ប្រតិភូសភាហុងគ្រី បានសម្លឹងឃើញពីសក្តានុពលខ្លាំងរបស់កម្ពុជាទាំងខាងពាណិជ្ជកម្ម និង ទេសចរណ៏ ដោយមានបំណងចង់បើកការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជាដើម្បីជួយជំរុញការវិនិយោគលើវិស័យទាំងនេះ។
លើកឡើងនៅក្នុងកិច្ចពិភក្សាការងារនៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តមបណ្ឌិត GYORGY SUHA ទីប្រឹក្សាកិច្ចការគោលនយោបាយការបរទេស នៃរដ្ឋសភាប្រទេសហុងគ្រីបានជំរាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថា
គណប្រតិភូហុងគ្រីបានសម្លឹងឃើញពីសក្តានុពលរបស់កម្ពុជាលើវិស័យពាណិជ្ជកម្មនិង ទេសចរណ៏ ហើយហុងគ្រីចង់ជំរុញលើកិច្ចសហប្រតិបត្តិការជាមួយកម្បុជា និងចង់ បើកឲ្យមានការរិយាល័យពាណិជ្ជកម្មមួយប្រចាំនៅកម្ពុជាដើម្បីជួយជំរុញការវិនិយោគលើវិស័យទេសចរណ៏ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
ឯកឧត្តមប្រធានប្រតិភូបានជំរាបជូនដែរថា ចំពោះ វិស័យពាណិជ្ជកម្មតាមការសង្កេតឃើញនៅមាន សក្តានុពលជាច្រើន ដែលប្រតិភូសភាហុងគ្រីនិងធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីឱកាសវិនិយោគព្រមទាំងពិនិត្យមើលផងដែរថាតើមានសក្តានុពលអ្វីខ្លះទៀតក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីស្វែងរកដៃគូរធុរកិច្ចធ្វើការវិនិយោគលើវិស័យទាំងនោះ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត GYORGY SUHA បានជំរាបជូន ឯ.ឧឧបនាសយករដ្ឋមន្ត្រីសុខអានផងដែរអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសភាហុងគ្រីមកកាន់កម្ពុជាពេលនេះគឺមានការទាក់ទងនិងដំណើរអញ្ចើញមកបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋសភាហុងគ្រីនៅក្នុងខែវិច្ឆិការចុងឆ្នាំ២០១៥ខាងមុខនេះដែលដំណើរទស្សនកិច្ចនោះមានគោលដៅជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានកាន់តែល្អប្រសើរឡើង ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការទូតរវាងកម្ពុជានិងហុងគ្រី។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្វាគមន៏ ចំពោះចំណាប់អារម្មណូ៏របស់ប្រតិភូហុងគ្រីដែលបានសម្លឹងឃើញពីសក្តានុពលដើម្បីមកវិនិយោគនៅកម្ពុជាជាពិសេសលើផ្នែកពានិជ្ជកម្ម និងទេសចរណ៏។
ឯកឧត្តមក៏សូមគាំទ្រនូវបំណងរបស់ប្រតិភូហុងគ្រីដែលចង់បើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ជាមួយនិងការស្នើសុំឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យបានអស់លទ្ធភាព ដើម្បីធ្វើពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានរីកចំរើនលើគ្រប់វិស័យជាមួយគ្នា។
ពាក់ពន្ធ័នឹងសក្តានុពលទេសចរណ៏របស់កម្ពុជាឯកឧត្តមមបណ្ឌិតសភាចារ្យ សុខ អាន បានជំរាបជូនភ្ញៀវថាពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាមានសន្ទុះរីកចំរើនខ្លាំងខាងវិស័យទេសចរណ៏ ដោយសារកម្ពុជាមានសក្តានុពលខ្លាំងខាងទេសចរណ៏វប្បធម៌ គឺកម្ពុជា សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ្យជាង១ពាន់នៅទូទាំងប្រទេស។ហើយអ្វីដែលជាមោទនភាពរបស់កម្ពុជាពេលនេះគឺ ប្រាសាទអង្គររបស់កម្ពុជាត្រូវបានគេផ្តល់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកជាគោលដៅទេសចរណ៏ដ៏ទាក់ទាញជាងគេ ។ឯ.ឧមានប្រសាសន៏ទាក់ទង និងវិស័យទេសចរណីនេះ កម្ពុជានៅមានតម្រូវការច្រើនសម្រាប់បំរើខាងសេវាកម្មដល់ភ្ញៀវទេសចរណ៏ដោយសារបច្ចុប្បន្ននៅមិនទានបំពេញបានតាមតម្រូវការនៅឡើយ ដោយសារវិស័យទេសចរណ៏កម្ពុជាមានសន្តុះកើនឡើងខ្លាំង ដែលចាំបាច់ត្រូវការវិនិយោគបន្ថែមទៀតលើសេវាកម្មទេសចរណ៏ទាំងឡាយដូចជាសណ្ឋាគារជាដើម។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំៗមានអ្នកសចរណ៏បរទេសចូលមកកម្ពុជាប្រមាណ៤លាន៥សែននាក់ ក្នុងនោះអ្នកទេសចរណ៏ហុងគ្រីមាន ប្រមាណតែ៣ពាន់នាក់ប៉ុណ្ណោះ បើប្រៀបធៀបនិងទេសចរណ៏នៃបណ្តាប្រទេសនានាដែលមកកម្ពុជាគឺមានចំនួនតិចតួចនៅឡើយ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានស្នើឲ្យហុងគ្រីជួយជំរុញលើកទឹកចិត្តដល់អ្នកទេសចរណ៏ហុងគ្រីឲ្យមកកាន់កម្ពុជាឲ្យបានច្រើនថែមទៀត ។
ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានជំរាបជូនថាក្នុងពេលខាងមុខនេះចិនមានគម្រោងជំរុញនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងគម្រោងរបស់ធនាគារអភិឌ្ឍន៏វិនិយោគហេដ្ឋារចនាសម្ពន្ធ័អាស៊ី ដែលនឹងជួយជំរុញការអភិវឌ្ឍនៅអាស៊ី ចំណុចនេះឯកឧត្តមបានស្នើឲ្យហុងគ្រីមើលឲ្យឃើញពីទស្សនៈវែងឆ្ងាយទៅមុខដើម្បីបង្កើនទំនាក់ទំនងទំហំពាណិជ្ជកម្មរវាងកម្ពុជានិងហុងគ្រីឲ្យមានសន្ទុះកាន់តែខ្លាំងក្លារឡើងថែមទៀត ៕