Tuesday, August 13, 2019

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៣ ខែសីហានេះ!

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


ប្រជាពលរដ្ឋ៦០០គ្រួសារ នៅឃុំសិរីមង្គល ស្រុកកូនមុំ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

រតនគិរី៖ ប្រជាពលរដ្ឋ៦០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ពិធីចែកអំណោយមនុស្សខាងលើប្រព្រឹត្តទៅក្រោមអធិបតី លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និងលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា។
ប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះលោក គន់ គីម លោក លី ធុជ និងលោក អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ហើយ។
ក្រុមការងារ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិនជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក។ ដោយឡែកក្នុងពេលទឹកសម្រកទៅវិញនេះសូមបងប្អូន ពុកម៉ែប្រជាពលរដ្ឋត្រូវត្រៀមនូវពូជធារ ដំណាំ និងសហការជាមួយស្ថាប័នជំនាញ ដើម្បីស្ដារលទ្ធភាពកសិកម្មឡើងវិញ ។
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលបានចែកជូនប្រជាពលរដ្ឋទាំង៦០០ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ ក្នុងនោះមានមុង១ ភួយ១ក្រម៉ា១ និងសារ៉ុង១និង ប៊ីដុងទឹកទឹក៣០លីត្រចំនួន១ផងដែរ៕



រយៈពេល៥ខែ នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក

រយៈពេល៥ខែ នៅក្នុងឆ្នាំ២០១៩នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកជប៉ុនបាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៤៤០លានដុល្លារ។

នេះបើតាមការគូសបញ្ជាក់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលអនុញ្ញាតឱ្យ លោក ហ៉ីដេហ៉ីសា អូរីណូអូឈិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការកើនឡើងនៃការនាំចេញកម្ពុជា ទៅកាន់ប្រទេសជប៉ុន គឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ លោក ហ៉ីដេហ៉ីសា ដែលនឹងចាកចេញពីកម្ពុជានៅ២សប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ បានសម្តែងនូវសេចក្ដីសោមនស្ស រីករាយយ៉ាងខ្លាំងដែលបានក្លាយជាអគ្គរដ្ឋទូតនៅកម្ពុជា។ អំឡុងបេសកកម្មការទូត៣ឆ្នាំនេះ លោកសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

ក្នុងន័យនេះ លោកបានគោរពសំដែង នូវការគោរពនិងកោតសរសើរ ដល់វីរភាពនៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ជាការឆ្លើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ៉ីដេហ៉ីសា ចំពោះកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ នារយៈពេលកន្លងមកនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះ គឺទទួលបានអំពីការប្រឹងប្រែងរបស់លោកអគ្គរាជទូតជប៉ុន នៅកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ។ ជាក់ស្ដែង ជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៨, ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជា មានចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុន ចំនួនតែមានទំហំទឹកប្រាក់ ប្រមាណ ១.៦០០លានដុល្លាអាមេរិក។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មីរបស់លោក ទៅកាន់ប្រទេសហូឡង់ បានទទួលជោគជ័យបន្តទៀត៕





វគ្គបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅរកការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជារឿងចាំបាច់មួយ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នក្រៅពីបានធ្វើទំនើប កម្មក្រសួង ក្រសួងបរិស្ថាន បានកំពុងអនុវត្តនូវប្រព័ន្ធរដ្ឋបាលទំនើប និងការលើកកម្ពស់សមត្ថភាពមន្រ្តីជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលផ្សេងៗក្នុងក្របខណ្ឌផ្ទៃក្នុង និងខាងក្រៅ ជាមួយវាគ្មិនជំនាញៗ ប្រកបដោយគុណវឌ្ឍ។
ថ្លែងនៅក្នុងឱកាសបើកសន្ទកថាបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់នូវអនុសាសន៍គន្លឹះទាក់ ទងនឹងបច្ចុប្បន្នភាពនយោបាយលើសកលលោក សាវតាប្រវត្តិសាស្រ្តកម្ពុជា និងចក្ខុវិស័យឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមាន៖
១- ធានាអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ
២- បង្កើនការងារធ្វើជូនប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជន
៣- សំដៅកាត់បន្ថយភាពក្រីក្រអោយស្ថិតក្រោម១០% និងធ្វើយ៉ាងណាកាត់បន្ថយគំលាតរវាងអ្នកមាន ធម្យម និងក្រីក្រ
៤- ពង្រឹងអភិបាលកិច្ច និងគ្រប់គ្រង សំដៅកសាងធន ធានមនុស្ស និងរដ្ឋបាលទំនើប ។
ទាក់ទងនឹងវគ្គបណ្តុះបណ្តាលនេះ លោក សុខ គាង អនុរដ្ឋលេខាធិការទទួលបន្ទុកបណ្តុះបណ្តាល បានមានប្រសាសន៍អោយដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាព មន្ត្រីរាជការវ័យក្មេងដែលបានប្រឡងជាប់ក្របខណ្ឌថ្មីរបស់ក្រសួងបរិស្ថានជារៀងរាល់ឆ្នាំ ឱ្យមានមូលដ្ឋានគ្រឹះនិងចំណេះដឹង ចំណេះធ្វើការងារគ្រប់គ្រងវិស័យបរិស្ថាន ក៏ដូចជាឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី ដើម្បីរួមចំណែកអនុវត្តការងាររបស់ក្រសួង និងអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល ខ្ពស់។
វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងកំពុង រៀបចំក្នុងថ្ងៃនេះ ត្រូវបានចាត់ទុកជាធាតុចូលយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួង ដើម្បី ប្រែក្លាយជារដ្ឋបាលទំនើប សំដៅឈានទៅសម្រេច គោលបំណងគោលនយោបាយ នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះនិងការគ្រប់ គ្រងធនធានធម្មជាតិឱ្យមាននិរន្តភាព។ ជាការពិតណា ស់ ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការវ័យក្មេងជាថ្នាលបណ្ដុះនូវធនធានមនុស្សសម្រាប់ជាអ្នកបន្តវេនក្នុងកិច្ច អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គមនៃប្រទេ សជាតិ ក៏ដូចជាការផ្ដល់មូលដ្ឋានគ្រឹះសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ឱ្យបានយល់ដឹងអំពីគោលនយោ បាយ ផែនការយុទ្ធសាស្ត្រ ផែនទីឯកភាពការងារ រចនា សម្ព័ន្ធរបស់ក្រសួងរចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានរាជធានី ខេត្ត ការងារយេនឌ័រ និងការងារស្នូលរបស់ ក្រសួងទាំងមូលឱ្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ (ជំនាន់ទី៣) មានរយៈ ពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដល់មន្ត្រីរាជការសរុបចំនួន៧១រូប ជាមន្ត្រីក្របខ័ណ្ឌ ឆ្នាំ ២០១៨ ទីស្ដីការក្រសួងបរិស្ថាន មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៦ថ្នាក់រាជធានី ខេត្ត និងមន្ត្រីឧទ្យានុរក្សថ្នាក់ខេត្តឆ្នាំ២០១៧ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ដោយមានប្រធានបទចំនួន៨ និងប្រធានបទរងចំនួន ៣៨៕





ក្រសួងអប់រំ ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវជាមួយសាកលវិទ្យាល័យ Curtin នៃប្រទេសអូស្រ្តាលី

ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការសិក្សានិងស្រាវជ្រាវជាមួយ សាកលវិទ្យាល័យ Curtinនៃប្រទេសអូស្រ្តាលី ដើម្បីឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងលើកកម្ពស់វិស័យអប់រំ បង្កើតឱកាសធ្វើការ ជាមួយស្ថាប័នអប់រំ នៅកម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញឱ្យមានការផ្លាស់ប្តូរបុគ្គលិក និងនិស្សិ តរវាងភាគីទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងលោកបណ្ឌិតសាស្ត្រាចារ្យ សេធ ឃូនីន (Seth Kunin) សាកលវិទ្យាលធិការរងទទួលបន្ទប់ទំនាក់ ទំនងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ឃើធីន ព្រមទាំងវត្តមានរបស់លោកជំទាវ អាន់ ជេឡា ខូខូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាផងដែរ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ។
លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺផ្ដោតលើលទ្ធភាពដែលសាកលវិទ្យាល័យ Curtin ផ្ដល់លើការបណ្ដុះបណ្ដាលកម្មវិធីសិក្សាមូលដ្ឋានតាមសាកលវិទ្យាល័យនានា នៅកម្ពុជា ដោយផ្ដល់ឱកាសឱ្យនិស្សិតផ្សារភ្ជាប់រវាងការសិក្សារបស់ពួកគេដែលបានទទួលតាមសាកល វិទ្យាល័យនៅប្រទេសកម្ពុជា និងការសិក្សានៅក្នុងប្រទេសដែលពួកគេជ្រើរើស ជាបិសេស ប្រទេសអូស្រ្តាលី និងសាកលវិទ្យាល័យ Curtin។ លោក បានបន្ដថា សាកលវិទ្យាល័យ Curtin នៃប្រទេសអូស្រ្ដាលី នឹងសិក្សា លើលទ្ធភាពសហការជាមួយសកលវិទ្យាល័យភូមិន្នភ្នំពេញលើការអនុត្តកម្មវិធី២ឆ្នាំ+២ឆ្នាំ ដោយនិស្សិតសិក្សាកម្មវិធីសិក្សាមូលដ្ឋាន ហើយបន្ថែមមុខវិជ្ជាធុរកិច្ចនិងសិល្បៈសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មកនិស្សិតទាំងនោះ អាចផ្ទេរទៅសិក្សានៅសាខាណាមួយក្នុងចំណោមសាខាក្រៅប្រទេសទាំង៥របស់សាកលវិទ្យាល័យ Curtin ដើម្បីបំពេញ២ឆ្នាំបន្ថែមទៀត សម្រាប់ទទួលបានសញ្ញាបត្របរិញ្ញាបត្រ។
ជាមួយគ្នានេះដែរ ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺពិនិត្យលើសក្តានុពលក្នុងការបង្កើតឱកាសដើម្បីបង្រៀនបុគ្គលិកតាមសាកលវិទ្យាល័យនៅកម្ពុជា ដោយឱ្យបុគ្គលិតទាំងនោះអាចបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់តាមរយៈការសិក្សា១ឆ្នាំនៅភ្នំពេញ និងបន្ថែមឆមាស (១ឆមាសបន្ថែមទៀតនៅភ្នំពេញ) ឬ១ឆ្នាំទៀតនៅ Perth ប្រទេសអូស្រ្តាលី។ ទន្ទឹមនេះ យោងតាមលក្ខន្តិកៈនៃអនុស្សរណៈ សាកលវិទ្យាល័យ Curtin និងអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជននិងកីឡាក៏បានយល់ព្រមសហការគ្នាលើកកម្ពស់កិច្ចសហបរតិបត្តិការ ផ្នែកសិក្សានិងស្រាវជ្រាវ និងឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ការបង្កើតឱកាសធ្វើការជាមួយស្ថាប័នអប់រំនៅប្រទេសកម្ពុជា និងសហការកម្មវិធីភាសាអង់គ្លេស កម្មវិធីសិក្សាមូលដ្ឋាន កម្មវិធីសិក្សាដែលបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យពីរ(Articulation Programs) រួមនឹងកម្មវិធីសិក្សាមួយចំនួនថែមទៀតនៅសាកលវិទ្យាល័យក្នុងប្រទេសអូស្រ្តាលីនោះ៕





លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗលើការបង្កើតតំបន់ទេស ចរណ៍សម្រាប់ទេសចរចូលនិវត្តក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។ ការស្នើនេះធ្វើឡើងតាមរយៈលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែលលោកអគ្គរាជទូតជួបជាមួយលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបជាចុងក្រោយ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ៣ឆ្នាំមកនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះភ្ញៀវទេសចរជប៉ុនដែលមកទស្សនានៅកម្ពុជា ក៏នៅតែមានការកើនឡើងពីមួយទៅមួយឆ្នាំ។
លោករដ្ឋមន្ត្រីបានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្តជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុង នាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទ សំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ។ លោក ថោង ខុន ក៏បានស្នើដល់ស្ថានទូតជប៉ុន សូមបន្តជួយកសាងផ្លូវ ចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗមួយចំនួនបន្តទៀត ដែលស្ថិតក្នុងកម្រិតនៃសិទ្ធិសម្រេចរបស់ស្ថានទូតផ្ទាល់ផងដែរ។
ចំពោះសំណើទាំងនេះ ត្រូវបានលោក ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ លោកឯកអគ្គរាជទូត បានបន្ថែមថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អ ប្រសើរឡើងថែមទៀត លោកឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅ ទៀត ទោះបីថាលោកបានត្រូវចប់អាណត្តិបេសកកម្មទៅហើយក្ដី៕




លិខិតមិត្តអ្នកអាន៖ «ឧបាយកលចាស់សកម្មភាពថ្មីរបស់ សម រង្ស៊ី តាមរយៈផែនការរំកិលការវិលចូលស្រុកវិញ!»

 (ភ្នំពេញ)៖ «ផែនការរំកិល» ដើម្បីពន្យារល្បិចឆបោកគឺជាយុទ្ធសាស្ត្រ ដែលលោក សម រង្ស៊ី បានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ។ ផែនការនេះគឺដើម្បីពន្យារពេលអនុវត្តរាល់ការសន្យា ខ្យល់ និងឈានទៅបំភ្លេចពាក្យសន្យាចោលតែម្តងនៅទីបំផុត។
ស្ទើរតែគ្រប់រឿងធំៗដែលលោក សម រង្ស៊ី ដឹងថា ខ្លួនឯងធ្វើមិនបានតែបានប្រកាសធ្វើដូចជាច្បាស់លាស់មែនទែនណាស់ ដើម្បីបំពេរនិងទាក់ទាញទំនុកចិត្ត អ្នកគាំទ្រឲ្យពុះកញ្ជ្រោលនិងសុខចិត្ត លះបង់លុយកាក់ដើម្បីជួយគាត់តាមគម្រោងផែនការប្រជាភិថុតជាបន្តបន្ទាប់។ ប៉ុន្តែ នៅពេលដែលគាត់ដឹងខ្លួនថាមិនអាចធ្វើ តាមផែនការបាន លោក សម រង្ស៊ី តែងតែរកលេសនិងបង្កើតលេស នេះ លេសនោះដើម្បីរំកិលផែនការរបស់ខ្លួនឲ្យទៅមុខជាបន្តបន្ទាប់ ហើយនៅទីបំផុតក៏បំភ្លេចពាក្យ សន្យាចោលដោយទុកឲ្យវាស្ងប់ស្ងាត់ ទៅយ៉ាងរលូនដូចជនបរទេសតែងតែនិយាយរត់មាត់ថា «Time flies Time will tell us»។
តើមានប៉ុន្មានលើក ប៉ុន្មានសារ ហើយដែលលោក សម រង្ស៊ី បានប្រើល្បិចកលបែបនេះ? ចម្លើយគឺរាប់មិនអស់នោះទេ។ និយាយជារួម «សម រង្ស៊ី ប្រើឧបាយកលចាស់ សកម្មភាពថ្មី តែគោលដៅនៅដដែល» គឺអត់ហ៊ានចូលស្រុកវិញដដែលជាដដែល។
រឿងធំៗដែលខ្ញុំនៅចងចាំបានយ៉ាងច្បាស់មានដូចជា ការបង្កើតទូរទស្សន៍ព្រះអាទិត្យនិងផែនការ វិលត្រឡប់ចូលស្រុកប៉ុន្មានលើក មកហើយ ព្រមទាំងផែនការខ្យល់ជាច្រើនទៀតដែល សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលដើម្បីប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្រនៅឯក្រៅប្រទេស។ ឥឡូវនេះល្បិចកលដដែលៗនេះក៍ត្រូវបានគាត់យកមកប្រើប្រាស់ជាថ្មីហាក់ដូចជា គ្មានការអៀនខ្មាសបន្ទិចណាសោះ។
ខ្ញុំនៅចាំបានថា នៅពេលដែលការគាំទ្របានបាត់បង់ស្ទើរតែទាំងស្រុង ក្រោយពីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដោយបំពានលក្ខន្តិកៈបក្សរួចមក ជាពិសេសបន្ទាប់ពីការបរាជ័យដ៍ជូរចត់ក្នុងការបង្កើតចលនាសង្គ្រោះជាតិរួចមក លោក សម រង្ស៊ី ស្រាប់តែចេញមកប្រកាសអំពីផែនការរៀបចំ ដំណើរវិលចូលស្រុកវិញ។ ផែនការនេះបើស្តាប់ទៅវាហាក់ដូចជាហំហែងណាស់ ដោយក្រុមពួកគាត់មានរៀបចំគណៈកម្មការរៀបចំដំណើររបស់ សម រង្ស៊ី មានទាំងអ្នកនាំពាក្យគណៈកម្មការនេះថែមទៀតផង។
ប៉ុន្តែគេប្រាកដជាមិនទាន់ភ្លេចទេថា ដំបូងឡើយ សម រង្ស៊ី ប្រកាសថា នឹងវិលចូលស្រុកមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់មកក៏បាត់ស្រមោលរហូត។ ចុងក្រោយនេះ ក៏ប្រកាសយ៉ាងហំហានម្តងទៀតថា ចូលមកចាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធក្រោក
ឈរឡើងប្រឆាំងនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តែដល់ពេលឃើញសភាពការណ៍ស្ងាត់ជ្រាប និងត្រូវគេចំអកថែមទៀត សម រង្ស៊ី ក៏ក្រឡាស់សម្តីថា មិនមែនខ្លួនគាត់ទេ ដែលចូលមកចាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះគឺទុកឲ្យប្រជាពលរដ្ឋជាអ្នកចាប់វិញ។ ក្រោយមក សម រង្ស៊ី ក៏បានអះអាងទៀតថា នឹងចូលមកស្រុកខ្មែរនៅពេលណាដែលអន្តរជាតិ សំពងនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យទក់សាច់សិន។ ប៉ុន្តែរហូតមកដល់ពេលនេះ អន្តរជាតិក៏ស្ងាត់ឈឹងដែរ រីឯ សម រង្ស៊ី ក៏មិនឃើញអើតកមកនៅឡើយ។
ថ្មីៗនេះ លោកស្រី មួរ សុខហួរ ក៍បានចេញមុខមកប្រកាសម្តងទៀតថា លោកប្រធាននឹងវិលចូលស្រុកខ្មែរវិញក្នុងខែសីហា ឬមិនឲ្យហួសពីដើមខែកញ្ញា ២០១៩ឡើយ។ ឥឡូវពេលខែសីហា ចូលមកដល់ស្រាប់តែ សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលម្តងទៀតដោយប្រកាសថា ដោយសារគ្មានខែទី១៣ ដូច្នេះការវិលចូលស្រុករបស់គាត់មិនឲ្យលើសពីខែ១២ឡើយ។ ហើយជាថ្មីម្តងទៀត នៅថ្ងៃទី១២ សីហានេះ សម រង្ស៊ី បាននិយាយលួងលោមអ្នកគាំទ្រថា នៅមិនទាន់ហ៊ានប្រកាសថា នឹងចូលស្រុកថ្ងៃណានៅឡើយទេ ដើម្បីកុំឲ្យបែកការដែលនេះគេអាចយល់យ៉ាងងាយបានថា ជាការបង្កើតលេស សំរាប់បំរើឲ្យផែនរំកឹលមិន ហ៊ានវិលចូលស្រុកវីញតាមការអួតអាងរបស់ខ្លួនថា មិនអោយហួសពីខែកញ្ញា ២០១៩។
ខ្ញុំអាចវាយតំលៃទុកជាមុនថា ផែនការរំកិលរបស់លោក សម រង្ស៊ី មិនបញ្ចប់ត្រឹមនេះទេ។ គាត់នឹងរកលេសថ្មីៗថែមទៀត ដើម្បីរំកិលរហូតគ្មានទីបញ្ចប់ ពីព្រោះសូម្បីតែមនុស្សដែលជិតស្និទ្ធបំផុតរបស់គាត់ក៏និយាយពីក្រោយខ្នងគាត់ថា «មនុស្សដូច សម រង្ស៊ី ដែលកើតចេញពីត្រកូលអភិជន និងធ្លាប់រស់នៅតាមរបៀបត្រកូលអ្នកមាន ហើយធំដឹងក្តីនិងធ្លាប់រស់ស្រួលហឺហារ នៅតែក្រៅប្រទេស មិនដែលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ មិនដែលគោរពការសន្យា ដែលខ្លួនបានប្រកាស មិនដែលចេះអៀនខ្មាសនឹងពាក្យភូត កុហករបស់ខ្លួន និងមិនដែលខ្វល់នឹងការឈឺចាប់របស់អ្នកណាឡើយ»។
ទោះជាយ៉ាងនេះក៏ដោយ ម្តងហើយម្តងទៀត យុទ្ធសាស្ត្រ រំកិលដ៏ចាស់គំរឹលនៅតែត្រូវបានលោក សម រង្ស៊ី យកមកប្រើដើម្បីបោកប្រាស់ និងរំលោភសេចក្តីទុកចិត្តរបស់សកម្មជននិងអ្នកគាំទ្ររបស់ខ្លួនឥតកែប្រែ។
ឥឡូវនេះដល់ពេលដែលលោក សម រង្ស៊ី ទទួលផលកម្មតាមលំនាំ «ភូតច្រើន ចាញ់អាត្មា» ហើយ។ សកម្មជននិងអ្នកគាំទ្រ សម រង្ស៊ី ច្រើនលើសលប់បាន ដកសេចក្តីទុកចិត្តស្ទើរទាំងស្រុង ពីព្រោះតែពាក្យសន្យាអត់ន័យដែលធ្វើឲ្យពួកគេខ្មាសគេជំនួសលោកប្រធាន។ អ្នកនៅក្នុងស្រុកជាពិសេសនៅតាមទីប្រជុំជន ហាងកាហ្វេ។ល។ អស់សង្ឃឹមនឹងពាក្យភូតកុហកជាបន្តបន្ទាប់ ហើយលែងហ៊ានដាក់លុយភ្នាល់រឿងលោក សម រង្ស៊ី ចូលស្រុកវីញ ព្រោះធ្លាប់ចាញ់ឡើងល្ងិតមុខអស់ជាច្រើនលើកច្រើនសារ ហើយរីឯអ្នកនៅក្រៅស្រុកក៏កាន់តែបាត់ជំនឿ ហើយក៏ឈប់ផ្តល់ស្រោមសំបុត្រដើម្បីផ្តល់ដង្ហើមនយោបាយដល់លោក សម រង្ស៊ី ទៀតដែរ។
ខ្ញុំអាចវាយតំលៃបានថា ពេលនេះលោក សម រង្ស៊ី កំពុងស្ថិត នៅក្នុងស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច» ពោលគឺគាត់ប្រមូលលុយមិនសូវបានដូចមុនទៀតទេ ហើយជីវិតនយោបាយក៏បានដើរដល់ផ្លូវទាល់គ្មានច្រកចេញដែរ។ មន្ត្រីនិងសកម្មជននៃអតីតបក្សប្រឆាំងជាច្រើន កំពុងប្រមូលផ្តុំគ្នាត្រៀមបង្កើតបក្សនយោបាយថ្មី ដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។ ម៉្យាងវីញទៀតឆ្នាំនេះ សម រង្ស៊ី ក៏មានអាយុ ៧០ ចូល ៧១ឆ្នាំហើយ គឺជាអាយុចាស់ជ្រុលហ៊ុមព័ទ្ធ ដោយជំងឺប្រចាំខ្លួន ដែលមិនអនុគ្រោះក្នុងការធ្វើជាតំណាងឲ្យក្រុមប្រឆាំង ហើយក៏ជាអាយុមិនអាចទ្រាំអត់ធ្មត់ធ្វើការតស៊ូនយោបាយពីក្នុងគុកនោះបានដែរ។
ដូច្នេះខ្ញុំយល់ថា ផ្លូវមានតែមួយគត់សម្រាប់ សម រង្ស៊ី ដើម្បីចាកចេញពីឆាកនយោបាយដោយមិនចាំបាច់ឲ្យគេផាត់ចោលទាន់ គឺការប្រកាសលើកទង់ស ហើយលាចាកពីពិភពនយោបាយដោយខ្លួនឯង ព្រោះផែនការរំកិលដែលជាល្បិចចាស់គំរឹល ដើម្បីពន្យារពេលការបោកប្រាស់ដូចដែលគាត់ធ្លាប់ប្រើកន្លងទៅ វាបាន
សាបរលាប និងគ្មានប្រសិទ្ធភាពទៀតទេ នៅក្នុងស្ថានភាពដែលផ្ទៃក្នុងក្រុមប្រឆាំងកំពុងប្រះឆារយ៉ាងធ្ងន់ធ្ងរបែបនេះ។
តាមពិតលោក សម រង្ស៊ី គួរតែដកខ្លួនចេញពីពិភពនយោបាយតាំងពីក្រោយការប្រកាសលាចេញពីតំណែងប្រធានបក្សមកម៉្លេះពីព្រោះ ពេលនោះហើយដែលគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ពីភាពកម្សោយរបស់ សម រង្ស៊ី។ ប៉ុន្តែដោយគាត់ជាអ្នកនយោបាយដែលស្គាល់តែបរាជ័យហើយមិនដែលមាន សេចក្តីក្លាហានក្នុងការទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឡើយ សម រង្ស៊ី ក៏នៅតែបន្តប្រើឧបាយកលចាស ល្បិចកលថ្មីៗ ដើម្បីវិលមកដណ្តើមអំណាច
ក្នុងបក្សវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមើលមិនឃើញសញ្ញាណា រឺ ពន្លឺណាមួយ សូម្បីតែបន្តិចដែលបង្ហាញថា សម រង្ស៊ី អាច រឺហ៊ានវិលចូលស្រុកវិញនោះឡើយ ព្រោះអាជ្ញាធរមានសម្ថកិច្ចបានបញ្ជាក់ពីជំហរ ហ្មឺងម៉ាត់ដាច់ខាតក្នុងការចាប់ខ្លួនគាត់តាមដីការបញ្ជារបស់តុលាការ។ ប៉ុន្តែការហ៊ានចូលមកជាប់គុកនេះគឺពិតជាជម្រើស ដែលគ្មានអ្នកណាជឿថា សម រង្ស៊ី អាចហ៊ាននោះទេ ពីព្រោះគ្រប់គ្នាសុទ្ធតែបានស្គាល់ច្បាស់ដូចក្រយៅដៃនូវចរិត និងសារជាតិរបស់ សម រង្ស៊ី ដែលជាមនុស្សពូកែតែនិយាយ តែមិនពូកែធ្វើដូចមាត់នោះឡើយ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ


លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពត

ដោយសារអាកាសធាតុបង្កឲ្យមានភ្លៀងធ្លាក់ជាច្រេីនថ្ងៃជាប់ៗគ្នាធ្វេីឲ្យតំបន់មួយចំនួននៅតាមដងផ្លូវជាតិ និងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវក្នុងភូមិមួយចំនួនក្នុងខេត្តកំពត និងខេត្តកែប ទទួលរងនូវជំនន់ទឹកភ្លៀង ដែលធ្វេីឲ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែងទំនប់ប្រទាក់ក្រឡាស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបាក់ដាច់ទំនប់បង្ហៀរទឹកប្រវែងប្រហែល២០ម៉ែត្រ បង្កឲ្យភូមិមួយចំនួនដែលនៅខាងក្រោមទំនប់ត្រូវបានជន់លេច។
ចំពោះ ស្ថានីយទឹកស្អាតត្រូវបានផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្ន រង់ចាំទឹកស្រកទេីបដំណេីរការឡេីងវិញ។ ក្នុងហេតុការណ៍ដ៏បន្ទាន់នេះលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយខេត្តកែប បានដឹក នាំថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងព្រមទាំងក្រុមការងារចុះជួយខេត្តដោយមានការចូលរួម ពីលោកអភិបាលនៃគណ:អភិបាល ខេត្តទាំងពីរ បានអញ្ជេីញចុះពិនិត្យជាក់ស្តែង នៅទីតាំងខូចខាតនោះ។
ក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែង លោកទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ បានថ្លែងការកោតសរសេីរចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ជាពិសេស គឺក្រសួងធនធានទឹក និងឧតុនិយម ដោយមានការសហការជាមួយពីក្រុមហ៊ុនផ្គត់ផ្គត់ទឹកស្អាតរបស់លោកឧកញ៉ា កុក អាន និងក្រុមហ៊ុន លី យ៉ុង ណាំ ប្រេីប្រាស់រថយន្តបែន និងគ្រឿងចក្ររួមគ្នា ធ្វេីការទប់បានដោយជោគជ័យកុំឲ្យទឹកក្នុងទំនប់ប្រទាក់ក្រឡាហូរចេញអស់ ដែលនាំឲ្យមានផលវិបាកយ៉ាងតិចពីរយ៉ាង គឺការជន់លិច និងអស់ទឹកពីក្នុងទំនប់។ ពីព្រោះទំនប់នេះមានសារ:សំខាន់ណាស់សម្រាប់ជាប្រភពទឹកឆៅ យកមកផលិតជាទឹកស្អាតទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ និង ក្នុងតំបន់គោលដៅ នៃខេត្តកំពត និងខេត្ត កែប ហេីយក៏ជាប្រភពទឹកធ្វេីស្រែចំការរបស់ប្រជាពលរដ្ឋជុំវិញតំបន់នេះផងដែរ។
ឆ្លៀតឱកាសនោះដែរ លោក ក៏បានពិភាក្សាជាមួយមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត ទាក់ទងនិងលទ្ធភាពការស្តារទំនប់ឲ្យកាន់តែជ្រៅ ការសាងសង់ទំនប់បង្ហៀរ និងការសាងសង់ស្ថានីយ៍បញ្ជូនទឹកជាដេីម។
សូមបញ្ជាក់ថា ដេីម្បីត្រៀមលក្ខណ:ជួយសង្រ្គោះ ឲ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយបាតុភូតធម្មជាតិនានា ស្របតាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល លោក បានណែនាំឲ្យបណ្តាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តទូទាំងប្រទេស ធ្វេីរបាយការណ៌មកក្រសួងពីរបាយទឹកភ្លៀង ជាប្រចាំថ្ងៃ ដេីម្បីក្តាប់ឲ្យបានភាពប្រឈម របស់ប្រជាពលរដ្ឋ ជាពិសេសការខ្វះខាតទឹកស្អាតប្រេីប្រាស់របស់ពួកគាត់ ពេលជួបគ្រោះទឹកជំនន់ រឺគ្រោះរាំងស្ងួតកេីតឡេីង។ ក្នុងនោះក៏មានការត្រៀមចុះជួយប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ និងតំបន់ងាយរងគ្រោះផ្សេងៗទៀតជាយថាហេតុ។
ស្ថិតក្នុងឱកាសនោះលោកទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ ក៏បាននាំយកនំស្រួយ ដែលជាការឧបត្ថម្ភពីក្រុមហ៊ុននំស្រួយលីលី មកចែកជូនប្រជាលរដ្ឋ តំណាងអជ្ញាធរដែនដី កងកម្លាំង ប្រចាំការ និងតំណាងក្រុមហ៊ុនសាងសង់ផងដែរ៕