Wednesday, November 04, 2015

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០១៥

យោងតាម​សេចក្តីជូន​ដំណឹង ​របស់អគ្គិស​នីកម្ពុជា ​ចុះថ្ងៃទី០៣ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ បាន​ឲ្យដឹងថា ដើម្បី​អនុវត្តការងារ​ជួសជុល ​ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និងរុះរើ​គន្លងខ្សែបណ្តាញ​បង្កលក្ខណៈ​ ដល់ការដ្ឋាន ពង្រីកផ្លូវ​ អគ្គិសនីកម្ពុជា​នឹងផ្អាកការ​ផ្គត់ផ្គង់អគ្គិសនី ​នៅតំបន់​ភ្លើងមួយចំនួន ​នៅក្នុងរាជ​ធានីភ្នំពេញ ចាប់​ពីថ្ងៃទី០៥ ​រហូតដល់​ថ្ងៃទី០៨ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥។​
ការផ្អាកការ​ផ្គត់ផ្គង់អគ្គិស​នីនេះ គឺ​នៅថ្ងៃទី០៥ ​ខែវិច្ឆិកា​ ឆ្នាំ២០១៥ ​ចាប់ពីម៉ោង ​៨ព្រឹក ដល់​ម៉ោង ១៦រសៀល ​នឹងផ្អាកការ​ផ្គត់ផ្គង់អគ្គិសនី () តំបន់​ភ្លើងលេខ ​ប.372A ​ស្ថិតនៅក្នុងសង្កាត់​ អូឡាំពិក ខណ្ឌ​ចំការមន () តំបន់​ភ្លើងលេខ PO54, P129, P311 ស្ថិតនៅភូមិ​ចំការឳឡឹក ​ក្នុងសង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ () តំបន់​ភ្លើងលេខ P1013 ស្ថិតនៅ​ភូមិខ្វា ​ក្នុងសង្កាត់ដង្កោ ​ខណ្ឌដង្កោ ​និង () តំបន់​ភ្លើងមួយចំនួ​នដែលស្ថិតនៅ​ភូមិច្រេស ​ភូមិដំណាក់ ​ភូមិត្រពាំងស្វាយ ​ក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ភូមិក្រាំងអង្ក្រង ​ភូមិជាងទង ​ក្នុងសង្កាត់​ក្រាំងធ្នង់​ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានីភ្នំពេញ។​ ថ្ងៃទី០៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ចាប់ពីម៉ោង​ ៩ព្រឹក ដល់​ម៉ោង ១៦​រសៀល នឹង​ផ្អាកការ ផ្គត់ផ្គង់​អគ្គិសនី () ​តំបន់ភ្លើង ​មួយចំនួន​ដែលស្ថិតនៅ​ភូមិព្រៃមូល ​ភូមិសំរោងទាវ​ ក្នុងសង្កាត់ ​ក្រាំងធ្នង់ ​ខណ្ឌពោធនិ៍សែនជ័យ ​ភូមិពុទ្រា ភូ​មិត្រពាំងវែង ​ភូមិកប់​ស្រូវ ភូមិខ្មែរ​លើ ភូមិស្វាយចេក ​ភូមិជ្រេស ​ភូមិអណ្តូង ​ក្នុងសង្កាត់គោក​រកា ខណ្ឌ​ព្រែកព្នៅ ​និង () តំបន់​ភ្លើងមួយចំនួន​ដែលស្ថិត ​នៅភូមិ ​វាលស្បូវ ​ក្នុងសង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ។​
ថ្ងៃទី០៧ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ចាប់​ពីម៉ោង ​៩ព្រឹក ដល់​ម៉ោង១៧ល្ងាច ​នឹងផ្អាកការ​ផ្គត់ផ្គង់អគ្គិសនី () តំបន់ភ្លើង​លេខ .​ត620, .620A ស្ថិតនៅភូមិត្រពាំ​ងថ្លឹង ​ក្នុងសង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែន​ជ័យ () តំបន់ភ្លើងមួយ​ចំនួនដែល​ស្ថិតនៅភូមិទួលគោក​ ភូមិទួលសង្កែ ​ក្នុងសង្កាត់ទួលសង្កែ ​ខណ្ឌឬស្សីកែវ និង​ () តំបន់ភ្លើង​មួយចំនួន​ដែលស្ថិតនៅភូមិ​ព្រែកលៀប ​ក្នុងសង្កាត់ព្រែក​លៀប ភូមិដើមគរ​ ក្នុងសង្កាត់​ព្រែកតាសេក ​ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។​ ថ្ងៃទី០៨​ ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ចាប់ពីម៉ោង៩ព្រឹក​ រហូតម៉ោង ​១៧ល្ងាច ​នឹងផ្អាកការ​ផ្គត់ផ្គង់ អគ្គិសនី () តំបន់ភ្លើងមួយចំនួន ​ដែលស្ថិតនៅ​ភូមិបឹងសាឡាថ្មី​ ក្នុងសង្កាត់​ឬស្សីកែវ​ ភូមិក្រោលគោ ​ភូមិបឹងឈូក ​ក្នុងសង្កាត់​គីឡូម៉ែត្រ ​លេខ៦ ខណ្ឌ​ឬស្សីកែវ () តំបន់ភ្លើងមួយ ​ចំនួនដែល​ស្ថិតនៅភូមិ១ ​ភូមិ២ ភូមិ៣ ​ភូមិដើមគរ​ ក្នុងសង្កាត់​ជ្រោយចង្វារ​ ភូមិគៀនឃ្លាំង ​ភូមិព្រែកលៀប ​ក្នុងសង្កាត់​ព្រែកលៀប ​ខណ្ឌជ្រោយចង្វារ​ និង() តំបន់​ភ្លើងមួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយផ្លូវ​ជាតិលេខ១ ​ចាប់ពីភូមិតាងៅ ​ក្នុងសង្កាត់និ​រោធ រហូតដល់​ភូមិ ស្វាយតាអុក ក្នុង​សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ៕​

សម្តេច​តេជោអនុញ្ញា​តិអោយប្រ​ធានរដ្ឋសភាហុ​ងគ្រីនិងទូត​គុយបា​ចប់អាណត្ត​ ចូលជួបសំ​ដែងការ​គួរសម និង​ពិភាក្សាកា​រងារ

ព្រឹកថ្ងៃទី ៤ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច អគ្គមហាសេ​នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតអោយឯកឧត្តម ឡូស្លូកូវែរ (Laszlo KOVER)  ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយក​រដ្ឋមន្ត្រីបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មាន ក្រោយជំនួបថា​ ឯកឧត្តម  ប្រធានរដ្ឋស​ភានៃប្រទេស​ហុងគ្រីធ្វើដំណើរ​ទស្សនកិច្ចនៅប្រទេស កម្ពុជាជាលើកទី១។ តាមរយៈនេះលោកបានសំដែង​នូវការអប់អរសាទរចំពោះ​ការរីកចម្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ច​របស់លោកលើកនេះ ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែសកម្មថែម​ទៀតដោយឈរលើមូលដ្ឋានទំនាក់ទំនង​រវាងដែលមានស្រាប់។

ឯកឧត្តម ឡូស្លូ កូវែរ បា​នជំរាបជូន​សម្តេចតេជោថា ហុងគ្រីក៍មានទិ​សដៅជំរុញកិច្ច សហប្រតិការលើវិស័យ​ពិណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងប្រទេសទំាងពីរផងដែរ។
បើតាម ឯកឧ​ត្តម ប្រធានសភាហុងគ្រី នៅចុង​ឆ្នាំនេះនឹងមានដំណើ​រទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុ​ជាដើម្បី ពង្រឹងទំនាក់ទំនង និងចុះ​នូវកិច្ចព្រមព្រៀ​ងនានាពាក់ព័ន្ធ         វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំងសម្ពោធបើកការិយាល័យ​ពាណិជ្ជ​កម្មហុងគ្រីជាផ្លូវការនៅរាជធា​នីភ្នំពេញ ដើម្បីសម្រួលដល់​ការធ្វើ​ពាណិជ្ជ​កម្មរវាងហុងគ្រី និងកម្ពុជា។
ជាការឆ្លើយ​តបសម្តេចតេជោ នាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណ​ចំពោះការជួយរបស់ហុងគ្រី មកកម្ពុជាកន្លងមកក្នុងនោះ​រួមទំាងកា​របណ្តុះបណ្តាល​ផ្នែកធនធានមនុស្សផងដែរ។ បន្ថែម លើសសម្តេចក៍បានស្វាគមន៍ និងគំាទ្រចំពោះការជំរុញ​ទំនាក់ទំនងរវាងប្រទេសទំាងពីរ អោយកាន់តែសកម្ម ថែមទៀតដែលជាគោល​បំណងរួម ។ សម្តេចនាយករ​ដ្ឋមន្ត្រីបាន​ ស្នើ
អោយប្រទេស​ទំាងពីរ កម្ពុជា ហុងគ្រីពិនិត្យបន្ថែមទៅ​លើកិច្ចសហប្រ​តិបត្តិរវាងនិតិបញ្ញត្តិ និងផ្នែកផ្សេងៗទៀតពិ​សេសរវាងប្រ​ជាជននិងប្រជាជនផងដែរ​ទៅលើកិច្ចសហប្រតិបត្តិការ លើផ្នែកដទៃផ្សេងទៀ​តដែលអាច​ធ្វើទៅបាន៕



សម្តេចតេជោអនុញ្ញាតិអោយឯកអគ្គរដ្ឋទូតគុយបាចប់អាណត្តិ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី​ ៤ខែវិច្ឆិកា ឆ្នាំ ​២០១៥ ​នេះដែរសម្តេច​តេជោនាយក​រដ្ឋមន្ត្រីកម្ពុជា ​បាន
អនុញ្ញាតិ​អោយឯកឧត្តម​ ជូស សេរ៉ាមូន​(Jose Rammon) ​ឯកអគ្គរដ្ឋទូត​គុយបាចូល​ជួបសំដែងការ​គួរសម​ និងជំរាបលា ​ក្នុងឧកាស​ដែលឯកឧត្តម ​បានបញ្ចប់​អាណត្តិការ​ទូតរបស់​ខ្លួននៅ
កម្ពុជា។ ​តាម ឯ​កឧត្តម ​អ៊ែង សុផល្លែត​ ទូតគុយបា ​យល់ឃើញថាកម្ពុជា​មានការរីក​ចំរើន​លើគ្រប់វិស័យទំា​ងនយោបាយ​និងសេដ្ឋកិច្ច​ ឯកឧត្តម​អគ្គរដ្ឋទូត​បានថ្លែង​អំណរគុណ​ចំពោះការជួយ​ជ្រោមជ្រែង​ពីភាគី​កម្ពុជាដែល​ជំរុញ​បេសកម្មការទូត​ របស់លោក​នៅកម្ពុជា​អោយទទួល​បានជោគ​ជ័យ។ ឯក​ឧត្តម ជូស ​សេរ៉ាមូន ​បានជំរាបជូន​សម្តេចតេជោ ​នាយករដ្ឋ​មន្ត្រីកម្ពុជា​ថាចាប់តំាងពីរ​ដំណើរ​ទស្សនកិច្ច​លើកដំបូងរបស់​លោកនៅ​កម្ពុជាកាលពី​ប្រមាណ ២​៥ឆ្នាំមុន គឺប្រជាជន​ពិសេសយុវជន​កម្ពុជាមានការ​ផ្លាស់ប្តូរជីវភាព​រស់នៅជាច្រើន។ ​ឯកឧត្តម ជូ​ស សេរ៉ាមូន ​ជឿជាក់ថា ​ការរីកចម្រើន​នឹងបន្ត​កើតមាន​តទៅទៀត​នាពេលអនាគត​។

ជាការឆ្លើយ​តបសម្តេច​តេជោបានថ្លែង​អំណរគុណ​ចំពោះរដ្ឋាភិ​បាលគុយបាដែល​បានជួយដល់​ប្រទេសកម្ពុជា​តំាង​ពីអតីកាល​ដែលរួមមាន​ ជំនួយផ្នែក​សុខាភិបាល​តាមរយៈការ​បញ្ជូន គ្រូពេទ្យ ​និងការ​ផ្តល់អាហា​រូបករណ៍ដល់​កម្ពុជា។ ​សម្តេចនាយ​ករដ្ឋមន្ត្រី​បានវាយតំលៃខ្ពស់ ​ចំពោះបេស​កម្មការ​ទូតរបស់ឯ​កឧត្តម ​ជូស សេរ៉ាមូន​ នៅកម្ពុជា និ​ង​សូមជូនពរអោយ​ឯកឧត្តមទូតទទួលបាន​ជោគជ័យ​បន្ថែម​ទៀតសម្រាប់​បេសកម្មការ​ងារនៅបណ្តាប្រទេស​ដទៃទៀត។





សម្តេចតេ​​ជោ និងសម្តេច​កិ​តិ្តព្រឹទ្ធបណ្ឌិត នឹងអញ្ជើ​ញជា​អធិបតីក្នុង​ពិ​ធីសម្ពោធគម្រោងកា​រពា​រទឹកជំន​ន់ក្នុ​ងរាជ​ធា​នីភ្នំពេញ​ស្អែកនេះ

យោងតាមសេ​ចក្តីជូនដំណឹង របស់សាលារា​ជធានីភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពី ការបញ្ចៀ​សចរាចរឆ្លងកាត់ទីតាំងប្រា​រព្ធពិធីសម្ពោ​គ្រោងការពារ​ទឹកជំនន់ និងកែលំ​អប្រព័ន្ធ ប្រឡាយលូជំហា​នទី៣ក្នុងរាជធានីភ្នំពេញ បាន​ឲ្យដឹងថា នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុ​ន សែន និងសម្តេ​ចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន និងអ​ញ្ជើញជា អធិតី​ភាពក្នុងពិធីសម្ពោ​ធគ្រោងការពារទឹកជំ​នន់ និងកែលំអប្រព័ន្ធ​ ប្រឡាយលូជំហា​នទី៣ក្នុង រាជធានីភ្នំពេញ។
គម្រោងការ​ពារទឹកជំនន់ និងកែលំ​អប្រព័ន្ធប្រឡាយ​លូជំហានទី៣ ក្នុងរាជធានីភ្នំ​ពេញនេះ គឺជាជំនួយរបស់រដ្ឋាភិបាលជ​ប៉ុន តាមរយៈអង្គការ JICA មានទីតាំងនៅសួ​នច្បារទល់មុខ វត្តបទុមវត្តី ស្ថិតក្នុងសង្កា​ត់​ចតុមុខខណ្ឌដូន​​​​​​​​​ពេញ វេលាម៉ោង ៨ព្រឹក។
ដើម្បីរៀបចំកម្ម​វិធីសម្ពោធនេះ សាលារាជធានី​ភ្នំពេញ នឹងធ្វើការសម្រួ​លចរាចរ ជាបណ្តោះ អាសន្នដោយ​មិនឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីព្រះសុធារស ចាប់ពីចំណុច ប្រសព្វមហាវិថីព្រះ​សីហនុរហូតដល់ផ្លូវលេខ២៤០ មហាវិថីព្រះសុធារស ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១១ព្រឹក៕