Tuesday, June 11, 2019

លោក ឈួរ ច័ន្ទឌឿន ចុះពិនិត្យការរៀបចំបន្ទប់រៀនបណ្តោះអាសន្ននៅឃុំឆ្នុកទ្រូ ក្រោយពីអគារសិក្សា៣ខ្នង ត្រូវភ្លើងឆេះ

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចុះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួបជាមួយមន្ត្រីអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ នៅសាលាយុគន្ធរក្នុងឃុំឆ្នុកទ្រូ ដើម្បីពិភាក្សានិងពិនិត្យមើលការរៀបចំបន្ទប់សម្រាប់អោយសិស្សានុសិស្សបានរៀនជាបណ្តោះអាសន្ន ក្រោយពីអគារសិក្សាចំនួន៣ខ្នងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។
លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា អគារសិក្សាដែលត្រូវអគ្គិភ័យឆេះបំផ្លាញនោះ មានចំនួន៣ខ្នង ក្នុងនោះមានអគារសាលាមតេយ្យមួយខ្នង ១បន្ទប់ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៧
ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី និងសាលាបឋមសិក្សាមាន២ខ្នង៦បន្ទប់ ធ្វើពីឈើប្រក់ស័ង្កសី។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា ក្រោយពីអគារសិក្សានេះត្រូវភ្លើងឆេះមន្ទីរបានសហការជាមួយការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូសុំខ្ចីសាលាឆាន់វត្តយុគន្ធជាបន្ទប់អោយសិស្សបានរៀនជាបណ្តោះអាសន្នសិនហើយសិស្សផ្អាករៀនតែថ្ងៃចន្ទមួយថ្ងៃប៉ុណ្ណោះ ដោយពួកគេបានចូលរៀនវិញនៅថ្ងៃទី១១ មិថុនា។
ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានសំដែងនូវការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានឆេះបំផ្លាញអគារសិក្សារួមទាំងសម្ភារះមួយចំនួនផងដែរ។
លើសពីនោះ លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ជាបន្តទៀតបើទោះបីជួបការលំបាកខ្លះៗក៏ដោយ។

ក្នុងឱកាសនោះ លោកក៏បានឧប
ត្ថម្ភថវិការចំនួន៧ ០០០ ០០០ រៀល សម្រាប់រៀបចំបន្ទប់សិស្សរៀនបណ្តោះអាសន្នផងដែរ៕



No comments:

Post a Comment