Friday, April 17, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលទទួលបានថវិកាជាង ១៣លានដុល្លារពីសប្បុរសជនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ថវិកាដែលសប្បុរសជនបានបរិច្ចាគដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗនោះ មានចំនួនប្រមាណ ១៣,៥៩៧,២៩៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ លោកបានគូសបញ្ជាក់លើទំព័រ Facebook ទៀតថា ក្រៅពីបរិច្ចាគថវិកា ក៏នៅមានសប្បុរសជនផ្តល់ជំនួយជាសម្ភារ បរិក្ខារជាច្រើនទៀត ដូចជាម៉ាស អាកុល សាប៊ូ សម្ភារពេទ្យជាដើម។ បើតាមសម្តេចតេជោ សម្ភារទាំងនេះមានតម្លៃរាប់លានដុល្លារអាមេរិក។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានិងនៅលើពិភពលោកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ លោក ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីរាជការពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១៤,៧៥១នាក់ហើយ បានបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
លោក បានចាត់ទុកការបរិច្ចាគថវិការបស់សប្បុរសជន និងប្រាក់បៀបវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុផងដែរ ហើយក៏បាន ថ្លែងអំណរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕


លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយក្នុងចេតនាទុច្ចរិត

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ដេីម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគCOVID-19 សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយក្នុងចេតនាទុច្ចរិតណាមួយរបស់ពួកគេ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអំពាវនាវឱ្យតាមដានព័ត៌មានអំពីការណែនាំ និងវិធានការការពារនានារបស់ក្រសួងសុខាភិបាល ជាពិសេសបន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តដល់រាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 នេះ៕


កម្ពុជា បន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិកចូលក្នុងប្រទេសដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពីខាងក្រៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។
នៅក្នុងលិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ព្រឹទ្ធសភាបានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

សមាជិកព្រឹទ្ធសភាចំនួន ៥៤រូបលើ៥៤រូប ដែលបានចូលរួមកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានអនុម័តគាំទ្រទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបើកផ្លូវឱ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលទទួលបានថវិកាជាង ១៣លានដុល្លារពីសប្បុរសជនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ថវិកាដែលសប្បុរសជនបានបរិច្ចាគដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗនោះ មានចំនួនប្រមាណ ១៣,៥៩៧,២៩៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ លោកបានគូសបញ្ជាក់លើទំព័រ Facebook ទៀតថា ក្រៅពីបរិច្ចាគថវិកា ក៏នៅមានសប្បុរសជនផ្តល់ជំនួយជាសម្ភារ បរិក្ខារជាច្រើនទៀត ដូចជាម៉ាស អាកុល សាប៊ូ សម្ភារពេទ្យជាដើម។ បើតាមសម្តេចតេជោ សម្ភារទាំងនេះមានតម្លៃរាប់លានដុល្លារអាមេរិក។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានិងនៅលើពិភពលោកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ លោក ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីរាជការពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១៤,៧៥១នាក់ហើយ បានបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
លោក បានចាត់ទុកការបរិច្ចាគថវិការបស់សប្បុរសជន និងប្រាក់បៀបវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុផងដែរ ហើយក៏បាន ថ្លែងអំណរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកប្រវត្តិសាស្ត្រដ៏ជូរចត់ថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបប “កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរ ក្រហម”។ លោកបានលើកឡើងដូចនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់បន្តថា
ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាក ចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។

រីឯសិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាននៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៏មួយកំប្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្រោមការគ្រប់គ្រងនឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង ៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធិមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។ លោកបន្ថែមថា យើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕







ថ្ងៃនេះក្រសួងសុខាភិបាលជូនព័ត៌មានថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីអ្នកជាសះស្បើយឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានជូនព័ត៌មានថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីជាសះស្បើយឡើយ។ ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដស្ថិតនៅចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។