Wednesday, August 14, 2019

ប្រាសាទទន្លេស្ងួតដែលរងនូវការទ្រុឌទ្រោមខ្លាំងត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

(video) លិខិតមិត្តអ្នកអាន៖ «តើអ្នកណាឆ្កួត?»

ទស្សនៈមិត្តអ្នកអាន៖ ផឹកទឹកទន្លេមេគង្គរួមគ្នា តែលោក ឡៅ ម៉ុងហៃ សុខចិត្តធ្វើកូនអុកបរទេសដើម្បីប្រយោជន៍នយោបាយ

លោក ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី១២សីហាថា ឆ្នាំ១៩៧៩ ហ៊ានវ៉ៃកម្ទេចខ្មែរក្រហមដែលធ្វើបាបបង្អត់បាយខ្មែរ។ ឆ្នាំ២០១៩ ទៅវ៉ៃកម្ទេចដៃ EBA ដែលបញ្ចុកបាយខ្មែរទៅកើតឬ?
ប្រយោគខ្លីរបស់លោក ឡៅ ម៉ុងហៃ ត្បិតមិនសំដៅឲ្យចំថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបកាប់សម្លាប់បនប្រល័យពូជសាសន៍ប៉ុលពតក្តី តែលោក ឡៅ ម៉ុងហៃ ចង់បន្ទោសថា រដ្ឋាភិបាលដែលសង្គ្រោះប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៧៩ ជាអ្នកធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅវិញ!
ជាតថភាពជាក់ស្តែង រឿងប្រពន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA ត្បិតថាវាសំខាន់សម្រាប់ខ្មែរ តែបើអត់ EBA ក៏ខ្មែរមិនស្លាប់ដែរ ហើយបើទោះជាមាន EBA ក៏មិនអាចធ្វើឲ្យខ្មែរក្លាយជាអ្នកមានបានដែរ។ EBA មុន និងក្រោយគង់តែនឹងបាត់បង់​ដោយសារតែកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ។ បើ​តាម​ការព្យាករណ៍របស់ធនាគារពិភពលោក(WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ នឹងបន្តសម្រេចបានក្នុងអត្រា ៧,១ភាគរយ ដែលប្រហាក់ប្រហែលនឹងកំណើនក្នុងឆ្នាំ២០១៨ ដែរ។
អ្វីដែលជាសំណួរចង់ចោទសួរត្រឡប់​ទៅលោក ឡៅ ម៉ុងហៃ ​​វិញ នោះថាតើរដ្ឋាភិបាលដែលកសាងប្រទេសផ្តើមចេញពីបាតដៃទទេជាអ្នកធ្វើឲ្យបាត់បង់ EBA ឬក្រុមប្រឆាំងទៅវិញទេ ដែលជាអ្នកទៅសំពះសុំអង្វរឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា វាយបំបែកឆ្នាំងបាយកម្មករខ្មែរ ដែលគេនិយាយពេញៗមាត់ថា ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាល ហ៊ុន សែន នោះ?
យ៉ាងណាមិញ លោក ឡៅ ម៉ុងហៃ ទោះមានងារជាបណ្ឌិត និងរហ័សនាមជាអ្នកវិភាគឯករាជ្យក្តី តែមិនដែលប្រកាន់គោលជំហរនៅកណ្តាល អព្យាក្រឹត្យ ឬឯករាជ្យដូចការអះអាងរបស់ខ្លួនឡើយ តែងលម្អៀងទៅរកបក្សប្រឆាំងជានិច្ច ហើយរិះគន់វាយប្រហាររដ្ឋាភិបាល ដោយសារមាន​និន្នាការនយោបាយ ពីព្រោះថា គាត់ធ្លាប់ជាទីប្រឹក្សារបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អតីតអនុប្រធានទី១ រដ្ឋសភា។ កន្លងមកបុគ្គលរូបនេះ តែងបានបិទបាំងតំណែងខ្លួនជាទីប្រឹក្សារបស់លោក កឹម សុខា ហើយធ្វើសកម្មនយោបាយបម្រើឲ្យ​បក្សប្រឆាំងជ្រកក្រោមស្លាកអ្នកវិភាគឯករាជ្យ។ ការពិត លោក ឡៅ ម៉ុងហៃ ជាសាស្ត្រាចារ្យច្បាប់និយាយតម្លាន់រកស្តាប់មិនយល់ពេលបញ្ចេញវោហាស័ព្ទម្តងៗនោះ មិនមែនជាអ្នកវិភាគឯករាជ្យអីទេ គាត់គឺជាអ្នកឃោ​សនា​នយោ​បាយ​ឲ្យក្រុមប្រឆាំងក្រៅច្បាប់។
ទោះយ៉ាងណា ខ្ញុំសូមអរគុណដល់លោក ឡៅ ម៉ុងហៃ ដែលហ៊ានសារភាពទទួលស្គាល់ការពិតថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានវ៉ៃកំទេច ផ្តួលរំលំរបបខ្មែរក្រហម ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយង់ឃ្នងខ្មៅងងឹត។ ការទទួលស្គាល់ការពិតរបស់លោក ឡៅ ម៉ុងហៃ ដែលថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់ ហើយធ្វើឲ្យប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហម មានបាយហូប មានម្ហូបអាហារ នំចំណីទទួលទានឡើងវិញនេះ មានន័យថា លោក ឡៅ ម៉ុងហៃ បានយល់ច្បាស់អំពីសិទ្ធិរស់រានមានជីវិត ដែលជា​សិទ្ធិមូលដ្ឋានចម្បងបំផុតនៃសិទ្ធិមនុស្ស ​មានចែងក្នុងមាត្រា៣២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ បើនិយាយពីបញ្ហាសិទ្ធិមនុស្ស គឺត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត បើគ្មានជីវិតរស់នៅ គេក៏មិនអាចនិយាយពីសិទ្ធិមនុស្សបានដែរ។ សិទ្ធិរស់រានមានជីវិតនេះ ត្រូវបានបំពានទាំងស្រុងក្នុងសម័យខ្មែរក្រហមអំឡុងកាន់កាប់ប្រទេសរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក ឡៅ ម៉ុងហៃ នៅបានទទួលស្គាល់ទៀតថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជាមានឆ្នាំងបាយ មានបាយហូបគ្រប់គ្រាន់ មានសម្ភារៈប្រើប្រាស់ទំនើបៗ មាន​មធ្យោបាយធ្វើដំណើរសម្បូរ​បែប ដើរ​ហើរ​ដោយសេរី គឺខុសគ្នាឆ្ងាយណាស់ពីសម័យខ្មែរក្រហម ដែលមានន័យថា លោក ឡៅ ម៉ុងហៃ បានទទួលស្គាល់​កាពិតពីកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានភាពល្អប្រសើរឡើងពីមួយ​ថ្ងៃទៅមួយ។
គួររំលឹកបន្តិចផងដែរថា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី២ ឆ្នាំ១៩៩៨ ក្នុងពេល​ដែលរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលតម្រូវឲ្យមានសភាពអង្គការក្រៅរដ្ឋាភិបាល ១រូប ជា​សមាជិកទី៩ ​លោក ឡៅ ម៉ុងហៃ ក៏បានដាក់ពាក្យចូលរួមប្រកួតប្រជែងនឹងគេដែរ។ អ្វីជាការកត់សម្គាល់ក្នុងប្រកួតប្រជែង​ជ្រើសរើសនោះ មានបេក្ខជនពីរនាក់ គឺមានលោក ឡៅ ម៉ុងហៃ និងម្នាក់ទៀតជាអតីតកូនសិស្សរបស់គាត់​។ ទីបំផុតទៅលទ្ធផលចុងក្រោយបានប្រកាសថា អ្នកដែលក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​គឺមិនមែនលោក ឡៅ ម៉ុងហៃ ទេ តែជាអតីតកូនសិស្សរបស់គាត់។ ដែលនេះវាបានឆ្លុះបញ្ចាំងពីភាពកម្សោយ​របស់លោក ឡៅ ម៉ុងហៃ រួចស្រេចទៅហើយ បើសូម្បីតែប្រជែង​ជាមួយកូនសិស្សខ្លួនឯងក៏លោក ឡៅ ម៉ុងហៃ មិនអាចជែងឈ្នះផង។ ជាពិសេសគាត់​គ្មាន​ប្រជាប្រិយភាព ដើម្បី​ទាក់​ទាញ​​សម្លេង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោ​ត​ជ្រើស​រើសយក​រូប​គាត់​ឲ្យក្លាយ​ជា​សមាជិក​ទី​៩ នៃគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតដែរ។​
សរុបមកវិញ ជាខ្មែរដូចគ្នា ផឹកទឹកទន្លេមេគង្គរួមជាមួយគ្នា ប៉ុន្តែទស្សនៈ និងគោលជំហរស្រឡាញ់ជាតិ រក្សាអធិប​តេយ្យ​ជាតិ និងឯករាជ្យភាពរបស់ជាតិ គឺខុសគ្នា។ រដ្ឋាភិបាល ​ចង់បានការបន្តនូវប្រព័ន្ធអនុគ្រោះពន្ធ EBA បើទោះបីយូរ ឬឆាប់ EBA នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាង EBA គឺអធិបតេយ្យភាពជាតិ។ ​ជាសាស្ត្រាចារ្យម្នាក់​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ យើង​​អត់មានទស្សនៈ ដូចលោក ឡៅ ម៉ុងហៃ ទេ ដែលផឹកទឹកទន្លេមេគង្គជាមួយយើងដែរ តែ​មាន​ទស្សនៈ និង​គោល​ជំហរ​​ខុសស្រឡះ​ពី​យើង​ គឺ​សុខ​ចិត្ត​ធ្វើ​ជាអាយ៉ង ធ្វើ​ជា​កូន​អុក​របស់​បរទេសដើម្បី​ប្រយោជន៍​នយោបាយ​​ ឲ្យ​តែ​បាន​ជំនួយ​ទោះ​បី​បាត់​បង់​អធិបតេយ្យ​ជាតិ​ក៏​ព្រម​ដែរនោះ៕
​ដោយ៖ អតីតសាស្ត្រាចារ្យសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា



ឧបនាយរដ្ឋមន្រ្តី ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានច្រាំងចោត និងស្ពាន៤កន្លែងទៀត នៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លោកឧបនាយរដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត ស្ថិតនៅភូមិរូង ឃុំចែង មានជ័យ ស្រុកបាណន់ និងស្ពាន៤ផ្សេងទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង លោក អភិបាល អភិបាលរងខេត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានច្រាំងចោត មានប្រវែង១៦២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ រយៈពេលសាងសង់ ចំនួន០២ឆ្នាំ ដែលបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំណាយថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៤,៩៧១លានរៀល ប្រមាណជាង១លានដុល្លារអាមេរិក។

ដោយឡែក ស្ពាន៤កន្លែងផ្សេងទៀតរួមមាន ទី១៖ ស្ពានប្រវែង៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិមាក់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា១,៧១២ លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ទី២៖ ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ទី៣៖ ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ២,៤៥៩លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ និងទី៤៖ ស្ថានប្រវែង១០២ម៉ែត្រទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឆ្លើយតបនឹងសមិទ្ធផលថ្មី សម្រាប់អ្នកខេត្តបាត់ដំបងនេះ លោកឧបនាយរដ្ឋមន្រ្តី ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះ ដើម្បីជាប្រយោជន៍ ពិសេសទាញយកនូវផលិតផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។ លោកឧបនាយរដ្ឋមន្រ្តី ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជាភព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ លោកសង្កត់ធ្ងន់ថា បើស្រុកគ្មានសុខសន្ដិភាព ប្រជាពលរដ្ឋមិនមានពេលដើម្បីប្រកបមុខរបរប្រចាំថ្ងៃបាននោះទេ។






លោក ស ខេង ផ្ដល់អនុសាសន៍៥ចំណុច លើការងារនីតិកម្មនៅតាមបណ្ដាក្រសួង ស្ថាប័ន

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដល់វេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងតាមអ្វីដែលបានកំណត់។
អនុសាសន៍របស់លោក ស ខេង ដែលបានដាក់ចេញក្នុងវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ រួមមាន៖
ទី១៖ លើកទឹកចិត្តឲ្យរៀបចំវេទិកាស្ដីពីមុខងារនីតិកម្ម និងការងារកំណែទម្រង់រាជរដ្ឋាភិបាលនេះជាទៀងទាត់រយៈពេល១ឆ្នាំម្ដង ដើម្បីឲ្យក្លាយជាអភិក្រមមួយ សម្រាប់ការប្រមូលផ្ដុំគំនិត និងការចែករំលែកបទពិសោធន៍ល្អៗ ដើម្បីស្វែងរកនូវដំណោះស្រាយរួមគ្នា លើការងារកំណែទម្រង់ និងការងារនីតិកម្ម។
ទី២៖ ស្នើដល់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហការជាមួយលេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤ និងអង្គភាពនីតិកម្មនៃក្រសួង ស្ថាប័នានានា ដើម្បីយកលទ្ធផលនៃវេទិកានេះទៅជជែកពិភាក្សារៀបចំយន្ដការ និងវិធានការនានាដើម្បីបង្កើនប្រសិទ្ធភាព ការងាររបស់រាជរដ្ឋាភិបាល ជាពិសេសការងារកំណែទម្រង់ និងការងារនីតិកម្ម។
ទី៣៖ យើងបានទទួលស្គាល់ទាំងអស់គ្នាថា មុខងារនីតិកម្មពិតជាមានភាពចាំបាច់ក្នុងការគាំទ្រ ដល់កំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំឲ្យមានយន្ដការស្ថាប័នជាក់លាក់សម្រាប់ទទួលបន្ទុក ការងារនីតិកម្ម ដើម្បីចូលរួម និងគាំទ្រដល់ការងារកំណែទម្រង់ស្នូលទាំង៤ និងកំណែទម្រង់តាមវិស័យនីមួយៗ។
ទី៤៖ ដើម្បីធានាបាននូវការងារចូលរួមយ៉ាងសកម្ម និងការគាំទ្រប្រកបដោយប្រសិទ្ធភាព ដល់ការងារកំណែទម្រង់ អង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗចាំបាច់ ត្រូវពង្រឹងសមត្ថភាព អង្គភាពរបស់ខ្លួន ត្រូវមានរបៀបរបបការងារច្បាស់លាស់ និងមានផែនការសកម្មភាពជាក់លាក់។
ទី៥៖ ក្រសួង ស្ថាប័នអង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗ ត្រូវបន្ដខិតខំពិនិត្យ និងតំរិមគោលនយោបាយ យុទ្ធសាស្ដ្រ និងលិខិតបទដ្ឋាន គិតយុត្តិ ក្នុងវិស័យរបស់ខ្លួនឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល៕






ព្រះមហាក្សត្រប្រោសព្រះរាជទានសេចក្តីថ្លែងអំណរគុណជូនចំពោះលោក ស ខេង ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីនៃស្រីលង្កានៅកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច​ក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន សេចក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត និង ព្រះរាជទានពរបវរមហាប្រសើរជូនចំពោះលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងសហការីទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានរៀបចំរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរក្នុងឱកាសលោក MAITHRIPALA SIRISENA ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ៧ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩៕


ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យ ថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានគ្រប់ជំនាន់ ដែលកំពុងបំពេញការងារ និងកំពុងបំពេញកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធានៅក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាជន និងការគាំទ្ររាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលបានសុខសន្តិភាព និងភាពរីកចម្រើននាពេលកន្លងមក។ លោក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ទុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ នៅឯវិទ្យាស្ថានទ័ពជើងគោក នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គដែលអានដោយឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថាន បានគូសបញ្ជាក់ថា វិទ្យាស្ថានទ័ពជើងគោក អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រមទាំងបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំ ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ ភ ម វិទ្យាស្ថានបានដំណើការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានបន្តវេនជំនាន់ទី១២ មួយវគ្គ ដែលមានសិក្ខាកាមជានិស្សិតនាយទាហានដែលប្រឡងជាប់ចូលជានាយទាហានបន្តវេនចូលរួមហ្វឹកហ្វឺនសរុប ១៧៨ នាក់ ក្នុងនោះមាននិស្សិតនាយទាហានជានារីចំនួន ២៨នាក់ផងដែរ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៦ខែលើខ្លឹមសារមុខវិជ្ជា អប់រំ, វិន័យទូរទៅ, លិខិតបទដ្ឋានគតិយុទ្ធ, ចំណេះដឹងយោធា, និងការងារផ្សេងៗ ព្រមទាំងកម្មវិធីប្រលងបញ្ចប់វគ្គ។
គណ:គ្រប់គ្រងវិទ្យាស្ថាន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីវគ្គបណ្តុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ វិទ្យាស្ថានក៏បាននិងកំពុងហ្វឹកហ្វឺននិស្សិតនាយទាហានទ័ពជើងគោក ជាច្រើនជំនាន់ទៀត ក្នុងនោះមានវគ្គនាយទាហានសកម្ម៤ជំនាន់ និងវគ្គនាយទាហានថ្មាក់កងអនុសេនាតូច កងអនុសេនាធំថ្មើរជើងមួយជំនាន់ទៀត ដែលជំនាន់ខ្លះឆ្នាំទី៤ ឆ្នាំទី៣ ឆ្នាំទី២ និងឆ្នាំទី១។ ក្រោយពេលបញ្ចប់វគ្គ សំរាប់វគ្គនាយទាហានបន្តវេនជំនាន់១២ សិក្ខាកាមនិស្សិតនាយទាហានបន្តវេនជំនាន់ទី១២ ទាំង១៧៨នាក់ ទទួលបាននិទ្ទេសល្អណាស់ចំនួន ៣៣នាក់, និទ្ទេសល្អ ១១៥នាក់, និទ្ទេសល្អបង្គួរ ១៩នាក់ និងនិទ្ទេសមធ្យមចំនួន ១១នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបំរើការ នឹងនាយទាហានជាសិក្ខាកាមទាំងអស់ របស់វិទ្យាស្ថាន ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឲ្យមានកម្មវិធីសិក្សា នឹងកិច្ចដំណើការនូវវគ្គហ្វឹកហ្វឺនជាច្រើន សំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឲ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ៕




លោក ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្លែងបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកោះកុង បានមានប្រសាសន៍ណែនាំដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ត្រូវតាមដាន និងមានការប្រុងប្រយ័ត្នអំពីការកើតឡើង ដោយសារគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តនានា ក្នុងនោះនៅខេត្តកោះកុងផងដែរ។ បច្ចុប្បន្ន គ្រោះនេះកំពុងបន្តកើតមាននៅខេត្តកំពត បន្ទាប់ពីខេត្តព្រះសីហនុ។ លោក បានបន្តថា នេះជាលើកទី១ ហើយដែលក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង បានធ្វើការជួបប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈម និងបញ្ហាពាក់ព័ន្ធផ្សេងៗមួយចំនួន បន្ទាប់ពីមានការសម្រេចបង្កើតក្រមការងារថ្នាក់ជាតិពីរាជរដ្ឋាភិបាល សម្រាប់ខេត្តកោះកុង ដែលមានរយៈពេល១៥៩ថ្ងៃកន្លងមកនេះ។
លោក ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ដែលខិតខំចូលរួមសហការយ៉ាងល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ លោក បានលើកទឹកចិត្ត និងជំរុញឲ្យក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចជាបន្តទៅទៀត ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានដោយជោគជ័យ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ តាមរយៈសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋបាលនៅគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យការធានា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការដោះស្រាយបញ្ហាប្រឈមនានា មានភាពល្អប្រសើរ។ សមិទ្ធផលការងារ ដែលសម្រេចបាននេះ អាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុតមាំ ក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក មានគោលដៅច្បាស់លាស់ ធ្វើឲ្យការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយនេះ ខេត្តនៅមានបញ្ហាប្រឈមមួយចំនួន លើការដោះស្រាយលំនៅដ្ឋាន និងដីចំការរបស់ប្រជាពលរដ្ឋ ក្នុងស្រុក ក្រុងចំនួន៤ ដែលគ្របដណ្តប់ដោយអនុក្រិត្យលេខ០៨ ស្តីពីការបង្កើតជំរកសត្វព្រៃតាតៃ, ការញុះញង់ពីមជ្ឈដ្ឋានពីខាងក្រៅ, សេចក្តីត្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងទីប្រជុំជន និងជនបទ, ការផ្គត់ផ្គង់អគ្គសនី, ទឹកស្អាត និងការថែរក្សាបរិស្ថាន។
គួរបញ្ជាក់ដែរថា ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ, ផ្ទៃដីសរុប១០.០៤៥គីឡូម៉ែត្រការ៉េ។ ដែនដីរដ្ឋបាលខេត្ត ត្រូវបានបែងចែកជាក្រុង១ មានសង្កាត់៣, ៦ស្រុក, ២៦ឃុំ និងមានភូមិ១១៩ភូមិ ព្រមនិងមានប្រជាជនសរុប១៣៣.៣៦៨នាក់៕


ក្រសួងមហាផ្ទៃ ជូនដំណឹងអំពីការបញ្ចប់តំណែងតំណែងទីប្រឹក្សា ឬជំនួយការ ដែលកាន់ដោយប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៣ មុនជាប់ឆ្នោត

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹងអំពីការបញ្ចប់តំណែងតំណែងទីប្រឹក្សា ឬជំនួយការ ដែលកាន់ដោយប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៣ មុនជាប់ឆ្នោត។ យោងតាមលិខិតក្រសួងមហាផ្ទៃ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣នេះ មួយចំនួនត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ មុនពេលជាប់ឆ្នោត និងមានមួយចំនួនទៀត ត្រូវបានតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោត។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំថា ចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាសមុនជាប់ឆ្នោតនោះ មុខតំណែងទីប្រឹក្សា ឬជំនួយការនឹងត្រូវបាត់បង់ និងជំនួសដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យស្តីពីការទទួលស្គាល់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ តាមគោលការណ៍លិខិតឯកត្តភូតដែលចេញមុន ត្រូវបានជំនួសដោយលិខិតឯកត្តភូតដែលចេញក្រោយ។ ករណីនេះ សាមីខ្លួននៅសល់មុខតំណែងតែមួយ គឺជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ។ ទន្ទឹមនោះចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែងជាប្រធាន ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ដោយឡែកចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោតហើយនោះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មុខតំណែងប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងនេះ មិនត្រូវបានបាត់បង់ឡើយ ដោយសារប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមន្ត្រីសាធារណៈដែលមានអាណត្តិ ត្រូវបានជ្រើសរើសចេញពីការបោះឆ្នោត។
ក្រសួងបានអះអាងថា ករណីនេះ សាមីខ្លួនត្រូវសម្រេចចិត្តធ្វើការជ្រើសរើសយកមុខតំណែងណាមួយ ក្នុងចំណោមមុខតំណែងជាទីប្រឹក្សា ឬជំនួយការ ឬជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៣។ ចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់បំណាច់ ឬប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែងដែលបានជ្រើសរើសនោះ៕
ខាងក្រោមនេះជាលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖


video៖ ឧបាយកលចាស់សកម្មភាពថ្មីរបស់ សម រង្ស៊ី តាមរយៈផែនការរំកិលការវិលចូលស្រុកវិញ!

លិខិតមិត្តអ្នកអាន៖ តើអ្នកណាឆ្កួត?

នេះជារឿងដែលគួរឲ្យអស់សំណើចម្តងទៀត នៅពេលដែលខ្ញុំបានឃើញសារលោក សម រង្ស៊ី បង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ដោយអះអាងថាការ ប្រកាសផែនការឡប់ឡែនៃការវិលចូលស្រុកវិញគឺជា សង្គ្រាមចិត្តសាស្ត្រដើម្បីកុំឲ្យគេដឹងថាទៅថ្ងៃណាពិត ប្រាកដ?
អ្វីដែលគួរឲ្យហួសចិត្តដំបូងបំផុត ហើយចង់ដាក់ជាសំនួរវីញនោះគឺ បើដឹងអញ្ជឹងដែរ ចុះម៉េចក៏ប៉ុន្មានខែនិងថ្ងៃមុននេះ ក៏ចេញមកប្រកាសអត់ស្វាងពីថ្ងៃ និងខែ ច្បាស់លាស់ម៉េសថាចូលស្រុកវិញនៅចុងខែមិនា … ចុងខែសីហា . .. មិនអោយហួសខែកញ្ញា ២០១៩
។ល។ នេះគេហៅថាជាមនុស្សនិយាយឲ្យតែរួចពីមាត់និងគ្មានគោលដៅយុទ្ធសាស្ត្រអ្វីក្នុងខ្លួនទាល់តែសោះ។ ហើយបើនិយាយតាមបែបផ្សេងវិញ របៀបនេះគេហៅថាជាមនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយ ” C’est un type qui manque de maitrise de soi “។
អ្វីដែលគួរឲ្យចង់សើចបំផុតមួយទៀតនោះគឺ លោក សម រង្ស៊ី អះអាងថា ចង់ធ្វើឲ្យលោកនាយករដ្ធមន្ត្រី ហ៊ុន សែន «ឆ្កួត» ដោយសារផែនការឡប់ឡែរបស់គាត់។
ខ្ញុំពិតជាទប់សំណើចមិនបានមែន ព្រោះខ្លឹមសារដែលលោក រង្ស៊ី លើកឡើងនេះពិតជាអាចបញ្ជាក់ បានថា គាត់ពិតជាអ្នកឆ្កួតទៅវិញនោះទេ? ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ ?
លោក ហ៊ុន សែន គាត់កំពុងកាន់អំណាចយ៉ាងណែនពេញដៃព្រោះគណបក្សរបស់គាត់បានឈ្នះឆ្នោតដោយដណ្តើមបានកៅអីក្នុងសភា ១០០%ជាពិសេសគឺមានប្រជាជនរហូតដល់ទៅជាង ៨៣% បានទៅចូលរួមបោះ ឆ្នោត។ ហើយឥឡូវនេះ គាត់ក៏កំពុងតែបន្តដឹកនាំប្រទេសដែលជារដ្ឋអធិបតេយ្យមួយដោយគ្រប់គ្រងបានទាំងស្រុងលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងកំពុងធ្វើឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានក្នុងរង្វង់ ៧% ជាងមួយទសវត្សរ៍មកហើយ។ ក្នុងមួយថ្ងៃៗ ប្រជាជនខ្មែរនៅទូទាំងប្រទេសដែលបានតាមដានមើលសកម្មភាពលោក ហ៊ុន សែន តាមបណ្តាញផ្សព្វផ្សាយទាំងបែបប្រពៃណីនិងថ្មីទំនើប គេអាចមើលឃើញមេដឹកនាំរូបនេះរវល់រកតែពេលសំរាកមិនបានក្នុងការទទួលភ្ញៀវបរទេសពីគ្រប់ទ្វីបដែលមកទស្សនកិច្ចផ្លូវរដ្ឋ ឬមកចងមិត្តភាពជាមួយកម្ពុជាដើម្បីការងារនិងមុខជំនួញ ឬមកធ្វើទេសចរណ៍។ល។ និយាយតាមបែបផ្សេង លោក “ហ៊ុន សែន កំពុងកាន់សន្លឹកបៀរអាត់ទាំង៤នៅក្នុងដៃ ” នេះមិនរាប់សន្លឹកបៀរផ្សេងៗទៀតដែលគាត់តែងតែបានរក្សាទុកក្នុងហោប៉ៅ។
ដូច្នេះ ក្នុងស្ថានភាពដ៏រឹងមាំរបស់លោក ហ៊ុន សែន បែបនេះ ខ្ញុំគិតថា អ្នកដែលគួរត្រូវក្អួតឈាមក្លាយជាមនុស្សឆ្កួតនិងកំពុងតែឆ្កួតបណ្តើរៗហើយនោះគឺលោក សម រង្ស៊ី ខ្លួនឯង ឯណោះវិញទេ។ ឆ្កួតពីព្រោះខ្លួនគាត់បានចាញ់គ្រប់យ៉ាង បានបាត់បង់អ្វីៗគ្មានសល់ ពោលគឺគណបក្សក៏រលាយរលត់ ខ្លួនឯងក៏រត់ចោលស្រុករកដីនៅមិនបាន ទ្វារក៏បានបិទគ្រប់ច្រក សូម្បីតែផែនការចង់វិលចូលស្រុកវិញក៏បរាជ័យនិងត្រូវបង្កើតលេស អត់ស្វាងប្រកាសរំកិលលើកពេលជាបន្តបន្ទាប់ពីព្រោះតែគ្មានសញ្ញា រឺពន្លឺណាមួយដែលបង្ហាញផ្លូវថា លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានដោយមិនប្រឈមមុខនឹងគុកច្រវ៉ាក់ខ្នោះដែលអាជ្ញាធរមានសម្ថកិច្ចកំពុងរង់ចាំគាត់គ្រប់ពេលវេលា។
និយាយជារួម លោក សម រង្ស៊ី កំពុងតែអស់ផ្លូវដើរ ព្រោះទៅពឹងបរទេសក៏មិនអាចជួយគាត់បាន ពឹងលើខ្លួនឯងក៏មិនកើត រីឯកម្លាំងគាំទ្រក៏បានបាត់បង់ស្ទើរគ្មានសល់ខណៈដែលផ្ទៃក្នុងក្រុមប្រឆាំងបាក់បែកខ្ទេចខ្ទីរ ដោយមួយថ្ងៃៗ ឃើញតែកាប់ចាក់គ្នា ជេរប្រមាថគ្នាតែគ្នាឯង។ នេះហើយជាស្ថានភាពដែលអាចធ្វើឲ្យមេដឹកនាំនយោ បាយមួយនេះអាចឆ្កួតបាន។
គ្រាន់តែឃើញសកម្មភាពនិង សំណេរនៅលើហ្វេសប៊ុក ក៏គេអាចសន្និដ្ឋានបានដែរថា លោក សម រង្ស៊ី កំពុងវិលវល់ឡប់សតិហើយ។ ពេលខ្ញុំមើលចុះមើលឡើងនូវរូបភាពដែលគាត់បង្ហោះនូវរបៀបដែលគាត់ហាត់កីឡា និងរបៀបដែលគាត់យករឿងប្រឌិតអេចអូចអត់ ប្រយោជន៍មកបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ខ្លួនព្រមទាំងពាក្យសម្តី ចាក់ដោត ញុះញង់។ល។ និង។ល។ គឺក៏អាចវាយតម្លៃសន្និដ្ធាន បានថា នេះជាសកម្មភាពដែល មិនសមកាលីបធ្វើជាអ្នកដឹកនាំនយោបាយទាល់តែសោះព្រោះជាទង្វើបែបក្មេងនៅបៀមដៃ ដែលអស់តម្លៃក្នុងសភាពជាមនុស្សឯកាអនាថា។
សរុបមកវិញ នៅពេលដែលស្ថានភាពប្រទេសជាតិកាន់ តែមានស្ថេរភាព ហើយជីវភាពប្រជាជនកាន់តែល្អប្រសើរក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ពេលនោះគឺ លោក សម រង្ស៊ី គាត់ក៏កាន់តែតប់ប្រម៉ល់តុកស៊ីច ខ្លាំងឡើងៗ ដោយរងសម្ពាធផ្លូវចិត្តគ្រប់យ៉ាងដោយសារតែការបរាជ័យអស់ពីខ្លួនក្នុងជីវិតនយោបាយរបស់គាត់ ពោលគឺ សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដូចជាមនុស្សឆ្កួត តែបែរជាគាត់ស្រែកថា អ្នកដែលធ្វើឲ្យគាត់ឆ្កួតនោះជាមនុស្សឆ្កួតទៅវិញ! នេះបានចំជា មនុស្សឆ្កួតមែន៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ


ប្រមុខការពារជាតិ៖ គួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានថ្លែងសារសើចចំអកទៅកាន់មនុស្សមួយចំនួន ដែលចង់សង្គ្រោះជាតិកម្ពុជាពេលប្រទេសកំពុងមានសន្តិភាព រីកចម្រើនលើគ្រប់វិស័យ។
ប្រមុខការពារជាតិ បានថ្លែងរំលឹកថា ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម វីរជនរបស់យើងបានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត។ ពួកគាត់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនាវាកម្ពុជា ឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស តាមរយៈការចូលរួមក្នុងកិច្ចការរក្សាសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាមក្រោមឆត្រអង្គការ សហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៅវិញ»។
លោកបន្តថា «ខ្ញុំគិតថា បើពួកគេចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិក្នុងគ្រាសង្គ្រាមនាឆ្នាំ១៩៧៥» ៕