Tuesday, June 11, 2019

ពលិកម្មរបស់បងប្អូនជាអតីតយុទ្ធជនគឺជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រេីន!

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណេីរដោយលោក គន់ គឺម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាន អញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងចែកផ្ទះជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ដីសម្បទានសង្គមកិច្ចការ៉េ២ នៅខេត្តបន្ទាយមានជ័យ ដែលមានចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន និងកងកំលាំងគ្រប់ប្រភេទជាង៦០០នាក់ ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកំលាំងប្រដាប់អាវុធ ពិសេសបងប្អូនជាអតីតយុទ្ធជនយេីងទាំងអស់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយបានលើកកឡើងពីគុណបំណាច់ និងវីរ:ភាពរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងធំធេងទាំងកំលាំងកាយចិត្ត ក្នុងបុព្វហេតុរំដោះជាតិទប់ស្កាត់ការវិលត្រឡប់មកវិញនៅរបបប្រល័យពូជសាសន៍ការពារបាននូវបូរណភាពទឹកដី ឯករាជ្យជាតិ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយយការលះបង់នេះជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ជាតិឲ្យការរីកចម្រេីន ។
ជាថ្មីម្តងទៀតនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថ្លែងការកោតសសេីរចំពោះដល់កងកំលាំងគ្រប់ប្រភេទរបស់ខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែលបំពេញភារកិច្ច តាមតួនាទីបានយ៉ាងល្អ ពិសេសបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្រ្គោះ ជួសជុល-សាងសង់ផ្ទះសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងពិធីដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយផ្តល់ចែកជូន រួមមាន ៖
១.ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ច ចំនួន៨០ខ្នង ក្នុង១គ្រួសារទទួលបាន នូវ អង្គរ មី មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្រ្កាន ឆ្នាំងដាំបាយ ឆ្នាំសម្លកំសៀវទឹក ចានដែក ចានបាយ ចានសម្ល ស្លាបព្រា សម ពិល និងថវិកា១០ម៉ឺនរៀល។
២.ជូនប្រជាពលរដ្ឋ ២៥០នាក់ ក្នុង១គ្រួសារទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល
៣.ជូនប្រជាពលរដ្ឋទទួលបានដីឡូតិ៍ តែមិនទាន់បានសង់ផ្ទះចំនួន២២៩នាក់ ម្នាក់ៗទទួលបាន សារុង១ ថវិកា២ម៉ឺន រៀល
៤.ឧប ត្ថម្ភយោធាសឹករងខេត្ត កងពលលេខ៥១ កងពលលេខ៤ មួយអង្គភាពៗទទួលថវិកា២លានរៀល
៥.ឧប ត្ថម្ភនគរបាលស្រុក ភ្នំស្រុក ពេទ្យស្រុក កងរាជអាវុធស្រុក មួយអង្គភាពៗទទួលបានថវិកា១លានរៀល
៦.ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជនចំនួន៣០៩ខ្នង
៧.ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ ប្រហែល ១០គីឡូ
៨.ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់
៩.ជួយកសាងប៉ុស្តិ៍សុខភាព ១ខ្នង ៦បន្ទប់
១០ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី
១១.ជួយកសាងអណ្ដូងទឹកចំនួន២០



ខេត្តព្រះវិហារ ចាប់ផ្តើមអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

ព្រះវិហារ៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ។
បន្ថែមពីនោះដែរលោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រៅពីគោលនយោបាយរបបសន្តិសុខសង្គម ប័ណ្ណប.ស.ស ដែលបានផ្តល់ជូនមន្រ្តីរាជការ ទូទាំងប្រទេសនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀតលើវិស័យសុខភាពប្រជាជនគឺគោល នយោបាយសុខមាលភាពសង្គមដ៏មានសារះសំខាន់ក្នុងអាណត្តិទី០៦របស់រាជរដ្ឋាភិបាលនេះ ហើយក៏ជាកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាផងដែរ ។
គោលនយោបាយផ្តល់សាច់ប្រាក់គាំទ្រសុខមាលភាពសង្គម គឺគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុក្ខខ្ពស់បំផុតលើសុខភាពរបស់ប្រជាពលរដ្ឋយើង ។គោលនយោបាយនេះបង្កើតឡើងក្នុងគោលនយោបាយលើកកម្ពស់សុខមាលភាពម្តាយ និងទារក លុបបំបាត់កង្វះអាហាររូបត្ថម្ភ ប្រកបដោយសមភាព សមធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ ។
លើសពីនោះទៀតលោកអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្តត្រូវរៀបចំនិងចាត់តាំងមន្រ្តីប្រចាំការឬក្រុមត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ មេភូមិ មេឃុំ ក្នុងការផ្តល់សេវាសុខភាពនេះប្រកបដោយសមធម៌ ត្រឹមត្រូវ ក្នុងការអនុវត្តសកម្មភាពបម្រើដល់គោលនយោបាយដែលបានដាក់ចេញនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរលោកអភិបាលខេត្តក៏បានបន្តសួរសុខទុក្ខ និងប្រគល់សាច់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ១៦មករាផងដែរ ៕





គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បើក ប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព

សៀមរាប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន លោក Guillaume NARJOLLET  ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាសរុបប្រមាណ ៣០០នាក់។

ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច(AdHoc)នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពីលទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕





ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គង់ សំអុល ផ្តល់ពូជស្រូវ ១០ តោន ជូនប្រជាកសិករ នៅស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយកដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចុះជួបសំណេះសណាលសាកសួសុខទុក្ខព្រមទាំងចែក ប្រភេទ ពូជស្រូវ សែនក្រអូបដល់ ប្រជាពលរដ្ឋចំនួន ៣៨៨ គ្រួសសារ ក្នុងស្រុកបរិបូណ៌ មកពី ៣៧ ភូមិ លើ៧ ឃុំគឺ៖ឃុំ អញ្ចាញរូង ឃុំពេជចង្វារ ឃុំ ចក ឃុំពពេល ឃុំខុនរ៉ង ឃុំផ្សារ និង ពន្លៃ ។
ក្នុងពិធីនោះអមដំណើដោយ លោក គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និង ជាប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៌ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពងឆ្នាំង លោក ប៉ែន សំបូរ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល លោក លោកស្រី ប្រតិភូ អម ដំណើរ និង មានការចូលរួម ពីក្រុមប្រឹក្សាស្រុក អភិបាស្តីទី នៃគណៈអភិបាលស្រុក ប្រធានអនុប្រធានមន្ទីកសិកម្មខេត្ត មន្ទីរអង្គភាព ជំុវិញខេត្ត ស្រុកបរិបូណ៌ មេភូមិ និង ប្រជកសិករប្រមាណ ៣៨៨ នាក់។
គូសបញ្ជាក់ថា ពូជស្រូវដែលលោក និងក្រុមការងារបានចែកជូននាឱកាសនោះគឺបានផ្ដល់ជូនដោយ ផ្អែកទៅតាមស្ថាន នៃទំហំផ្ទៃដីរបស់កសិករដែលគាត់មាន ។ដោយ ឡែក លោក ក៏ បានឧបត្ថមថវិកាដល់ប្រជាកសិករមកទទួលពូជស្រូវ នាពេលនោះ ក្នងម្នាក់ៗទទួល បាន សារុងចំនួន ១ និង ថវិកា ២០០០០រៀលបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានផ្ដល់នូវអំណោយដ៍ថ្លៃថ្លាជូនដល់សាលាបឋមសិក្សាយុគន្ធរ ជាសម្ភារៈប្រើប្រាស់និងសម្ភារៈសិក្សារួមមាន៖
១.ម៉ាស៉ីភ្លើង ១គ្រឿង (តម្លៃ)=៤៥០$
២.ម៉ូទ័របូមទឹកនិងទុយយោ(តម្លៃ)=២៥០$
៣.កៅស៊ូតង់ ទំហំ៤x៦ម៉ែត្រចំនួន៣០តង់
៤.អង្ករចំនួន៣០បាវក្នុង១បាវ៥០គីឡូ
៥.ផ្ដល់ជូនសៀវភៅសរសេរសិស្សា នុសិស្សម្នាក់ៗទទួលបា២ក្បាល ប៊ិច ខ្មៅដៃ១ដើម កូល័រ១ប្រអប់ និង ថវិកា៥០០០៛
៦.ទូរដាក់សម្ភារៈសិក្សាបណ្ណាល័យ ៤ទូរ
៧.ហ្វឺតសរសេរក្ដាខៀន២០ ដើម
៨.កន្ត្រៃចំនួន ៥
៩.កាំបិតសម្រាប់ កាត់ក្រដាស ចំនួន៤
១០.ប្រដាប់ កិបក្រដាស ចំនួន៥
១១.ទឹកហ្វឺតចំនួន២ ឡូ
១២.អំបោសផ្កាស្មៅនិងអំបោសជ័រ ២០
១៣.ច្រាសមានដងរុញ ៥
១៤.ប្រដាប់ជូតឥដ្ឋចំនួន ៥
១៥.ប្រដាប់កើបសម្រាម៥
១៦.ច្រាសបោកខោអាវ ៥
១៧.ធុងដាក់សម្រាមចំនួន៥
១៨.សាប៊ូរូបទា ចំនួន១២ ដប
សាប៊ូឈូ សការ៉ូ ចំនួន ២ធុង និង ប្រដាប់ជូតដោយមានធុងសាប៊ូចំនួន ២ គឿង ផងដែរ៕




កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពី «ប្រតិបតិ្តការសន្តិសុខរបស់យោធា» រយៈពេល៣ថ្ងៃ

កម្ពុជា នឹងបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពី «ប្រតិបតិ្តការសន្តិសុខរបស់យោធា» ដោយសហការរៀបចំដោយកងយោធពលខេមរភូមិន្ទ កម្ពុជា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

កម្មវិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូត សេនានុព័ន្ធយោធារបស់បណ្តាលប្រទេសនានា ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ៕


កម្ពុជានៅបន្តធ្លាក់ភ្លៀងរាយប៉ាយច្រើន សូមបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ ថានៅរយៈពេលនេះជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពល មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះធ្វើឲ្យ ៖
១- ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
២- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។
ទន្ទឹមនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។
៣- បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។
៤- ឯខេត្តភាគខាងលើនៅឥសាន្តជាប់ប្រទេសវៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។
៥- បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ខណៈនៅលើផ្ទៃសមុទ្រនៅថ្ងៃទី១២ ដល់ ១៣ ខែមិថុនា ផ្ទៃមេឃមានពពកដេរដាស់ លាយឡំនឹងភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ៕

លោក ឈួរ ច័ន្ទឌឿន ចុះពិនិត្យការរៀបចំបន្ទប់រៀនបណ្តោះអាសន្ននៅឃុំឆ្នុកទ្រូ ក្រោយពីអគារសិក្សា៣ខ្នង ត្រូវភ្លើងឆេះ

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចុះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួបជាមួយមន្ត្រីអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ នៅសាលាយុគន្ធរក្នុងឃុំឆ្នុកទ្រូ ដើម្បីពិភាក្សានិងពិនិត្យមើលការរៀបចំបន្ទប់សម្រាប់អោយសិស្សានុសិស្សបានរៀនជាបណ្តោះអាសន្ន ក្រោយពីអគារសិក្សាចំនួន៣ខ្នងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។
លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា អគារសិក្សាដែលត្រូវអគ្គិភ័យឆេះបំផ្លាញនោះ មានចំនួន៣ខ្នង ក្នុងនោះមានអគារសាលាមតេយ្យមួយខ្នង ១បន្ទប់ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៧
ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី និងសាលាបឋមសិក្សាមាន២ខ្នង៦បន្ទប់ ធ្វើពីឈើប្រក់ស័ង្កសី។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា ក្រោយពីអគារសិក្សានេះត្រូវភ្លើងឆេះមន្ទីរបានសហការជាមួយការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូសុំខ្ចីសាលាឆាន់វត្តយុគន្ធជាបន្ទប់អោយសិស្សបានរៀនជាបណ្តោះអាសន្នសិនហើយសិស្សផ្អាករៀនតែថ្ងៃចន្ទមួយថ្ងៃប៉ុណ្ណោះ ដោយពួកគេបានចូលរៀនវិញនៅថ្ងៃទី១១ មិថុនា។
ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានសំដែងនូវការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានឆេះបំផ្លាញអគារសិក្សារួមទាំងសម្ភារះមួយចំនួនផងដែរ។
លើសពីនោះ លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ជាបន្តទៀតបើទោះបីជួបការលំបាកខ្លះៗក៏ដោយ។

ក្នុងឱកាសនោះ លោកក៏បានឧប
ត្ថម្ភថវិការចំនួន៧ ០០០ ០០០ រៀល សម្រាប់រៀបចំបន្ទប់សិស្សរៀនបណ្តោះអាសន្នផងដែរ៕



កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមស្ដីអំពីនីតិវិធីការផ្ដល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមស្ដីពីនីតិវិធីការផ្ដល់សេវាក្នុងវិស័យរៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នៅអង្គភាពច្រកចេញចូលតែមួយ នៅការិយាល័យ របស់ លោកផ្ទាល់។

សមាសចូលរួមមាន លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក លី សុភា ប្រធានមន្ទីរ រៀបចំដែនដី លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ លោក វ៉ាន់ ប៊ុនថាត នាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីជួរក្រោយនៃវិស័យរៀបចំដែនដី ៕


សេចក្តីជូនដំណឹងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណចាស់នៅភូមិចុងកៅស៊ូ

សៀមរាប៖ សេចក្តីជូនដំណឹង ស្តីពី ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព ប័ណ្ណចាស់ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណសាលាសង្កាត់ស្លក្រាម។

ខ្លឹមសារលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖