ក្រុមប្រឆាំងនៅក្រៅស្រុកកំពុងជម្រុញការបង្កើនការប្រើប្រាស់ព័ត៌មានក្លែងក្លាយនិងប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជាដើម្បីជាអាវុធបំបែកសង្គមជាតិ។ ព័ត៌មានក្លែងក្លាយនិងការប្រឌិតព័ត៌មានអាក្រក់អំពីសង្គមជាតិកម្ពុជាបានប្រព្រឹត្តទៅក្នុងស្ថានភាពដែលលោកសមរង្ស៊ី កំពុងគេចខ្លួនពីសំណាញ់ច្បាប់ហើយបាននិកំពុងធ្វើការឃោសនា ញុះញង់នូវអ្វីដែលគេដាក់ឈ្មោះថា «ការវិល
ត្រឡប់មកវិញរបស់លោកប្រធាន សម រង្ស៊ី ក្នុងខែកញ្ញាឆ្នាំ២០១៩»។
ជាមួយនឹងព័ត៌មានក្លែងក្លាយនេះ ក្រុមប្រឆាំងនៅក្រៅស្រុកក៏បានប្រើសារព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ឬវីអូអេ ដើម្បីបង្កើនឥទ្ធិពលព័ត៌មានក្លែងក្លាយទាំងនោះថែមទៀត។
តើព័ត៌មានក្លែងក្លាយមានអ្វីខ្លះនៅវេលាចុងក្រោយនេះ?
ក្រោយសម្តីចាក់ចុច ញុះញង់មិនទទួលបានជោគជ័យតាមការរំពឹងទុករបស់លោក សម រង្ស៊ី ដែលចង់អោយកងកម្លាំងប្រដាប់អាវុធនិងប្រជាជនងើបបះបោរប្រឆាំង
រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន នោះមក សម រង្ស៊ី និងបក្ខពួក ក៏បានបង្កើតសេណារីយ៉ូជាច្រើនក្នុងនោះគឺការបង្កើនការប្រើប្រាស់ព័ត៌មានក្លែង ក្លាយ ការប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជាដើម្បីជាអាវុធបំបែកសហគមន៍តាមលទ្ធភាពដែលពួកគេអាចធ្វើបាន។
ចាប់ផ្តើមពីចំណុចដែលព្យាយាម និយាយចង់បំបែកបំ បាក់ក្នុងរង្វង់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា សម រង្ស៊ី និងគូកន បានកែប្រឌិតនូវរឿងគ្រោះ ថ្នាក់ធ្លាក់យន្តហោះអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី អោយក្លាយជារឿងឃាតកម្មដែលគ្រោងទុក ការប្រើសម្តីញុះញង់បំបែកបំបាក់ក្នុងរង្វង់ក្រុម គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការប្រឌិតអំពី រឿងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី គឺលោក ឌី វិជ្ជា ដែលពួកគេបាននិយាយថាបានដឹងអំពីរឿងឃាតកម្មនិងថែមទាំងបានរៀបចំគម្រោងសងសឹកដោយមានកិច្ចសហការជាមួយលោកឧបនាយករដ្ឋមន្ត្រីស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីការផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ។
លោក សម រង្សី បានប្រឌិតព័ត៌មានបន្ថែមទៀតថា មូល ហេតុដែលលោក ស ខេង បានគាំទ្រផ្តួលរំលំ លោក ហ៊ុន សែន ពីព្រោះលោក ស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែនការដកតំណែងរបស់គាត់ ឬកម្ចាត់គាត់តែម្ដងដើម្បីឲ្យកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តវេនលោក ហ៊ុន សែន ដោ យមិនមាននរណាអាចរារាំងបានចំពោះនយោបាយគ្រួ សារនិយមរបស់លោក ហ៊ុន សែន នោះទេ។
ក្រៅពីបញ្ចេញព័ត៌មានប្រឌិតទាំងនេះ ក្រុមប្រឆាំងបានប្រើព័ត៌មានមិនពិតមួយទៀតអំពីរឿងដីរបស់ប្រធានកង អង្គរក្សនាយករដ្ឋមន្ត្រីម្នាក់គឺលោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហ៊ាង ដោយការសរសេរថាដីរបស់លោក ហ៊ីង ប៊ុងហ៊ាង ជាង១២០ហិកតានៅអង្គរព្យុងយូ និងដីជាច្រើនទៀតនៅកំពង់សោម និងនៅភ្នំពេញត្រូវបាន លោក ហ៊ុន សែន បើកដៃឲ្យអ្នកស្និទ្ធឃុបឃិតជាមួយគាត់ធ្លើប្លង់ចែកគ្នាដែលការចែកដីគ្នានេះបានធ្វើឲ្យលោក ហ៊ីង ប៊ុនហ៊ាងឈឺចាប់រហូតដល់ធ្លាក់ខ្លួនឈឺដេករីងរៃនៅប្រទេសថៃ។
ព័ត៌មានប្រឌិតដែលនិយាយអាក្រក់អំពីសង្គមជាតិនៅមានជាច្រើនទៀតរាប់បញ្ចូលតាំងពីបញ្ហាចិននិងយួនលេបទឹកដីកម្ពុជា បញ្ហាចិនបង្កើតមូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជា ការផ្សាយព័ត៌មានមិនពិតទាក់ទងនឹង ការគ្រេចស្មារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាដើម ដែលព័ត៌មានប្រឌិតក្លែងក្លាយទាំងនេះ គឺពួកគេបានធ្វើក្នុងគោលបំណងប្រើជាអាវុធបំបែកសង្គមជាតិ ទោះបានតិចឬបានច្រើនក្តីតាមលទ្ធភាពដែលពួកគេអាចធ្វើបានដើម្បីការបន្តធ្វើបច្ចុប្បន្នភាពនៃនយោបាយ «ការវិលត្រឡប់មកវិញរបស់លោកប្រធានសមរង្ស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០១៩»។
មន្ត្រីអង្គការសហប្រជាជាតិម្នាក់ដែលតាមដានការវិវត្តន៍សភាពការណ៍កម្ពុជាបានចាត់ទុកលោក សម រង្ស៊ី គឺជា «មេរោគមួយ» របស់សង្គមនិងលោកថែមទាំង ប្រៀប ប្រដូចលោក «សមរង្ស៊ី ទៅនឹងវីរុសចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិក » ដែលជាមេរោគត្រូវមនុស្សជាតិស្អប់ខ្ពើមយ៉ាងក្រៃលែង។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា គោលដៅអភិវឌ្ឍន៍ប្រក បដោយចិរភាព របស់ អង្គការសហប្រជាជាតិ UN’s Sustainable Development Goalsមានតែចង់ធ្វើឲ្យបណ្តាប្រទេសដែលរងគ្រោះនឹងសង្គ្រាមនិងមានគ្រោះទុរ្ភិក្ស និងការអត់ឃ្លានត្រូវបញ្ចប់ឲ្យអស់នៅក្នុងឆ្នាំ២០៣០។ ប៉ុន្តែលោក សម រង្ស៊ី បានក្លាយជាមេដឹកនាំប្រឆាំងម្នាក់ដែលចង់អោយប្រទេសកម្ពុជាខ្លួនឯង ដែលទើបមានសន្តិភាពនិងភាពសម្បូរណ៍សប្បាយមានការហូបចុកគ្រប់គ្រាន់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលប្រឈមនឹងគ្រោះទុរ្ភិក្សនោះទៅវិញ។
មន្ត្រីអង្គការសហប្រជាជាតិរូបនោះ បានដាក់សំណួរថា៖តើលោក សម រង្ស៊ី ដែលដឹងឬទេថាអំពើទុរ្ភិក្សដោយសារសង្គ្រាម បានបង្កការប៉ះពាល់ដល់មនុស្សច្រើនរយលាននាក់កាលពីឆ្នាំ២០១៨នោះដែរឬទេ? យោងតាមមន្ត្រីអង្គការសហប្រជាជាតិដដែលនោះ គឺឆ្នាំ ២០១៨ កន្លង មកនោះ មានមនុស្សប្រមាណ៨២១លាននាក់បានរង នឹងអំពើទុរ្កិក្សក្នុងនោះមួយផ្នែកធំគឺដោយសារកត្តាសង្គ្រា មស៊ីវិលក្នុងប្រទេសរបស់គេ។ មន្ត្រីអង្គការសហប្រជាជា តិបាន និយាយចុងក្រោយទៀតថា បើលោកអាចប្រៀប ធៀបបាន គឺលោក «សមរង្ស៊ីដូចជាមេរោគចម្លងជម្ងឺប៉េស្តជ្រូក អាហ្វ្រិក He is like an African Swine Fever Virus»។
ក្រុមអ្នកវិភាគក្នុងស្រុកបានថ្លែងថា គម្រោងចង់វិល ត្រឡប់មក វិញរបស់លោកសមរង្ស៊ី ក្នុងខែកញ្ញាឆ្នាំ ២០១៩ នឹងមិនអាចកើតឡើងបានទេដោយសារ តែសភាពការណ៍នយោបាយក្នុងស្រុករបស់កម្ពុជាមិនដូចជាអ្វីដែលជាព័ត៌មានប្រឌិតនូវការពុះកញ្ជ្រោលដោយក្រុមប្រឆាំងក្រៅស្រុកបានផ្សព្វផ្សាយនោះឡើយ។ សភាពការណ៍កម្ពុជា ពិតប្រាកដបានស្ថិតក្នុងសភាព ស្ងៀមស្ងាត់ ពលរដ្ឋរីករាយក្នុងការបំពេញអាជីវកម្មរស់នៅប្រចាំថ្ងៃ និងម្យ៉ាងទៀត ដំណើរការអភិវឌ្ឍន៍ជាតិនិងសមិទ្ធិផលបានកើតឡើងជាក់ស្តែងមិនអាចឲ្យមានជនណាម្នាក់និយាយមួល បង្កាច់បង្ខូចការពិតនោះបាន
ងាយៗនោះឡើយ។
ខ្ញុំយល់និងជឿថា រហូតដល់ខែកញ្ញា ក្រុមប្រឆាំងនឹងលើ កផែនការណ៍រំកិលនៃការវិលត្រឡប់របស់ លោក សមរង្ស៊ី បន្តទៅមុខថែមទៀតដែលជាផែនការណ៍រំកិលរហូតដែលមិនអាចសម្រេចបានឡើយ៕
ដោយ ៖ វង្ស សិលា
Wednesday, July 17, 2019
ការបង្កើតច្បាប់របស់សភាអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣
បានកំណត់យ៉ាងច្បាស់អំពីរបបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយដែលប្រទេសកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងត្រឹមត្រូវតាមមាគ៌ាប្រជាធិបតេយ្យនេះដោយឥតងៀករេ។
ជាមួយនឹងដំណើការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មនេះ ប្រជាជនកម្ពុជាទាំងមូលបានហែលឆ្លងការរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យមួយបែបប្រកបដោយមោទនភាព
និងភាពសុខដុមណីយកម្មក្នុងសង្គម ដោយប្រជាជនរាល់រូបបានអនុវត្តសិទ្ធិបោះឆ្នោត
ក្នុងនាមពួកគេជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិស្វ័យសម្រេចរបស់ពួកគេ
ក្នុងរដ្ឋអធិបតេយ្យមួយ។
ផ្ទុយទៅវិញ
សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ពិតជាលទ្ធផលកើតចេញពីការវាយតម្លៃគ្មានសុចរិតភាព
ការមួលបង្កាច់ បំភ្លៃ និងបំពុល បំភាន់ ដោយលំអៀងរបស់សភាសហរដ្ឋអាមេរិក
ក្នុងគោលដៅចង់រំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
និងក៏ជាគោលបំណងជាយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីបំពេញមហិច្ចតា
និងក្តោបផលប្រយោជន៍របស់ខ្លួន ក្នុងភូមិសាស្រ្តនយោបាយនៃឥណ្ឌូប៉ាស៊ីហ្វីកមួយនេះ
ដែលមហាជនទូទៅបានមើលឃើញថា សហរដ្ឋអាមេរិកទំនងត្រឡប់ដើរតាមគន្លងអតីតកាលក្នុងទសវត្សឆ្នាំ១៩៧០
ដែលរបបសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេចព្រះបីតា នរោត្តម សីហនុ ត្រូវបានផ្តួលរំលំ
ហើយក្តីមហន្តរាយ និងវិនាសកម្មដ៏ឈឺចាប់មួយ
ក៏បានកើតផងក្នុងប្រទេសកម្ពុជាពីពេលនោះមក។
ទំព័រប្រវត្តិសាស្រ្តថ្មីលើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតមួយយ៉ាងទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង
ហើយបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែទទួលបានការគាំទ្រលើសលុប
និងត្រូវប្រជាពលរដ្ឋ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងលោកឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ
ក៏ព្រោះតែ ច្បាប់កម្ពុជា មិនបានកំណត់អាណត្តិដឹកនាំ របស់នាយករដ្ឋមន្រ្តីឡើយ
ក៏ប៉ុន្តែនេះច្បាស់ណាស់ គឺជាច្បាប់ និងឆន្ទៈដ៏លើសលុបរបស់ប្រជាជនកម្ពុជា ដែលជាអ្នកបោះឆ្នោត
និងក៏ជាម្ចាស់នៃជោគវាសនាប្រទេសជាតិរបស់ខ្លួន ហើយដែលជាអ្នកអនុវត្តនូវសិទ្ធិស្វ័យសម្រេច
ដើម្បីជ្រើសរើសអ្នកដឹកនាំ និងរបៀបនៃការដឹកនាំប្រទេស ក្នុងរដ្ឋអធិបតេយ្យមួយនេះ។
ក្នុងការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យនៃរដ្ឋនីមួយៗ ក្នុងពិភពលោក គ្មានស្តង់ដារកំណត់អំពីការដឹកនាំរដ្ឋនោះទេ
ក៏ព្រោះតែប្រទេសនីមួយៗមានវប្បធម៌ សង្គម ភាសា និងប្រវត្តិសាសន៍
និងជំនឿសាសនាខុសៗគ្នា។
ទោះបីយ៉ាងណាក៏ដោយ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេស
ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក្នុងការអនុវត្តនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន
ក្នុងការជ្រើសរើសអំពីរបៀបនៃការដឹកនាំប្រទេស និងរដ្ឋាភិបាល ឬអ្នកដែលត្រូវបានជ្រើសតាំងដឹកនាំប្រទេស។
ការវាយតម្លៃអំពីការដឹកនាំនៅប្រទេសកម្ពុជាបច្ចុប្បន្នថា គ្មានភាពប្រជាធិបតេយ្យ គឺពិតជាការប្រមាថទាំងស្រុងទៅនឹងឆន្ទៈ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា។
ជាគោលការណ៍ និងក្រិត្យក្រមទូទៅក្នុងការអនុវត្ត
គឺប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋមួយរឹងមាំ និងច្បាស់លាស់ចាំបាច់។ ក្នុងន័យនេះ
កម្ពុជា គឺជារដ្ឋអធិបតេយ្យត្រូវមានអំណាចអនុវត្តច្បាប់ជាតិរបស់ខ្លួន
ដើម្បីថែររក្សាការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ហើយជាកាតព្វកិច្ចប្រកបដដោយធម្មានុរូបភាព (Legitimacy) របស់រាជរដ្ឋាភិបាល
ក្នុងការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិរបស់ខ្លួន ដោយប្រឆាំងដាច់ខាតនូវការរំលោភបំពាននិងទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យមួយ។
ជារួម ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ឆ្នាំ២០១៩ ដែលសភាសហរដ្ឋអាមេរិកបានអនុម័តថ្មីៗនេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវការប្រមាថមួយដ៏ធ្ងន់ធ្ងរមកលើឆន្ទៈ
និង សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។
ហើយក៏ជាទង្វើរំលោភ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទាំងកម្រោល
និងអយុត្តិធម៌បំផុត។ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពសព្វបែបយ៉ាង
វាស្ទើតែលែងជាប្រធានបទដែលត្រូវលើកយកមកធ្វើជាព័ត៌មានប្រជាភិថុតិ បំភ្លៃ បំពុលមួលបង្កាច់
ចំពោះហេតុការណ៍ពិត តថភាពជាក់ស្តែងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន នៅពេលប្រជាជនកម្ពុជាទាំងមូលបានសារទរនឹងយុគសម័សមាស
យុគសម័យសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាជនបានរស់ក្នុងជីវភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ
ជាមួយនឹងការរំពឹងទុកថា ប្រទេសជាតិទាំងមូលនឹងរស់ក្នុងសុខសន្តិភាពយូរអង្វែង
ជាមួយនឹងវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង និងរុងរឿងទៅថ្ងៃខាងមុខនេះ ដរាបណាទង់សន្តិភាពត្រូវបានប្រជាជនកម្ពុជារួបរួមសាមក្គីជ្រោងឡើង៕
ដោយ ឡុង បូរិតា
Subscribe to:
Posts (Atom)