Monday, July 10, 2017

១០ កក្កដា ២០១៧​ អបអរសាទរ«តំបន់ប្រាសាទសំបូរព្រៃគុក» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ



អបអរសាទរ«តំបន់ប្រាសាទសំបូរព្រៃគុក» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ថ្ងៃទី៨ កក្កដា ២០១៧ ក្រោម​អធិបតី​ភាពដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន រាជធានីភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៧ Cambodia’s Prime Minister Samdech Akka Moha Sena Padei Techo Hun Sen and his spouse Samdech Kittiprittbandit Bun Rany Hun Sen preside over at the National Olympic Stadium in Phnom Penh on July 17 evening the Official Celebration of Sambor Prei Kuk’s Inscription into the UNESCO’s World Heritage List during the 41st Session of the World Heritage Committee held in Krakow, Poland on July 08.

​លោក សុខ ឥសាន​៖ ច្បាប់​គណបក្ស​នយោបាយ​​គឺដើម្បី​តម្រង់ទិស​គណបក្ស​នយោបាយ​ឱ្យអនុវត្តត្រឹម​ត្រូវតាម​គោលការណ៍​ប្រកួត​ប្រជែងបែបប្រជាធិបតេយ្យ​ និង​កុំឱ្យ​លេង​ល្បិច​ទុច្ចរិត

ភ្លាមៗបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយមិនគាំទ្រ និងទាមទារឱ្យបញ្ឈប់ការពិ​ភាក្សា និងអនុម័តទៅលើសេចក្តីស្នើច្បាប់មួយនេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ អនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ។
លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីម្តងទៀតនេះ គឺដើម្បីតម្រង់ទិសគណបក្សន​យោបាយឱ្យអនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ កុំឱ្យលេងល្បិចទុច្ចរិត រំលោភច្បាប់ រំលោភក្រមសីលធម៌ គោលការណ៍ និងនីតិវិធីផ្សេងៗដែលបានកំណត់។
ដោយឡែកជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានលើកឡើងថា សេចក្តីស្នើច្បាប់នេះ មានចរិតន​យោបាយ គាបសង្កត់លើសិទ្ធិបុគ្គល និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយនោះ ត្រូវបានលោក សុខ ឥសាន បញ្ជាក់ថា «ចំពោះលោក សម រង្ស៊ី មិនបាច់អ្នកណាសម្លាប់ជីវិតនយោបាយរបស់គាត់ទេ ជាក់ស្តែងគឺខ្លួនគាត់បានសម្លាប់ជីវិតនយោបាយខ្លួនឯងរួចទៅហើយ តាមរយៈការដាក់ពាក្យសុំលាលែងពីប្រធានគណបក្ស និងពីសមាជិកគណបក្ស កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។ ដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សន​យោបាយមិនមែនគោលដៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ីនោះទេ»។

គួរបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី ត្រូវរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយតំណាងរាស្រ្តច្រើនជាង៣០រូប។ ច្បាប់ថ្មីនេះ មានការកំណត់តឹងរ៉ឹងជាងមុន ដោយមិនឱ្យគណបក្សនយោបាយឃុបឃិតជាមួយទណ្ឌិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា​៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) ដែលកែប្រែឡើងវិញនេះ បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោ​បាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬពីបទមជ្ឈឹមឱ្យធ្វើ សកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ផងដែរ៕