Tuesday, November 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគថែមទៀតពីប្រទេសជប៉ុនមកកម្ពុជា


នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ ទន្ទឹមនេះ សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម ។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអរគុណដល់សមាគមជប៉ុន-កម្ពុជា (JCA) ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួចអបអរសាទរខួបទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយរលូន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ ។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា ៕










សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ជួបសំណេះសំណាលជាមួយកម្មករនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

 CMF:

ឯកឧត្ដម លោកជំទាវ សមាជិក/ជិការដ្ឋសភា សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនី ទាំងអស់ជាទីស្រឡាញ់រាប់អាន!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតក្នុងពិធីជួបជុំដ៏មានសារៈសំខាន់នៅព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ(កំបូល) រាជធានីភ្នំពេញ។ ហើយក្នុងឱកាសនេះក៏សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនទាំងអស់។ ក្នុងឱកាសជិតដល់បុណ្យអុំទូកផង លោកទាំងពីរផ្តាំផ្ញើជូនពរ ប្រសិទ្ធពរជ័យ ជូនបងប្អូនទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខ ទទួលបានពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

(១) ១០ លើកជួបជាមួយនឹងបងប្អូន កម្មករ/ការិនី ជិត ២០ ម៉ឺននាក់នៅក្នុងរយៈពេល ៣ ខែ

​ស្អែកគ្រប់ ៩០ ថ្ងៃ នៃ(ការបង្កើត)រាជរដ្ឋាភិបាលថ្មី។ បើរាប់ទៅ(ក៏ជា) ១០លើក ជួបជាមួយនឹងបងប្អូនកម្មករ/ការិនី ជិត ២០ម៉ឺននាក់ នៅក្នុងរយៈពេល ៣ ខែនេះ។ បើរាប់កន្លែងនេះ មានអនុស្សាវរីយ៍ ៤ដង តាំងពីមុនបោះឆ្នោតម្តង ថ្ងៃ២៥ ខែមិថុនា … ក្នុងរយៈពេលប៉ុន្មានខែនេះ បានជួបបងប្អូនឆ្លងរដូវ តាំងពីរដូវវស្សា រដូវភ្ជុំ ឥឡូវចូលរដូវប្រាំង ខែកក្តិកហើយ។ ថ្ងៃនេះឃើញពាក់អាវរងាច្រើនគ្នា។ ខែដណ្តឹងប្រពន្ធចាប់ផ្តើមហើយ​។ តែចម្លែក ខ្ញុំសង្កេតឃើញ២ អម្បាញ់មិញ។ ទី១ ភាគច្រើនពាក់អាវរងា តែក៏មានបងប្អូនមួយចំនួនចោះបង្អួចលើខោ​អាវទៀត។ ខ្ញុំធ្លាប់ម្តង។ រឿងមែនទែន។ កាលហ្នឹងខោអាវចោះបង្អួចហ្នឹងទើបចេញមកថ្មីៗ។ នៅអាមេរិក ២០ឆ្នាំមុន។ ប្អូនៗខ្ញុំនៅផ្ទះអ៊ំ។ កាលហ្នឹងទើបជំទង់គេស្លៀកពាក់ខោអាវអញ្ចឹង។ លោកយាយគាត់ស្មានថាខោចៅហ្នឹងរហែក។ ថ្ងៃមួយ ចៅទៅរៀន យាយនៅផ្ទះ ក៏យកមកដេរប៉ះឲ្យទាំងអស់។ មកវិញដាក់ surprise ចៅ។ ចៅ surprise ថា “យាយ អាហ្នឹងគេហៅថា style ម៉ូតថ្មីតើ”។ ខោអត់រហែកខ្លាំង ទិញមកយកទៅកាត់ថែមថាក្តៅពេក។

(២) មានកូនកាន់តែច្រើន មានក្មេងកាន់តែច្រើន សុខភាពមាំមួន អនាគតកម្ពុជាកាន់តែរឹងមាំ

អរគុណចំពោះការរៀបចំរបស់ក្រសួងការងារ អាជ្ញាធរមូលដ្ឋានក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនដែលបានអនុញ្ញាតឲ្យបងប្អូន កម្មករ/ការិនី និយោជិត ជាង ១ម៉ឺន ៨ពាន់នាក់បានចូលរួមនៅព្រឹកនេះ ហើយបានអនុញ្ញាតឲ្យឈប់សម្រាកពេញមួយថ្ងៃបន្ថែមទៀតក្រោយពីចប់(កម្មវិធី)នេះ។ អរគុណផងដែរចំពោះការផ្តល់ទីតាំងដ៏ទូលាយសម្រាប់រៀបចំនៅទីនេះ … ថ្ងៃនេះ មានស្រ្តីមានផ្ទៃពោះច្រើន បើរាប់ពី ៣ខែឡើង មាន ៥០០ នាក់ជាង។ មានអ្នកក្រោមហ្នឹង។ ប៉ុន្តែទិន្នន័យដែលគេឲ្យ ៣ខែឡើង ៥៣០ នាក់។ រៀបចេញពីផ្ទះមក មានដំណឹងមកថា “បងអើយ! បែកទឹកភ្លោះមួយហើយ។ ឥឡូវកើតបានកូនប្រុសមួយ។ ហើយ ៦ នាក់បញ្ជូនទៅ(ពេទ្យ និង) ៥នាក់កំពុងរង់ចាំ”។ អញ្ចឹងយើងកាក់កបហើយ​។ កម្ពុជាយើងមានកូនកាន់តែច្រើន មានក្មេងៗកាន់តែច្រើន ហើយសុខភាពមាំៗ អនាគតយើងកាន់តែរឹងមាំ។ យើងត្រូវការមនុស្ស។ ៥០០ឆ្នាំនៃសង្រ្គាម ថយមនុស្សច្រើន ជាពិសេស តាំងពីឆ្នាំ១៩៧០ មក។ ឆ្នាំ ១៩៧០-៧៥ ស្លាប់ដោយសារវាយគ្នាម្តងទៅនៅ ជំនាន់ លន់ នល់។ ដល់ ១៩៧៥-៧៩ ថយលឿនមែនទែន ថយចង់ពាក់កណ្តាលប្រទេសក្នុងរយៈពេលតែ ៣ ឆ្នាំជាង តែឥឡូវយើងចេញពី ៥លាន មកដល់ ១៦ ទៅ ១៧ លាន …។

(៣) ជួបចុងក្រោយសម្រាប់ឆ្នាំ២០២៣ តែមិនមែនឈប់ជួប ឬលែងយកចិត្តទុកដាក់ទេ

ថ្ងៃនេះគឺជាការជួបគ្នាលើកទី ១០ ហើយសម្រាប់ ២០២៣។ នេះជាកម្មវិធីជួបចុងក្រោយរបស់ខ្ញុំ។ ប៉ុន្តែមិនមែនជាកម្មវិធីចុងក្រោយលែងជួបជាមួយបងប្អូនកម្មករនិយោជិតទៀតនោះទេ។ យើងនឹងបន្តជួបបន្តិចទៀតនៅពេលក្រោយ។ យើងថាយ៉ាងហោចអាចជួប ២ជុំទៀត ក្នុងមួយអាណត្តិនេះ … ប៉ុន្តែពីចន្លោះមួយៗ មិនមែនបានន័យថាអត់បានជួប លែងយកចិត្តទុកដាក់នោះទេ។ ចរចាបៀវត្សត្រូវតែឡើងរាល់ឆ្នាំ។ ត្រូវរៀបបន្តរៀបគោលការណ៍ ៦ចំណុច … ហើយ ៤ចំណុចដែលត្រូវធ្វើពី ៤ទៅ ៥ឆ្នាំ មួយអាណត្តិនេះត្រូវធ្វើឲ្យចេញ រៀបទារកដ្ឋាន រៀបចំកន្លែងហូបចុកឲ្យបានស្រួល មើលរបៀបរបបការដឹកជញ្ជូន។ យើងធ្វើជាជំហានដើម្បីឲ្យកាន់តែល្អ។ ចុងក្រោយគឺរៀបចំប្រព័ន្ធវាយតម្លៃ ចេញវិញ្ញាបនបត្រ​សម្រាប់ប្រជាពលរដ្ឋយើង។ ជួនកាលគាត់អត់បានទៅរៀននៅសាលា តែគាត់ធ្វើការ គាត់ជំនាញ ដូចជាចុងភៅអញ្ចឹង មិនចាំបាច់ចូលសាលាអី។ គាត់ធ្វើតាំងពីដើមមក។ ម៉ែឪបង្រៀន។ ឥឡូវគាត់បើកហាងធ្វើម្ហូបឆ្ងាញ់។ អញ្ចឹងរៀបចំចេញវិញ្ញាបនបត្រគាត់ (ដោយគាត់)អាចយកទៅរកការងារក្រៅប្រទេសឬនៅក្នុងប្រទេស។ ការបណ្តុះបណ្តាល(វិជ្ជាជីវៈដល់) ១ លាន ៥​ សែននាក់​ដែលខ្ញុំប្រកាសថ្ងៃមុនត្រូវបន្តធ្វើ។ ទោះជាយ៉ាងណា នៅមានខេត្តច្រើនទៀតដែលមានសំណូមពរ។ កាលពីសម្តេចតេជោ លោកបានចុះ ២ជុំ ដោយឡែកជាអកុសលពេលកូវីដ-១៩ អត់បានចុះ។ មុនបោះឆ្នោតលោកបានចុះច្រើនគោលដៅ​ …។

(៤) មនុស្សកើតមកត្រូវតែមានការងារ

អរគុណណាស់ចំពោះរបាយការណ៍របស់ឯកឧត្តម ហេង សួរ អម្បាញ់មិញនេះ អំពីវឌ្ឍនភាពនៃការវិវឌ្ឍវិស័យការងាររបស់យើង។ ពាក្យថាវិស័យការងារនេះបានន័យថាម៉េច? វិស័យការងារគឺពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មនុស្សយើងកើតមកត្រូវតែមានការងារ មិនថា(តែ)នៅក្នុងវិស័យកសិកម្ម(នោះទេ) សូម្បីតែជំនាន់មនុស្ស​មិនទាន់កើតជាសហគមន៍ក៏ដោយ មនុស្សដែលកើតដំបូងជាមនុស្សព្រៃ ជាមនុស្សភ្នំក៏ដោយ ជាកុល​សម្ព័ន្ធក៏ដោយ ក៏មានការងារដែរ ដើរបរបាញ់សត្វ ដើររក(អាហារ) ដើម្បីចិញ្ចឹមជីវភាព។ គ្រាន់តែឥឡូវនេះ ទំនើបកម្មយើងការងារយើងរៀបចំជាវិស័យផ្សេងៗគ្នា។ នៅទី​នេះ ក្នុងវិស័យឧស្សាហកម្មមានរោងចក្រដែលយើងប្រមូលផ្តុំ។ ទំនើបជាងមុន ប៉ុន្តែត្រូវតែមាន(ការងារ)។

(៥) កំណើនសេដ្ឋកិច្ច បង្កើតការងារ និងចែកចាយផលដោយសមធម៌ ពាក់ព័ន្ធជាមួយបងប្អូនកម្មករ/ការិនី

កិច្ចការទាំងអស់នេះគឺជាអ្វីដែលរាជរដ្ឋាភិបាល ៤០ ឆ្នាំនេះ ខិតខំយកចិត្តទុកដាក់ ជាពិសេសប៉ុន្មានអាណត្តិមុននេះ សម្តេចតេជោបានដឹកនាំ(ការពិភាក្សា)នៅក្នុងការជំរុញការងារ។ នៅអាណត្តិទី ៧នេះយើងដាក់សូចនាករគោលដៅធំ ៥។ ទី១ គឺកំណើនសេដ្ឋកិច្ច ទី២ គឺការងារ ទី៣ សមធម៌ ទី៤ ប្រសិទ្ធភាព និងទី៥ ចីរភាព។ ពីទី១ដល់ទី៣ ខាងលើនេះ គឺពាក់ព័ន្ធជាមួយនឹងបងប្អូនថ្ងៃនេះតែម្តង។ ទី១ កំណើនសេដ្ឋកិច្ចត្រូវជំរុញ ធ្វើម៉េចឲ្យមូលដ្ឋានសេដ្ឋកិច្ចយើងកាន់តែកើនឡើង។ កើនឡើងតាមអី? តាមគ្រប់វិស័យទាំងអស់ដែលពឹងផ្អែកទៅលើមូលដ្ឋាននៃ(ទី២) ការបង្កើតការងារធំ។ ទី៣ សមធម៌បានន័យថាម៉េច? ចែកផលទាំងអស់ទៅឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដែលលំបាកជាងគេ ក្រីក្រ ដើម្បីលើកជីវភាពគាត់ឲ្យកើន កាត់បន្ថយភាពក្រីក្រ។ នេះគឺជាគោលដៅអាទិភាព ដែលរាជរដ្ឋាភិបាលបានធ្វើរាល់អាណត្តិ។

(៦) អភិវឌ្ឍ គឺធ្វើឲ្យផលលាភបានទៅដល់ដៃកូនចៅប្រជាពលរដ្ឋ

(រាជរដ្ឋាភិបាល)អាណត្តិទី៧នេះ គោលដៅធំដែលយើងត្រូវធ្វើក្នុង ៥ឆ្នាំនេះ និងបន្តទៅទៀតសម្រាប់បញ្ចកោណដំណាក់កាលទី១ និងបញ្ចកោណដំណាក់កាលបន្តទៀត … (បើ)គិតថា ៥ឆ្នាំ ៥ដងគឺ ២៥ ឆ្នាំដើម្បីរុញប្រទេសឲ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រទេសដែលមានចំណូលខ្ពស់គេមិនមែនគិតថារដ្ឋមានលុយប៉ុន្មាន(នោះ)ទេ គេគិតថាប្រជាជនម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន។ នេះហើយជាគោល​ដៅរបស់រាជរដ្ឋាភិបាល។ មកដល់ពេលនេះ ប្រទេសយើងជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ចំណូលមធ្យមរបស់ប្រជាជនបានកើនហើយ។ យើងសប្បាយរីករាយណាស់(ដែលបានសំរេចសមិទ្ធផលនេះ ក្រោយ)ពីប្រទេសបែកបាក់ និង(កសាងឡើងវិញតាំងពី)ដៃទទេ។ តែមិនទាន់ចប់ទេ។ មហិច្ឆតារបស់យើងគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងកាន់តែមានបាន។ ពាក្យថាអភិវឌ្ឍ គឺធ្វើយ៉ាងណាឲ្យផលលាភបានទៅដល់ដៃកូនចៅប្រជាពលរដ្ឋ។ ជំនាន់នេះបានប៉ុណ្ណេះ (តែយើងធ្វើអោយកាន់តែ)រីកចម្រើនតទៅមុខទៀត។ សំខាន់ឲ្យដល់ជំនាន់អ្នកក្នុងពោះរាល់ថ្ងៃនេះ។

(៧) មានក្តីស្រមៃនិងដាក់ទិសដៅ ដើម្បីខំប្រឹងសម្រេចឲ្យបាន និងយកផលជូនប្រជាជនកាន់តែច្រើន

យើងគិតមើល កូនៗនេះកើតមកឆ្នាំ២០២៣។ ដល់ឆ្នាំ២០៤១ គាត់ត្រូវអាយុ ១៨ឆ្នាំ។ (យើងត្រូវតែគិតគូរ)ឲ្យពេលនោះគាត់មានការងារល្អ និងបានចំណូលកាន់តែប្រសើរជាងឪពុកម្តាយ។ ចង់បានអញ្ចឹង(ឬទេ)? ចង់ឲ្យកូនៗ យើងកាន់តែគ្រាន់បើជាងយើងឬទេ? ហ្នឹងហើយជាគោលដៅ។ ពីមួយជំនាន់ទៅមួយជំនាន់ យើងត្រូវធ្វើយ៉ាងណាឲ្យកូនចៅខ្មែរជំនាន់ក្រោយកាន់តែវិវឌ្ឍ។ អ្នកខ្លះថា រដ្ឋាភិបាលដាក់(គោលដៅប្រែក្លាយប្រទេសអោយមនាចំណូលខ្ពស់នៅឆ្នាំ)២០៥០ (ជាការ)ដេកស្រមើស្រមៃ។ វាទាមទារការស្រមៃនិងការដាក់ទិសដៅ ដើម្បីយើងខំប្រឹង។ បើរដ្ឋាភិបាលមិនដាក់សូចនាករ២០៥០ ទៅជាប្រទេសអ្នកមាន ដាក់ក្នុងកំរិតមួយល្មមទៅវាងាយស្រួល។ អញ្ចឹងមិនបាច់ខំប្រឹង។ តែយើងត្រូវដាក់ឲ្យខ្ពស់ ខំប្រឹងសម្រេចឲ្យបាន ដើម្បីយកផលឲ្យប្រជាជនយើង ឲ្យបានកាន់តែច្រើន …។

(៨) បន្តបម្រើរហូតតទៅ បើដរាបណាប្រជាពលរដ្ឋមានជំនឿជាក់

អ្នកខ្លះថា រដ្ឋាភិបាលថ្មីបង្កើតមកដេករហូត (ក្នុងពេល)ពី៣ខែនេះ។ ខ្ញុំថារឿងដេកនេះមាន ២។ រដ្ឋាភិបាលដេកមែន ឬអ្នកនិយាយហ្នឹងដេកបានមិនឃើញគេធ្វើ។ ខ្ញុំសង្ស័យអ្នកដែលថា(អោយ)គេគឺ(ជាអ្នក)ដេក។ ជួបកម្មករ/ការិនីជិត ២០ម៉ឺននាក់ មិនមែនជួបក្នុងសុបិន្តទេ។ ជួបមែនទែន។ បងប្អូនមកជួបខ្ញុំថ្ងៃនេះខ្លះងើបតាំងម៉ោងមួយ ខ្លះអត់គេងផង។ មានទេអ្នកអត់គេង? បានន័យថាងើបតាំងពីម្សិល។ ជាការពិតមិនមែនក្នុងស្រមៃទេ។ អញ្ចឹងយើងត្រូវធ្វើ(កិច្ចការ)មិនឈប់ឈរទេ ហើយមិនមែនតែត្រឹម(ក្នុង) ៩០ថ្ងៃនេះ មិនឈប់ឈរនោះទេ គឺ ៥ឆ្នាំនេះ ក៏នឹងមិនឈប់ឈរ ហើយកាន់តែបង្កើនសន្ទុះ។ បើដរាបណាប្រជាពលរដ្ឋមានជំនឿជាក់នៅក្នុងឆ្នាំ ២០២៨ ផ្តល់ការទុកចិត្តដើម្បីបន្តបម្រើតទៅទៀត យើងនឹងធ្វើរហូតដើម្បីឲ្យកាន់តែប្រសើរ។

(៩) ចំណូលចូលហោប៉ៅប្រជាពលរដ្ឋទាំងអ្នកក្នុងប្រព័ន្ធ អ្នកក្រៅប្រព័ន្ធ ជាការសំខាន់

ទោះជាយ៉ាងណា លទ្ធផល(នៅ)លើដី(ជាក់ស្តែង) គឺចំណូលចូលហោប៉ៅប្រជាពលរដ្ឋ ចូលផ្ទះប្រជាពលរដ្ឋ គឺជាការសំខាន់ … កំណើនសេដ្ឋកិច្ច បង្កើតការងារ ចែកផលលាភឲ្យបានសមធម៌ បរិយាបន្នគ្របដណ្តប់គ្រប់គ្នាបាន។ មិនថាតែបងប្អូននៅទីនេះទេ មិនមែនតែបងប្អូនធ្វើការនៅក្នុងរោងចក្រ អ្នកនៅក្រៅ អ្នកប្រកបរបរខ្លួនឯង ដែលយើង​ហៅថាស្វ័យនិយោជន៍នោះ(ក៏ដូចគ្នា)។ ឥឡូវបងប្អូនគិតមើល បងប្អូនធ្វើការនៅក្នុង តែបងប្អូនចេញទៅគឺអ្នកធ្វើការខ្លួនឯងនៅក្រៅគគោក ដូចជាអ្នកលក់បាយ (លក់ឥវ៉ាន់)នៅផ្សារ តៃកុងឡានដែលគាត់មានឡានមួយសម្រាប់ដឹកបងប្អូន សុទ្ធតែជាកម្លាំងពលកម្មរបស់យើង។ បងប្អូនទាំងអស់ត្រូវការសេវារបស់ពួកគាត់ដែរ។ ​​បើអ្នកលក់បាយឈឺ មានអ្នកណាលក់បាយឲ្យបងប្អូន? បើអ្នកលក់បាយអត់ចំណូល ហើយសុខភាពមិនល្អ គាត់ទៅធ្វើម៉េចកើត។ បងប្អូនក៏លំបាក។ អញ្ចឹងយើងត្រូវគិតទាំងអស់ គិតទាំងកូនចៅ។

(១០) ថែរក្សាសមិទ្ធផលវិជ្ជមាន និងខំពង្រីកសមិទ្ធផលថ្មីបន្ថែម

គោលនយោបាយរាជរដ្ឋាភិបាលថ្មីនេះ គឺ ទី១​ ថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ដែលបានកសាងដោយលំបាកក្នុង ៤០ឆ្នាំនេះ ដោយរាជរដ្ឋាភិបាល​អាណត្តិមុនៗ ដឹកនាំដោយសម្ដេចតេជោ និងថ្នាក់ដឹកនាំរបស់យើង។ ថែរក្សាឱ្យបាននូវស្ថិរភាព សន្ដិភាពកុំឱ្យបាត់ទៅវិញ។ ថែរក្សានូវប្រព័ន្ធការងារសេដ្ឋកិច្ចទីផ្សារ និងកំណែទម្រង់ដែលយើងមានជោគជ័យមកដល់ម៉ោងនេះ។ ទី២ ត្រូវធ្វើម៉េចពង្រីកបន្ថែមនូវសមិទ្ធផល ដែលការពង្រីកបន្ថែមមាន ២គឺ (១) កែលម្អនិងជួសជុលនូវបញ្ហាដែលសេសសល់ ដែលមិនទាន់ល្អគ្រប់ ឱ្យកាន់តែប្រសើរ និង(២)បង្កើតនូវចំណុចវិជ្ជមានថែមទៀតជូនដល់បងប្អូន … ខ្ញុំសូមអរគុណដល់ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ដល់អាជ្ញាធរមូលដ្ឋាន ដល់មន្ទីរការងារ ដល់គ្រប់សាលា ពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាលនិងនឹងវិស័យការងារ ដែលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តកិច្ចការកន្លងទៅ …។

(១១) សមិទ្ធផលក្នុងវិស័យការងារ/សង្គមកិច្ច បានពីការខិតខំរបស់រាជរដ្ឋាភិបាល/ថ្នាក់ដឹកនាំក្រសួងការងារគ្រប់ជំនាន់

យើងធ្វើតាំងពី ៦៤រោងចក្រ មកជាង ១៧ ០០០រោងចក្រ/សហគ្រាស ក្នុងរយៈពេលពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ។ តាំងពីកម្មករ/ការិនីតែ ៨០ ០០០ នាក់ ប្រាក់ខែ ៤០ដុល្លារ អប្បបរមា អត់មាន ប.ស.ស​ ឈឺថ្កាត់ទៅព្យាបាលខ្លួនឯង​ តាំងពីទសវត្សរ៍ ៩០ ជួលផ្ទះអត់មានអ្នកណាជួយថ្លៃទឹកភ្លើងត(ភ្ជាប់មក)អីទេ។ ឥឡូវ(ប្រាក់ខែ)អប្បបរមា ២០០ដុល្លារ ឆ្នាំក្រោយឡើង ២០៤ដុល្លារ បូកអត្ថប្រយោជន៍ ការយកចិត្តទុកដាក់ផ្សេងៗ។ (មានកម្មករកម្មការិនី) ១លាន ៥សែននាក់ នៅក្នុងរោងចក្រ/សហគ្រាសទាំងអស់ … ហើយនៅក្នុងវិស័យកាត់ដេរវាយនភណ្ឌ​នេះ យើងមាន ៨០ម៉ឺននាក់ជាង។ មិនមែនដោយចៃដន្យ មិនមែនទើបជប់ទេ។ គឺការខិតខំប្រឹងប្រែងនៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់និងថ្នាក់ដឹកនាំក្រសួងការងារគ្រប់ជំនាន់។ អញ្ជើញចូលរួមថ្ងៃនេះ ក៏មាន ឯកឧត្តម អ៊ិត សំហេង ដែលបានដឹកនាំកសាងនិងពង្រឹងវិស័យការងារនេះ ទាំងនៅក្នុងក្របខណ្ឌច្បាប់ ការពារសិទ្ធិសេរីភាពបងប្អូនកម្មករ/ការិនី ផ្ដល់លំហសម្រាប់សហជីពធ្វើការ ធ្វើជាតំណាងបងប្អូនក្នុងការចរចា … និងធ្វើអោយបងប្អូនមាន​ឱកាសកាន់តែច្រើន​។

(១២) ការពង្រីកវិសាលភាពនៃ ប.ស.ស ឲ្យមានការចូលរួមដោយស្ម័គ្រចិត្តបង់ភាគទាន (ទី១)

ក្នុងប៉ុន្មានខែនេះ ខ្ញុំបានប្រកាសកម្មវិធីគោលនយោបាយមួយចំនួនដែលបានចេញដំណើរ(ហើយ)។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ មួយអាទិត្យមុនគត់យើងបានប្រកាស … កម្មវិធីគោលនយោបាយអាទិភាព(ពាក់ព័ន្ធនឹងសុខភាព) ២សំខាន់គឺ ទី១ ការពង្រីកវិសាលភាពនៃ ប.ស.ស តាមរយៈការឱ្យមានឱកាសចូលរួមដោយស្ម័គ្រចិត្ត បង់ភាគទានទាបកម្រិតណាមួយដើម្បីឱ្យបងប្អូនអ្នកនៅបន្ទុកបាន(ទទួលផលដែរ)។ បងប្អូនប្រហែលជាគិតថា ការទៅទទួលការព្យាបាល ការពិគ្រោះជំងឺមួយចំនួន​ បងប្អូនមាន ប.ស.ស គ្រប់​គ្រងហើយ តែពេលកូនបងប្អូនទៅ(រកសេវា ពួកគាត់)ត្រូវបង់លុយ … អញ្ចឹងយើងបានជួយមួយផ្នែក តែនៅសល់មួយជ្រុងទៀត។ គ្រួសារត្រូវមានការគិតគូរពីអ្នកនៅក្នុងបន្ទុកផង។ ប.ស.ស នេះផ្ដល់ជូន(បានតែ)អ្នកដែលធ្វើការ (ដែល)មានបដិភាគពីក្រុមហ៊ុន/និយោជក ១០០ ភាគរយ … (មានន័យថា)និយោជកគាត់ទទួលបន្ទុកតែបុគ្គលិក(របស់គាត់)ទេ។ បើឱ្យពង្រីកបន្ថែមគាត់រត់មិនរួច …

កន្លងទៅ បណ្ណសមធម៌ បណ្ណក្រីក្រ (ត្រូវបានរៀបចំ)សម្រាប់ប្រជាពលរដ្ឋមានការលំបាក។ ប៉ុន្តែមិនមែនបានទាំងអស់គ្នាទេ។ មន្រ្តីរាជការ បងប្អូនកម្មករ/ការិនីមួយចំនួនបាន ប.ស.ស សម្រាប់ខ្លួន តែមិនបានបណ្ណសមធម៌ បណ្ណក្រីក្រ បណ្ណគាំពារសង្គមនោះទេ។ អញ្ចឹងនៅសល់មួយចំនួន។ អញ្ចឹងយើងបង្កើតយន្តការនេះឡើង បានន័យថា (បងប្អូន)ចូលរួមបដិភាគតិចតួចបំផុត (ដើម្បី)យើងអាចធានាជួយ(ផ្តល់សេវាថែទាំសុខភាពនេះដល់សមាជិកគ្រួសារនៃអ្នកកាន់បណ្ណ បសស នេះផង)។ ការធានារ៉ាប់រងសុខភាពនៅក្រៅប្រទេសថ្លៃណាស់។ ថ្លៃសេវាថែទាំសុខភាពក៏ថ្លៃដែរនៅតាមបណ្ដាប្រទេសមួយចំនួន។ សេវាថែទាំសុខភាពនៅប្រទេសយើងនៅមានកម្រិតធូរស្រាល (តម្លៃ)នៅសមរម្យ ប៉ុន្តែវាទាមទារនូវយន្តការដើម្បីប៉ះប៉ូវណាមួយដើម្បីជួយ(ផ្តល់សេវានេះ)។

យន្តការ ប.ស.ស ឬមួយការបដិភាគនេះដូចជាយន្តការធានារ៉ាប់រងសុខភាពអញ្ចឹង។ ដើម្បីអ្វី? ដើម្បីឱ្យកូន ដើម្បីឱ្យប្ដី ដើម្បីឱ្យប្រពន្ធ អ្នកនៅក្នុងបន្ទុកអាចទទួលបាន(សេវាដូចគ្នា)ដែរ។ កាលមុន ពេលដែលកូនឈឺ ទៅពេទ្យម្ដងៗ អាចអស់ពី ៥ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល ជាមធ្យម … ទៅតែ ២ដង អស់ ១០ម៉ឺនរៀលបាត់ហើយ។ តែនៅក្នុងកម្មវិធីនេះ បងប្អូនបង់តែ ១៥ ៦០០រៀល (បើទោះជា)កូនឈឺ ទៅរកេសវា ២-៣ដងក្នុងមួយខែ ក៏អត់មានត្រូវបង់លុយដែរ។ និយាយអញ្ចឹង មិនមែនចង់ឱ្យឈឺទេ។ ខ្ញុំជួបអ្នកគ្រូម្នាក់នៅព្រៃឈរ។ យើងនិយាយអំពីគម្រោង ប.ស.ស សម្រាប់មន្រ្តីរាជការ។ អ្នកគ្រូថា “ខ្ញុំអត់បានផង”។ ដល់ពេលសួរអ្នកគ្រូមួយទៀត (គាត់ថា) “ខ្ញុំទៅបានតើ”។ អ្នកគ្រូមិនបានសួរថា ម៉េចបានគាត់អត់បានសេវាទេ ព្រោះគាត់មិនដែលឈឺ។ គាត់មិនដែលឈឺ គាត់មិនទៅពេទ្យ។ អញ្ចឹងគាត់អត់ដឹងថាមានការធានារ៉ាប់​រងហ្នឹងទេ។

តែកុំឈឺល្អជាង។ ត្រូវបង្កាសុខភាព។ តែបើសិនជាឈឺ ជៀសមិនរួចយើងមានការជួយ … បងប្អូននៅក្នុងអាជីវកម្មខ្លួនឯង​ ដែលហៅថាស្វ័យនិយោជន៍។ ដូចអ្នកលក់បាយនៅក្រៅរោងចក្រអត់មាន ប.ស.ស (ដូចអ្នកនៅ)ក្នុងរោងចក្រទេ។ បើទៅរកការព្យាបាលគាត់ត្រូវបង់ខ្លួនឯង។ ទៅម្តងអស់ប៉ុន្មានគាត់ត្រូវចេញ។ បើបង់(វិភាគទាន)ដោយស្ម័គ្រចិត្ត ១៥ ៦០០ រៀលក្នុងមួយខែនេះ ពេលឈឺ គាត់អាចទៅ(ពិនិត្យព្យាបាល) មិនព្រួយបារម្ភរឿងបង់ថ្លៃម្ដង ៥ម៉ឺនរៀល ៨ម៉ឺនរៀល។ (ការផ្តលសេវា)ព្យាបាលគិតថ្លៃប៉ុន្មានមានកញ្ចប់រួចហើយ … យើងកំពុងធ្វើការងារហ្នឹងដើម្បីបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឥឡូវដូចចុះឈ្មោះបានជិត ៦ម៉ឺននាក់សាក​ល្បង។

ខ្ញុំសូមរំលេចបន្ថែមលើកម្មវិធីដែលប្រកាសថ្ងៃមុននេះ ដែលអ្នកខ្លះថារដ្ឋាភិបាលដេកនេះ។ (រាជរដ្ឋាភិបាលកំពុងដេកមែន តែ)ដេកគិតនៅក្នុងការរិះរកវិធានការ ដើម្បីដោះស្រាយ ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាអវិជ្ជមានដែលនៅសេសសល់ ហើយបង្កើននូវផលវិជ្ជមានជូនបងប្អូនបន្ថែមទៀត។ បៀវត្សរ៍យើងដំ​ឡើងហើយ អប្បបរមាតាមដែលអាចធ្វើទៅបាន តែមិនអាចគិតតែពីបៀវត្សមួយទេ … ប្រជាពលរដ្ឋពឹងផ្អែកលើបៀវត្សចំណូលមួយហើយ តែត្រូវគិតអីផ្សេងផង ការកាត់បន្ថយចំណាយអីផ្សេងៗផង។

(១៣) ក្នុង ២ឆ្នាំ ទៅ ៣ឆ្នាំ រាជរដ្ឋាភិបាលនឹងអាចបញ្ជាក់ផលជាក់ស្ដែងពីការគិតគូរជូនប្រជាពលរដ្ឋ

សូមអរគុណក្រសួងការងារបានរៀបចំនិងអនុវត្តកម្មវិធីនេះ។ មិនមែនរៀបចំគ្រាន់តែដើម្បីល្អមើលទេ គឺបាន​រៀបចំហើយអនុវត្តទៀត។ ផែនការអនុវត្តដែលយើងប្រកាសថ្ងៃមុន មិនមែនប្រកាសប្រគល់ភារកិច្ចឱ្យទៅគិតអំពីគោលនយោបាយ (ហើយ)១ឆ្នាំក្រោយបានប្រកាសអនុវត្ត​ទេ​ … បងប្អូននឹងចាប់ផ្ដើមទទួលផលពីពេលនេះទៅ ហើយសូមតាមដានត្រួតពិនិត្យពីប្រសិទ្ធភាពលើការ(អនុវត្តការ)ងារនេះ។ យើងបានគិតគូរពីការងារនេះយូរមកហើយ។ សម្ដេចតេជោមានចក្ខុវិស័យនិងដាក់ចេញនូវគោលនយោបាយផ្ដល់ការងារ រុញក្រុមការងារគោលនយោបាយរបស់រាជរដ្ឋាភិបាល (ដឹកនាំក្រុមការងារដោយ)ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន គិតគូរក្របខណ្ឌជា​មួយក្រសួងពាក់ព័ន្ធទាំងអស់។ អ្នកខ្លះអង្គុយនៅតែក្នុងបន្ទប់មួយអានសៀវភៅ ហើយចេញមកធ្វើជាអ្នកជំនាញខាងគ្រប់គ្រងរដ្ឋបាល គោលនយោបាយអីក៏ចេះដែរ។ រដ្ឋាភិបាលដាក់គោលនយោបាយស្អីៗ ក៏មិនល្អដែរ។ គេចេះ គេពូកែជាងហ្នឹងរហូត។ សូមឱ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលរដ្ឋាភិបាលគិតគូរ មិនមែនអ្វីដែលខ្ញុំប្រកាសទេគឺអ្វីដែលយើងនឹងត្រូវបង្ហាញប្រជាពលរដ្ឋ ហើយក្នុង ២ឆ្នាំ ៣ឆ្នាំទៀត នឹងមានសមត្ថភាពអាចបញ្ជាក់នូវផលជាក់ស្ដែង។ នៅក្នុង ៣ខែឬ ៨៩ថ្ងៃនេះ ខ្ញុំបានប្រកាសជូនបងប្អូននូវអ្វីដែលយើងបានធ្វើគ្រប់វិស័យ ជាពិសេសវិស័យការងារសម្រាប់បងប្អូននៅថ្ងៃនេះ។

(១៤) បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កូនចៅប្រជាពលរដ្ឋក្រីក្រ ១លាន ៥សែន នាក់ (ទី២)

ទី២ គឺបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ ១លាន ៥សែន នាក់ កូនចៅប្រជាពលរដ្ឋក្រីក្រ រួមទាំងបងប្អូនផង ដែលអាចចង់បាន(ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ)។ រាជរដ្ឋាភិបាលរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ​ (ដោយមានសភាពអាច)បត់បែន (ដោយអាចនឹង)អនុវត្តនៅហ្នឹងកន្លែង(ផង) និងបើអាច(មាន)លទ្ធភាព (បង្កើត)កម្មវិធីចល័តផង។ ជួនកាល មួយខេត្តយើងមានសាលាមួយ។ អញ្ចឹងអ្នកមកពីស្រុកឆ្ងាយៗ ក៏នឹងពិបាកដែរ។ ពិតណាស់(អ្នកទាំងនោះអាច)មកសម្រាកនៅកន្លែងហ្នឹង។ ជួនកាល(យើងអាចរៀបចំអោយមាន)ក្រុម(បណ្តុះបណ្តាល)ចល័ត។ ប៉ុន្តែ(ការបណ្តុះបណ្តាលរបៀប)ហ្នឹង បានតែរយៈពេលខ្លី ហើយមិនអាចប្រើប្រាស់សម្ភារៈ(ឧបទេសក៍)ច្រើនទេ។ (យ៉ាងណាក្តី) យើងត្រូវតែមក(អោយដល់អ្នកត្រូវការការបណ្តុះបណ្តាល) ដើម្បីឱ្យមានភាពបត់បែន ជូនទៅដល់កន្លែងតែម្ដង និងធ្វើការជាមួយនឹងវិស័យឯកជន។

(១៥) បណ្តុះបណ្តាលតាមអភិក្រ​ម “រៀនឱ្យចប់ រៀនឱ្យចេះ ហើយមានការងារធ្វើ” ប្រើការត្រូវជំនាញ

សង្ឃឹមថា បងប្អូនចាប់យកឱកាសនេះ ផ្ដល់នូវជំនាញច្រើនមុខ ជាការចាប់ផ្ដើម។ យើងនឹងកែសម្រួលបន្តទៀតតាមអភិក្រ​ម “រៀនឱ្យចប់ រៀនឱ្យចេះ ហើយមានការងារធ្វើ” ដោយប្រើត្រូវជំនាញ។ បើកន្លែងហ្នឹងជាតំបន់សេដ្ឋកិច្ចនៅក្នុងវិស័យកាត់ដេរច្រើន បងប្អូននៅហ្នឹង យើងដាក់ផ្ដោតទៅលើហ្នឹង កុំទៅបណ្ដុះបណ្ដាលរឿងធ្វើយន្តហោះ ជួសជុលម៉ាស៊ីនយន្តហោះអីនៅទីនេះ។ ឧទាហរណ៍ថា កន្លែងណាដែលមានរោងចក្រប្រភេទដំឡើងរថយន្ត បណ្ដុះបណ្ដាលត្រៀមបម្រើឱ្យឧស្សាហកម្មបែបហ្នឹង។ កន្លែងណាដែលមានវិស័យទេសចរណ៍ច្រើន …បណ្ដុះបណ្ដាលអោយស៊ីសង្វាក់គ្នា … កម្មវិធីសិក្សាត្រូវដាក់ឱ្យពេញម៉ោង។ កុំឱ្យវគ្គ ៣ខែ តែរាំចង់ពាក់​កណ្ដាលទៅហើយ។ កុំឱ្យទឹ្រស្ដីច្រើន អនុវត្តឱ្យបានច្រើន​។ កុំឱ្យរៀនជួសជុលម៉ាស៊ីន ស្រាប់តែក្នុង ៣ខែ ឬ៩០ថ្ងៃ ៧០ថ្ងៃ រៀនជូត(តែ)ម៉ាស៊ីន …។

(១៦) វិនិយោគលើសម្ភារៈឧបទេសក៍និហការហាត់ការតាមក្រុមហ៊ុននិងទីតាំងការងារជាក់ស្តែង

ត្រូវវិនិយោគទៅលើសម្ភារៈ ដោយសហការជាមួយនឹងក្រុមហ៊ុនឯកជន(ធ្វើកិច្ចការនេះ) ព្រោះ(ការ)ហាត់ការសំខាន់ណាស់។ បងប្អូនត្រូវចុះធ្វើហាត់ការតាមក្រុមហ៊ុន តាមកន្លែងធ្វើជាក់ស្ដែង។ អំពាវនាវក្រុមហ៊ុន/សហគ្រាស ជួយក្នុងការហាត់ការកូនជាងដែលយើងមាននៅក្នុងប្រព័ន្ធការងារឲ្យបានច្រើន។ សុខភាព និងសមត្ថភាព សំខាន់ណាស់ ... សូមក្រសួងការងារជំរុញឲ្យសំរេចបាននូវគោលដៅដែលយើងកំពុងធ្វើ … ធ្វើជាភ្លៀងរលឹម​ ធ្វើជាប់ជាប្រចាំ និងត្រូវទិសដៅ។ យើងធ្វើផ្អែកទៅលើការគិតគូរច្បាស់លាស់ ផែនការច្បាស់​លាស់ បទពិសោធន៍ច្បាស់លាស់ មិនមែនតាមអារម្មណ៍នឹកឃើញ។

(១៧) ទាក់ទាញការវិនិយោគថ្មី ធ្វើអោយការវិនិយោគមានស្រាប់កាន់តែជោគជ័យ

និយាយពីផលប្រយោជន៍ដល់កម្មករ/ការិនី។ យើងត្រូវគិតពីព្រៃទាំងមូល។ មុននឹង​អត្ថប្រយោជន៍នេះមកដល់បងប្អូនបាន ទាល់តែបងប្អូនមានការងារ។ អញ្ចឹងត្រូវគិតពីបរិស្ថានការងារនៅកម្ពុជា។ ​រោងចក្រ/សហគ្រាសជាង ១៧ ០០០ នេះមិនទាន់គ្រប់ទេ។ ត្រូវបង្កើនបន្ថែម។ ជំរុញឲ្យកាន់តែលូតលាស់ តាមការទាក់ទាញវិនិយោគមកបន្ថែម តាមការធ្វើឲ្យវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសដំណើរការកាន់តែជោគជ័យ តាមរយៈការពង្រីកវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា ឲ្យកាន់តែទូលំទូលាយ។ ដូចនេះ ទាមទារមានបរិស្ថានដែលអាចឲ្យវិស័យឯកជនដើរតួនាទីនាទីបានច្រើន។

(១៨) ក្នុងចំណោមតួអង្គតាំងបួន វិស័យឯកជនជាតួអង្គសំខាន់មានលទ្ធភាពផ្តល់ការងារ

យើងមានតួអង្គ ៤ប្រភេទ។ ទី១ គឺរដ្ឋ។ បានន័យថា រាជរដ្ឋាភិបាល(ប្រៀបដូច)ជាថៅកែក្រុមហ៊ុនមួយចុះ។ ទី​២ វិស័យឯកជន។ ទី៣ អង្គការ NGOs/សមាគម។ ទី​៤ គឺ(កម្មករ/ការិនី)ខ្លួនឯង។ (តួអង្គ)ទី២ គឺវិស័យ​ឯក​ជននេះធំណាស់។ ប្រទេសយើង​តូច រដ្ឋមិនអាចមានមន្ដ្រីរាជការកន្លះប្រទេសទេ។ យើងមានប្រជាជន ១៦ លាននាក់ មិនអាចមានមន្ដ្រីរាជការ ៣ទៅ៤ លាននាក់ទេ។​ ក្នុងអង្គការ NGO សង្គមស៊ីវិល ពិតណាស់សិទ្ធិសេរីភាពមានរាប់ពាន់អង្គការ ក៏មិនអាចយកទាំងអស់បានដែរ ព្រោះធនធានថវិកាមានកំណត់។ NGO … ជាអង្គការមិនមែន(រកប្រាក់)ចំណេញ មិនមានមូលធនទេ គឺពឹងទៅលើជំនួយ … ហើយក៏មិនមានសកម្មភាពច្រើន ដែលរាប់លាននាក់អាចទៅធ្វើការនៅ NGO ឬមួយសង្គមស៊ីវិល ឬក្រុមការងារស្ម័គ្រចិត្តផ្សេងៗ បានទេ។ ធ្វើជាថៅកែ​ខ្លួនឯង ឬមួយថាជាអាជីវកម្មខ្លួនឯងក៏មិនមានច្រើន។ អញ្ចឹងលទ្ធភាពមានតែក្នុងវិស័យឯកជន។

ដូចនេះ​ហើយ កាលពីថ្ងៃទី​១៣ វិច្ឆិកា រាជរដ្ឋាភិបាលអាណត្ដិថ្មីបានរៀបចំវេទិការដ្ឋាភិបាលនិងវិស័យឯកជន។ យើងអង្គុយ ៤ម៉ោងដើម្បីជជែកដោះស្រាយបញ្ហាផ្សេងៗ ដែល​ជាសំណូមពររបស់វិស័យឯកជន ក៏ដូចជាពាក់ព័ន្ធប្រជាពលរដ្ឋដែរ ដើម្បីដោះស្រាយកង្វល់ លើកទឹកចិត្ត ផ្ដល់ការអនុគ្រោះគ្រប់វិស័យ ដើម្បីវិស័យឯកជនពង្រីកអាជីវកម្ម បង្កើត​ការងារឲ្យបងប្អូន។ ហាងគុយទាវមួយ មិនមែនថៅកែធ្វើជាចុងភៅខ្លួនឯង ហើយសេវាក៏ខ្លួនឯងទេ។ ត្រូវការបុគ្គលិក​។ វិស័យ​ទេសចរណ៍ សណ្ឋាគារមួយក៏ត្រូវការបុគ្គលិកផ្សេងៗ ពាក់ព័ន្ធជាមួយមគ្គុទេ្ទសក៍ទេសចរណ៍អីផ្សេងៗ។ ប្រសិនបើម្ចាស់អាជីវកម្មអាចពង្រីក ឬមានលំនឹង ពួកគាត់អាចបង្កើតការងារបន្ថែមដល់បងប្អូន ​…។

អញ្ចឹងប៉ុន្មានគោលដៅដែលយើងដាក់ចេញ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែមានលំនឹងក្នុងការងារ។ ដូចឯកឧត្តម ហេង សួរ បាននិយាយ កូនតូចៗ(មាន)ទារកដ្ឋាន។ អាហារដ្ឋានសម្រាប់ឪពុកម្ដាយដែលធ្វើការនៅក្នុងរោងចក្រ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ឲ្យបាន។ ហើយខ្ញុំសូមអរគុណណាស់រោងចក្រ សហគ្រាសជាច្រើនដែលបានយកចិត្តទុកដាក់ក្នុងការបង្កើនបរិស្ថានធ្វើការ ទាំងអាហារផ្សេងៗ … ថៅកែរោងចក្រ និងកម្មករ និយោជិត ដូចប្ដីប្រពន្ធអញ្ចឹង គ្រួសារមួយត្រូវរីកធំធាត់ជាមួយគ្នា សុខដុមរមនា ទើបយើងទៅរួច ហើយរាជរដ្ឋាភិបាលជួយបន្ថែមក្នុងការបំពេញបន្ថែមនេះ។

(១៩) ស្ពានកោះនរា ជួយសម្រួលចរាចរណ៍ និងបង្កើតការងារពីវិស័យឧស្សាហកម្ម

នៅ ៥ ថ្ងៃទៀតដល់(ពិធីបុណ្យ)អុំទូក(អកអំបុកនិងសំពះព្រះខែ)ហើយ។ ម្សិលម្ង៉ៃ យើងបាញ់កាំជ្រួចនៅមុខវាំងម្ដង ក្នុងឱកាស​ខួប ៧០ ឆ្នាំ ទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា … បន្ដិចទៀត ពេលបុណ្យអុំទូកមាន concert ពេញហ្នឹង (ដើម្បី)បងប្អូនប្រជាពលរដ្ឋយើងទៅ(លេងកម្សាន្ដ) … អាចមានអ្នកឡើងមកពីខេត្តច្រើន។ មិនស្រួលអ្នកភ្នំពេញខ្លះអាចទៅខេត្ត និងអ្នកខេត្តមកភ្នំពេញ។ យើងធ្វើការងារ​សន្ដិសុខឲ្យបានល្អ ធានានូវសុវត្ថិភាព។ ថ្ងៃមុន យើងសម្ពោធស្ពានកោះនរា។ ឥឡូវយើងរៀបចំទីតាំងសម្រាប់កំសាន្តបន្ថែម។ កន្លែងដែលពីមុនជាកោះ សូមមើលប្រវត្ដិឆ្នាំ១៩២៩-១៩៣០ មើលផែនទីចាស់មានកោះ​មួយទៅចំមុខទឹក និងក្នុងរយៈពេលជិត ៣០ឆ្នាំ ទឹកស៊ីបន្ដិចម្ដងៗ រហូតបាក់លិចចូលក្នុងទឹកឆ្នាំឆ្នាំ២០០៥ ឥឡូវផុសឡើងវិញដូចជប់។ ការអភិវឌ្ឍកន្លែង(កោះនរា)នេះ ដែលកាលពីមុនមានប្រជាពលរដ្ឋប៉ុន្មានគ្រួសាររស់នៅដើម្បី(ធ្វើ)កសិកម្ម និងក្រោយមកទឹកវាយដាច់ទៅអស់ ឥឡូវបានបង្កើតទៅជាតំបន់ឧស្សាហកម្ម (ប្រៀបដូចជា)ជប់ឡើងវិញ បង្កើតការងារបានសំរាប់រាប់ពាន់រាប់ម៉ឺននាក់ ហើយពេលអុំទូកនេះអាចដាក់ concert បានយ៉ាងល្អ ព្រមទាំងបញ្ចៀសចរាចរណ៍បានច្រើន ពីផ្លូ​វជាតិលេខ ១មក។

(២០​) ភ្នំពេញកាន់តែរីក កំពង់ឆ្នាំងនឹងលែងជាតំបន់ទៅហួសមកហួស

រាជធានីភ្នំពេញកាន់តែរីកដែរ។ អម្បាញ់មិញបានសួរ(បងប្អូនថា)មកពីណា។ ថាមកពីខណ្ឌដង្កោ។ កាលពីមុនខេត្ត​កណ្ដាល ឥឡូវកាត់ចូលភ្នំពេញហើយ។ ខេត្តកណ្ដាលចេះតែព្រួយ។ ភ្នំពេញចេះតែរីក កំពង់ឆ្នាំងក៏ភ័យដែរ កំពង់ស្ពឺ។ ខេត្តដែលនៅជាប់ ឲ្យតែភ្នំពេញរីក ចេះតែចង់ទាញមកអ្នកក្រុង។ មិនអីទេ ត្រង់ណាក៏នៅតែទឹកដីខ្មែរ​ដែរ ឲ្យតែរីកចម្រើន។ យើងក៏មិនចង់ឲ្យភ្នំពេញរីកតែឯងនោះទេ។ យើងត្រូវធ្វើឲ្យគម្លាតរវាងរាជធានី និងខេត្តផ្សេងៗកាន់តែថយ ឲ្យខេត្តមួយៗកាន់តែរីកចម្រើនខ្លាំង។ ឥឡូវខេត្តកណ្ដាល/តាខ្មៅ នឹងមានព្រលានយន្តហោះ(នៅពេលខាងមុខ)។ ខេត្តកំពង់ឆ្នាំងក៏ជំរុញ។ ស្អែកខ្ញុំទៅសម្ពោធផ្លូវជាតិលេខ៥។ ខេត្តកំពង់ឆ្នាំងនេះ បន្តិចទៀត​ យើងធ្វើផ្លូវ៥០សេ ឆ្លងកាត់ពីខេត្តកំពង់ធំមកកំពង់ឆ្នាំង … បន្តិចទៀត ខេត្តកំពង់ឆ្នាំង(លែងក្លាយជាតំបន់ដែល)ថាទៅហួសមកហួសហើយ។ ខេត្តខ្លះកាលមុនទៅហួសមកហួស ដូចខេត្តពោធិសាត់អញ្ចឹង។ កាលមុនទៅហួសមកហួស រវាងបាត់ដំបងនិងមួយមកភ្នំពេញ។ ឥឡូវខេត្តពោធិសាត់ហ្នឹងទៅជាតំបន់ឧស្សាហកម្ម មានរោងចក្រផលិត​ឡាន រុញការងារទៅដល់នោះតែម្ដង។

(២១) ជំរុញអោយជីវភាពប្រជាពលរដ្ឋធូរធា និងរុញការងារដល់មូលដ្ឋាន

អញ្ចឹងធ្វើឲ្យខេត្តនីមួយៗរីកផលពីរ។ ផលទី១ ចុះ(ពីយន្តហោះ)មក កុំឲ្យប្រទេសខ្មែរឃើញតែភ្នំពេញ​។ កាលខ្ញុំនៅក្មេង យន្តហោះហើបតែពីភ្នំពេញបន្តិច គឺនៅជុំវិញភ្នំពេញហ្នឹងមានតែស្រែ និងផ្ទះខ្ទម។ មិនដូចឥឡូវនេះ ដែលជុំវិញព្រលានសុទ្ធតែផ្ទះថ្មទេ … បានន័យថាម៉េច? បានន័យថាជីវភាពប្រជាពលរដ្ឋធូរធារ។ ទីពីរ រុញការងារឲ្យដល់មូលដ្ឋាន។ ខ្ញុំសួរអម្បាញ់មិញ អ្នកខ្លះមកពីបាត់ដំបង អ្នកខ្លះមកពីព្រៃវែង មិនមែនថាធ្វើហើយបិទសិទ្ធិបងប្អូនមិនឲ្យធ្វើដំណើរទេ។ បើកសិទ្ធិ ប៉ុន្តែអាចមានជម្រើសច្រើននៅក្បែរផ្ទះ។ កូនកើតមក ទារកដ្ឋានក៏មាន តែនៅផ្ទះតាយាយមើល។ មិនស្រួលតាយាយមិនឲ្យយើងមើលទៀត។ កាលកូនខ្ញុំកើតមក ម្ដាយក្មេកនិងម្ដាយ គាត់ខ្លាចយើងថែចៅគាត់មិនដិតដល់។ ពាក្យខ្មែរថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង មិនខុសទេ។ មិនមែននិយាយដើមពុកម៉ែទេ តែពេលខ្លះរាងអន់ចិត្តដែរ។ កាលពីក្មេងកន្លែងខ្លះយើងចង់ធ្វើ គាត់មិនឲ្យធ្វើ ដល់ពេលចៅ គាត់លើកទឹកចិត្តឲ្យចៅធ្វើ។ បើប្រាប់ថា កុំឲ្យកូនហូបស្ករគ្រាប់ច្រើនពេកវាក្ដៅខ្លួន គាត់ទិញស្ករគ្រាប់ច្រើនអោយចៅ។ (យើងថា) ម៉ែប្រាប់ខ្ញុំថាកុំទិញឲ្យកូនខ្លាចវាក្ដៅខ្លួន ខូចធ្មេញ? គាត់ថា ធ្វើម៉េចបើអាណិតចៅ។

(២២) រុញការងារដល់មូលដ្ឋានផង ពង្រឹងពង្រីកជំរើសការងារផង

ការជំរុញការងារទៅដល់មូលដ្ឋាន មិនមែនជំរុញតែប្រភេទការងារទេ។ នៅមូលដ្ឋានកន្លែងមួយៗនេះ គឺត្រូវជំរុញការពង្រឹងនិងពង្រីកនូវជម្រើសនៃការងារផង។ ២០ឆ្នាំជាងមុន មានតែរោងចក្រកាត់ដេរ និងកម្រិត(ជំនាញ)ទាបទេ។ brand ខ្ពស់ៗ គេមិនទាន់មកប្រទេសយើងទេ ព្រោះយើងអត់មានលទ្ធភាពដេរ … ឥឡូវជំនាញរបស់(កម្មករ/ការិនី)យើងបានឡើង អាចផលិតទំនិញ brand នៅក្នុងស្រុក​​។ ផលិតមិនត្រឹមតែសម្លៀកបំពាក់ ស្បែក​ជើង កាបូបកាតាប តែក៏ទាំងគ្រឿងអលង្ការរបស់ក្រុមហ៊ុនដែលថ្លៃជាងគេ ដូចជា Tiffany & Co. … បើកូនខ្មែរគ្មានទឹកដៃធ្វើ គ្មានសមត្ថភាពធ្វើ គេមិនមកទេ។ បើគេមកហើយ គឺកន្លែងនេះផ្ដល់អត្ថប្រយោជន៍កម្រិតខ្ពស់។ យើងរុញរោងចក្រផលិតកង់ឡាន ដំឡើងរថយន្ត រោងចក្រផលិតសម្ភារអគ្គិសនី គ្រឿងបង្គុំអគ្គិសនី ដើម្បីជំនាញយើងកាន់តែកើន (ដើម្បីប្រជាណលរដក្ឋមាន)បៀវត្សរ៍កាន់តែខ្ពស់។

(២៣) ប្រែពីដីស្រែជាតំបន់រោងចក្រ ផ្តល់ការងារនិងចិញ្ចឹមបានមនុស្សច្រើនទាំងក្នុងនិងក្រៅប្រព័ន្ធ

កាលពីឆ្នាំ ១៩៩០ជាង ដីហ្នឹងជាវាលទំនាប អត់មានអីទាំងអស់។ ដីនៅកន្លែងតំបន់រោងចក្រថា ១០០ ហិកតាចុះ ពីមុនធ្លាប់តែចិញ្ចឹមបាន ៥០គ្រួសារ ដែលជាមធ្យមមាន ២ហិកតា ធ្វើកសិកម្មជាដំណាំស្រូវ ឬមួយក៏ចំការអីចុះ។ តែឥឡូវដី ១០០ហិកតាហ្នឹង ចិញ្ចឹមបានរាប់សែននាក់ រាប់ម៉ឺននាក់ដោយផ្ទាល់។ កម្មករ/ការិនីមានការងារដោយផ្ទាល់ … មិនមែនត្រឹមតែកម្មករ/ការិនីរោងចក្រទេ ទាំងសន្តិសុខ ទាំងរដ្ឋបាល ទាំងសេវាផ្សេងៗ គឺបានទាំងអស់ បូកជាមួយចំណូលដែលបានយកទៅចិញ្ចឹមតាយាយនៅផ្ទះទៀត ឪពុកម្តាយ ផ្តល់ជូនគាត់ទៀត។ តាយាយ ឪពុកម្តាយ បានយកទៅណា? គាត់យកទៅផ្សារ។ អញ្ចឹងចិញ្ចឹមដល់អ្នកផ្សារ … វាវិលអញ្ចឹង។ ១០០ហិកតាដែលធ្លាប់ចិញ្ចឹមបានតែ ៥០ គ្រួសារ ទៅចិញ្ចឹមបានរាប់សែន រាប់លាន ហើយចំណូលបានរាប់រយលានដុល្លារចូលមកក្នុង។ ចំណូលនេះបានន័យថា ដំបូងឡើយដុះដើមឈើតូច​ៗ ឥឡូវយើងធ្វើយ៉ាងម៉េចប្រភេទឈើឲ្យកាន់តែរឹងមាំ កាន់តែខ្ពស់ ដើម្បីជាម្លប់ ផ្តល់ផលផ្លែផ្កាច្រើនឲ្យបងប្អូនអ្នកដាំ …។

(២៤) រាជរដ្ឋាភិបាលបាននាំការងារមកជូន តែបងប្អូនត្រូវរួមគ្នាចាប់ឱកាសនិងរក្សាសុខសន្តិភាពសេ្ថរភាព

យើងនឹងបន្តខំប្រឹងជួយបងប្អូន ហើយបងប្អូនក៏សូមបន្តជួយ … បានន័យយើងជួយគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹងប្រែងដើម្បីបង្កើតបរិស្ថានការងារ ប្រកាន់ជំហរគោលនយោបាយទីផ្សារសេរី បើក​វិស័យឯកជន លើកទឹកចិត្តវិនិយោគក្នុងប្រទេស និងក្រៅប្រទេស លើកទឹកចិត្តឲ្យបងប្អូនអាចប្រកបអាជីវកម្មខ្លួនឯងបាន ប្រកបដោយសិទ្ធិសេរីភាព។ ខំប្រឹងបើកវគ្គបណ្តុះបណ្ដាលឲ្យរៀនសូត្រតាំងពីមត្តេយ្យរហូតដល់មធ្យម ដល់ឧត្តមទៀត ដើម្បីបង្កើនសមត្ថភាព។ ខំទៅទាក់ទាញវិនិយោគមកបង្កើតការងារឲ្យ រៀបចំគោលនយោបាយដើម្បីឲ្យបៀវត្សរ៍ (អត្ថប្រយោជន៍សង្គមនិងការងារមាន) ប.ស.ស កាន់តែល្អ មានប្រាក់សោធន។ យើងបានរោងចក្រសហគ្រាសមកហើយ ប៉ុន្តែដែលសំខាន់គឺបងប្អូនផ្ទាល់ត្រូវផ្តល់មកវិញ(ជាការ)រួមគ្នាចាប់យកឱកាសដែលផ្តល់ឲ្យនេះនៅក្នុងសុខសន្តិភាពស្ថិរភាព។ យើងមិនចាំបាច់រត់កាត់គ្រាប់ប្លោង ដូចជំនាន់ឪពុកម្តាយយើង និងមានឱកាសធ្វើការ និងមានឱកាសកាន់តែប្រសើរ។ សុំចាប់យកឱកាសទាំងអស់នេះដើម្បីពង្រឹងខ្លួនឯង និងចូលរួមនៅក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ដូចដែលបងប្អូនបានធ្វើមកដល់ម៉ោងនេះ។

(២៥) កម្មករខំប្រឹងធ្វើការជំរុញផលិតភាព និងថែរក្សាសុខដុមរមនីយ៍កម្មក្នុងរោងចក្រ/សហគ្រាស

ប្រទេសយើងមិនអាចដើរមកដល់ម៉ោងនេះ បើគ្មានបងប្អូនខិតខំប្រឹងប្រែងនោះទេ។ (ទី១) បងប្អូនខំប្រឹងប្រែងធ្វើការ រហូតសុខចិត្តថែមម៉ោង ដើម្បីជំរុញផលិតភាព (ស្របគ្នានឹង)បងប្អូនបានចំណូលបន្ថែម … កន្លងទៅ មានកន្លែងខ្លះ ឧទាហរណ៍ធ្វើការក្នុងការងារសំណង់។ បងប្អូនទៅធ្វើការបានមួយខែ។ បើក​បានប្រាក់ខែ គាត់ក៏យកទៅចាយសិន។ អស់បានមកធ្វើការទៀត។ កាលមុនមាន តែឥឡូវប្រែប្រួលច្រើន។ បើបងប្អូនបើកប្រាក់ហើយឈប់សិន ហើយចាំរកទៀត (បងប្អូននឹងមិនអាចរកបានការងារល្អ)ទេ … ទី២ បងប្អូនចូលរួមថែរក្សាសុខដុមរមនីយ៍កម្មក្នុងឧស្សាហកម្ម ក្នុងរោងចក្ររបស់យើង។ បើមានការមិនយល់គ្នា យើងយោគយល់រវាងថៅកែនិងបងប្អូន(កម្មករ/ការិនី) … ប្រៀបដូចជាគ្រួសារតែមួយ។ មានអីវាយចានវាយឆ្នាំងខ្ទេចអស់ហើយ។ តែបើមានអី និ​យាយគ្នាឲ្យស្រួលបួល និយាយគ្នាមិនបានហៅម៉ែឪ បងប្អូន ជួយសម្របសម្រួលគ្នាទៅ ចានឆ្នាំងទុកដដែលនោះ​បងប្អូនថែរក្សា។ យើងមានតំណាងសហជីព យើងមានប្រតិភូបុគ្គលិក យើងមានក្រុមការងារដោះស្រាយវិវាទរបស់ក្រសួង យើងមានអាជ្ញាកណ្តាល …។

បើមួយថ្ងៃៗ ឃើញតែដុតរោងចក្រ ឃើញតែកម្មករមានបញ្ហា ប្រ​ហែល​ជាពិបាកក្នុងការ(មកវិនិយោគ) អ្នកដែលធ្វើការក៏ពិបាកដែរ … មិនដឹងថាអ្នកណាការហើយនៅជាមួយគ្នា ៤០ឆ្នាំ អត់ដែលឈ្លោះប្រកែកគ្នា … កាល២នាក់ប្តីប្រពន្ធខ្ញុំរៀននៅអង់គ្លេស មិនមានអ្នកណានៅជាមួយ មិនមានអ្នកណាជួយ។ មានតែខ្លួនឯងហ្នឹង។ រៀនផង ធ្វើនិក្ខេបបទផង … រោងចក្រ/សហគ្រាសក៏ដូចគ្នា។ ត្រូវធានាសុខដុមរមនីយ៍កម្ម និងការស្រឡាញ់គ្នា។ នៅផ្ទះយើង ពេលខ្លះមិនទាន់ចិត្ត។ ពេលខ្លះប្រពន្ធខឹង … បាយសម្លជួនកាលរាងប្រៃបន្តិច។ កុំវាយបោកចានចោល​ … រយៈពេលមួយទស្សវត្សរ៍ជាងនេះ ខ្ញុំឃើញថា(ក្នុងដំណើរ)ដោះស្រាយបញ្ហារបស់បងប្អូនដែលមានទំនាស់ គឺប្រកាន់នូវជំហរសុខដុមរមនា គោរពគ្នា ដោះស្រាយដោយសន្តិវិធី។ សូមរួមគ្នាថែរក្សាលំនឹង ស្ថិរភាព និងបរិស្ថាននេះតទៅទៀត ដើម្បីឲ្យរោងចក្រសហគ្រាស បរិស្ថានការងាររបស់យើងទៅជាកន្លែងដែលសុខដុមរមនា …។

(២៦) សូមសហជីពបំពេញតួនាទីតាមវិជ្ជាជីវៈ កុំជ្រកក្រោមរូបភាពសហជីពកម្មករ តែធ្វើការងារនយោបាយ

សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាលំនឹងក្នុងការអនុវត្តគោលការណ៍ផ្សេងៗ។ (ទី៣) សហជីពវិជ្ជាជីវៈ សុំដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួនតំណាងកម្មករ/ការិនី។ កុំយកឈ្មោះជាសហជីព តែប្រមូលបងប្អូនទៅធ្វើការងារអីផ្សេង ជាពិសេសការងារនយោបាយ។ វាអត់ចំណេញទេ។ បើធ្វើការងារតំណាងសិទ្ធិរបស់កម្មករ/ការិនី ដោះស្រាយបញ្ហារឿងកម្មករ/ការិនី។ កុំយកជ្រកក្រោមរូបភាពនេះ យកបងប្អូនទៅធ្វើការងារអីផ្សេងខុស វានាំឲ្យបញ្ហា។ បើចង់ធ្វើជាការងារតំណាងប្រធានបទអីធ្វើឲ្យចំទៅ។ បើចង់ធ្វើការងារសិទ្ធិមនុស្ស រៀបចំជា NGO ដើរតួនាទីសម្រាប់ការងារសិទ្ធិមនុស្សឲ្យចំទៅ។ បើចង់ការពារបរិស្ថាន រៀបចំជាសង្គមស៊ីវិល ឬអង្គការធ្វើបរិស្ថាន ឲ្យចំការពារទៅ។ យើងស្រួលនិយាយគ្នា។ កុំជ្រកក្រោមរូបភាពយកដៃបងប្អូនកម្មករ/ការិនី អាជីពអង្គការវិជ្ជាជីវៈ យកទៅធ្វើអ្វីផ្សេងខុសជំនាញ … ខ្ញុំអរគុណដល់សហជីពទាំងអស់ ដែលធ្វើការជាតំណាងរបស់កម្មករនិយោជិតបានល្អក្នុងការដោះស្រាយ និងជាតំណាងក្នុងការចរចាអត្ថប្រយោជន៍ផ្សេងៗឲ្យបងប្អូនយើងដោយសន្តិវិធី។ នេះជាអ្វីដែលជាប្រពៃណីដែលយើងត្រូវធ្វើ។

(២៧) ស្រាយវិវាទដោយយន្តការក្រសួង អធិការកិច្ច និងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

ការដោះស្រាយបញ្ហាវិវាទផ្សេងៗ សូមធ្វើឲ្យបានដោយមានប្រសិទ្ធភាព។ យន្តការដោះវិវាទ ទី១ គឺដោះនៅហ្នឹងកន្លែងឲ្យបាន។ យើងមានយន្តការក្រសួង អធិការកិច្ចក្រសួងធ្វើការសម្របសម្រួល។ ធ្វើការឲ្យមានប្រសិទ្ធភាព ឲ្យមានតម្លាភាព ឱ្យបានរហ័ស។ កុំឲ្យរឿងតូចក្លាយជារឿងធំ អត់រឿងក្លាយទៅជាមានរឿង។ អាជ្ញាធរមូលដ្ឋានក៏ដូចជាឪពុកម្ដាយត្រូវចូលរួមដោះស្រាយបញ្ហា។ ខណ្ឌ ស្រុក ឃុំ/សង្កាត់ នគរបាល រួមគ្នាជួយដោះស្រាយបញ្ហា។ ពេលខ្លះប្ដីប្រពន្ធអត់និយាយរកគ្នា ទាល់តែរកអ្នកទីបី … ឪពុកម្ដាយទៅក៏កុំទៅចាក់សាំងបន្ថែម … ក្រៅពីនោះ យើងមានក្រុមប្រឹក្សាអាជ្ញាកណ្ដាលអីផ្សេងៗដោះស្រាយ ហើយខិតខំដោះស្រាយកុំឲ្យឈានទៅដល់ការប្ដឹងផ្ដល់ដល់តុលាការ។ កាលកន្លងទៅ រាជរដ្ឋាភិបាលបានធ្វើការដោះស្រាយការប៉ះប៉ូវ(ចំពោះផលវិបាកបណ្តាលពី)រោងចក្រក្ស័យធនជាច្រើនករណី រួមដោយការដោះស្រាយអត្ថប្រយោជន៍ផ្សេងៗ …។

(២៨) សូមបន្តជឿទុកចិត្តលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន

ទី៤ សុំបន្តជឿទុកចិត្តលើការដឹកនាំ និងបម្រើរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន។ ជឿជាក់ថា ដរាបណាបងប្អូនមានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើ​ប្រ​ជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ សូមឲ្យបងប្អូនជឿទុកចិត្ត និងបន្តចូលរួមជាមួយរដ្ឋាភិបាលដើម្បីកសាងប្រទេសតទៅ។ កត្តា ៤ នេះ គឺជាកត្តាដែលសំខាន់ ដែលបងប្អូនអាចចូលរួមបាន ផ្ដល់ភាពកក់ក្ដៅបាន។ មិនតិចទេ អ្នកដែលចង់ដុតប្រទេស។ មួយថ្ងៃៗ អំពាវនាវឲ្យតែប្រជាពលរដ្ឋងើបបះបោរ ឲ្យកងកម្លាំងប្រដាប់អាវុធ(បែរចុងកាណុង)។ អ្នកខ្លះជេរថ្នាក់ដឹកនាំ រហូតទៅដល់ប្រមាថព្រះមហាក្សត្រទៀត … ជាសិទ្ធិរបស់គេ តែកុំនាំប្រជាពលរដ្ឋធ្វើខុសច្បាប់ បំផ្លាញសុខសន្តិភាព ស្ថិរភាព។ ជាសិទ្ធិសេរីភាពបញ្ចេញមតិ តែអា​ស្រ័យទៅលើប្រជាពលរដ្ឋ។ ខ្ញុំគិតថា ប្រជាពលរដ្ឋដឹងហើយ។ ជាពិសេសក្មេងៗឥឡូវ។ ខ្ញុំគិតថាបើប្រៀបធៀបជំនាន់ខ្ញុំ ក្មេងៗឥឡូវម្ចាស់ការ។ ទី១ គាត់ដឹងច្រើនជាងជំនាន់ខ្ញុំ។ ជំនាន់ខ្ញុំ ប៉ុននេះអត់(សូវដឹង)អី ព្រោះយើងមិនសូវមានទូរទស្សន៍អីប៉ុន្មាន យើងរៀនតែតាមសៀវភៅ។ ឯកសារអីក្រៅមិនសូវមាន។ អត់មាន​ Internet មើលស្រាវជ្រាវបន្ថែមទេ។ កូពីតែពីគ្រូហ្នឹង។ ឥឡូវ ក្មេងៗតាំងពីតូច ចេះមើលស្រាវជ្រាវ ដឹងច្រើន …។

(២៩) បោះឆ្នោតជាវិធីប្រជាធិបតេយ្យក្នុងការរើសមេដឹកនាំដោយមិនធ្វើឱ្យប្រទេសក្រឡាប់ចាក់

អញ្ចឹងបងប្អូននៅក្នុងវ័យនេះ អាចមានសមត្ថភាពវិនិច្ឆ័យបានថាតើអ្វីល្អ ឬអាក្រក់? អ្វីជាផលសម្រាប់ខ្លួន ស្អីបំ​ផ្លាញផលរបស់ខ្លួន។ ខ្ញុំឃើញថានៅពេលបោះឆ្នោត ៨៥,៣០% ឬ ៨លានជាង ក្នុងចំណោម ៩លាននាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត បានទៅបោះឆ្នោត ទោះបីជាមានការអំពាវនាវមិនឱ្យទៅបោះឆ្នោត(ដោយអ្នកនយោ​បាយ)មួយចំនួន(ក៏ដោយ)។ ក្នុងនោះអ្នកដែលបោះឆ្នោតជាង ៩៥% ដែលបោះឆ្នោតត្រឹមត្រូវ មិនធ្វើការបំ​ផ្លាញសន្លឹកឆ្នោតតាម(អ្នកនយោបាយទាំងនោះណែនាំទេ)។ បងប្អូនយល់ថា ការបោះឆ្នោតគឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យដើម្បីរើសមេដឹកនាំ ដោយមិនធ្វើឱ្យប្រទេសក្រឡាប់ចាក់ ហើយបានផ្តល់ការទុកចិត្តទៅដល់គណបក្សប្រជាជន ផ្អែកទៅលើស្នាដៃដែលគណបក្សប្រជាជនបានផ្តល់ជូន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សរាប់សិបឆ្នាំមកនេះ។ ទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ តែបងប្អូនបានសម្រេចចិត្ត ដែលជាការបញ្ជាក់ប្រាប់ទៅវិញថា “ខ្ញុំមានសិទ្ធិ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យខ្លួនឯង មិនអាចបញ្ចុះបញ្ចូលអោយធ្វើតាមខ្លួនទេ។ ដល់ថ្ងៃហ្នឹងខ្ញុំសម្រេចចិត្តខ្លួនឯង។ ខ្ញុំទៅបោះឬមិនបោះ ខ្ញុំទៅគូសបំផ្លាញឬខ្ញុំទៅគូសឱ្យបក្សណា ដើម្បីរើសមេដឹកនាំ”។

(៣០) អ្នករៀបចំគោលនយោបាយជាអ្នកប្រាកដនិយម មិនឆក់កណ្តៀត រស់នៅជាមួយប្រជាពលរដ្ឋ

សំឡេង(ឆ្នោតបង្ហាញ)ច្បាស់ណាស់ គឺបងប្អូនបានបោះឆ្នោតផ្តល់ការទុកចិត្ត និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនបន្តដឹកនាំ។ អញ្ចឹងយើងរួមគ្នាតទៅទៀត។ ការបោះឆ្នោតដូចជាកុងត្រាអញ្ចឹង។ រាជរដ្ឋាភិបាលគណបក្សប្រជាជនបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋហើយ។ មុនបោះឆ្នោតយើងដាក់គោលនយោបាយជូនប្រជាពលរដ្ឋថា នឹងបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឃើញគោលនយោបាយល្អ ឃើញអ្នកដែលដាក់គោលនយោបាយហ្នឹងគឺអ្នកប្រាកដនិយម មិនមែនអ្នកកញ្ឆក់កណ្តៀត អ្នកនៅជាមួយប្រជាពលរដ្ឋ ពិសេសពេលកូវីដ-១៩កន្លងទៅ …ដោយហេតុនេះបានផ្តល់ការទុកចិត្ត គូសមួយខ្វោកឱ្យគណបក្សប្រជាជនដឹកនាំ។ អញ្ចឹង ដើម្បីអនុវត្តក្នុងមួយអាណត្តិនេះ យើងបានដាក់ចេញនូវគោលនយោបាយ វិធានការ ដើម្បីបំពេញកិច្ចការតាមកុងត្រាដើម្បីបម្រើប្រជាពលរដ្ឋ។ សូមបងប្អូនជឿចុះ គណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯង ដោយរៀបរាប់ក្នុងកុងត្រាថាអញ្ចេះ ដល់ចប់បែរជាហែកចោល ហើយអនុវត្តកុងត្រាថ្មីនោះទេ។

យើងមានតម្លាភាព ខិតខំជំរុញនូវអ្វីដែលបានសន្យាជាមួយប្រជាជន គឺបម្រើប្រជាជនឱ្យកាន់តែច្រើន។ ក្នុងរយៈពេល ៩០ថ្ងៃនេះ អត់មានពេលដេកទេ។ អ្នកខ្លះថាខ្ញុំដេក។ សង្ស័យខ្លួនឯងដេកមើលមិនឃើញ។ មកជួបហើយផ្សព្វផ្សាយ ដាក់ចេញគោលនយោបាយជាប្រចាំ ទាំងក្នុងប្រទេសទាំងក្រៅប្រទេស។ ដើរទាក់ម៉ូយរហូតមកដល់ម៉ោងនេះ។​ យើងបង្កើនភាពទុកចិត្ត។ អញ្ចឹងសុំឱ្យបងប្អូនបន្តភាពទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមជាមួយគ្នាដើម្បីរុញនាវាយើងកាន់តែទៅមុខ កុំឱ្យក្រឡាប់ចាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ឬមួយបាត់ស្ថិរភាព។ គេបបួលអីបបួលទៅ កុំចូលរួមធ្វើ។ រួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់។ វាមិនមែនអត់បញ្ហាទេ។ បញ្ហាវាតែងតែមានហើយ គោលការណ៍អនុវត្តវាតែងតែមាន។

(៣១) នៅយប់ជ្រៅដើម្បីឆ្លើយតបនិងដាក់គោលការណ៍ដល់ក្រសួង/ស្ថាប័ន និងតាមមើលរឿងរ៉ាវបញ្ជូនទៅអ្នកពាក់ព័ន្ធ

ល្ងាចមិញមានរឿងមួយ។ គោលការណ៍អនុវត្តនៅបឹងកក់។ មានប្រជាពលរដ្ឋដាក់ពាក្យមកក្នុងហ្វេកប៊ុក មកក្នុង Inbox។ រាល់ថ្ងៃ (ដែលនៅ)យប់ជ្រៅហ្នឹង ទី១ ឆ្លើយតបជាមួយមន្ត្រីតាមក្រសួងស្ថាប័ននិងដាក់គោលការណ៍។ ទី២ មើលរឿងអញ្ចឹងៗ បញ្ជូនទៅឱ្យ(អ្នកពាក់ព័ន្ធដោះ)។ ថ្ងៃមុន នៅស្ងៀមៗ អ្នកណានោះទៅយកភាស៊ីបងប្អូនអ្នកលក់ពោត។ ផ្អើលទៅ។ ឱ្យទប់ភ្លាម។ ជួនកាលអនុវត្តជ្រុល។ ជួនកាលចេតនាឬមិនចេតនា តែវាអនុវត្តជ្រុលទៅ។ ធម្មតាតែងតែមាន តែយើងត្រូវដោះ។ ល្ងាចមិញ ឱ្យអាជ្ញាធរខណ្ឌទួលគោកទៅមើលកន្លែងមួយ មានបងប្អូនបើកតន្ត្រី យប់ជ្រៅហើយនៅតែក្ដុងៗ។ អ្នកជិតខាងអត់បានសម្រាក។ សួរទៅថាបានឱ្យសន្យា ២ដងហើយ តែមិនព្រម។ ខ្ញុំថាឥឡូវអញ្ចេះ ការបត់បែន ភាពទន់ភ្លន់ តែត្រូវភាពម៉ឺងម៉ាត់។ ល្ងាចមិញទៅដកធុងបាស់ឱ្យសន្យា ហើយបើសិនជានៅមិនស្តាប់ទៀត អាចផ្អាកអាជីវកម្ម។ បើអត់ទៀត ដកអាជ្ញាបណ្ណតែម្តង។ ឥឡូវរស់ទាំងអស់គ្នា។ បងប្អូនមានអាជីវកម្មស្រួលហើយ ប៉ុន្តែត្រឹមម៉ោង៩ ម៉ោង១០ (ក៏ល្មមហើយ) ចែកពេលគេសម្រាកផង។ បន្ថយសំឡេងទៅ ចាំបាច់ក្ដុងៗធ្វើអី។ ថ្ងៃប្រកួតបាល់ទាត់ វាយបុក កីឡាអីហ្នឹង យូរៗ(ម្ដង) … យើងពីល្ងាចទៅសប្បាយទាំងអស់គ្នា ហើយបងប្អូននៅជិតក៏គាត់មិនថាដែរ។ តែយប់ឡើងអាណិតគ្នាសម្រាកផង។ ចាស់ៗគាត់ឈឺ កូនទើបនឹងកើត …។

មើលផង កន្លែងបៀហ្គាឌិន ច្រើនអ្នកកាច។ ផ្ទះខ្ញុំទួលគោកហ្នឹង ម្តងម្កាល យប់ឡើងម៉ោង ១ ម៉ោង ២ ជួនកាលឡានចេញទៅហ្នឹងរោទិ៍ង៉ោង។ ឆ្ងល់ឡានហ្នឹងជិះស្រួលទៅវាយ៉ាងម៉េច? ចេញទៅហ្នឹងសុទ្ធតែអ្នកកាច។ ឥឡូវអត់(រញ៉េរញ៉ៃ)នេះទេ។ ថ្ងៃមុនគិរីរម្យប៉ុន្មាននាក់បាញ់ផ្អើលប្រជាពលរដ្ឋ។ រកឃើញ(បណ្ដេញ)ចេញពីក្របខណ្ឌតែម្តង។ សម្បូរអ្នកកាច។ ផឹក(ហើយ)បាញ់។ មួយវឹកវាយគ្នានៅព្រះវិហារ ខ្ញុំរកអ្នកបាញ់ហ្នឹង។ រកអត់ឃើញ? ខ្ញុំប្រាប់ថា អ្នកបាញ់ក្នុងក្រុងគួរតែឱ្យចុះកុងត្រាតែម្តង។ បើមានការផ្ទុះអាវុធដើម្បីការពារទឹកដី សុំស្ម័គ្រចិត្តទៅមុនគេ។ បញ្ជូនទៅតែម្តង។ ចូលចិត្តអ្នកក្លាហាន។ ចែកគ្នារស់ បានន័យថាម៉េច? រស់នៅក្នុងសន្តិភាព រស់នៅក្នុងភាពស្ងប់ស្ងាត់។ បងប្អូនក៏មានអាជីវកម្មអាចរកចំណូលបានតែត្រូវគោរពបងប្អូន(ដទៃទៀត)។ បងប្អូនដែលនៅជុំវិញក៏យោគយល់ដែលថាគាត់ធ្វើអាជីវកម្ម។ យើង(អធ្យាស្រ័យគ្នាខ្លះ) តែគោរពគ្នាទៅវិញទៅមក។ តែបើមិនអាចសម្របសម្រួលគ្នា មានតែរដ្ឋចូលទៅតាមផ្លូវច្បាប់ …។

(៣២) រៀបចំផែនការមេនគរូបនីយ៍កម្ម ដោយកំណត់តំបន់រស់នៅ ផ្លូវ/កម្រិតអាជីវកម្ម

ថ្ងៃមុនខ្ញុំបានប្រាប់ទៅខាង ឯកឧត្តម សាយ សំអាល់ ពីការរៀបចំផែនការមេនគរូបនីយកម្មរបស់យើងទៅថ្ងៃក្រោយ គួរគិតគូរអំពីតំបន់ណាដែលឱ្យប្រជាពលរដ្ឋរស់នៅ ផ្លូវណាឱ្យធ្វើអាជីវកម្ម ហើយអាជីវកម្មកម្រិតអី? អា​ជីវកម្មមិនមែនហាមទាំងអស់ទេ។ ជួនកាលនៅក្នុងតំបន់ហ្នឹងគេអាចលក់ដូច Mart ដូចអី។ តែដល់ស្អីកាចៗហ្នឹង យើងទៅម្តុំទៅ។ សប្បាយៗកាចៗហ្នឹង។ ការដោះស្រាយបញ្ហាវាតែងតែមាន ប៉ុន្តែជាឆន្ទៈ និងការចូលរួម យើងត្រូវតែយោគយល់គ្នា។ យើងចេះយោគយល់គ្នាទើបយើងមានសន្តិភាព។ ត្រូវគោរពច្បាប់ទាំងអស់គ្នា ត្រូវគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នយោបាយឈ្នះឈ្នះ គឺកើតឡើងដោយសារការគោរពគ្នា មិនយកទោស។ ការអនុវត្តច្បាប់ត្រូវមានភាពទន់ភ្លន់ បត់បែន តែម៉ឺងម៉ាត់ យើងមិនអាចថាប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងទេ។ យើងត្រូវមានការដាក់ចេញគោលការណ៍ច្បាស់លាស់ជាក់ស្តែង … ខុសម្តងណែនាំ ពីរដងស្អី។ បើសិនជាមិនអនុវត្ត យើងនឹងអនុវត្ត(ច្បាប់)។ មិនអាចទុករហូតបានទេ។ នៅគ្រប់វិស័យទាំងអស់ ខ្ញុំបានណែនាំទៅឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី មិនធ្វើការដោយប៉ះដៃកាត់ដៃនោះទេ។ គ្មានអ្នកណាល្អឥតខ្ចោះទេ។ ជួនកាលអនុវត្តទៅភ្លេចគិត វាជ្រុល …។

ប្រទេសខ្មែរដែលជួបសង្គ្រាមរាប់សិបឆ្នាំមក ឥឡូវបានបញ្ចប់ហើយ។ត្រូវថែរក្សាតទៅទៀត។ ធំបំផុតគឺការរួមគ្នារបស់ប្រជាពលរដ្ឋទាំងអស់ជាមួយនឹងអាជ្ញាធរ ថែរក្សាសុខសន្តិភាព ស្ថិរភាព រួមគ្នាដើម្បីអភិវឌ្ឍប្រទេស។ អា​ជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល កងកម្លាំងអាវុធហត្ថ បានអនុវត្តការដោះស្រាយបញ្ហាសន្តិសុខ សុវត្ថិភាពបានច្រើន។ រឿងនៅមានបញ្ហាយើងបន្ត។ ការចុះត្រួតពិនិត្យតាមក្លឹប ការប្រើប្រាស់គ្រឿនញៀន បន្តធ្វើតទៅទៀត … កន្លែងខ្លះវាលំបាក។ វាលែងនៅលើដីទៀតហើយ។ វានៅលើអាកាសទៅហើយ។ ឥឡូវឱ្យចាប់មាន់ម៉េច? បើគេជល់មាន់តាម internet។ កាលមុនកន្លែងជល់មាន់នៅហ្នឹង ដេញចាប់បាន។​ ដល់ឥឡូវគេជល់តាមអនឡាញ​។ តែក៏ត្រូវមើល។ តែសំខាន់បំផុតប្រជាពលរដ្ឋត្រូវចូលរួម។ រួបរួមគ្នាដោយ ទី១ ទប់ខ្លួនឯងកុំទៅលេង ទី២ បងប្អូន កូនចៅ ម៉ែឪ ប្រាប់កូនកុំទៅលេងអាហ្នឹង។ បើកាត់បន្ថយអតិថិជនទៅ អាជីវកម្មនោះក៏មិនសូវរីក។ កុំឱ្យរីកតែម្តង ព្រោះជាអាជីវកម្មមិនត្រូវច្បាប់។ រួមគ្នាកាត់បន្ថយ កុំឱ្យមានអតិថិជនតែម្តង …។

(៣៣) រាជរដ្ឋាភិបាលអាណត្តិទី៧ ថែករក្សានិងបន្ថែមសមិទ្ធផល អភិវឌ្ឍនិងលើកកំពស់ជីវភាពប្រជាពលរដ្ឋ

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ច្រើនហើយ … បើបងប្អូនចង់បញ្ជាក់អី សូមមើលហ្វេកប៊ុក … គាត់អានឡាយនៅក្នុងហ្នឹង។ បើចង់បាន សុំគាត់។ គាត់ឱ្យ។ បង្ហោះសន្ទរកថាហ្នឹងទៅ ឱ្យឃើញគោលនយោបាយរបស់យើង។ បងប្អូនចង់ឃើញ។ តាមដានការអនុវត្ត។ អ្វីដែលប្រកាសហើយ ធ្វើបានលទ្ធផលលើដី តាមដានរៀបចំយន្តការ ត្រួតពិនិត្យការធ្វើ។ អរគុណណាស់សាជាថ្មីដល់បងប្អូនដែលខំមកចូលរួមថ្ងៃនេះ បានថត Selfie ជាមួយបងប្អូនមួយជួរខាងមុខ … រាជរដ្ឋាភិបាលសុំបញ្ជាក់ម្តងទៀតថា ជាមួយនឹងការថ្លែងអំណរគុណចំពោះការទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ នឹងបន្តប្តេជ្ញាចិត្តឱ្យបានជាដាច់ខាត នូវការថែរក្សាសមិទ្ធផលដែលបានធ្វើពីមុនៗមក ជាពិសេសសុខសន្តិភាព ស្ថិរភាព និងមួយទៀតពង្រីកបន្ថែមនូវសមិទ្ធផល និងការអភិវឌ្ឍប្រទេស ជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនដែលនៅទីនេះ និងគ្រួសារដែលនៅផ្ទះ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសឱ្យបានកាន់តែល្អប្រសើរ។ សូមប្តេជ្ញាចិត្តមួយប៉ុណ្ណឹង …។

ឥឡូវ ទៅណាលែងបានហើយ។ ជប់លៀងគេលែងហៅហើយ។ គេជល់កែវ គេបង្ហោះរូបសាច់គោឆ្ងាញ់ៗ ខ្ញុំនៅផ្ទះ។ ឥឡូវហ្នឹង សូម្បីតែធ្វើដំណើរផ្លូវឆ្ងាយហ្នឹង ក៏មិនហ៊ានជិះឡានដែរ ព្រោះជិះឡានទៅម៉េច? កាលនៅមេជើងគោក ទៅណាខ្ញុំជិះតែឡានទេ ព្រោះជិះឡានទៅណាអត់រំខានគេ។ (ឥឡូវទៅឆ្ងាយតាមជើងគោក ត្រូវ) ពង្រាយកម្លាំងតាមផ្លូវរាប់រយនាក់។ មួយទៀត​ (កាលមុន)ត្រូវការឈប់ត្រង់ណា ក៏ឈប់ត្រង់ហ្នឹង។ ការ៉ាស់សាំងអីហ្នឹង។ ឥឡូវអាណិតជាងគេ អ្នកជិះឡានតាម។ ឡានខ្ញុំជិះ មានបន្ទប់ទឹកក្នុងឡាន។ បើទៅ ៥ម៉ោងអីហ្នឹង អ្នកជិះតាម បើខ្ញុំមិនឈប់គេមិនឈប់ដែរ។ អញ្ចឹងអ្នកខ្លះក្នុងឡានហ្នឹងចង់ផ្ទុះ។ ជាពិសេស​ត្រូវរំខានបងប្អូនកងកម្លាំងដែលត្រូវពង្រាយ។ បើពីនេះទៅដល់សៀមរាប ភ្នំពេញ-កំពង់ចាម-កំពង់ធំ រាប់រយគីឡូ។ គ្រាន់តែកម្លាំងប៉ូលីស ប៉េអឹមហ្នឹងរាប់សិប។ បើចំភ្លៀងខ្យល់ទៀត នៅហាលភ្លៀងហាលខ្យល់។ កាលមុនបោះឆ្នោត ប្រពន្ធថា “បងទៅណាមើលសុខភាពផង ហូបអីៗ”។ បានឆ្លើយថា “អូនកុំព្រួយ។ បន្តិចទៀតគេលែងហៅបងជប់លៀងហើយ”។ តែបងប្អូនទៅសប្បាយបាន។ សប្បាយជំនួសខ្ញុំផង។

៥ថ្ងៃទៀតយើងមានបុណ្យអុំទូកក៏សូមអបអរសាទរទុកជាមុន។ ឆ្នាំនេះយើងមាន៣០០ទូកជាង។ ខ្ញុំ sponsor ២០ទូក។ សម្ដេចតេជោក៏ sponsor ២០ដែរ។ ម្សិលមិញ ឃើញគាត់ថាចាប់ដាក់​ ៣គូចុងក្រោយឲ្យជួបគ្នា។ ទូក ៣០០ជាង ឯប្រទីបដូចជាមានប៉ុន្មានឯណោះ។ ក្រសួងនានាកំពុងរៀបចំប្រទីប។ ក្រសួងខ្លះទៅមិនទាន់គេ។ ជាងទទួល(ធ្វើ)មិនបាន ថាលើសសមត្ថភាពហើយ។ ក្រៅពីនោះសាលារាជធានី ខាងវិស័យ​ឯកជនដូចជាមានរៀបចំ concert អី​ច្រើនដែរ។ បងប្អូនខ្លះសម្រាកអាចទៅផ្ទះ ទៅលេងស្រុកពេលអុំទូក … ដូចជាសម្រាកដល់ទៅ៣ថ្ងៃ អត់មាននរណាទៅលេងផ្ទះទេ? បុណ្យអុំទូកនៅភ្នំពេញសប្បាយជាង? ជូនពរអ្នកមិនទាន់មានគូ ក្រោយបុណ្យអុំទូកឲ្យមានគូ។ មួយវឹកកូវីដ ប៊ិះដាច់ទាំងភ្នួងនិងទាំងអាចារ្យ …។ អញ្ចឹងសូមជូនពរដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអធិបតី បងប្អូនកម្មករ និយោជិតទាំងអស់ដែលបានចូលរួមថ្ងៃនេះ ហើយសូមប្រសិទ្ធពរ ជូនពរ ឲ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត តាមពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ សម្រាប់កម្មករ/ការិនី ១៨ ១០៨នាក់ ម្នាក់ៗអាហារសម្រន់ និងថវិកា ២ម៉ឺនរៀល ហើយជូនកម្មការិនីដែលមានផ្ទៃពោះ ៥៣០នាក់ ម្នាក់ៗថវិកា ២០០ដុល្លារទៀតផងដែរ។ សម្រាប់អ្នកដែលបែកទឹកភ្លោះកើត និងអ្នក ៦ ទៀតដែលត្រៀម ថ្ងៃនេះមកថែមម្នាក់ ៤លានរៀលទៀត​ជូន៕

************

Selected Comments Samdech Moha Bovor Thipadei Hun Manet, at the meeting with workers in Prey Speu area, Khan Por Senchey, Phnom Penh

[Unofficial translations]



CMF:

(1) The more children and the healthier they are, the stronger future for Cambodia

[…] The more children, we have, and the healthier they are, the future for Cambodia will be stronger. We need more people. In the 500 years of wars, the number of our population greatly reduced, especially since the 1970s. Many people died of fighting during the Lon Nol era between 1970 and 19775. Between 1975 and 1979 (of the Democratic Kampuchea era), about half of the population were killed […] as of now we have gone from the remaining 5 million to some 16 to 17 million […]

This is the 10th meeting (with workers that I have) for 2023. It is my last meeting (for the year). It is not the last program to meet with the workers though. We will meet again a little later. We say we can meet at least two more rounds in this term […] but within this interval, it does not mean that we do not meet and/or the RGC does not pay attention (to social affairs and labor). Negotiation must continue to have an increase in salary every year. We must continue to exercise the six principles […] and 4 points to be done from 4 to 5 years in this term, such as organizing nursery, preparing the dining place, inspecting the transportation system, etc. for workers […]

(2) People are born to do jobs; growth, employment and equity are for the people

The employment sector is related to the livelihood of the people. We humans are born to do jobs, whether in agriculture or else, even at the time when humans were homo sapiens, not yet living as a community, the tribes, etc. they had to go hunting for food to make a living. Now that we modernize, our work is organized into different sectors, and we have here the concentration of industry, a bit more modern, but we still need to have (jobs) […]

(Of the pentagonal strategy’s aims to achieve) economic growth, employment, equity, efficiency and sustainability […] from the first to the third objective is related to our brothers and sisters (workers here) […] growth is to promote the economic base for growth […] all sectors depend on the (second objective to have a) large job creation. Third, what does equity mean? Distribute all fruits to the people, especially the poor, to improve their livelihood, and reduce poverty […]

(3) Setting the goal high, striving to achieve it to bring more benefit to people

We may want to think about those children who were born in 2023. By 2041, they will be 18 years old. (We have to think about this). At that time, they will need to have good jobs and better incomes than their parents […] we have to make sure that the next generation of Cambodian children will develop and prosper. Some say that the government has set a goal (to turn the country into a high-income country by 2050) an imagination. Yes, it takes imagination and setting direction for us to make further efforts. If the government does not set the 2050 indicator to become a high-income country, and instead sets a moderate goal, it will be easy. No effort is required. However, we have to set the goal high, and strive to achieve it to bring more benefit to people […]

(4) Maintain positive achievements and strive to expand new ones

The policy of the new Royal Government is, first of all, to maintain all the positive achievements that have been built in the last 40 years by the previous Royal Governments led by Samdech Techo and other leaders. We will maintain stability, peace, and keep them from disappearing. We will maintain the free market economic system, and reforms that we have achieved so far. Second, we will further expand the achievements to (1) improve and repair the remaining problems that are not yet good enough; and (2) create more positive points for you […]

(5) Stationary and mobile vocational training modules considered

You can trust me that what the government has been thinking will become a reality – it is not what I announced, but what we will have to show to the people. In the next two to three years, we will be able to prove the actual results […] the vocational training programs (have been organized) for 1.5 million of children of poor people, including those who may want (to have vocational training). The Royal Government organizes this training program in a flexible manner. The training program can be carried out on the spot and, if possible, in a mobile application. Sometimes in one province we have only one school. It will be difficult for people from far away districts to make time to join […] we have to bring (training to those who need them) […] it must be flexible that either people get training on a set location or we bring the training to them, and to work with the private sector (to organize that) […]

(6) Training with the approach to “finish learning, to acquire know-how and knowledge and to have a job,” while applying those learned skills

Hope they take up this opportunity that offer a variety of skills as a start. We will continue to adjust according to the approach of “learning to finish, learning to know and to have a job” by using the right skills. In an economic zone, where there are more garments, we should focus on providing skill training relating to the sector, and should not go to training on how to make aircraft or repair aircraft engines. For example, where there is a factory that assembles vehicles, we must orientate our training to serve that industry […]

(7) The private sector is the main actor to provide employment

We have four types of actors here. The first is the state. It means that the Royal Government (can be compared to) the owner of a company. Second, the private sector. Third, NGOs/associations. The fourth is (workers) themselves. (Actor) 2, the private sector, is very large. our country is small. The state cannot have half the country’s population as its civil servants. We have a population of 16 million, so we cannot have 3 to 4 million civil servants […] on 13 November, the new Royal Government held a four-hour government and private sector forum to discuss various issues that we have been responding to the private sector’s requests as well as concerns of the people, to encourage and provide favorable benefits to all sectors, aiming at encouraging the private sector to creates more jobs for our people […]

(8) Phnom Penh is growing and expanding, Kampong Chhnang will no longer be a passed by area

Phnom Penh is getting bigger. Kandal is always losing (land to Phnom Penh). Phnom Penh is growing and expanding. Kampong Chhnang and Kampong Speu – bordering with Phnom Penh – are also worried as it grows […] it’s okay. No matter where, it is all in the Cambodian territory. The matter is it is growing. We do not want Phnom Penh to grow alone […] and tomorrow I will inaugurate National Road 5. In Kampong Chhnang province, we will soon build a 50C road that links Kampong Thom to Kampong Chhnang […] sooner, Kampong Chhnang is (no longer the) passed by area anymore. Some provinces like Pursat, used to be a passed by place for travelers between Battambang and Phnom Penh. Now that Pursat province has become an industrial area, where there are a few car factories – in our efforts to move jobs closer to the people […]

(9) Make people more prosperous, create and strengthen job options, salary and benefits

Each province grows providing us with two benefits. The first effect (is when we step out of the plane) we will have more to catch our eyes than just Phnom Penh as before […] which means that the lives of the people are prosperous. Secondly, we have been successfully moving jobs to the grassroots […] and not just about the type of work, but in each location, we are working to promote and strengthen job options. More than 20 years ago, we had only garment factories and low level (skills) […] now, the skills of (workers) have been improved to be able to produce brand goods locally […]

(The RGC has been making efforts to) strive to attract investments to create more jobs and to formulate policies that improve the salaries (and social benefits and employment) (in which employees enjoy) the National Social Security Fund (NSSF) and the pensions benefits. We have got factories and enterprises, but the most important thing is that you have to give back (so that) together, we can seize this opportunity in peace and stability […]

(10) Trade unions to fulfill its professional role, do not do politics

The trade unions should perform their roles according to their profession, which is representing workers. They must not under the name of a trade union gather people to do other work, especially politics. It is not a profitable thing for the country. If you work to represent the rights of workers, you just solve the workers’ issues. Do not disguise under this unions and mobilize our brothers and sisters to do something else that is wrong, and it leads to problems. If you want to work as a representative of a topic, make it straight. If you want to work on human rights, organize an NGO to play a role for human rights work. If you want to protect the environment, organize a civil society or organization to protect the environment […]

(11) CPP policy makers are realistic, not quick and dirty, and living with the people

Before the election, we have set out a policy for the people telling how wea re going to serve them. People see the good policies that we laid out and see clearly who formulate and put those policies in place – they have learnt and known that these policy makers are realists, not snatchers, and have been living with the people always, especially in the difficult time of the Covid-19 […] thus, they have decided to tick the ballots to give CPP another chance to lead. So, in order to implement the goals in this term, we have to fulfill the setout policies and measures in a way to fulfill the contract hired to work to serve the people […]

(12) Stay up late at night to respond to ministries and institutions and forward hot issues to concerned authority to take actions

Every day, (that I have been staying up) late at night is because – firstly, I have had to respond and issue leadership principles to officials in ministries and institutions, and secondly, follow up and scree certain issues (on social media) and send them to (those involved) to take actions […] the day before, I told (Deputy Prime Minister and Minister of Land Management, Urban Planning and Construction) His Excellency Say Sam Al about the fact that we have to come up with a master plan for urbanization for the future. We must figure out an set in place which areas are for residential and which are for businesses, and what type of businesses in what area too. It is not that we forbit every business […] even the win-win politics is based on mutual respect and impunity. Law enforcement must be gentle, flexible, but firm […]./.

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨,១០៨នាក់ នៅរាជធានីភ្នំពេញ

នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ​​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ​ និងកាបូប ចំនួន​១​​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។ សម្ដេចធិបតី បន្តទៀតថាការចរចាប្រាក់ខែអប្បបរមាសម្រាប់កម្មករ និយោជិត ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ។

នៅថ្ងៃនេះ សម្ដេចបានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។ សម្តេចបន្តថា កម្ពុជាបានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតា​របស់កម្ពុជាមិនទាន់បញ្ចប់ត្រឹមនេះទេ យើងនឹងខិតខំធ្វើដោយឥតឈប់ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និងកសាងពង្រីកនូវសមិទ្ធផលថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចបន្តថានៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន  ឧទាហរណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្តជាដើម។ សម្ដេចជំរុញឱ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្តឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់។

សម្តេចធិបតីបានមានប្រសាសន៍ថា នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំការប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។សម្តេចធិបតីបានណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

នៅថ្ងៃនេះ សម្ដេចធិបតី សម្តេចធិបតីបានបញ្ជាក់ថា ផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា និងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយប្រកបដោយភាពទាក់ទាញនៅភ្នំពេញ។ 

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថាក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។

សម្ដេចបន្តទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។ សម្តេចធិបតីក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាពក្នុងសហគមន៍ ក្នុងប្រទេស កើតមានដោយសារមានការយល់យោគគ្នា គោរពច្បាប់ទាំងអស់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕