Monday, June 15, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនផ្ទាល់ព្រមទាំងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា។





នៅក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធរុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ»៕
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖



លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមខ្លួនផ្ទាល់ព្រមទាំងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា។




នៅក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទថ្វាយនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គដែលទ្រង់សព្វព្រះរាជហឬទ័យគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងតួនាទីស្រ្តីក្នុងសង្គមកម្ពុជា និងជាពិសេសព្រះរាជមហាករុណាទិគុណរបស់ព្រះអង្គដែលទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌និងសុខុមាលភាពរបស់ប្រជានុរាស្រ្តរយៈកាលកន្លងមក»៕
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖



ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាវត្តអង្គរខាងត្បូង មានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារៈមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានទាំងពីរខាងលើ បានបញ្ជាក់​​ថា នេះជាពេលវេលាដ៏សមស្របដែលត្រូវពង្រឹងសមត្ថភាពភ្នាក់ងារនៅតាមប្រាសាទ ពិសេសផ្នែកការពាររូបភាព និងភ្នាក់ងារទេសចរណ៍ ដើម្បីឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព។ លោក បន្ថែមថា វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះមានចំនួន៣វគ្គសម្រាប់រយៈពេល៩ថ្ងៃ នៅតាមប្រាសាទគោលដៅទាំង៣៩ ដែលមានភ្នាក់ងារចូលរួមទាំងអស់សរុប ៤៦១នាក់។ មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានទី១ ចំណេះដឹងជាមូលដ្ឋាននៃការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា ទី២ គុណតម្លៃរបស់រមណីយដ្ឋានអង្គរ និងទី៣ ការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់ភ្នាក់ងារក្នុងការធ្វើការកន្លងមក។
ថ្លែងក្នុងពិធីបើកនៅពេលនោះ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញការគាំទ្រពេញទំហឹងសម្រាប់វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះពិសេសការពង្រឹងសមត្ថភាពភ្នាក់ងារដែលជាកិច្ចការសំខាន់ផ្សារភ្ជាប់ជាមួយកិច្ចការពារវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបានលើកទឹកចិត្តភ្នាក់ងារទាំងអស់ដែលបានចូលរួមវគ្គសិក្សានេះត្រូវតោងចាប់រាល់មេរៀនដែលវាគ្មិនបានបង្ហាញ និងមានជាសំណួរទៅកាន់វាគ្មិននៅកន្លែងណាដែលមិនច្បាស់ដើម្បីឱ្យពេលការអនុវត្តការងារមានប្រសិទ្ធភាពល្អ។
លោកអគ្គនាយករង ក៏បានរំលឹកសកម្មភាពមិនសមរម្យមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរនារយៈពេលប៉ុន្មានឆ្នាំមកដែលត្រូវបានចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយបានជះឥទ្ធិពលមិនល្អដល់តម្លៃបេតិកភណ្ឌជាតិយើង។ លោក បានផ្តាំទៅភ្នាក់ងារទាំងអស់នៅពេលឃើញភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យក្នុងតំបន់ប្រាសាទ ត្រូវចេះណែនាំ និងហាមឃាត់រាល់ទង្វើមិនសមរម្យទាំងនោះពិសេសទង្វើមិនសមរម្យបានប៉ះពាល់ដល់តម្លៃវប្បធម៌នៃប្រទេសជាតិយើងទាំងមូល៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី




ធនាគារ ជីប ម៉ុង សាខាទី១០ ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ!

សៀមរាប៖ សាខាទី១០ របស់ធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក ត្រូវបានសម្ពោធកាត់ខ្សែរបូរបើកឲ្យដំណើរការជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ សាខាធនាគារជីបម៉ុង ខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ហើយធនាគារជីបម៉ុងក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងយូរអង្វែងសម្រាប់អតិថិជននៅខេត្តសៀមរាប ហើយធនាគារជីបម៉ុង នឹងក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីបម៉ុង លោកឧញ៉ា លាង ឃុន បានបញ្ជាក់ថា ធនាគារ ជីបម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីបម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះលើទីផ្សារកម្ពុជាជិត៤០ឆ្នាំមកហើយ និងជាបណ្តុំនៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជិវៈ និងទេពកោសល្យខ្ពស់ក្នុងការកំណត់គោលដៅវិនិយោគច្បាស់លាស់ រឹងមាំ យូរអង្វែង និងប្រកបដោយឆន្ទៈខ្ពស់ ដើម្បីសម្រេចបេសកកម្មដោយជោគជ័យ និង ស្ថិតនៅជាមួយអតិថិជនជានិច្ច។ ធនាគារ ជីបម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធនាគារ ជីបម៉ុង ហើយធនាគារនេះបានប្រតិបត្តិការចំនួន៤រាជធានីខេត្តហើយ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប។
លោក ទៀ សីហា អភិបាលខេត្ត និង លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការបើកឲ្យដំណើរការបម្រើសេវាកម្មរបស់សាខាធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក នៅខេត្តសៀមរាប នាពេលដែលពិភពលោកជួបនូវវិបត្តិកូវីដ១៩ ហើយក៏ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចនៅក្នុងខេត្តទេសចរណ៍មួយនេះ។ ពិតណាស់ហើយថា ការពង្រីកបណ្តាញប្រតិបត្តិការគឺជាកត្តាអាទិភាពរបស់ធនាគារសំដៅបង្កើននូវសក្តានុពលពាណិជ្ជកម្មបង្កើតនូវឱកាសសម្រាប់អតិថិជនឯកត្តជន និងសហគ្រាសក្នុងការប្រើប្រាស់ផលិតផលក៏ដូចជាធ្វើឲ្យប្រសើឡើងនូវកម្រិតជីវភាពដល់សហគមន៍ទាំងមូលផងដែរ។
លោកស្រី អ៊ុក ម៉ាលី ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមានសក្តានុពលសេដ្ឋកិច្ចមួយនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ហើយខេត្តបានអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព សមភាព សមធម៌ លើគ្រប់វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ធានានូវការទាក់ទាញអ្នកវិនិយោគិនទៀតផង ។ ក្នុងនោះលោកជំទាវគត្តិបណ្ឌិតក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ក្នុងការបម្រើរបស់ធនាគារ គឺយើងមិនអាចបញ្ឈប់ការរីកចម្រើនរបស់ធនាគារនៅពេលដែលកំពុងជួបវិបត្តិជម្ងឺ កូវិដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា គឺយើងនូវតែបន្តពង្រឹងពង្រីកអាជីវកម្មរបស់សម្រាប់ពេលអនាគត។ ក្នុងនោះលោកស្រី ក៏បានធ្វើការណែនាំមួយចំនួន លើកការបង្កើនយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នៃជម្ងឺឆ្លងកូវិដ១៩ ត្រូវអនុវត្តឲ្យបាននូវវិធានការការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ចំពោះបងប្អូនអតិថិជនរបស់ខ្លួនមកទទួលសេវានៅក្នុងសាខាធនាគាររបស់ខ្លួន៕



គ្រួសារងាយរងគ្រោះ​ និងចាស់ជរាគ្មាន​ទីពឹងជាច្រើនគ្រួសារ​ ទទួលអំណោយ​ពីអនុសាខាកាកបាទក្រហមកម្ពុជា​

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ឈឹម ស្រីមុំ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោកស្រី ឡុញ ពិសា សមាជិកគណៈកម្មាធិការសាខា លោកស្រី ពេជ្រ ឃន ប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាចែកជូនគ្រួសារងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១០គ្រួសារ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចំពោះអំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាសាខាចំនួន ២០,០០០ រៀល៕


លោក ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាមមូលដ្ឋានឡើងវិញ ដោយជួបជុំមិនឱ្យលើសពី៥០នាក់

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមមូលដ្ឋានជាធម្មតាឡើងវិញ ដោយមានការជួបជុំមិនឱ្យលើសពី៥០នាក់។
នៅក្នុងលិខិតនោះ លោក ស ខេង បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូដ១៩ នៅលើសកលលោក និងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបានប៉ះពាល់ដល់កិច្ចដំណើរការនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងនោះបានប៉ះពាល់ដល់ដំណើរការគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាដំណើរការរៀបចំកិច្ចប្រជុំនានា ការរៀបចំវេទិកាសាធារណៈ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដោះស្រាយបញ្ហា ប្រឈម សំណើ សំណូមពរ និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអភិបាល កិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក ស ខេង បានបន្តថា ក្នុងបរិបទខាងលើនេះ ដើម្បីបន្តជំរុញឱ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់របស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួមពីគ្រប់ភាគីពាក់ ព័ន្ធ និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ព្រមទាំងរួមចំណែកក្នុងការបង្ការទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានខ្លឹមសារថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។ ដូចយើងទាំងអស់គ្នាបានដឹងហើយពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយឡែកក្នុងមណ្ឌលព្យាបាលកូវីដ១៩។
សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ អោយសោះ។ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510 ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ជែល និងម៉ាស់សម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។ ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»៕


សាខាកាកបាទក្រហមកម្ពុជា រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា​ គម្រប់ខួប៨៤​ យាងចូល៨៥ព្រះវស្សា​ សម្ដេចព្រះមហាក្សត្រី ​នរោត្ដម​ មុនីនាថ សីហនុ​

ស្វាយរៀង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន សំអន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី គណៈកិត្តិយសសាខា លោក លោកស្រីគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហម ព្រមទាំងយាយជី តាជី ជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន៩អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤ យាងចូល៨៥ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២០ខាងមុខ។
ក្នុងឱកាសដ៍វិសេសវិសាលនេះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារ លិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា អនុសាខា ទូទាំងខេត្ដស្វា មន្រ្តីប្រត្តិបត្តសាខា ទីប្រឹក្សាយុវជនអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី បារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូម ព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោន រស់នៅប្រកបដោយសុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ។
បន្ថែមពីនោះ លោកស្រី ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខា ព្រមទាំងលោក លោកស្រីគណៈកិត្តិយស គណៈកម្មាធិការសាខា មន្ត្រី ក្រុមប្រតិបត្តិសាខាបាននិមន្តរព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្តចំនួន៩ អង្គចម្រើនព្រះបរិត្តថ្វាយព្រះពរជ័យរួចរាប់បាត្រជាកិច្ចបញ្ចប់កម្មវិធីបុណ្យ៕


លោក អ៊ុក រ៉ាប៊ុន​ ចុះជួបសំណេះសំណាល ​និងផ្តាំផ្ញើប្រជាពលរដ្ឋបន្តរក្សាអនាម័យជាប្រចាំថ្ងៃ​

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងកំឡុងពេលយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឃុំរលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះដែរ លោកក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាពដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន៕


(Video)៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ (១៥ មិថុនា ២០២០)

រដ្ឋមន្រ្តីក្រសួងកសិកម្មសន្យាជួយរកដំណោះស្រាយទីផ្សារក្រៅប្រទេសសម្រាប់ផ្លែមៀនប៉ៃលិន

ប៉ៃលិន៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសន្យាជាមួយសហគមន៍ផ្លែមៀនប៉ៃលិនក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បានកំពុងជួបប្រទះជាពិសេសទីផ្សារក្រៅប្រទេសប៉ុន្តែកសិករយើងត្រូវខិតខំផលិតផ្លែមៀនប្រកបដោយគុណភាពស្របតាមស្តង់ដាប្រទេសដែលបញ្ជាទិញ។ លោក បានមានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនសមាជិកសមាជិកាសមាគមផ្លែមៀនប៉ៃលិនប្រមាណ១៥០នាក់ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។
លោក វេង សាខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន ដោយជាក់ស្តែង ដំណាំកសិ-ឧស្សាហកម្ម ផ្ទៃដី និងទិន្នផលមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានទៅផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក និងទាមទារធ្វើការនាំចេញហើយទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ គឺកំពុងខិតខំពុះពារ ជំរុញ និងចរចារជាមួយភាគីចិន ដោយយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេសនិងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន ហើយថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនាឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជាដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាលពីសប្តាហ៍មុនអនុវត្តន៍បានរលូនជាមុនសិន។
នៅក្នុងឱកាសនោះផងដែរ លោក វេង សាខុន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាគមផ្លែមៀនប៉ៃលិន ត្រូវខិតខំផលិតផ្លែមៀន ឱ្យមានគុណភាពល្អ តាមក្បួនខ្នាតបច្ចេកទេស រួមមាន៖ ការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ។
បើតាមរបាយការណ៍ស្វាគមន៍របស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នផ្លែមៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្ត ប្រមាណជា ៣២៥០ ហ.ត បានផ្តល់ទិន្នផលបានជាង ៣២ ៥០០ តោនក្នុងឆ្នាំ ហើយមានបញ្ហាប្រឈមមួយចំនួនដូចជា៖
ទី១- ការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស
ទី២- នីតិវិធីក្នុងការចុះបញ្ជីចម្ការមៀនឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ
ទី៣- នីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO៕




គ្រួសារងាយរងគ្រោះចំនួន ៦០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

សៀមរាប៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជាតំណាងដ៏ខ្ពស់ខ្ពង់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៦០គ្រួសា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកស្រីបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។
លោកស្រី ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារយើង និងត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ក៏ដូចជាការរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។
លោកស្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។
លោកស្រីអនុប្រធាន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល៕



ការរួមចំណែករបស់កងយោធពលខេមរភូមិន្ទក្នុងការ ស្វែងរកសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិគឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាពពេញលេញ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានគូសបញ្ជាក់ថា ការរួមចំណែករបស់កង យោធពលខេមរភូមិន្ទ ក្នុងការស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាម ក្រោមឆ័ត្រអង្គការសហ ប្រជាជាតិ មិនគ្រាន់តែជាសក្ខីភាពបញ្ជាក់ថា កម្ពុជាទទួ លបានសន្តិភាពពេញលេញប៉ុណ្ណោះទេ តែក៏បានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តជិតឆ្ងាយជាមួយកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីនយោបាយឈ្នះឈ្នះនៅចុង ឆ្នាំ១៩៩៨ មក កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី ប្រែក្លាយពីប្រទេសដែលប្រើប្រាស់អាវុធដើម្បីដណ្តើមអំ ណាចមកជាប្រទេសដែលមានការប្រកួតប្រជែងតាមរយៈការបោះ ឆ្នោតយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង ហើយនិងបានប្រែក្លាយពីប្រទេសដែលទទួលកងទ័ពមួកខៀវដើម្បីជួយកម្ពុជា ទៅជាប្រទេសដែលបញ្ជូនកម្លាំងរបស់ខ្លួនទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមក្របខណ្ឌអង្គការ សហប្រជាជាតិនៅក្រៅប្រទេសផងដែរ៕

ពិធីផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៨៩គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកអំណោយមនុស្សធ៌មរបស់សមាគមមនុស្សចាស់ និងអភិវឌ្ឍន៍កុមារ ក្រុមហ៊ុនកាស៊ុណូឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៨៩គ្រួសារ ជាចាស់ជរា ជនពិការ កុមារកំព្រា ដែលឋិតនៅក្នុងភូមិទាំង៦នៃឃុំថ្មី ស្រុកកំពង់រោទិ៍ ដោយក្នុង១គ្រួសារ ទទួលបានដូចជា៖ ១- អង្ករ ២០គីឡូក្រាម ២- មី ១កេស ៣-ទឹកត្រី ៥ដប ៤- ទឹកស៊ីអ៊ីវ ៣ដប ៥- ទឹកដោះគោ ១កំប៉ុង ៦- ស្ករស កន្លះគីឡូ ៧- តែ ២កញ្ចប់៨- ប្រេងឆា ១ដប ៩- អំបិល ១កញ្ចប់ ១០- និងថវិកា ១០,០០០រៀល។
ជាមួយគ្នានេះ លោកអភិបាលស្រុកកំពង់រោទិ៍ ក៏បានអញ្ជើញដាំដើមឈើជានិមិត្តរូបក្នុងវត្តនិងបានពិនិត្យមើលសមិទ្ធិផលនានាក្នុងវត្តផងដែរ៕






(Video)៖ សារាចរ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនផ្ទាល់ព្រមទាំងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា។
នៅក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធរុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ»៕
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖



លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមខ្លួនផ្ទាល់ព្រមទាំងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា។
នៅក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទថ្វាយនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គដែលទ្រង់សព្វព្រះរាជហឬទ័យគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងតួនាទីស្រ្តីក្នុងសង្គមកម្ពុជា និងជាពិសេសព្រះរាជមហាករុណាទិគុណរបស់ព្រះអង្គដែលទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌និងសុខុមាលភាពរបស់ប្រជានុរាស្រ្តរយៈកាលកន្លងមក»៕
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖