Wednesday, August 21, 2019

ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី ២៥ និងលើកទី១៥ នៅកម្ពុជា

មណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅស្រុកកោះញែក បានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភព លោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ក្រោមប្រធានបទ ភាសាជនជាតិដើមភាគតិច០៩ សីហា ២០១៩ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការដៃគូនានា សហគមន៍ និងប្រជាពលរដ្ឋប្រមាណជា៣០០នាក់។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានមាន ប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងភរិយា ដែលជានិច្ចកាលលោកទាំង ពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេច ក្តី សុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរា ជាណាចក្រកម្ពុជា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញ ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេ សជាតិ។
បន្ទាប់មក លោកអភិបាលរងខេត្ត បានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា វប្បធម៌ អត្ត សញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកប ដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។
តាមការបញ្ជាក់ពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍និងជនបទខេត្តមណ្ឌលគិរីថា នៅក្នុងខេត្តមណ្ឌល គីរី មានជនជាតិដើមភាគតិចចំនួន០៨ជនជាតិ ហើយសព្វថ្ងៃជនជាតិដើមរស់នៅក្នុងខេត្តសរុបចំនួន ៤០.២២៨នាក់ ប្រមាណជា៥០ភាគរយនៃចំនួនប្រជា ជនរស់នៅក្នុងខេត្តមណ្ឌលគិរី។

លោកប្រធានមន្ទីរ បានបន្តថា សហគមន៍ដែលទទួល ស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គឺមានចំនួន៣៥ សហគមន៍ និងសហគមន៍ដែលទទួលប័ណ្ណកម្មសិទ្ធិសមូលហភាពចំនួន៧ សហគមន៍ ហើយបងប្អូនជនជាតិដើមភាគតិចរស់នៅមានចំនួន១៥ខេត្តភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ចំពោះការរស់នៅរបស់ជនជាតិដើមភាគតិច គឺមានលក្ខណៈខុសៗគ្នាទៅតាមក្រុមជនជាតិដើមភាគតិចនីមួយៗ ដូចជា ការធ្វើស្រែចំការ ការប្រកប មុខរបរចិញ្ចឹមជីវិតផ្សេងៗ ការគោរពប្រពៃណីទំនៀមទំលាប់ ការសែនព្រេន និងការដឹកនាំតាមរបៀបប្រពៃណីជាដើម៕





No comments:

Post a Comment