Wednesday, August 21, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េមានការកើនឡើងថែមទៀត

នៅវិមានសន្តិភាព នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អណត្តិ។ លោកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ បានអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា។ លោកអគ្គរដ្ឋទូត បានបានលើកឡើងនូវចំណុចមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក បានលើកឡើងនូវចំណុចពីរសំខាន់ ទីមួយគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងទីពីរ គឺការងារក្នុងក្របខ័ណ្ឌអនុតំបន់ និងការងារតំបន់ ។

លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេលលោកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ លោក បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកា នាពេលខាងមុខ អាស៊ាន និងកូរ៉េ នឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។ ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់លោកផងដែរហើយលោក បានបញ្ជាក់ដែរថា ទោះបីជាចប់អាណត្តិក៏ដោយ ប៉ុន្តែការងារគឺនៅតែបន្តទៅមុខទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ដែរថាការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើនមែនក៏ប៉ុន្តែលោកចង់ឃើញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។ លោកបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកនូវចំណុចមួយចំនួនដែលភាគីកម្ពុជា និងកូរ៉េត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀត ដូចជាកម្រិតទ្វេភាគីនៃប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការបន្តពង្រីកនិងពង្រឹងទ្វេភាគីឱ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ លោកចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។ លោកបានលើកអំពី កិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គកូរ៉េ ដែលលោកបានរីករាយដែលកូរ៉េសម្រេចទទួលយកអនុសាសន៍របស់លោកក្នុងការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនិងយន្តការនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើនក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។ អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ានកូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្របសម្រួល ដោយលោកចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀតនៃការវិនិយោគពាណិជ្ជកម្មដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ានកូរ៉េថែមទៀត។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីយើងឃើញថាពលកររបស់កម្ពុជាយើងដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនគ្រួសាររបស់គាត់នៅកម្ពុជានិងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ពិសេសថែមទៀតនោះពលកររបស់កម្ពុជាបានរៀនសូត្រនិងទទួលបទពិសោធន៍ពីប្រទេសកូរ៉េដែលបានបង្កើនសមត្ថភាពពលករខ្មែរ។ លោកចង់ឃើញនៅពេលខាងមុខនេះគឺការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង កំណើននៃការវិនិយោគរបស់កូរ៉េ និងទេសចរណ៍កូរ៉េផងដែរ។ លោកក៏បានមានប្រសាសន៍បញ្ជាក់ថា លោកគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕






សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ១៤៣ សសរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

សូមអានសេចក្តីសម្រេចខាងក្រោម៖




១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិដែលបានបញ្ជប់ទៅដោយជោគជ័យនិងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្រប់មណ្ឌលប្រឡងក្នុងខេត្តស្វាយររៀង។ លោកក៏បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតក្នុងកិច្ចប្រជុំនោះដូចជា៖

១- គណៈបញ្ជាការឯកភាពខេត្ត អភិបាលក្រុង/ស្រុក ត្រូវយកចិត្តទុក ដាក់អនុវត្តការងារសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងល្បែងភ្នាល់លើប្រព័ន្ធអនឡាញ។

២- អភិបាលក្រុង/ស្រុក ត្រូវរៀបចំគម្រោង ស្តីពីកាកសំណល់សម្រាមដាក់ ទៅក្រសួងបរិស្ថានតាមរយៈរដ្ឋបាលខេត្តដើម្បីបានកញ្ចប់ថវិកា ក៏ដូចជាទទួលបានឡដុតសម្រាម។

៣- អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញនូវ បញ្ហាជម្ងឺបេស្តជ្រូកអាហ្វិ្រក ហើយចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពិសារសាច់ជ្រូកឡើងវិញ ព្រោះជម្ងឺនេះមិនឆ្លងមកមនុស្សទេ។

៤- មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ប្រឆាំង នឹងពត៌មានក្លែងក្លាយ ដែលបង្កើតដោយទណ្ឌិត សម រង្ស៊ី និងត្រៀមកម្លាំងជាប់ជានិច្ច ដ៏រាបណាមានវត្តមានទណ្ឌិតរូបនេះជាន់លើដីខ្មែរតាមច្រកណាមួយក្នុងខេត្ត របស់យើងត្រូវចាប់ខ្លួនភ្លាម។

៥- រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនាពេលបុណ្យភ្ជុំបិណ្ឌ ដែលនិងចូលមក ដល់នាពេលឆាប់ៗខាងមុខនេះ។

៦- អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការចរាចរណ៍គ្រឿងញៀនឆ្លង ដែននៅគ្រប់មូលដ្ឋាន។

៧- រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរកទីទួលមានសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង នាពេលខាងមុខ។
៨- មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងទប់ស្កាត់ បញ្ហាជម្ងឺគ្រុនឈាម។

៩- អភិបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យដោះស្រាយ ចាត់វិធានការលើបញ្ហាសណ្តាប់ធ្នាប់សារធារណៈដូចជា ការសង់តូប ការតយ៉ាបលក់ដូររំលោភលើចិញ្ចើមផ្លូវជាដើម។

១០- មន្ទីរពាក់ព័ន្ធត្រូវពិនិត្យចាត់វិធានការលើការសាងសង់សំណង់ មិនមានច្បាប់ និងការពុះដីឡូលក់ដោយឥតមានច្បាប់អនុញ្ញាត្តិ ត្រូវឱ្យមកសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន ទើបអោយដំណើរការបន្ត។

១១- រដ្ឋបាលបាលក្រុង ស្រុក ត្រូវហាមប្រជាពលរដ្ឋដាច់ខាតក្នុងការ ជួលដីស្រែអោយទៅប្រជាជនប្រទេសជិតខាង។
១២- នគរបាលទទួលផែនចរាចរណ៍ផ្លូវគោកត្រូវបន្តអនុវត្តច្បាប់ចរណ៍ឱ្យ បានម៉ឺងមាត់បន្ថែមទៀត៕





លោក ថោង ខុន បើកសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ព្រមទាំងមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន វាគ្មិនអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត តំណាងក្រសួងស្ថាប័នរដ្ឋ ផ្នែកឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ អន្តរជាតិ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត សរុបប្រមាណ ៦០០នាក់។
សន្និសីទអន្តរជាតិលើកទី១នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះនូវយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។
សន្និសីទអន្តរជាតិនេះនឹងមានការឡើងធ្វើបទបង្ហាញពីវាគ្មិនអន្តរជាតិ និងជាតិលើប្រធានបទសំខាន់ៗដូចជា៖
ផ្នែកទី១៖ និន្នាការទេសចរណ៍ម្ហូបអាហារក្នុងតំបន់ និងពិភពលោក
ផ្នែកទី២៖ ម្ហូបអាហារផ្សារភ្ជាប់វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព
ផ្នែកទី៣៖ ការពង្រឹង និងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារកម្ពុជា។

បន្ទាប់ពីចប់ កិច្ចពិភាក្សាលើប្រធានបទទាំងនេះ នឹងមានការបូកសរុបលទ្ធផលនៃអង្គសន្និសីទនាពេលរសៀលនេះ ហើយបន្ទាប់មក លោក ថោង ខុន រដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១នេះ។ ចំពោះលទ្ធផលលំអិតនៃអង្គសន្និសីទ នឹងជម្រាបជូនជាបន្តបន្ទាប់នៅពេលខាងមុខនេះ៕



វេទិការសាធារណៈត្រួតពិនិត្យ និងគាំទ្រការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សង្កាត់ទាំង ០៤ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អញ្ជើញជាគណធិបតី បើកវេទកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្ថិតក្នុងបរិវេន វត្តធម្មយុទ្ធ ភូមិធម្មយុទ្ធ សង្កាត់ប្អេរ ក្រុង/ខេត្ត លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សង្កាត់ទាំង ០៤ ក្រុងកំពង់ឆ្នាំង បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា ក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋាន ជាក្រុមការងាររបស់រាជរដ្ឋាភិបាល ក្នុងការចុះតាមដាននិងពិនិត្យការងារអនុវត្តនូវកម្មវិធីជាតិនៅថ្នាក់មូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ ប្រមែប្រមូលនូវបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។
ជាពិសេសពីក្តីកង្វល់នៃតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដោយលោកស្រី បានប្រៀបធៀបការចុះតាមមូលដ្ឋាននេះ ទៅនឹងផ្ទះ ដែលអាចមានការធ្លុះធ្លាយលេចជ្រាបដំបូលខ្លះៗ ចាំបាច់ត្រូវធ្វើការ បិទបាំង ជួសជុល ដើម្បីបានប្រសើរឡើង ដឹងពីដំណើរការផ្តល់សេវាចាំបាច់ និងសេវាសំណូមពរ របស់រដ្ឋ ដល់ប្រជាពលរដ្ឋ។ ការចុះមូលដ្ឋានគឺយកគោលនយោបាយជាតិ ដែលបានដាក់សម្រាប់បំរើផលប្រយោជន៍ ពលរដ្ឋ មកធ្វើការផ្ទៀងផ្ទាត់ រកនូវចំនុចខ្វះខាតធ្វើការតាមដានពិនិត្យ និងកែលំអ។
សំណូមពរក៏ដូចជាកង្វល់លើកឡើង ត្រូវបានធ្វើការឆ្លើយតបជូនអង្គវេទិកាភ្លាម ដូចជា ការសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដែលធ្លាប់អាស្រ័យនៅយូរមកហើយតែជាដីសាធារណៈរបស់រដ្ឋ ការស្នើសុំអោយមានការសម្រួលរបង ផ្ទះឯកជនបិទជិតហើយខ្ពស់ នៅចំណុចផ្លូវបត់កែងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅភូមិឃ្លាំងប្រាក់ ការសុំធុងសម្រាម និងរថយន្តដឹកសម្រាម នៅតំបន់ផ្លូវចង្អៀតខាងក្នុងភូមិ ការដាក់សម្រាមតាមមុខផ្ទះរថយន្តមិនបានមកយកភ្លាម ស្ថិតក្នុងភូមិឃ្លាំងប្រាក់ជាដើម។
ខណៈមានសំណូមពរ និងលើកពីកង្វល់ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងផ្តល់ជាអនុសាស្រ្តជាដំណោះស្រាយបានភ្លាម និងបញ្ហាមួយចំនួនដែលមិនបានឆ្លើយតបភ្លាម ដោយកំណត់ទុករៀបចំផែនការចុះពិនិត្យ និងដោយស្រាយនៅទីតាំងជាក់ស្តែងពេលក្រោយ។

តាមរយៈក្នុងការប្រារព្ធអង្គវេទិកាសាធារណៈ ក្រុមការងារទទួលបាននូវសំណូមពរ បញ្ហាកង្វល់ បញ្ហាប្រឈមក្នុងមូលដ្ឋាន ហើយក៏មានការកើតមានផងដែរ វិវាទរវាងប្រជាជន និងប្រជាជនជិតខាងគ្នា លើកឡើង ដើម្បីឲ្យអង្គវេទិកាជួយរកដំណោះស្រាយ និងឆ្លើយតប។ វេទិកាសាធារណៈនេះមាន គណធិបតី ភ្ញៀវកិត្តិយស ក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន មន្ទីរ អង្គភាពសមត្ថកិច្ចជំនាញជុំវិញខេត្ត ចំនួន ២៦ នាក់ ប្រជាពលរដ្ឋចំនួន ១៣៨ នាក់ស្រី៨៩នាក់ ៕


ប្រជាពលរដ្ឋចាស់ជរាចំនួន ៧៥គ្រួសារ ទទួលអំណោយជាអង្ករពីលោកអភិបាលខេត្តពោតិ៍សាត់

ពោធិ៍សាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានចូលរួមជាមួយលោក ហេង ទ្រី និងលោក រ៉ែម សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង មេភូមិ បាននាំយកអង្ករលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ប្រគល់ជូនប្រជាពលរដ្ឋចាស់ជរាចំនួន ៣ភូមិ ៖
១ អង្ករចំនួន១០ការ៉ុង និងសារុងចំនួន១០ ផ្តល់ជូនចាស់ជរា ចំនួន ១០គ្រួសារ នៅភូមិប្រឡាយធំ និងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។

២ អង្ករចំនួន២០ការ៉ុង ផ្តល់ជូនចាស់ជរាចំនួន ២០គ្រួសារ នៅភូមិអូរបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។
៣ អង្ករចំនួន៤៥ការ៉ុង ផ្តល់ជូនចាស់ជរា ចំនួន ៤៥គ្រួសារ ក្នុងនោះមានចំនួន ៣៥គ្រួសារ លោក ផ្តល់ជូនជារៀងរាល់ខែ នៅភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកក្ណៀងខេត្តពោធិ៍សាត់៕





អ្នកជំនាញសិលាចារឹក៖ មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជាប្រៀបដូចព្រះបដិមា

សៀមរាប៖ រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។  សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។

លោក ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៦ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។

«សិលាចារឹកបើនិយាយសង្ខេបទៅ គឺទាក់ទងនឹងព្រះនិងព្រះរាជា គឺសុទ្ធតែជាអ្នកគួរគោរពបូជា មិនមានចារអំពីប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្រ្ដអ្វីទេ។ មែនទែនទៅ  មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ »។ នេះជាការបញ្ជាក់បន្ថែមរបស់ ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់លោក ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្រ្កឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ លោក ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ៕







video៖ ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង

ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី ២៥ និងលើកទី១៥ នៅកម្ពុជា

មណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅស្រុកកោះញែក បានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភព លោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ក្រោមប្រធានបទ ភាសាជនជាតិដើមភាគតិច០៩ សីហា ២០១៩ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការដៃគូនានា សហគមន៍ និងប្រជាពលរដ្ឋប្រមាណជា៣០០នាក់។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានមាន ប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងភរិយា ដែលជានិច្ចកាលលោកទាំង ពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេច ក្តី សុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរា ជាណាចក្រកម្ពុជា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញ ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេ សជាតិ។
បន្ទាប់មក លោកអភិបាលរងខេត្ត បានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា វប្បធម៌ អត្ត សញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកប ដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។
តាមការបញ្ជាក់ពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍និងជនបទខេត្តមណ្ឌលគិរីថា នៅក្នុងខេត្តមណ្ឌល គីរី មានជនជាតិដើមភាគតិចចំនួន០៨ជនជាតិ ហើយសព្វថ្ងៃជនជាតិដើមរស់នៅក្នុងខេត្តសរុបចំនួន ៤០.២២៨នាក់ ប្រមាណជា៥០ភាគរយនៃចំនួនប្រជា ជនរស់នៅក្នុងខេត្តមណ្ឌលគិរី។

លោកប្រធានមន្ទីរ បានបន្តថា សហគមន៍ដែលទទួល ស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គឺមានចំនួន៣៥ សហគមន៍ និងសហគមន៍ដែលទទួលប័ណ្ណកម្មសិទ្ធិសមូលហភាពចំនួន៧ សហគមន៍ ហើយបងប្អូនជនជាតិដើមភាគតិចរស់នៅមានចំនួន១៥ខេត្តភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ចំពោះការរស់នៅរបស់ជនជាតិដើមភាគតិច គឺមានលក្ខណៈខុសៗគ្នាទៅតាមក្រុមជនជាតិដើមភាគតិចនីមួយៗ ដូចជា ការធ្វើស្រែចំការ ការប្រកប មុខរបរចិញ្ចឹមជីវិតផ្សេងៗ ការគោរពប្រពៃណីទំនៀមទំលាប់ ការសែនព្រេន និងការដឹកនាំតាមរបៀបប្រពៃណីជាដើម៕





លោក ថោង ខុន បើកសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ព្រមទាំងមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន វាគ្មិនអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត តំណាងក្រសួងស្ថាប័នរដ្ឋ ផ្នែកឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ អន្តរជាតិ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត សរុបប្រមាណ ៦០០នាក់។

សន្និសីទអន្តរជាតិលើកទី១នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះនូវយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។

សន្និសីទអន្តរជាតិនេះនឹងមានការឡើងធ្វើបទបង្ហាញពីវាគ្មិនអន្តរជាតិ និងជាតិលើប្រធានបទសំខាន់ៗដូចជា៖
ផ្នែកទី១៖ និន្នាការទេសចរណ៍ម្ហូបអាហារក្នុងតំបន់ និងពិភពលោក
ផ្នែកទី២៖ ម្ហូបអាហារផ្សារភ្ជាប់វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព
ផ្នែកទី៣៖ ការពង្រឹង និងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារកម្ពុជា។

បន្ទាប់ពីចប់ កិច្ចពិភាក្សាលើប្រធានបទទាំងនេះ នឹងមានការបូកសរុបលទ្ធផលនៃអង្គសន្និសីទនាពេលរសៀលនេះ ហើយបន្ទាប់មក លោក ថោង ខុន រដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១នេះ។ ចំពោះលទ្ធផលលំអិតនៃអង្គសន្និសីទ នឹងជម្រាបជូនជាបន្តបន្ទាប់នៅពេលខាងមុខនេះ៕








លិខិតមិត្តអ្នកអាន៖ ភាពអត់ធ្មត់បានឆ្លងកាត់បន្ទាត់ ក្រហម

ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ ទណ្ឌិត សម រង្ស៊ី ត្រូវតែបង់តម្លៃខាងផ្នែកផ្លូវច្បាប់។ នៅថ្ងៃទី២០ ខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាដន្លងសពនាយឧត្តមសេនីយ៍ ហុក ឡងឌី និងលោកឌី វិជ្ជា កូនប្រុសបង្កើតនាយឧត្តម សេនីយ៍ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការបារាំងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈកាលដែលទណ្ឌិតសម រង្ស៊ី បានចោទប្រកាន់និងមួលបង្កាចដោយគ្មានមូលដ្ឋានទាក់ទងនឹងការស្លាប់របស់នាយឧត្តមសេនីយ៍ហុងឡងឌី។
រឿងក្តីនៅតុលាការបារាំងនេះបានធ្វើឱ្យ សម រង្ស៊ី វ័ណ្ឌកកាន់តែខ្លាំងនឹងច្បាប់ខណៈពាក្យបណ្តឹងជាច្រើន នៅកម្ពុជាកុំរួតរឹតខ្លួន ហើយពេលនេះមានសំណុំរឿងប្រឆាំងនឹងខ្លួននៅប្រទេសបារាំងទៀតដោយសារតែ ទង្វើបំពាន ច្បាប់ និងអណ្តាតឥតឆ្អឹងចេះតែហារស្តីគ្មានគិតពិចារ ណា។ ការឈានមកដល់ការសម្រេចចិត្តប្តឹងប្តល់នេះក៏ព្រោះតែភាពអត់ធ្មត់ដែលសម្តេចតែងតែមានចំពោះជន រួមជាតិរបស់សម្តេចបានឆ្លងកាត់បន្ទាត់ក្រហមពោលគឺអស់ការអត់ធ្មត់ហើយ។
សេចក្តីប្រកាសព័ត៌មានជូនដំណឹងអំពីការដាក់ពាក្យណ្តឹង សម រង្ស៊ី បានលើកឡើងថា «តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការ រំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»។
តាមរយៈសារខាងលើនេះបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គដែលតែងតែអត់ឱន និងសណ្តោសប្រណីជនរួមជាតិសម្តេចហើយពេលខ្លះដល់ដៃគូនយោបាយប្រកួតប្រជែងរបស់ខ្លួនផងដែរ។ ទណ្ឌិត សម រង្ស៊ី ផ្ទាល់ដែលតែងតែព្យាយាមវាយផ្តួលសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈតែងតែទទួលបាននូវការសណ្តោសប្រណៃពីសម្តេចតេជោ ហ៊ុន សែន ជា ច្រើនលើករួចមកហើយនៅ ឆ្នាំ ២០០៥ ម្តងនិងនៅឆ្នាំ ២០១៣ ម្តងទៀត។
សម្តេចតេជោ បានបង្កើតវប្បធម៌សន្ទនាដើម្បីលុបបំបាត់ ទ្រឹស្តី«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»ហើយរហូតដល់សម្តេចបានបង្កើតវប្បធម៌សន្ទនារវាងគ្រួសារត្រកូលហ៊ុន និងត្រកូលសម ថែមទៀត។ ប៉ុន្តែចរិតធម្មជាតិជាប់សែស្រឡាយជនក្បត់ជាតិ និងជនចង្រៃជាតិ សម រង្ស៊ី បានបំផ្លាញវប្បធម៌សន្ទនាដ៏ក្មេងខ្ចីដោយប្រើប្រាស់វិធីសាស្ត្រចាប់ដៃជាន់ជើង សម្តេចតេជោ ហ៊ុន សែន ហើយក៏មិនដែលឱ្យតម្លៃចំពោះគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ ខ្លួនឡើយ។ សម រង្ស៊ី បានសុំទោសសម្តេចតេជោ ហ៊ុន សែន ជាច្រើន លើកនិងទទួលស្គាល់ខ្លួនឯងថាជាមនុស្សល្ងង់ ចោទ ប្រកាន់សម្តេចតេជោដោយគ្មានភស្តុតាង ប៉ុន្តែជនទុច្ចរិត សម រង្ស៊ី បានលេបពាក្យសម្តីរបស់ខ្លួនដោយគ្មានអៀន ខ្មាស បំពាននូវសម្តីសារភាពរបស់ខ្លួន និងថែមទាំងប្រមាថ ដោយគ្មានគុណធម៌ចំពោះសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាចរិតរបស់ជនគ្មានគុណធម៌ និងតម្លៃខាង សីលធម៌ និងសច្ចៈធម៌ដូចជា សម រង្ស៊ីនេះ។
ប៉ុន្តែពេលនេះអ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដោយបំពានច្បាប់ ក្បត់គុណធម៌ចំពោះអ្នកដែលធ្លាប់សណ្តោសប្រណីដល់ខ្លួន និងប្រមាថចំពោះបុគ្គលដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិខ្លួន។ សម រង្ស៊ី នឹងអាម៉ាសមុខកាន់តែខ្លាំងចំពោះទង្វើខ្វះសីលធម៌និងល្មើសច្បាប់របស់ខ្លួន ហើយសម រង្ស៊ី នឹងចាញ់ក្តីយ៉ាងអាម៉ាស់បំផុតនៅចំពោះមុខតុលាការបារាំក្នុងសំណុំរឿងមរណភាពរបស់នាយឧត្តម សេនីយ៍ ហុក ឡងឌី ក៏ដោយសារតែសម រង្ស៊ី បានចោទគ្មានមូលដ្ឋានមកលើ សម្តេចតេជោ ហ៊ុន សែន និងមួល បង្កាច់ចំពោះឧត្តមសេនីយ៍ ឌី វិជ្ជា។ សម រង្ស៊ី ធ្លាប់តែដើរអួតក្អេងក្អាង ចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្តេស ផ្តាសមកលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឥឡូវត្រូវតែឆ្លើយនៅចំពោះមុខតុលាការបារាំង។
សម រង្ស៊ី អាចរត់គេចចេញពីការអនុវត្តច្បាប់នៅកម្ពុជា ប៉ុន្តែមិនអាចរត់គេចពីការអនុវត្តច្បាប់នៅប្រទេសបារាំងបានឡើយ។ នៅពេលនេះ សម រង្ស៊ី ពិតជាទ័លច្រកមែនទែនហើយ ពេលដែលខ្លួនជាប់ជំពាក់ដោយសំណុំ រឿងទាំងនៅចំពោះមុខតុលាការកម្ពុជា និងតុលាការបារាំង ហើយអាជីពនយោបាយ ត្រូវបានបញ្ឈប់ជាមួយ នឹងការបាត់បង់ការគាំទ្រពីជនបរទេសនិងជនជាតិខ្មែរក៏ព្រោះតែការភូតកុហកនិងបោកប្រាស់មិនចេះចប់មិន ចេះហើយរបស់ខ្លួន។ ដោយសារតែ សម រង្ស៊ី មិនបញ្ឈប់ការរំលោភច្បាប់ ឥឡូវនេះដល់ពេលស្នើឱ្យតុលាការបារាំងចាត់ការជនក្បត់ជាតិរូបនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយសង្ឃឹមថា សម រង្ស៊ី នឹងមិនរត់គេចខ្លួនពីតុលាការបារាំងមកជ្រកកោននៅកម្ពុជាដូចដែលខ្លួនបាន និងកំពុងរត់គេចខ្លួនពីតុលាការកម្ពុជាទៅពួនសម្ងំនៅប្រទេសបារាំងឡើយ។
ទំនងពេលនេះ សម រង្ស៊ី កំពុងតែភ័យស្លន់ស្លោរចំពោះពាក្យបណ្តឹងពីរផ្សេងគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ ឌី វិជ្ជា ដាក់ក្នុងពេលតែមួយប្តឹងចំពោះខ្លួន។ ធ្លាប់តែអួតក្អេងក្អាងប្រមាថអធិបតេយ្យភាពជាតិខ្មែរ វាយប្រហារប្រព័ន្ធតុលាការកម្ពុជាតាមអំពើ ចិត្ត ប៉ុន្តែឥឡូវនេះ បណ្តឹងបានមកដល់ មាត់ទ្វារចូលផ្ទះសម រង្ស៊ី នៅស្រុកបារាំង។ តើសម រង្ស៊ី នឹងមានលេសអ្វីតវ៉ាទៀត។ រហូតមកទល់នឹង ពេលនេះ មានរយៈពេលជាច្រើនម៉ោងរួចមកហើយ ទណ្ឌិត សម រង្ស៊ី ដែលរងបណ្តឹង ២ ទៀតនៅចំពោះ មុខតុលាការបារាំងមិនទាន់ចេញមកបូរបាច់នោះទេ។ ប៉ុន្តែទំនងជា សម រង្ស៊ី ដឹងថារឿងក្តីលើកនេះពិតជា ធ្វើឱ្យខ្លួននិងក្រុមគ្រួសារអាម៉ាសយ៉ាងខ្លាំង ហើយសម រង្ស៊ី ទំនងនឹងគ្មានក្តីសង្ឃឹមឈ្នះក្តីពីរនេះឡើយ ព្រោះអ្វីដែលសម រង្ស៊ី បានចោទប្រកាន់គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ចោទតាមតែនឹកឃើញ និងយល់សប្តិដើម្បីមហិច្ឆតានយោ បាយរបស់ខ្លួន។ យើងសង្ឃឹមថា សម រង្ស៊ី នឹងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងតុលាការបារាំង៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩



បទអត្ថាធិប្បាយ៖ មុខមាត់អាយ៉ងយួនរបស់ សម រង្ស៊ី ត្រូវបានបង្ហាញកាន់តែច្បាស់!

តាម​រយៈ​វីដេអូ​នៃ​ការ​ធ្វើ​បាតុកម្មកន្លង​ទៅ​​ថ្មីៗនេះ​ ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ដែល​ដឹក​នាំ​ដោយ​ទណ្ឌិត​ សម​ រង្ស៊ី និង​គូកន​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​​មើល​ឃើញ​​​​កាន់​​តែ​​ច្បាស់​​​ពី​ក្រយ៉ៅ​ និង​មុខ​មាត់​ជាអាយ៉ង​យួន​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ និង​គូកន​របស់​គេ​យ៉ាង​ពិត​ប្រាកដ​។​ នេះ​ជាភស្តុតាង​មួយ​ថ្មី​ទៀត​កាន់​តែ​រឹង​មាំបញ្ជាក់​​​ពី​អំពើ​ក្បត់​ជាតិ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​​ច្បាប់​​ដែល​បាន​បន្ត​ឃុប​ឃិត​ជាមួយ​កូន​យួន​ កុក ស​ មេដឹក​នាំ​ជន​ជាតិ​ភាគ​តិច​យួន​ ដេហ្គា​។​
គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៣​ ទណ្ឌិត​ក្បត់​ជាតិ​ សម រង្ស៊ី​ បាន​លួច​ចុះ​កិច្ច​សន្យា​​កាត់​ទឹក​ដី​ខ្មែរ​នៅ​ភាគ​ឥសាន្តចំនួន​៤​ខេត្ត​ គឺ​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​ មណ្ឌល​គីរី រតនគីរី​ ឱ្យ​ទៅ​អតី​មេដឹក​នាំ​យួន​សេរី​ដេហ្គា​ គឺ​លោក​ កុក ស​ ​ ជាថ្នូរ​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​ទាំង​ហិរញ្ញវត្ថុ​ និង​កំលាំង​ ដើម្បី​ផ្តួល​រំ​លំ​​រាជ​​រដ្ឋា​ភិ​បាល​ ដែ​ល​​អាច​ធ្វើ​ឱ្យ​អតី​ត​បក្ស​ប្រឆាំង​បាន​​ឡើង​​កាន់​​អំ​ណាច​។
ទោះបី​​បច្ចុប្បន្ន​​នេះ​​​មេដឹក​នាំ​យួន​ដេហ្គាឈ្មោះ​​កុក ស​ ​​​បាន​​ស្លាប់​​ទៅ​​ហើយ​ក្តី​​ក៏ប៉ុន្តែ​​ផែន​ការ​ក្បត់​​ជាតិ​កាត់​ទឹក​ដី​ខ្មែរ​នៅភាគ​ឥសាន្ត​មិន​បាន​បញ្ចាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ជន​ក្បត់​ជាតិ​តត្រកូល​ សម រង្ស៊ី ​​​នៅ​​តែ​បន្តសហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​មេដឹកនាំ​យួនដេ​ហ្គា​ជំនាន់​ថ្មី​​ស្នង​តំណែង​​ដដែល​។​ ភស្តុ​តា​ង​​​ជាក់​​ស្តែង​​នៃ​សកម្មភាព​ក្ប​ត់​ជាតិ​នេះ​ គឺ​បាន​បង្ហាញ​នៅក្នុង​បាតុ​កម្ម​ដែល​ដឹក​នាំ​ដោយ​ជន​ក្បត់​ជាតិ    ត​ត្រ​កូ​ល​​រូប​នេះ​ និង​បក្ខ​ពួក ព្រ​ម​ទាំ​ង​មាន​វត្ត​មាន​របស់​មេដឹកនាំ​យួន​ស្នង​តំណែង​ឈ្មោះ​ ដានីញ៉ែល​ ស​​​ នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ ក​ក្ក​ដា​ កន្លង​ទៅ​នេះ​ ដែល​បាតុករ​ចូល​រួម​ធ្វើ​បាតុកម្មភាគ​ច្រើន​គឺ​ជាពួក​យួន​ដេហ្គា​ ដែល​គេ​ហៅ​ថា​ពួក​ម៉ុង​តាញ៉ា​នោះ​ឯង​។​​
ដានីញ៉ែល​ ស គឺ​ជាកូន​បង្កើត​របស់​ កុក ស​ ហើយ​បច្ចុប្បន្ន​​ជា​មេដឹកនាំ​យួនដេ​ហ្គា​ជំនាន់​ថ្មី​​ស្នង​តំណែង មាន​សញ្ជាតិ​យួន​ផង​ អាមេរិក​ផង​ ដែល​មានកំណើត​នៅ​ខេត្ត​ យ៉ាឡាយ​ ប្រទេស​វៀត​ណាម​ ហើយ​ពេល​នេះ​កំពុងរត់​​ភៀស​ខ្លួនពី​ការ​តាម​ចាប់​​​របស់​អាជ្ញាធរ​វៀត​ណាម​​​ទៅ​​រស់​នៅ​​សហរដ្ឋ​​អា​មេ​រិក​។​ នៅក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ នោះ​​​​​​ ដានីញ៉ែល ស​ បាន​ប្រកាស​ជាចំហ​នៅក្នុង​ហ្វូង​បាតុកម្ម​​នោះ​​ថា​ពួក​គេ​នៅ​តែ​បន្ត​គាំ​ទ្រ​ទង្វើ​ក្បត់​ជាតិ​របស់​ សម រង្ស៊ី​ ដដែល​ ដើម្បី​ពួក​គេ​បាន​ទទួល​សិទ្ធិ​រស់​នៅ​ប្រទេស​កម្ពុជា​ និង​បាន​កាន់​កាប់​ខេត្ត​ទាំង​៤​នៅភាគ​ឦសាន្ត​នោះ​នៅ​ពេល​ដែល​អតី​ត​បក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត​ឡើង​កា​ន់​​អំណាច​។​ ម្យ៉ាង​ទៀត​ វត្តមាន​របស់​ ដានីញ៉ែល​ ស​ នៅពេល​នោះ​ក៏​ជា​ការ​ព្រមាន​ និង​រំលឹក​ដល់​ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ កុំ​ឱ្យ​បំភ្លេច​នូវ​កិច្ច​សន្យា​ក្នុង​ការ​កាត់​ទឹក​ដី​ខ្មែរ​៤ខេត្ត​នោះ​ទៅ​ឱ្យ​ពួកគេ​ឱ្យ​​សោះ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​បាន​ស្លាប់​ទៅ​ហើយ​ក្តី​។​ ការ​បង្ហាញ​នូវ​ឥរិយា​បថ​រណប​បរទេស​របស់​ជន​ក្បត់​ជាតិ​នេះ​ គឺ​បាន​ប​ញ្ជាក់​យ៉ាង​ច្បាស់​ថា​ ដើម្បី​ចង់​បាន​​អំណាច​ ជនបំផ្លាញ​ជាតិ​ឯង​ និង​បក្ខ​ពួក​មិន​ញញើត​និង​ធ្វើ​អ្វី​ៗ​ដែល​ផ្ទុយ​​ពី​​រដ្ឋ​​​ធម្មនុញ្ញ​របស់​​ជាតិ​​នោះ​​ឡើយ​ ជន​ក្បត់​ជាតិរូប​នេះ​​ថែម​ទាំង​ហ៊ាន​សន្យា​បង្កើត​រដ្ឋ​ធម្មនុញ្ញថ្មី​នៅ​ពេល​ដែល​ពួក​គេ​បាន​ឡើង​កាន់​អំណាច​ ​ដើម្បីតំរូវ​ចិត្ត​បរទេស​នោះ​ថែម​ទៀត​។ ទង្វើ​បែបនេះ​ តើ​ពួក​គេសក្តិ​សម​មាន​ឈ្មោះ​ជា​អាយ៉ង​យួន​​ដេហ្គា​​​ដែរ​ឬទេ?​​​​​​​​
ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ ដែល​តែង​តែ​អះអាង​ថា​ខ្លួន​ស្អប់​ជន​ជាតិ​យួន​នោះ​ ការ​ពិត​គឺ​ទណ្ឌិត​រូប​នេះ​បែរ​ជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ និង​បាន​អនុវត្ត​នូវ​ផែន​ការ​ក្បត់​ជាតិឯង​​ ក្បត់​រដ្ឋ​ធម្មនុញ្ញរបស់​ប្រទេស​យ៉ាង​ងងើល​ជាមួយ​ពួក​យួន​ដេហ្គា​ទៅ​វិញ​។​ នេះ​ប្រហែល​មក​ពី​​សណ្តាន​និង​ឈាម​ជ័រ​របស់​គាត់​ដែល​មាន​ម្តាយ​ជាជន​ជាតិ​យួន​ស្រាប់​ ទើបធ្វើ​ឱ្យ​ទណ្ឌិត​រូបនេះ​ស្រវា​ចាប់​យកពួក​​ជន​ជាតិ​យួន​ដេហ្គា​ទាំង​នោះ​​​មក​ធ្វើ​​ជា​បង្អែក​បែបនេះ​។​​​
ដូច្នេះ សកម្មភាព​ និង​ទង្វើ​ឃុប​ឃិត​ជាមួយ​មេដឹក​នាំ​យួន​ដេហ្គា​ស្នង​តំណែង​នាពេល​ថ្មីៗ​នេះ​ គឺ​ជាភស្តុតាង​បន្ថែម​ទៀត​បញ្ជាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរក៏ដូច​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​​អំពី​ទង្វើ​ក្បត់​ជាតិ កាន់​តែ​​​ច្បាស់ក្នុង​ការ​លក់​អធិប​តេយ្យ​​ជាតិ​ និង​ការ​ឱន​ក្បាល​បំរើ​បរទេស​របស់​ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ និង​បក្ខ​ពួក​ ដែល​មិន​អាច​ប្រកែក​បាន​ឡើយ​។​​​ ជាង​នេះ​ទៀត​ ទណ្ឌិត​រូប​នេះ​ក៏ធ្លាប់​បាន​សារភាព​ពី​ទង្វើ​ក្បត់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ផង​ដែរ​ថាខ្លួន​ពិត​ជា​បាន​ចុះកិច្ច​សន្យា​ប្រគល់​ទឹក​ដី​ខ្មែរដើម្បី​អនុញ្ញាត្ត​ឱ្យ​ជន​ជាតិ​ភាគតិច​យួន​អាច​រស់​នៅ​ដោយ​ស្រប​ច្បាប់​ ​ជាមួយ​មេដឹក​នាំ​យួន​ដេហ្គាពិត​មែន​ទៀត​ផង​។​
ជារួម​ ក្រៅ​ពី​ភស្តុតាង​​ដែល​តុលា​កា​រ​កំពូល​​បាន​រក​ឃើញ​ និង​សំរេច​រំលាយ​អតី​ត​បក្ស​ប្រឆាំង​ចោល​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ក្នុង​ការ​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់​​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នា​​ពេល​ក​ន្លង​ទៅ​ ឥឡូវ​នេះ​ក៏​មាន​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​ពី​អំពើ​​​ឃុប​ឃិតនិង​បន្ត​សហការ​​ជាមួយ​ជន​ជាតិ​យួន​ដេហ្គា​បន្ត​​វេន​​ក្នុង​​ការ​​ចុះ​ហត្ថលេខា​​កាត់​​ទឹក​​ដី​​កម្ពុជា ​នៅភាគ​ឦសាន្ត​ចំនួន​៤ខេត្ត​បន្ថែម​ទៀត​។​​ ដូច្នេះ​ ការ​ចាត់​វិធាន​ការ​ច្បាប់ដោយ​តុលាការ​កំពូល​​​ក្នុង​ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​កាល​ពី​ពេល​កន្លង​ទៅគឺ​ពិត​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​ ហើ​យ​​ការ​​បន្ត​ចាត់​វិធាន​ការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​​ជន​ក្បត់​ជាតិ​តត្រកូល​ និង​បក្ខ​ពួក​ ដែល​កំពុង​រត់​គេចខ្លួនគឺ​ជាការ​អនុវត្ត​ដីកា​របស់​តុលាការ​ដ៏ត្រឹម​ត្រូវ​ និង​ដើម្បីបង្ហាញ​នូវ​មុខ​មាត់​ជាអាយ៉ង​យួន​ដេហ្គា​របស់​ជន​ក្បត់​ជា​តិ​ត​ត្រកូល​ និង​បក្ខ​ពួក​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​មើល​ឃើញ​កាន់​​តែ​​ច្បាស់​ថែម​ទៀត​៕​​​​​​

 ដោយ​៖ ពង្ស​ សុក្រឹត្យ

ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ

ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង៖ ១៩ សីហា ២០១៩ ដែលទើបបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២០ ខែសីហានេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំ បានបញ្ជាក់ថា ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតី កើតមានឡើងគួរឲ្យកត់សម្គាល់នោះទេ។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖

លិខិតមិត្តអ្នកអាន៖ « ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ី ហើយ !»

នៅទីបំផុត ពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់តុលាការទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅថ្ងៃទី ២០ សីហាឆ្នាំ ២០១៩ នេះ។ ពាក្យបណ្តឹងដែលមេធាវីដ៍ល្បីឈ្មោះជនជាតិបារាំង៣រូបយកទៅដាក់នៅតុលាការក្រុងប៉ារីសមានកម្មវត្ថុប្តឹងឈ្មោះ សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»។

ជាការពិត លោក សម រង្ស៊ី ច្បាស់ជាស្រឡាំងកាំងនៅពេលបានលឺព័ត៌មានប្រកាសថា ពាក្យបណ្តឹងបានទៅដល់តុលាការក្រុងប៉ារីសរួចទៅហើយ ពីព្រោះមនុស្សមាត់ឥតគម្របប្រភេទ សម រង្ស៊ីនេះ ទំនងជាមិនបានគិតស្មានត្រូវឡើយថា លោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការបារាំងឡើយ។  ម៉្យាងវិញទៀត អាចដោយសារតែការវាយតំលៃមិនត្រឹមត្រូវបែបនេះហើយ ទើបលោករង្ស៊ី ក៏មិនបានត្រៀមខ្លួនក្នុងការតទល់រឿងក្តីនេះដែរ ព្រោះគាត់នឹកថា វាមិនអាចកើតមាននោះទេ។ ប៉ុន្តែ ពាក្យចាស់ពោលថា "កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ "។ យ៉ាងណាមិញ លោក សម រង្ស៊ី ក៍អាចភ្លេចសម្តីដែលខ្លួននិយាយមួលបង្កាច់គេ ពីព្រោះតែខ្លួនបាននិយាយបែបនេះច្រើនដងពេកហើយសឹងតែរាល់ថ្ងៃរាល់យប់។ ប៉ុន្តែ ជនរងគ្រោះដោយការមួលបង្កាច់ របស់ សម រង្ស៊ី វិញក៍គេមិនដែលភ្លេចនូវការបំពានដ៏អាក្រក់នេះបានឡើយ។

ដូច្នេះក្នុងន័យនេះ ពាក្យបណ្តឹង របស់ លោក ហ៊ុន សែន ទៅកាន់តុលាការទីក្រុងប៉ារីសពិតជាមានអត្ថន័យច្រើនយ៉ាងជាអាទិ៖
ទី១៖ គឺជាការបំបាក់យ៉ាងទាន់ហន់ចំពោះអំនួត និងភាពក្រអឺតក្រទមរបស់លោក សម រង្ស៊ី ដែលអះអាងម្តងហើយម្តងទៀតថា លោក ហ៊ុន សែន មិនហ៊ានប្តឹងគាត់ទៅតុលាការបារាំងទេ។ បើនិយាយអោយពិតអោយត្រង់ទៅ សម រង្ស៊ី ក៍ភ័យបុកពោះខ្លាចពាក្យបណ្តឹងនេះខ្លាំងណាស់ដែរ តែគាត់បានប្រើរបៀបនិយាយជាសង្គ្រាមចិត្តសាស្ត្រកម្លាដោយជំរុញនិងឌឺអោយលោក ហ៊ុន សែន ដាក់ពាក្យបណ្តឹងថែមទៀតផង ពីព្រោះគាត់គិតថា ការកំញើញបែបនេះអាចធ្វើឲ្យលោក ហ៊ុន សែន ខ្លាចមិនហ៊ានប្តឹងទេ។

ប៉ុន្តែ ដោយសារតែគាត់ស្គាល់លោក ហ៊ុន សែន ស្តើងពេក ពេលនេះ អំនួតហួសព្រំដែន របស់សម រង្ស៊ី ត្រូវបានបំបាក់ទាំងស្រុងពេលពាក្យបណ្តឹងចូលដល់តុលាការបារាំងរួចជាស្រេច និងយ៉ាងស្ងាត់ស្ងៀម។
 
ទី២៖ វាគឺជាសារបង្ហាញប្រាប់សាធារណៈមតិជាតិនិងអន្តរជាតិថា បុរសម្នាក់ឈ្មោះ ហ៊ុន សែន នេះមិនដែលរួញរាឡើយក្នុងការតស៊ូដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ លោក ហ៊ុន សែន ធ្លាប់បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម ។ ដូច្នេះ ត្រឹមការតស៊ូខាងផ្លូវច្បាប់ដើម្បីការពារយុត្តិធម៌ គ្មានអ្វីត្រូវខ្លាចឡើយក្នុងនាមជា«មាសសុទ្ធមិនដែលខ្លាចភ្លើង»។

ទី៣៖ តាមរយៈពាក្យបណ្តឹងនេះ គេអាចយល់បានយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដែលធ្លាប់ធ្វើជា "មេទ័ពដ៏ជាញជ័យ " និងធ្លាប់ឆ្លងកាត់ ១០៥ សមរភូមិប្រយុទ្ធ គឺតាមវាយសត្រូវដល់ក្នុងផ្ទះ ទោះជាសត្រូវនោះទៅដល់ក្រហែងមេឃណាក៏ដោយ។ ចំពោះយុទ្ធសាស្ត្រ របស់លោក ហ៊ុន សែនមួយនេះ លោក សម រង្ស៊ី អាចទំនងជាគិតថា ស្រុកបារាំងជាទីកន្លែងសុវត្ថិភាពរបស់ខ្លួនហើយអនុញ្ញាតឲ្យខ្លួនបំពានអ្នកណាក៏បានតាមអំពើចិត្ត។  ប៉ុន្តែ ខ្ញុំយល់ថា អ្នកនយោបាយដែលខ្សោយខាងយុទ្ធសាស្ត្ររូបនេះ តែងតែចូលចិត្តប្រឡែងជាមួយភ្លើង ដោយមិនបានដឹងថា ភ្លើងវាឆេះក្តៅប៉ុណ្ណាឡើយ។ ដូច្នេះ ពាក្យបណ្តឹងមួយនេះនឹងតាមដុតរោលសម រង្ស៊ី ធ្វើឲ្យដេកមិនលក់ បក់មិនល្ហើយ ហើយបើចង់គេចក៏គេចមិនរួចដែរ ពីព្រោះទីនេះតុលាការក្រុងប៉ារីស។

ទី៤៖ ពាក្យបណ្តឹងនេះក៏ជាការព្រមាន សម រង្ស៊ី ឲ្យភ្លឺភ្នែកថា ទោះជានៅទីណាក៏ដោយ អ្នកមិនអាចបំពានលើអ្នកដទៃបានឡើយ។ ការមួលបង្កាច់ ចោទប្រកាន់ដោយគ្មានការពិត និងការប្រឌិតរឿងលាបពណ៌ គឺជាបទល្មើសជាសាកលដែលទោះក្នុងប្រទេសណាក៏ដោយក៏មានច្បាប់សម្រាប់ដាក់ទោសជនប្រព្រឹត្តិល្មើសដែរ។ ជាពិសេសក្នុងបណ្តាប្រទេសជឿនលឿន សិទ្ធិបុគ្គលឯកជន គឺជាអ្វីដែលគ្មានអ្នកណាអាចបំពានបានឡើយ។

ដូច្នេះ តាមរយៈសំណុំរឿងនេះ លោក សម រង្ស៊ី នឹងបានភ្លឺភ្នែកនិងបានយល់ច្បាស់នូវអ្វីដែលគេហៅថាសេរីភាពបញ្ចេញមតិ និងការរំលោភបំពានលើសិទ្ធិអ្នកដទៃ។

ទី៥៖ នេះក៏ជាសារព្រមាន សម រង្ស៊ី និងគូកនដែលមានសណ្តានប្រហាក់ប្រហែល សម រង្ស៊ី ថា អ្នកអាចរត់គេចចេញពីប្រព័ន្ធច្បាប់ក្នុងស្រុកបាន តែអ្នកមិនអាចរួចខ្លួនបានទេចំពោះអំពើបំពានលើអ្នកដទៃ ពីព្រោះប្រព័ន្ធច្បាប់មាននៅគ្រប់ទិសទី គ្រប់ប្រទេស និងមានភាពប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង។

សរុបមកវិញ ពេលនេះ លោក សម រង្ស៊ី ត្រូវទឹកចូលច្រមុះហើយ។ ខ្ញុំជឿជាក់ថា នេះមិន មែនជាពាក្យបណ្តឹងបែបប្រថុយប្រថានឡើយពីព្រោះមេធាវីល្បីល្បាញបីរូបដែលជាជនជាតិបារាំង ពិតជាបានសិក្សាយ៉ាងល្អិតល្អន់ណាស់មុននឹងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការក្រុងប៉ារីស។ ប្រសិនបើពាក្យបណ្តឹងនេះដាក់ចូលតុលាការក្នុងស្រុក សម រង្ស៊ី ច្បាស់ជាប្រើលេសដដែលៗថា តុលាការមិនឯករាជ្យ ឬតុលាការតេឡេ ហើយបដិសេធមិនទទួលស្គាល់សាលក្រមតុលាការដូចដែលខ្លួនធ្លាប់បានធ្វើរាប់ដងមិនអស់។ ប៉ុន្តែ យើងនាំគ្នាចាំមើលម្តងនេះ ថាតើ សម រង្ស៊ី មានពាក្យអ្វីសម្រាប់ហៅតុលាការបារាំងដែរឬទេ? ឬមួយក៏តុលាការក្រុងប៉ារីសជាតេឡេរបស់លោក ហ៊ុន សែន ដែរ?

ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅ លោក សម រង្ស៊ី ផងថា ទោះជាតុលាការនៅស្រុកណាក៏ដោយ ការចោទប្រកាន់គេទាំងបំពានបែបនេះ គឺត្រូវតែចាញ់ក្តី ១០០%។ ដូច្នេះ សូមលោកសម រង្ស៊ី ត្រៀមប្រមូលរក
ភស្តុតាងដើម្បីដោះបន្ទុកហើយជាពិសេសសូមត្រៀមចិត្ត ត្រៀមកាយទទួលយកសេចក្តីសម្រេច របស់តុលាការបារាំងឲ្យហើយទៅ ហើយបើនិយាយអោយខ្លីងាយយល់នោះគឺ បណ្តឹងរបស់ លោក ហ៊ុន សែនមួយនេះ មានន័យថា "ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ីហើយ។
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ