Thursday, January 03, 2019

(សូមទស្សនាវីដេអូ)៖ លោក សុខ ឥសាន បានរំលឹកថាគួរនាំខ្លួនទណ្ឌិត សម រង្ស៊ី មកកាត់ទោសឱ្យធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីស្នើច្បាប់ចំនួន៣ និងបានបំពេញកិច្ចការផ្សេងទៀត

ប្រធានរដ្ឋសភា លោក ហេង សំរិន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ផងដែរ បន្ទាប់ពីបានដំណើរ ការរយៈពេលជាងបីខែកន្លងមក ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលបានចែងថាសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាមានថិរវេលា យ៉ាងតិច៣ខែនោះ។
ចំពោះសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានធ្វើឡើងបន្ទាប់ពីច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមានអស់រយៈពេល១០ឆ្នាំមក ដោយផ្អែកតាមកត្តាប្រជាសាស្រ្ត និងកត្តាភូមិសាស្រ្តនៃរដ្ឋបាលដែនដីនីមួយៗ។
ការធ្វើវិសោធនកម្មច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅត្រង់មាត្រា១៨ ដែលនិយាយពីចំនួនសមាជិកក្រុមប្រឹក្សា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍស្របពេលដែលមុខងារ និងធនធាន ត្រូវផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ រីឯសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ វិញ ត្រូវបានធ្វើឡើងដើម្បីឱ្យមានលក្ខណៈស្របគ្នាទៅនឹងច្បាប់មួយចំនួន ដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។ បន្ទាប់ពីបានពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ខាងលើចប់សព្វគ្រប់ លោក ហេង សំរិន បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ ចាប់ពីពេលនេះ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានសម្រេចលទ្ធផលដូចតទៅ៖
១- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត១២៥រូប នីតិកាលទី៦ នៃរដ្ឋសភា។
២- អនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី៦
៣- បោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
៤- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប ជំនួសតំណាងរាស្រ្តដែលបានលាលែងនីតិកាលទី៦នៃរដ្ឋសភា។
៥- បោះឆ្នោតជ្រើសតំាងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា។
៦- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន៥ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
៧- អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ដែលស្នើឡើងដោយក្រុមតំណាងរាស្រ្តហត្ថលេខី៕







សមាជិក APPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង ២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ

រដ្ឋសភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។ យោងតាមលទ្ធផល ការងារដែលបានបង្ហាញនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា សមាជិកសភាចំនួន២២ប្រទេស នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដោយរាប់ បញ្ចូលទំាងសភាកម្ពុជាជាម្ចាស់ផ្ទះផងនោះ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។
លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធដែលមានដូចជា អនុគណៈកម្មការទាំង៥ នៃគណៈកម្មការ រៀបចំក្រុមការងារទទួលបន្ទុកខ្លឹមសារតាមវិស័យនីមួយៗ តំណាងពីក្រសួង ពាក់ព័ន្ធ និងវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ជាតិAPPF ជាដើម។
លោក ឡេង ប៉េងឡុង ប្រធានលេខាធិការដ្ឋានជាតិ APPF និងជាអគ្គលេខា ធិការរដ្ឋសភា បានរាយការណ៍ជូនកិច្ចប្រជុំថា រហូតមកដល់ពេលនេះ ការងារជាច្រើនបានសម្រេចរួចរាល់ ដោយរង់ចំាតែថ្ងៃអនុវត្តមក ដល់ប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា សមាជិកAPPFចំនួន២១ប្រទេស ដោយមានសមាសភាពគណៈប្រតិភូប្រមាណចំនួន២៣៩នាក់ បានបញ្ជាក់ ជាផ្លូវការថា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើ ម្ចាស់ផ្ទះ។ ចំនួនប្រទេស និងសមាសភាពចូលរួមនេះ មិនរាប់បញ្ចូល សមាសភាពមកពីសភាប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩៣។ APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នឹងរៀបចំធ្វើនៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់ក្រុមការងារខិតខំបំពេញភារកិច្ច ឱ្យបានម៉ត់ចត់ រហូតដល់ភារកិច្ចរបស់សភាកម្ពុជាបានបញ្ចប់ ពោលគឺរហូត ដល់កិច្ចប្រជុំលើកទី២៧APPFបញ្ចប់ដំណើរការទៅដោយរលូន។ ប្រធានគណៈកម្មការរៀបចំ បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ជាព្រឹត្តិការណ៍បង្ហាញពីកិត្តិយស និងជាមុខមាត់របស់កម្ពុជា ទាំងមូលក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍរបស់ ពិភពលោក៕



កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ​ រៀបចំកិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF)​ លើកទី២៧​

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧។
អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» (Strengthening Parliamentary Partnership for Peace, Security and Sustainable Development)។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ៖

នាឱកាសឆ្លងឆ្នាំសកល២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសជាង ៣លាននាក់

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នាឱកាស ឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន ៣,១៤៤,៤៣៤នាក់ ( កើនឡើង ២៥.៧៨%) បានចេញដើរ ទស្សនាកម្សាន្ត នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣,១៤៤,៤៣៤នាក់ កើនឡើង ២៥.៧៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣,០៤៥,៣១៦នាក់ កើនឡើង ២៥.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩,១១៨នាក់ កើនឡើង ៤១.៦០%»។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២.២លាននាក់ ក្នុងនោះពួកគេ បានទៅទស្សនាកម្សាន្តនៅ «វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ» មានចំនួនប្រមាណ ២លាននាក់៕




ឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក និងបង្កឲ្យកម្ពុជាមានអាកាសធាតុចុះត្រជាក់ និងមានភ្លៀងលាយខ្យល់បក់បោកខ្លាំង

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុ រួចមកឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ នៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩)។ ព្យុះនេះ នឹងវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃទី២-៣ ខែមករា៖ ធាតុអាកាសត្រជាក់បន្តកើតមាននៅតែបណ្តាជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
២៖ ចាប់ពីថ្ងៃទី៣-៤ ខែមករា៖ ផ្នែកខ្លះនៃរាជធានី-ខេត្ត ប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៩៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាព៣ចំណុចរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជា

នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតិឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសកម្មភាពរបស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សានាឆ្នាំ កន្លងមកដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំង បញ្ហាសង្គមផងដែរ។ លើសពីនោះទៅទៀត លោក ក៏បានជម្រាបជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ អំពីយុទ្ធសាស្ត្ររបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាផងដែរ។
តាងនាមឱ្យប្រតិភូទាំងមូល ក្នុងជំនួបពិភាក្សានេះ លោក ហេង វ៉ាន់ដា បានគោរពស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាពិចារណាបង្កើត ក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍ ជាតិកម្ពុជា ស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយ ក្រសួងអប់រំ និងស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថាន ឧត្តមសិក្សាជាមួយក្រសួងសុខាភិបាលផងដែរ។
ការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធជាមួយ នឹងសំណើដែលលោក ហេង វ៉ាន់ដា បានលើកឡើងនោះ បានទទួលការ ឯកភាពទាំងស្រុងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកបានមាន ប្រសាសន៍សម្រេចថា៖
ទី១) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ស្របបង្កើតឱ្យមានគណៈ កម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់
ទី២) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់ការងារជូនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន ជាប្រធានគណៈកម្មការ
ទី៣) បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែលនឹង មានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចហើយ គណៈកម្មការត្រូវពិនិត្យ បង្កើតយន្តការ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹង អនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។
នៅក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ ឃើញថា ឆ្នាំកន្លងមកគឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការ អនុគ្រោះពន្ធ។ល។ ប៉ុន្តែជំនួបលើកនេះគឺពុំមានសំណើច្រើនឡើយ តែផ្ទុយទៅវិញគឺមានតែសំណូមពរដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារលើវិស័យអប់រំនេះ។
គួរបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាអង្គការក្រៅរដ្ឋាភិបាល មួយ ដែលបានចងក្រងឡើងនូវបណ្តុំគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ក្នុងបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងលើកកម្ពស់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យកាន់តែល្អប្រសើរ។ សមាគមមួយនេះ តែងទទួលបាន ការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនិងរិះរកយុទ្ធវិធីផ្សេងៗធ្វើឲ្យការអប់រំនៅឧត្តមសិក្សាកាន់តែល្អប្រសើរ៕

















លោក គង់ បូរ៉ា ឆ្លើយតប​ សម រង្ស៊ី​ វិញថា​ លោកមិនក្បត់បក្សទេ​ ប៉ុន្តែក្បត់តែលោក​ សម រង្ស៊ី​ ប៉ុណ្ណោះ​

អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់លោក សម រង្ស៊ី ដែលបានចោទប្រកាន់ទៅលើរូបលោក និងឪពុករបស់លោកថា ជាជន ក្បត់អតីតគណបក្សសង្រ្គោះជាតិ។ លោក គង់ បូរ៉ា បានបដិសេធការចោទ ប្រកាន់ថា ក្បត់អតីតបក្សរបស់លោកដោយអះអាងថា លោកក្បត់តែលោក សម រង្ស៊ី តែប៉ុណ្ណោះ។
តាមរយៈ Facebook លោក គង់ បូរ៉ា បានចោទជាសំណួរត្រឡប់ទៅកាន់ លោក សម រង្ស៊ី វិញយ៉ាងដូច្នេះថា៖ «ម៉េចក៏ត្រូវក្បត់ បើគណបក្សសង្រ្គោះ ជាតិ ត្រូវរលាយហើយ? បើក្បត់ប្រធានស្តីទី ប្រហាក់ប្រហែលត្រឹមត្រូវជាង ព្រោះ ខ្ញុំមិនបានគាំទ្រមែន»។ លោក គង់ បូរ៉ាបានមានប្រតិកម្មបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានថ្លែងសារពីប្រទេសបារាំង ក្នុងចំណោមមន្ត្រី គណបក្សសង្គ្រោះជាតិ ១១៨នាក់ មានមនុស្ស២នាក់ប៉ុណ្ណោះ ដែលក្បត់ បក្ស។
ការវាយប្រហារនេះដែរ បានធ្វើឡើងបន្ទាប់ពីលោក គង់ គាំ និងកូនប្រុស របស់លោក គឺលោក គង់ បូរ៉ា បានប្រកាសជាចំហរថា ពួកលោកនឹងស្នើ សុំទទួលសិទ្ធិធ្វើនយោបាយឡើងវិញ គ្រាដែល លោក សម រង្ស/I បានព្រមានថា ជនណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺជាជនក្បត់អតីតបក្សសង្រ្គោះជាតិ៕
ប្រភព៖ Fresh News