Wednesday, November 04, 2015

សម្តេច​តេជោអនុញ្ញា​តិអោយប្រ​ធានរដ្ឋសភាហុ​ងគ្រីនិងទូត​គុយបា​ចប់អាណត្ត​ ចូលជួបសំ​ដែងការ​គួរសម និង​ពិភាក្សាកា​រងារ

ព្រឹកថ្ងៃទី ៤ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច អគ្គមហាសេ​នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតអោយឯកឧត្តម ឡូស្លូកូវែរ (Laszlo KOVER)  ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយក​រដ្ឋមន្ត្រីបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មាន ក្រោយជំនួបថា​ ឯកឧត្តម  ប្រធានរដ្ឋស​ភានៃប្រទេស​ហុងគ្រីធ្វើដំណើរ​ទស្សនកិច្ចនៅប្រទេស កម្ពុជាជាលើកទី១។ តាមរយៈនេះលោកបានសំដែង​នូវការអប់អរសាទរចំពោះ​ការរីកចម្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ច​របស់លោកលើកនេះ ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែសកម្មថែម​ទៀតដោយឈរលើមូលដ្ឋានទំនាក់ទំនង​រវាងដែលមានស្រាប់។

ឯកឧត្តម ឡូស្លូ កូវែរ បា​នជំរាបជូន​សម្តេចតេជោថា ហុងគ្រីក៍មានទិ​សដៅជំរុញកិច្ច សហប្រតិការលើវិស័យ​ពិណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងប្រទេសទំាងពីរផងដែរ។
បើតាម ឯកឧ​ត្តម ប្រធានសភាហុងគ្រី នៅចុង​ឆ្នាំនេះនឹងមានដំណើ​រទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុ​ជាដើម្បី ពង្រឹងទំនាក់ទំនង និងចុះ​នូវកិច្ចព្រមព្រៀ​ងនានាពាក់ព័ន្ធ         វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំងសម្ពោធបើកការិយាល័យ​ពាណិជ្ជ​កម្មហុងគ្រីជាផ្លូវការនៅរាជធា​នីភ្នំពេញ ដើម្បីសម្រួលដល់​ការធ្វើ​ពាណិជ្ជ​កម្មរវាងហុងគ្រី និងកម្ពុជា។
ជាការឆ្លើយ​តបសម្តេចតេជោ នាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណ​ចំពោះការជួយរបស់ហុងគ្រី មកកម្ពុជាកន្លងមកក្នុងនោះ​រួមទំាងកា​របណ្តុះបណ្តាល​ផ្នែកធនធានមនុស្សផងដែរ។ បន្ថែម លើសសម្តេចក៍បានស្វាគមន៍ និងគំាទ្រចំពោះការជំរុញ​ទំនាក់ទំនងរវាងប្រទេសទំាងពីរ អោយកាន់តែសកម្ម ថែមទៀតដែលជាគោល​បំណងរួម ។ សម្តេចនាយករ​ដ្ឋមន្ត្រីបាន​ ស្នើ
អោយប្រទេស​ទំាងពីរ កម្ពុជា ហុងគ្រីពិនិត្យបន្ថែមទៅ​លើកិច្ចសហប្រ​តិបត្តិរវាងនិតិបញ្ញត្តិ និងផ្នែកផ្សេងៗទៀតពិ​សេសរវាងប្រ​ជាជននិងប្រជាជនផងដែរ​ទៅលើកិច្ចសហប្រតិបត្តិការ លើផ្នែកដទៃផ្សេងទៀ​តដែលអាច​ធ្វើទៅបាន៕



No comments:

Post a Comment