Monday, January 03, 2022

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី គ្មានភាពក្លាហាននិងឆន្ទៈ នយោបាយគ្រប់គ្រាន់ក្នុងការរកអ្នកបន្តវេនដូចគណបក្សប្រជាជនកម្ពុជាឡើយ


(ភ្នំពេញ)៖ រហូតមកដល់ពេលនេះពលរដ្ឋខ្មែរអាចសន្មតបានជាផ្លូវការថា អ្នកនយោបាយចាញចាស់វស្សា សម រង្ស៊ី គ្មានភាពក្លាហានទទួលខុសត្រូវចំពោះសម្តី ដែលខ្លួនបាននិយាយ ហើយក៏មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត អ្នកនយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និង គ្មានឆន្ទៈនយោបាយគ្រប់គ្រាប់ក្នុងការការរកអ្នកបន្តវេនដូចដែលខ្លួនស្រែកក្តែងៗនោះទេ។


ចរិតនយោបាយមាន់សម្លនេះពិតជាស័ក្តិសមបំផុតដែល សម រង្ស៊ី ត្រូវទទួលបាននូវរហស្សនាមថ្មី «អ្នកនយោ បាយក្របីចាស់» នៅឆ្នាំថ្មីឆ្នាំ២០២២នេះ បន្ថែមទៅលើរហស្សនាមដែលមានពីមុនដូចជា «អ្នកនយោ បាយអង្ករកំប៉ុង អ្នកនយោបាយមាន់ត្រចៀកស អ្នកនយោបាយចាញ់ចាស់វស្សា អ្នកនយោបាយកូន ខ្នុរ»ជាដើម។ ភាពស្ងៀមស្ងាត់របស់ សម រង្ស៊ី ចំពោះសារចំនួន២របស់លោក ហ៊ុន ម៉ាណែត នៅចុង ឆ្នាំ២០២១ ដែលលោកគ្រាន់តែជាការប្រើប្រាស់ សិទ្ធិការពារកិត្តិយសរបស់ខ្លួនគឺជាការបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី ជាជន កំសាកញី និងជា «អ្នកនយោបាយដើមចេក» គ្មានតម្លៃសម្រាប់នយោបាយ កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលទណ្ឌិត សម រង្ស៊ី កំពុងរត់ចោលគុក។


ថាភាពក្លាហានទៅចុះដែលជាធម្មជាតិ សម រង្ស៊ី គ្មានឡើយ តែសូម្បីតែឆន្ទៈនយោបាយក្នុងការរកអ្នកបន្តវេនក្នុងជំនាន់ថ្មីដើម្បីមកប្រកួតប្រជែងជាមួយ បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការបោះឆ្នោត ក៏សម រង្ស៊ី គ្មានដែរ និងថែមទាំងមិនដែលបានគិត ផង ព្រោះអ្នកនយោបាយចាស់វស្សារូបនេះយល់ថាមានតែខ្លួនប៉ុណ្ណោះដែលអាចដឹកនាំក្រុមប្រឆាំងបាន។ សម រង្ស៊ី តែងតែប្រកាសខ្លួនឯងថាជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ តំណែងដែលបានមកពី ការធ្វើបក្សប្រហារប្រឆាំង កឹម សុខា តែដល់ពេលត្រូវរៀបចំអ្នកបន្តវេននយោបាយ សម រង្ស៊ី បន្តក្តោប ក្តាប់អំណាចជាប់។ គេនៅចាំបានថា នៅអំឡុងឆ្នាំ២០១៨ នៅពេលមានកិច្ចប្រជុំក្រុមយុវជនដឹកនាំដោយ យឹម ស៊ីណន និងព្រាប កុល នៅប្រទេសកូរ៉េខាងត្បូង និយាយពីអនាគតអ្នកបន្តវេននៃក្រុមប្រឆាំង ព្រោះ ក្រុមយុវជនទាំងនេះមើលឃើញថាក្រុមអ្នកនយោបាយប្រឆាំងដូច សម រង្ស៊ី គ្មានលទ្ធភាពយកជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជាបានឡើយព្រោះចាញ់ចាស់វស្សា និងចាញ់បោសគូថខោជាច្រើនលើកច្រើន សារួចមកហើយ តែពេលនោះ មូរ សុខហួរ អ្នកស្និទ្ធនឹង សម រង្ស៊ី បានលើកឡើងថា «មិនចាំបាច់គិត អ្នកបន្តវេនធ្វើអ្វី បើលោកប្រធាន សម រង្ស៊ី នៅហ្នឹងនៅឡើយ!»។ (sic)


ឥឡូវនេះ ពេលដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំរួចរាល់នូវអ្នកបន្តវេនសម្រាប់និរន្តរភាពនៃជ័យជម្នះ សម រង្ស៊ី ក៏នៅតែប្រកាន់ជំហរថា មានខ្លួនគឺគ្រប់គ្រាន់ហើយ មិនចាំបាច់គិតពីអ្នកបន្តវេនទេ ដោយបន្តនិយាយថា «ខ្លួនមានចលនាយុវជនហើយមិនចាំបាច់ជ្រើសរើសផ្លូវការប្រកួតប្រជែងទេយើង សម្គាល់នរណាមានថ្វីដៃមានថ្វីមាត់»។ តើនរណាទៅជាអ្នកបន្តវេនខ្លួន? លោកប៉ាទ្រិក សម កូនប្រុស របស់សម រង្ស៊ី ស៊ន តារា ឬគឹម សុខ? នេះបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី គ្មានបានគិតគូរអ្វីពីអ្នកបន្តវេននោះឡើយ ហើយយុវជនមួយចំនួនដែលជឿជាក់លើសម រង្ស៊ី ក៏ចាប់ ផ្តើមដឹងខ្លួនបណ្តើរៗ

ហើយថាសម រង្ស៊ី គឺជាមនុស្សអត្តទត្ថបុគ្គល គិតតែពីខ្លួនឯង និងមើលគេផ្សេងៗ សុទ្ធតែមិនមានតម្លៃស្មើខ្លួន។


នេះគឺជាគឺជាចរិតអ្នកនយោបាយបែបអភិជន ក្រអឺតក្រទម និងប្រមាថ អ្នកនៅជុំវិញខ្លួន និងជាពិសេសប្រមាថចំពោះយុវជន។ តែសម រង្ស៊ី អាចភ្លេចគិតថា ខ្ញីកាន់តែចាស់ កាន់តែហិរ តែមនុស្សកាន់តែចាស់ដូចសម រង្ស៊ី កាន់តែខ្ញី។ ខ្ញីព្រោះ សម រង្ស៊ី កំពុងត្រូវថ្មោងរបស់លោក ហ៊ុន ម៉ាណែត យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានបង្រៀនអ្នកនយោបាយចាស់វស្សាដូច សម រង្ស៊ី ឱ្យចេះធ្វើនយោបាយ និងចេះគោរពភាពត្រឹមត្រូវ និងមានសីលធម៌ និងគុណធម៌ក្នុងការធ្វើនយោបាយ កុំអាង តែមានអណ្តាត គ្រលាស់មិនដឹងមុខមិនដឹងក្រោយ។


តាមពិតទៅអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី គ្មានឆន្ទៈពិតប្រាកដនិងមិនបានឱ្យតម្លៃយុវជនឡើយ ថែមទាំងគិតថាមានតែខ្លួនម្នាក់គត់ ដែលមានសមត្ថភាពប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ហើយសូម្បីតែ កឹម សុខា ក៏សម រង្ស៊ី បានប្រមាថថា ជាប់គុកគ្មានប្រយោជន៍ និងជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ ដោយសារតែជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រ ដើរមួយ ថ្ងៃសម្រាប់មួយថ្ងៃ ទើបធ្វើឱ្យសម រង្ស៊ី ធ្លាក់ខ្លួនពីអ្នកនយោបាយមានបក្សទៅជាអ្នកនយោបាយគ្មានបក្ស ពីអ្នកនយោបាយនៅក្នុងស្រុករហូតដល់ក្លាយខ្លួនជាអ្នកនយោបាយរត់ចោលស្រុក និងធ្វើឱ្យសម រង្ស៊ី ក្លាយខ្លួនពីអ្នកនយោបាយគ្មាន ទោស ទៅជាអ្នកនយោបាយរួតរឹតដោយទោស ក៏ព្រោះតែដោយសារអណ្តាតរបស់ខ្លួន។


ពេលនេះអ្នកដែលធ្លាប់ដើរតាម សម រង្ស៊ី និងជាប់គុកជំនួស សម រង្ស៊ី ពិតជាបានដឹងច្បាស់ថា អ្នកនយោបាយរូបនេះគ្មានភាពក្លាហាន និងឆន្ទៈនយោបាយពិតប្រាកដឡើយ ហើយ អ្នកនយោបាយដើរលើសាកសពអ្នកដទៃដើម្បីបម្រើមហិច្ឆតាអំណាចខ្លួនឯង។


ពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតបានកោតសរសើរគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានភាពវៃឈ្លាតប្រកបដោយទេពកោសល្យខ្ពស់ មិនត្រឹមតែមេដឹកនាំដឹកនាំការសង្គ្រោះជាតិ សង្គ្រោះប្រជាជន បញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពជូន ជាតិនិងដឹកនាំការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ តែសម្តេចតេជោបានគិតពីនិរន្តរភាពនៃការ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កើនការអភិវឌ្ឍតាមរយៈការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់មេដឹកនាំកម្ពុជា។


គណបក្សប្រជាជនកម្ពុជាក្នុងនាមជាគណបក្សចាស់ទុំ មានបទពិសោធគ្រប់គ្រាន់លើកិច្ចការនយោបាយ ហើយរហូត មកទល់ពេលនេះ និងទៅអនាគត នឹងគ្មានគណបក្សណាមួយ អាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។


លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចជាឯកច្ឆ័ន្ទជ្រើសរើស ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ក៏ត្រូវបានទទួលការស្វាគមន៍និងអបអរសាទរគាំទ្រភ្លូក ទឹកភ្លូកដី និងជាកុលបុត្រខ្មែរមួយរូបដែលស័ក្តិសមបំផុតសម្រាប់តំណែងកំពូលនេះ ព្រោះលោកមាន ទាំងចំណេះដឹង សមត្ថភាព បទពិសោធ ចំណេះធ្វើ និងគុណសម្បត្តិគ្រប់គ្រាន់។


ប្រសិនបើក្រុមប្រឆាំងចង់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា គួររកអ្នកបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា និងបង្ហាញសមត្ថភាពឱ្យប្រជាជនបានឃើញ ដូចបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្សប្រជាជនបាននិងកំពុងតែបញ្ចេញក្នុងការការពារ និងកសាងជាតិ ហើយប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត។ នេះគឺជាភាពក្លាហាន និងជាឆន្ទៈនយោបាយពិតប្រាកដដែលអ្នកនយោបាយ នៃគណបក្សប្រជាជនកម្ពុជាមានក្នុងការបម្រើជាតិ បម្រើប្រជាជនដោយភាព ស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។


អ្នកនយោបាយអង្ករកំប៉ុងដូច សម រង្ស៊ី នេះមិនអាចមានសមត្ថភាពដឹកនាំប្រទេស ឱ្យរីកចម្រើនបានឡើយ សូម្បីតែក្នុងក្រុមប្រឆាំងខ្លួនឯងគ្រប់គ្រងមិនបាន និងគ្មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់គ្រងទំនាស់ ការហែកហួរបានផងនោះ។ សម រង្ស៊ី គួរ ដល់ពេលចូលនិវត្តន៍នយោបាយហើយ និងកុំលង់ក្នុងជំងឺតួឯកខ្លួនឯងទៀត ទង្វើដែលសម រង្ស៊ី បាន បន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត ៣០ ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិ មានឆន្ទៈនិងសេចក្តីក្លាហាននៅតែលើបបូរមាត់ប៉ុណ្ណោះ តែធាតុពិតគឺជាអ្នកនយោបាយដើមចេក (Politicien de Bannanier)៕


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២



អតីតនិស្សិតថ្នាក់ឧត្តមសិក្សា នៅក្រៅប្រទេសចំនួន៣៨រូបទៀត ចេញលិខិតចំហរទាមទារឱ្យ លោក សម រង្ស៉ី កែតម្រូវ និងសុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់លោក ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ អតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ចំនួន៣៨រូបទៀត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដូចជានៅអាមេរិក អូស្រ្តាលី ញូវហ្សេលែន អង់គ្លេស និងកាណាដាជាដើម នៅថ្ងៃនេះ បានចេញលិខិតចំហរមួយទៀត ទាមទារឱ្យ លោក សម រង្ស៉ី កែតម្រូវ និងសុំទោសជាសាធារណៈចំពោះ ការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។


ក្នុងលិខិតចំហររបស់ខ្លួន ក្រុមបញ្ញវន្តទាំងនោះបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងការសោកស្ដាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ ទៅលើគុណភាពសញ្ញាបត្រសិក្សានៅក្រៅ ប្រទេសរបស់និស្សិតកម្ពុជាថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»។

ក្រុមបញ្ញវន្តខ្មែរទាំងនោះ បានចាត់ទុកថា «ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្ហាញពីភាពមិនទទួលស្គាល់ នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ដែលបានជំនះរាល់ ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ។ លើសពីនេះទៀត ការថ្លែងបែបនេះ ពិតជាបាន ប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ដែលយើងខ្ញុំបានសិក្សា»។

ក្រុមបណ្ឌិតទាំង៣៨នាក់ បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមស្នើសុំឲ្យអ្នកនយោបាយរូបនេះ ធ្វើការកែតម្រូវ និងសុំទោសជា សាធារណៈ ចំពោះការលើកឡើងដោយគ្មានភស្តុតាង និងគ្មានទំនួលខុសត្រូវ ទៅលើគុណភាពអប់រំ ដែលយើងខ្ញុំទទួលបាននៅក្រៅប្រទេស ដើម្បីជាគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ ។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមប្រកាសគាំទ្រចំពោះសារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើ ទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលស្នើឲ្យអ្នក នយោបាយរូបនេះ បញ្ជាក់ពីអំណះអំណាងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការ សិក្សានៅក្រៅប្រទេស»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក៏មានក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត ប្រមាណ៤០រូបផងដែរ បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។

ប្រតិកម្មរបស់ក្រុមបណ្ឌិតដែលរៀននៅក្រៅប្រទេស បានកើតឡើងបន្ទាប់ពី លោក សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានលើកឡើងថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy) ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រក្រោមស្តង់ដារ។ ការវាយប្រហារដោយការបំភ្លៃព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត៕






តុលាការសម្រេចចោទប្រកាន់ មេក្រុមបាតុករខុសច្បាប់នៅមុខ Naga World ចំនួន៩នាក់ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

(ភ្នំពេញ)៖ តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចចោទប្រកាន់ មេក្រុមបាតុករ៩នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ពីបទញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 


មនុស្ស៩នាក់នោះ រួមមាន៖ ១. ឈឹម ស៊ីថរ, ២. រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩. ឈ្មោះ សុខ គង្គា។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ពួកគេមានការពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីត បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបណ្ដេញចេញ ឲ្យធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម ។

«បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមក អំពើដែលបានប្រព្រឹត្ត ខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយត្រូវបានចោទប្រកាន់ដោយអយ្យការ សំណុំរឿងជនទាំងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕



កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ

 (ភ្នំពេញ)៖ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។

លោកលើកទៀតថា «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ»។

ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕




សម្តេចតេជោ ហ៊ុន សែន ៖ ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ប្រទេសនានាបានបិទការហោះហើរចេញ-ចូល ប៉ុន្តែកម្ពុជា -កូរ៉េ នៅបន្តការហោះហើរយន្តហោះទៅមកជាធម្មតា

នៅក្នុងដំណាក់កាលនៃស្ថានភាពឆ្លងជំងឺកូវីដ១៩ មានប្រទេសនានាជាច្រើន បានហាមឃាត់មិនអោយចេញ-ចូល តាមរយៈការបិទជើងហោះហើរយន្តហោះ ដើម្បីទប់ស្កាត់ បង្ការ ការរីករាលឆ្លងជំងឺកូវីដ១៩ ប៉ុន្តែប្រទេសកម្ពុជា និងប្រទេសកូរ៉េ បើកការហោះហើរ ហើយប្រទេសកូរ៉េ ក៏មិនបានធ្វើការហាមឃាត់មិនអោយពលករកម្ពុជា ចូលនោះដែរ មានតែប្រទេសកូរ៉ អនុញ្ញាតិឱ្យពលករចេញ-ចូលធ្វើការធម្មតា។ នេះបង្ហាញឱ្យឃើញថា ទំនាក់ទំនងការទូតកម្ពុជា - កូរ៉េ មានទំនាក់ទំនងចំណងមិត្តភាពរឹងមាំប្រកដោយកិច្ចសហប្រតិបត្តិការរវាងគ្នា បានយ៉ាងល្អប្រសើរ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃច័ន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ក្នុងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ៕