Sunday, December 11, 2016

ប្រជាពលរដ្ឋប្រមាណជា ១០០០នាក់ ត្រូវបានពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារងការកងទ័ពជើងគោក និងភរិយា តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អមដំណើរដោយលោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ក្នុងមូលដ្ឋានសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រមាណជា១០០០នាក់ នៅក្នុងបរិវេណរោងចក្រ ថបវើលដ៍ ហ្គាមេន ខេមបូឌា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យព្យាបាលនៅទូទាំងរាជធានីភ្នំពេញចំនួន ១១លើក ស្មើនឹងប្រមាណជិត ២០ម៉ឺននាក់។