរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្តោតទៅលើការចោទសួរថា តើហេតុអ្វីបានជាការជ្រើសរើសនេះមានសារៈសំខាន់ និងត្រឹមត្រូវសម្រាប់កម្ពុជា។

នៅក្នុងអត្ថបទរបស់ខ្លួន លោកបណ្ឌិតបានលើកឡើងថា ក្នុងរយៈពេលជាងមួយទសវត្សរនៃការឈានជើងប្រឡូកក្នុង ការបម្រើជាតិ បណ្ឌិត ហ៊ុន ម៉ាណែត មានភាពសកម្ម និង ជោគជ័យក្នុងការការពារអធិបតេយ្យជាតិខ្មែរ និងបានចូលរួម ដោះស្រាយវិបត្តិជាច្រើន រួមមានគ្រោះមហន្តរាយដែលបង្ក ឡើងដោយជំងឺកូវីដ១៩ ហើយនេះគឺជាគុណសម្បត្តិដែល ដែលប្រទេសកម្ពុជាត្រូវការ។ លើសពីនេះទៀត បណ្ឌិត ហ៊ុន ម៉ាណែត មានកេរ្តិ៍ឈ្មោះស្អាតស្អំ។ នេះជាគុណសម្បត្តិដ៏ សំខាន់សម្រាប់អ្នកបន្តវេនដឹកនាំក្នុងបរិបទសង្គមដែលពោរ ពេញដោយពាក្យចចាមអារាមអំពីអំពើពុករលួយ (ទោះពិត ក្តី មិនពិតក្តី) មានកម្រិតខ្ពស់។

លោកលើកឡើងថា ជាការពិត ការវិនិច្ឆយចុងក្រោយលើការជ្រើសរើសបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំនាពេលអនាគតគឺជា តួនាទីរបស់ប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ក្នុង ពេលនេះ សញ្ញាណទាំងអស់បានបង្ហាញឱ្យឃើញថា រ បោះឆ្នោតជ្រើសរើសបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំ កម្ពុជាជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ប្រទេសមួយនេះ។

សូមអានអត្ថបទវិភាគរបស់ លោកបណ្ឌិត អ៊ុន ឃាង ដូចតទៅ៖






អ្នកវិភាគចៅចាក់ស្មុក៖ បាតុកម្មដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដើរហួសបន្ទាត់ក្រហមនៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិកកម្មករ


(ភ្នំពេញ)៖ ចរិតនៃការប្រើប្រាស់រូបភាពតវ៉ាដើម្បីដុតកំហឹងសាធារណជន និងការប្រើប្រាស់វិធីសាស្ត្រធ្វើជនរងគ្រោះតូបនីយកម្មលើការរំលោភបំពានច្បាប់ របស់ក្រុមជនអគតិមួយចំនួនជ្រកក្រោមស្លាកសហជីព និងអង្គការសង្គម ស៊ីវិលក្នុងព្រឹត្តិការណ៍បាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍ ដើម្បីបុព្វហេតុបដិវត្តន៍ពណ៌ត្រូវបានបកអាក្រាតបន្ថែម ក្រោយបុគ្គល៩នាក់ដែលជាជនសកម្ម និងសមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដោយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ។


ពួកគេត្រូវបានចោទប្រកាន់ថាបានរៀបចំបាតុកម្មដោយខុសច្បាប់ ឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ មុននឹងអនុវត្តច្បាប់ចំពោះក្រុមជនល្មើស នេះ អាជ្ញាធរបានធ្វើការណែនាំ និងព្រមានជាច្រើនដង រួចមកហើយដល់ក្រុមបាតុករថាត្រូវបញ្ឈប់បាតុកម្មខុស ច្បាប់នេះជាបន្ទាន់ និងបន្តធ្វើការជជែកពិភាក្សាជាមួយក្រសួងមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ 

ប៉ុន្តែក្រុមជនសកម្មដឹកនាំបាតុកម្មខុសច្បាប់នេះបានព្យាយាមមិនប្រើប្រាស់នីតិវិធីច្បាប់ជាធរមានដើម្បីដោះស្រាយជម្លោះឡើយ តែបានបន្តអូសបន្លាយបាតុកម្មរហូតដល់ ១៣ ថ្ងៃ ធ្វើសកម្មភាពដោយបំពានច្បាប់ដើម្បីចិញ្ចឹមទំនាស់ និងបន្តញុះញង់ឱ្យបាតុករផ្សេងទៀតបដិសេធយកដំណោះស្រាយ និងប្រើវិធីសាស្ត្រសាច់កម្មរុញបាតុករឱ្យប្រឈមមុខ នឹងកម្លាំងសមត្ថកិច្ច ព្រមទាំងមានចេតនាឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេបានលេសបោះជំហានមួយជំហានទៀតលើផែនការទុច្ចរិត ដែលបានរៀបចំឡើងដោយបរទេសជាចៅហ្វាយនាយរបស់ពួកគេ។


អ្វីដែលកម្លាំងសមត្ថកិច្ចសម្រេចចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមជនសកម្មរៀបចំបាតុកម្មខុសច្បាប់នេះ ធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ នោះគឺអនុ លោមទៅតាមមាត្រា១៩៤និង១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលអនុវត្តនីតិវិធីទៅតាមវិធានការច្បាប់។ រយៈពេល ១៣ ថ្ងៃនៃការធ្វើបាតុកម្មរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នាពេលកន្លងមកត្រូវបាន គេវាយតម្លៃថាមិនមែនដើម្បីគោលបំណងការពារសិទ្ធិបុគ្គលិក និងការពារអត្ថប្រយោជន៍បុគ្គលិកកម្មករឡើយ តែហេតុផល និងភស្តុតាងនានាដែលបានរកឃើញបង្ហាញពីទង្វើទុច្ចរិតនៃមេសហជីព និងជនសកម្មនៃការរៀបចំបាតុកម្មនេះដោយបានយកសហជីព និងសកម្មភាពបាតុកម្មទៅបម្រើផលប្រយោជន៍នយោបាយ។


ការអនុវត្តច្បាប់ប្រឆាំងក្រុមជនសកម្មរៀបចំបាតុកម្មខុសច្បាប់ទាំងនេះគឺជាការការពារនូវគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលប្រាថ្នាចង់បានដំណោះស្រាយស្របតាមច្បាប់ជាធរមាន។ ប៉ុន្តែពួកគេខ្លះត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូច និងមេដឹកនាំសហជីពដែលអះអាងលើបបូរមាត់ខ្លួនថាការពារផលប្រយោជន៍ពួកគេ តែបានបំពានសិទ្ធិពួកគេ ហើយគេងចំណេញពីការចូលរួមបាតុកម្មរបស់ពួកគេដើម្បីផល ប្រយោជន៍ក្រុមបក្ខពួកគេ និងបម្រើនយោបាយបរទេសទៅវិញ។


សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកដោយមានការរៀបចំផែនការយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសផង នោះ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាលកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារសិទ្ធិការងារ និងការពារផលប្រយោជន៍ បុគ្គលិកកម្មករ តែទង្វើជាក់ស្តែង ពួកគេមិនស្តាប់ការសម្របសម្រួលរបស់ស្ថាប័នមានសមត្ថកិច្ច ដោះស្រាយជម្លោះឡើយ។ ពួកគេបន្តបំពានច្បាប់ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានណែនាំជាច្រើនដងក៏ដោយ ហើយរបៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗដែលពួកគេប្រើប្រាស់ក្នុងការធ្វើបាតុកម្មសុទ្ធសឹងតែមានការទាក់ទងនឹងបណ្តាញនៅបរទេសទាំងអស់។


បណ្តាញបរទេសដែលគេប្រើក្នុងការតវ៉ានិងផ្តួលរំលំរបបដឹកនាំមួយចំនួនដូចជានៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី នៅហុងកុង និងនៅថៃ ភូមាជាដើម។ ពួកគេបន្តលាបពណ៌រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធថាបំបិទសិទ្ធិសេរីភាពពួកគេ និងមិនគិតពីផលប្រយោជន៍អតីតបុគ្គលិកកម្មករ ដើម្បីញុះញង់ឱ្យសាធារណមតិយល់ច្រឡំលើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួកគេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ជាលេសនយោបាយសុទ្ធសាធ។


បើពួកគេពិតជាមានឆន្ទៈការពារសិទ្ធិនិងផលប្រយោជន៍អតីតបុគ្គលិកកម្មករពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមកដោះស្រាយ មិនមែនពួកគេបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្មឱ្យជល់នឹងកម្លាំងសមត្ថកិច្ចតាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ ទៀតរបស់ចៅហ្វាយនាយរបស់ពួកគេនោះឡើយ។ ក្នុងបទសម្ភាស ជាមួយវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ ឈឹម ស៊ីថរ មិនបដិសេធលើសំឡេងរបស់ខ្លួនដែលបែកធ្លាយពីកិច្ចប្រជុំហ្សូម ណែនាំដល់ក្រុមបាតុករ ប្រើប្រាស់ល្បែងសាច់កម្មឱ្យសមត្ថកិច្ចចាប់ខ្លួនឡើយ។ នេះជាភាស្តុតាងថ្មីមួយទៀតថា បាតុកម្មនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ មានគោលបំណងលើសពីការទាមទារ សិទ្ធិការងារនិងការពារអត្ថប្រយោជន៍ តែជាការអនុវត្តផែនការទុច្ចរិតមួយច្បាស់លាស់។


ភស្តុតាងដែលបានបង្ហាញចេញពីបាតុកម្មរយៈពេល១៣ថ្ងៃកម្លងទៅនេះគឺជនសកម្មនិងសមាជិកសហជីពដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ បានដើរសម្លុតបាតុករផ្សេង ទៀត មិនឱ្យទទួលយកដំណោះស្រាយស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗ ដើម្បីបន្តបាតុកម្មនេះ។ ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយ ជ្រោមជ្រែងពីខាងក្រៅប្រទេសទាំងអស់។ ក្រុមមេដឹកនាំបាតុកម្មក្នុងនោះមានឈ្មោះ ឈឹម ស៊ីថរ បានទទួលការ បណ្តុះបណ្តាលជំនាញច្បាស់លាស់លើការងារធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះគឺជាបណ្តាញបរទេសដែលជាតួអង្គសំខាន់មួយ តែងតែធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានាក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយពួកគេ។


ហេតុដូច្នេះហើយបានជា នៅពេលបាតុកម្ម ចាប់ផ្តើម និងថ្ងៃបន្តបន្ទាប់ សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលគេដឹងថា ជាប្រតិបត្តិករបដិវត្តន៍ពណ៌យ៉ាងសកម្ម ចាប់តាំងពីយូរមកហើយទាំងថ្មីទាំងចាស់ បានចេញធ្វើសកម្មភាពស៊ីចង្វាក់គ្នាដើម្បីគាំទ្រកម្លាំងបាតុកម្មខុសច្បាប់នេះតាមរយៈការចេញសេចក្តីថ្លែងការណ៍ ការចេញសារផ្សេងៗដើម្បីគាំទ្របាតុកម្មខុសច្បាប់នេះ។ នេះគឺជាទម្លាប់របស់ពួកគេដែលតែងតែធ្វើជនរងគ្រោះតូបនីយកម្មលើសកម្មភាពបទល្មើសដែលពួកគេធ្វើ និង បំភ្លៃសាធារណៈមតិថាពួកគេជាអ្នកលើកតម្លៃ និងលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិការងារ តែគ្មានគ្មានផេះអីទេ គឺគ្រាន់តែជាការទទួលលុយដើម្បីអនុវត្តផែនការតាមការកំណត់គោលបំណងរបស់ម្ចាស់ជំនួយពួកគេប៉ុណ្ណោះ។


ប្រសិនបើសមត្ថកិច្ចរកឃើញថា សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ទទួលថវិកាមិនស្របច្បាប់ មកធ្វើបាតុកម្មមិនស្របច្បាប់នេះ អាចនឹងត្រូវប្រឈមមុខច្បាប់ធ្ងន់ធ្ងរ ព្រោះវាជាការទទួលហិរញ្ញប្បទាន ខុសច្បាប់មកធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ ផែនការ ទុច្ចរិតទាំងឡាយដែលក្រុមជនអគតិព្យាយាមអនុវត្តដើម្បីបម្រើមហិច្ឆតានយោបាយបរទេសនឹងមិនអាចទទួលបាន ជ័យជម្នះឡើយ ព្រោះផែនការរាក់កំផែលទាំងនេះត្រូវ បានពលរដ្ឋខ្មែរមើលឃើញ និងយល់ច្បាស់ណាស់ សូម្បីតែក្រុមបាតុករដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកក៏បានយល់ជ្រាបពីល្បិចកលនិងផែនការនេះដែរ។ ហេតុដូច្នេះហើយបានជាកន្លងមក ក្រុមបាតុករខ្លះបានចេញមកបកអាក្រាតមុខមាត់ពិតរបស់ឈ្មោះ ឈឹម ស៊ីថរ និងផែនការផ្សេងទៀត។


អ្វីដែលល្អសម្រាប់អតីតបុគ្គលិក និងកម្មករដែលក្រុមហ៊ុនណាហ្គវើលដ៍ គួរធ្វើគឺការវិលទៅរកការចរចាពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី និងមានស្ថាប័នពាក់ព័ន្ធ សម្របសម្រួលតាមនីតិវិធីច្បាប់ មិនគួរបន្តចាញ់បោកក្រុមសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងជនឱកាសនិយមមួយចំនួន បន្តទៀតឡើយ។ សូមផ្តាំផ្ញើទៅបងប្អូនទាំងអស់ជ្រាបថា ច្បាប់ការពារអ្នកទាំងអស់គ្នា ហើយប្រសិនបើអ្នកទាឱងអស់គ្នាដឹងថាមួយថ្ងៃឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកទទួលថវិកាប៉ុន្មានពាន់ដុល្លារសម្រាប់ការដឹកនាំធ្វើបាតុកម្មនេះ អាចបងប្អូននឹងក្អួតឈាមជាមិនខាន។ ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះសករាយបញ្ហានេះ ដើម្បីយកពេលវេលា និងថវិកាដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតទៅមុខទៀត ជាជាងបន្តចាញ់បោកថៅកែបាតុកម្ម៕


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១ ខែមករា ឆ្នាំ២០២២