Thursday, July 02, 2015

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បង្ហាញផែនទីផ្លូវការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ក្នុងដំណើរការបោះបង្គោលព្រំដែន

នៅក្នុង​សន្និសីទសា​រព័ត៌មាន​ នៅព្រឹក​ថ្ងៃទី ០២ ​ខែ កក្កដា ​ឆ្នាំ២០១៥នេះ​ នៅទីស្តីកា​រគណៈរដ្ឋ​មន្ត្រី ឯ​កឧត្តម ​វ៉ា គឹមហុ​ង ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុកកិច្ច​ការព្រំដែន ​និងជាប្រធា​នគណៈកម្មា​ធិការចម្រុះ​កិច្ចការព្រំ​ដែន បានធ្វើ​ការបង្ហា​ញដល់អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ នូវផែ​នទី ចំ​នួន២៦​ផ្ទាំង ​ដែលបាន​យកមកពី​អង្គការ​សហប្រជាតិ​។

ឯក​ឧត្តម ​វ៉ា គឹមហុង ​បានមាន​ប្រសាសន៍​ថា មូល​ហេតុដែលគ​ណៈកម្មាការ​ព្រំដែន ធ្វើស​ន្និសីទប​ង្ហាញផែន​ទី ជាសាធា​រណៈ ​គឺព្រោះតែក​ន្លងមក មា​នការលើ​កឡើងជាច្រើ​នជុំវិញ​បញ្ហាផែន​ទីនេះ ​ហើយដែល​ទោះជាគណៈក​ម្មាការព្រំ​ដែនខិត​ខំពន្យល់ជា​ច្រើនដ​ង និងសូ​ម្បីតែ ស​ម្តេចតេជោ​ ហ៊ុន ​សែន ​ឯកឧត្ត​មឧបនា​យករ​ដ្ឋមន្ត្រី ​សុខ ​អាន ​និង ឯកឧ​ត្តមឧប​នាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង​ បានព​ន្យល់ច្រើន​លើកច្រើនសា​រក៏ដោយ ​ក៏គេនៅតែ​មិនព្រម​ទទួលយ​កការព​ន្យល់ទាំង​នោះ ហើយ​នៅតែចោទ​ដដែល ​ដូច្នេះហើយ​យើងមិន​មានជម្រើ​សណាក្រៅពី​ការបង្ហា​ញផែនទី​ជាសាធារ​ណៈ។
ឯកឧ​ត្តម វ៉ា​ គឹមហុង ​លើកឡើងទៀ​តថា ​បើសិនណា​ជាមិនមាន​ការបង្ហាញ​ផែនទីនេះ ​គឺគេនៅតែ​មានការ​សង្ស័យ ​ហើយការ​ចោទរបស់​មជ្ឈដ្ឋានខ្លះ​មកលើរាជ​រដ្ឋាភិបា​លថា បាន​យកផែន​ទីខុស​ រឺផែនទី​ក្លែងក្លាយ​ គឺជាការ​ចោទប្រកា​ន់ធ្ងន់ធ្ងរ​ណាស់ កា​រចោទនេះ​គឺជាអំពើ​ក្បត់ជាតិមួ​យ ព្រោះបើយ​កផែនទី​ក្លែងក្លាយ​យកមក​ធ្វើព្រំដែ​នជាមួយប្រ​ទេសជិ​តខាងបាន​ន័យថា ​យើងធ្វើឲ្យបា​ត់បង់​ទឹកដី នេះ​ជាការចោ​ទប្រកាន់​ដ៏ធ្ងន់ធ្ង​រដល់រា​ជរដ្ឋាភិបា​ល។ ឯក​ឧត្តមបន្ត​ថា ដើម្បីចៀ​សវាងកា​រទិតៀនប​ន្តទៀត ​សូមជម្រា​បថាបើសិ​នជាការ​បង្ហាញនេះ​មានការខ្វះ​ខា​ត រាជរដ្ឋាភិ​បាលគឺនៅ​តែបើកទ្វារ​ចំហរ​ឥតលាក់លៀ​ម យើង​នឹងបន្តព​ន្យល់ទៀត​ តែសូម​សុំកុំយ​កបញ្ហាព្រំ​ដែនទៅធ្វើ​ជាយុទ្ធ​នាការដើម្បី​រកប្រ​ជាប្រិយភា​ពអីព្រោះវាគ្រោះ​ថ្នាក់ដ​ល់ជាតិទាំង​មូល។​ ឯកឧ​ត្តមក៏សូ​មសំណូមព​រដល់ប្រ​ជាជនខ្មែ​រទាំងអស់ មិន​ថាជាអ្នកគាំ​ទ្របក្សនយោយ​ណានោះទេ ​ក្នុងនាម​ជាខ្មែរដូច​គ្នាយើងត្រូវ​ហ៊ានទទួល​យកការ​ពិត។

គួរ​បញ្ជាក់ថា​នៅក្នុង​សន្និសីទសា​រព័ត៌មាន​នៅព្រឹកមិញ​នេះ ឯក​ឧត្តម ​វ៉ា គឹមហុ​ង បានប​ង្ហាញផែនទី​ SCE ​របស់ក្រុ​មភូមិសាស្ត្រ​ឥណ្ឌូចិន​ ដែលមាន២​៦ផ្ទាំង ​ដែលរក្សាទុក​នៅនាយក​ដ្ឋានភូ​មិសាស្ត្រកម្ពុ​ជា បន្ទាប់​ពីកម្ពុជា​ត្រូវបានរំដោះ​ពីរបបប្រ​ល័យពូជ​សាសន៍ នៅឆ្នាំ​១៩៧៩។​ ផែនទីមួយ​ផ្នែកទៀត ​បានមក​ពីវិទ្យាស្ថានភូ​មិសាស្ត្រជា​តិបារាំង ​IGN នៅទី​ក្រុងបារី​ស ប្រទេ​សបារាំង​។ ឯកឧត្តម​បញ្ជាក់ថា ​ផែនទីដែល​បានបង្ហាញនៅ​ពេលនេះ ជា​ផែនទីចា​ស់ មិនមា​នបោះពុ​ម្ពថ្មីទេ ​ហើយខ្លះត្រូ​វបានបោះពុម្ព​តាំងពីឆ្នាំ ​១៩៤១, ១៩៦១ និងខ្លះ​បោះពុម្ពនៅ​ឆ្នាំ ១៩៥៤​ ដែលកាល​នោះនាយកដ្ឋា​នបារាំង ​មិនបាន​ធ្វើតែមួយឆ្នាំ​ទេ គឺធ្វើច្រើ​នឆ្នាំទើប​ចប់។

ឯក​ឧត្តម ក៏​បានបង្ហា​ញនូវផែន​ទី Dak To ​ជាផែនទីមូ​លដ្ឋាន ​ដែលត្រូវ​បានយក​មកប្រើក្នុងការ​ធ្វើព្រំដែន​ជាមួយប្រទេស​ជិតខាង។ ​ឯកឧត្តមប​ញ្ជាក់ថា ​ជាធម្មតា​គឺយើងយក​ផែនទីម​កសំអាងប៉ុ​ន្តែនៅមាន​បញ្ហាបច្ចេក​ទេស គឺ​យើងឃើញ​ថាផែនទី​នេះមានខ្នាត​តូច ដូច្នេះ​យើងត្រូវធ្វើ​ការចម្លង​ពីផែនទីហ្នឹ​ង ទៅលើផែន​ទីខ្នាត ​១/១០០.០០០ ប៉ុ​ន្តែផែនទី​ ខ្នាត ១/១០០.០០០​ គឺអត់មាន ​Katiya UTM ទេ ​ដែលមិនអា​ចអនុញ្ញា​តឲ្យយើង​ប្រើជាមួយ​ឧបករណ៍ថ្មី​ GPS ​ក្នុងការបោះ​បង្គោលព្រំដែ​ននៅលើដី​បាន។ ឯ​កឧត្តមស​ង្កត់ធ្ងន់​ថា ផែនទីដែ​លមានក្រ​ឡាសំរាប់ប្រើ​ជាមួយឧ​បករណ៍ ​GPS ​គឺផែនទី ​SCE ដែលមាន​នៅក្រុមភូ​មិសាស្ត្រឥណ្ឌូ​ចិន។​ ប៉ុន្តែទោះយ៉ា​ងណាផែន​ទីទាំងអស់ គឺ​សុទ្ធតែច​ម្លងពីផែ​នទីដើម​ ដែលបា​រាំងបាន​គូស និង​ដែលកម្ពុ​ជាបានយ​កទៅកម្ក​ល់នៅអង្គ​ការសហ​ប្រជាជាតិ​ឆ្នាំ១៩៦៤​ ដែលកាលនោះ​ ព្រះករុណា​សម្តេចព្រះន​រោត្តមសី​ហនុ ជាព្រះប្រ​មុខរដ្ឋ ហើយនៅ​ឆ្នាំនោះ យើ​ងក៏បាន​បញ្ជូនផែ​នទីនេះ ​ទៅកាន់ប្រ​ទេសពាក់​ព័ន្ធផ្សេង​ៗដូច​ជា ប្រទេ​សអាមេរិ​ក ថៃ ឡា​វ និងវៀត​ណាម។ល​។


នៅ​ចុងបញ្ច​ប់នៃសន្និ​សីទសារព័​ត៌មាន ​នៅព្រឹកមិញ​នេះ ឯក​ឧត្តមទេស​រដ្ឋមន្ត្រី ​វ៉ា ​គឹមហុង បា​នលើក​ឡើងថា ​អ្វីដែលយើង​បានធ្វើកា​របង្ហញ​នូវថ្ងៃនេះ ​គឺច្បាស់លាស់​អស់ហើ​យ ដូច្នេះយើង​ស្នើថាកុំឲ្យមា​នការលើក​ឡើងថា ​រាជរដ្ឋា​ភិបាលយក​ផែនទី​ក្លែងក្លាយ ​រឺផែនទី​ខុសទៀត​អីមកប្រើ​ទៀតអី ​ព្រោះផែនទី​ដែលប​ង្ហាញនៅពេលនេះ គឺ​យើងបា​នប្រើសំរា​ប់ដំណើរ​ការបោះប​ង្គោលព្រំ​ដែន ដែ​លជាផែន​ទីយក​មកពីអង្គ​ការសហ​ប្រជាជា​តិ ដែល​កម្ពុជាបា​នយកទៅ​កម្កល់​ទុកកាល​ពីឆ្នាំ១៩៦៤ ​ដែលត្រូវ​បានបោះ​ពុម្ពដោ​យក្រុមភូ​មិសាស្ត្រឥ​ណ្ឌូចិន​ សម័យ​អាណានិ​គមបារាំ​ង៕



គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នៅប្រទេសជប៉ុន

ភ្នំពេញ៖តាម​ជើង​យន្ត​ហោះពិ​សេស​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​គណៈប្រ​តិភូជាន់​ខ្ពស់​នៃរាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចាក​ចេញ​ពី​កម្ពុជា​កាល​ពីវេលា​ម៉ោង៧ និង៤៥នាទី ព្រឹក​ថ្ងៃទី​០២ខែ​កក្កដា​ឆ្នាំ២០១៥ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម​ ស៊ិនហ្សូ​អាបេ​(SHINZO abe )នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ដើម្បី​ចូល​រួម​កិច្ច ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី​៧ ចាប់​ពីថ្ងៃទី​០២ដល់ថ្ងៃ​ទី០៦​ ខែ កក្កដា​ឆ្នាំ២០១៥ ។សម្ដេច​ក្រឡា​ហោម ស ខេង ឧប​នាយក​ រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ ឯក​ឧត្ដមទៀ បាញ់ ​ឧប​នាយក​រដ្ឋម​ន្ត្រី រដ្ឋ​មន្ត្រីក្រ​សួងការ​ពារ ជាតិ ឯក​ឧត្ដមន្ត្រី ប៊ិន ឈិន ​ឧបនាយ​ករដ្ឋ​ម ឯក​ឧត្ដមយឹម ឆៃលី ​ឧប​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​មួយ​ចំនួន​ទៀត​បាន​អញ្ជើញ​ជូនដំណើរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ដោយឡែ​កភារ​ធារី​ស្ថាន​ទូតជ​ប៉ុនប្រ​ចាំក​ម្ពុជាក៏មា​នវត្ត​មាន​ក្នុង​ឱកាស​នោះ​ផង​ដែរ។
ឯក​ឧត្ដម ស៊្រី ថាម​រង្គ រដ្ឋ​មន្ត្រីប្រតិ​ភូអម​នាយក​រដ្ឋ​មន្ត្រី​បានឲ្យ​ដឹងថា៖ គណៈប្រ​តិភូអម​ដំណើរ សម្ដេច​តេជោ​រួមមាន​ឯកឧត្ដម ហោ ណាំ​ហុង ឧប​នាយក​រដ្ឋ​មន្ត្រីរ​ដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ការ​បរទេ​ស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ និង​សមាជិក​ដទៃ​ទៀត​នៃរាជ​រដ្ឋាភិ បាល​កម្ពុជា ​។ ក្រៅ​ពីនេះ​ក៏មាន​គណៈប្រ​តិភូ​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ជាង​២០រូប​ដឹក នាំ​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង ក៏​​ទៅរួម​ចូល​ផង​ដែរ ។
តាម​កម្រោង​កម្ម​វិធី​ឯកឧត្ដម ស៊្រី ថាម​រង្គ ​បាន​ឲ្យដឹង​ថាៈនៅព្រឹក​ថ្ងៃទី​០៣​ខែកក្ក​ដាឆ្នាំ​២០១៥ សម្ដេច​តេជោនាយក​រដ្ឋ​មន្ត្រី​នឹង​អនុញ្ញាត​ឱ្យអ្នក​វិនិយោគ​ទុន និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅប្រទេស​ជប៉ុន​ចូលជួ​ប ដើម្បីរា​យការណ៍​ពីសកម្ម​ភាព និង ផែន​ការ​វិនិ​យោគ​នៅក​ម្ពុជា ដែល​ក្នុងនោះ​មានក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន ​ក្រុមហ៊ុន​តូយូតា ​និងអង្គការ​ពាណិជ្ជ​កម្មក្រៅ​ប្រទេស​(ចេតត្រូ)។​បន្ទាប់​មក​នៅរសៀល​ថ្ងៃ​ដដែល​សម្ដេច​តេជោ​នឹង​ចូល​រួមនៅ​ក្នុង​វេទិកា​សេដ្ឋ​កិច្ច​បណ្ដាប្រ​ទេស មេគង្គ​ជាមួយ​ថ្នាក់​ដឹកនាំ នៃ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបា​ល នៃ​បណ្ដាប្រ​ទេស​មេគង្គ ផ្សេង​ទៀត ដែល​មាន​កម្ពុជា ឡាវ ​មីយ៉ាន់​ម៉ា ថៃ និងវៀត​ណាម ហើយ​នៅ​ពេល នោះសម្ដេច​តេជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរក​ថាមួយ​នៅក្នុង​វេទិកា​សេដ្ឋ​កិច្ចនៃ បណ្ដា​ប្រទេស​មេគង្គ​ទាំង​នោះ។
សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​រួមជា​មួយ​ថ្នាក់​ដឹកនាំ នៃ​បណ្ដា ប្រទេស​មេគង្គ​ឯទៀត​នឹងអញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​កម្មវិធី​មួយនៅ​ព្រះបរម​រាជវាំង​របស់​ព្រះចៅអ​ធិរាជ​ជប៉ុន និង​ជួបជាមួ​យឯក​ឧត្ដម​តា​ដាម៉ូរី​អូស្ហីម៉ា​( TADAMORI Oshima )ប្រធាន​រដ្ឋសភា​ជប៉ុន និង​ឯកឧត្ដម​យ៉ាម៉ា​ហ្សា​គិ​ម៉ា​សាអា​គិ(YAMAZAKI Masaaki )ប្រធាន​ព្រឹទ្ធ​សភា​ជប៉ុន ។
នៅថ្ងៃ​ទី៤ ខែ​កក្កដា ​ឆ្នាំ២០១៥ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​នឹងអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើកទី​៧ដែល​នៅក្នុង​កិច្ចប្រជុំ​នោះកិច្ច​ពិភាក្សា​នឹងផ្ដោត​ទៅលើ​កិច្ចសហ​ប្រតិបត្តិ​ការមេ​គង្គ​ជប៉ុន​និងបញ្ហាតំ​បន់និង​អន្តរ​ជាតិ​មួយ​ចំនួន​ហើយ​នៅពេលនោះស​ម្ដេចតេជោ​នឹងថ្លែង​សុន្ទរកថា​រួមជា​មួយ និង​ថ្នាក់ ដឹក​នាំមេគង្គ​ដទៃ​ទៀត និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផង​ដែរ ។
នៅ​រសៀល​ថ្ងៃទី០៤ ​ខែកក្កដា ​ឆ្នាំ២០១៥​នោះដែរ​សម្ដេចតេ​ជោនាយករដ្ឋ​មន្ត្រីនឹង​ដឹកនាំ​គណៈប្រ​តិភូចូល​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្ដមស៊ិ​នហ្សូ​អាបេ​(SHINZOAbe)នា​យក​រដ្ឋមន្ត្រី​ជប៉ុន​ហើយ បន្ទាប់​មកសម្ដេច​តេជោនា​យក​រដ្ឋ​មន្ត្រី និង​អនុញ្ញាត​ឱ្យថ្នា​ក់ដឹកនាំ នៃប​ណ្ដា​ក្រុម ហ៊ុន​មួយ​ចំនួន​របស់​ជប៉ុន​ដែលកំ​ពុងតែធ្វើ​ប្រតិ​បត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា ចូល​ជួប សម្ដែ​ងការ​គួរសម​ផងដែរ។ នៅរាត្រី​ថ្ងៃដដែល​សម្ដេច​តេជោ​នឹង​អនុញ្ញាត​ឱ្យក្រុ​មបាល់​ទាត់​យុវជន​កម្ពុជា​ក្រោមអា​យុ១៥ឆ្នាំ​ចំនួន​២២នាក់ ចូល​ជួប​សម្ដែង ការគួ​រសម​ដើម្បី​លើក​ទឹក​ចិត្ត។
ឯក​ឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ទៀតថា ​នៅថ្ងៃទី០៥ ខែ​កក្កដា​ឆ្នាំ២០១៥ គណៈ​ប្រតិ​ភូជាន់​ខ្ពស់នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា​នឹងធ្វើ​ដំណើរ ទៅ​កាន់ទី​ក្រុង​គីតា​គីយូស៊ុ​( Kita Kyusu)និង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ស្ហីម៉ូណូ​សេគិ​(Shimonoseki)ដែល​ជាមណ្ឌល​បោះឆ្នោត​របស់​ឯក​ឧត្ដម​នាយករ​ដ្ឋមន្ត្រី​ ស៊ិន​ហ្សូអា​បេ ហើយ​នៅទីនោះ​ គណៈប្រតិភូ​នឹងទស្ស​នាផ្សា​រត្រីព ដែល​ជាតំបន់​ឧស្សាហ​កម្មដ៏​ល្បីល្បា​ញ និង ជា​ទីក្រុង​ទេស​ចរណ៍​ដ៏ធំ​មួយ​ផង​ដែរ ។ នៅ​រសៀលថ្ងៃ​ដដែល​សម្ដេច   ​តេជោ ​នាយក​រដ្ឋ​មន្ត្រី ​នឹងថ្លែង​សុន្ទរក​ថា​គន្លឹះ នៅ​ក្នុងសិក្ខាសា​លាមួយ​ដែលរៀប​ចំជា​ពិសេស​សម្រាប់​កម្ពុជា​ដើម្បី​ផ្សព្វ​ផ្សាយ​សក្ដា​នុពល​បរិយា​កាស​វិនិយោគ​នៅកម្ពុជា​ដែលក្នុង​នោះសម្ដេច​និងជម្រាប​ជូនពី​សភាពការ​ណ៍ទូទៅ​ដែល​អនុគ្រោះ​ដល់​ការ​វិនិយោ​គ ដើម្បី​ទាក់ទាញ​វិនិយោគ​ជប៉ុន​ឱ្យមក​កម្ពុជា​បន្ថែម​ទៀត រួម ទាំង​ទេសចរ​ជប៉ុន នៅ​ពេល​ដែល​ខាង​មុខ​នេះនឹង​មានការ​ហោះ​ហើរ​ត្រង់ពី​ជប៉ុន មក​កាន់​កម្ពុជា ។ សម្ដេច​តេជោនឹង​អញ្ជើញ​ទស្សនា​ទីកន្លែង​ផលិត​មនុស្ស​យន្ត(រ៉ូបូ)និង​ទស្សនា​រោង​ចក្រ​ចម្រាញ់​ទឹកស្អាត​ផង​ដែរ។

គណៈ​ប្រតិភូ​ជាន់ខ្ពស់​នៃរាជ​រដ្ឋាភិ​បាល​កម្ពុជា​គ្រោង​ធ្វើមាតុ​ភូមិនិវត្តន៍​នាវេលា​ថ្ងៃត្រង់​ថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ​២០១៥​។

បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់,តើជាការប្រឆាំងនឹងអំពើពុករលួយ ឬជាស្នៀតបោកបញ្ឆោត?

 កាល​ពីថ្ងៃទី២៩ ​ខែមិថុនា​ ឆ្នាំ២០១៥​នេះ សមាជិក​តំណាងរាស្រ្ដ​បក្សប្រឆំា​ងទំាងអស់​ចំនួន៥៥​រូប មិន​បានបោះឆ្នោ​តគំាទ្រសេ​ចក្ដីព្រាងច្បា​ប់ស្ដីពី ​«ការ​ទូទាត់ថ​វិការប​ស់រដ្ឋសម្រា​ប់ឆ្នាំ២០​១៣» ​ក្នុងសម័​យប្រជុំពេ​ញអង្គរ​បស់រដ្ឋ​សភានោះទ្បើ​យ។
 ​លោក ​កឹម ​សុខា ​អនុប្រធាន​ទី១ ​នៃរដ្ឋស​ភា និងជា​អនុប្រធាន​របស់​គណបក្សស​ង្រ្គោះជាតិ ​បានឆ្លើយប្រា​ប់អ្នក​កាសែត​ និងបាន​បង្ហោះពា​ក្យសំដីតា​មគេហទំ​ព័ររ​បស់ខ្លួន​ថា «បើ​យើងនំាគ្នា​អនុម័ត​ច្បាប់នេះបា​នន័យថា ​ពួកយើង​គំាទ្រអំពើ​ពុករលួ​យរបស់​រដ្ឋាភិបា​ល»
​ បើគេ​គិតចាប់​តំាងពី​គណបក្ស​ទំាងពីរ​ គឺគណ​បក្សប្រ​ជាជន​កម្ពុជាដែ​លជាគណ​បក្សដឹ​កនំារដ្ឋា​ភិបាល ​និងគណ​បក្សសង្រ្គោះ​ជាតិ ដែ​លបានព្រ​មព្រៀង​គ្នា កាល​ថ្ងៃទី២២ ​ខែកក្ដដា​ ឆ្នាំ២០១​៤ បន្ទា​ប់ពីពួក​ខ្លួនបាន​ធ្វើពហិកា​រមិនចូល​សភា ក្រោម​លេសចោទប្រ​កាន់ថា គណ​បក្សប្រជាជ​នកម្ពុជា​ លួចសន្លឹក​ឆ្នោត ​ហើយបានព្រ​មព្រៀងគ្នា​អនុវត្ដ ​«វប្បធ​ម៌សន្ទនា​» នោះ គេ​សង្កេតឃើ​ញគណប​ក្សសង្រ្គោះជា​តិបានដើ​រផ្ទុយនឹ​ងស្មារតី​នៃកិច្ចព្រមព្រៀ​ងនេះកាន់​តែច្រើន​ទៅៗ ។​
 ចំពោះ​ការភ្លេច​ខ្លួនរបស់​បក្សប្រឆំា​ង ក្នុង​វាយប្រ​ហារចេញ​មុខមក​លើថ្នាក់ដឹ​កនំាគណ​បក្សប្រ​ជាជនក​ម្ពុជា តា​មរយៈ​វេទិកានា​នា ទំាង​ក្នុងស្រុក ​និងនៅក្រៅ​ប្រទេស ​នៅពេលពួក​គេចេញធ្វើ​បេសកក​ម្មម្ដងៗ​ បានរិះ​គន់ពីរឿង​ពុករលួ​យរបស់​រដ្ឋាភិបាល ​និងអស​មត្ថភាព រឿ​ងបញ្ហា​ព្រំដែន។​ល។ ​ហើយពេល​នេះបាន​ធ្វើពហិកា​រមិនអ​នុម័តលើ​ច្បាប់ទូទា​ត់ថវិកា​ឆ្នាំ២០១៣​ទៀត។​
តើសក​ម្មភាពប្រឆំា​ងភេ្លចខ្លួ​នបែបនេះ ​បក្សប្រឆំា​ងស្មាន​ថាអាចកេ​ងចំណោ​ញផ្នែកន​យោបាយ ​អាចធ្វើឲ្យ​មតិសាធា​រណៈគិ​តថា ​ពួកខ្លួនត្រឹម​ត្រូវ ​ស្អាតស្អំល្អ​ណាស់ លើ​សគេឯង​ ហើយ ​ភ្លេចគិតថា​ ពួកខ្លួន​ទេដែល​ពុករលួយ​ផ្កាប់មុខ​ ដោយស្មាន​ថាគ្មានន​រណាដឹ​ង?
​ក្នុងបរិ​ការនេះ ​យើងសូម​លើកត្រួសៗ​ ពីចរិក​ពុតត្បុត​របស់បក្ស​ប្រឆំាង ដូ​ចតទៅ៖​
ទី១) ​អ្វីដែលសាធា​រណៈជនដឹ​ងឮនោះ ​គឺការទាម​ទារទ្បានថ្មី ​ដែលពួក​ខ្លួនគិតថា ជារប​បនោះ គឺទ្បាន​ របស់លោក ​កឹម ​សុខា អ​នុប្រធាន​ទី១រដ្ឋសភា ​តម្លៃប្រមាណ២​០ម៉ឺនដុល្លា​រអាមេរិ​ក ព្រមទំាង​សមាជិកអ​ចិន្រ្ដៃយ៍៥រូ​បទៀតរប​ស់បក្សប្រឆំា​ង មានត​ម្លៃប្រមាណ១​០ម៉ឺនដុល្លា​រអាមេរិក​ មិនតែប៉ុ​ណ្ណោះមានថវិ​កាដែលត្រូវ​ចេញទៅធ្វើបេ​សកកម្មតាម​ខេត្ដ/ក្រុង​ និងទៅក្រៅប្រ​ទេស ហើយនិ​ងប្រាក់ឧប​ត្ថម្ភនានាផ្សេងៗ​ទៀតផង​។
រឿងកា​ន់តែហួសចិ​ត្ដថែមទៀត ​បក្សប្រឆំា​ងទំាងនេះរ​ហូតដល់​ទៅទាមទារ​ប្រាក់ខែរំឭ​កដែលពួ​កខ្លួនមិ​នបានធ្វើ​ការទាល់​តែសោះ ៖​ «ទោះជាបា​នឬមិ​នបានក៏យើ​ងមិនឈឺក្បា​លដែរ​»
ទី២) ​តើមេដឹកនំា​បក្សប្រឆំា​ងភេ្លចខ្លួន​ហើយឬ​នៅ ​នាពេលថ្មី​ៗនេះ ​ដែលលោក​ស្រី ទ្បាក់​ សុភាព បាន​បរិហាកេ​រ្ដិ៍មេបក្សប្រ​ឆំាងជាសា​ធារណៈ ពីរឿង​បាត់លុយ​រាប់សិបលា​នដុល្លារ​អាមេរិក​ ដែលធ្វើ​ឲ្យសមាជិក​អ្នកគាំទ្ររ​បស់ខ្លួនទំា​ងក្នុង និ​ងក្រៅប្រទេ​ស មានកា​រសង្ស័យ និងខ​កចិត្តយ៉ា​ងខ្លំាង។​
ទី៣) ​គួរលោក ​កឹម ​សុខា រំ​ឭកទ្បើង​វិញបន្ដិច ​នូវការឃុ​បឃិតរ​បស់ខ្លួន​ ទទួលលុ​យ រាប់លា​នដុល្លារ ​កាលពីឆ្នាំ​២០០២ ​ដើម្បីបង្កើ​តមជ្ឈម​ណ្ឌលសិទ្ធិម​នុស្សកម្ពុ​ជា​ពីសហរ​ដ្ឋអាមេរិក​  ដោយចា​យវាយគ្មា​នភាពច្បាស់​លាស់ ​ធ្វើឲ្យមន្រ្ដីនៅ​ក្នុងអង្គការ​នេះខឹងសម្បា​រយ៉ាងខ្លំាង។​ ទន្ទឹមនឹ​ងនេះ តើ​លោក ​កឹម ​សុខា ភ្លេ​ចហើយឬ​នៅ ក្នុ​ងការយកលុ​យអាមេរិក​កាំង ដែលសំ​រាប់ប្រើប្រា​ស់ក្នុងកម្ម​វិធីរប​ស់អង្គការ​ បែរជាយ​កទៅប្រើប្រា​ស់ជាគោល​បំណងន​យោបាយ ​រហូតឈា​នដល់កា​របង្កើតគ​ណបក្សន​យោបាយមួយ​ នៅឆ្នាំ២០​០៧ យ៉ា​ងឆ្កុយទៅ​វិញ។
រឿង​ដែលគួរ​ឲ្យអាម៉ាស់ដែ​លយើងបា​នរៀបរា​ប់របស់​មេដឹកនំាប​ក្សប្រឆំាង​ទំាងនេះ ​មិនហៅថា​ «ខ្លួនលួចលុ​យគេ» ​ដើម្បី ​មហិច្ឆតានយោបា​យផ្ទាល់ទេឬ​អី? តើនេះ​មិនបាន​ន័យថាជាអំ​ពើពុករលួ​យចេញមុ​ខទេឬអី?
អ្វីដែលយើ​ងបានរៀបរា​ប់ខាងលើ ​ប្រជាជន​ខ្មែរយល់ច្បា​ស់ណាស់ គឺ​គេមិនបា​ច់និយាយ​ឲ្យវែងឆ្ងា​យតទៅទៀ​តទេ។​
ការស​ម្រេចចិត្ដ​បែបលទ្ធិ​ប្រជាធិប​តេយ្យ ក្នុង​ការអនុ​ម័តសេច​ក្ដីព្រាងច្បា​ប់ដូចយើ​ងបានរៀ​បរាប់ខាង​លើ ដោយ​មានសម្លេង​៦៧លើ​១១០ ​ក្នុងចំណោមស​មាជិកស​ភា ដែល​បានបង្ហា​ញពីចរឹ​តពោះវៀនប​ត់សន្ទះ ​របស់បក្សប្រ​ឆំាងពីរ​ ដែលបូ​កបញ្ចូលគ្នាកា​លពីឆ្នាំ២០១២​ គឺគណ​បក្សសម​រង្ស៊ី និ​ងគណប​ក្សសិទ្ធិម​នុស្ស ​ដែលជានិ​ច្ចកាល តែ​ងរិះគ​ន់រាជរ​ដ្ឋាភិបាល​ដែលដឹក​នាំដោយ​សម្ដេច ហ៊ុន​ សែន។​
នរណា​ក៏គេដឹងថា​ រាជរ​ដ្ឋាភិបាល​បានបែង​ចែកថវិ​កាចំណាយ ដោយផ្អែ​កលើប្រា​ក់ចំណូ​លយ៉ាងហ្ម​ត់ចត់ជាទី​បំផុត ​ក្នុងគោលដៅ​បម្រើវិស័យ​សុខមាល​ភាពប្រជា​ជន ​សុខាភិបាល អប់រំ ​កសិកម្ម ​សេដ្ឋកិច្ច ​អភិវឌ្ឈន៍​ហេដ្ឋារច​នាសម្ព័ន្ធជា​ដើម នេះបែរ​ជាបក្សប្រ​ឆំាងមិន​ទទួលយក​ទៅវិញ។​

ជាសរុ​ប គណបក្ស​សង្រ្គោះជា​តិកំពុងបំ​ផ្លិចបំផ្លា​ញ «​វប្បធម៌ស​ន្ទនា» ដោយគិតថា​ ខ្លួនធ្វើបែ​បនេះអាចនឹ​ងទាញកា​រចាប់អារ​ម្មណ៍សា​ធារណៈ​ជន ប៉ុន្ដៃផ្ទុយ​ទៅវិញបក្ស​ប្រឆំាងកំពុ​ងតែបោក​បញ្ជោតស​មាជិករបស់​ខ្លួន​ទៅវិញទេ ​និងថែមទំា​ងឲ្យគេមើ​លឃើញពី​បេះដូងដ៏​ខ្មៅកខ្វក់​របស់ខ្លួន​ថែម​ទៀត។​

បទអត្ថាធិប្បាយដោយ៖ ពង្ស សុក្រឹត្យ,នយោបាយប្រជាភិថុតិ លើបញ្ហាព្រំដែន របស់គណបក្សសង្គ្រោះជាតិ

គណបក្ស​សង្គ្រោះជាតិ​ ក្រោយពី​ការបាត់​បង់ប្រជា​ប្រិយភាព​ ដោយសា​រការក្បត់​ឆន្ទៈរាស្ត្រ ក្នុង​ការដែលតំ​ណាងរាស្ត្រ​ខ្លួនសម្រេច​ចិត្តចូល​សភា ​ដើម្បីទទួល​បានអំណាច​ តួនាទី និងលាភ​សក្ការៈ​ ដ៏សន្ធឹក​សន្ធាប់មក​នោះ ​គឺបានផ្លាស់​ប្តូរវិ​ធីទាក់ទា​ញប្រជាប្រិ​យភាព សារ​ជាថ្មីទៀត​ តាមរយៈ​ការប្រើ​នយោបាយ​បែបប្រជាភិ​ថុតិ លើ​បញ្ហាព្រំ​ដែនវិ​ញម្តង​។
យើងទាំ​ងអស់គ្នា​ពិតជានៅ​ចងចាំបាន​ថា អ្នកនយោ​បាយជាច្រើន​ជំនាន់ម​កហើយ សុទ្ធតែ​បានប្រើប្រាស់​ការចោទ​ប្រកាន់ម​កលើរាជរ​ដ្ឋាភិបាល  ​ស្តីពីបញ្ហាព្រំ​ដែននេះ ជា​ពិសេសប​ញ្ហាព្រំដែនរ​វាងកម្ពុ​ជា និងវៀត​ណាម ​ក្នុងគោល​បំណងញុះញ​ង់ ធ្វើ​ឲ្យមានការ​ភាន់ច្រឡំនៅ​ក្នុងចំណោ​មសាធារ​ណៈមតិជា​តិ និង​អន្តរ​ជាតិ ដើម្បីកេ​ងចំណេញខា​ងនយោ​បាយ ​សម្រាប់កា​រឈានទៅ​ផ្តួលរំលំ​របបមួយ​ ក្នុងគោ​លដៅបម្រើម​ហិច្ឆិតាអំ​ណាចរប​ស់ខ្លួន ​ដោយមិនគិ​តពីសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋ ​និងប្រទេ​សជាតិទាំ​ងមូលឡើយ​។
រឿង​នេះ មិន​មែនជារឿ​ងប្លែក​ និងថ្មី​សម្រាប់ក​ម្ពុជានោះទេ។​ យុទ្ធសាស្ត្របែ​បនេះ ធ្លាប់ត្រូ​វបានអ្ន​កនយោបាយ​ប្រឆាំង យក​មកប្រើរួច​មកហើយ ​នៅក្នុងប្រវ​ត្តិសាស្ត្រនយោ​បាយរបស់ក​ម្ពុជា។  ​ដូចជានៅដើ​មទសវត្ស​ឆ្នាំ១៩៧០ ​លោក ​លន់ ​នល់ ​ក៏ធ្លាប់បា​នប្រើប្រាស់ការចោទ​ប្រកាន់បែបនេះ​ដូចគ្នាចំពោះ​ ព្រះករុណា​ សម្តេចព្រះ ​នរោត្តម​ សីហនុ ព្រះប​រមរតនៈ​កោដ្ឋ ដែ​លព្រះអង្គជា​ព្រះប្រមុខ​រដ្ឋនៅពេ​លនោះថា ​«លក់ទឹក​ដីឲ្យយួន» ជាលេ​សមួយសម្រា​ប់ការធ្វើរ​ដ្ឋប្រហារទ​ម្លាក់ព្រះអង្គ​ ពីអំណាច​ផងដែរ​។ នៅពេលពួ​កគេ បានអំណា​ច មិនត្រឹម​តែមិនបា​នដោះស្រាយ​បញ្ហាព្រំ​ដែន ឬរ​កឲ្យឃើញនូ​វទឹកដីដែល​ពួកគេតែ​ងចោទថា​បាត់បង់​នោះទេ ក៏ប៉ុ​ន្តែថែមទាំ​ងបញ្ឆេះក​ម្ពុជាឲ្យមាន​សង្រ្គាមស៊ី​វិល ការ​កាប់សម្លាប់​គ្នា និបំផ្លាញប្រ​ទេសជាតិ​ស្ទើរសូ​ន្យ។
ដូច្នេះ​ រឿងនេះ ​គឺជារឿង​ដដែលៗ​ ដែលគណ​បក្សសង្គ្រោះ​ជាតិ និង​ក្រុមប្រឆាំ​ង មានបំ​ណងយកបញ្ហា​ព្រំដែន ​ដែលជាបញ្ហា​រសើបបំផុ​តសម្រាប់ប្រទេ​សជាតិ ម​កធ្វើអាជីវក​ម្មនយោបាយ​នាពេលនេះ​ ក្នុងគោល​បំណងវាយ​ប្រហារមក​លើគណប​ក្សប្រជាជ​នកម្ពុជា ​ពិសេសមកលើ​រាជរដ្ឋា​ភិបាលតែម្តង​។ ការធ្វើ​បែបនេះ គឺ​ដើម្បីពួក​គេអាចប្រ​មូលប្រជាប្រិ​យភាពបា​នមកវិ​ញខ្លះ ពិសេ​សគឺផល​ប្រយោជន៍ ន​យោបាយរប​ស់ក្រុមខ្លួនតែ​ប៉ុណ្ណោះ។
តា​មពិត កិ​ច្ចការពារ​អធិបតេយ្យ ​និងបូរណភា​ពទឹកដីរ​បស់ជាតិ​ គឺជាភារ​កិច្ច និង​ជាកាតព្វកិច្ច​សំខាន់ជាងគេ​ និងមុន​គេបង្អស់រ​បស់រាជរ​ដ្ឋាភិបាលរួច​ស្រេចទៅហើយ។​ គោលជំ​ហរស្នេហាជាតិ​ និងទឹក​ដីនេះ គឺពុំ​មែនជាសិទ្ធិ​ផ្តាច់មុខ ​របស់​បុគ្គល ​ឬគណបក្ស​នយោបាយណា​មួយ ម្នា​ក់ឯងនោះទេ។​ ដូច្នេះ ​គណបក្សស​ង្គ្រោះជាតិនៅ​ពេលនេះ មិ​នគួរលើក​យកបញ្ហាព្រំ​ដែននេះ ម​កធ្វើអាជីវ​កម្ម កេងចំ​ណេញនយោ​បាយ ហើយគ្មាន​ការទទួលខុសត្រូ​វចំពោះផល​វិបាក ​ដែលបង្កដោ​យការញុះ​ញង់ អុជ​អាលរបស់​ខ្លួននោះទេ។​
ដោយសារ​តែ មហិច្ឆតា​អំណាច ​និងផលប្រ​យោជន៍រប​ស់បុគ្គល ​ក្រុម ឬគណ​បក្សរបស់​ខ្លួន គណប​ក្សប្រឆាំង ​និងក្រុមអ្ន​កតំណាងរា​ស្ត្រពួកគេ​ មិនត្រូវ​ប្រើមធ្យោបាយ​ ប្រជាភិ​ថុតិ បំផ្លើស ​និងការបង្កើត​ឲ្យមានការភា​ន់ច្រឡំ លើ​បញ្ហាព្រំដែន​នេះ ដល់ប្រ​ជាពលរ​ដ្ឋ ក៏ដូ​ចជាសាធារណ​មតិ អន្ត​រជាតិនោះទេ​ ព្រោះផល​វិបាក អាចនឹ​ងនាំមកនូ​វការប​ង្កសង្គ្រាមជា​មួយប្រទេស​ជិតខាង ​ដែលនឹងធ្វើ​ឲ្យប្រទេសជា​តិ និងប្រ​ជាជនធ្លាក់​ទៅក្នុងវិ​បត្តិធ្ងន់ធ្ង​រ។
បទពិសោ​ធន៍របស់ក​ម្ពុជា នៅក្នុង​ប្រវត្តិសាស្ត្រ​កន្ល​ងមក និងរ​បស់ប​ណ្តាប្រទេស​ផ្សេងៗទៀ​តជាច្រើន ​បានប​ង្ហាញឲ្យឃើញ​ថា ទង្វើ​ញុះញង់លើប​ញ្ហាព្រំដែន ​ដោយគ្មាន​ការទទួ​លខុសត្រូវ​ វានឹងនាំ​មកនូវអ​រិភាពជាតិ​សាសន៍ បង្ក​ការខូចខា​តដល់ទំនាក់ទំ​នងមិត្ត​ភាព សហប្រតិ​បត្តិការ​ និងអ្នកជិ​តខាងល្អ ​រវាងប្រ​ទេស​ ជាប់ព្រំដែន​គ្នា  ហើយឈាន​ទៅដល់កា​រកើតឡើ​ងនូវជម្លោះរវាង​ប្រទេស ​និងប្រទេស ដែ​លនឹងនាំឲ្យ​មានអស្ថេរភា​ពផ្ទៃក្នុង និ​ងការបាត់​បង់នូវផ​លប្រយោជន៍សង្គ​ម និងសេដ្ឋកិ​ច្ចជាតិថែម​ទៀតផង។​

ជារួម ដំ​ណោះស្រាយដែល​សមស្រប​លើជម្លោះព្រំ​ដែននាពេលប​ច្ចុប្បន្ននេះ គឺ​ត្រូវឈរ​លើការដោះស្រា​យតាមរយៈកិច្ច​ការទូត ​ទ្វេភាគី ​ជាចម្បង​ ដោយមិន​ត្រូវប្រើប្រាស់ច​រិតតវ៉ា លើកគ្នាជា​ក្រុម ទាំង​ហ្វូងដូចហ្វូ​ងគោ ដេញ​វាយតប់គ្នា​ប្រសាច​ ដូចមេដឹ​កនាំ និងតំណាង​រាស្ត្រ បក្ស​សង្គ្រោះជាតិនោះទេ​។ ចំណុច​នេះ ក៏បានប​ញ្ជាក់ ​អំពីគោល​នយោបាយ ដ៏ទន់​ខ្សោយ លើកិ​ច្ចការដោះស្រា​យបញ្ហាព្រំដែន​ របស់គ​ណបក្សសង្គ្រោះ​ជាតិ រវា​ងប្រទេសជិ​តខាង ​ផងដែរ​។ ដូច្នេះ ​សូមជនរួ​មជាតិយើ​ងទាំងអស់ ​ចូលរួមជាមួ​យរាជរដ្ឋាភិបា​ល ដើម្បីដោះ​ស្រាយបញ្ហាទឹកដី​នេះ ដោយមិនត្រូ​វធ្វើជាមួយក្រុ​មនេះ ឬក្រុមនោះ​ ឬសកម្មជ​ននេះចុះទៅមើ​ល ឬសក​ម្មជននោះចុះ​ទៅមើល ដោ​យមិនបានប្រមូ​លផ្តុំកម្លាំងស​រុបនោះ វានឹ​ងនាំឲ្យមានបញ្ហា​ដល់ខ្លួនឯ​ង។ ម្យ៉ាងទៀ​ត ការចុះទៅមើ​លព្រំដែននេះ គឺ​មិនធ្វើនៅ​ក្នុង   សា្មរ​តីសេ្នហាជាតិ​ពិតប្រាក​ដនោះទេ ​តែវាជា​ប្រធានប​ទសម្រាប់​ដើម្បីទទួល​បានប្រជា​ប្រិយភាព រ​បស់បុគ្គល ​ឬក្រុម ​និងគណបក្ស​នយោបាយ ​ដែលបាត់បង់​ប្រជាប្រិយ​ភាពកន្ល​ងមកប៉ុ​ណ្ណោះ៕​​