Tuesday, July 16, 2013

កំរងរូបភាពប្លែកៗ សំបូរបែប នៃកម្លាំងឈ្នះរបស់មហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត (វគ្គទី៨)




































គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធរឹងមាំពីកំពូលដល់ភូមិ ក្រុម ដូច្នោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាចៃដន្យឡើយ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណ បក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ នៅ ឃុំ បាស្រែ ស្រុក​មង្គលបូរី ខេត្តតាកែវថា ជោគជ័យនៃការ​បោះឆ្នោត៤អាណត្តិកន្លងមកនេះ របស់ គណបក្ស​ប្រជាជន​កម្ពុជា គឺមិន​មែន​ជាការចៃដន្យទេ តែគឺដោយសារ ការជឿទុកចិត្ត របស់ ប្រជាពលរដ្ឋ ចំពោះការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស ដែលកន្លងមក ក្រៅពីរំដោះ​ប្រជា ពល រដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា គឺបាននាំមកនូវសុខ​សន្តិភាព តាម រយៈ នយោបាយឈ្នះ-ឈ្នះ និងការអភិវឌ្ឍ​ប្រទេស​ជាតិ ដែលនេះគឺ ជាសរសរស្តម្ភពីរដ៏ សំខាន់ របស់ គណបក្សប្រជាជនកម្ពុជា  ។


ក្នុងពិធីជួបសំណេះសំណាល ដែលមានប្រជាពលរដ្ឋជាសមាជិក សមាជិកាគណបក្ស​ប្រជាជន​កម្ពុជាជិត១ម៉ឺននាក់ មកពីបណ្តាឃុំក្នុងស្រុកមង្គលបូរីចូលរួម ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តីទី បានមាន ប្រសាសន៍ឲ្យ​ដឹង​ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានបទពិសោធន៍​មានរចនា សម្ព័ន្ធរឹងមាំរហូតដល់ក្រុម ភូមិ ដែលធ្វើឲ្យ​គណបក្សអាចយល់ដឹងអំពីតម្រូវការ និងទុក្ខលំបាក របស់សមាជិក និងប្រជាពលរដ្ឋ ដើម្បីធ្វើការ​ដោះស្រាយ ។

 ដោយទទួលបានការប្តេជ្ញាចិត្តគាំទ្រពីប្រជាពលរដ្ឋ​ជាសមាជិក សមាជិកា​របស់​​គណ បក្សប្រជាជនកម្ពុជា ក្នុងស្រុកមង្គលបូរី ដែលចាត់ទុកថា​ការបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង និងដើម្បីការអភិវឌ្ឍជាតិ និងដោយសំអាងថា គណ បក្ស ប្រជាជន​កម្ពុជាក្នុងខេត្តតាកែវ កើនអសនៈជាបន្តបន្ទាប់ក្នុង៤អាណត្តិកន្លងមកនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានប្រកាសថា ការបោះឆ្នោត ជ្រើសរើស តំណាង រាស្រ្ត អាណត្តិ ទីនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះនៅមណ្ឌលខេត្តតាកែវ គណបក្ស ប្រជាជន កម្ពុជានឹងទទួលបាន ៧អសនៈ លើ​អសនៈ ដែលមានចំនួន៨ ​។
 
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា សុខសន្តិភាព ដែល ប្រទេស​កម្ពុជាទទួលបានពេញលេញ ក្រោយឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះ-ឈ្នះ ដាក់ ចេញដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានយោបាយ របស់ គណបក្ស ប្រជាជនកម្ពុជា ត្រូវ​បាន​ចាត់ទុកថាជាសុខសន្តិភាព ជាប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ដែលកម្ពុជា ទើបទទួលបាន ។ ជាមួយនឹងការ​រំលឹកអំពីការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ដោយ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជូនលោក សម រង្សី គឺជា​ផ្នែកមួយនៃ នយោបាយ បង្រួមបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមាន ប្រសាសន៍ពន្យល់ថា ​​ផ្តើមចេញពីសុខសន្តិភាព និង​ស្ថិរភាពនយោបាយ ដែលទទួលបាន ពីការ បង្រួមបង្រួមជាតិ ដែលជាគោលនយោបាយ​ចម្បង​របស់​គណបក្ស​ប្រជាជនកម្ពុជា បានធ្វើ ឲ្យ ប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រើន ដោយសារមាន​ការ​វិនិយោគពីបរទេស មានកំណើន ភ្ញៀវ ទេសចរ បានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលមាន១០០​ភាគរយ នាក្រោយ​ថ្ងៃរំដោះ ត្រូវ បានកាត់បន្ថយមកត្រឹមប្រមាណ ១៧ភាគរយប៉ុណ្ណោះក្នុងឆ្នាំ​២០១៣ ។

ពាក់ព័ន្ធទៅនឹងការឃោសនាសន្យារបស់គណបក្សប្រឆាំង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ពន្យល់ថា កម្ពុជាជាប្រទេសប្រកាន់នយោបាយទីផ្សារសេរី រដ្ឋគោរព សេរីភាពផ្នែក​ឯកជន ដូច្នោះការសន្យាតម្លើងថ្លៃស្រូវ ការលុបបំណុលរបស់ធនាគារ គឺមិន សម ស្របនឹងនយោបាយ ទីផ្សារសេរីឡើយ ។ ឯការសន្យាតម្លើងប្រាក់ខែ ដោយមិន សិក្សា ពីកំណើន សេដ្ឋកិច្ចជាតិ ក៏ដូចជាគោលការណ៍រដ្ឋបាល ដែលតម្រូវឲ្យការប្រើប្រាស់ថវិកាសម្រាប់ បៀវត្ស មន្រ្តីរាជការមិនឲ្យលើសពី៤ភាគរយ នៃ ផសស វានឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច តម្លៃប្រាក់រៀល ដែលកំពុងមានស្ថេរភាពនឹងត្រូវធ្លាក់ចុះ ធ្វើឲ្យប៉ះ ពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង អ្នក វិនិយោគ ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានឲ្យដឹងថា ថវិកាដែលបាន មកពីភ្ញៀវ ទេសចរ ចូល ទស្សនារមណីដ្ឋានអង្គរ គឺមិនមានច្រើនដូចការឃោសនារបស់គណបក្ស ផ្សេងនោះទេ ហើយក៏​មិន គ្រប់គ្រាន់សម្រាប់ការថែរក្សា និងជួសជុលប្រសាទបូរាណរបស់ខ្មែរ ជាមួយដៃគូ​អន្តរជាតិ​​ផងដែរ ដូច្នោះមិនអាចដកមកប្រើប្រាស់ដើម្បីបើកប្រាក់ខែឲ្យចាស់ៗដូចការឃោសនានោះឡើយ ។