Saturday, September 12, 2020

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានកិត្តិយសខេត្តកែប

កែប៖ នៅថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២០  លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈ កម្មាធិ ការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  បានអញ្ជើញជាអធិបតី  ក្នុង ពិធីប្រកាសលោក សាម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប  និង បំពាក់គ្រឿង ឥស្ស រិយយស ជូនដល់អ្នក ដែល មាន ស្នាដៃជួយ សង្គ្រោះ គ្រោះមហន្តរាយនៅខេត្តកែប  


ថ្លែងក្នុងមតិស្វាគមន៍លោក សោម  ពិសិដ្ឋ  អភិបាលខេត្តកែប  និងជាប្រធានកិត្តយស សមាគន៍អតីតយុទ្ធជនរបស់ខេត្ត មានប្រសាសន៍ថា  កន្លងមក  និងពេលបច្ចប្បន្ន ក្រុមការងារសមាគមន៍អតីតយុទ្ធជន របស់ខេត្ត បានខិតខំកៀរគរសប្បុរស ជននានា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីស្វែងរក មូលនិធិសម្រាប់ ទ្រទ្រុង សមាគម អតីតយុទ្ធ ជន កម្ពុជាខេត្ត  ក្នុងការចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជនជួបការលំបាក ឬរងគ្រោះផ្សេងៗ និងបានជួយដោះស្រាយ នូវរាល់ សំណូម ពរ ចំបាច់នានារបស់អតីតយុទ្ធជននៅមូលដ្ឋានជាប្រចាំ  ព្រមទាំងបន្តបំផុស លើក ស្ទួយវីរៈភាព គុណ បំណាច់  ដ៏ថ្លៃរបស់ អតីតយុទ្ធជន ដែល បានលៈបង់ សាច់ ស្រស់ ឈាមស្រស់ ក្នុង បុព្វហេតុការពារជាតិមាតុភូមិ។


បន្ថែមលើសនេះ  លោកអភិបាលខេត្ត  បានលើកឡើងថា  យើងទាំងអស់គ្នា  មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការ ដោះ ស្រាយ ជីវភាព ជូនបងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់នូវសម្ភារៈថវិកា ការតំឡើងប្រាក់ សោធននិវត្តន៍ ការ បង្កើត ឲ្យមានគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាង លំនៅដ្ឋាន ជូនអតីត កងកម្លាំង ប្រដាប់  អាវុធ និងគ្រួសារ និងបានបង្កើតគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពយោធិន និង អតីតយុទ្ធជន និងការបង្កើត និងបន្ថែមនូវប្រាក់របបសន្តិសុខសង្គមជូនជនពិការនិវត្តជន និងជនបាត់បង់ សមត្ថភាពការងារ។


លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  មានប្រសាសន៍ថា  ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប ត្រូវទទួលខុសត្រូវ  ដឹកនាំសម្របសម្រួល  ក្រុមការងារ ដើម្បីជួយពង្រឹងសកម្មភាពសមាគម និងជួយដោះស្រាយជីវភាពរបស់អតីតយុទ្ធជនដែលជាសមាជិក ស.អ.ក.អោយបានល្អ ៕












សំណង់ព្រះវិហារបុរាណនៅវត្តរាជបូណ៌ប្តូរសោភ័ណភាពថ្មីដ៏ស្រស់ស្អាតបន្ទាប់ពីជួសជុលហើយ

 សៀមរាប៖ គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។

ការជួសជុលនេះគឺដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។ ក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានីភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាទាំងអស់ ដែលបាននិមន្ត និងចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សតរៀងទៅ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ










ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារនៅឃុំចំនួន ០៣ ក្នុងស្រុកកំពង់លែង ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារ នៅ ក្នុងឃុំចំនួន ០៣ក្នុងស្រុកកំពង់លែង ទទូលបានអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងមានការអមដំណើរដោយលោក លោកស្រីអនុសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរមូលដ្អានដែនដីផងដែរ។

ចំពោះប្រជាពលរដ្ឋងាយរងគ្រោះទាំង ០៥គ្រួសារ ក្នុងនោះមាននៅក្នុងភូមិសំរោង ឃុំពោធិ៍ ចំនួន ០១គ្រួសារ និងភូមិត្រងិល ឃុំត្រងិលចំនួន០១គ្រួសារ ទាំង០២គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ ០១ និងថវិកា២០ម៉ឺនរៀល ក្នុង០១គ្រួសារ បញ្ជាក់ចំពោះគ្រសារនៅភូមិសំរោងទទួលបានសម្ភារៈ០១កញ្ចប់បន្ថែមទៀត) និង០៣គ្រួសារទៀតនៅភូមិតាឡាត់ ឃុំស្វាយរំពារ ក្នុង០១គ្រួសារទទូលបាន អង្ករ ចំនួន ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ០១ និងថវិកា១៨មឺនរៀល។

មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋលោក អម សុភា អភិបាលរងខេត្ត បានពាំនាំ និងសាកសួរសុខទុក្ខពី សំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកទាំងទ្វេរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកចោលនរណាម្នាក់នោះឡើយ ពាលគឺ “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា”។

លោកបានជម្រាបន្ថែមថាអំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយ រយៈពេល ខ្លីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំ ប្រកបមុខរប បន្ថែមទៀតដូចជាដាំបន្លែ និងចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើអនាម័យជាប្រចាំដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ដោយស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕







អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជាង២០នាទី មានចំណងជើងថា « ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!


ប្រជាពលរដ្ឋខ្មែរ ដែលគេធ្លាប់ស្គាល់ថាជាពលរដ្ឋដ៏អភ័ព្វក្នុងអតីតកាល ហើយទឹកដីកម្ពុជា ដែលគេធ្លាប់ស្គាល់ថាជាទឹកដីដ៏កម្សត់ និងជាប្រទេសក្រីក្រខ្លាំងនោះ បច្ចុប្បន្ននេះកម្ពុជា លែងដូច មុនទៀតហើយ។ អ្វីៗបានប្រែប្រួលស្ទើរតែនឹកស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្ពុជាបាន រួចផុសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ និងសង្គ្រាមស៊ីវិល អូស បន្លាយជិត ៣ទសវត្សរ៍កន្លងមកនេះ។ កម្ពុជាពេលនេះ បានកែប្រែមុខមាត់ថ្មី ក្លាយទៅជាប្រទេស ដែលមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ជាពិសេស បានក្លាយជាសមាជិករបស់អង្គការ អន្តរជាតិធំៗលើពិភពលោក ព្រមទាំងអាចឈរស្នើមុខស្មើមាត់ជាមួយប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោកផងដែរ។

កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រីកចម្រើននិងជឿលឿនគួរឱ្យកត់សំគាល់ ហើយពលរដ្ឋកម្ពុជាដែលធ្លាប់តែក្រីក្រ លំបាកតោកយ៉ាក ក៏ប្រែធូរធា សម្បូរ សប្បាយ ចម្រើនរុងរឿង និងបានក្លាយជាពលរដ្ឋស៊ីវិល័យ ទាន់សម័យ របស់របរប្រើប្រាស់សម្បូរបែប រីឯគ្រឿងឧបភោគ បរិភោគវិញ គឺមានមិនខ្វះ។ ផលិតផលលើទីផ្សារ ហាងទំនិញ ផ្សារទំនើប ជាពិសេសផលិតផល ប្រេនៗល្បីៗ ដែលមាននៅលើពិភពលោក នៅកម្ពុជា ក៏មានដូចគ្នា។ អ្វីៗទាំងអស់នេះ គឺបាន កើតចេញពីកត្តាសុខសន្តិភាពនិងស្ថេរនយោបាយ ដែលជាសរសរស្តម្ភ ដ៏សំខាន់បំផុត ដែលនាំឱ្យ កម្ពុជាមានភាពជឿនលឿនដូចបច្ចុប្បន្ននេះ។ ពេលនេះគេអាចនិយាយបានថា កម្ពុជាជាប្រទេស ដែលរក្សាបាននូវលំនឹងទាំងម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពសង្គមជាទូទៅបានយ៉ាងល្អ ក្រោមម្លប់ នៃដំបូលសុខសន្តិភាព។ បើទោះបីជា ប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រឈមមុខ នឹងបញ្ហារោគរាតត្បាតកូវិដ១៩ ហើយនឹងកំពុងពុះពារដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ធកិច្ច សង្គម និងនយោបាយ បន្ថែមដោយបញ្ហាជម្លោះដ៏តានតឹងផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត យ៉ាងណាក្តី តែសម្រាប់កម្ពុជា ពលរដ្ឋខ្មែរនៅតែអាចរស់នៅក្នុងភាពសុខសាន្ត។

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

 







#ជំនឿទុកចិត្ត #តេជោសែន #ហ៊ុនសែន #កម្ពុជា