Thursday, April 05, 2018

ផ្សាយបន្តផ្ទាល់(Live): ពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំមិត្តចិនជួយផ្សព្វផ្សាយ និងជំរុញឱ្យមានទេសចរណ៍ចិន​មកលេងកម្ពុជាយ៉ាងហោចណាស់បាន ០,៣% ជារៀងរាល់ឆ្នាំ

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ

(សូមទស្សនាវីដេអូ)៖ អ្នកក្បត់កម្ពុជាមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ!

(សូមទស្សនាវីដេអូ)៖​ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ទទួលជួបអនុរដ្ឋមន្រ្ដី ប្រទេសម៉ារ៉ុក ក្នុងឳកាសកិច្ចប្រជុំកំពូលគណៈកម្មាការទន្លេមេគង្គនៅខេត្តសៀមរាប

(សូមទស្សនាវីដេអូ) ប្រជាពលរដ្ឋ​រស់​នៅខេត្តមណ្ឌលគិរី ចេញមុខប្រឆាំង​ទណ្ឌិត សម រង្ស៊ី ​ក្នុង​សុំ​ណុំរឿងកាត់ដី៤ខេត្ត ឱ្យវៀតណាម​!

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ​កំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ (ចង្អៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ (ចង្អៀត)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចជុំកំពូលគណៈកម្មការមេគង្គលើកទី៣ (ចង្អៀត) ដែលធ្វើឡើងនៅសណ្ឋាគារសុខា សៀមរាប។ នៅក្នុងកិច្ចប្រជុំចង្អៀតនេះ គឺមានការចូលរួមពី លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ នៅក្នុងកិច្ចប្រជុំចង្អៀតនេះ ក៏មានតំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា នៃគណៈកម្មការទន្លេមេគង្គផងដែរ ដូចជា ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរបស់គណៈកម្មការទន្លេមេគង្គ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេសនៃគណៈកម្មការទន្លេមេគង្គទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលថ្ងៃនេះ នៅលើទឹកដីសៀមរាបអង្គរ នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំកំពូលនេះបានផ្តល់ឱកាសដល់មេដឹកនាំនៃប្រទេសទាំងបួនរួមមានកម្ពុជា, ថៃ, ឡាវ, និងវៀតណាម ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពយូរអង្វែង។ កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានបទពីរសំខាន់គឺ៖ ១) ការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥, និង ២)តួនាទីរបស់គណៈកម្មការទន្លេមេគង្គនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំចង្អៀតនេះ ក៏បានផ្តោតទៅលើការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងពិភាក្សាលើបញ្ហាប្រឈមនានាក្នុងអាងទន្លេមេគង្គ ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពក្នុងអាងទន្លេមេគង្គ។

បន្ទាប់ពីកិច្ចប្រជុំចង្អៀតរួចហើយ ប្រមុខដឹកនាំនៃប្រទេសទាំង៤ បាននិងកំពុងចូលរួមប្រជុំកំពូលពេញអង្គ នៃគណៈកម្មការទន្លេមេគង្គលើកទី ៣ ជាបន្តទៀត នៅសណ្ឋាគារសុខសៀមរាប។ នៅរសៀលថ្ងៃដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃនេះ៕