Monday, July 16, 2018

(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ យើងជាកូនខ្មែរ ត្រូវចូលរួមលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ មូរ សុខហួរ ងប់បម្រើឧបាយកលទុច្ចរិតបរទេសដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា

ទស្សនៈមិត្តអ្នកអាន៖ ផែនការទុច្ចរិតរបស់ក្រុមប្រឆាំង ក្រៅច្បាប់ដើម្បីបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា !

ដោយពេលវេលានៃការ បោះឆ្នោតនៅកម្ពុជាកាន់តែខិតជិតមកដល់ហើយប្រជាពលរដ្ឋកម្ពុជា​នៅក្នុងប្រទេស​កំពុងទន្ទឹងរង់ចាំ ថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីនាំគ្នាទៅបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យនោះ ក្រុមប្រឆាំងក្រៅច្បាប់ដែលមាន ពួកបរទេសខ្លះនៅជួយជ្រោមជ្រែងពីក្រោយខ្នងក៏កាន់តែបង្ហាញនូវឧបាយកល ទុច្ចរិតតាមរយះផែនការបំផ្លាញការបោះឆ្នោតទោះបីជាផែន ការណ៍ជាច្រើនរបស់ពួកគេត្រូវបានវាយ​អោយ​បរាជ័យនិងត្រូវបានវាយបំបែកជាបន្តបន្ទាប់ក៍ដោយ។
អ្វីដែលមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី រួមនឹងបក្សពួកមួយក្តាប់ នៃខ្មោចបក្សសង្គ្រោះជាតិ កំពុងតែបន្ត​អនុវត្តនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ នេះ គឺការកៀងគរអោយ មានការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដូចដែល ពួកគេធ្លាប់បាន​ធ្វើនាពេល​កន្លងមក និងដោយមានការជួយបន្ទរតាមក្រោយពីសំណាក់ពួក បរទេសមួយចំនួនដែលព្យាយាម​ធ្វើជាម៉ែឪ​របស់កម្ពុជាពោលគឺចង់ឱ្យកម្ពុជាបោះបង់ចោលនូវឯករាជ្យភាពនិងអធិបតេយ្យជាតិ របស់ខ្លួនមកដើរតាមបន្ទាត់ នយោបាយគូសវាសដោយពួកគេ។ ប្រសិនបើកម្ពុជាមិនដើរតាមពួកគេទេនោះ ទោះបីជាមានការគោរព​សិទ្ធិមនុស្ស និងមានការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ លើសពីនេះយ៉ាងណាក៏ដោយ ក៏កម្ពុជា​នឹងត្រូវបាន​ចាត់ទុកថាជាប្រទេសដែលមានស្ថានភាព នយោបាយអាក្រក់បំផុត ឬជាប្រទេសផ្តាច់ការ ព្រោះអ្វីៗ គឺវាស្រេច​តែលើបបូរមាត់របស់ពួកបរទេស មួយក្តាប់តូចនិងក្រុមប្រឆាំងលាបពណ៌តែប៉ុណ្ណោះ។ ក្រៅពីការញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋការបំភ្លៃបំផ្លើសអំពី ស្ថានការណ៍ ពិតរបស់កម្ពុជា មេក្បត់ជាតិ សម រង្ស៊ី ក៍នៅមាន​ផែនការទុច្ចរិតផ្សេងៗទៀត ដើម្បីបំផ្លាញកម្ពុជាផងដែរ។ នៅក្នុងផែនការដ៏ស្មោគគ្រោកនេះ គឺប្រភពពី សកម្មជនអតីតបក្សប្រឆាំងបាន បង្ហើបឱ្យដឹងថា ក្រុមសមាជិកខ្មោចបក្សសង្គ្រោះជាតិនៅ ក្រៅប្រទេស​និងក្នុងប្រទេសមួយចំនួនក្រោមខ្សែញាក់របស់បរទេស ជាចៅហ្វាយ បាននិងកំពុងបន្តអនុវត្តផែនការ​ក្នុងការ​គៀងគរអន្តរជាតិកុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិ អាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រភពនេះបានបញ្ជាក់ថា សម រង្ស៊ី ​ដែលជាមេខ្លោងបាននិងកំពុងបញ្វេញសារញុះញង់​សព្វបែបយ៉ាងតាម​បណ្តាញផ្សព្វផ្សាយសង្គមក្នុងចេតនា បង្កចលាចលសង្គមនិងប្រឆាំងការបោះឆ្នោត។ សកម្មជនខ្មោច​បក្សសង្គ្រោះជាតិមួយចំនួនដែលដើរតាមសម រង្ស៊ី បានចាប់ផ្តើមបំផុសនិងឱ្យសកម្មជន​អ្នកគាំទ្រខ្លួន​ផ្តិតស្នាម​មេដៃដោយពួកគេអះអាងថាដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀត​នៅក្នុងនោះ​មានសហភាពអឺរ៉ុបជាដើមដើម្បីប្រឆាំងការបោះឆ្នោត។ សកម្មភាពនេះបានចាប់ធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសអឺរ៉ុបមួយចំនួនដែល មានបងប្អូនពលរដ្ឋខ្មែររស់នៅ ព្រមទាំងនៅតំបន់អាស៊ីខ្លះដែរ ជាពិសេសនៅក្នុងប្រទេសថៃជាដើមដែលមានមេក្លោងឡុង រី និង ម៉ោញ សារ៉ាត់ ជាអ្នកទទួល បន្ទុកអមដោយ​ឈ្មោះលី ចាន់រតន រស្មី ~ ឌឿន ~ សីហា ~ ទុន សេន កញ្ញាឆ្មាខ្មៅ ។ល។ ចំណែកនៅក្នុងប្រទេសកម្ពុជា វិញ ក៏បាននិងកំពុងចាប់ផ្តើ់មមានសកម្មភាពខ្លះៗហើយដែរតាមរយៈរចនាសម្ព័ន្ធអតីតបក្សប្រឆាំងដែលធ្វើក្នុងសភាព ស្ងៀមស្ងាត់ជាមួយអតីត សកម្មជន និងអ្នកគាំទ្រខ្លួន។ តាមផែនការ គឺពួកគេបានដាក់ចេញគម្រោង​ឱ្យ​ផែនការនេះត្រូវសម្រេចអោយបានហើយនឹងបញ្ជូនដល់ដៃអង្គការសហប្រជាជាតិនិងប្រទេសនានាឱ្យបាន​ឆាប់រហ័សបំផុតតាមតែអាចធ្វើបានដើម្បីបង្អាក់ការបោះឆ្នោតដែលគ្មានវត្តមានរបស់ពួកគេនេះ។
ហេតុអ្វីបានជាពួកគេរៀបចំ ផែនការទុច្ចរិតទាំងនេះឡើង?
១) ដើម្បីបំផ្លាញការបោះឆ្នោត បំភ័ន្តមតិសាធារណៈ កុហកស្ថាប័នអន្តរជាតិ៖ ក្រុមអ្នកនយោបាយរត់ចោលស្រុកនៃខ្មោចបក្សក្រៅច្បាប់រួមនឹងសកម្មជនរបស់ខ្លួនបានត្រៀមធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបង្កើតញត្តិប្រឆាំង​នឹងការបោះឆ្នោតពីក្រៅប្រទេស។ ចំណែកខាងក្នុងប្រទេស ពួកគេរៀបចំប្រមូលស្នាមមេដៃ​ដើម្បីបង្កើតញត្តិ​ពីក្នុងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតដែរ។ ប្រភពព័ត៌មានពីសកម្មជនអតីតបក្ស​ប្រឆាំង​ដដែល​រូបនេះក៍បានឱ្យដឹងថាពួកគេនឹងយកស្នាមមេដៃ ចាស់ៗដែលធ្លាប់ក្លែងបន្លំ​និងប្រមូលបាននៅ​អំឡុងការតវ៉ា​នៅឆ្នាំ ២០១៣ បញ្ចូលក្នុងស្នាមមេដៃថ្មីដើម្បីបង្កើនចំនួនឱ្យបានច្រើន និងបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតថា ប្រជាពលរដ្ឋខ្មែរ មិនទទួលយកនូវ​ការបោះឆ្នោត​នេះ​ឡើយ។ នេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេប៉ុន្តែក៍ជាល្បិចស្មោកគ្រោកក្នុងការ បំភ័ន្តមតិសាធារណៈ បោកប្រាស់ប្រជាពលរដ្ឋ និងកុហកស្ថាប័នអន្តរជាតិធំៗដូចជា អ.ស.ប និងសហភាព អឺរ៉ុបជាដើម។ ល្បិចថោកទាបនេះ គឺគ្មានអ្វីក្រៅពីការបង្កើតនូវសង្គ្រាមចិត្តសាស្ត្រដើម្បីបង្អាក់ និងរារាំងប្រជាពលរដ្ឋខ្មែរ ដែលត្រៀមខ្លួន រួចជាស្រេចទៅហើយនោះ កុំឱ្យទៅបោះឆ្នោត ព្រោះថា គង់តែ អ.ស.ប សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀតមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែលនោះ តើចាំបាច់ទៅបោះឆ្នោតធ្វើអ្វី។ នេះគឺជាទង្វើដ៏ស្មោគគ្រោកបំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដែលកំពុងតែបំផ្លាញជាតិខ្លួន​ឯងដោយមិនញញើតដៃបន្តិចណាឡើយហើយប្រការ នេះក៍កាន់តែបញ្ជាក់បន្ថែមទៀត យ៉ាងច្បាស់​អំពី​មហិច្ឆតាអំណាច ដ៏ឆ្កួតលេលារបស់សម រង្ស៊ីនិងបក្សពួកដែលចិញ្ជឹមចិត្តក្នុងការ​បំផ្លាញជាតិដោយគ្មាន​ស្តាយស្រណោះ។
ទី២) បំផ្លាញការបោះឆ្នោតក្នុងថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះឆ្នោត៖ បាតុកម្មដែលក្រុមប្រឆាំងត្រៀមនឹងធ្វើនៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា នៅបណ្តាប្រទេសនានា គឺជាផែនការ​ក្រឡុកការបោះឆ្នោតនៅកម្ពុជានិងជាសង្គ្រាមចិត្តសាស្ត្រមួយដើម្បីបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរដែល​ត្រៀមទៅបោះឆ្នោតជ្រើសតាំង ថ្នាក់ដឹកនាំរបស់ខ្លួនស្របតាមច្បាប់។ ទណ្ឌិត សម រង្ស៊ី បានបំភ្លៃការពិត និងប្រឌិតព័ត៌មានអាក្រក់អំពីកម្ពុជា និង យកឈ្មោះសហគមន៍អន្តរជាតិ មកលាបពណ៌ និងប្រើប្រាស់​ជាប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ នេះគឺជាការបន្តអនុវត្តផែនការជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបានតាំងខ្លួនជាតួឯក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនេះគឺគ្រាន់តែជាអំនួតគ្មានខ្លឹមសារ និងជាការចាញ់បោកកិច្ចកលនយោបាយចៅហ្វាយនាយបរទេសរបស់ ពួកគេដែលបានគូសវាសផ្លូវឱ្យពួកគេដើរដើម្បីបម្រើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេព្យាយាម​បិទបាំងនូវល្បិចកលទុច្ចរិតក្នុងការបំផ្លិចបំផ្លាញជាតិ និងធ្វើខ្លួនជាជនរងគ្រោះនៃទង្វើល្មើសច្បាប់របស់ខ្លួន។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាគឺច្បាស់ណាស់ ទោះបីជាគ្មានខ្មោចបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយ​រត់ចោលស្រុកមួយដំបរស្វា ក៏ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅតែរស់រវើក និងកាន់តែមាន​អត្ថន័យ​បន្ថែម​ទៀត ដោយសារតែការបោះឆ្នោតនៅខែកក្កដានេះ មានគណបក្សនយោបាយចំនួន ២០ ចូលរួម។ នេះមិនមែន​ជារឿងលេងសើច ប្រជាធិបតេយ្យឡើយ! ក្រុមមតិភាគតិច និងក្រុមជនល្មើសច្បាប់ ត្រូវគោរពមតិភាគច្រើន ដែល បាននិងកំពុងគោរពយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។ ពួកគេមិនអាច បោកប្រាស់​ពលរដ្ឋខ្មែរ និងមិនអាចបោកប្រាស់សហគមន៍អន្តរជាតិបានទៀតឡើយ។ ទង្វើរបស់សម រង្ស៊ី និងគូកន​នៅ​ពេល​នេះបង្ហាញពីចរិតពិតដ៏ថោកទាបបំផុតដែលក្នុងនាមជាជនជាតិខ្មែរ ម្នាក់បានលក់ឧត្តមគតិ និងបម្រើ​ផលប្រយោជន៍បរទេស។ សណ្តាននៃជនក្បត់ជាតិរបស់សម រង្ស៊ី មិនអាចកែប្រែបានឡើយ ហើយទង្វើសម រង្ស៊ី គឺជាសត្រូវរបស់ប្រជាជន និងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
ទី៣) ប្រឌិតព័ត៌មានក្លែងក្លាយថា សម រង្ស៊ី នឹងវិលចូលស្រុកនៅថ្ងៃទី២៩កក្កដាដើម្បីបង្កចលាចល៖ ក្រុមសមាជិកអតីតបក្សប្រឆាំងក្រៅច្បាប់ ក៏កំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតថា ទណ្ឌិតសម រង្ស៊ី នឹងវិល​ចូល​ប្រទេសកម្ពុជាវិញនៅចំថ្ងៃបោះឆ្នោតតែម្តង ដែលនេះគឺជាផែនការទុច្ចរិតមួយទៀត ដែល មានចរឹតជា​សង្គ្រាម​ចិត្តសាស្ត្រ ដើម្បីបន្ទុចបង្អាក់ រារាំងអតីតសកម្មជន និងអ្នកគាំទ្រខ្លួន ហើយដែលឥឡូវនេះបានងាក មក​គាំទ្រ​គណបក្សបង្កើតថ្មីៗ បែកចេញពីខ្មោចបក្សសង្គ្រោះជាតិដូចជាគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរតែមួយ ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម មិនឱ្យទៅបោះឆ្នោត ព្រោះថា បើសម រង្ស៊ី វិលចូលស្រុកថ្ងៃនោះ នោះប្រាកដជាមានដំណោះស្រាយនយោបាយ ឬមានគំនាបពីបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយ​ការបោះឆ្នោតនឹងអាចត្រូវមោឃភាព ឬពន្យារពេល។ ដូច្នេះតាមរយៈ ល្បិចកលនេះ អតីតសកម្មជន និងអ្នក​គាំទ្របក្សក្រៅច្បាប់ ក៏មិនចាំបាច់ទៅបោះឆ្នោតទេដែល នេះគឺជាការទាញចូលក្នុង យុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» របស់ពួកគេ។ ប៉ុន្តែពួកគេភ្លេចគិតថា សម រង្ស៊ី ពេលនេះគឺជាទណ្ឌិតដែល មានទោស រាប់សិប​ឆ្នាំ​នៅជាប់ខ្លួន ហើយខ្នោះនិងគុកបាននិងកំពុងតែរង់ចាំវត្តមានរបស់សម រង្ស៊ីនៅកម្ពុជាគ្រប់ពេលវេលា​ដែរតាម​ដិកា ចាប់ខ្លួនរបស់តុលាការ។ តាមពិត ទៅ ទណ្ឌិតសម រង្ស៊ី ជាមនុស្សមហាកំសាក ហើយកន្លងមក គឺគ្មាន​ម្តងណាឡើយដែលមាន ភាពក្លាហានវិលត្រឡប់ចូលមកក្នុងប្រទេសដើម្បីមកប្រឈមមុខ នឹងច្បាប់ឡើយ​ខណៈអ្នកនយោបាយចាញ់ចាស់វស្សារូបនេះមានជីវិត ហ៊ឺហារនៅក្រៅប្រទេស និងខ្លាចបំផុតរឿងជាប់គុក។ ហេតុដូច្នេះហើយ បានជាអ្នកប្រជាធិបតេយ្យក្លែងក្លាយរូបនេះរាល់ពេលបង្កអំពើល្មើស ច្បាប់ម្តងៗ តែងតែ​រត់​គេចខ្លួន រត់ចោលស្រុកនិងរត់ចោលគុកច្រវាក់រហូតដល់ពេលនេះ។
ទី៤) សហការជាមួយអង្គការ សង្គមស៊ីវិលបរទេស និងក្នុងស្រុកមួយចំនួនដើម្បីអនុវត្តផែនការបំផ្លាញ​ការបោះឆ្នោត៖ ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកទាំងនេះក៍មិនអាចអនុវត្តផែនការទុច្ចរិតនេះកើតឡើយប្រសិនបើ​គ្មានការជួយពីក្រុមអង្គការសង្គមស៊ីវិល លម្អៀងនិងជាភ្នាក់ងារ របស់បរទេសមួយចំនួន។ ពេលនេះក៏​ដូច​កន្លងមកដែរ គឺពួកគេអនុវត្តផែនការបំផ្លាញការបោះឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធ។ សង្គមស៊ីវិលបរទេស​មួយចំនួននៅក្នុងរចនាសម្ព័ន្ធបដិវត្តពណ៍ ដែលទទួលបញ្ជានិងថវិកាពីចៅហ្វាយនាយរបស់ពួកគេ ដូចជា​អង្គការ NED ~ NDI ~ IDI ~ CIPR ~ Anfrel ជាដើម ហើយដែលបច្ចុបន្នអង្គការ មួយចំនួននេះកំពុងជ្រកធ្វើ សកម្មភាពក្រោមផ្លាកអង្គការផ្សេងៗបានផ្តល់មូលនិធិដល់អង្គការក្នុងស្រុកដូចជាអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា អង្គការនិកហ្វិក សមាគមធាងត្នោត អង្គការសិទ្ធិលំនៅដ្ឋាន សមាគមសមធម៌ជាដើមក្នុងការ រំខាន អុកឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត និងធ្វើយ៉ាងណាឱ្យដំណើរ នីតិវិធីនៃ​ការបោះឆ្នោតដែលកំពុង​តែដំណើរការដោយរលូននេះ មើលទៅមិនត្រឹមត្រូវតាមច្បាប់ ជាពិសេសគឺបង្កប់លេសបំផ្លាញ​លទ្ធផល​បោះឆ្នោត​តែម្តង។ ពួកគេយកពេលវេលានៃការបោះឆ្នោតមកធ្វើជាចំណុចក្តៅនេះ គឺដោយសារ​តែនៅអំឡុង​ពេលនេះ ពួកគេអាចញុះញង់ឱ្យមានការខឹងសម្បារ នៅក្នុងចំណោមអ្នកមាននិន្នាការ នយោបាយ​ចង្អៀត​ចង្អល់ងាយស្រួលក្នុងបញ្ឆេះកំហឹងប្រជាពលរដ្ឋ ដោយបំភ្លៃ បំផ្លើសពីដំណើរការ បោះឆ្នោតថាមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌។ នៅរៀងរាល់ការបោះឆ្នោត ពួកគេតែងតែសហការគ្នាមួលបង្កាច់ រដ្ឋាភិបាល និងគណបក្សកាន់អំណាចដឹកនាំដោយលោក ហ៊ុន សែន ដើម្បីទាញយក ប្រជាប្រិយភាព ឬញុះញង់​ពលរដ្ឋ​ឱ្យខឹងសម្បារនឹងរដ្ឋអំណាច។ ទាំងនេះ គឺជាល្បិចកលដែល ពួកគេរៀបចំ ឡើងក្នុងផែនការ​បដិវត្តន៍ពណ៌​ផ្លាស់ប្តូររបប តាមបែបមិនប្រជាធិបតេយ្យព្រោះពួកគេបានតស៊ូអស់លទ្ធភាពតាមការបោះឆ្នោតទៅហើយ ប៉ុន្តែនៅតែមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះគណបក្សនេះជាគណបក្ស​ដែលមាន​បទពិសោធជ្រាលជ្រៅនិងមានធនធាន មនុស្សគ្រប់គ្រាន់ដឹកនាំគ្រប់គ្រងប្រទេស និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ ទិច្ចរិតបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេទៀតផង។
ដូច្នេះ ក្រុមអ្នកនយោបាយរត់ចោលស្រុក ព្រមទាំងចៅហ្វាយនាយរបស់ពួកគេរួម​នឹងក្រុមអង្គការសង្គម​ស៊ីវិល​ស៊ី​ឈ្មួលនិងលក់ខ្លួនឱ្យបរទេស មិនអាចបំផ្លាញការបោះឆ្នោតនៅកម្ពុជាបានឡើយ ហើយពួកគេក៏​នឹងមិនអាច​ធ្វើអ្វីស្រេចតែអំពើ ចិត្តបានឡើយព្រោះប្រទេសនេះមានច្បាប់ហើយអាជ្ញាធរ មានសម្ថកិច្ចក៍ក្តាប់បាន និងចាត់វិធានការទុកជាមុនដើម្បីបំផ្លាញនូវឧបាយកលទុច្ចរឹតទាំងអស់នេះ។ ហើយជន ទាំងឡាយណាដែល​ប្រព្រឹត្តអំពើខុសច្បាប់ បង្កហេតុ រំខាន ប្រឆាំងនិងបំផ្លាញការបោះឆ្នោតដែលជាធាតុដ៏សំខាន់នៃ លទ្ធិប្រជាធិបតេយ្យឬអុកឡុកនៅអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត ជនទាំងនោះ នឹងត្រូវតែប្រឈម​ចំពោះមុខច្បាប់ជាដាច់ខាតដោយមិនអាច លើកលែងបានឡើយ។ ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួក្បត់ជាតិ របស់ខ្លួនបានត្រឹមតែស្រែកពីខាងក្រៅតែប៉ុណ្ណោះ ហើយនឹងគ្មានប្រយោជន៍អ្វីឡើយ​ព្រោះអ្វីៗមិនអាច​ដូចការ​រំពឹងទុករបស់ខ្លួនឡើយ។ ផ្ទុយទៅវីញ ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា ស្របតាមច្បាប់​និង​ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហើយទោះបីជាក្រុមជនក្បត់ជាតិខិតខំបំផ្លាញកម្ពុជា យ៉ាង​ណាក៏ដោយ ក៏ រដ្ធអំណាច ស្របច្បាប់ដឹកនាំដោយលោក ហ៊ុន សែនហើយដែលមានការ ចូលរួមនិងគាំទ្រ​ពីប្រជាពលរដ្ឋកម្ពុជាបានតាំងចិត្តរួចជាស្រេចថា ទោះបីជាក្នុងតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឱ្យ​ជនក្បត់​ជាតិ​បំផ្លាញសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យដែលរកបានដោយពិបាកបំផុតនេះបានឡើយ ៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨

ទស្សនៈកូនខ្មែរ៖ យើងជាកូនខ្មែរត្រូវចូលរួមលើកស្ទួយកិត្យានុភាពជាតិនៅ លើឆាកអន្តរជាតិ!

កាលពីមុន គេស្គាល់ប្រទេសកម្ពុជាដោយសាររបបខ្មែរក្រហម។ របបនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាស្អុយអសោចពាសពេញពិភពលោក។ របបនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាឋាននរកអវិចីយធ្វើឲ្យខ្មែរមានឈ្មោះជាបិសាចស្រេកឈាមដ៏ សាហាវឃោរឃៅគួរឲ្យខ្លាច។ ក្រោយពីផ្តួលរំលំរបបប្រល័យពូជសាន៍នេះហើយ គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្សដឹកនាំប្រទេស មាន បេសកកម្មដ៏មហាធំធេងបន្តទៀតនៅចំពោះមុខ។
បន្ទុកដ៏មហាធ្ងន់នេះមិនអាចប្រើតែដៃពីរបានទេ គឺត្រូវប្រើយុទ្ធសាស្ត្រដៃព្រះនរាយណ៍ទើបអាចធ្វើបាន ពោលគឺ ដៃម្ខាងត្រូវចិញ្ចឹមប្រជាជន ដែលសេសសល់ពីស្លាប់ហើយមាន រូបកាយស្គមកំព្រឹងមានតែស្បែក ដណ្តប់ឆ្អឹងនោះឲ្យមានភាពជាមនុស្សម្នាឡើងវិញ រីឯដៃ ម្ខាងទៀតខំប្រឹងស្តារ ហេដ្ឋារចនាសម្ព័ន្ធប្រទេសឡើងវិញចេញពីចំណុចសូន្យខណៈដែលដៃផ្សេងទៀតត្រូវទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម ត្រូវបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព និងត្រូវលើកស្ទួយកិត្យានុភាពជាតិតាមរយៈការផ្លាស់ប្តូរស្ថានភាពប្រទេសពីអ្វីដែលគេធ្លាប់ស្គាល់ថាជាវាល ពិឃាដដ៏គួរឲ្យតក់ស្លុតឲ្យទៅជាព្រះរាជាណាចក្រអច្ឆរិយៈដែលគួរឲ្យចង់ទស្សនា។
បេសកកម្មដ៏ធំធេងនេះត្រូវធ្វើឡើងក្នុងស្ថានភាពនៃការ ហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងនយោបាយយ៉ាងជិតឈឹងពីបណ្តាប្រទេសដែលតាំងខ្លួនថាជាបិតា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ពួកគេមិនត្រឹមតែមិនឈឺឆ្អាលនឹងទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ប៉ុណ្ណោះទេ តែថែមទាំងបាន ដាក់ទណ្ឌកម្មទៅលើអ្នកដែលតស៊ូប្តូរជីវិតដើម្បីការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរថែមទៀត។
ទោះជាត្រូវឆ្លងកាត់ឧបសគ្គរាប់លានជំពូកដូច្នេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្សដឹកនាំប្រទេសនៅតែពុះពារជម្នះការលំបាក ដោយឥតរាថយហើយបាន បោះជំហានទៅមុខជានិច្ចដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន គឺការចង់ឃើញប្រទេសកម្ពុជាមួយដែលឈររឹងមាំស្មើមុខមាត់នឹង គេនៅលើឆាកតំបន់ និងអន្តរជាតិ។ បច្ចុប្បន្ន ក្តីសុបិននេះបានលេចចេញជារូបរាងហើយនោះគឺកម្ពុជាជាកោះសន្តិភាពជាគោលដៅទេសចរណ៍ និងការវិនិយោគ ជាសមាជិកអាស៊ាន, សមាជិកអង្គការសហប្រជាជាតិ។ លើសពី សមាជិកធម្មតា កម្ពុជា កំពុងមានតួនាទីកាន់តែសំខាន់ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំប្រទេសតែងមានវត្តមាននៅគ្រប់វេទិកាធំៗមិនថា ថ្នាក់តំបន់ឬថ្នាក់ ពិភពលោកឡើយ។
ពីប្រទេសដែលត្រូវការកងទ័ពមួកខៀវសហប្រជាជាតិទៅជាប្រទេសដែលបញ្ជូនទ័ពមួកខៀវទៅជួយប្រទេសដទៃ។ ពីប្រទេសដ៏គួរឲ្យខ្លាចក្លាយជាប្រទេសគោលដៅ ទេសចរណ៍យ៉ាងសំខាន់របស់ពិភពលោក។ ពីប្រទេស ដែល ប្រជាជនដាច់ពោះស្លាប់ដោយសារគ្មានអាហារទៅជាប្រទេសដែលសម្បូរហូរហៀរ មានស្បៀងនាំចេញទៅលក់ក្រៅប្រទេស។ ពីប្រទេសដែលស្ទើរតែគ្មានអ្នកណានឹកនារាប់រកដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយទៅជាប្រទេសដែល មានសម្បត្តិបេតិកភណ្ឌជាច្រើន ដែលត្រូវបានអង្គការ យូណេស្កូ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ការប្រារព្ធខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងខួបមួយឆ្នាំ នៃការដាក់ ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីដូចគ្នានេះរបស់អង្គការយូណេស្កូដែលបើកធ្វើនៅថ្ងៃទី ១៥ កក្កដានេះ ក្រោមវត្តមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការយកចិត្តទុកដាក់លើកស្ទួយមោទនៈភាព ជាតិពីសំណាក់រាជរដ្ឋាភិបាលដែលកូនខ្មែរគ្រប់គ្នាមានមោទនៈ ភាពយ៉ាងខ្លាំង។
មោទនៈភាពជាតិនេះបានមកពីការដឹកនាំនៅលើផ្លូវត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយនិងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។ ជិត ៤០ ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ពលរដ្ឋខ្មែរកំពុងស្ថិតក្នុងពិភពថ្មីមួយដែលខុសស្រឡះ ពីមុន។ ប្រទេសកម្ពុជាក៏ត្រូវបាន ពិភពលោកមើលក្នុងក្រសែភ្នែកខុសស្រឡះពីមុនដែរ នោះគឺកម្ពុជាដែលមានកំណើន សេដ្ឋកិច្ចខ្លាំង មានការអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនលើសពីការរំពឹងទុក។
ដូច្នេះ យើងជាកូនខ្មែរទាំងអស់គ្នាសូមចូលរួមអបអរសាទរ និងទទួលយកនូវមោទនៈភាពនេះ ហើយយើងទាំងអស់គ្នាក៏ត្រូវចូលរួមចំណែក យ៉ាងសកម្មក្នុងការការពារនូវអ្វីៗដែលយើងកំពុងមាន និងបន្តជំរុញឲ្យវាកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
យើងទាំងអស់គ្នាចូលរួមលើកស្ទួយកិត្យានុភាពជាតិយើងទាំងអស់គ្នា ហើយប្រឆាំងដាច់ខាតចំពោះអ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញមោទនៈភាព ជាតិនេះដើម្បីបម្រើមហិច្ឆតារបស់បរទេស។ យើងជាកូនខ្មែរគាំទ្រយ៉ាងម៉ឺងម៉ាត់នយោបាយបង្រួបបង្រួមជាតិ និងនយោបាយលើកស្ទួយមោទនៈភាពជាតិ លើកស្ទួយកិត្យានុភាពជាតិដែលរាជរដ្ឋាភិបាលកំពុងធ្វើ។

ជយោ! មោទនៈភាពជាតិខ្មែរ។
ជយោ! ព្រះរាជាណាចក្រអឆ្ឆរិយៈ!
ដោយះ យុវជនខ្មែរម្នាក់ ដែលស្រឡាញ់វប្បធម៌ជាតិ















នៅសល់ត្រឹមតែ១៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់, សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា!

គិតមកដល់ត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែល​គ្រប់​អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើ​ដល់​ការបោះឆ្នោត​ឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?
ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាន់តែមានភាពរលូន អង្គភាពព័ត៌មាន Fresh News សំណួរចម្លើយចំនួន៧របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។
សំណួរទី១៖ តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅពេលណានិងនៅទីកន្លែងណា?
ចម្លើយ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។
សំណួរទី២៖ ដើម្បីបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរត្រូវមានលក្ខខណ្ឌដូចម្ដេច?
ចម្លើយ៖ ទី១-ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងទី២-ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោត។
សំណួរទី៣៖ តើឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើនៅពេលបោះឆ្នោតមានអ្វីខ្លះ?
ចម្លើយ៖ ត្រូវមានឯកសារណាមួយ ក្នុងចំណោមឯកសារដូចទៅនេះ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
សំណួរទី៤៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុន៤ ចំនួន៣សន្លឹក (ថតចំពីមុខ) និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ជាមួយ មកបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ឬចៅសង្កាត់ ដើម្បីបំពេញលិខិតស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
សំណួរទី៥៖ តើកាលបច្ឆេទនៃការស្នើ សុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត កំណត់ពីពេលណាដល់ពេលណា?
ចម្លើយ៖ ត្រូវស្នើសុំក្នុងរយៈពេល៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
សំណួរទី៦៖ តើបណ្ណព័ត៌មានអ្នកបោះឆ្នោត មានសារប្រយោជន៍យ៉ាងដូចម្ដេច?
ចម្លើយ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មានប្រយោជន៍ណាស់ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ព្រោះបណ្ណនេះបានផ្ដល់ព័ត៌មានផ្ទាល់របស់អ្នកបោះឆ្នោតអំពី លេខរៀង ឈ្មោះអ្នកបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោត ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោតជាដើម។ បណ្ណព័ត៌មាននេះ មិនអាចប្រើបោះឆ្នោតបានឡើយ។

សំណួរទី៧៖ ប្រសិនបើប្រជាពលរដ្ឋចង់ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវទៅសាលាឃុំ សង្កាត់របស់ខ្លួន ​ឬទីស្នាក់ការគណៈកម្មការ​ឃុំ-សង្កាត់​រៀបចំការ​បោះឆ្នោត ដើម្បីសុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬទៅពិនិត្យមើលឈ្មោះ នៅតាមការិយាល័យ​បោះឆ្នោត ដែលបិទផ្សាយមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលបញ្ជីបោះឆ្នោតនេះ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh ៕




តុលាការចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិកាត់ទឹកដី នៅព្រឹកថ្ងៃទី១៣ សីហា

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ នាថ្មីៗនេះបានចេញដីកាមួយទៀតបង្គាប់ឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែលប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។
ដីកាបង្គាប់ឱ្យចូលខ្លួនរបស់ លោក រស់ ពិសិដ្ឋ ដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ការចូលបំភ្លឺខាងមុខនេះ គឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយមេដឹកនាំ​ជនជាតិ​វៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។

ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅ​សាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ហើយអះអាងបន្តអំពីនីតិវិធី បន្ទាប់ពីទណ្ឌិតរូបនេះ មិនចូលខ្លួនផងដែរ ៕

លិខិតមិត្តអ្នកអាន៖ មូរ សុខហួរ ងប់បម្រើឧបាយកលទុច្ចរិតបរទេសដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ «ឆ្នាំងណាគ្របហ្នឹង» ពាក្យទំនៀមខ្មែរ ពិតជានិយាយ មិនខុសឡើយ! មូរ សុខហួរ ដែលមានអតីតស្វាមីជាចារកម្មរបស់អាមេរិកបានដើរតាមគន្លង សម រង្ស៊ី មេចលនាឧទ្ទាមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងបេសកកម្ម ជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋ បំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ មូរ សុខហួរ បានខិតខំបំភ្លៃការពិត និងមួលបង្កាច់នូវស្ថានការណ៍ពិត នៅកម្ពុជាដោយបំភ័ន្តថាកម្ពុជាគ្មានសិទ្ធិសេរីភាព និងអង្គការ សមាគមគ្មានសិទ្ធិជួបជុំគ្នាបាន។ អ្វីដែល មូរ សុខហួរ បំផ្លើសការពិតនេះគឺដើម្បី បម្រើឱ្យរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួន ញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងនឹងរដ្ឋអំណាចស្ថិតនៅក្នុងទិសដៅបដិវត្តន៍ពណ៌ដែល ពួកគេបានរៀបចំតាំងពីឆ្នាំ ២០១៣មក។ ទោះបីជាអង្គការ ចាត់តាំងស្នូលផ្នែកបដិវត្តន៍ពណ៌ត្រូវបានរំលាយទាំងស្រុង ប៉ុន្តែក្រុមជនក្បត់ជាតិនៅតែរក្សាផែនការទុច្ចរិតនេះដដែល។
មូរ សុខហួរ ត្រូវដឹងថាសម្តី នេះបានត្រឹមតែសកម្មជនខ្មោចបក្សសង្គ្រោះជាតិរបស់ខ្លួន ប៉ុណ្ណោះដែលជឿដោយសារតែ ពួកគេងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើងស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់បក្ខពួកវណ្ណៈសង្គមដែលបាន សាបព្រោះដោយក្រុមជនក្បត់ ជាតិរបស់ខ្លួន។ មូរ សុខហួរ ក៏ត្រូវរៀនចេះទទួលស្គាល់ការពិតថា ប្រសិនបើកម្ពុជា គ្មានសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ ទំនង មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួន គ្មានពេលនិយាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពល រដ្ឋរៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើកម្ពុជាគ្មានសេរីភាពជួបជុំ និងបញ្ចេញមតិ ប្រហែលជាអង្គការសមាគម ទាំងអស់នឹងត្រូវបិទទ្វារ មិនមែនអង្គការសមាគម ដែលមាន និន្នាការគាំទ្រខ្លួនជាពិសេសអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា មានឱកាសញុះញង់ និងបម្រើគោលនយោបាយក្រុមប្រឆាំងរាល់ថ្ងៃឡើយ។
មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ការពិតថា មេដឹកនាំកំពូលរបស់ខ្លួនរួមនឹងមូរ សុខហួរ ខ្លួនឯងគឺជាក្រុមជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស និងប៉ងឡើងគ្រប់គ្រងអំណាច តាមរយៈ បដិវត្តន៍ពណ៌ហិង្សាដែលមាន លក្ខណៈមិនប្រជាធិបតេយ្យ។ មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ថា ក្រុមក្បត់ជាតិខ្លួនបានខិតខំ ម្តងហើយម្តងទៀតក្នុការបំផ្លាញ កម្ពុជា ឱនក្បាលនិងលុតជង្គង់អង្វរជនបរទេសបំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងផលប្រយោជន៍ ពលរដ្ឋខ្មែរនេះហើយបានជាត្រូវបានច្បាប់រំលាយចោលហើយខ្លួនត្រូវបានហាមឃាត់សិទ្ធិ ធ្វើនយោបាយដោយសារតែខ្លាចនាំទុក្ខចង្រៃដល់ជាតិទៀត។ មូរ សុខហួរ ក៏ត្រូវរៀនទទួល ស្គាល់ គោលការណ៍ ប្រជាធិបតេយ្យដែល ត្រូវគោរព មតិភាគច្រើននៃប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមិនត្រូវមាក់ងាយលាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលគាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។
ម្យ៉ាងទៀត មូរ សុខហួរ ត្រូវដឹងថា កម្ពុជាគ្មានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ហើយ សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់នរណាម្នាក់ឡើយ។ សូមកុំព្យាយាមធ្វើជាតួឯកខុសគេ! ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោលស្រុករបស់មូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជន សព្វបែបយ៉ាងក្រោមលេស សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិឡើយ។ មូរ សុខហួរ ក៏ត្រូវរៀនចេះគោរពច្បាប់ផងដែរសូមកុំ និយាយឱ្យតែពីរោះខ្លួនឯងពី ការគោរពច្បាប់ ប៉ុន្តែមូរ សុខហួរ និងក្រុមបក្ខពួកខ្លួនបំពានច្បាប់ រំលោភច្បាប់ និងមិនគោរពច្បាប់ខ្មែរ ប៉ុន្តែបែរជាគោរពច្បាប់បរទេស។ មូរ សុខហួរ ត្រូវដឹងថាអ្វីដែលខ្លួនបាននិងកំពុងធ្វើរាល់ថ្ងៃនេះគឺគ្រាន់តែដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀមខ្លួនអនុវត្តប្រឆាំងនឹងក្រុមអ្នកជានិច្ច។
កម្ពុជាជាប្រទេសអធិបតេយ្យ និងមានច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងប្រទេស។ សិទ្ធិមនុស្ស លទ្ធិ ប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិមានសណ្តាប់ធ្នាប់ល្អគឺត្រូវ ស្ថិតក្រោមច្បាប់។ ច្បាប់ដែលបានអនុវត្តប្រឆាំងនឹងក្រុមជនក្បត់ជាតិដូច មូរ សុខហួរ សម រង្ស៊ី កឹម សុខា នេះដោយសារតែអ្នកទាំងនេះ បានដើរ ហួសបន្ទាត់ក្រហមឆ្ងាយ ពោលគឺដើរចេញពីបន្ទាត់ ប្រជាធិបតេយ្យទៅភាពអនាធិបតេយ្យ និងឃ្លាតចេញពីការប្រកួតប្រជែងគ្រប់គ្រងអំណាច តាមបែបប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោត មកធ្វើបដិវត្តន៍ ពណ៌ដើម្បីដណ្តើមអំណាច ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកបំផុត។ មូរ សុខ ហួរ ត្រូវដឹងថា សេរីភាពនៃការ បញ្ចេញមតិ សេរីភាពអង្គការ សមាគម មិនមែនធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ សូម្បីតែវ៉ាយ ហ្វាយអ៊ិនធឺណិតដែលមិនគិតថ្លៃ ក៏ត្រូវមានពាក្យសម្ងាត់សម្រាប់ចូលដែរ «Even Free WiFi also requires a Password or Pin code, to say the least»។ ដូច្នេះគ្មានអ្វីមួយដែល មិនស្ថិតនៅក្រោមច្បាប់នោះទេ! សូមមូរ សុខហួរ ជ្រាបនិង រៀនទទួលស្គាល់នូវការពិត ហើយសូមកុំបន្តលង់ខ្លួនក្នុងភាព
មិនពិតនិងរវើរវាយតទៅទៀត៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨

ពិធីក្រុងពាលីសុំម្ចាស់ទឹកដីបារមីភ្នំប្រាសាទព្រះវិហារ ដើម្បីធ្វើពិធីគម្រប់ខួបលើកទី១០ នៃការដាក់បញ្ចូលប្រាង្គប្រាសាទព្រះវិហារ លើខ្នងភ្នំដងរែក


ព្រះវិហារ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរជាតិព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកដី បារមីភ្នំប្រាសាទព្រះវិហារ ដើម្បីធ្វើពិធីគម្រប់ខួបលើកទី១០ នៃការដាក់បញ្ចូលប្រាង្គប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមដោយលោក គឹម សេតារ៉ា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កងកម្លាំប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ និងមន្ត្រីអជ្ញាធរជាតិព្រះវិហារចូលរួមផងដែរ៕





ប្រជាជនកម្ពុជាសូមអរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦


ដូចការសន្យា រដ្ឋាភិបាល ប្រទេសជប៉ុនបានប្រគល់ជំនួយជាសម្ភារះរួចហើយមកឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ឆ្នាំ ២០១៨ នេះមានតម្លៃស្មើនឹងជាង ៧ លាន ដុល្លារអាមេរិកដែលក្នុងនោះរួមមានហិបឆ្នោតចំនួន ១១០០០ ហិប និងរថយន្តចំនួន ៤០ គ្រឿង។ សម្ភារបរិក្ខារដែលជាជំនួយរបស់ជប៉ុននិងសម្ភារះបោះឆ្នោតផ្សេងទៀតបាននិង កំពុងបញ្ជូនទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយនឹងបញ្ជូនបន្តទៅគ្រប់ការិយាល័យបោះឆ្នោតក្នុងរយៈពេល៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ ខណៈនៅសល់តែ ១៥ ថ្ងៃទៀត ប៉ុណ្ណោះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈ ចំនួន ១២៥ របស់រដ្ឋសភា និងមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង ៨,៣ លាននាក់។ នេះគឺជាជំនួយប្រកបដោយអត្ថន័យសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។
ពលរដ្ឋខ្មែរ ពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រនិងជំនួយសម្ភារះលើដំណើរការ បោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដ៏មានសារៈសំខាន់នេះ។ ប្រជាពលរដ្ឋខ្មែរច្រើនលើ ស លប់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ទោះបីមានមជ្ឈដ្ឋានអ្នកនយោបាយរត់ចោលស្រុកខ្លះបាននិងកំពុងដើរគៀងគរ ញុះញង់ប្រទេសមួយចំនួនរួមនឹងពលរដ្ឋខ្មែរខ្លះនៅក្រៅស្រុកប្រឆាំងនឹងការបោះឆ្នោតនេះក៏ដោយ។ ការស្រែកតវ៉ារបស់ពួកគេគឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែជាតិ និងប្រជាជនកម្ពុជាក៏មានសិទ្ធិស្របច្បាប់ ដើម្បីរៀបចំការបោះឆ្នោតស្របតាម រដ្ឋធម្មនុញ្ញ និងមានការចែង យ៉ាងច្បាស់ក្នុងច្បាប់។ រហូត មកទល់ពេលនេះ ដំណើរការ បោះឆ្នោតនេះបាននិងកំពុងប្រព្រឹត្តទៅតាមផែនការយ៉ាង រលូននិងមានការចូលរួមគាំទ្រយ៉ាងច្រើនពីប្រទេស នានាដែល មានសមានចិត្តស្មោះស្ម័គ្រជាមួយកម្ពុជា។ កម្ពុជាដែល ពេលនេះ បានបោះជំហាន យ៉ាងស្វាហាប់នៅលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ការគោរព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកនេះ កើតចេញពីការចូលរួមយ៉ាងសកម្មពី ប្រជាពលរដ្ឋខ្មែររួមនឹងការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។
ទោះបីជាក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្យាយាមគ្រប់បែបយ៉ាងដើម្បីបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបង្កើតផែនការទុច្ចរិត នានាដើម្បីអុកឡុក និងក្រឡុក បង្ខូចការបោះឆ្នោតរហូតដល់ទៅប្រទេសជប៉ុនដើម្បីជួបជាមួយសមាជិកនៃបក្សប្រឆាំងជប៉ុននិងបានជួលប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយបំភ្លៃ បំផ្លើសព័ត៌មាននៃជំនួបនេះយ៉ាងណាក៍ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកនេះ ត្រូវបានទទួលបរាជ័យយ៉ាងអាម៉ា
ស់ ជាទីបំផុត។ ពួកគេដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា ច្រើនកាលណា សហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជាបានដឹងពីចរិតដ៏អាក្រក់របស់ពួកគេប៉ុណ្ណោះដែរ។ ពួកគេនឹងកាន់តែបរាជ័យកាន់តែខ្លាំង និងទទួលរងនូវការថ្កោលទោសកាន់តែខ្លាំងពីប្រជាពលរដ្ឋ ចំពោះសកម្មភាពជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយ ពួកគេក៏នឹងត្រូវប្រឈមចំពោះមុខច្បាប់ដែលបានរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតដូចដែល មានចែងក្នុងច្បាប់។
ជាថ្មីម្តងទៀត ពលរដ្ឋខ្មែរពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបន្តការគាំទ្រលើដំណើរ ការបោះឆ្នោត ដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនឹងទៅចូលរួមបោះឆ្នោត ច្រើនកុះករដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដែលកម្ពុជាមាន សព្វថ្ងៃនេះ។ ប្រទេសជប៉ុនបានដើរតួនាទីសំខាន់មិនអាចខ្វះបានទាំងក្នុងដំណើរការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈការឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការ
ផ្តល់នូវជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីកម្ពុជាកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទបុរាណចំណាស់មួយ ក្នុងចំណោមប្រាសាទដ៏ទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងនោះ ប្រាសាទនេះ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Kraków) ប្រទេសប៉ូឡូញ ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុ បួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមវត្តអារាម នឹងធ្វើពិធីទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។





លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ លើក​ឡើង​ថា “សុខ​សន្តិភាព​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ដូច​បច្ចុប្បន្ន”

ស្វាយរៀង៖ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកស្រី​ឧប​នាយក​រដ្ឋ​មន្ត្រី​ ម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹ​ទ្ធសភា និង​អធិការ​កិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរ​សាទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​២៥ នៃ​ទិវា​កង​រាជ​អាវុធ​ហត្ថ និង​ពិធី​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។
មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជាចំនួន ៤​ចំណុច​សំខាន់​ៗ ឲ្យ​កង​កម្លាំង កង​រាជ​អាវុធ​ហត្ថ អនុ​វត្ត​ឲ្យ​បាន​នៅ​មុន​ពេល និង​អំឡុង​ពេល នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី​៦ នា​ចុង​ខែ​កក្កដា​នេះ៖ ទី១ កង​រាជ​អាវុធ​ហត្ថ ត្រូវ​ពង្រឹង​ការ​ការ​ពារ​សន្តិភាព ស្ថិរ​ភាព​នយោបាយ ទី២ រួម​គ្នា​ធា​នា​ឲ្យ​បាន​ការ​បោះ​ឆ្នោត​ដែល​ដំណើរ​ការ​ដោយ​សេរី យុត្តិ​ធម៌ និង​ស្រប​តាម​​ច្បាប់​បោះ​ឆ្នោត​បាន​តម្រូវ ទី៣. បន្ត​លើក​កម្ពស់​ការ​ថែ​រក្សា​សុខ​សន្តិភាព សាធា​រណៈ​តាម​រយៈ​ការ​ពង្រឹង​វិន័យ សីល​ធម៌ ឲ្យ​សង្គម​កាន់​តែ​មាន​ស្ថិរ​ភាព និង​​​ទី៤. កង​រាជ​អាវុធ​ហត្ថ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​ស្ថាប័ន ក្រសួង និង​ប្រទេស​ជា​មិត្ត ធ្វើ​យ៉ាង​ណា​សំដៅ​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន និង​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​កាន់​តែ​រីក​ចម្រើន។

នៅក្នុងឱកាសដដែលនោះ​ លោក​ក៏​បាន​អប​អរ​សាទរ​ផង​ដែរ ចំពោះ​សកម្ម​ភាព របស់​កង​រាជ​អាវុធ​ហត្ថ ដែល​បាន​អនុវត្ត​កន្លង​មក ដោយ​បាន​រួម​ចំណែក ជា​មួយ​រាជ​រដ្ឋា​ភិបាល គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ក្នុង​ការ​ការ​ពារ​ជាតិ​មាតុ​ភូមិ។ លោក​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រា​រព្ធ​ពិធី​អប​អរ​សាទរ​នា​ថ្ងៃ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​​របស់​រាជ​រដ្ឋា​ភិបាល ក្រសួង​ការ​ពារ​ជាតិ ចំពោះ​កង​រាជ​អាវុធ​ហត្ថ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​​ការ​ថែ​រក្សា​សុខ​សន្តិភាព។ ​សុខ​សន្តិភាព​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ដូច​បច្ចុប្បន្ន៕
















ពិធីសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា របស់អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក ឃឹម ប៊ុនសុង អភិបាល សមាជិកកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា របស់អាជ្ញាធរជាតិអប្សរា ប្រមាណ១៣៨១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

លោកក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និង ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងកៀងគរបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើមី្ប ទទួលបាននូវការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនជាបន្តទៀត។